របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ

គ្នាយើងខ្លះចូល​ចិត្ត​ញ៉ាំ​អាហារ​ឆៅ​ណាស់​ទាំង​ដឹង​ថា វា​មិន​ល្អ​ចំពោះ​សុខភាព ​ហើយ​ថែម​ទាំង​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ យោង​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត​ ឯកទេសជំងឺ​ទូទៅបាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​អាហារ​ឆៅ​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ដូចជា៖ – ពុល​អាហារ – រាករូស – រលាកពោះវៀន – ឆ្លងពពួកវីរុស បាក់តេរី និងបារ៉ាស៊ីត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បន្ថែម​ពីលើ​នេះ​ទៀត​ថា រាករូស​ភាគច្រើន​គឺ​បណ្តាលមកពីមេរោគ Samonella E. coli shigella និងប៉ារ៉ាសុីតដែលបង្កទៅជាជំងឺ Trichinellosis ដែល​ជំងឺ​នេះ​​បណ្តាល​មក​ពី​ការញ៉ាំ​ពពួក​សត្វ​ដែល​មាន​ពង​របស់​វា​នៅ​ជាប់​ជាមួយ​ដោយ​មិន​បាន​ចម្អិន​បាន​ល្អ មានដូចជាសត្វជ្រូក ខ្លាឃ្មុំ កញ្រ្ជោង ។ល។ ជា​ទូទៅ សាច់​ឆៅ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ញ៉ាំនោះទេ ហើយ​អ្នក​ដែល​មាន​ប្រព័ន្ធភាពស៊ាំ​ខ្សោយ​ដូចជា ក្មេងៗ​អាយុ​ក្រោម​៥ឆ្នាំ មនុស្ស​ចាស់​អាយុ​លើស៧០ឆ្នាំ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ និង​ស្រ្តី​ដែល​មាន​ផ្ទៃពោះ​ ក៏​​មិន​ត្រូវ​ញ៉ាំ​អាហារ​ឆៅ​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ប្រើសន្លឹកអាលុយមីញ៉ូម ចម្អិនអាហារ អាចកើតជំងឺដូចគេថាអត់? ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ? ៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល មកដឹងពីភាពខុសគ្នារវាងសាច់សត្វនាំចូលស្របច្បាប់ និងខុសច្បាប់ អ្នកវិទ្យាសាស្ត្រអះអាងថា ញ៉ាំដក់ដឿ កណ្ដូប ចង្រិត អាចជួយការពារមហារីក ពលរដ្ឋ​អាមេរិក ស្លាប់​ក្រោយ​ញ៉ាំ​អយស្ទ័រឆៅ មាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ពេលឈឺ តើអាចផឹកកាហ្វេបានឬអត់?

​ពេល​ឈឺ គ្នាយើង​ខ្លះ​នៅ​តែង​ចង់​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​ដែល​ខ្លួន​ធ្លាប់​ញ៉ាំ​រាល់ថ្ងៃ ហើយ​គ្នា​យើង​​មួយ​ចំនួន​រួម​បញ្ចូល​កាហ្វេ​ទៅ​ក្នុង​ប្រភេទ​អាហារ​នោះដែរ។ សម្រាប់​មនុស្សមានសុខភាពល្អ​មួយ​ចំនួន កាហ្វេ គឺ​អាច​មាន​ផលប៉ះពាល់​អវិជ្ជមាន​តិច​តួច ពេល​ផឹក​ក្នុង​កម្រិត​មធ្យម ប៉ុន្តែ​​នៅ​តែ​ផ្ដល់​ផល​ប្រយោជន៍​ដល់​រាង​កាយ​ដូច​គ្នា ព្រោះ​កាហ្វេ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ​បន្ថែម​លើ​នេះ កាហ្វេ​ក៏​មាន​គុណ​ប្រយោជន៍​តិច​តួច​ក្នុង​ការ​ដុត​ជាតិ​ខ្លាញ់​ផង​ដែរ។ ប៉ុន្តែ​គ្នា​យើង​​អាច​នឹង​មាន​ចម្ងល់​ថា​តើ​ពេល​ឈឺ យើង​អាច​ផឹក​កាហ្វេ​បាន​ដែរ​ឬ​យ៉ាងណា។ ១. កាហ្វេ​អាច​ជួយ​ផ្តល់​ថាមពល​ គ្នា​យើង​មួយ​ចំនួន​ទម្លាប់​ផឹក​កាហ្វេ​ពេល​ព្រឹក​ព្រោះ​ជាតិ​កាហ្វេអ៊ីន​ជួយ​ដាស់​ស្មារតី​។ អ្នក​ផឹក​កាហ្វេ​មួយ​ចំនួន​ជឿ​ថា​ផល​ប្រយោជន៍​ចម្បង​របស់​កាហ្វេ​គឺ​ជួយ​បង្កើន​ថាមពល​ដល់​ខ្លួន ដូចនេះ​ហើយ​អ្នកទាំង​នោះ​ជ្រើសរើស​ផឹក​កាហ្វេ​ពេល​ខ្លួន​ឈឺក៏មាន​។ នៅ​ពេល​ឈឺ​យើង​​អាច​មាន​អារម្មណ៍​ថាហត់ កាហ្វេ​អាច​ជួយ​យើង​ឲ្យ​ទៅ​ធ្វើ​ការ ឬ​ទៅ​សាលា​បាន។​ ប្រសិនជាយើង​​មាន​ត្រឹមជំងឺ​ផ្ដាសាយ​ស្រាល កាហ្វេ​អាច​ជួយ​អ្នក​ឲ្យ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃ​បាន​ដោយ​មិន​មាន​ផលប៉ះពាល់​ផ្សេងៗ។ ២. កាហ្វេ​អាចធ្វើ​ឲ្យ​ខ្វះ​ជាតិទឹក និង​រាករូស គ្នា​យើង​ក៏ត្រូវ​ដឹង​ដែរថា​កាហ្វេ​ក៏អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន។ ជាតិកាហ្វេអ៊ីន​ក្នុង​កាហ្វេ​គឺ​មាន​ប្រសិទ្ធភាព​បញ្ចុះ​​នោម​មាន​ន័យ​ថា​បញ្ចេញ​ជាតិ​ទឹក​ពី​រាងកាយ​តាមរយៈ​លាមក ឬ​ទឹកនោម។ សម្រាប់​មនុស្ស​មួយ​ចំនួន កាហ្វេ​អាច​បង្ក​ឲ្យ​មាន​ការ​ខ្វះ​ជាតិទឹក​ដោយសារ​ការ​រាករូស ឬ​នោម​ច្រើននេះ​ឯង។ ប៉ុន្តែ​ការ​សិក្សា​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ក្នុង​កម្រិត​ល្មម​ (ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ) មិន​មាន​ប៉ះពាល់​ដល់​តុល្យភាព​សារធាតុ​រាវ​ក្នុង​រាងកាយ​ទេ។ ម៉្យាងទៀត អ្នក​ផឹក​កាហ្វេ​រាល់​ថ្ងៃ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ស៊ាំ​នឹង​ប្រសិទ្ធភាព​បញ្ចុះ​នោម​នេះ​ដែល​មិន​មាន​បង្ក​បញ្ហា​ខ្វះ​ជាតិ​ទឹក​ទេ។ បើសិន​យើង​មាន​អាការៈ​ក្អួត​ចង្អោរ​ រាករូស ផ្តាសាយ​ធ្ងន់ធ្ងរ ឬ​ពុល​អាហារ អ្នក​គួរ​ចៀស​វាងផឹក​កាហ្វេ តែត្រូវ​​ផឹក​ភេសជ្ជៈ​ណា​ដែល​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​មាន​ដូចជា​ទឹក ភេសជ្ជៈ​កីឡា និង​ទឹកផ្លែឈើ​ជា​ដើម ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​ទម្លាប់​ផឹក​កាហ្វេ​រាល់ថ្ងៃ។ អ្នក​ផឹក​កាហ្វេ​រាល់ថ្ងៃ​អាច​បន្ត​ផឹក​បាន​ដោយ​មិន​មាន​ហានិភ័យ​ក្នុង​ខ្វះ​ជាតិ​ទឹក​ពេល​អ្នក​ឈឺ​ទេ។ ៣. កាហ្វេ​អាច​ប៉ះពាល់​ដល់​ដំបៅ​ក្រពះ កាហ្វេ​គឺ​មាន​ជាតិ​អាស៊ីដ ដូចនេះ​អាច​ប៉ះពាល់​ដល់​ក្រពះ​សម្រាប់​អ្នក​មានបញ្ហា​ដំបៅ​ក្រពះ ឬបញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ទាក់ទង​នឹង​អាស៊ីដ។ ការសិក្សា​ទៅ​លើ​មនុស្ស​ដែល​មាន​ដំបៅ​ក្រពះ​៣០២នាក់ បាន​បង្ហាញ​ថា​ជាង​៨០%​នៃ​អ្នក​ចូលរួម​មាន​អាការៈ​ឈឺ​ពោះ និង​រោគសញ្ញា​ផ្សេង​ទៀត​ក្រោយ​ផឹក​កាហ្វេ។ ទំនាក់ទំនង​រវាង​ការ​ផឹក​កាហ្វេ​ និង​ដំបៅ​ក្រពះ​នេះ​គឺ​ភាគច្រើនមិន​ទាក់ទងគ្នានោះទេ​។ ប៉ុន្តែ​ប្រសិន​ជា​យើង​សម្គាល់​ថា​កាហ្វេ​បង្ក […]


អាហារូបត្ថម្ភ

ញ៉ាំថ្នាំបំប៉នអូមេហ្គា ៣ ជួយ​ប្រឆាំង​មហារីក​បាន​កម្រិតណា?

ដូច​គ្នា​យើង​ដឹង​ស្រាប់ អូមេហ្គា ៣ ជា​ពពួក​អាស៊ីដ​ខ្លាញ់​ល្អ អាច​ជួយ​សុខភាព​បាន​ច្រើន ពិសេស​គឺ​ខួរ​ក្បាល។ ដោយ​សារ​គុណ​ប្រយោជន៍​ច្រើន​ពី អូមេហ្គា ៣ នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ ដោយ​ថែម​ទាំង​គិត​ថា ញ៉ាំ​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​ជួយ​បង្ការ​មហារីក​បាន។ ១- ការ​សិក្សា​និយាយ​អ្វី​ខ្លះ​ពី​ថ្នាំ​បំប៉ន​អូមេហ្គា ៣? ពិត​ណាស់ សារធាតុ​ក្នុង​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​ច្រើន​ចំពោះ​សុខភាព រាប់​បញ្ចូល​ទាំង​កាត់​បន្ថយ​អត្រា​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​ចាស់​វង្វេង​បាន។ ប៉ុន្តែយោង​តាម​ការ​សិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​សាលក​វិទ្យាល័យ Anglia ចក្រភព​អង់គ្លេស រក​ឃើញ​ថា ញ៉ាំ​ថ្នាំ​បំប៉ន អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ រៀងរាល់​ថ្ងៃ មិន​មាន​ផល​វិជ្ជមាន​ជា​ដុំ​កំភួន​ចំពោះ​សុខភាព​យើង​នោះ​ទេ។ ការ​សិក្សា​នេះ បញ្ជាក់​ទៀត​ថា គុណ​ប្រយោជន៍​ពី​ថ្នាំ​បំប៉ន អូមេហ្គា ៣ អាច​មាន​តិច​តួច​ប៉ុណ្ណោះ បើ​ធៀប​ជាមួយ​ការ​ញ៉ាំ​សាច់​ត្រី ដោយ​អ្នក​ជំនាញ​ជឿ​ជាក់​ថា សាច់​ត្រីល្អ​ខ្លាំង​សម្រាប់​សុខភាព​បេះដូង​ក៏​ដូច​ជា​សុខភាព​ទូទៅ។ ក្នុង​ការ​ស្រាវជ្រាវ​លើ​អ្នក​ចូលរួម​ជាង ១សែន​នាក់ ដែល​ញ៉ាំ​ថ្នាំ​បំប៉ន​អូមេហ្គា ៣ យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ ក្នុង​នោះ​មាន ១ ០០០នាក់ បាន​ញ៉ាំ​ថ្នាំ​បំប៉ន​ប្រភេទ​នេះ ដល់​ទៅ ៤​ឆ្នាំ ខណៈ​ឥទ្ធិពល​របស់​អាហារ​បំប៉ន​អូមេហ្គា ៣ លើ​សុខភាព​របស់ទាំងនោះ​ មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចង់ទទួលបានវីតាមីន D សម្រាប់រាងកាយគ្រប់គ្រាន់ អនុវត្តវិធីទាំងពីរនេះ

វីតាមីន D គឺ​ជា​វីតាមីន​ដែល​រាងកាយ​ផលិត​នៅ​ពេល​ត្រូវ​ពន្លឺ​ព្រះអាទិត្យ ហើយ​ក៏​មាន​នៅ​ក្នុង​អាហាររបស់​យើង​ផង​​ដែរ។ វីតាមីន D មាន​គុណ​ប្រយោជន៍អាច​ជួយ​ដល់​ឆ្អឹង និង​ប្រព័ន្ធភាពស៊ាំ។ នៅ​ពេល​កម្រិត​វីតាមីន D ទាប​អាច​បង្កើន​ហានិភ័យ​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​មហារីក។ ប្រសិន​ជាយើង​​ចង់​ទទួល​​បាន​វីតាមីន D គ្រប់គ្រាន់​ យើង​អាច​ទទួលបាន​តាម​បែប​ធម្មជាតិ​ដូចជា​ពន្លឺ​ព្រះអាទិត្យ និង​របប​អាហារ។ ១. ពន្លឺ​ព្រះអាទិត្យ ពន្លឺ​ព្រះអាទិត្យ​អាច​ជួយ​រាងកាយ​ផលិត​វីតាមីន D ដូចនេះ​គួរ​ចំណាយ​ពេល​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ពីរទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍។ កុមារ និង​មនុស្ស​ពេញវ័យ​គួរ​ចំណាយ​ពេល​ពី​២០​ទៅ​៣០នាទី​នៅ​ខាង​ក្រៅ​ផ្ទះ​ពីរទៅបីដង​​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ។ ពេល​នៅ​ក្រៅ​គួរ​ឲ្យ​មុខ​ និង​ដៃ​​របស់​យើង​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យ។ គ្នា​យើង​ត្រូវ​ចាំ​ថា​ យើង​​មិន​អាច​ទទួល​បាន​វីតាមីន D ដោយ​ការ​ប្រើ​ពន្លឺ​សិប្បនិមិត្ត​ទេ។ ដោយឡែក​នៅ​ពេល​មេឃ​ស្រទុំ យើង​ក៏​អាច​ចេញ​ទៅ​ក្រៅ​ដើម្បី​ទទួល​បាន​ពន្លឺ​ព្រះអាទិត្យដែរ។ នៅ​ពេល​មេឃ​ស្រទុំ យើង​អាចទទួល​បាន​ពន្លឺ​ព្រះអាទិត្យ​តិច​ជាង​៥០%។ បើយើង​​នៅ​ក្រោម​ម្លប់ យើង​ទទួល​បាន​តិច​ជាង​៦០%។​ ដូចនេះ​យើង​​គួរ​ចំណាយ​ពេល​យ៉ាង​តិច​ ៤៥ទៅ៦០នាទី។ ចំពោះ​គ្នា​យើង​ដែល​ត្រូវ​ចេញ​ទៅ​ក្រៅ​ត្រឹម​តែ​២០ ទៅ៣០​នាទី​ ​អាច​រំលង​ការ​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ព្រោះ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​អាច​បន្ថយ​ការ​ផលិត​វីតាមីន D នៅ​ក្នុង​រាងកាយ។ ប៉ុន្តែ​បើយើង​ត្រូវ​ចំណាយ​ពេល​នៅ​ក្រៅ​ច្រើន​ជាង​នេះ​ គួរ​ប្រើ​ប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ព្រោះ​​ពេល​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​អាច​បង្ក​ឲ្យ​ខូច​ស្បែក មានជំងឺមហារីក​ស្បែក និង​ស្នាម​ជ្រួញលើស្បែក​។ អត្ថបទ​ពាក់ព័ន្ធ៖ អ្នកមានជំងឺទឹកនោម​ផ្អែម​ដឹងតិចនិកនេះ អាចជួយបានច្រើន​ដល់​សុខភាព វីតាមីន D ល្អដល់ថ្នាក់ហ្នឹងផង? អាចបង្ការទឹកនោមផ្អែម ២. អាហារ​មាន​វីតាមីន […]


អាហារូបត្ថម្ភ

អាហារទាំងនេះល្អចំពោះសុខភាព តែកុំញ៉ាំច្រើន​ពេក

អាហារ​មួយ​ចំនួន​​ដែល​ល្អ​សម្រាប់​សុខភាព ដោយ​សារ​សម្បូរសារធាតុ​ចិញ្ចឹម​ និង​ជាតិ​រ៉ែ​ផ្សេង​ៗ​សម្រាប់​​ការ​ពារ និង​ចិញ្ចឹម​រាង​កាយ​ ហើយអាហារប្រភេទនេះ​គួរមាន​ក្នុង​របបអាហារយើង​។ ប៉ុន្តែ យើង​ក៏​គួរ​ស្វែង​យល់​ពី អាហារ​​ល្អ​ៗ​មួយ​ចំនួន​នោះ នឹង​បង្ក​ជា​បញ្ហា​ផង​ដែរ បើ​សិន​ជា​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក​។ ១. ការ៉ុត មើម​ការ៉ុត សំបូរ​ដោយ​សមាស​ធាតុ Beta-Carotene ជា​សមាស​ធាតុ​ពណ៌​ទឹក​ក្រូច​ ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​វីតាមីន A។ តែ​យ៉ាង​ណា ការ៉ុតនឹង​បង្ក​ជា​បញ្ហា​ឱ្យ​ស្បែក​អ្នក​​​ឡើងព័ណ៌​លឿង ប្រសិន​បើ​សមាស​ធាតុ Beta-Carotene នេះ​ច្រើន​ពេក​​ក្នុង​​រាង​កាយ​។ ២. ផ្លែ​បឺរ ផ្លែ​ប៊ើរ ឬ​ Avocado មាន​សារធាតុ​​កាក​សរសៃ​ (Fiber) ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន ដែល​ល្អ​ចំពោះ​សុខភាព​។ បន្ថែម​ពី​នោះ​វា​ក៏​មាន​​អាស៊ីដ​ខ្លាញ់​ល្អ Monounsaturated ជួយ​​រក្សា​ និង​ទ្រទ្រង់​កោសិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ។ យ៉ាង​ណា​មិញ ក្នុង​ផ្លែ​បឺរ​មួយ មាន​ប្រមាណ​ ២៤០​​​កាល់ឡូរី ដែល​ប្រហែល​ នឹង​១០ -២០​% នៃ​ចំនួន​កាល់ឡូរី ដែល​រាង​កាយ​​គួរ​ទទួល​បានក្នុង១​ថ្ងៃ ដូច​នេះ ការ​ទទួល​ទាន​ផ្លែ​បឺរច្រើន នឹង​បង្ក​បញ្ហា​​ផង​ដែរ គឺ​​ការ​ស្ទះ​សរសៃ​ឈាម​ក្រហម ដោយ​សារ​សារធាតុ​កាល់ឡូរី​នេះ​។ អត្ថបទ​ពាក់ព័ន្ធ៖  អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក ៣. សារាយ​សមុទ្រ ពពួក​សារាយ សមុទ្រ ជា​​ផលិត​ផល​ធម្មជាតិ​មួយ​ដ៏​ល្អ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន B12 […]


អាហារូបត្ថម្ភ

ដឹង​អត់? ផ្លែ​ល្ពៅមាន​អត្ថ​ប្រយោជន៍ខ្លាំង​ចំពោះ​បេះដូង ភ្នែក និងស្បែក

ល្ពៅ​ គឺ​ជា​បន្លែ​មួយ​ប្រភេទ ដែលមាន​អត្ថ​ប្រយោជន៍​ជាពិសេស​ចំពោះ​សុខភាព​។ ផ្លែល្ពៅ​ សម្បូរ​​ដោយ​សារធាតុ​ចិញ្ចឹមជាច្រើន ​ដូចជា​ពពួក​វីតាមីន និង​រ៉ែ​ផ្សេងៗ​មាន​ដូចជាវីតាមីន A វីតាមីន C វីតាមីន E riboflavin ប៉ូតាស្យូម ស្ពាន់ manganese thiamin វីតាមីន B6 folate អាស៊ីត​pantothenic niacin ជាតិដែក ម៉ាញ៉េស្យូម និង​ផូស្វ័រ។ ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​ច្រើន​ និង​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ beta-carotene។ សារធាតុ beta-carotene គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​នៅ​ក្នុង​បន្លែ​ពណ៌​ទឹកក្រូច ហើយ​រាងកាយ​នឹង​បំលែង​សារធាតុ​នេះ​ទៅ​ជា​វីតាមីន A។ ជំងឺបេះដូង ញ៉ាំ​ល្ពៅ​គឺ​ល្អ​សម្រាប់​បេះដូង​ព្រោះ​ជាតិសរសៃ ប៉ូតាស្យូម និង​វីតាមីន C ក្នុង​ល្ពៅ​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង។ ការសិក្សា​ទៅ​លើ​មនុស្ស​២ ៧២២​នាក់​បាន​រកឃើញ​ថា​ការ​ទទួល​បាន​ប៉ូតាស្យូម​គ្រប់គ្រាន់​គឺ​សំខាន់​ដូច​ជា​ការ​បន្ថយ​ការ​ញ៉ាំ​សូដ្យូម​ក្នុង​ការ​ព្យាបាល​សម្ពាធ​ឈាម​ខ្ពស់។ សម្ពាធឈាម​ខ្ពស់​គឺ​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ វិទ្យាស្ថាន​ជាតិ​សុខាភិបាល​នៅ​ Maryland បាន​លើក​ឡើង​ថា​ការ​ញ៉ាំ​ប៉ូតាស្យូម​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។​ ជំងឺ​មហារីក ការសិក្សា​ឆ្នាំ​២០១៦​បាន​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​របប​អាហារ​ដែល​សំបូរ​ដោយ​ beta-carotene និង​ការ​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត។ ការសិក្សា​២០១៤​ក៏​បាន​បង្ហាញ​ថា​សារធាតុ beta-carotene ពន្យឺត​ការ​លូតលាស់​នៃ​មហារីក​ពោះវៀនធំ​ផង​ដែរ។ ជំងឺ​ទឹកនោមផ្អែម ការ​បញ្ចូល​ផ្លែ​ល្ពៅ​ទៅ​ក្នុង​របប​អាហារ​អាច​ជួយ​គ្រប់គ្រង​ស្ថានភាព​ទឹកនោម​ផ្អែម​ និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ការសិក្សា​ឆ្នាំ​២០១៩​បាន​បង្ហាញ​ពី​ការ​រួម​បញ្ចូល​នៃ​សមាសធាតុ​រុក្ខជាតិ​ពីរ​ ដែល​ក្នុង​នោះ​មួយ​គឺ​សារធាតុ polysaccharides ក្នុង​ផ្លែ​ល្ពៅ​បាន​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ក្នុង​សត្វ​កណ្តុរ។ ទោះបីជា​ការសិក្សា​នេះ​មិន​បាន​សិក្សា​ទៅ​លើ​មនុស្ស​ ប៉ុន្តែ​ក៏​អាច​បង្ហាញ​ពី​សក្ដានុពល​ក្នុង​ការ​រឹតត្បិត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ដែរ។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្រោះថ្នាក់បែបនេះ ទើបពេទ្យហាមមិនឲ្យផឹកស្រាពេលអាកាសធាតុក្តៅ

ឥឡូវ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​អាកាសធាតុ​កាន់​តែ​ក្តៅ​ទៅៗ ដែល​ធ្វើ​ឲ្យ​យើង​ស្រេក​ភេសជ្ជៈ​ត្រជាក់ៗ ដូចជា ទឹក​ត្រជាក់ ទឹក​ក្រូច។ល។ ក្នុង​នោះ​ដែរ មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​ផឹកស្រា ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ពេល​អាកាសធាតុ​ក្តៅ ដោយ​មិន​ដឹង​ថា វា​អាច​ប៉ះ​ពាល​ដល់​សុខភាព​យ៉ាងមេ៉ចខ្លះ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ី​ណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងច្បាស់ថា បញ្ហា​សុខភាព​សំខាន់​​ដែលបណ្តាល​មក​ពី​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ក្នុង​អាកាសធាតុ​ក្តៅ​នោះ គឺ​បញ្ហា​រលាក​ក្រពះ។ កាលណា​មាន​បញ្ហា​រលាក​ក្រពះ​នេះ​ហើយ ប្រសិន​បើ​ប្រយ័ត្ន ឬ​ព្យាបាល​ទាន់​ពេល​ទេ វា​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​សុខភាព​កាន់​តែ​ធ្ងន់​ធ្ងរ។ ក្រៅពីនោះ នៅ​ពេល​ដែល​ជាតិ​អាល់កុល​នោះ​ចូល​ខ្លួន វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដូចជា៖​ –  ប៉ះ​ពាល់​ដល់​លំនឹង​ក្នុង​ខ្លួន​ពេល​ធ្វើ​ដំណើរ​ – ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍ – រីក​សរសៃ​ឈាមតូចៗនៅលើស្បែកដែលអាចមើលឃើញតាមមុខក្រហម។ លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ឲ្យ​ដឹង​ថា ហេតុ​ដែល​ពេទ្យ​ហាម​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រប់​ភេសជ្ជៈ​ដែល​មាន​​ជាតិ​អាល់កុល​នៅ​ពេល​អាកាសធាតុ​ក្តៅ​នោះ ដោយសារ​តែ ភេសជ្ជៈ​ទាំងនោះ​ជា​សារធាតុ​ក្តៅ​ស្រាប់ និងអាចបណ្តាលឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ អត្ថបទពាក់ព័ន្ធ៖ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន បើ​កំពុងលេប​ថ្នាំកុំ​ចេះតែហ៊ាន​ផឹក​ស្រា ប្រយ័ត្នគ្រោះថ្នាក់​ដល់ជីវិត​ អ្នក​ខ្លាំង​ផឹក​​ច្រើន ប្រយ័ត្ន​​កើត​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដោយ​មិន​ដឹង​ខ្លួន ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ ក្តៅ​ខ្លាំង ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ប៉ុន្មាន​មុខនេះ ងាយ​នឹង​​គ្រោះថ្នាក់​បំផុត ឮថាអ្នកផឹកស្រាអាចការពារខ្លួនពី COVID-19 បាន ពិតមែនអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


អាហារូបត្ថម្ភ

ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ

វីតាមីន C ជា​សារធាតុចិញ្ចឹម​សំខាន់​ដែល​រាងកាយ​ត្រូវការ​។ វីតាមីន​នេះ​អាច​ជួយ​រាងកាយ​បង្កើត​កោសិកា​ឡើងវិញ ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិដែក។ វីតាមីន C គឺ​មិន​អាច​បង្ការ​ជំងឺ​ផ្ដាសាយ​បាន​ទេ ប៉ុន្តែ​អាច​ជួយ​សម្រាល​ដល់​រោគសញ្ញា។ មនុស្ស​ភាគ​ច្រើន​ដឹង​ហើយ​ថា​ផ្លែក្រូច​សំបូរ​ដោយ​វីតាមីន C តែ​បន្លែ និង​ផ្លែឈើ​ផ្សេងៗ​ទៀត​ក៏​ជា​ប្រភព​វីតាមីន C ដែរ។ ១. ម្ទេស ម្ទេស​៩០ក្រាម​មាន​វីតាមីន C ១០៧,៨មីល្លិក្រាម។ អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Buffalo បាន​រក​ឃើញ​ទៀត​ថា​សារធាតុ capsaicin ដែល​ផ្តល់​ជាតិ​ហឹរ​ដល់​ម្ទេស​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ចាប់​នៅ​សន្លាក់ និង​សាច់ដុំ។ ២. ម្ទេសប្លោក​ពណ៌​ក្រហម ម្ទេសប្លោក​ក្រហម​ហាន់​រួច១៧៥ក្រាម មាន​ផ្ទុក​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច​បីដង​​ស្មើ​នឹង​១៩០មីល្លិក្រាម ហើយ​ម្ទេស​ប្លោក​នេះ​ក៏​សំបូរ​ដោយ​វីតាមីន Aដែល​ជួយ​ដល់​ភ្នែក​ដែរ។ ៣. ម្ទេសប្លោក​បៃតង ម្ទេសប្លោក​បៃតង​ហាន់​រួច១៧៥ក្រាម ​មាន​វីតាមីន C ១២០មីល្លិក្រាម​ដែល​តិច​ជាង​ម្ទេសប្លោក​ក្រហម តែម្ទេសប្លោក​បៃតង​ផ្ដល់​វីតាមីន C ២០០%​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ហើយ​ក៏​សំបូរ​ដោយ​ជាតិសរសៃ​ដែរ។ ៤. ផ្កាខាត់ណា​ខៀវ ផ្កាខាត់ណា​ខៀវ​ផ្ដល់​វីតាមីន C ១៣២មីល្លិក្រាម រួម​ជាមួយ​នឹង​ជាតិសរសៃ។ បន្លែ​នេះ​ក៏​មាន​កាឡូរី​ទាប​ដែរ។ ការសិក្សា​បាន​បង្ហាញ​ថា​ផ្កាខាត់ណា​ខៀវ​អាច​ការពារ​ពី​ជំងឺ​មហារីក។ អត្ថបទពាក់ព័ន្ធ៖ អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ ៥.ផ្កាខាត់ណា ផ្កាខាត់ណា​តូច​មួយ​មាន​វីតាមីន C ១២៧,៧មីល្លិក្រាម ជាតិសរសៃ ៥ក្រាម និង​ប្រូតេអ៊ីន ៥ក្រាម។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារសម្រាប់ខួរក្បាលទាំងនេះ ជួយដល់ការផ្ចង់អារម្មណ៍បានល្អ

យើង​ដឹង​ហើយ​ថា​ពេល​ដែល​អាយុ​កាន់តែ​ច្រើន រាងកាយ និង​ដំណើរការ​ខួរក្បាល​ក៏​ថយចុះ​តាម​ហ្នឹង​ដែរ។ នៅ​ពេល​នោះ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​ក្នុង​ការផ្ចង់​អារម្មណ៍​ធ្វើ​ការ​ផ្សេងៗ ប៉ុន្តែ​បញ្ហា​អាច​ដោះស្រាយ​បាន​ដោយ​បន្ថែម​អាហារ និង​ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ​ទៅ​ក្នុង​របបអាហារ​ប្រចាំថ្ងៃ។ ១. ជាតិ​កាហ្វេអ៊ីន ជាតិ​កាហ្វេអ៊ីន​មាន​នៅ​ក្នុង​កាហ្វេ និង​សូកូឡា ​អាច​ផ្តល់​ថាមពល​ដល់​យើង និង​ធ្វើ​ឲ្យ​​ងាយស្រួល​ក្នុង​ការ​ផ្ចង់អារម្មណ៍។ ជាតិកាហ្វេអ៊ីន​ជួយ​ដាស់ស្មារតី​ទោះបី​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ការ​ញ៉ាំ​ជាតិកាហ្វេអ៊ីន​ច្រើន​អាច​ធ្វើ​ឲ្យ​អ្នក​រសាប់រសល់ និង​មិន​ស្រួល​ខ្លួន។ អត្ថបទ​ពាក់ព័ន្ធ៖ “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? ស្មុគស្មាញ មិនសប្បាយចិត្ត ញ៉ាំអាហារបីមុខនេះ រីករាយវិញហើយ! ផឹក​​កាហ្វេ​​រាល់​​ថ្ងៃ មាន​​​ដឹ​ងអត់ ញ៉ាំ​​​ប៉ុន្មាន​​​ទើប​​​មិន​​ប៉ះពាល់​​សុខភាព? ២. ជាតិស្ករ ជាតិស្ករ​ដែល​អាច​ជំនួយ​ដល់​ខួរក្បាល​បាន​គឺ​ glucoseដែល​រាងកាយ​ចម្រាញ់​ចេញ​ពី​អាហារ។ ហេតុ​នេះ​ហើយ​ទឹកក្រូច​ស្រស់ ឬ​ទឹកផ្លែឈើ​ស្រស់​មួយ​កែវ​អាច​ជំរុញ​ដល់​ការ​ចងចាំ ការ​គិត និង​សមត្ថភាព​ផ្លូវ​ចិត្តផ្សេងៗ​ក្នុង​រយៈពេល​ខ្លីបាន​។ ប៉ុន្តែ​បើ​ញ៉ាំ​ច្រើន អាច​ធ្វើ​ឲ្យ​ការចងចាំ​ថយចុះ ជាពិសេស​ទៅ​លើ​ពពួក​ដែល​បន្ថែម​ជាតិ​ស្ករ​អាច​ទាក់ទង​នឹង​ជំងឺ​បេះដូង។ ៣.ញ៉ាំ​អាហារ​ពេល​ព្រឹក ការសិក្សា​ជា​ច្រើន​បាន​រកឃើញ​ថា​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​អាច​ជួយ​ដល់​ការ​ចងចាំ​រយៈពេល​ខ្លី និង​ការ​ផ្ចង់អារម្មណ៍​កាន់តែ​ប្រសើរ​ឡើង។ សម្រាប់​សិស្ស​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​មាន​អារម្មណ៍​​ល្អ​ក្នុង​ការ​សិក្សា​ជាង​អ្នក​អត់​ញ៉ាំ។ អាហារ​ដែល​អ្នក​ស្រាវជ្រាវ​ថា​អាច​ជួយ​ដល់​ខួរក្បាល​រួមមាន​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ និង​ផ្លែឈើជាដើម។ យកល្អ​មិន​គួរ​ញ៉ាំ​លើស​កំណត់​ទេ អ្នក​វិទ្យាសាស្ត្រ​ក៏​រកឃើញ​ថា​អាហារពេលព្រឹក​មាន​កាឡូរី​ខ្ពស់​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការផចង់អារម្មណ៍។ ៤. សាច់ត្រី សាច់ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​ដែល​ល្អ​ក្នុង​ជំនួយ​ខួរក្បាល ព្រោះ​សាច់ត្រី​មាន​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣​ដែល​សំខាន់​សម្រាប់​សុខភាព​ខួរក្បាល។ របបអាហារ​ដែល​មាន​កម្រិត​អាស៊ីត​ខ្លាញ់​ច្រើន​អាច​កាត់បន្ថយ​ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល រួមទាំង​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើន​ការ​ចងចាំ​ ជាពិសេស​​នៅ​ពេល​ចាស់ទៅ។ សម្រាប់​សុខភាព​ខួរក្បាល និង​បេះដូង​គួរ​ញ៉ាំ​សាច់​ត្រី​ពីរ​ដង​ក្នុង​មួយ​​សប្តាហ៍។ ៥. គ្រាប់ធញ្ញជាតិ​និងសូកូឡា គ្រាប់ធញ្ញជាតិ​ជា​ប្រភព​នៃ​វីតាមីន Eដែល​ជួយ​ដល់​ការ​ថយចុះ​នៃ​ខួរក្បាល​នៅពេល​ចាស់​ទៅ។ រីឯ​សូកូឡា​ពណ៌ខ្មៅ​គឺ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និងមានជាតិ​កាហ្វេអ៊ីន​ធ្វើ​ឲ្យ​ការផ្ចង់​អារម្មណ៍​កាន់តែល្អ។ […]


អាហារូបត្ថម្ភ

ញ៉ាំតៅហ៊ូនឹងបានគុណប្រយោជន៍ទាំងនេះ​ចំពោះ​សុខភាព

តៅហ៊ូ​គឺ​ធ្វើ​ពីសណ្តែកសៀង​មាន​កាឡូរីទាប និង​មិនមាន​ជាតិ Gluten។ តៅហ៊ូ​សំបូរ​ដោយ​ជាតិដែក និងកាល់ស្យូម ជាពិសេស​ប្រូតេអ៊ីន​សម្រាប់​អ្នក​តម​សាច់។ ក្រៅពីនេះ​ តៅហ៊ូ​មាន​សារធាតុ isoflavones ដែល​អាច​ការពារ​ជំងឺ​មហារីក ជំងឺ​បេះដូង និងជំងឺពុកឆ្អឹង។ សារធាតុចិញ្ចឹម​របស់​តៅហ៊ូ តៅហ៊ូ​មួយ​ដុំ ១២២ក្រាម​មាន​៖ ១៧៧កាឡូរី កាបូអ៊ីដ្រាត ៥,៣៦ក្រាម ជាតិខ្លាញ់ ១២,១៩ក្រាម ប្រូតេអ៊ីន ១៥,៥៧ក្រាម កាល់ស្យូម ៤២១មីល្លិក្រាម ម៉ាញ៉េស្យូម ៦៥មីល្លិក្រាម ជាតិដែក ៣,៣៥មីល្លិក្រាម ផូស្វ័រ ២៨២មីល្លិក្រាម ប៉ូតាស្យូម ១៧៨មីល្លិក្រាម ស័ង្កសី ២មីល្លិក្រាម Folate ២៧មីក្រូក្រាម។ ផលប្រយោជន៍​របស់​តៅហ៊ូ​ ១. ជំងឺ​បេះដូង សារធាតុ isoflavines នៅ​ក្នុង​សណ្តែកសៀង​អាច​ជួយ​កាត់បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់ LDL ទោះបីជា​មិន​បាន​ជួយ​បង្កើន​កម្រិត​ខ្លាញ់ល្អ HDLក៏​ដោយ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​សណ្តែក​សៀង​អាច​កាត់បន្ថយ​ហានិភ័យ​កត្តា​បង្ក​ជំងឺ​បេះដូង​មានដូចជា​ការលើស​ទម្ងន់ និង​កម្រិត​កូលេស្តេរ៉ូល។ FDA របស់​សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា​ការ​ទទួល​បាន​យ៉ាងតិច​២៥ក្រាម​នៃ​ប្រូតេអ៊ីន​សណ្តែក​ក្នុង​មួយ​ថ្ងៃ​អាច​មាន​ឥទ្ធិពល​ល្អដល់​កម្រិត​កូលេស្តេរ៉ូល។ បន្ថែម​ពី​នេះ​ទៀត​ការ​ញ៉ាំ​តៅហ៊ូ​ជំនួស​ឲ្យ​សាច់​អាច​ជួយ​បន្ថយ​កម្រិត​ខ្លាញ់​អាក្រក់ LDL ដែល​នេះ​បន្ថយ​ហានិភ័យ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis) និង​លើស​សម្ពាធឈាម។ អត្ថបទពាក់ព័ន្ធ៖  ក្រៅពីជំងឺទឹកនោមផ្អែមទេ ជំងឺបេះដូង ក៏បង្កឡើងដោយសារជាតិស្ករដែរ! អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ឮ​រហូត​ពាក្យ “កូលេស្តេរ៉ូល” ​ជា​អ្វី​ឲ្យ​ប្រាកដ ម៉េចបាន​ពាក់ព័ន្ធ​ជាមួយបេះដូង? ២. ជំងឺ​មហារីក​សុដន់ ការ​សិក្សា​ជា​ច្រើន​បាន​លើកឡើងថា​សារធាតុប្រឆាំង​អុកស៊ីតកម្ម genistein នៅ​ក្នុង​សណ្តែកសៀង​អាច​ទប់​មិន​ឲ្យ​កោសិកា​មហារីក​លូតលាស់​បាន។ ប៉ុន្តែ​ការសិក្សា​ពីមុន​បាន​លើក​ឡើង​ពី​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​សណ្តែកសៀង​ក្រោយ​ពី​រក​ឃើញ​មាន​ជំងឺ​មហារីក​សុដន់ ព្រោះ​តែ​សារធាតុ isoflavone មាន​លក្ខណៈ​គីមី​ស្រដៀង​នឹង​អ៊ឺស្ត្រូហ្សែន ហើយ​កម្រិត​អ៊ឺស្ត្រូហ្សែន​ខ្ពស់​អាច​បង្កើន​ហានិភ័យ​មហារីក​សុដន់។ ប៉ុន្តែ​ការ​ញ៉ាំ​កម្រិត​តិចតួច […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស