របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ផ្លែឈើមិនមែនចេះតែញ៉ាំតាមចិត្តចង់ទេ ដឹងពេលវេលាគួរញ៉ាំទើបបានផលល្អ

យើង​គ្រប់​គ្នា​បានដឹង​ហើយ​ថា​ផ្លែ​ឈើ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ជួយ​ការពារ​រាងកាយ​ប្រឆាំង​ទៅ​នឹង​ជំងឺ​និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​និង​ជំងឺ​លើស​សម្ពាធ​ឈាម។ ទោះយ៉ាងណា​ប្រសិន​បើ​យើង​បរិភោគ​ផ្លែ​ឈើ​ដោយ​មិន​យល់​ច្បាស់​អំពី​សារធាតុ​ចិញ្ចឹម​របស់​វា ​នោះ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ច្រើន​ជាង​គុណ​ប្រយោជន៍​ដែល​ទទួល​បាន។ នៅ​ពេល​ដែល​យើង​​ដឹង​អំពី​របៀប​ត្រឹមត្រូវ​ក្នុង​ការ​ញ៉ាំ​ផ្លែឈើ​នោះយើង​នឹង​ទទួល​បាន​នូវ​ភាព​ស្រស់​ស្អាត ​និង​សុខភាព​ល្អ​។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​គឺ​ជា​របៀប​​​ត្រឹម​ត្រូវ​​ក្នុង​ការ​ញ៉ាំ​ផ្លែឈើ​។ អត្ថបទពាក់ព័ន្ធ៖ តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ ពេល​វេលា​ត្រឹមត្រូវ​ក្នុង​ការ​បរិភោគ​ផ្លែឈើ ១. ពោះ​ទ​ទេ​ ឬ​ចន្លោះ​ពេល​ញ៉ាំ​អាហារ ពេលល្អសម្រាប់ញ៉ាំផ្លែ​ឈើគឺ​ពេល​ពោះយើង​​ទ​ទេរ​ ឬ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ព្រោះ​​នេះ​ជា​ពេល​ដែល​ការ​រំលាយ​អាហារ​ធ្វើ​ឡើង​ឆាប់​រហ័ស ​និង​មាន​អង់ស៊ីម​ច្រើន​ប្រភេទ​ចូល​រួម​ក្នុង​ដំណាក់កាល​រំលាយ​អាហារ​នេះ។ ស្ករ​ធម្មតា​នៅ​ក្នុង​ផ្លែ​ឈើ​ត្រូវ​ការ​ពេល​វេលា​សម្រាប់​ឲ្យ​រាងកាយ​ស្រូប​យក។ នៅ​ពេល​ដែលយើងញ៉ាំ​ផ្លែឈើ​​ពេល​ញ៉ាំ​អាហារ​ ឬ​ពោះ​ទ​ទេ​គ្រប់​សារធាតុ​ចិញ្ចឹម​ សារធាតុ​សរសៃ​ និង​ស្ករ​ធម្មតា​ត្រូវ​​ចម្រាញ់​បាន​ដោយ​ពេញលេញ។ ក្រៅ​ពី​នេះ​យើងនឹង​ទទួល​បាន​សារៈ​ប្រយោជន៍​អតិបរមា​ពី​ការ​បរិភោគ​ផ្លែ​ឈើ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​បរិភោគ​ផ្លែ​ឈើ​ភ្លាម​ក្រោយ​ការ​ញ៉ាំ​អាហារ​គឺ​មិន​ល្អ​នោះ​ទេ។ ចន្លោះ​ពេល​ដ៏​សក្ដិសម​គួរ​តែ​ហោច​ណាស់​៣០​នាទី​ក្រោយ​ការ​បរិភោគ​អាហារ។ ចំពោះ​អ្នក​​មាន​ជំងឺ​ទឹក​នោម​ផ្អែម ​ឬ​វិបត្តិ​រំលាយ​អាហារ​ដូចជា​បញ្ហា​ជាតិ​អាស៊ីដ​ អ្នកទាំងនេះ​​គួរ​តែ​ញ៉ាំផ្លែឈើ​​២​ម៉ោង​ក្រោយ​ការ​ញ៉ាំ​អាហារ​ ឬ​១​ម៉ោង​មុន​ញ៉ាំអាហារ​​ព្រោះ​ថា​ជំងឺ​ទឹក​នោម​ផ្អែម​ជួនកាល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បញ្ហា​រំលាយ​អាហារ។ អត្ថបទពាក់ព័ន្ធ៖ ក្រូចថ្លុង​ជួយច្រើន​ដល់​សុខភាព សំខាន់អាចប្រ​ឆាំង​កោសិកាមហារីក​បានទៀត យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន មូល​ហេតុ​ទាំង ៥ នេះ អាច​បញ្ជាក់​ថា ក្រូច​ឆ្មារល្អខ្លាំងចំពោះសុខភាពយើង ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ ២. មុនឬក្រោយ​ការ​ធ្វើ​លំហាត់​​ប្រាណ ពេល​វេលា​ត្រឹមត្រូវ​មួយ​ផ្សេង​ទៀត​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ​គឺ​មុន​ឬ​ក្រោយពេល​​ហាត់​ប្រាណ។ ស្ករ​នៅ​ក្នុង​ផ្លែ​ឈើ​នឹង​ផ្ដល់​ឲ្យ​រាងកាយ​នូវថាមពល​ដ៏​សម្បើម​មុន​ហាត់​ប្រាណ ​និង​ជួយ​បំពេញ​ថាមពល​ដែល​ខ្វះខាត​នៅ​ក្នុង​រាងកាយ​ក្រោយ​ការ​ហាត់ប្រាណ។ ពេល​វេលា​ដែល​មិន​សក្ដិសម​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ មុន​ចូល​គេង ការ​បរិភោគ​ផ្លែឈើ​មុន​ចូល​គេង​គឺ​មិន​មែន​ជា​គំនិត​ល្អ​នោះ​ទេ។ ការធ្វើដូចនេះ​នឹង​បង្ក​ឲ្យ​មាន​ការ​ឡើង​ជាតិ​​ស្ករភ្លាមៗ ​​និង​កម្រិត​ជាតិ​អាំងស៊ុយលីន​ដែល​ធ្វើ​ឲ្យ​យើង​​ពិបាក​គេង​លក់។ ដូចនេះ​គួរ​ជៀសវាង​ក្នុង​ការ​បរិភោគ​ផ្លែឈើ​មុន​ចូល​គេង​ និង​ចងចាំ​ថា​ត្រូវ​ញ៉ាំ​អាហារ​៣​ម៉ោង​មុន​ចូល​គេង។ ផ្លែ​ឈើ​ចម្រុះ អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់​តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​យើង​​ក៏​អាច​លាយ​ផ្លែ​ឈើ​ជាមួយ ​yogurt ​ឬ​ថែម​អំបិល​បន្តិច​ក៏​បាន​ដរាប​ណា​យើង​មិន​មាន​បញ្ហា​រំលាយ​អាហារ​ដូចជា​ជាតិ​អាស៊ីដ​ឬ​ទល់លាមក។ យើង​ក៏​អាច​បន្ថែម​ផ្លែ​ឈើ​ដូចជា​ម្នាស់ ​ក្រូច ​ត្រសក់​ស្រូវ ​ទៅ​ក្នុង​សាឡាដ ​ឬ​គ្រាប់​ធញ្ញជាតិ​ជាមួយ​ផ្លែ​ឈើ​ក្រៀម​និង​សណ្ដែក​ដី ​ដែល​គ្មាន​ជាតិ​ម្សៅ​ទឹក​ដោះ​គោ ​ដូចជា​សណ្ដែក​សៀង​។ ការ​បរិភោគ​ផ្លែ​ឈើ​ម្ដង​គួរ​តែ​ជ្រើស​រើស​​យក​ផ្លែ​ឈើ​ណា​មាន​ជាតិ​ស្ករ​ទាប​ដែល​អាច​បន្ថែម​ទៅ​ក្នុង​ទឹក​ក្រឡុក​បៃតង។ ត្រូវ​ចង​ចាំ​ថា​មិន​ត្រូវ​បរិភោគ​ក្រោយ​ការ​ញ៉ាំ​អាហារ​ច្រើន​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា។ អត្ថបទ​ពាក់ព័ន្ធ៖ ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ អត្ថប្រយោជន៍ […]


អាហារូបត្ថម្ភ

អាហារទាំង​ប៉ុន្មានមុខនេះ ល្អសម្រាប់អ្នកមានបញ្ហាតម្រងនោម

តម្រងនោម​គឺ​ជា​សរីរាង្គ​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​ច្រោះ​កាកសំណល់ បញ្ចេញ​អរម៉ូន​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​តុល្យភាព​ជាតិទឹក​ក្នុង​រាងកាយ និង​ផលិត​ទឹកនោម។ អ្នក​ជំងឺ​តម្រងនោម​ត្រូវ​កាត់បន្ថយ​អាហារ​ដែល​មាន​ជាតិ​សូដ្យូម ប៉ូតាស្យូម និង​ផូស្វ័រ។ ដូចនេះ របប​អាហារ​គឺ​សំខាន់​សម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោម​ណាស់។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អាហារ​ល្អ​ៗសម្រាប់​អ្នក​មាន​ជំងឺ​តម្រងនោម។ ១. ផ្កាខាត់ណា ផ្កា​ខាត់ណា​គឺ​ជា​បន្លែ​ដែល​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ក្នុង​នោះ​មាន​វីតាមីន C វីតាមីន K និងវីតាមីន B។ ក្រៅពីនេះ​ក៏ មាន​សារធាតុ​ប្រឆាំង​រលាក indole និង​ជាតិសរសៃ​ច្រើន។ ផ្កាខាត់ណា​១២៤ក្រាម​មាន សូដ្យូម១៩មីល្លិក្រាម ប៉ូតាស្យូម១៧៦មីល្លិក្រាម និងផូស្វ័រ៤០មីល្លិក្រាម។ ២. ផ្លែ​ប្លូ​បឺរី ផ្លែ​ប្លូបឺរី​មាន​សារធាតុ​ចិញ្ចឹម​ច្រើន។ ផ្លែ​នេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម anthocyanins ដែល​ជួយ​ការពារ​ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម ហើយ​ផ្លែ​ឈើ​គឺ​ជា​អាហារ​ល្អ​សម្រាប់​អ្នក​ជំងឺ​តម្រង​នោម​ព្រោះ​មាន​ជាតិ​សូដ្យូម ផូស្វ័រ និង​ប៉ូតាស្យូម​ទាប។ ផ្លែ​ប្លូបឺរី​ ១៤៨ក្រាម​មាន សូដ្យូម១,៥មីល្លិក្រាម ប៉ូតាស្យូម១១៤មីល្លិក្រាម និងផូស្វ័រ១៨មីល្លិក្រាម។ ៣. ផ្លែ​ទំពាំងបាយជូរ​ក្រហម ផ្លែ​ទំពាំងបាយជូរ​ក្រហម​មាន​វីតាមីន Cច្រើន និង​សារធាតុប្រឆាំង​អុកស៊ីតកម្ម flavonoid ដែល​កាត់បន្ថយ​ការ​រលាក។ បន្ថែម​ពី​នេះ​ទៀត ផ្លែ​នេះ​សំបូរ resveratrol ដែល​មាន​ប្រយោជន៍​ដល់​បេះដូង ការពារ​ជំងឺ​ទឹកនោម​ផ្អែម និងការ​ថយ​ចុះ​ការ​ចងចាំ។ ផ្លែទំពាំងបាយជូរ ៧៥ក្រាម​មាន សូដ្យូម១,៥មីល្លិក្រាម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

នៅតែផ្ទះ ឬធ្វើការពីផ្ទះអាចនាំឲ្យញ៉ាំហួសកំណត់ សាកវិធីនេះជួយដោះស្រាយបាន

ទោះបីជា​ការ​នៅ​ក្នុងផ្ទះ​ជា​វិធី​ដ៏​ល្អ​សម្រាប់​ការពារ​វីរុស COVID-19 ប៉ុន្តែ​ការ​នៅ​ផ្ទះ​នេះអាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មាន​ដូចជា​ការ​ញ៉ាំ​លើស​កំណត់​ដោយ​សារ​ស្ត្រេស ឬ​អផ្សុក​ពេក។ នេះ​ក្រោមនេះជា​វិធី​ខ្លះៗ​ដើម្បី​ការពារ​ការ​ញ៉ាំ​លើស​កំណត់​ពេល​នៅ​ផ្ទះ។ ១. ត្រួតពិនិត្យ​អារម្មណ៍​ខ្លួន​ឯង វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​ញ៉ាំ​លើស​កំណត់​គឺ​ត្រូវ​យល់​ពី​មូលហេតុ​ជាមុន​សិន​ថា​មក​ពី​ស្ត្រេស ឬ​អផ្សុក។ ដូចនេះ​ប្រសិនជាយើង​ញ៉ាំ​ច្រើន ឬ​ញឹកញាប់ យើងគួរ​ពិចារណា​ថា​តើ​ញ៉ាំ​ព្រោះ​ឃ្លាន ឬ​មក​ពី​មូលហេតុ​ផ្សេង។ មុន​នឹង​ញ៉ាំ​អាហារ គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អារម្មណ៍​របស់​យើង​ដូចជា​ភាពតានតឹង អផ្សុក ឯកា ឬ​ថប់បារម្ភ​ជាដើម។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​យើងកុំឲ្យ​​ញ៉ាំ​លើស​កំណត់។ ២. រក្សា​ទម្លាប់​ក្នុង​ការញ៉ាំ​អាហារ យើង​មិន​គួរ​ផ្លាស់ប្តូរ​ពេលវេលា​ក្នុង​ការ​ញ៉ាំ​អាហារ​ដោយ​សារ​តែ​នៅ​ផ្ទះ​ទេ។ ប្រសិនជាយើង​ទម្លាប់​ញ៉ាំ​អាហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃ យក​ល្អ​គួរ​បន្ត​ធ្វើ​បែប​នេះ​ទោះ​បី​ជាយើង​កំពុង​ធ្វើ​ការ​ពី​ផ្ទះ​ក៏​ដោយ​។ ដូចគ្នា​ដែរបើយើងជាមនុស្ស​ទម្លាប់ញ៉ាំអាហារតែ​ពីរ​ពេល បូកនិង​អាហារ​សម្រន់​ផ្សេងៗក៏គួរនៅរក្សា​ដដែល។ ការ​នៅ​ផ្ទះ​អាច​ធ្វើ​ឲ្យ​របប​អាហារ​រាល់​ថ្ងៃ​មាន​ការ​ផ្លាស់ប្តូរ​ ដូចនេះ​គួរ​រក្សា​ទម្លាប់​ក្នុង​ការ​ញ៉ាំ​អាហារ​របស់យើង។  ៣. កុំ​ដាក់​កម្រិត​ក្នុង​ការ​ញ៉ាំ​អាហារ ដើម្បី​ការពារ​កុំ​ឲ្យ​ញ៉ាំ​លើស​កំណត់ យើង​គួរ​គោរព​តាម​ច្បាប់​អាហារូបត្ថម្ភ​គឺ​មិន​ត្រូវ​បង្អត់​អាហារ​។ នៅ​ពេល​ណា​ដែល​រាងកាយ​ទទួល​បាន​អាហារ​មិនគ្រប់គ្រាន់​អាច​ប្រឈម​នឹង​ការ​ញ៉ាំ​អាហារ​​សំបូរ​ដោយ​កាឡូរីច្រើនជាងធម្មតា។ ការសិក្សា​បង្ហាញ​ថា​ការ​កំណត់​របប​អាហារ​តឹង​តែង​ពេក​នឹង​មិន​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ទេ ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ​ផ្លូវចិត្ត និង​ធ្វើ​ឲ្យ​កម្រិត​​ភាព​តានតឹង​កើនឡើង​ផង​ដែរ។ ៤. ផឹកទឹក​ឲ្យ​គ្រប់គ្រាន់​ ការ​នៅ​ផ្ទះ​អាច​ជួយ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​ទម្លាប់​ល្អៗ​សម្រាប់​សុខភាព​ដូចជា​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ការ​បំពេញ​ជាតិទឹក​គឺ​មាន​សារៈសំខាន់ណាស់ និង​អាច​ការពារ​ពី​ការ​ញ៉ាំ​លើស​កំណត់​ដោយសារ​ភាព​តានតឹង​។ ការសិក្សា​បាន​រកឃើញ​ថា​ការ​ខ្វះ​ជាតិទឹក​បង្កើន​ហានិភ័យ​ជំងឺ​ធាត់ និង​អាច​ឈាន​ទៅ​រក​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ និង​កម្រិតថាមពល​ដែល​អាច​ប៉ះពាល់​ដល់​ទម្លាប់​នៃ​ការ​ញ៉ាំ​ទៀត​ផង។ ដើម្បី​បំពេញ​ជាតិទឹក យើង​អាច​បន្ថែម​ផ្លែឈើ​ស្រស់​ទៅ​ក្នុង​ទឹក​ដើម្បី​បន្ថែម​រសជាតិ​ដោយ​មិន​ចាំ​បាច់​ប្រើ​ស្ករ ឬផឹកភេសជ្ជៈមានជាតិស្ករផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់? អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ៥. កុំ​នៅ​មួយ​កន្លែង ការ​នៅ​ផ្ទះ​អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​មាន​ការ​ថយ​ចុះ​ដែល​នេះ​នាំឲ្យ​មាន​អារម្មណ៍​អផ្សុក ភាព​តានតឹង និង​បង្កើន​ការ​ញ៉ាំ​អាហារ​សម្រន់។ ដូចនេះ​ហើយ​យើង​គួរ​មាន​ពេលវេលា​ខ្លះ​សម្រាប់​សកម្មភាព​ផ្សេងៗ។ ប្រសិនជាយើង​មិន​អាចទៅ​កន្លែងហាត់ប្រាណ​បាន យើង​អាច​សាក​ធ្វើ​លំហាត់​ប្រាណ​នៅ​ផ្ទះ ឬ​ដើរ​ហាត់​ប្រាណ​នៅ​ជិតៗ​ផ្ទះ។  ការសិក្សា​បាន​បង្ហាញ​ថា​ការ​ធ្វើ​ចលនា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ និង​កាត់បន្ថយ​ភាព​តានតឹង​ដែល​នេះ​ក៏​អាច​កាត់បន្ថយ​ការ​ញ៉ាំ​លើស​កំណត់​ដោយ​សារ​ភាព​តានតឹង។ […]


អាហារូបត្ថម្ភ

​ផ្លែទទឹមមានគុណ​ប្រយោជន៍​ច្រើន​យ៉ាងដល់សុខភាព មិនគួរមើលរំលង

ផ្លែទទឹម​គឺ​ជា​ផ្លែឈើ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជួយ​ដល់​សុខភាព និង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ផ្សេងៗ​ទៀត​ផង។ ​ សារធាតុចិញ្ចឹម​នៃ​ផ្លែទទឹម ផ្លែទទឹម​ ១៧៤ក្រាម​មាន៖ ជាតិសរសៃ ៧ក្រាម ប្រូតេអ៊ីន ៣ក្រាម វីតាមីន C៖ ៣០%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ វីតាមីន K៖ ៣៦%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ Folate៖ ១៦%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ប៉ូតាស្យូម៖ ១២%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ក្រៅ​ពី​នេះ​ផ្លែទទឹម​ក៏​មាន​សមាសធាតុ​ពិសេស​ពីរ​ទៀត​ដែល​មាន​ប្រយោជន៍​ដល់​សុខភាពគឺ Punicalagins និង​អាស៊ីត Punicic។ អត្ថប្រយោជន៍​ទឹក​ទទឹម​សម្រាប់​សុខភាព ការពារ​ជំងឺ​មហារីក​ ថ្មីៗ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ផ្លែ​ទទឹម​អាច​បញ្ឈប់​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ប្រូស្តាត​។ ទោះបីជា​មិន​ទាន់​ការ​សិក្សា​ទៅ​លើ​មនុស្ស​ទៅ​លើ​ឥទ្ធិពល​នៃ​ទឹក​ទទឹម​ ប៉ុន្តែ​ការ​បន្ថែម​ទឹក​ទទឹម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ក៏​មិន​មាន​ផល​ប៉ះពាល់​អ្វី​ដែរ។ ការពារ​ជំងឺ​ភ្លេចភ្លាំង នៅ​ក្នុង​ផ្លែទទឹម​ជឿ​ថា​​មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​នេះ​អាច​ពន្យារ​ការ​វិវត្ត​នៃ​ជំងឺ​ភ្លេចភ្លាំង និង​ការពារ​ការ​ចង​ចាំ​ទៀតផង។ ការ​រំលាយ​អាហារ ផ្លែទទឹម​អាច​កាត់បន្ថយ​ការ​រលាក​នៅ​ក្នុង​ពោះវៀន និង​សម្រួល​ដល់​ការ​រំលាយអាហារ​ដែរ។ ​ផ្លែឈើ​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ​រលាក​បង្ក​ជា​ដំបៅ​នៅ​ពោះវៀនធំ និង​ជំងឺ​រលាក​ពោះវៀន​ផ្សេងៗ។ អ្នកវិទ្យាសាស្ត្រ​ខ្លះ​ជឿថា​ទឹក​ទទឹម​នេះ​អាច​ជួយ​សម្រួល​ដល់​ជំងឺ​រាករូស ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​មួយ​ចំនួន​ទៀត​ជឿថា​ទឹកទទឹម​នេះ​ធ្វើឲ្យ​អាការៈ​រាករូស​កាន់តែ​ធ្ងន់ធ្ងរ ដូចនេះ​ហើយ​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ចៀស​វាង​ការ​​ផឹក​ទឹក​ទទឹក​រហូត​ដល់​អាការៈ​មាន​ភាព​ប្រសើរ​ឡើង។ អត្ថបទ​ពាក់ព័ន្ធ៖ វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ កំពូលបន្លែផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ ប្រឆាំង​ការ​រលាក ផ្លែទទឹម​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ណាស់ ព្រោះ​ផ្លែ​ទទឹម​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដែល​អាច​ជួយ​បន្ថយ​ការរលាក​ក្នុង​រាងកាយ និង​ការពារ​អាការៈ oxidative stress។ ជំងឺ​រលាក​សន្លាក់ សារធាតុ​ flavonol នៅ​ក្នុង​ផ្លែ​ទទឹម​អាច​ទប់​ការ​រលាក​ដែល​អាច​បង្ក​ជា​ជំងឺ​រលាក​សន្លាក់​ឆ្អឺង និងការ​ខូច​ឆ្អឹង​ខ្ចី។ ឥលូវ​នេះ​អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​ឥទ្ធិពល​នៃ​ទឹកទទឹម​ទៅ​លើ​ជំងឺ​ពុកឆ្អឹង ជំងឺ​រលាក​សន្លាក់ (Rheumatoid Arthritis) និង​ការ​រលាក​សន្លាក់​ផ្សេងៗ​ទៀត។ ជំងឺ​បេះដូង ទឹក​ទទឹម​អាច​ការពារ​បេះដូង និង​សរសៃ​អាកទែ​បាន។ ការសិក្សា​បាន​បង្ហាញ​ថា​ទឹក​ទទឹម​នេះ​ជួយ​ដល់​ចរន្ត​ឈាម​ និង​រក្សា​សរសៃ​អាកទែ​មិន​ឲ្យ​រឹង និង​ក្រាស់។​ មិនត្រឹមតែប៉ុណ្ណោះ​ក៏​បន្ថយ​ការ​កើន​ឡើង​នៃ​កូលេស្តេរ៉ុល​ក្នុង​សរសៃ​ឈាម។  ការ​សិក្សា​សាកល្បង​បាន​លើក​ឡើង​ថា​ទឹក​ទទឹម​មាន​ប្រយោជន៍​ដល់​សុខភាព​បេះដូង និង​បញ្ចុះ​សម្ពាធ​ឈាម​ប្រសិន​ជា​ផឹក​រាល់ថ្ងៃ។ ប្រឆាំង​វីរុស ដោយសារ​ទឹក​ទទឹម​មាន​វីតាមីន C និងE​ដែល​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់?

យើង​ដឹង​ហើយ​ថា​ការ​ផឹក​ទឹក​គ្រប់គ្រាន់​មាន​សារៈសំខាន់ណាស់ចំពោះសុខភាព​ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​មិន​ច្បាស់​ថា​គួរ​ផឹក​ទឹក​ប៉ុន្មាន​ទើប​គ្រប់គ្រាន់។ ជាពិសេស​ពេល​នៅ​ផ្ទះ​ពេញ​មួយ​ថ្ងៃ​ៗកាន់​តែ​មាន​ការ​លំបាក​​ក្នុង​ការផឹក​ទឹក​ឲ្យ​បានច្រើន។ អ្នក​ជំនាញ​ផ្នែក​សុខភាព​លោកស្រី Brianne Munch បាន​ប្រាប់​ពី​គន្លឹះ​ខ្លះៗ​ក្នុង​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ១. គណនា​បរិមាណ​ទឹក​ត្រូវ​ផឹក វិធី​ងាយស្រួល​ក្នុង​ការ​គណនា​បរិមាណ​ទឹក​ត្រូវ​ផឹក​គឺ​យក​ទម្ងន់​របស់​យើង​ទៅ​ចែក​នឹង​២ នោះ​នឹង​ឃើញ​ពី​បរិមាណទឹក​ដែល​គួរ​ផឹក។ ឧទាហរណ៍ ប្រសិន​ជា​យើងទម្ងន់ ១៤០​ផោន (៦៣,៥០គីឡូក្រាម) នោះ​បរិមាណ​ទឹក​គួរ​ផឹក​ក្នុង​មួយ​ថ្ងៃ​គឺ​ ៧០អោន (២លីត្រ)។ ដោយទម្ងន់១ផោនស្មើនឹង​០,៤៥គីឡូក្រាម និង​១អោន ប្រហែលស្មើនឹង​៣០មីល្លិលីត្រ។ ២. ផឹកទឹក​មួយ​កែវ​ធំ​នៅ​ពេល​ព្រឹក យើង​ដឹង​ហើយ​ថា​​គួរ​ផឹក​ទឹក​ប៉ុន្មាន​លីត្រ​ក្នុង​មួយថ្ងៃ ដូចនេះ​គួរ​ចាប់ផ្ដើម​ដោយ​ផឹក​ទឹក​មួយ​កែវ​ធំ​មុន​នឹង​ផឹក​កាហ្វេ ឬ​ញ៉ាំ​អាហារ​ពេល​ព្រឹក។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ក៏​បាន​លើក​ឡើង​ថា​នេះ​អាច​ជួយ​ដល់​ការ​រំលាយអាហារ ​បំពេញ​ជាតិ​ទឹក​ និង​ធ្វើ​ឲ្យ​មាន​ស្មារតីស្រស់ថ្លា។ ៣. ផឹក​ទឹក​ជា​បន្ត​បន្ទាប់​ពេញ​មួយ​ថ្ងៃ ការ​ផឹក​ទឹក​មួយ​កែវ​នៅ​ពេល​ព្រឹក​មិន​ត្រឹម​តែ​ជួយ​ដាស់​ស្មារតី​ទេ ប៉ុន្តែ​ការ​បន្ត​ផឹក​ទឹក​ពេញ​មួយ​ថ្ងៃ​អាច​ផ្តល់​ថាមពល​ពេញ​មួយ​ថ្ងៃ។ លោកស្រី Munch ក៏​បាន​សង្កេត​ឃើញ​ថា​នៅ​ពេល​បន្ត​ការ​ផឹក​ទឹក​ពេញ​មួយ​ថ្ងៃ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​មាន​ថាមពល ហើយ​អារម្មណ៍​ក៏​ល្អ​ និង​មិន​ហើម​ពោះទៀត។ ម៉្យាងទៀត អតិថិជន​របស់​លោកស្រី​ក៏​អនុវត្ត​វិធី​នេះ​ដែរ​ហើយ​ឃើញ​ថា​ថាមពល​របស់​អ្នកទាំងនោះ​មាន​ភាព​ប្រសើរ​ឡើង។ ៤. ដាក់​កែវ​ទឹក ឬ​ដប​ទឹក​ក្បែរ​ខ្លួន អ្នក​ជំនាញ​ផ្នែក​អាហារ និង​សារធាតុ​ចិញ្ចឹម Katie Boyd បាន​ណែនាំ​ថាយើង​គួរ​រក​កែវ ឬ​ដបទឹក​ដើម្បី​ធ្វើ​ឲ្យ​ការ​ផឹក​ទឹក​មាន​ភាព​ងាយស្រួល។ យើង​អាច​ប្រើ​កែវ​ ឬ​ដប​ដែល​យើង​ចូលចិត្តដើម្បីដាក់ទឹកទុក​ញ៉ាំ​ក្បែរ​ខ្លួន​​។ អត្ថបទ​ពាក់ព័ន្ធ៖ អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ ៥. ញ៉ាំ​បន្លែ ឬ​ផ្លែឈើ ការ​ផឹក​ទឹក​មិន​មែន​ជា​វិធី​តែ​មួយ​ក្នុង​ការ​បំពេញ​ជាតិ​ទឹក​ឲ្យ​រាងកាយ​ទេ។ យើង​អាច​ញ៉ាំ​អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ទឹក​ដើម្បី​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ។ អាហារ​សម្រន់​ទាំង​នោះ​រួម​មាន​ផ្លែ​ត្រសក់ ផ្លែ​ប៉េស ការ៉ុត […]


អាហារូបត្ថម្ភ

ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន

ទំពាំងបាយជូរក្រៀម​សំបូរ​ដោយ​វីតាមីន ជាតិសរសៃ និង​សារធាតុ​រ៉ែ។ ទំពាំងបាយជូរ​ក្រៀម​នេះ​រឹតតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​នៅ​ពេល​យក​ទៅ​ត្រាំ​ទឹក​ពេញ​មួយយប់​ព្រោះ​ទឹក​រំលាយ​សារធាតុ​រ៉ែ និង​សារធាតុចិញ្ចឹម​នៅ​ក្នុង​ទំពាំងបាយជូរ​ក្រៀម​​ និង​ពី​សំបក​ផង​ដែរ។ តើទំពាំងបាយជូរក្រៀម ​ទឹក​ទំពាំងបាយជូរ​ក្រៀម​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?​ ១. កម្ចាត់​ជាតិពុល​នៅ​ក្នុង​ថ្លើម និង​ពោះវៀន មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ទឹក​ទំពាំងបាយជូរ​ក្រៀម​ដើម្បី​សម្អាត​ថ្លើម និង​ពោះវៀន​ជា​យូរ​ណាស់​មក​ហើយ។ តាមពិតទៅ​ទំពាំងបាយជូរ​ក្រៀម​អាច​កម្ចាត់​ជាតិពុល​បាន​ដោយសារ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជាតិសរសៃ​ច្រើន។ សារធាតុប្រឆាំងអុកស៊ីតកម្ម​អាច​ជួយ​ឲ្យ​ថ្លើម​ដំណើរការ​បាន​ល្អ​ជាពិសេស​ក្នុង​ការ​កម្ចាត់ជាតិពុល។ រីឯជាតិសរសៃ​វិញ​សម្រួល​ដល់​ការ​បន្ទោរបង់​ដែល​អាច​សម្អាត​ពោះវៀនបានល្អ។ ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ពេល​ពោះ​ទទេ​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ ហើយ​កុំ​ភ្លេច​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​ដែល​ត្រាំ​ក្នុង​ទឹក​នោះ​ផង។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ ២. ផ្តល់​ថាមពល​រយៈពេល​យូរ អ្នកវិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ផ្នែក​កីឡា​ជឿ​ថា​ទំពាំងបាយជូរ​ក្រៀម​អាច​ជា​ជម្រើស​ល្អ​ជំនួស​ការញ៉ាំពពួកអាហារ​ជំនួយ​ថាមពល (Energy bars)។ ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិសរសៃ និងmicronutrient ​ក្នុង​បរិមាណ​ច្រើន​ ហើយ​មិន​មាន​ជាតិស្ករ ឬ​សារធាតុ​បន្ថែម​រសជាតិទេ។ ផឹក​ទឹក​ទំពាំងបាយជូរ​ក្រៀម​នៅ​ពេល​ព្រឹក​អាច​បន្ថែម​ថាមពល​ពេញ​មួយ​ថ្ងៃ និងអាចផឹក​មុន​ហាត់ប្រាណបាន។ អត្ថបទគួរអាន៖ លើសឈាមតាំង​ពីអាយុ ៣០ឆ្នាំ ចាស់ទៅបញ្ហាខូចខួរក្បាលកាន់តែខ្ពស់ លើសឈាម​ក្មេង​ក៏​កើត​ដែរ ហើយ​​ជា​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត ទាំង​​នេះ​ជា​វិធី​ការពារ កែ​ទម្លាប់​សាមញ្ញ​ទាំង​នេះបាន អត់បាច់ភ័យ​លើស​ឈាម​ ៣. បញ្ចុះ​ខ្លាញ់​អាក្រក់ និង​រក្សា​លំនឹង​សម្ពាធឈាម ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ទំពាំងបាយជូរ​ក្រៀម​សំបូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម phytonutrients និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​បើ​ប្រៀបធៀប​នឹង​អាហារ​សម្រន់​ទូទៅផ្សេងទៀត។ អ្នក​ដែល​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​រាល់ថ្ងៃ​មាន​សម្ពាធ​ឈាម​ឈាម​ទាប​បើ​ប្រៀបធៀប​នឹង​អ្នក​ញ៉ាំ​ពពួក​ផ្លែឈើ​ក្រៀម​ក្នុង​កម្រិត​តិច​តួច​។ បន្ថែម​ពី​នេះ​ទៀត ការញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​អាច​បញ្ចុះ​កម្រិត​ខ្លាញ់​បាន​ដែល​នេះ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូងបាន។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​ទឹក​ទំពាំងបាយជូរ​ក្រៀម​អាច​ជា​អាហារ​ដ៏​ល្អ​មួយ​ ប៉ុន្តែ​មិន​អាច​ប្រើ​ជំនួស​ថ្នាំ​ពេទ្យនោះទេ។ អត្ថបទ​ពាក់ព័ន្ធ៖ ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារ សំខាន់ ២ទៀត អាហារ​ទាំង​អស់​នេះល្អខ្លាំង​សម្រាប់​ខែ​ក្តៅ ​សម្បូរ​ជាតិ​ទឹក រសជាតិ​ឆ្ងាញ់ អាកាសធាតុក្ដៅ ញ៉ាំបន្លែ […]


អាហារូបត្ថម្ភ

អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

ការ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​សំខាន់​ណាស់ ជាពិសេស​នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង។ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​ហត់ ឈឺក្បាល រមួលក្រពើ និង​សម្ពាធ​ឈាម​ទាប​ជា​ដើម។ ការ​ផឹក​ទឹក​គ្រប់គ្រាន់គឺជាការ​សំខាន់​ណាស់ ប៉ុន្តែ​យើង​ក៏​អាច​បំពេញ​ជាតិ​ទឹក​តាមរយៈ​អាហារ ឬផ្លែឈើ​បាន​។ អត្ថ​បទ​នេះ​នឹង​បង្ហាញ​ពី​អាហារ និង​ផ្លែ​ឈើ​សំបូរ​ដោយ​ជាតិទឹកមួយចំនួន​។​ ១. ផ្លែឪឡឹក ផ្លែឪឡឹក​មាន​ផ្ទុក​ជាតិទឹករហូតដល់ ៩២%។ ផ្លែ​ឪឡឹក​ ១៥៤ក្រាម​ស្មើនឹង​ទឹក ១១៨មីល្លិលីត្រ និង​មាន​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដូចជា​វីតាមីន A C និង​ម៉ាញ៉េស្យូម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ក៏​មាន​កាឡូរី​ទាប​ដែល​ជួយ​ដល់ការ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត និង​កាត់​បន្ថយ​ចំណង់​អាហារ។ ២. ផ្លែ​ស្ត្របឺរី ផ្លែ​ស្ត្របឺរី​ផ្ទុកជាតិទឹក​ ៩១% ដែល​អាច​ជួយ​បង្គ្រប់​ជាតិទឹក​ដែល​រាងកាយ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ បន្ថែម​ពី​នេះ​ទៀត ផ្លែ​នេះ​ក៏​សំបូរ​ជាតិ​សរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និង​រ៉ែ​ផ្សេងៗ។ ក្នុង​នោះ​មាន​វីតាមីន C Folate និង​manganese។ ការ​ញ៉ាំ​ផ្លែ​នេះ​រាល់​ថ្ងៃ​អាច​ការពារ​ជំងឺ​បេះដូង ជំងឺ​ទឹក​នោមផ្អែម ជំងឺ​ចាស់​វង្វេង និង​ជំងឺ​មហារីក។ ៣. ផ្លែ​ប៉េស ផ្លែ​ប៉េស​ផ្ទុក​ជាតិទឹក​៨៩% និង​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូចជា វីតាមីន A C B និង​ប៉ូតាស្យូម។ បន្ថែម​ពី​នេះ​ទៀត​ការ​ញ៉ាំ​ផ្លែ​ប៉េស​ទាំង​សំបក​អាច​ទទួល​បាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​អាស៊ីន chorogenic ជាដើម។ ផ្លែ​នេះ​មាន​កាឡូរី​ទាប និង​ជួយ​ឲ្យ​ឆាប់​ឆ្អែត។ ៤. ផ្លែ​ក្រូច ផ្លែ​ក្រូច​មាន​ជាតិ​ទឹក ៨៨%។ […]


រូបមន្តសុខភាព

ត្រូវការថាមពល​បំពេញការងារបាន​យូរម៉ោង ញ៉ាំអាហារទាំងនេះ

គ្រប់​អាហារ​ទាំង​អស់​សុទ្ធ​តែ​ផ្តល់​នូវ​ថាមពល​ដល់​រាងកាយ ប៉ុន្តែ​មិន​មែន​គ្រប់​អាហារ​ទាំង​អស់​អាច​ផ្តល់​ថាមពល​ដល់​រាងកាយ​រយៈពេល​យូរ​ទេ ហើយ​នៅ​អាច​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ​ទៀត។ អត្ថបទ​នេះ​ប្រាប់​ពី​អាហារ​មួយ​ចំនួន​អាច​ផ្តល់​ថាមពល​ដល់​រាងកាយក្នុងរយៈពេល​យូរ។ ១. ស៊ុត ស៊ុត​មួយ​គ្រាប់​មាន​ ៧០កាឡូរី ​ប្រូតេអ៊ីន ៦ក្រាម និងសារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ដែល​នេះ​អាច​ជួយ​រាងកាយ​មាន​ថាមពល និង​ឆ្អែត​បាន​រយៈពេល​យូរ​ជាង​អាហារ​សម្រន់​ផ្សេងទៀត។ ២. សាច់មាន់ សាច់មាន់​សំបូរ​ដោយ​ប្រូតេអ៊ីន។ សាច់មាន់អាំង​មួយ​ដុំ​ជាមួយ​នឹង​បន្លែ​បៃតង​ញ៉ាំ​ជា​អាហារ​ថ្ងៃ​ត្រង់​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​ដល់​អាហារ​ពេលល្ងាច។ ម៉្យាងទៀត​សាច់មាន់​មាន​ខ្លាញ់ឆ្អែត​ដែល​ប៉ះពាល់​សុខភាព​តិចជាង​សាច់ជ្រូក សាច់គោ និង​សាច់ចៀម។ ៣. ថ្លើមគោ នៅ​ពេល​រាងកាយ​ទទួល​បាន​វីតាមីន B12មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ថាមពល​មិន​គ្រប់គ្រាន់​តាម​ហ្នឹង​ដែរ។ ថ្លើមគោគឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​វីតាមីន B12 និង​ប្រូតេអ៊ីន​ដែល​អាច​ផ្តល់​ថាមពល​បាន​រយៈពេល​យូរ។ ប្រសិន​ជាយើង​មិន​អាច​ញ៉ាំ​ថ្លើម​បាន ​ក៏​អាច​ញ៉ាំ​សាច់​សត្វ​ សាច់​មាន់ សាច់ត្រី និង​ស៊ុត​ដើម្បី​ទទួល​បាន​វីតាមីន​នេះ។ ៤. អយស្ទើរ អយស្ទើរ​គឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន​មាន​ខ្លាញ់​ទាប និង​សំបូរ​ដោយ​ស័ង្កសី​ដែល​អាច​ជួយរាងកាយ​ប្រឆាំង​នឹង​ពពួក​មេរោគ​ធ្វើឲ្យ​ហត់។ យើង​អាច​ញ៉ាំ​ឆៅ​ជាមួយ​នឹង​ក្រូចឆ្មារ ឬ​យក​ទៅ​អាំង​ក៏​បាន។ ៥. ត្រី​សាឌីន ត្រី​សាឌីន​ផ្តល់​ប្រូតេអ៊ីន​សាច់​ក្នុង​កម្រិត​ខ្ពស់​ដែល​អាច​ជំនួយ​កម្លាំង​បាន។​ មិនត្រឹម​តែ​ប៉ុណ្ណោះ​ ត្រីនេះក៏​សំបូរ​ដោយ​អាស៊ីតខ្លាញ់​អូមេហ្គា ៣​ដែល​អាច​បង្ការ​ជំងឺ​បេះដូង។ ប្រសិន​យើង​មិន​ចេះ​ញ៉ាំ​ត្រី​សាឌីន យើង​អាច​សាក​ញ៉ាំ​ត្រី​សាល់ម៉ុន ត្រី​ធូណា ឬ​ត្រី mackerel។ ៦. សណ្តែក សណ្តែក​ជា​ប្រភព​ប្រូតេអ៊ីន ជាពិសេស​សម្រាប់​អ្នក​តម​សាច់សត្វ ហើយ​សណ្តែក​ក៏​មាន​ជាតិ​សរសៃ​ច្រើន​ដែល​ជួយ​ឲ្យ​ការ​រំលាយ​យឺត។ លើសពីនេះទៀត​ក៏​សំបូរ​ដោយ​ម៉ាញ៉េស្យូម​ដែល​ជួយ​ដល់​កោសិកា​ក្នុង​ការ​ផលិត​ថាមពល។ ៧. សូកូឡាខ្មៅ ប្រសិន​ជា​យើង​ចង់​ញ៉ាំ​របស់​ផ្អែម សូកូឡាខ្មៅ​ជា​ជម្រើសល្អ​ព្រោះ​មាន​ជាតិ​ស្ករ​តិច​ជាង​ស្ករគ្រាប់ និង​សូកូឡា​ទឹកដោះគោ។ សូកូឡា​ខ្មៅ​អាច​ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​ជំនួយ​ដល់​ដំណើរ​ការ​ខួរក្បាល​ដែរ។ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​នៅ​ក្នុង​ផ្លែ​កាកាវ​​អាច​ការពារ​កោសិកា​ បញ្ចុះ​សម្ពាធឈាម និង​សម្រួល​ដល់​ចរន្តឈាម​ដែល​នេះ​អាច​ជួយ​ឲ្យ​សុខភាព​ល្អ និង​មាន​ថាមពល។ មុន​នឹង​ញ៉ាំ​សូកូឡាខ្មៅ​គួរ​ពិនិត្យ​មើល​ម៉ាក និង​ញ៉ាំ​តិចតួច​ព្រោះ​សូកូឡាខ្មៅ​មាន​ជាតិខ្លាញ់។ […]


អាហារូបត្ថម្ភ

អាហារ​ទាំង​អស់​នេះល្អខ្លាំង​សម្រាប់​ខែ​ក្តៅ ​សម្បូរ​ជាតិ​ទឹក រសជាតិ​ឆ្ងាញ់​

ខែ​ក្តៅ​បែប​នេះ ងាយធ្វើឲ្យ​យើង​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ណាស់ ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច ខណៈ​អាហារ​សាមញ្ញ​មួយ​ចំនួន ក៏​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ដែរ។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង ពី​ប្រភេទ​អាហារ ៨មុខ សម្បូរ​ជាទឹក​ច្រើន ជួយ​សុខ​ភាព​បាន​ល្អ អំឡុង​ពេល​អាកាស​ធាតុ​ក្តៅ​បែប​នេះ។ ១- ឪឡឹក ឬ​ទឹក​ឪឡឹក ឪឡឹក អាច​និយាយ​បាន​ថា ជា​អាហារ​ជម្រើស​ដំបូង​ល្អ​បំផុត​សម្រាប់​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ។ ផ្លែឈើ​សាច់​ពណ៌​ក្រហម​ប្រភេទ​នេះ មាន​ផ្ទុក​ជា​ទឹក​សរុប​ដល់​ទៅ ៩២% និង​មាន​កាឡូរី​ទាប​ទៀត​ផង។ ឪឡឹក មិន​ត្រឹម​តែ​ជា​ផ្លែ​ឈើ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​យើង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់​គ្រាន់​ថែម​ទៀត ពង្រឹង​សុខភាព និង​កាត់បន្ថយ​ការរលាក។ ២- ត្រសក់ ត្រសក់​មួយ​ផ្លែ មាន​ផ្ទុក​ជា​ទឹក​សរុប​ដល់​ទៅ ៩៥% គ្រប់​គ្រាន់​សម្រាប់​គ្នា​យើង​ការពារ​បញ្ហា​ខ្វះ​ជាតិ​ទឹក​បាន។ លើស​ពី​នេះ ត្រសក់​ក៏​សម្បូរ​ទៅ​ដោយ​ពពួក​វីតាមីន និង​សារធាតុ​រ៉ៃ​សំខាន់ៗ​ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំ​បាច់។ អត្ថបទ​ពាក់​ព័ន្ធ៖ ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ៣- ផ្លែ​ប្លេក​ប៊ើរី ​ប្លេក​ប៊ើរី មាន​ផ្ទុក​ជាតិ​ទឹក​សរុប​ដល់​ទៅ ៨៨% ដែល​អាច​ចាត់​ទុក​ជា​អាហារ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​ល្អ​បំផុត​មួយ ពិសេស​បើ​យើង​ញ៉ាំ​ជាមួយ​យ៉ាអួ រឹត​តែ​បង្កើន​រសជាតិ​ឆ្ងាញ់​មួយ​កម្រិត​ទៀត។ ក្រៅ​ពី​សម្បូរ​ជាតិ​ទឹក ប្លេក​ប៊ើរី ក៏​សម្បូរ​វីតាមីន​សំខាន់ៗ​ជាច្រើន​ទៀត ពិសេស​វីតាមីន C និង K ក៏​ជា​អាហារ​កាក​សរសៃ​ល្អ​មួយ​ដូច​គ្នា។ ៤- Iceberg lettuce ឬ​សាលាដ Iceberg lettuce […]


អាហារូបត្ថម្ភ

ផឹកទឹកខ្ញីមួយកែវរាល់ថ្ងៃ ផ្ដល់គុណប្រយោជន៍សុខភាពយ៉ាងតិច ៧ យ៉ាង

ខ្ញី​គឺ​មាន​ប្រយោជន៍​ណាស់​សម្រាប់​សុខភាព​ និងត្រវបាន​ប្រើប្រាស់​​ជា​ថ្នាំ​បុរាណ​ព្យាបាល​ជំងឺទៀតផង។ ដើម្បីបានទឹកខ្ញី​យើងអាចយកខ្ញីស្រស់​ទៅ​ដាក់​កក្នុង​ទឹក​ដាំពុះ រួចទុកឲ្យ​ត្រជាក់ និង​ចម្រាញ់យកតែទឹក។ ជាមួយ​គ្នានេះទឹកខ្ញីដែលចម្រាញ់បាន យើងអាចថែមក្រូចឆ្មារ និងទឹកឃ្មុំចូល​បន្តិចបាន​ដើម្បីបានរស់ជាតិ​កាន់តែ​ពិសេស។ បើយើង​អាច​ផឹក​ទឹក​ខ្ញី​រាល់បានថ្ងៃ នោះនឹងបាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។ ១. ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយអាហារ ការ​ផឹក​ទឹកខ្ញី​មួយ​ថ្ងៃ​មួយកែវ​ជា​​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយអាហារ​កាន់តែ​រឹងមាំ និង​អាច​បង្ការ​ការ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ អាការៈ​ក្អួត​ចង្អោរ និងក្រហាយ​ទ្រូង (Heartburn)។ យើង​អាចប្រើប្រាស់ទឹក​ខ្ញី​ដើម្បី​ជួយ​សម្រាល​ដល់​អាការៈ​ចាញ់កូន​ដោយ​បន្ថែម​​ទឹក​ជីរអង្កាម ​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ និង​ទឹក​ឃ្មុំ​មួយ​មុខ​មួយ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ទឹក​ខ្ញី​នោះ។ ២. បង្ការ​ជំងឺ​ទឹកនោម​ផ្អែម ការ​ផឹក​ទឹក​ខ្ញី​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​អាច​កាត់បន្ថយ​ហានិភ័យ​ការ​ខូចខាត​នៃ​តម្រងនោម និង​អាច​កាត់បន្ថយ​ហានិភ័យ​ទឹកនោម​ផ្អែម​ទៀតផង។ ខ្ញី​សំបូរ​ដោយ​ស័ង្កសី​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​អរម៉ូន​អាំងស៊ុយលីន។ អរម៉ូន​នេះ​ដើរតួនាទី​ជា​អ្នកគ្រប់គ្រង​ត្រួតពិនិត្យ និង​កែតម្រូវ​ជាតិស្ករ​សម្រាប់​ប្រើ និង​រក្សាទុក។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ជួយ​ដល់​ការ​សម្រក​ទម្ងន់ កម្រិតជាតិស្ករ​ក្នុង​ឈាម​ខ្ពស់​អាច​ធ្វើ​ឲ្យ​រាងកាយ​កាន់តែ​ឃ្លាន និង​ប្រឈមនឹង​ការ​ញ៉ាំ​ច្រើន​ហួស​កំណត់។ ទឹកខ្ញី​អាច​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​គ្រប់គ្រង​ចំណង់​ទៅ​លើ​ការ​ញ៉ាំ។ មិនត្រឹមតែប៉ុណ្ណោះ​នៅ​អាច​ជួយ​រាងកាយ​ក្នុង​ស្រូប​យក​ជាតិខ្លាញ់​ប្រសើរ​ឡើង​​ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ៤. ជួយ​ដល់​សក់ និង​ស្បែក ខ្ញី​មាន​ពពួក​វីតាមីន និង​សារធាតុប្រឆាំង​អុកស៊ីតកម្ម ដូចនេះ​ហើយ​ការ​ផឹក​ទឹកខ្ញី​អាច​ជួយ​ឲ្យ​ស្បែក​រលោង​ស្អាត។ បន្ថែម​ពី​នេះ​ទៀត នៅ​មាន​វីតាមីន A និងC​ជួយ​ដល់​សរសៃ​សក់​ឲ្យ​ល្អ​ឡើង ហើយ​ជួយ​លាង​សម្អាត​​ជាតិ​ពុល​ក្នុង​ឈាម និង​ព្យាបាល​ជំងឺ​ស្បែក​ផ្សេងៗ។ ៥. ការពារ​ពី​ជំងឺ​ភ្លេចភ្លាំង ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ខ្ញី​អាច​ជួយ​បន្ថយ​ភាព​ខូចខាត​នៃ​កោសិកា​ខួរក្បាល។ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម និង​សមាសធាតុ​ផ្សេងទៀត​ក្នុង​ខ្ញី​អាច​ឆ្លើយតប​នឹង​ការ​រលាក​ដែល​កើត​ឡើង​នៅ​ខួរក្បាល​បាន។ [embed-health-tool-heart-rate] ៦. បំបាត់​ការ​ឈឺចុកចាប់ ខ្ញីក៏ប្រើប្រាស់យូរ​ណាស់​មកហើយ​​ដើម្បី​ព្យាបាល​ការ​រលាក​​។ ការ​សិក្សា​បាន​បង្ហាញ​ថា​ទឹក​ខ្ញី​អាច​បំបាត់ការ​ឈឺចាប់​បង្ក​មក​ពី​ជំងឺ​រលាកសន្លាក់ឆ្អឺង ជាពិសេស​នៅ​ជង្គង់។ ទឹក​ខ្ញី​ក៏​ជួយ​បំបាត់​អាការៈ​ឈឺក្បាល​ ឈឺពោះ​ពេល​មានរដូវ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ