របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ញ៉ាំឪឡឹកខែក្ដៅបំពេញជាតិទឹកបាន​ល្អ តែនៅមានប្រយោជន៍ច្រើនទៀត

ផ្លែឪឡឹក​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ទឹក​រហូត​ដល់៩០% និង​ជា​ជម្រើស​ល្អ​សម្រាប់​អាកាសធាតុ​ក្ដៅ។ ផ្លែ​នេះ​ក៏​មាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​រួម​មាន​វីតាមីន រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ អត្ថប្រយោជន៍​របស់​ផ្លែឪឡឹក ផ្លែឪឡឹក​​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម​ដែល​សារធាតុ​នេះ​អាច​ជួយ​កំចាត់​ពពួក​រ៉ាឌីកាល់​សេរី។ រាងកាយ​ផលិត​ពពួក​រ៉ាឌីកាល់​សេរី​នៅ​ពេល​ធ្វើ​មេតាបូលីស ហើយ​ពពួក​រ៉ាឌីកាល់​សេរីក៏​អាច​កើត​តាមរយៈ​ការ​ជក់បារី ខ្យល់​ពុល និង​ស្ត្រេស​ជាដើម។ ក្រៅ​ពី​នេះ​ផ្លែឪឡឹក​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ផ្សេងទៀត​ដែរ។ ១. ជំងឺ​ហឺត អ្នក​ជំនាញ​ជឿ​ថា​ពពួករ៉ាឌីកាល់​អាច​មាន​ចំណែក​ក្នុង​ការវិវត្ត​នៃជំងឺ​ហឺត។ វត្តមាន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​សួត រួមមាន​វីតាមីន C អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ហឺត។ ការសិក្សា​ជាច្រើនមិនអាចបញ្ជាក់​ថា​ការ​ប្រើប្រាស់​អាហារ​បំប៉ន​វីតាមីន C អាច​ជួយ​ការពារ​ជំងឺ​ហឺតបាន ប៉ុន្តែ​អាហារ​ដែល​សំបូរ​វីតាមីន C អាច​ផ្តល់​ការ​ការពារ​បាន​ខ្លះ​។ អត្ថបទពាក់ព័ន្ធ៖ អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង ក្បួន​ធម្មជាតិ បន្ធូរ​អាការៈហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ ២. សម្ពាធឈាម ការសិក្សា​ឆ្នាំ២០១២​បានរក​ឃើញ​ថា​ផលិតផល​ធ្វើពី​ឪឡឹក​អាច​បន្ថយ​សម្ពាធឈាម​នៅ​កជើង​នៃ​មនុស្ស​វ័យ​កណ្ដាល​ដែល​មាន​ជំងឺ​ធាត់ និង​ជំងឺ​លើស​ឈាម​ដំណាក់​ដំបូង។ អ្នកវិទ្យាសាស្ត្រ​បាន​បន្ថែម​ទៀត​ថា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម L-citruline និងL-arginine ក្នុង​ផ្លែ​ឪឡឹក​អាច​ជួយ​ដល់​ដំណើរ​ការ​សរសៃ​អាកទែរ។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ក្នុង​ផ្លែនេះ​ក៏​អាច​ជួយ​ការពារ​ជំងឺ​បេះដូងដែរ។ ការសិក្សា​ឆ្នាំ២០១៧​ណែនាំ​ថា​សារធាតុ​ដែល​អាច​បន្ថយ​ការ​រលាក​នេះ​មាន​ទំនាក់ទំនង​នឹង​ខ្លាញ់​ល្អ (HDL)។ ក្រៅ​ពី​សារធាតុ​ខាងលើ ផ្លែ​ឪឡឹក​ក៏​មាន​សារធាតុ phytosterol ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​ខ្លាញ់​អាក្រក់។ សេចក្តី​ណែនាំ​ខ្លះ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​សារធាតុ​នេះ​ ២ក្រាម​ក្នុង​មួយថ្ងៃ ហើយ​ផ្លែឪឡឹក ១៥៤​ក្រាម​ផ្តល់​សារធាតុ​នេះ​ ៣,០៨មីល្លិក្រាម។ ការ​បញ្ចុះ​កម្រិតខ្លាញ់​អាក្រក់​អាច​បង្ការ​ជំងឺ​លើស​សម្ពាធឈាម និង​ជំងឺ​បេះដូង។ ៣. ជំងឺ​មហារីក វិទ្យាស្ថានជាតិជំងឺមហារីក(National Cancer Institute)​របស់អាមេរិក​ សម្គាល់​ថា​ពពួក​រ៉ាឌីកាល់​សេរី​អាច​មានទំនាក់ទំនង​ក្នុង​ការ​វិវត្ត​របស់​ជំងឺ​មហារីក។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ផ្លែឪឡឹក​ដូចជា​វីតាមីន […]


អាហារូបត្ថម្ភ

ញ៉ាំ​ល្ហុងទុំ​​មួយសប្តាហ៍​ម្ដង ​ផ្ដល់​អត្ថប្រយោជន៍​ច្រើនយ៉ាង​​ដល់​រាងកាយ

ផ្លែ​ល្ហុង ជា​ផ្លែឈើ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ មាន​តម្លៃ​សមរម្យ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក​ទិញ​។ មិន​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​​ផ្តល់​នូវអត្ថប្រយោជន៍​ជា​ច្រើន​ដល់​រាងកាយ​យើង​ទៀត​ផង។ អត្ថបទ​នេះ​នឹង​បង្ហាញ​​អ្នកទាំងអស់គ្នា​ថា​ផ្លែ​ល្ហុង​អាច​ជួយ​អ្វី​បានខ្លះ​​ដល់​រាងកាយ​ពេល​ដែល​ញ៉ាំ​មួយ​សប្ដាហ៍​ម្ដង។ កាត់​បន្ថយ​កូលេស្តេរ៉ូល ផ្លែ​ល្ហុង​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​អាច​ជួយ​កាត់បន្ថយ​កូលេស្តេរ៉ូល។ បន្ថែម​ពី​នេះ​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​វីតាមីន​របស់​ផ្លែឈើ​នេះ​ក៏​អាច​បង្ការ​ជំងឺ​បេះដូង​បាន​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព កំចាត់​ពពួក​បារ៉ាស៊ីត​ ពពួក​​បារ៉ាស៊ីត​អាច​បង្ក​ផល​ប៉ះពាល់​ដល់​រាងកាយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហានេះ​ប៉ុន្តែ​ផ្លែល្ហុង​អាច​ជួយ​កំចាត់​នូវ​ពពួក​បារ៉ាស៊ីត​នេះ​ចេញ​ពី​រាងកាយ​ដោយ​បំបែក​នូវ​ពង​របស់​ពពួក​បារ៉ាស៊ីត។ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ផ្លែល្ហុង​​សំបូរ​ទៅ​ដោយ​វីតាមីន A C និងE។ វីតាមីន​ទាំង​នេះ​សុទ្ធ​តែ​ជា​សារធាតុ​ចិញ្ចឹម​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ត្រូវ​ការ​។ កាត់​បន្ថយ​ការ​រលាក ផ្លែ​ល្ហុង​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ដែល​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​នឹង​ស្បែក​រលាក និង​បញ្ហា​ផ្សេង​ទៀត​មាន​ដូច​ជា ការ​រលាក​សន្លាក់(Arthritis) ការ​ឈឺ​ចុក​ចាប់​នៅ​សន្លាក់ ជំងឺ​ប្រគ្រីវ និង​ជំងឺ​ហឺត។ អត្ថបទពាក់​ព័ន្ធ៖ ឈឺសន្លាក់ ញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ ពន្យារ​ភាព​ចាស់ សារធាតុ​ចិញ្ចឹម​ក្នុង​ផ្លែ​ល្ហុង​ដែល​បាន​រៀបរាប់​ខាងលើ​សុទ្ធ​តែ​អាច​ជួយ​ពន្យារ​ភាព​ចាស់ និង​ការពារ​ស្បែក​ពី​ពពួក​រ៉ាឌីកាល់​សេរី កម្ដៅថ្ងៃ និង​ស្នាម​ជ្រីវជ្រួញ។ អត្ថបទ​ពាក់​ព័ន្ធ៖ បើស្បែកស្ងួត​គ្មាន​ជាតិ សាកញ៉ាំរបស់​ទាំងនេះ រក្សា​លំនឹង​សម្ពាធ​ឈាម ជាតិ​ Carpaine មាន​នៅក្នុង​ផ្លែ​ល្ហុង​មាន​តួនាទី​ក្នុង​ការ​កាត់បន្ថយ​សម្ពាធ​ឈាម។ កាត់បន្ថយ​ស្ត្រេស​ តាម​ការ​សិក្សា​ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ Alabama បាន​លើក​ឡើង​ថា ​វីតាមីន C ​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​ដោយសារ​តែ​វីតាមីន​នេះ​ជួយ​រក្សា​លំនឹង​នៃ​អរម៉ូន​ស្ត្រេស ហើយ​ផ្លែល្ហុងមានផ្ទុក​វីតាមីន C​ នេះ​ឯង។ អត្ថបទ​ពាក់​ព័ន្ធ៖ ក្រុមអាហារទាំង៣ពណ៌នេះ សំខាន់យ៉ាងណាខ្លះចំពោះរាងកាយយើង? អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទម្លាប់ញ៉ាំកាហ្វេបែបនេះ អ្នកជំនាញអះអាងថាល្អសម្រាប់សុខភាព

អ្នក​ជំនាញ​​ជា​ច្រើន​បាន​លើកឡើង​ថា​ការ​ញ៉ាំកាហ្វេផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​ដល់សុខភាព។ ប្រយោជន៍​​របស់កាហ្វេគឺ​ថា មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​​ ជួយ​​ការពារ​រាង​កាយ​ឲ្យ​ចៀស​​ផុត​ ពី​ហានិភ័យ​ជំងឺ​ផ្សេង​ៗ។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​បាន​​ណែ​នាំ ឲ្យ​ញ៉ាំ​ក្នុង​បរិមាណ​​សម​ល្មម និង​ទៅ​តាម​ទម្លាប់​មួយ​ចំនួន ដែល​សម​ស្រប​សម្រាប់​ជំរុញ​ឲ្យ​សុខភាព​​​ល្អ​ប្រសើរ។ អត្ថបទពាក់ព័ន្ធ៖ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ? ១. កុំ​បន្ថែម​ស្ករ​​ច្រើន ជា​​ធម្មតា​​អ្នក​ជំនាញ​សុខភាព បាន​​ណែ​នាំ​​សម្រាប់​អ្នក​ញ៉ាំ​ភេសជ្ជៈ​កាហ្វេ​ គួរ​តែ​មិន​បាច់​ថែម​ស្ករ​ ប៉ុន្តែ​​ចំណង់​ចំណូល​ចិត្តគ្នា​យើង​​ភាគ​ច្រើន​ គឺនិយម​បន្ថែម​ស្ករ​ តាម​ការ​ចូល​ចិត្ត​។ អ្នក​ជំនាញ​​ បាន​ណែ​នាំ​​ថា ស្ករ​ ជា​គ្រឿង​ផ្សំ​ ដែល​អាច​បង្ក​ឲ្យ​​ឡើង​ទម្ងន់ និង​បង្ក​ជា​ជំងឺ​ផ្សេង​​ៗ បើ​មិន​ប្រយ័ត្ន។​ ដូច​នេះ អ្នក​ជំនាញ​បាន​ប្រាប់​ឲ្យ មាន​ទម្លាប់​បន្ថយ​ជាតិ​ស្ករ មិន​ថា ភេស្ជជៈ​កាហ្វេ ឬ​ភេសជ្ជៈ​​ហូប​កំដរ​មាត់​ផ្សេង​ទៀត​នោះទេ​​។ ២. ចៀស​វាង​ញ៉ាំ​កាហ្វេ​ក្រោយ​ម៉ោង​ ២​រសៀល កាហ្វេ​ជា​ ភេសជ្ជៈ​បង្កើន​កម្លាំង ដូច​នេះ​ហើយ​កាហ្វេក៏​អាច​រំខាន​ដល់​ដំណេករបស់យើង​ផង​ដែរ។ អ្នក​ជំនាញ​បាន​បង្ហាញថា បើ​ញ៉ាំ​ភេស្ជៈ​ល្វីង​នេះនា​ពេល​ព្រឹក​គឺ​ជា​រឿង​ល្អ តែ​បើ​ញ៉ាំក្រោយ​ ម៉ោង​​២-៣​រសៀល​ នោះ​​អាច​ក្លាយ​​ជា​គុណវិបត្តិ​ រំខាន​គុណភាព​ដំណេករបស់យើងទៅ​វិញ។ ៣. លាយ​ជាតិ​កាកាវ (សូកូឡា) បន្ថែម​ជាតិ​ម្សៅ​កាកាវ តួ​យ៉ាង​ដូច​ជា សូកូឡា ឬ​កាហ្វេ​ Mocha (កាហ្វេ​ឆុង​លាយ​សូកូឡា) តាម​លទ្ធ​ផល​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ បាន​បង្ហាញ​ថា មិន​ត្រឹម​តែ​បង្កើន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បន្ថយ​ជាតិ​ស្ករ​​មិន​ល្អ​នៅ​ក្នុង​ភេសជ្ជៈ​របស់​យើង​ផង​ដែរ តែ​​អ្នក​ជំនាញ​ថា​ បន្ថែម​ម្សៅ​ប្រភេទ​នេះតែ​​ចំនួន​សម​ល្មមបាន​ហើយ​ ពោល​គឺ​មិន​ប្រើ​ច្រើន​ពេក។ អត្ថបទ​ពាក់ព័ន្ធ៖ “កាហ្វេ” មានទាំងគុណសម្បត្តិ […]


អាហារូបត្ថម្ភ

ភេសជ្ជៈ ៤​ប្រភេទជឿថាអាចជួយដល់សុខភាពបេះដូង

គ្នា​យើង​ដឹង​ហើយ​ថាអាហារល្អ​​អាច​ជួយ​ដល់​សុខភាព​បេះដូង តែ​ក៏​ប្រហែល​ជា​មិនដឹង​ថា​ភេសជ្ជៈ​ក៏​អាច​ជួយ​ដល់​សុខភាព​បេះដូង​យើង​ដូចគ្នា​ដែរ។ ភេសជ្ជៈ​ដែល​ជួយ​ដល់​សុខភាព​បេះដូង​មានដូចជា​៖ ១.​កាហ្វេ ទោះបី​ជា​គេ​ជឿ​ថា​កាហ្វេ​មាន​គុណ​វិបត្តិ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ដឹង​ហើយ​ថា​ការ​ផឹក​កាហ្វេ​គឺ​មាន​ប្រយោជន៍​ដល់​សុខភាព​ក្នុង​នោះ​រួម​មាន​សុខភាព​បេះដូង។ ការ​សិក្សា​ជា​ច្រើន​បាន​រកឃើញ​ថា​អ្នក​ដែល​ផឹក​កាហ្វេ​ពី​បី​ទៅ​ប្រាំ​ពែង​ក្នុង​មួយ​ថ្ងៃ​មាន​ហានិភ័យ​ទាប​នៃ​ជំងឺ​បេះដូង។ ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ថា​ការ​ផឹក​កាហ្វេ​ប្រហែល​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​ក៏​មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​ទាប​នៃជំងឺ​ដាច់សរសៃ​ឈាម និង​ខ្សោយបេះដូង។ គួរ​ចងចាំ​ដែរ​ថា ការ​ផឹក​កាហ្វេ​ច្រើន​ជាង​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​ទេ។ បី​ទៅ​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​បង្ហាញ​ថា​មាន​ប្រយោជន៍​ដល់​បេះដូង និង​សុខភាព បើ​លើស​ពី​នេះ អាចនឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​គេង។ ម៉្យាង​ទៀត​គួរ​កំណត់​កម្រិត​ប្រភេទ creamers ​ណា​សំបូរ​ដោយ​ជាតិ​ខ្លាញ់ និង​ស្ករ ដែល​បន្ថែមទៅ​លើ​កាហ្វេ​របស់​យើង​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? ផឹកកាហ្វេ​ប៉ុនណា​ទើបមិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ? ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ? ២. ស្រា​ទំពាំងបាយជូរ​ក្រហម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ការសិក្សា​មួយ​ចំនួន​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ការផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​ និង​ជំងឺ​បេះដូង។ អ្នកវិទ្យាសាស្ត្រ​ជឿ​ថា​សារធាតុ​ polyphenols មាន​ក្នុង​ស្រាទំពាំងបាយជូរ​ក្រហម​អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ជួយ​ដល់​ចរន្ត​ឈាម។ ប្រសិន​ជា​យើងផឹក​គ្រឿង​ស្រវឹង​រួម​មាន​ស្រាទំពាំងបាយ​ជូរ​ក្រហម គួរ​ផឹក​ក្នុង​កម្រិត​តិចតួច។ ការ​ផឹក​តិច​តួច​មាន​ន័យ​ថា​សម្រាប់​បុរស​មួយ​ទៅ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។ មួយ​កែវ​សម្រាប់​ស្រាបៀរ​គឺ ១២អោន (៣៥៥មីល្លិលីត្រ) និង​ស្រាក្រហម ៤អោន​(១១៨មីល្លិលីត្រ)។ ចំណែក​បុរស​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​គួរ​កំណត់​កម្រិត​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​មិន​ឲ្យ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ។ ដោយសារ​កត្តា​អាយុ រួម​ទាំង​ការ​ថយ​ចុះ​នៃ​សមត្ថភាព​រាងកាយ​ក្នុង​ការ​ធ្វើ​មេតាប៉ូលីស​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​មានហានិភ័យផ្សេងៗ​កាន់តែ​ខ្ពស់។ ៣. តែ ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា​តែ​អាច​ជួយ​ដល់​សុខភាព​បេះដូង។ នោះ​មកពី​តែ​គឺ​ជា​ប្រភព​នៃ​សារធាតុ catechins និងepicatechinsដែល​ការ​សិក្សា​បង្ហាញ​ថា​សារធាតុ​ទាំង​នេះ​ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​ជា​លទ្ធផល​អាច​កាត់បន្ថយ​ដុំ​កំណកឈាម​ក្នុង​សរសៃ​អាកទែរ។ មិន​ថា​តែ​ក្ដៅ ឬ​ត្រជាក់​សុទ្ធ​តែ​មាន​ផល​ល្អ​សម្រាប់​សុខភាព បើ​យើង​មិន​ថែម​ប្រភេទ creamers ឬ​ស្ករ។ តែ​បៃតង និង​តែខ្មៅ​មាន​កម្រិត​ជាតិ​កាហ្វេអ៊ីន​ទាប​ប្រហែល ២០ទៅ៤៥​មីល្លិក្រាម​ក្នុង​ទឹក​តែ៨អោន (២៣៦មីល្លិលីត្រ)​។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ខែក្តៅ​រក្សាជាតិ​ទឹកក្នុង​ខ្លួនគ្រប់គ្រាន់ជារឿងល្អ តែបើលើសអាចគ្រោះថ្នាក់ទៅវិញ

ខែ​ក្តៅ​បែប​នេះ “Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ជារឿយៗ​ហើយ អ្វី​សំខាន់​បំផុត ត្រូវរក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយ​ជាទូទៅ​ពេទ្យ​ណែនាំ​គ្នា​យើង​ផឹក​ទឹក​តិច​បំផុត ២ លីត្រ​/ថ្ងៃ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា នៅ​ពេល​ខ្វះ​ជាតិ​ទឹក​អាច​បង្ក​បញ្ហា​សុខភាព​ តែការលើស​ជាតិ​ទឹក​ក៏អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហា​សុខភាព​ដូច​គ្នា ខណៈ​បញ្ហាសុខភាព​ខាង​ក្រោម តែង​កើត​មាន​ពេល​យើង​ផឹក​ទឹក​លើស​កម្រិត។ អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់? ១- ជំងឺខ្វះជាតិសូដ្យូម (Hyponatremia) ជំងឺ Hyponatremia គឺ​សំដៅ​ទៅលើ​កម្រិត​ជាតិសូដ្យូម​ក្នុង​ខ្លួន​យើង​ធ្លាក់​ចុះ​ទាប​ជាង ១៣៥mEq/លីត្រ​ឈាម ដែល​តែង​កើតឡើង​ដោយ​សារ​លើស​ជាតិទឹក​ក្នុង​ខ្លួន។ ជាតិ​សូដ្បូមគឺ​ជា​​អំបិល​ដ៏​សំខាន់​មួយ ជួយ​ដល់​ការ​ផ្តល់​សញ្ញា​របស់​កោសិកា និង​មុខ​ងារ​ជាច្រើន​ផ្សេង​ទៀត​ក្នុង​រាងកាយ។ ដូចេ្នះ ពេល​កម្រិត​សូដ្បូម​ធ្លាក់​ចុះ​ខ្លាំង យើង​នឹង​មាន​អារម្មណ៍ វិលមុខ វង្វេងវង្វាន់ អស់​កម្លាំង និង​ឈឺក្បាល ហើយ​ករណី​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ស្លាប់​ទៀត​ផង។ ២- ធ្វើ​ឲ្យ​កោសិកា​ឡើងហើម នៅ​ពេល​កម្រិត​ជាតិ​សូដ្បូម​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​ទាប សារធាតុទឹក នឹង​អាច​ជ្រាប​ទៅ​ក្នុង​កោសិកា តាមរយៈ​ភ្នាសកោសិកា ជាលទ្ធផល​នាំ​ឲ្យ​កោសិកា​ទាំង​នោះ​ឡើង​ហើម។ ករណី​ឡើង​ហើម​កោសិកា​ក្នុង​រាង​កាយ ក៏រាប់​បញ្ចូល​ទាំង​ខួរក្បាល​ផងដែរ ហើយ​នឹង​បង្ក​ឲ្យ​មាន​ការ​ខូចខាតជាលិកា​សាច់​ដុំ​ សរីរាង្គ និង​ខួរក្បាលតែ​ម្តង។ ៣- បង្ករាករូស បញ្ហា​លើស​ជាតិ​ទឹក អាច​ជាលទ្ធផល​នាំ​ឲ្យ​រាករូស​ធ្ងន់ធ្ងរ និង​បែក​ញើស​យូរ​ខុស​ធម្មតា។ បញ្ហា​នេះ​បង្ក​ឡើង​ដោយ​ស្ថានភាព​សុខភាព​មួយ​ហៅ​ថា Hypokalemia សំដៅ​ទៅ​លើ​ការ​ខ្វះ​ជាតិ​អ៊ីយ៉ុង​ប៉ូតាស្យូម​ក្នុង​រាងកាយ។ តុល្យភាព​រវាង​អ៊ីយ៉ុង​ប៉ូតាស្យូម ទាំង​ក្នុង​កោសិកា និង​ក្រៅ​កោសិកា និង​មាន​ការ​រំខាន​នៅ​ពេល​យើង​ផឹក​ទឹក​លើស​កម្រិត។ ជាក់ស្តែង […]


អាហារូបត្ថម្ភ

ដំឡូងជ្វា សម្បូរជាតិសរសៃ និងវីតាមីន ជួយ​ច្រើន​ដល់សុខភាព

ដំឡូងជ្វា​គឺ​ជា​អាហារ​ដែល​សម្បូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម វីតាមីន និង​សារធាតុ​ចិញ្ចឹម​ចាំបាច់​ផ្សេងៗ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។ សារធាតុ​ចិញ្ចឹម​របស់​ដំឡូងជ្វា ការ​ញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ជាតិ​ទឹក​ប្រហែល ៩៨,៧ក្រាម និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត៖ ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ៣ក្រាម កាបូអ៊ីដ្រាត៖ ១៨,៧ក្រាម ជាតិសរសៃ៖ ២,៤៨ក្រាម ជាតិដែក៖ ០,៧មីល្លិក្រាម កាល់ស្យូម៖ ៥០,៨​មីល្លិក្រាម ម៉ាញ៉េស្យូម៖ ១៩,៨មីល្លិក្រាម ផូស្វ័រ៖ ៥០,៨មីល្លិក្រាម ប៉ូតាស្យូម៖ ២៥៩មីល្លិក្រាម សូដ្យូម៖ ៣០៦មីល្លិក្រាម វីតាមីន C៖ ១២,៨​មីល្លិក្រាម Beta-carotene៖ ៩,៤៧មីល្លិក្រាម វីតាមីន A៖ ៨២៣មីក្រូក្រាម វីតាមីន K៖ ៥,១មីក្រូក្រាម។ អត្ថប្រយោជន៍​នៃ​ដំឡូងជ្វា ដំឡូងជ្វា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​មាន​ដូចជា៖ ១. ជំងឺ​ទឹកនោម​ផ្អែម ការសិក្សា​ឆ្នាំ​២០១៨ អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ថា​សំបក​ដំឡូង​ជ្វា​ជួយ​ដល់​ការ​ប្រែប្រួល​​អ័រម៉ូន​អាំងស៊ុយលីន​របស់​មនុស្ស​មាន​ជំងឺ​ទឹក​នោមផ្អែម​ប្រភេទ២។ ម៉្យាងទៀត ជាតិសរសៃ​នៅ​ក្នុង​ដំឡូងជ្វា​ក៏​សំខាន់ដែរ។ ការសិក្សា​ជា​ច្រើន​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​ជាតិសរសៃ​ច្រើន​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែមប្រភេទ២។ ក្នុង​កម្មវិធីរបបអាហារ​របស់​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៥–២០២០បាន​ណែនាំ​ថា​សម្រាប់​មនុស្ស​ពេញវ័យអាយុ​ចាប់ពី​១៩​ឆ្នាំឡើង គួរ​​ញ៉ាំ​ជាតិសរសៃ​ឲ្យ​បាន​ ២២,៤ ទៅ​៣៣,៦ក្រាម​ក្នុង​មួយ​ថ្ងៃ។ ២.សុខភាព​បេះដូង សមាគម​ជំងឺបេះដូង​សហរដ្ឋអាមេរិក (AHA) បាន​លើក​ទឹកចិត្ត​ឲ្យ​យើង​ចៀសវាង​ការ​ញ៉ាំ​អាហារ​ដែល​មាន​អំបិល​ច្រើន និង​ងាក​មក​ញ៉ាំ​អាហារ​សំបូរ​ដោយ​ប៉ូតាស្យូម​ដើម្បី​ជួយ​ដល់​សុខភាព​បេះដូង។ ដូចបាន​លើក​ឡើង​ខាងលើ​ថា​ការញ៉ាំ​ដំឡូងជ្វា ១២៤ក្រាម​ផ្តល់​ប៉ូតាស្យូម ២៥៩មីល្លិក្រាម​ គឺស្មើនឹង​ប្រហែល​៥%​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​។ ការណែនាំ​ថ្មីៗ​នេះ​ណែនាំ​ឲ្យ​មនុស្ស​ពេញវ័យ​ញ៉ាំ​​ប៉ូតាស្យូម​៤ ៧០០មីល្លិក្រាម​ក្នុង​មួយ​ថ្ងៃ។ ៣. សុខភាព​ភ្នែក ដូច​បាន​រៀបរាប់​ខាងលើ ដំឡូងជ្វា​សំបូរដោយ​វីតាមីន Aក្នុងទម្រង់​ជា​ Beta-carotene។ សម្រាប់​មនុស្ស​ពេញវ័យ​ចាប់​ពី​អាយុ​១៨ឆ្នាំ មានការណែនាំ​ឲ្យ​ញ៉ាំ​វីតាមីន A ៧០០មីល្លិក្រាម​ក្នុង​មួយ​ថ្ងៃសម្រាប់​ស្ត្រី និង​បុរស ៩០០មីល្លិក្រាម។ វីតាមីន Aគឺ​សំខាន់​ក្នុង​ការ​ការពារ​សុខភាព​ភ្នែក។ យោង​តាម Office […]


របបអាហារនិងការសម្រកទម្ងន់

ថ្នាំសម្រកឆាប់ស្រក មានផ្ទុកសារធាតុមិនល្អ ១ នេះ ប៉ះពាល់សុខភាពធ្ងន់ធ្ងរ

បញ្ហា​ឡើង​ទម្ងន់​ធ្វើឲ្យ​មនុស្ស​ស្រី ឬ​ប្រុស​ពិបាក​ចិត្ត និង​ស្វះស្វែង​រក​មធ្យោបាយ ដើម្បី​ឲ្យ​បាន​រូបរាង​ស្គម​មក​វិញ។ ក្នុង​នោះ​វិធី​ដែល​ពេញ​និយម​មាន​ទាំង​ហាត់ប្រាណ តម​អាហារ ផឹក​ហ្វាយប៊ឺ តែ​វិធី​អស់​ទាំងនោះ​មាន​ប្រសិទ្ធភាព​យឺត ដូចនេះ​ការ​ជ្រើសរើស​ថ្នាំ​សម្រក​លេប​តាម​អនឡាញ គឺ​មាន​ច្រើន​បំផុត។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ហាមឃាត់​ផលិតផល​សម្រក​មួយ​ប្រភេទ​ដែល​គ្មាន​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្រសួង​សុខាភិបាល​តែង​តែ​ពិនិត្យ​គុណភាព​ថ្នាំ​សម្រក​មួយ​ចំនួន​ឃើញ​ថា ផលិតផល​ដែល​មាន​សមត្ថភាព​សម្រក​ទម្ងន់​បាន​លឿន ជា​ទូទៅ​មាន​លួច​លាក់​ដាក់​សារធាតុ Sibutramine គឺជា​សារធាតុ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថសាស្ត្រ ព្រោះ​សារធាតុ​នោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ហានិភ័យ​គាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ហាម​ប្រើប្រាស់​ថ្នាំ ឬ​អ្វី​មួយ​ដែល​គ្មាន​ការ​អនុញ្ញាត និង​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួង​ពាក់ព័ន្ធ​នានា ព្រោះ​នាំឲ្យ​ខាតបង់​លុយកាក់ ប៉ះពាល់​សុខភាព ហើយ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត អ្នកធាត់ៗមានផលលំបាកទាំងនេះ អ៊ីចឹងបានជាប្រឹងប្រើគ្រប់វិធីសម្រកទម្ងន់ ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ចង់​ស្រក​គីឡូ ដាច់​ខាត​ត្រូវ​ដឹងរបៀបញ៉ាំទាំងនេះសិន អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន? ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អាហារូបត្ថម្ភ

ទាំងនេះជាអាហារសំបូរជាតិសរសៃរលាយ ជួយដល់សុខភាពពោះវៀន

ជាតិសរសៃ​គឺ​សំខាន់​សម្រាប់​សុខភាព​ពោះវៀន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​បាន​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ឲ្យ​គ្រប់​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​ទេ។ ក្នុង​មួយ​ថ្ងៃ​ សម្រាប់​ស្ត្រី​ត្រូវ​ការ​ជាតិ​សរសៃ ២៥ក្រាម និង​បុរស ៣៨​ក្រាម។ ជាតិសរសៃ​រលាយ​ (Soluble Fiber) ជួយ​បន្ទន់​លាមក និង​ជួយ​ដល់​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន​ធំដែរ។ អាហារ​ប៉ុន្មាន​មុខនេះ​គឺ​សំបូរដោយ​ជាតិសរសៃ​រលាយ​នេះ។ ១. សណ្តែក​ខ្មៅ សណ្តែកខ្មៅ​ ១៧២ក្រាម​មាន​ជាតិសរសៃ​ ១៥ក្រាម​ដែល​នេះ​ជា​ចំនួន​មធ្យម​សម្រាប់មនុស្សយើង​​ញ៉ាំ​ក្នុង​មួយ​ថ្ងៃ។ សណ្តែក​ខ្មៅ​ក៏​មាន​សារធាតុ pectin ដែល​ជា​ជាតិសរសៃ​រលាយ​ និង​ក្លាយ​ជា​ជែល​ពេល​រលាយ​។ សារធាតុ​នេះ​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ និងទុក​ពេល​វេលា​ដល់​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។ សណ្តែក​នេះ​ក៏​សំបូរ​ដោយ​ប្រូតេអីន និង​ជាតិដែក​តែ​មាន​កាឡូរី​ទាប និង​សឹងតែ​មិន​មាន​ជាតិខ្លាញ់។ សម្រាប់​ជាតិសរសៃ​រលាយ សណ្តែក​ខ្មៅ ១២៩ក្រាម​មាន​៥,៤ក្រាម។ ២. ផ្លែបឺរ ផ្លែបឺរ​គឺ​មាន​ប្រភព​ចេញ​ពី​ប្រទេស​ម៉ិចស៊ីកូ និង​សំបូរដោយ​ខ្លាញ់ monounsaturated ប៉ូតាស្យូម វីតាមីន E និង​ជាតិសរសៃ។ ផ្លែបឺរ​មួយ​ផ្លែ​មាន​ជាតិសរសៃ ១៣,៥ក្រាម ប៉ុន្តែ​ការ​ញ៉ាំ​ម្តង​ផ្តល់​ជាតិសរសៃ​រលាយ​ ៤,៥ក្រាម។ ផ្លែ​បឺរ​សំបូរដោយ​ជាតិសរសៃ​រលាយ និង​មិនរលាយ​។ បើ​ប្រៀប​ធៀប​នឹង​អាហារ​មាន​ជាតិសរសៃ​ផ្សេង ផ្លែបឺរ​ផ្ទុក​សារធាតុ​ phytate និងoxalate​តិច​ ​ដែល​នេះ​អាច​កាត់បន្ថយ​ការ​ស្រូប​យក​សារធាតុ​រ៉ែ។ ៣. ដំឡូងជ្វា ដំឡូងជ្វា​សំបូរ​ដោយ​ប៉ូតាស្យូម beta-carotene វីតាមីន B និងជាតិសរសៃ។ ដំឡូងជ្វា​មួយ​មើម​ផ្ទុក​ជាតិសរសៃ ៤ក្រាម ដែល​ជិត​ពាក់កណ្ដាល​ជា​ជាតិសរសៃ​រលាយ។ ដូចនេះ​ហើយ​ដំឡូងជ្វា​អាច​ជួយ​បំពេញ​កម្រិតត្រូវការ​ប្រចាំ​ថ្ងៃ​នៃ​ជាតិសរសៃ​រលាយ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពេល​ពោះទទេ ដាច់ខាតមិនគួរ​ញ៉ាំអាហារទាំងនេះទេ

គ្នា​យើង​មួយ​ចំនួន​មិន​សូវ​យល់​ច្បាស់​ពី​អាហារ​ណា​ដែល​គួរ​ ឬ​មិន​គួរ​ញ៉ាំ​ពេល​ដែល​ពោះ​នៅ​ទទេ​នោះ​ទេ ពោល​គឺ​ឲ្យ​តែ​ឃ្លាន ឬ​នឹក​ចង់ គឺ​ញ៉ាំ​អាហារ​ទាំងនោះ​ ដោយ​មិន​ដឹង​ពី​ផលប៉ះពាល់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ​ឯកទេសជំងឺទូទៅ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ពោះ​មិន​ទាន់​មាន​អាហារ​ចូល​ទៅ មិន​ត្រូវ​ញ៉ាំ​អាហារ​មួយចំនួនខាងក្រោមនេះទេ ​អាច​ប៉ះពាល់​ដល់​សុខភាព​។ -អាហារមាន​ជាតិ ខ្លាញ់ ជូរ ហឹរ -អាហារ​មាន​ជាតិស្ករ -កាហ្វេ -បន្លែ​ឆៅ​។ល។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់ថា ហេតុ​ដែល​មិន​គួរ​ញ៉ាំ​អាហារ​ប្រភេទ​ប៉ុន្មាន​ខាង​លើ​នេះ ពេល​ដែល​ពោះ​នៅ​ទទេ​ស្អាត ព្រោះ​វា​អាច​បណ្តាល​ឲ្យ៖ -ប៉ះពាល់ដល់ក្រពះ -បណ្តាលឲ្យរាករូស –អាចធ្វើឲ្យពុល -ធ្វើឲ្យញ័រទ្រូង​ ធេងធោង​ វិលមុខ ជាពិសេសអាហារមានជាតិកាហ្វេអុីន -បើធ្ងន់ធ្ងរ អាច​បណ្តាល​ឲ្យ​ទៅ​ជា រលាក​ក្រពះ​បាន។ អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន ពោះទទេ អាហារផ្អាប់ឱ្យជូរ ​គួរប្រយ័ត្ន ជាពិសេសចាស់ៗ និងអ្នកខ្សោយ តិច​ច្រឡំ​ថា​ជំងឺ​​ទាំង​នេះ​កើត​លើ​​មនុស្ស​ចាស់ តាម​ពិត​ក្មេង​ៗ​ក៏​មាន​ដែរ ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង


របបអាហារនិងការសម្រកទម្ងន់

កំពុង​សម្រក​ទម្ងន់? តោះមកដឹងប្រភេទអាហារ​ពេលព្រឹកគួរ និងមិនគួរញ៉ាំ!

ការ​តម​អាហារ​ទំនង​ជា​អាច​ជួយ​រក្សា​ទម្ងន់​បាន​ល្អ​មែន ប៉ុន្តែ​មិន​មែន​អាហារ​ពេល​ព្រឹក​ទេ គ្នា​យើង​ខ្លះ​នៅ​តែ​យល់​ច្រឡំ មិន​ញ៉ាំ​អាហារ​ព្រឹក។ គ្នា​យើង​​ត្រូវ​ចាំថា​ អាហារ​ពេល​ព្រឹក​សំខាន់​ណាស់​សម្រាប់​រាង​កាយ ប៉ុន្តែ​បើ​ចង់​រក្សា​ទម្ងន់​បាន​ល្អ ត្រូវ​ចេះ​ជ្រើស​យក​អាហារ​ពេល​ព្រឹក​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ ដូច​ការណែនាំក្នុង​អត្ថបទ​នេះ ធានា​ថា​អាច​រក្សា​រាង​ហើយ សុខភាព​ល្អ​ទៀត។ ១- អាហារ​ព្រឹក​សម្បូរ​ជាតិ​កាក​សរសៃ គ្នា​យើង​ភាគ​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស ឧស្សាហ៍​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាក​សរសៃ​នៅ​ពេល​ព្រឹក មិន​ត្រឹម​អាច​ជួយ​រក្សា​ទម្ងន់​បាន​ល្អ ថែម​ទាំង​អាច​កាត់​បន្ថយ​បញ្ហា​រលាក​បាន​ទៀត។ គ្នា​យើង​ដែល​ព្យាយាម​សម្រក​ទម្ងន់ នឹង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន នៅ​ពេល​ញ៉ាំ​អាហារសម្បូរ​ជាតិ​កាក​សរសៃ​ទាំង​អាហារ​ព្រឹក និង​ម៉ោង​អាហារ​ផ្សេង​ទៀត។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៥ រកឃើញ​ថា របប​អាហារ​សម្បូរ​ជាតិ​សរសៃ អាច​ជួយ​គ្នា​យើង​ស្រក​ទម្ងន់​បាន​ច្រើន ធ្វើ​ឲ្យ​រោគ​សញ្ញា​ជំងឺ​មេតាបូលីស ប្រសើរ​ឡើង​វិញ ខណៈ​រោគសញ្ញា​មេតាបូលីស ជាកត្តា​ហានិភ័យ​ខ្ពស់​ប្រឈម​ជំងឺ​ទឹកនោមផ្អែម។ ការ​សិក្សា​ដាក់​ដោយ​ឡែក​មួយ​ទៀត ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១២ រក​ឃើញ​ពី​គុណ​ប្រយោជន៍​នៃ​អាហារ​កាកសរសៃ គឺ​ច្រើន​ជាង​សម្រក​ទម្ងន់​ទៅ​ទៀត ពិសេស​អាច​កាត់​បន្ថយ​បញ្ហា​ខ្លាញ់​ក្នុង​សរសៃ​ឈាម និង​បញ្ហា​រលាក​ផ្សេង​បាន។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- អាហារ​ព្រឹក​សម្បូរ​ប្រូតេអ៊ីន ញ៉ាំ​ប្រូតេអ៊ីន​ច្រើន​ពីអាហារ​ព្រឹក និង​របប​អាហារ​ផ្សេង​ទៀត ក៏​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ។ ការ​សិក្សា​ធ្វើ​ឡើង​អំឡុង​ឆ្នាំ ២០១៤ បាន​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​លើក​ទឹក​ចិត្ត​គ្នា​យើង​ទាំង​អស់ ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ព្រោះ​អាច​ជួយ​សម្រក​ទម្ងន់ កាត់​បន្ថយ​ការ​ញ៉ាំ​លើស​កម្រិត ពិសេស​ជាង​នេះ ពេល​ញ៉ាំអាហារ​សម្បូរ​​ប្រូតេអ៊ីន​កាន់​តែ​ច្រើន កាន់​តែ​ជួយ​រាង​កាយ​ដុត​កាឡូរី​បាន​ល្អ។ ៣- កុំ​ញ៉ាំ​អាហារ​ព្រឹក​មាន​កាឡូរីខ្ពស់ ព្យាយាម​កុំ​ញ៉ាំ​ពពួក​អាហារ​ព្រឹក​ដែល​សម្បូរ​កាឡូរី ព្រោះ​នៅ​ពេល​យើង​កាត់​បន្ថយ​កាឡូរី​ពី​អាហារ​ព្រឹក និង​អាហារ​ពេល​ផ្សេង​ទៀត សុទ្ធ​តែ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ល្អ។ ដើម្បី​កាត់​បន្ថយ​កាឡូរី​បាន គ្នា​យើង​មិន​ត្រូវ​ញ៉ាំ​អាហារ​ព្រឹក​មាន​បន្ថែម​ជាតិ​ស្ករ​នោះ​ទេ។ អូដមៀល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ