របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

អាកាសធាតុ​ក្តៅ​ខ្លាំង បើអាចគួរចៀស​ភេសជ្ជៈ​បី​ប្រភេទ​នេះ

រដូង​ក្តៅ​ចូល​មក​ដល់​ហើយ គ្នា​យើង​ត្រូវ​ចេះ​ការពារ​ខ្លួន​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ផង ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​អាច​ជួយ​រាងកាយ​ទប់ទល់​សីតុណ្ហភាព​ដ៏​ក្តៅ​បាន។ ទឹក​សុទ្ធ (ទឹក​ដាំ​ពុះ) គឺ​ល្អ​បំផុត​សម្រាប់​ទ្រទ្រង់​ជាតិ​ទឹក​អំឡុង​ខែ​ក្តៅ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើន អាច​ចូលចិត្ត​ទឹក​ត្រជាក់ៗ ពិសេស​ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម។ យ៉ាង​ណា​ត្រូវ​ប្រយ័ត្ន​ផង ហើយ​ភេសជ្ជៈ​ ៣ប្រភេទ ខាង​ក្រោម​នេះ ចៀស​បាន​ចៀស​ទៅ បើ​មិន​ចង់​កើត​ជំងឺ​ច្រើន​មុខ។ ១- ទឹក​ក្រូច ​ទាំង​អស់​គ្នា សុទ្ធ​តែ​ដឹង​ច្បាស់​ហើយ ទឹក​ក្រូច អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​ជំងឺ​កាច​សាហាវ​ជាច្រើន មាន​ទាំង​ជំងឺទឹកនោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង និងធ្វើឲ្យសុខភាព​ធ្មេញ​មាន​បញ្ហា ជាដើម។ ប៉ុន្តែ​ភេសជ្ជៈ​ប្រភេទ (Soft Drink) ទាំង​នេះ ក៏​អាច​នាំ​ឲ្យ​យើង​ប្រឈម​ហានិភ័យ​ខ្វះ​ជាតិ​ទឹក​ភ្លាមៗ​បាន​ដែរ។ ការ​ស្រាវជ្រាវ​របស់​ វិទ្យាស្ថាន​សរីរសាស្ត្រ​សង្គម​អាមេរិក American Physiological Society រក​ឃើញ​ថា ផឹក​ភេសជ្ជៈ​មាន​រស់ជាតិ​ផ្អែម​ច្រើន​ដើម្បី​បំពេញ​ជាតិ​ទឹក មិន​ត្រឹម​តែមិន​អាច​ជួយទេ បែរ​ជា​បង្ក​ឲ្យ​យើង​កាន់​តែ​ខ្វះ​ជាតិ​ទឹក​ទៅ​វិញ និង​មាន​បញ្ហា​តម្រង់​នោម​ទៀត​ផង បើ​ធៀប​ទៅ​នឹង​ភេសជ្ជៈ​ធម្មតា​ដូច​ជា​ទឹក ឬ​មាន​ជាតិផ្អែម​តិច​តួច។ ការ​សិក្សា​លើ​សត្វ​កណ្តុរ អ្នក​ស្រាវជ្រាវ​រក​ឃើញ​​បញ្ហា​គួរ​ឲ្យ​បារម្ភ​ជាច្រើន ដែល​ជា​ឥទ្ធិពល​អវិជ្ជមាន​ពី​ទឹក​ក្រូច។ ហេតុ​នេះ បើ​គ្នា​យើង​នៅ​ស្រេក​ឃ្លាត​ពពួក​ភេសជ្ជៈ​ផ្អែម គួរ​តែ​ជ្រើស​រើស​ភេសជ្ជ​ចម្រាញ់​ចេញ​ពី​ផ្លែ​ឈើ​ស្រស់ ក៏​អាច​បំពេញ​តម្រូវ​ការ​អំឡុង​ពេល​អាកាសធាតុ​កំពុង​ក្តៅ​ខ្លាំង​បាន​ដែរ។ អត្ថបទ​ពាក់​ព័ន្ធ៖ ភេសជ្ជៈប៉ូវកម្លាំង​ល្អ និង​ប៉ះពាល់​ប៉ុនណា? មក​ស្វែងយល់​ទាំង​អស់​គ្នា ភេសជ្ជៈ Soft Drink ញ៉ាំច្រើនពេក អាចបណ្តាលឱ្យពុកឆ្អឹង ២- ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ទោះ​បី​ជា​ស្រាបៀរ​ត្រជាក់ៗ ទំនង​ខ្លាំង​អំឡុង​ពេល​អាកាសធាតុ​ក្តៅ​បែប​នេះ​ក្តី […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ទាំងនេះជាមូលហេតុខ្លះៗ មិនគួរទ្រាំគេងទាំងឃ្លាន​នៅពេលយប់

អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា​ការ​ឃ្លាន​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​ការ​ ឬ​ការ​រៀន និង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​បាក់ចិត្ត​ទៀត​ផង។ មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​ទៅ​គេង​ទាំង​ឃ្លាន​គឺ​ជា​គំនិត​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់។ ប៉ុន្តែ​តាមពិត​ទៅ​ការ​ចូល​គេង​ទាំង​ឃ្លាន​អាច​ប៉ះពាល់​ច្រើន។ ១. បាត់បង់​សាច់ដុំ សម្រាប់​គ្នាយើងដែល​កំពុង​ហាត់​យក​សាច់ដុំ ការ​ឃ្លាន​គឺ​ជា​ជម្រើស​មិន​ល្អ​ឡើយ។ យើង​អាច​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​បាន ប៉ុន្តែយើង​ត្រូវការ​សារធាតុ​ចិញ្ចឹម​ដើម្បី​បំលែង​ទៅ​ជា​ប្រូតេអ៊ីន​ និង​បន្ត​បំលែង​ទៅ​ជា​សាច់ដុំ។ ប៉ុន្តែនៅពេលដែលយើង​ញ៉ាំ​មិនគ្រប់គ្រាន់ធ្វើឲ្យ​រាងកាយ​បំលែងប្រូតេអ៊ីនទៅជាសាច់ដុំ​ បែរ​ជាបំលែងទៅជា​ថាមពលជំនួសវិញ។ ប្រសិន​ជា​រាងកាយ​បន្ត​ធ្វើ​បែបនេះ​រយៈពេល​យូរ​អាច​ប៉ះពាល់​ដល់​បេះដូងទៀតផង។ ដូចនេះ​ដើម្បី​ជួយ​ដល់​ការ​ហាត់ប្រាណ គួរ​សាក​ញ៉ាំ​អាហារ​ពេល​ល្ងាច២ទៅ៣ម៉ោង​មុន​ចូលគេង និង​គួរ​ញ៉ាំ​អាហារ​ដែល​សំបូរ​ដោយ​ប្រូតេអ៊ីន។ ទម្លាប់​បែបនេះ​អាចជួយ​ឲ្យ​រក្សា​សាច់ដុំ​របស់យើង​បាន​។  ២. អាច​ឡើង​គីឡូ មនុស្ស​គិតថាការ​ចូលគេងទាំងឃ្លាន​អាចជួយ​សម្រក​ទម្ងន់បាន។ ប៉ុន្តែតាមពិតទៅ​នៅ​ពេល​ដែល​បង្អត់អាហារខ្លួន ធ្វើឲ្យ​យើង​ញ៉ាំកាន់តែច្រើន​ជាងមុន។ ប្រសិនជាយើង​ចាំ​រហូត​ដល់​ឃ្លាន​ខ្លាំង​ទើបញ៉ាំ កម្រិត​ជាតិស្ករ​ក្នុង​ឈាម​នឹង​ចុះទាប​ដែល​ធ្វើឲ្យ​យើង​ចង់​ញ៉ាំ​អ្វីគ្រប់យ៉ាង​ពេល​យើង​ឃើញដែល​នេះអាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់បាន។ ជាពិសេស​ការ​ចូល​គេង​ទាំង​ពោះទទេ​អាច​នាំ​ឲ្យ​ញ៉ាំ​ច្រើន​ជាងធម្មតានៅពេល​ព្រឹក​ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិស្ករ​ស្ថិតក្នុង​កម្រិត​មិនល្អ និង​ប៉ះពាល់ដល់ការធ្វើមេតាបូលីសទៀតផង។ ប្រសិនជាយើងមិនចង់ញ៉ាំអាហារពេលយប់ អ្នក​អាច​ញ៉ាំ​សូកូឡាខ្មៅ ឬពពួកគ្រាប់ធញ្ញជាតិផ្សេងៗដូចជាគ្រាប់អាល់ម៉ង់ ឬគ្រាប់ Pistachios ដើម្បី​ទប់ការឃ្លានរហូតដល់ពេលព្រឹក។  អត្ថបទពាក់ព័ន្ធ៖ យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន គេង​មិនគ្រប់គ្រាន់ធ្វើឲ្យ​មាន​បញ្ហាទាំងនេះ​ដល់​ខួរក្បាល ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង ៣. គេង​មិន​គ្រប់គ្រាន់ ការ​ចូល​គេង​ទាំង​ឃ្លាន​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក ព្រោះយើង​នឹង​កូរពោះ ទម្រាំដល់អាហារពេលព្រឹក​ នេះ​ហើយ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​គេងលក់។ ប្រសិនជា​យើង​ចង់​គេង​លក់​ស្ងប់ កុំ​បង្អត់​អាហារ​ខ្លួន​ឯង។ បើយើង​ឃ្លាន អាច​ញ៉ាំ​ត្រសក់ និង​ទឹក​ តែកុំញ៉ាំ​នំប៉័ង​ឬ​បាយ​ប្រសិនជា​យើងរៀបនឹងចូលគេងហើយនោះ។ ៤. ធ្វើ​ឲ្យ​អស់​កម្លាំង ប្រសិនយើង​មិន​ញ៉ាំយើង​នឹង​មិន​មាន​កម្លាំង​សម្រាប់​ធ្វើ​កិច្ចការ​ផ្សេងៗ ដែលនេះជារឿងទូទៅហើយ។ ជាពិសេសការមានកម្លាំងកំហែង​នៅ​ពេល​ព្រឹក​ ព្រោះ​យើង​ត្រូវ​ការ​ប្រើ​ប្រាស់​ខួរក្បាល​ដើម្បី​​ធ្វើ​ការ។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សង្កេត​ឃើញ​ថា​ការ​ឃ្លាន​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដូចជា​ហត់ និង​មាន​ជំងឺ​បាក់ទឹកចិត្ត។ ប្រសិន​ជា​យើងទ្រាំ​ឃ្លាន​ពេលយប់​ ​ងើប​មក​ដោយ​អស់​កម្លាំង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

យប់ឡើងឃ្លាន តែខ្លាចធាត់ សាកអាហារសម្រន់នេះជួយដោះស្រាយបាន

ទោះបីជា​យើង​ខំ​ញ៉ាំ​ប្រូតេអ៊ីន ផ្លែឈើ​ និង​បន្លែ​ពេញមួយ​ថ្ងៃ​ក៏​ដោយ ក៏​​នៅ​តែ​ឃ្លាននៅ​ពេល​យប់។ ​ការ​ញ៉ាំ​ពេល​យប់​អាច​នឹង​មិនមែន​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់។ ប៉ុន្តែ​មាន​អាហារ​សម្រន់​មួយ​ចំនួន​មិន​ប៉ះពាល់​ដល់​របប​អាហារ​ទេ ហើយ​នៅ​ជួយ​ឲ្យ​គេង​លក់​ស្រួល​ថែម​ទាំង​ជួយ​រក្សា​ទម្ងន់​ទៀត។ ១. ផ្លែប៉ោម​ និងបឺរ​សណ្ដែក (peanut butter)បវបវបថច​ខឋ គ្នាយើង​​អាច​យក​ផ្លែ​ប៉ោម​មួយផ្លែចិត​ជា​ចំណិត​ និង​ជ្រលក់​នឹង​បឺរ​សណ្ដែក​មួយ​ស្លាបព្រា​កាហ្វេ។ ជាតិ​សរសៃ​ក្នុង​ផ្លែ​ប៉ោម និង​ខ្លាញ់​ល្អ​ក្នុង​បឺរ​សណ្ដែក​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​ពេញ​មួយ​យប់។ ក្នុងការ​ញ៉ាំ​ម្តងអាហារសម្រន់ប្រភេទនេះបាន​ផ្តល់​ ២០០កាឡូរី ខ្លាញ់៨ក្រាម កាបូអ៊ីដ្រាត២៨ក្រាម ស្ករ​១៩ក្រាម សូដ្យូម៥៥មីល្លិក្រាម ជាតិសរសៃ៥ក្រាម និង​ប្រូតេអ៊ីន៤ក្រាម។ ២. គ្រាប់​អាល់ម៉ង់​រសជាតិ​វ៉ាសាប៊ិ (Wasabi almonds) គ្រាប់​អាល់ម៉ង់​គឺ​សំបូរ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ selenium និង​ម៉ាញ៉េស្យូម។ ប្រូតេអ៊ីន និង​ជាតិ​សរសៃ​ជួយ​ឲ្យ​យើង​ឆ្អែត រីឯ​ម៉ាញ៉េស្យូម​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ការ​ជ្រើស​រើស​រសជាតិ​វ៉ាសាប៊ិ​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆាប់​ឆ្អែត។ ក្នុង​ការ​ញ៉ាំ​ម្ដងអាហារនេះ​ផ្តល់ ១៧០កាឡូរី ខ្លាញ់១៥ក្រាម កាបូអ៊ីដ្រាត៦ក្រាម ស្ករ២ក្រាម សូដ្យូម​១១៥មីល្លិក្រាម ជាតិសរសៃ៣ក្រាម និង​ប្រូតេអ៊ីន៦ក្រាម។ ៣. ផ្លែ​ឈើរី​ក្រៀម ផ្លែឈើរី​ក្រៀម​ផ្តល់ melatonin ដែល​អាច​ជួយ​ដល់​ដំណេក​ឲ្យ​កាន់​តែ​ល្អ​ឡើង។ គួរញ៉ាំ​មួយ​ភាគ​បី​នៃ​ពែង​មុន​ចូលគេង។ ក្នុង​ការ​ញ៉ាំ​ផ្លែឈើរី​ក្រៀមម្ដង​ក្នុង​បរិមាណខាងលើ​ផ្តល់ ១០០កាឡូរី ខ្លាញ់០ក្រាម កាបូអ៊ីដ្រាត២៤ក្រាម ស្ករ១៩ក្រាម សូដ្យូម១០មីល្លិក្រាម ជាតិសរសៃ១ក្រាម និង​ប្រូតេអ៊ីន១​ក្រាម។ ៤. គ្រាប់ជីរ និងយ៉ាអ៊ួ​ក្រិច​អត់​ជាតិ​ខ្លាញ់ […]


អាហារូបត្ថម្ភ

ផ្លែគីវីមានប្រយោជន៍ដល់អ្នកជំងឺហឺត ជួយប្រព័ន្ធរំលាយអាហារ គ្រប់គ្រងសម្ពាធឈាម

ផ្លែ​គីវី​គឺ​មាន​ប្រយោជន៍​ច្រើន​ណាស់​ដល់​សុខភាព​ដូចជាជួយលើការ​ព្យាបាល​ជំងឺ​ហឺត ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ និង​បង្ការ​ការ​បាត់បង់​គំហើញ​ជាដើម។ សារធាតុ​ចិញ្ចឹម​ក្នុង​ផ្លែ​គីវី ផ្លែ​គីវី​ប្រហែល​៦៩ក្រាមមាន៖ កាឡូរី៖ ៤២កាឡូរី ប៉ូតាស្យូម៖ ២១៥​មីល្លិក្រាម ជាតិ​សរសៃ៖ ១ក្រាម ប្រូតេអ៊ីន៖ ៨ក្រាម កាល់ស្យូម៖ ២៣ក្រាម វីតាមីន C៖ ៦៤ក្រាម ជាតិ​ស្ករ៖ ២ក្រាម វីតាមីន E៖ ១មីល្លិក្រាម វីតាមីន K៖ ៨មីល្លិក្រាម ម៉ាញ៉េស្យូម៖ ៧មីល្លិក្រាម វីតាមីន A៖ ១៨​មីក្រូក្រាម Folate៖ ១៧​មីក្រូក្រាម។ អត្ថប្រយោជន៍​សម្រាប់​សុខភាព ព្យាបាល​ជំងឺ​ហឺត ផ្លែ​គីវី​សំបូរ​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​អ្នក​មាន​ជំងឺ​ហឺត។ ការសិក្សា​នៅ​ឆ្នាំ​២០០០​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​ផ្លែឈើ​ស្រស់​ជា​ប្រចាំ​ដែល​ក្នុង​នោះ​រួម​មាន​ផ្លែ​គីវី​មាន​ប្រយោជន៍​ដល់​ដំណើរការ​សួត។ ផ្លែ​គីវី​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ថប់​ដង្ហើម​ចំពោះ​កុមារ​ដែល​ងាយ​ប្រឈម​នឹង​អាការៈ​នេះ។ ជួយ​ប្រព័ន្ធ​រំលាយអាហារ ផ្លែគីវី​មាន​ជាតិ​សរសៃ​ច្រើន​ដែល​មាន​ផល​ល្អ​ដល់​ការ​រំលាយ​អាហារ។ ផ្លែ​នេះ​ក៏​មាន​អង់ស៊ីម​ឈ្មោះ actinidin ដែល​អាច​ជួយ​បំបែក​ប្រូតេអ៊ីន។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ផ្លែ​គីវី​ផ្ទុក​ actinidin អាច​ជួយ​បង្កើន​ការ​រំលាយអាហារ​ជាពិសេស​ការ​បំបែក​ប្រូតេអ៊ីន។ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ផ្លែ​គីវី​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម និង​វីតាមីន C។ ផ្លែ​គីវី​មួយ​ពែង​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម​ប្រហែល ២៧៣% សម្រាប់​កម្រិត​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ វីតាមីន C​គឺ​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ។​ ការសិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ផ្លែ​គីវី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាពស៊ាំ និង​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ ជាពិសេស​សម្រាប់​មនុស្ស​អាយុ​ច្រើន​ជាង​៦៥ឆ្នាំ​ និង​កុមារ។ បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង អាការៈ oxidative stress អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ DNA ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​បេះដូង។ ការ​សិក្សា​បាន​បង្ហាញ​ពី​ភស្តុតាង​ទៅលើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​គីវី។ អ្នក​ញ៉ាំ​ផ្លែ​នេះ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​អាការៈ oxidative stressបាន។ ដោយ​សារ​អាការៈ oxidative stress […]


របបអាហារនិងការសម្រកទម្ងន់

មានសាច់យារធ្លាក់នៅដើមដៃ ចង្កេះ សាកវិធីសាស្រ្តហាត់ប្រាណនេះអាចជួយបាន

ការ​ហាត់​ប្រាណ បូក​ផ្សំ​ជា​មួយ​ការ​ញ៉ាំ​អាហារ​​ប្រកប​ដោយ​សមតុល្យ​ និង​​​​មាន​ជីវជាតិ​​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ ជួយ​ឱ្យ​​រាង​ស្អាត និង​មាំ​មួន។ បន្ថែម​ពី​នោះ ការ​ចេះ​ជ្រើស​រើស​​វិធី​សាស្រ្ត​ហាត់​ប្រាណ ដើម្បី​ឱ្យ​រាង​កាយ​​ស្អាត​សម​សួន និង​អាច​បំបាត់​សាច់​យារ​​ធ្លាក់ ជា​ជម្រើស​​ល្អ​មួយ។ ខាង​ក្រោម​នេះ ជា​វីធី​សាស្រ្ត​ហាត់​ប្រាណ​​មួយ​ចំនួន ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ៖ ១. វិធី​ហាត់​​បំបាត់​សាច់​យារ​ធ្លាក់​ត្រង់​ដើម​ដៃ សម្រាប់​វិធី​ហាត់​នេះ យើង​អាច​មាន​ដុំ​ទម្ងន់​សម្រាប់​ហាត់​ជា​ជំនួយ បើ​គ្មាន​យើង​ក៏​យក​របស់​ធ្ងន់​ៗ​ខ្លះ​ដែល​អាច​កាន់​បាន​ យក​ប្រើ​ជំនួស​ដុំ​ទម្ងន់។ ដំបូង​ គឺ​ឈរ​ជំហរ​ត្រង់​ ដោយ​ដាក់​ជើង​ឃ្លាត​ពី​គ្នា​បន្តិច រួច​បន្ទន់​ជង្គង់​​ក្នុង​ជំហរ​ដូច​អង្គុយ​កៅ​អី ចាប់​​កាន់​ដុំ​ទម្ងន់​រួច​ព្យាយាម​ទប់​ ដោយ​មិន​បន្ទន់​កែង​ដៃ បោះ​លាត​ទៅ​ខាង​ក្រោយ​ខ្នង និង​ធ្វើ​សារ​ចុះ​សារ​ឡើង។ លំហាត់​ប្រាណ​នេះ ក៏​ជួយ​ពង្រឹង​សាច់​ដុំ​ស្មា និង​​ខ្នង​ផង​ដែរ។ ធ្វើ​បាន​៣០​វិនាទី ទៅ​១​នាទី រួច​សម្រាក បន្ទាប់​មក​ធ្វើ​២ ទៅ​៣​ដង​សារ​ឡើង​វិញ​។ ​ អត្ថបទ​ពាក់​ព័ន្ធ៖ ទាំងនេះសុទ្ធតែអាហារ និង​ភេសជ្ជៈជួយសុខភាព តែបើញ៉ាំច្រើនពេកបែរជាមិនល្អទៅវិញ ចង់ស្រក​គីឡូ កា​ម៉ាប់ៗ​លែងពិបាក​ហើយ! សិង្ហបុរី កំពុងបង្កើត​ថ្នាំ​សម្រក​ទម្ងន់​ពិសេស ២. វិធី​ហាត់​បំបាត់​សាច់​ធាត់​ត្រង់​ភ្លៅ តាម​បែប​យ៉ូហ្កា ហាត់​ប្រាណ​បែប​យ៉ូហ្កា ជា​វិធី​ពេញ​និយម​មួយ​ដែល​ជួយ​ឱ្យ​រាង​កាយ​មាន​ភាព​សម​សួន បំបាត់​​សាច់​ធាត់ ក៏​ដូច​ជា​ជួយ​ឱ្យ​រាង​កាយ​មាន​ភាព​ទន់​ភ្លន់​បត់​បែន​បាន​ស្រួល​ផង​ដែរ។​ ហាត់​ប្រាណ​បែប​យ៉ូហ្កា​បំបាត់​សាច់​ធាត់​ត្រង់​ភ្លៅ​ខាង​មុខ​ អាច​ធ្វើ​ដូច​នេះ​បាន ដោយដំបូងយើង​ត្រូវ​ឈរ​​ជំហរ​ត្រង់​ខ្លួន ជើង​ញែក​ពី​គ្នា​បន្តិច។ បោះ​ដៃ​លាត​ទៅ​មុខ​អស់ រួច​បន្ទន់​ជង្គង់​​ឱ្យ​ទាប ស្រមៃ​ដូច​កាយ​វិការ​អង្គុយ​កៅ​អី។ រក្សា​ជំហរ​នេះ​​ឱ្យ​បាន​៣០​វិនាទី ទៅ​១​នាទី រួច​សម្រាក បន្ទាប់​មក​ធ្វើ​២ ទៅ​៣​ដង​សារ​ឡើង​វិញ​។ អត្ថបទ​ពាក់​ព័ន្ធ៖ បន្លែ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារមួយចំនួន បើអាចគួរចៀស មិនគួរញ៉ាំមុនម៉ោង១០ព្រឹក

អាហារ​ពេល​ព្រឹក​ ជា​អាហារ​ចាំ​បាច់​ ដែល​យើង​ញ៉ាំ​​មុន​នឹង​ចេញ​ទៅ​បំពេញ​​​ការងារ​ផ្សេង​ៗ ប្រចាំ​​ថ្ងៃ។ តាម​​ការ​សិក្សា​មុន​ៗ បង្ហាញ​ថា អាហារ​ពេល​ព្រឹក​មិន​ត្រឹម​តែ​ផ្តល់​ថាម​ពល​ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​​​ឱ្យ​អារម្មណ៍​​​បាន​ប្រសើរ។ ប៉ុន្តែ​ ការ​សិក្សា​​​​ថ្មី​ៗ​ក៏​បាន​បង្ហាញ​​ដែរ​​នូវ​គុណ​វិបត្តិ​​ថា អាហារ​​​មួយ​ចំនួន​ ដែល​ពេញ​និយម​នៅ​ពេល​ព្រឹក​ អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព និង​​ធ្វើ​ឱ្យ​ខូច​រាង(ធាត់)​​ ទៅ​វិញ ហើយ​អាហារ​ និង​ភេសជ្ជៈ​ទាំង​នោះ​ ក៏​មិន​គួរ​ដាក់​ក្នុង​របប​អាហារ​ពេល​ព្រឹក (នៅ​មុន​ម៉ោង​​១០​ព្រឹក) ​មាន​ដូច​ជា​៖ ១. ប័រ​សម្រាប់​ញ៉ាំ​ជា​មួយ​​នំប៉័ង​ ប័រ​លាប​នំប៉័ង​ញ៉ាំ​ មាន​ប្រយោជន៍​មួយ​ត្រង់​ថា ជួយ​បម្លែង​ធាតុ​វីតាមីន​ដល់​​រាង​កាយ តែ​ទន្ទឹម​នឹង​នោះ​គុណ​វិបត្តិ​គឺ ប័រសំបូរ​ដោយ​​ជាតិ​ខ្លាញ់​ឆ្អែត ដែល​នឹង​​ផ្ដល់ទុក្ខ​ទោស​ដល់​បេះ​ដូង​បាន ក៏​ដូច​ជា ធ្វើ​ឱ្យ​យើង​ឡើង​ទម្ងន់​(ធាត់​)ផង​ដែរ។ ដើម្បី​ចៀស​ពី​ហានិភ័យ​នេះ យើង​អាច​ជ្រើស​យក​ប្រភេទ​ប័រ​សណ្តែក​ដី មក​ជំនួស​វិញ​ ដែល​​វា​នឹង​ជួយ​​ជម្រុញ​ឱ្យ​អ័រម៉ូន​ Peptide YY បំបាត់​ចំណង់​ឃ្លាន​អាហារ​ខុស​ពេល​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ អ្នកញ៉ាំគ្រាប់ជីរនឹងសប្បាយចិត្ត បើដឹងពីអត្ថប្រយោជន៍ច្រើនទាំងនេះ ២. ពពួក​ម្សៅ​​គ្រាប់​ធញ្ញជាតិ​ប្រអប់ ប្រភេទ​​​​ម្សៅ​គ្រាប់​ធញ្ញជាតិ​​ទាំង​គ្រាប់​តូច​ៗ និង​ធំ ដាក់​លាយ​ទឹក​ដោះ​គោ សម្រាប់​ញ៉ាំ​ពេល​ព្រឹក​ជា​ទំនោរ​ថ្មី​​របស់​យុវវ័យ​ តែ​​​ធញ្ញជាតិ​ជាតិ​ម្សៅ​ទាំង​នោះ ក៏​មាន​ផ្ទុក​នូវ​សារធាតុ​ស្ករ​ច្រើន ដែល​​បង្ក​ជា​ភាព​ធាត់​នៅ​​ក្នុង​រាង​កាយ ពិសេស​ត្រង់​ក្បាល​ពោះ។ ជា​វិធី​ដោះ​ស្រាយ គឺ​ការ​ចេះ​ជ្រើស​យក​ប្រភេទ​​ធញ្ញជាតិ​​​​ដែល​​ផ្តល់​ប្រយោជន៍​ដល់​រាង​កាយ​ផង និង​សុខភាព​ល្អ​ផង​គឺ ប្រភេទ​ផលិត​ផល​ធញ្ញជាតិ​មាន​ជាតិ​សរសៃ (Fiber) និង​គ្មាន​សារធាតុ​ស្ករ​។ ៣. ទឹក​ដោះ​គោ​ជូរ​ គ្មាន​ជាតិ​ខ្លាញ់ ទឹក​ដោះ​គោ​ជូរ​គ្មាន​ជាតិ​ខ្លាញ់ ក៏​ជា​និន្នាការ​ថ្មី​សម្រាប់​យុវវ័យ​ញ៉ាំ​ ជា​អាហារ​ពេល​ព្រឹក។ […]


អាហារូបត្ថម្ភ

ញ៉ាំផ្លែឈើទាំងនេះល្អចំពោះសុខភាព និងមានជាតិស្ករតិច

ការកម្រិត​ការ​ញ៉ាំ​ជាតិ​ស្ករ​គឺ​មាន​ផល​ល្អ​សម្រាប់​សុខភាព។ ប៉ុន្តែ​អាច​នឹង​មាន​ការ​លំបាក​បន្តិច​ព្រោះ​យើង​មិន​ដឹង​ច្បាស់​ថា​ផ្លែឈើ​ណា​ខ្លះ​ល្អចំពោះ​សុខភាព​ដែល​មាន​ជាតិស្ករ​ច្រើន ឬ​តិច ជាពិសេស​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​។ តើ​​ផ្លែឈើ​ណា​ខ្លះ​មាន​ជាតិ​ស្ករ​ទាប?  ១. ផ្លែ​ប៊ឺរ ផ្លែ​ប៊ឺរ​មួយ​មាន​ស្ករ​ប្រហែល​មួយ​ក្រាម។ ប៉ុន្តែ​ផ្លែ​នេះ​សំបូរ​ដោយ​ខ្លាញ់​ល្អ​ដែល​ញ៉ាំ​ហើយ​ឆាប់​ឆ្អែត។ ២. ផ្លែ​ក្ផ្រូចឆ្មារ ផ្លែ​ក្រូចឆ្មារ​សំបូរ​ដោយ​វីតាមីន C និង​មាន​រសជាតិ​ជូរ។ ដូចនេះ​ហើយ​ផ្លែ​នេះ​មិន​មាន​ផ្ទុក​ជាតិស្ករ​ច្រើន​ទេ។ ផ្លែ​ក្រូចឆ្មារ​មួយ​មាន​ស្ករ​តែ​មួយ​ទៅពីរក្រាមប៉ុណ្ណោះ។ ៣.ផ្លែ​ត្របែក ផ្លែ​ត្របែក​មួយ​ផ្លែ​មាន​ជាតិ​ស្ករ​ ៤,៩ក្រាម ពេល​នៅ​ស្រស់។ ផ្លែ​នេះ​មាន​ជាតិ​ស្ករ​ទាប​បើ​ប្រៀប​ធៀប​ទៅ​ផ្លែ​ឈើ​ត្រូពិច​ផ្សេងៗ​ដូចជា​ផ្លែ​ម្នាស់ ផ្លែ​ស្វាយ ផ្លែ​ចេក និង​ផ្លែ​ទទឹម​ជាដើម។ ៤. ផ្លែ​គីវី ផ្លែនេះ​ក៏​ជា​ប្រភេទ​ប៊ឺរីដែរ សំបូរ​ដោយ​វីតាមីន C និង​មាន​ជាតិស្ករ​ទាប​ត្រឹម​តែ​៦ក្រាម​ក្នុង​មួយ​ផ្លែ​ប៉ុណ្ណោះ។ ៥. ផ្លែស្ត្រប៊ឺរី ផ្លែ​ស្ត្រប៊ឺរី​ពិត​ជា​មាន​ជាតិ​ស្ករ​ទាប​បើ​ប្រៀប​ទៅ​នឹង​រសជាតិ​ផ្អែមរបស់វា។ ផ្លែ​ស្ត្រប៊ឺរី​មួយ​ពែង​មាន​ស្ករ​ប្រហែល​៧ក្រាម និង​មាន​វីតាមីន C ជាង១០០%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ។ ៦. ផ្លែ​ប្លែកប៊ឺរី ផ្លែ​ប្លែកប៊ឺរី​ក៏​ដូច​ផ្លែ​ស្ត្រប៊ឺរី​ដែរ មាន​ស្ករ​តែ​៧ក្រាម។ ផ្លែ​នេះ​អាច​ញ៉ាំ​ជា​អាហារ​សម្រន់​បាន ហើយ​ផ្លែ​នេះក៏​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិសរសៃ។ ៧. ផ្លែ​ក្រូចថ្លុង ផ្លែ​ក្រូច​ថ្លុង​មិន​មាន​រសជាតិ​ផ្អែម​ដូច​ផ្លែ​ទំពាំង​បាយ​ជូរ​ទេ។ ផ្លែ​នេះ​អាច​ធ្វើ​ជា​អាហារ​ពេល​ព្រឹក។ ផ្លែ​ក្រូច​ថ្លុង​មួយ​ចំហៀង​មាន​ជាតិ​ស្ករ​៩​ក្រាម។ អត្ថបទពាក់ព័ន្ធ៖ ក្រូចថ្លុង​ជួយច្រើន​ដល់​សុខភាព សំខាន់អាចប្រ​ឆាំង​កោសិកាមហារីក​បានទៀត យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន មូល​ហេតុ​ទាំង ៥ នេះ អាច​បញ្ជាក់​ថា ក្រូច​ឆ្មារល្អខ្លាំងចំពោះសុខភាពយើង ៨. ផ្លែ​ល្ហុង ផ្លែ​ល្ហុង​តូច​មួយ​មាន​ជាតិ​ស្ករ​៩​ក្រាម។ ក្នុង​ចំណោម​ផ្លែ​ឈើ​ត្រូពិច​ ផ្លែ​ល្ហុងមាន​ជាតិ​ស្ករ​តិច​ជាង​គេ។ ៩. ផ្លែ​ក្រូច ផ្លែ​ក្រូច​ជា​អាហារ​សម្រន់​ផ្អែម​ដ៏​ល្អ​មួយ​ព្រោះ​​សំបូរ​ដោយ​វីតាមីន C និងមិនមាន​កាឡូរី និង​មិនមានជាតិស្ករ​ច្រើនទេ។ ផ្លែ​ក្រូច​មួយ​ផ្លែ​មាន​ជាតិ​ស្ករ​ប្រហែល ​១២​ក្រាម និង​កាឡូរី​តិច​ជាង​៧០។ ១០. ផ្លែ​ឪឡឹក ផ្លែ​ឪឡឹក​ភាគ​ច្រើន​គេ​ញ៉ាំ​ពេល​អាកាសធាតុ​ក្ដៅ។ […]


អាហារូបត្ថម្ភ

ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ

ផ្លែ​ម្នាស់​មាន​រសជាតិ​ឆ្ងាញ់ ហើយ​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​ផ្សេងៗ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។ សារធាតុ​ចិញ្ចឹម​មាន​ក្នុង​ផ្លែ​ម្នាស់ ផ្លែ​ម្នាស់​ ១៦៥ក្រាម​មាន៖ កាឡូរី៖ ៨២,៥កាឡូរី ជាតិខ្លាញ់៖ ១,៧ក្រាម ប្រូតេអ៊ីន៖ ១ក្រាម កាបូអ៊ីដ្រាត៖ ២១,៦ក្រាម ជាតិសរសៃ៖ ២,៣ក្រាម វីតាមីន C៖ ១៣១% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ (RDI) Manganese៖ ៧៦% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ វីតាមីន B6៖ ៩% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ស្ពាន់ (Copper)៖ ៩% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ Folate៖ ៧% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ប៉ូតាស្យូម៖ ៥% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ម៉ាញ៉េស្យូម៖ ៥% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ជាតិដែក៖ ៣% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ ក្រៅពីនេះ ផ្លែម្នាស់​ក៏​មាន​វីតាមីន A K ផូស្វ័រ ស័ង្កសី និងកាល់ស្យូមដែរ។ អត្ថប្រយោជន៍​សម្រាប់​សុខភាព សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ ផ្លែ​ម្នាស់​ផ្ទុក​អង់ស៊ីម​រំលាយអាហារ Bromelain។ អង់ស៊ីម​នេះ​មាន​មុខងារ​ជា proteases ដែល​បំបែក​ម៉ូលេគុល​ប្រូតេអ៊ីន​ទៅ​តាម​ប្រភេទ​របស់​វា។ ការសិក្សា​មួយដែល​អ្នក​ចូលរួមមាន​បញ្ហា​លំពែង​ផលិត​អង់ស៊ីម​មិន​គ្រប់គ្រាន់​បាន​រកឃើញ​ថាអ្នកទាំង​នោះមាន​ប្រព័ន្ធ​រំលាយ​អាហារ​ប្រសើរឡើង​ក្រោយ​ពី​ញ៉ាំ​អាហារ​បំប៉ន​អង់ស៊ីម​រំលាយ​អាហារ​មាន​សារធាតុ Bromelain បើ​ប្រៀប​ទៅ​នឹង​អ្នក​ចូលរួម​ដែល​ញ៉ាំ​អាហារ​បំប៉ន​អង់ស៊ីម​​រំលាយ​អាហារ​មិនមាន​សារធាតុ​ Bromelain។ បន្ថយ​ហានិភ័យ​ជំងឺ​មហារីក ការ​វិវឌ្ឍន៍​នៃ​ជំងឺ​មហារីក​គឺ​មាន​ទាក់ទងទៅ​នឹង​ oxidative stress និង​ការ​រលាក​រ៉ាំរ៉ៃ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ផ្លែម្នាស់ និង​សារធាតុ​ក្នុង​ផ្លែ​ម្នាស់​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក ដោយ​សារ​តែ​សារធាតុ​ទាំង​នេះ​បន្ថយ​អាការៈ oxidative stress និង​ការ​រលាក។ ការពិសោធន៍​ផ្សេងៗ​ក៏​បាន​បង្ហាញ​ថា […]


អាហារូបត្ថម្ភ

អ្នកញ៉ាំគ្រាប់ជីរនឹងសប្បាយចិត្ត បើដឹងពីអត្ថប្រយោជន៍ច្រើនទាំងនេះ

គ្រាប់​ជីរ (Chia Seed) ជា​គ្រាប់​ធញ្ញ​ជាតិ​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ិចស៊ិក និងដាំដុះដោយ​ជន​ជាតិ Aztecs  ប៉ុន្តែ​សព្វ​ថ្ងៃ​គ្រាប់ជីរ​មាន​ដាំ​នៅ​គ្រប់ទីកន្លែង ហើយ​គ្រាប់​ធញ្ញជាតិ​នេះ​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​ជួយ​ដល់​រាងកាយ​ច្រើន​យ៉ាង​ដូចជា៖  សុខភាព​ឆ្អឹង គ្រាប់ជីរ​សំបូរ​ទៅ​ដោយ​ជាតិ​រ៉ែ​ផ្សេងៗ​ដែល​គេ​ជឿ​ថា​អាច​ជួយ​ដល់​ឆ្អឹង ជាពិសេសមាន​កាល់ស្យូម។ គ្រាប់ជីរ​២៥ក្រាម មាន​កាល់ស្យូម​ ១៥៧​មីល្លិក្រាម ដែល​មាន​ច្រើន​ជាង​បរិមាណ​កាល់ស្យូម​ក្នុង​ទឹកដោះគោ ១០០​មីល្លិលីត្រទៅទៀត​។ សុខភាព​ធ្មេញ កាល់ស្យូម​គឺ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ឆ្អឹង​ឲ្យ​រឹងមាំ​ដែល​អាច​ជួយ​ដល់​ធ្មេញ។ សារធាតុ​ boron នៅ​ក្នុង​គ្រាប់ជីរ​អាច​សម្រួល​ដល់​ការ​រំលាយ​សារធាតុ​ម៉ាញ៉េស្យូម ផូស័្វរ និង​ម៉ង់ហ្កាណេស (Manganese) សម្រាប់​ឲ្យ​ធ្មេញ​រឹងមាំ។ ជំងឺ​ទឹកនោម​ផ្អែម សារធាតុ​ខ្លាញ់​មិន​ឆ្អែត ជាតិសរសៃ និង​ប្រូតេអ៊ីន​ត្រូវបាន​គេ​ស្គាល់​ថា​សុទ្ធ​តែ​ល្អ​សម្រាប់​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម។ ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ថា​គ្រាប់ជីរ​គឺ​ជា​អាហារ​មួយ​ដ៏​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម។ ការ​ទល់លាមក គ្រាប់ជីរ​សំបូរ​ទៅ​ជាតិសរសៃ​ដែល​អាច​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង។ ជាតិ​សរសៃ​មិន​រលាយ​នៅ​ក្នុង​គ្រាប់ជីរ​នឹង​ក្លាយ​ជា​ជែល​នៅ​ពេល​ត្រូវ​ទឹក ហើយ​សារធាតុ​នេះ​នឹង​ជួយ​ដល់​ការ​បន្ទោរ​បង់​ដែល​នេះ​បង្ការ​ការ​ទល់លាមក។ អត្ថបទពាក់ព័ន្ធ៖  ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ ការ​ធ្វើ​មេតាបូលីស គ្រាប់​ជីរ​ផ្ទុក​វីតាមីន B ច្រើន​ដែល​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​ក្នុង​រាងកាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គ្រាប់​ធញ្ញជាតិ​នេះ​ក៏​សំបូរអាស៊ីតខ្លាញ់​អូមេហ្គា ៦ ដែល​ជួយ​រាងកាយ​ស្រូប​យក​វីតាមីន​រំលាយ​ជាតិ​ខ្លាញ់​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ដំណេក អ័រម៉ូន serotonin និង​អ័រម៉ូន​ melatonin ជួយ​ធ្វើ​ឲ្យ​យើង​គេង​លក់ស្រួល។ អ័រម៉ូន​ទាំង​ពីរ​ផលិត​ដោយ​អាស៊ីត​អាមីណូ tryptophan។ នៅ​ក្នុង​គ្រាប់​ជីរ​មាន​ផ្ទុក​អាស៊ីតអាមីណូ​នេះ ដូចនេះ​អាច​ជួយ​ឲ្យ​គេង​លក់​ស្រួល និងជួយ​បន្ធូរ​អារម្មណ៍ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់ សុខភាព​បេះដូង អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ និង៦​មាន​ក្នុង​គ្រាប់ជីរ​អាច​បញ្ចុះ​កូលេស្តេរ៉ូល​ក្នុង​ឈាម […]


អាហារូបត្ថម្ភ

ទាំងនេះសុទ្ធតែអាហារ និង​ភេសជ្ជៈជួយសុខភាព តែបើញ៉ាំច្រើនពេកបែរជាមិនល្អទៅវិញ

អាហារ​ជា​ច្រើន​ប្រភេទជួយឲ្យ​មាន​សុខភាព​ល្អ​ដែល​អាហារ​ទាំង​នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អាហារ​សុខភាព។ នេះហើយ​ធ្វើ​ឲ្យ​មនុស្ស​បង្កើន​ការ​ញ៉ាំ​អាហារ​សុខភាព​ទាំង​នេះ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ដោយ​មិន​បាន​ដឹង​ថា​ការញ៉ាំ​អាហារ​សុខភាព​ហួស​កំណត់​អាច​មាន​ផល​ប៉ះពាល់ផ្សេងៗទៅវិញ។ ​អាហារសុខភាព​ប្រាំ​បី​មុខ​ល្អ​ចំពោះ​សុខភាព​តែក៏មិនគួរញ៉ាំ​ហួស​កំណត់ដែរ។​ ១. ការ៉ុត ការ៉ុត​សំបូរ​ទៅ​ដោយ​សារធាតុ Beta-carotene ដែល​រាងកាយ​នឹង​បំប្លែង​ទៅ​ជា​វីតាមីន A។ ការ​លើស​វីតាមីន A គឺ​មិន​អាច​កើត​មាន​ទេ​ព្រោះ​រាងកាយ​នឹង​បំប្លែង​សារធាតុ beta-caroteneនេះ​ឲ្យ​ទៅ​ជា​វីតាមីន Aដែល​រាងកាយ​ត្រូវការ​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​លើស​សារធាតុ beta-carotene អាច​បង្ក​ឲ្យ​មាន Carotenemia ដែលធ្វើ​ឲ្យស្បែក​ឡើង​លឿង ប៉ុន្តែ​ស្បែក​នឹង​ត្រលប់​មក​ធម្មតា​វិញ​នៅ​ពេល​សារធាតុ carotene នេះ​ត្រូវ​បាន​បំប្លែង និង​មិន​មាន​គ្រោះថ្នាក់​អ្វីទេ។ អត្ថបទពាក់ព័ន្ធ៖ ការ៉ុត មាន​ចំណុច​ល្អ ៨ ដែល​យើង​អត់​ដឹង ២. តែ Kombucha តែនេះ​ជា​តែ​របស់​ជនជាតិ​ចិន​ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បង្កើន​បាក់តេរី​ក្នុង​ពោះវៀន។ ប៉ុន្តែ​ការ​ផឹក​តែ​នេះ​ច្រើន​អាច​ធ្វើ​ឲ្យ​ហើម​ពោះ ឬ​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ ៣. ទឹក ​ការ​ផឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​មាន​អតុល្យភាព​នៃ​អេឡិចត្រូលីត​ដោយ​សារកម្រិត​សូដ្យូម​ចុះ​ទាប​នៅ​ពេល​ដែល​តម្រងនោម​មិន​អាច​បំប្លែង​បាន​ត​ទៅ​ទៀត។ ក្នុង​ករណី​ធ្ងន់ធ្ងរ ការ​ប្រមូល​ផ្តុំ​ទឹក​ច្រើន​នៅ​ក្នុង​ខួរក្បាល​អាច​ធ្វើ​ឲ្យ​ខួរក្បាល​ហើម​ និង​កើន​សម្ពាធ។ ទោះបី​ជា​ករណី​ទាំង​ពីរ​នេះ​កម្រ​នឹង​កើត​មាន​ក៏ដោយ ប៉ុន្តែ​គេ​ច្រើន​ឃើញ​កើត​មាន​នៅ​លើ​កីឡាករ​ដែល​ត្រូវ​ការ​បំពេញ​ជាតិ​ទឹក​ក្រោយ​ពី​ហ្វឹក​ហាត់​រយៈពេល​យូរ ឬ​មនុស្ស​មាន​បញ្ហា​តម្រងនោម។ អត្ថបទពាក់ព័ន្ធ៖ ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់ ៤. ផ្លែប៊ឺរ ផ្លែប៊ឺរ​មាន​ផ្ទុក​ជាតិ​សរសៃ និង​វីតាមីន​ជាច្រើន និងអាច​ជួយ​បញ្ចុះ​ខ្លាញ់​អាក្រក់ រួមទាំង​រក្សា​កោសិកា​ដោយ​សារ monosaturated fats។ ផ្លែ​ប៊ឺរ​មួយ​ផ្ទុក​កាឡូរីរហូតដល់​២៤០កាឡូរី​ដែល​ស្មើនឹង​១០–២០%​នៃ​កម្រិត​កាឡូរី​ត្រូវការ​ប្រចាំថ្ងៃ និង​ការញ៉ាំ​កាឡូរី​ច្រើន​អាច​ធ្វើ​ឲ្យ​សរសៃ​អាកទែរ​កក​ស្ទះ។ ដូចនេះ គួរ​ញ៉ាំ​ផ្លែ​ប៊ឺរ​តែ​ពាក់កណ្ដាល ឬ​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ។ ៥. ឆៃថាវ​ក្រហម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ