របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក

គ្នា​យើង​ដឹង​ច្បាស់ហើយថា​ផ្លែ​ប៉េងប៉ោះ​អាច​​យក​ទៅ​ធ្វើ​ម្ហូប​ផ្សេងៗ ឬ​ញ៉ាំ​ស្រស់ក៏បាន​ ហើយ​ផ្លែ​ប៉េងប៉ោះក៏ចាត់ចូលថា​ជា​ផ្លែឈើ​មិន​មែន​បន្លែ​។ ផ្លែឈើ​នេះ​ជា​ប្រភព​នៃសារធាតុ​ចិញ្ចឹម​ជាច្រើន​ដែល​​ជួយ​ដល់​សុខភាពមនុស្ស​យើង​។ សារធាតុ​ចិញ្ចឹម ផ្លែ​ប៉េងប៉ោះ​ផ្ទុក​ជាតិ​ទឹក​ប្រហែល ៩៥% និង​៥%​ទៀត​ភាគច្រើន​សុទ្ធ​តែ​ជា​កាឡូរី និង​ជាតិសរសៃ។ ផ្លែ​ប៉េងប៉ោះ​ស្រស់​ ១០០ក្រាម​មាន​សារធាតុចិញ្ចឹម៖ កាឡូរី៖ ១៨​កាឡូរី ទឹក៖ ៩៥% ប្រូតេអ៊ីន៖ ០,៩ក្រាម កាបូអ៊ីដ្រាត៖ ៣,៩ក្រាម ស្ករ៖ ២,៦ក្រាម ជាតិសរសៃ៖ ១,២ក្រាម ជាតិខ្លាញ់៖ ០,២ក្រាម។ ក្រៅ​ពី​នេះ​ផ្លែ​ប៉េងប៉ោះ​ក៏​ជា​ប្រភព​នៃ​ពពួក​វីតាមីន ​រ៉ែ​ និង​សមាសធាតុ​ផ្សេងៗ​ដូចជា វីតាមីនC ប៉ូតាស្យូម កាល់ស្យូម ផូស្វ័រ ជាតិlycopene ជាតិcholine អាស៊ីត​ហ្វូលិក ជាតិbeta-carotene និង​ជាតិ lutein។ អត្ថបទពាក់ព័ន្ធ៖ ខ្លាញ់សត្វ និងខ្លាញ់រុក្ខជាតិ មានគុណប្រយោជន៍ គុណ​វិបត្តិអ្វីខ្លះ? អត្ថប្រយោជន៍​សម្រាប់​សុខភាព សុខភាព​បេះដូង ជាតិ​សរសៃ​ ប៉ូតាស្យូម វីតាមីន C និង​ជាតិ Cholineនៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​សុទ្ធតែ​អាច​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង។ ការ​បង្កើន​ការ​ញ៉ាំ​ប៉ូតាស្យូម និង​កាត់​បន្ថយ​ការ​ញ៉ាំ​សូដ្យូម​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​អាស៊ីត Folate ​ជួយ​រក្សា​លំនឹង​កម្រិត homocysteine ដែល​ជា​អាស៊ីត​អាមីណូ​បាន​ពី​ការ​បំបែក​ប្រូតេអ៊ីន។ Homocysteine ត្រូវ​​គេ​ជឿ​ថា​អាច​បង្កើន​ហានិភ័យ​គាំង​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការ​គ្រប់គ្រង​កម្រិត​ homocysteine ដោយ​អាស៊ីត folate អាច​កាត់​បន្ថយ​កត្តា​មួយ​នៃ​កត្តា​បង្ក​ជំងឺ​បេះដូង។ ការ​ញ៉ាំ​ប៉ូតាស្យូម​ច្រើន​មិន​ត្រឹម​តែ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ នៅ​អាច​ជួយ​ការពារ​ការ​ចុះ​ខ្សោយ​នៃ​សាច់ដុំ រក្សា​កម្រិត​ជាតិ​រ៉ែ​ក្នុង​ឆ្អឹង […]


អាហារូបត្ថម្ភ

អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព

ផ្កា​ខាត់ណា​ខៀវ​គឺ​បន្លែ​បៃតង​មួយ​ប្រភេទ​ដែល​អាច​ញ៉ាំ​បាន​ទាំង​ឆ្អិន និង​ឆៅ។ បន្លែ​នេះ​គឺ​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ដែលមាន​ប្រយោជន៍​ដល់​សុខភាព។ សារធាតុ​ចិញ្ចឹម​ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្កាខាត់ណា​ខៀវ​ឆៅ​ (៩១ក្រាម)មាន កាឡូរី៖ ៣១កាឡូរី ទឹក៖ ៨៩% សម្រាប់​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ ប្រូតេអ៊ីន៖ ២,៥ក្រាម កាបូអ៊ីដ្រាត៖ ៦ក្រាម ជាតិស្ករ៖ ១,៥ក្រាម ជាតិសរសៃ៖ ២,៤ក្រាម ជាតិខ្លាញ់៖ ០,៤ក្រាម ផ្កា​ខាត់ណា​ខៀវ​ក៏​មាន​ផ្ទុក​ពពួក​វីតាមីន និង​រ៉ែ​ផ្សេងទៀត​​ដែរ​រួមមាន Folate (វីតាមីន B9) ប៉ូតាស្យូម Manganese ជាតិដែក វីតាមីន C និង K1។ លើស​ពី​នេះ​ទៀត​ផ្កា​ខាត់ណាខៀវ​ក៏​សម្បូរទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​​មាន​ក្នុង​រុក្ខជាតិ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​មាន​ដូចជា៖ Sulforaphane៖ អាច​ជួយ​ការពារ​ជំងឺ​មហារីក​ប្រភេទ​ផ្សេងៗ Indole-3-carbino៖ សារធាតុ​នេះ​អាច​ជួយ​ប្រឆាំង​ជំងឺ​មហារីក។ Carotenoids៖ សារធាតុ​នេះ​អាច​ជួយ​ដល់​សុខភាព​ភ្នែក។ Kaempferol៖ អាច​ជួយ​ការពារ​ពី​ជំងឺ​បេះដូង មហារីក ការរលាក និង​អាលែកហ្សី។ Quercetin៖ ជួយ​បញ្ចុះ​សម្ពាធ​ឈាម​សម្រាប់​មនុស្ស​ដែល​មាន​សម្ពាធឈាមខ្ពស់។ អត្ថប្រយោជន៍​ផ្សេងៗ​សម្រាប់​សុខភាព ជំងឺ​មហារីក បន្លែ​ប្រភេទ Cruciferous ​ដូចជា​ស្ពៃក្ដោប ផ្កាខាត់ណា និង​ផ្កាខាត់ណាខៀវជាដើមមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ដែល​អាច​ការពារ​ការ​ខូច​ខាត​នៃ​កោសិកា​អាច​ឈាន​ទៅ​ជា​ជំងឺ​មហារីក។ អត្ថបទពាក់ព័ន្ធ៖ ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ សុខភាព​ឆ្អឹង កាល់ស្យូម និង​ខូឡាជេន​អាច​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ។ ៩៩%នៃ​ជាតិ​កាល់ស្យូម​នៅក្នុង​រាងកាយ​ភាគ​ច្រើន​មាន​នៅក្នុង​ឆ្អឹង និង​ធ្មេញ។ ម៉្យាងទៀត រាងកាយ​ក៏​ត្រូវ​ការ​វីតាមីន C ក្នុងការផលិត​ខូឡាជេន ហើយ​សារធាតុ​ទាំង​ពីរនេះ​សុទ្ធតែ​មាន​ក្នុង​ផ្កាខាត់ណាខៀវ។ វីតាមីន K មាន​តួនាទី​បង្កក​​ឈាម​។ អ្នក​ជំនាញ​មួយ​ចំនួន​ក៏​បាន​ណែនាំ​ថា​វីតាមីន​នេះ​អាច​ជួយ​បង្ការ​ […]


អាហារូបត្ថម្ភ

ធ្លាប់ញ៉ាំកាហ្វេរាល់ថ្ងៃ សុខៗមកឈប់ភ្លាមនឹងចេញអាការៈទាំងនេះ

បោះ​បង់​ចោល​​ភេសជ្ជៈ​​​ដែល​មាន​ក្លិន​ឈ្ងុយ​​ និង​រសជាតិ​ឆ្ងាញ់​ (កាហ្វេ) សម្រាប់​អ្នក​ញ៉ាំ​កាហ្វេ អាច​ជា​រឿង​ធំ​មួយ​សម្រាប់​គ្នា​យើង ហើយ​​បើ​ទោះ​ពេល​ខ្លះ​អាច​អត់​បាន​មែន ប៉ុន្តែ​​រយៈ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ​​នឹង​អាច​​ត្រូវ​ត្រឡប់​ទៅ​​ទិញ​​កាហ្វេ​វិញ​ជា​មិន​ខាន។ ដោយ​សារ​បញ្ហា​នេះ ទើប​ការ​ស្រាវជ្រាវ​ជា​ច្រើន​​បាន​លើក​ពី​មូលហេតុ​ពាក់​ព័ន្ធ​មក​ពន្យល់ ថា​តើ​​នឹង​មាន​អ្វី​កើត​ឡើង​ ចំពោះ​រាង​កាយ នៅ​ពេល​ដែល​ធ្លាប់​តែ​ញ៉ាំ ហើយ​បញ្ឈប់​វិញ? ១. ប្រែ​បម្រួល​ទម្ងន់ នៅ​ពេល​ឈប់​ផឹក​កាហ្វេ គីឡូ​នឹង​ប្រែ​ប្រួល​ ច្រើន​ឬ​តិច ហើយ​នេះ​ក៏​ដោយ​សារ​បញ្ហា​ស្រ្តេស​​នឹង​កើត​ឡើង​ចំពោះ​គ្នា​យើង​​ដែល​ធ្លាប់​តែ​​ញ៉ាំ​កាហ្វេ។ យោ​ង​តាម​ការ​សិក្សា ភេសជ្ជៈ​កាហ្វេ​ ជួយ​ជំរុញ​​ប្រតិកម្ម​រំលាយ​អាហារ​នៅ​ក្នុង​ខ្លួន (ម៉េតាប៉ូលីស) ដែល​មាន​ន័យ​ថា រាង​កាយ​នឹង​ដុត​កម្ទេច​កាល់ឡូរី​យ៉ាង​មាន​ប្រសិទ្ធិភាព​។ នៅ​ពេល​ដែល​យើង​ឈប់​ញ៉ាំ​កាហ្វេ ដូច​នេះ រាង​កាយ​ដែល​ធ្លាប់​តែ​ទទួល​កាហ្វេ​ជា​ជំនួយ នឹង​អាច​​កើន​ទម្ងន់​ខ្លួន។ ដោយ​ឡែក​​​​ការ​ឈប់​ញ៉ាំ​កាហ្វេ ក៏​អាច​ស្រក​ទម្ងន់​វិញ​បាន​ដែរ ក្នុង​ករណី​ដែល​អ្នក​ធ្លាប់​ញ៉ាំ​កាហ្វេ​ក្រឡុក (frappé) រាល់​ថ្ងៃ ព្រោះ​ថា​ប្រភេទ​កាហ្វេ​ទាំង​នេះ មាន​ជាតិ​ផ្អែម​ច្រើន។ អត្ថបទ​ពាក់​ព័ន្ធ៖ ផឹក​កាហ្វេ​ច្រើននាំ​ឲ្យ​ពិបាក​មាន​ផ្ទៃ​ពោះ និង​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ? “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់? ២. ពិបាក​ផ្ចង់​អារម្មណ៍​ ធ្លាប់​តែ​ញ៉ាំ​កាហ្វេ តែ​ឥលូវ​មក​បញ្ឈប់​ញ៉ាំវិញ នោះ​រាង​កាយ​នឹង​ជួប​បញ្ហា​នេះ ដោយ​ហេតុ​ថា ខួរ​ក្បាល​ធ្លាប់​បាន​ជំរុញ​ដោយ​កាហ្វេ​ ដែល​ជួយ​​ឱ្យ​ខួរ​ក្បាល បញ្ចេញ​អ័រម៉ូន Dopamine និង​ Adrenaline ទាំង​នេះ​ជំរុញឱ្យ​​ខួរ​ក្បាល​ធ្វើ​ការ​សកម្ម និង​ឡើង​សម្ពាធ​ឈាម​ផង​​ដែរ។ ដូច​នេះ ពេល​ឈប់​ញ៉ាំ​ភេសជ្ជៈ​នេះ ក្នុង​រយៈ​ពេល​ដំបូង​ៗ […]


អាហារូបត្ថម្ភ

អត្ថប្រយោជន៍ ៧ យ៉ាងបានពីការញ៉ាំផ្លែត្រសក់ផ្អែម គ្រប់គ្នាមិនគួរមើលរំលង

ផ្លែ​ត្រសក់​ផ្អែម (Honeydew Melon) អាច​ញ៉ាំ​ជា​ផ្លែ​ស្រស់ ធ្វើជា​បង្អែម សាលាដ អាហារសម្រន់ និងស៊ុប​បាន​។ ផ្លែ​នេះ​មាន​រសជាតិ​ផ្អែម និង​មាន​សារធាតុចិញ្ចឹម​ច្រើន​ដែល​មាន​ប្រយោជន៍​ដល់រាងកាយ។ សារធាតុចិញ្ចឹម ផ្លែត្រសក់ផ្អែមទម្ងន់ ១៧៧ ​ក្រាមមាន៖ កាឡូរី៖ ៦៤កាឡូរី កាបូអ៊ីដ្រាត៖ ១៦ក្រាម ជាតិសរសៃ៖ ១,៤ក្រាម ប្រូតេអ៊ីន៖ ១ក្រាម ជាតិខ្លាញ់៖ ០ក្រាម វីតាមីន C៖ ៥៣% សម្រាប់​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ វីតាមីន B6៖ ៨% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ Folate៖ ៨% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ វីតាមីន K៖ ៦% សម្រាប់​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ ប៉ូតាស្យូម៖ ១២% សម្រាប់​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ ម៉ាញ៉េស្យូម៖ ៤% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ។ អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព អត្ថប្រយោជន៍​របស់​ផ្លែ​ត្រសក់ផ្អែម ១. បន្ថយ​សម្ពាធ​ឈាម ជាទូទៅ របបអាហារ​ដែល​សម្បូរ​ដោយ​បន្លែ​ និង​ផ្លែឈើ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​សម្ពាធឈាម​ខ្ពស់ និង​ជំងឺ​បេះដូង។ ជាពិសេស​របបអាហារ​ដែល​មាន​ជាតិ​សូដ្យូម​ទាប និង​ការ​ទទួល​បាន​ប៉ូតាស្យូម​គ្រប់គ្រាន់​អាច​រក្សា​លំនឹង​សម្ពាធឈាម។ ផ្លែ​ត្រសក់​ផ្អែមគឺ​ជាផ្លែ​ឈើ​ដែលមាន​សូដ្យូម​ទាប និងមាន​ប៉ូតាស្យូម​ច្រើនដែល​អាច​ជួយ​រក្សា​កម្រិត​សមា្ពធឈាម​បាន។ ២. សុខភាព​ឆ្អឹង ផ្លែត្រសក់​ផ្អែម​មាន​សារធាតុ​ចិញ្ចឹម​ជាច្រើន​​សំខាន់​ក្នុង​ការ​ជួសជុល​ជាលិកាឆ្អឹង និង​ធ្វើឲ្យ​ឆ្អឹងរឹងមាំ។ សារធាតុចិញ្ចឹម​ទាំងនោះ​រួមមាន​ Folate វីតាមីន K និងម៉ាញ៉េស្យូម។ Folate មាន​តួនាទី​សំខាន់​ក្នុង​ការ​បំបែកអាស៊ីតអាមីណូ homocysteine ។ នៅពេល​កម្រិត​អាស៊ីត​អាមីណូច្រើន​អាច​ធ្វើឲ្យ​បាត់បង់​សារធាតុ​រ៉ែ​ដែលមាន​ក្នុង​ឆ្អឹង។ […]


អាហារូបត្ថម្ភ

អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​

នៅ​ពេល​អាកាសធាតុ​ក្ដៅ​ មនុស្ស​ភាគ​ច្រើន​តែង​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​ត្រជាក់​ដូចជា ការ៉េម ទឹកកក ឬ​តែ​ទឹកកក​ជាដើម។ អាហារ​ទាំង​នេះ​គឺ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​ទេ​ផ្ទុយ​ទៅ​វិញការ​​ញ៉ាំ​អាហារ​​មាន​ជាតិ​ហឹរ​​អាច​ជួយ​រាងកាយ​ឲ្យ​ត្រជាក់។ ហេតុអ្វី​បាន​ជា​គួរ​ញ៉ាំ​អាហារ​ជាតិ​ហឹរ​នៅ​ពេល​អាកាសធាតុ​ក្ដៅ? ជា​ការ​ពិត​ណាស់ អាហារ​មាន​ជាតិ​ហឹរ​ភាគ​ច្រើន​មក​ពី​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ​ដូចជា​ប្រទេស​ឥណ្ឌា និង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ជាដើម។ តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​អះអាង​ថា​ការ​ញ៉ាំ​អាហារ​មាន​ជាតិហឹរ​អាច​ជួយ​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​មាន​ប្រសិទ្ធ​ភាព​ជាង​ការ​ញ៉ាំ​អាហារ​ត្រជាក់​។​មូលហេតុ​ចម្បង​គឺ​មក​ពីការ​ចេញញើស។ នៅ​ពេល​ញ៉ាំ​អាហារ​មាន​ជាតិ​ហឹរ សីតុណ្ហភាព​ក្នុង​រាងកាយ​នឹង​កើន​ឡើង​ដោយសារ​កម្ដៅ​ដែល​បាន​ពី​ម្ទេស​ និង​គ្រឿងទេស​ផ្សេង​ទៀត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នៃ​រាងកាយ។ ដូច​នេះ​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ រាងកាយ​មាន​ឈាម​រត់​កាន់​តែ​ច្រើន​ជាង​មុន​ដែល​បង្ក​ឲ្យ​មាន​ញើស។ ការ​បញ្ចេញ​ញើស​នេះ​ភាគច្រើន​មាន​នៅ​ថ្ងាស​ មុខ​ ឬ​ក ដែល​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​កម្ដៅ​ព្រោះ​មាន​ការ​ហួត​លឿន និង​ដំណើរការ​បញ្ចុះ​កម្ដៅ​នឹង​ចាប់​ផ្ដើម​ភ្លាមៗ។ អត្ថបទគួរអាន៖ ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់? ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់? តាម​របាយការណ៍​ពី​មន្ទីរ​ពិសោធន៍​ John B. Pierce នៅ​សាកលវិទ្យាល័យ Yale បាន​ឲ្យ​ដឹង​ថា ប្រតិកម្ម​រាងកាយ​ទៅ​នឹង​អាហារ​មាន​ជាតិ​ហឹរគឺ​ទាក់​ទង​ទៅ​នឹង​សារធាតុ​គីមី​ម៉្យាង​មាន​នៅ​ក្នុង​ផ្លែ​ម្ទេស​ឈ្មោះ​ថា Capsaicin។ នៅ​ពេល​ញ៉ាំ​សារធាតុ​នេះ​ចូល​ទៅ ​នឹង​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​នាំ​ឲ្យ​សរសៃ​ឈាម​រីក​ធំ នាំឲ្យ​បែក​ញើស​ និង​មុខ​ឡើង​ក្រហម។ ជា​រួម ការ​ញ៉ាំ​អាហារ​កាន់​តែ​ហឹរ​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​ញើស​កាន់​តែ​ច្រើន​ និង​ធ្វើ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់​។ ផ្ទុយ​ទៅ​វិញ ការ​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់ ឬ​អាហារ​ត្រជាក់ៗ​ក្នុង​បំណង​ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​ច្រើន​មាន​ផល​ផ្ទុយពី​នេះ។ នេះ​ដោយសារ​តែ​អាហារ​ត្រជាក់ៗ​នឹង​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​ដែល​ធ្វើ​ឲ្យ​រាងកាយ​ឆ្លើយតប​ដោយ​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​វិញ។ ដូចនេះ អាហារ​ត្រជាក់​នេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ត្រជាក់​ស្រួល​ពេល​កំពុង​ញ៉ាំ និង​ក្រោយ​ពី​នោះ​ធ្វើ​ឲ្យ​រាងកាយ​កាន់តែ​ក្ដៅ។ ដូចនេះ​​ពេល​ញ៉ាំ​អាហារ​ហឹរ​ គួរ​តែ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ចៀស​វាង​ការ​បាត់​បង់​ជាតិ​ទឹក​ដោយ​សារ​ការ​បញ្ចេញញើស​ច្រើន។ រីឯ​អាហារ​មាន​ជាតិ​ហឹរ​វិញ​គួរ​តែញ៉ាំ​ក្នុង​កម្រិត​សមរម្យ ឬ​កម្រិត​ដែល​យើង​គិត​ថា​ញ៉ាំ​បាន។ អត្ថបទពាក់​ព័ន្ធ៖  គ្នាយើងគួរដឹង! អាហារគួរ​ញ៉ាំ​ និងមិនគួរ​ញ៉ាំពេល​អាកាសធាតុ​ក្ដៅ អាកាសធាតុក្ដៅប៉ះពាល់ច្រើនដល់សុខភាព ត្រូវចេះវិធីការពារ វិធីថែសុខភាពខែក្ដៅ […]


អាហារូបត្ថម្ភ

ភេសជ្ជៈទាំង៥មុខនេះ ជួយសម្រាលបញ្ហារឿងគេងមិនលក់ស្កប់ស្កល់

គេង​មិន​លក់ អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​យ៉ាង រាប់​ទាំង​ការ​សម្លឹង​​មើល​អេក្រង់​ទូរសព្ទ​​ដល់​យប់​​ៗ​ជ្រៅ​ផង។ តែ​យ៉ាង​ណា​មិញ យើង​ក៏​អាច​​មាន​វិធី​ដោះ​ស្រាយ​​បាន​ដោយ​ខ្លួន​ឯង តាម​រយៈ​​ការ​ស្រាវជ្រាវ​​ជា​ច្រើន​បង្ហាញ​ថា​ ការ​ទទួល​ទាន​ភេសជ្ជៈ​ទាំង​នេះ អាចជួយ​ឱ្យ​ការ​គេង​របស់យើងបាន​ប្រសើរ​ ដោះ​ស្រាយ​បញ្ហា គេង​មិន​លក់ ពិសេស​ជួយ​ឱ្យ​គេង​បាន​លក់​ស្កប់​ស្កល់​ឡើង​វិញ។ ១. ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​ៗ ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​​ៗ ជា​ជម្រើស​ភេសជ្ជៈ​ល្អ​បំផុត ដែល​ជំរុញឱ្យ​អ្នក​ទទួល​បាន​ដំណេក​លង់​លក់​ ស្កប់​ស្កល់។ នៅ​ក្នុង​ទឹក​ដោះ​គោ ផ្ទុក​នូវ​សារធាតុ​អាមីណូ​អាស៊ីត Tryptophan ដែល​ជួយ​ជំរុញអ័រម៉ូន​សេរ៉ូតូនីន (អ័រម៉ូន​​រីក​រាយ​) នៅ​ក្នុង​ខួរ​ក្បាល ដែល​​ជួយ​ឱ្យ​រាង​កាយ​ទទួល​អារម្មណ៍​​​​បាន​ល្អ​ៗ​​ប្រសើរ ធ្វើ​ឱ្យ​អ្នក​បាន​គេង​លង់​លក់​។ អត្ថបទពាក់ព័ន្ធ៖ ពេលវេលាគេងសម្រាប់ក្មេងៗ អាស្រ័យលើអាយុ ចុះជាមធ្យមក្មេងត្រូវគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ? គេងមិនលក់ នាំឲ្យមានបញ្ហាសុខភាពទាំងនេះ ២. ទឹក​តែ​ជី​អង្កាម ទឹក​តែ​ជី​អង្កាម​​មិន​ត្រឹម​តែ​ជួយ​បំបាត់​អាការៈ​ឆ្អល់​ពោះ ឈឺ​ពោះ តែ​ប្រភេទ​តែ​​នេះ សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​ដំណើរ​រលាក​ក្នុង​រាង​កាយ។ ដូច​នេះ ភេសជ្ជៈ​ពិសេស​មួយ​នេះ ជួយ​សម្រាល​​​សាច់​ដុំ​ពី​ភាព​ចុក​រួយ ឈឺ​ចាប់ នឹង​ជួយ​ឱ្យ​រាង​កាយ​បាន​សម្រាក។ ប្រសិន​​បើ យើង​ត្រូវ​មាន​ថ្ងៃ​ប្រលង​ស្អែក ឬ​ឡើង​ធ្វើ​បទ​បង្ហាញ ត្រូវ​ការ​សម្រាក តែ​ជួប​បញ្ហា​រសាប់​រសល់​គេង​មិន​លក់ ភេសជ្ជៈ​នេះ ជា​ជម្រើស​ល្អ​បំផុត។ ៣. ទឹក​ផ្លែ​ឈេរី (Cherry) ដូច​ទៅ​នឹង​​ទឹក​ដោះ​គោ​ដែរ ទឹក​ផ្លែ​ឈេរី ផ្ទុក​នូវ​សារធាតុ​អាមីណូ​អាស៊ីត Tryptophan ជួយជំរុញ​រាង​កាយ​យើង​ឱ្យ​ផលិត​អ័រម៉ូន មេឡាតូនីន ជួយ​​បង្កើន​គុណភាព​ដំណេក​របស់​យើង។ ឆ្លង​តាម​ការ​សិក្សា​ ទឹក​ផ្លែ​ឈើ​នេះ ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​មិន​​លក់ ដោយ​ប្រសិទ្ធភាព។ ៤. ទឹក​ដូង ពិត​ណាស់​ទឹក​ដូង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

គ្នាយើងគួរដឹង! អាហារគួរ​ញ៉ាំ​ និងមិនគួរ​ញ៉ាំពេល​អាកាសធាតុ​ក្ដៅ

អាកាសធាតុ​ប្រែ​ប្រួល​កាន់តែ​ក្ដៅ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរទៅណាមកណា ជាពិសេស​ការ​ញ៉ាំ​អាហារក៏ត្រូវ​យកចិត្តទុកដាក់ដែរ​។ របប​អាហារ​សំខាន់​ណាស់​អំឡុង​ពេល​អាកាសធាតុ​ក្ដៅ ព្រោះ​អាហារ​មួយ​ចំនួន​អាច​ជួយ​រក្សា​សីតុណ្ហភាព​ក្នុង​រាងកាយ និង​អាហារ​ខ្លះ​គួរ​ចៀសវាង។ អាហារ​គួរ​ញ៉ាំ​ពេល​អាកាសធាតុ​ក្ដៅ ស៊ុត៖ មិនថា​ចង់​ចម្អិន​ស៊ុត​របៀប​ណា​ក៏ដោយ ស៊ុត​នឹង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​បាន​យូរដោយ​សារ​ស៊ុត​សម្បូរ​ទៅ​ដោយ​អាស៊ីតអាមីណូ Typtophan។ បន្លែបៃតង៖ ការ​បំពេញ​ជាតិ​ទឹក​អំឡុងពេល​អាកាសធាតុ​ក្ដៅ​ពិតជា​សំខាន់​ណាស់ ជាពិសេស​ពេល​គេង​យប់​ដោយ​មិន​ចាំបាច់​ភ្ញាក់​ដោយ​សារ​ស្រេកទឹក។ ស្ពៃ​ពួយឡេង​ និង​បន្លែបៃតង​ផ្សេងទៀត​គឺ​ជា​អាហារ​ល្អបំផុត​សម្រាប់​អាកាសធាតុ​ក្ដៅ។ ស្ពៃពួយឡេងមាន​ផ្ទុក​ជាតិទឹក​រហូតដល់​៩២% និង​ងាយ​រំលាយ ដូចនេះ​រាងកាយ​មិន​ធ្វើ​ការ​ខ្លាំង​ក្នុង​ការ​រំលាយអាហារ​ដែល​នាំ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ឡើង​ដែរ។ ត្រសក់ស្រូវ (Melon)៖ ផ្លែ​ត្រសក់​ស្រូវ​នេះ​​ល្អ​បំផុត​សម្រាប់​អាកាសធាតុ​ក្តៅ។ ត្រសក់ស្រូវ​មាន​ជាតិ​ទឹក​រហូតដល់​៩៥% និង​មាន​ផ្ទុក​ lycopene ដែល​អាច​ជួយ​ការពារ​កម្ដៅថ្ងៃ។ ស៊ុប៖ ជាធម្មតា​យើង​តែង​ញ៉ាំ​ស៊ុប​ពេល​អាកាសធាតុ​ត្រជាក់។ ប៉ុន្តែ​អាហារ​ដែល​មាន​ជាតិ​ទឹក​ខ្ពស់​អាច​ជួយ​បំពេញ​ជាតិទឹក។ ស៊ុប​បន្លែ​មាន​ភាព​ប្រសើរ​ជាង​ស៊ុប​ដែល​មាន​សាច់​សត្វ​ច្រើន។ ពពួកផ្លែប៊ឺរី និងទឹកដូង៖ ប្រភេទផ្លែ​ប៊ឺរី ដូចជាស្ត្រប៊ឺរី ប្លូប៊ឺរី ប្លេកប៊ឺរី សុទ្ធតែ​អាច​ជួយ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់ ចំណែក​​ទឹក​ដូង​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ដែល​ជួយ​បំពេញ​ជាតិទឹក។ អាហារមានជាតិ​ហឹរ​៖ ញ៉ាំ​អាហារ​ហិល​ក្នុង​អាកាសធាតុ​ក្ដៅ​អាច​មើល​ទៅ​មាន​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាងកាយ ប៉ុន្តែ​ការសិក្សា​បាន​ឲ្យ​ដឹង​ថា អាហារ​មាន​ជាតិហឹរ​អាច​ជួយ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះត្រជាក់។ លោក Luke LaBorde សាស្ត្រាចារ្យផ្នែក​វិទ្យាសាស្ត្រ​អាហារ​នៅ​សាកលវិទ្យាល័យ Penn State ថា​អាហារហឹរ​អាច​ជួយ​ដល់​ចរន្តឈាម​ដែល​ធ្វើឲ្យ​មាន​ការ​បញ្ចេញ​ញើស ដោយ​ដំឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ​ឲ្យ​សមាមាត្រ​ទៅនឹង​សីតុណ្ហភាព​ខាងក្រៅ និងការ​បញ្ចេញ​ញើស​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍ត្រជាក់ខ្លួន។ អាហារ​គួរ​ចៀសវាង​ពេល​អាកាសធាតុ​ក្ដៅ ការ៉េម តែទឹកកក ឬកាហ្វេ៖ ការ​ញ៉ាំ​របស់​ទាំង​នេះ​ធ្វើឲ្យ​មាន​អារម្មណ៍​ក្ដៅ​ដោយសារ​របស់​ទាំង​នេះ​ធ្វើឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ចុះ​ត្រជាក់។ នៅ​ពេល​នោះ​រាងកាយ​នឹង​ព្យាយាម​ដំឡើង​សីតុណ្ហភាព​។ ដូចនេះ​ហើយ យើង​នឹង​មាន​អារម្មណ៍​ក្ដៅ​ម្ដងទៀត បន្ទាប់​ពី​ញ៉ាំ​របស់​ទាំង​នេះ​អស់។ ផ្លែ​ស្វាយ៖ ផ្លែស្វាយ​ជា​ផ្លែឈើ​ដែល​អាច​បញ្ចេញ​ជាតិទឹក​ពី​រាងកាយ។ […]


អាហារូបត្ថម្ភ

ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ

ផ្លែទំពាំងបាយជូរ​មាន​ច្រើន​ពណ៌​ និងប្រភេទដូចជាពណ៌ក្រហម បៃតង ស្វាយ មានគ្រាប់ និង​អត់គ្រាប់ជាដើម។ ក្រៅពីនេះក៏​មាន​ដំណាប់​ទំពាំងបាយជូរ​ ទឹកទំពាំងបាយជូរ និង​ទំពាំងបាយជូរ​ក្រៀម​ជាដើម។ សារធាតុចិញ្ចឹម​មាន​ក្នុង​ទំពាំងបាយជូរ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព។ ការពារជំងឺ​មហារីក ទំពាំងបាយជូរ​មាន​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​មានឈ្មោះថា Polyphenols ដែលជឿ​ថា​មាន​សារធាតុ​ប្រឆាំង​ការ​រលាក និង​អុកស៊ីតកម្ម។ សារធាតុមួយ​ក្នុង​នោះ​ឈ្មោះ resveratrol ដែល​មាន​ក្នុង​សំបក​របស់​ទំពាំងបាយជូរ​ក្រហម។ ការ​សិក្សា​ក្នុង​មន្ទីរពិសោធន៍​បាន​បង្ហាញ​ថា resveratrol អាច​បង្ការ​ ឬ​ពន្យឺត​ការ​លូតលាស់​នៃ​ដុំសាច់​មហារីក​នៅ​ក្នុង​ក្រពេញ​ទឹករងៃ ថ្លើម ក្រពះ សុដន់ ពោះវៀនធំ ស្បែក និង​មហារីកគ្រាប់ឈាម។ សារធាតុ resveratrol នេះ​ក៏​មាន​នៅ​ក្នុង​ស្រាទំពាំងបាយជូរដែរ។ អ្នកស្រាវជ្រាវ​ក៏បាន​សិក្សា​ទៅ​លើ​ទំនាក់ទំនង​រវាង​ស្រាទំពាំងបាយជូរ​ក្រហម និង​ហានិភ័យ​ជំងឺមហារីក ​បាន​រកឃើញ​ថា​ការ​ញ៉ាំ​ជាតិ​ស្រវឹងច្រើន​អាច​បង្កើន​ហានិភ័យ​មហារីក​ទៅវិញ។ ដូចនេះ កម្រិត​តិចតួច​គឺជា​ចំណុច​សំខាន់។ កម្រិត​តិចតួច​នេះ​ត្រូវ​បាន​កំណត់​ដោយ​ The Dietary Guidlines for American​​ សម្រាប់​ស្ត្រី​គឺ​មួយ​កែវ​ក្នុង​មួយថ្ងៃ និង​បុរស​ពីរកែវ​ក្នុង​មួយថ្ងៃ។ បន្ថែមពីនេះ ក្នុង​ទំពាំងបាយជូរ​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ flavonoid quercetin ។ ការសិក្សា​បាន​ឲ្យដឹង​ថា​សារធាតុ​នេះ​ក៏​ជួយ​បង្ការ និង​ពន្យឺត​ការ​លូតលាស់​របស់​កោសិកា​មហារីក​ដែរ។ សុខភាព​បេះដូង ការសិក្សា​ទៅ​លើ​សត្វ​បាន​បង្ហាញ​ថា សារធាតុ quercetin និងresveratrol អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis)​ និង​ការពារ​ការ​ខូចខាត​ដែល​បង្ក​ដោយ​ជាតិ​ខ្លាញ់​អាក្រក់ LDL។ សារធាតុ […]


អាហារូបត្ថម្ភ

ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ

ផ្លែ​ចេក គឺ​ផ្លែឈើ​ដែលគ្នាយើងជាច្រើន​​និយម​ញ៉ាំ​ហើយ​ថែមទាំង​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាពយើង​ទៀត​ផង​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ចេក​ចំពោះ​សុខភាព និង​ហានិភ័យខ្លះៗផង​។ អត្ថប្រយោជន៍​សម្រាប់​សុខភាព ១.សម្ពាធ​ឈាម សមាគម​ជំងឺ​បេះដូង​អាមេរិក (AHA)បាន​លើក​ទឹក​ចិត្ត​ឲ្យ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ឬសូដ្យូម និង​ងាក​មកញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​វិញ។ ប៉ូតាស្យូម​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ និង​កាត់​បន្ថយ​សម្ពាធ​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ដែលប៉ូតាស្យូមនេះមាន​ច្រើន​នៅ​ក្នុង​ផ្លែចេក។​ អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ ២.ជំងឺហឺត ការសិក្សា​មួយ​នៅ​ឆ្នាំ​២០១៧​បាន​ផ្តល់​យោបល់​ថា​ញ៉ាំ​ចេក​អាច​ជួយ​បង្ការ​អាការៈ​ពិបាក​ដកដង្ហើម​របស់​ក្មេង​ដែល​មាន​ជំងឺ​ហឺត ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ផ្លែ​ចេក។ ប៉ុន្តែ​ការ​រក​ឃើញ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កាន់តែ​ប្រាដក​។ អត្ថបទពាក់ព័ន្ធ៖ ក្បួន​ធម្មជាតិ បន្ធូរ​អាការៈ​ហឺត កុំ​ឲ្យ​ធ្វើ​ទុក្ខ ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ? អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង ៣. ជំងឺ​មហារីក ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ Lectin ដែល​ជា​ប្រូតេអ៊ីន​មាន​ក្នុង​ផ្លែ​ចេក​អាច​ជួយ​បង្ការ​ការ​លូតលាស់​កោសិកា​ជំងឺមហារីក​គ្រាប់​ឈាម​។ Lectin ​មាន​តួ​នាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ការ​ជួយ​កំចាត់​ពពួក​រ៉ាឌីកាល់​សេរី​ពី​រាងកាយ ព្រោះ​កាលណា​រាងកាយ​មាន​ពពួក​រ៉ាឌីកាល់​សេរី​ច្រើន កោសិកា​ខូចខាត​កាន់តែ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក។ នៅ​ឆ្នាំ​២០១៤ អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ថា​កុមារ​ដែល​ញ៉ាំ​ចេក និង​ទឹក​ក្រូច​ស្រស់​មាន​ហានិភ័យ​ទាប​នឹង​ជំងឺមហារីក​គ្រាប់​ឈាម។ អ្នកស្រាវជ្រាវ​ក៏​បាន​លើក​ឡើង​ថា​​នេះ​ក៏​អាច​មក​ពី​វីតាមីន C ក្នុង​ផ្លែឈើទាំងនោះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម។ អត្ថបទពាក់ព័ន្ធ៖ Childhood Leukemia (មហារីកគ្រាប់ឈាមសលើកុមារ) ៤. សុខភាព​បេះដូង ផ្លែ​ចេក​មាន​ជាតិ​សរសៃ ប៉ូតាស្យូម អាស៊ីដ Folate និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដូចជា​វីតាមីន C​ ដែល​ទាំង​នេះ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង។ ការ​សិក្សា​នៅ​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​មាន​ហានិភ័យ​ទាប​នឹង​ជំងឺ​បេះដូង​ជាង​អ្នក​ដែល​ញ៉ាំ​អាហារ​ជាតិ​សរសៃ​តិច ព្រោះ​អ្នក​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ខ្ពស់​អាច​កាត់បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ LDL។ ៥. ជំងឺ​ទឹកនោម​ផ្អែម សមាគម​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក (American Diabetes Association)បាន​ណែនាំ​ឲ្យ​ញ៉ាំ​ចេក […]


របបអាហារ

ចំណីអាហារភេសជ្ជៈពេញនិយម តែធ្វើឱ្យដុះក្បាលពោះ ត្រូវញ៉ាំឲ្យចេះប្រមាណ

នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ចំណី​អាហារ​មួយ​ចំនួន​ ត្រូវ​គេ​ចាត់​ទុក​ថា ជា​ប្រភព​​ដែល​នាំ​ឱ្យ​រាង​កាយ​ស្តុក​ទុក​ជាតិ​​ខ្លាញ់​ធាត់​គ្មាន​ប្រយោជន៍​ ពិសេស​នៅ​ត្រង់​ផ្នែក​ក្បាល​ពោះ​ ប្រ​សិន​បើ​យើង​ញ៉ាំ​​មិន​បាន​ប្រមាណ​ត្រឹម​ត្រូវ​។ ស្ថាប័ន​ធ្វើការលើវិស័យ​សុខាភិបាល​ធំ​ៗ​នៅ​លើ​ពិភព​លោក បាន​បង្ហាញ​នូវ​ប្រភេទ​ចំណី​អាហារ មួយ​ចំ​នួន​ដែល​បង្ក​ឱ្យ​មានភាព​ធាត់​លើ​រាង​កាយ​ខ្លាំង។ ១. ភេសជ្ជៈ​ ឬ​ចំណី​មាន​ជាតិ​ស្ករ Fructose ស្ករ​ Fructose ជាស្ករ​ដែល​មាន​ក្នុង​ទឹក​ផ្លែ​ឈើ និង​ទឹក​ឃ្មុំ​ ហើយក៏​សម្បូរ​ដែរ​នៅ​ក្នុង​ផលិតផល​ ភេសជ្ជៈ​សូដា ភេសជ្ជៈ​ជាតិ​ស្ករ​ និង​ដំណាប់​ផ្លែ​ឈើ។ បើ​យោង​តាម​អង្គការ​សុខភាព​ពិភព​លោក បាន​​ណែ​នាំ​​ការ​ញ៉ាំ​ជាតិ​ស្ករ​មិន​​គួរ​លើស​ពី​៥០​ក្រាម​/ថ្ងៃ​ឡើយ ដោយ​ឡែក​ ប្រភេទ​ភេសជ្ជៈ ចំណី​មាន​ជាតិ​ស្ករ Fructose ​ប្រមាណ​៦០%​ឡើង​ទៅ ដែល​មាន​ន័យ​ថា លើស​ពី​កម្រិត​ ដែល​ស្ថាប័ន​សុខភាព​ណែនាំ​។ ២. អាហារ​ Fast Food ហ៊តដក(Hot Dog) ​នំ​ Hamburger និង​សាច់​ក្រក គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ហើយ​ថា ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព​បើ​ញ៉ាំ​ច្រើន។ ពិត​ណាស់ ដោយ​ផ្អែក​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនាញ​អាហារូបត្ថម្ភ​ ពពួក​អាហារ​ទាំង​នេះ មាន​ផ្ទុក​​ច្រើន​ដោយ​សារធាតុ​ខ្លាញ់​ធាត់ ស្រប​ពេល​ដែល​បន្លែ​ ដូច​សាលាដ​​ដាក់​លាយ​ជា​មួយ​នោះ មាន​វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មិន​គ្រប់​គ្រាន់​ដើម្បី​ជួយ​រំលាយ​អាហារ​ទាំង​នោះ​ឱ្យ​អស់​​បាន​ឡើយ។ អត្ថបទ​ពាក់​ព័ន្ធ៖ ខ្លាញ់ក្បាលពោះប្រុសៗ បង្កហានិភ័យសុខភាព ៦​មុខ ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ ៣. ពពួក​អាហារ​មាន​ខ្លាញ់ Trans Fats Trans Fats សម្តៅ​លើ​ពពួក​​អាហារ​ដែល​​មាន​​ខ្លាញ់​​ប្រែ​ប្រួល​លឿន​ក្នុង​រាង​កាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ