របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

ញ៉ាំ​ក្រូច ជឿថាអាច​ជួយការពារ​ជំងឺ​ធាត់ ជំងឺបេះដូង និង​ទឹក​នោម​ផ្អែម

ជា​ដំណឹង​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា ព្រោះ​ការ​សិក្សា​លើ​សត្វ​កណ្តុរ រក​ឃើញ​ថា សារធាតុ​មួយ​ក្នុង​ក្រូច​ផ្អែម ក្រូច​ឃ្វិច អាច​ជួយ​កាត់​បន្ថយ​ជំងឺ​ធាត់​បាន។ ការ​សិក្សា​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ នៃ​សាកល​វិទ្យាល័យ Western University បាន​រកឃើញ​ថា ម៉ូលេគុល​មួយ​ប្រភេទ មាន​ក្នុង​ពពួក​ក្រូច​ផ្អែម និងក្នុង​ក្រូច​ឃ្វិច ជា​ភាសា​បច្ចេក​ទេស​ហៅ​ថា ​សារធាតុ Nobiletin សុទ្ធ​តែ​មាន​ឥទ្ធិពល​កាត់​បន្ថយ​ជំងឺ​ធាត់ ដែល​ជា​មូលហេតុ​ធំ​មួយ​នាំ​ឲ្យ​កើត​ជំងឺ​បេះ​ដូង និង​ជំងឺ​ទឹកនោម​ផ្អែម។ ការ​ស្រាវជ្រាវ​ថ្មី បាន​ចុះ​ផ្សាយ​លើ​កាសែត Lipid Research បាន​អះអាង​ពី​ស្ថាន​ភាព​កណ្តុរ​ដែល​គេ​ផ្តល់​ចំណី​សម្បូរ​ជាតិ​ខ្លាញ់ និង​ជាតិ​កាលេស្តូរ៉ូ លាយ​ជា​មួយ​សារធាតុ Nobiletin ដែល​ជា​លទ្ធផល អាច​កាត់​បន្ថយ​កម្រិត​អាំងស៊ុយលីន​ដែល​ស៊ាំ​នឹង​ភាព​ធន់ ខណៈ​ខ្លាញ់​ក្នុង​ឈាម ក៏​ទាប​ជា​ងកណ្តុរ​ដែល​ស៊ី​តែ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ូល​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ ក្រូច​ឆ្មារ ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន ក្រូច​ទ្រើង ទោះ​ជា​យ៉ាង​ណា អ្នក​វិទ្យាសាស្ត្រ នៅ​តែ​មិន​ទាន់​អាច​បង្ហាញ​ច្បាស់​ពី​ដំណើរ​ការ​របស់​សារធាតុ Nobiletinនៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា ម៉ូលេគុល​នេះ អាច​នឹង​មាន​សកម្មភាព​ដោះ​ស្រាយ​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ឲ្យ​មាន​តុល្យភាព។ សកម្មភាព​កម្រិត​ជាតិ​ខ្លាញ់​របស់​រាងកាយ ហៅ​ថា AMP Kinase ជា​ដំណើរ​ការ​ដុត​ជាតិ​ខ្លាញ់ បំបែក​ទៅ​ជា​ថាមពល និង​អាច​ទប់​ស្កាត់​ការ​ផលិត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ក៏​មាន​ផល​ប៉ះពាល់​ដូច​គ្នា អំឡុង​ពេល​សិក្សា​ទៅ​លើ​ឥទ្ធិពល​របស់​ជាតិ Nobiletin ទៅ​លើ​សត្វ​កណ្តុរ ដោយ​វា​បាន​ធ្វើ​ការ​កែប្រែ​ដំណើរ​ការហ្សែន ដើម្បី​លុប​សកម្មភាព AMP Kinase។ សាស្ត្រាចារ្យ Murray Huff […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

​ចេះតិចនិក​ញ៉ាំ​អាហារ​នេះ អាចជួយការពារខ្លួនពីជំងឺផ្សេងៗបានច្រើន

សម័យ​នេះ ជាតិ​គីមី​ក៏​ច្រើន បរិស្ថាន​ជុំវិញ​កន្លែង​យើង​រស់​នៅ​ក៏​មិន​ល្អគ្រប់កន្លែងដែរ មេរោគ​ថ្មីៗ​ក៏​កើត​មាន​ច្រើន ហេតុ​នេះ យើង​គួរ​ចេះ​ការពារ​ខ្លួន​ឲ្យ​បាន​ច្រើន​ផង។ វិធី​ការពារ​ខ្លួន​ពី​មេរោគ បាក់តេរី ជាតិ​គីមី មិន​មែន​ការពារ​តែ​ខាង​ក្រៅ​នោះ​ទេ ត្រូវ​ចេះ​ការ​ពារ​ពី​ក្នុង​​វិញ​ផង។ តើ​ការ​ពារ​ក្នុង​ដោយ​វិធី​ណា? ការ​ពារ​ពី​ក្នុង សម្ដៅលើ​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​យើង ខណៈ​អាហារ​ជា​វិធី​សាស្ត្រ​ល្អ​មួយ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​បាន។ អត្ថបទ​នេះ នឹង​ណែនាំ​របប​អាហារ​មួយ​ចំនួន ល្អ​ខ្លាំង​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ​យើង អាច​ប្រយុទ្ធ​នឹង​វីរុស ឬ​បាក់តេរី ពី​ខាង​ក្រៅ​បាន។ ១- ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​រៀង​រាល់​ថ្ងៃ ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ មាន​ផ្ទុក​វីតាមីន​សំខាន់ៗ​ជាច្រើន ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ប្រព័ន្ធ​ភាព​ស៊ាំ។ ជាក់​ស្តែង វីតាមីន C ក្នុង​អាហារ​មួយ​ចំនួន ពិសេស​ផ្លែ​ស្ត្រប៊ឺរី ម្ទេស​ប្លោក ផ្កា​ខាត់ណា​ខៀវ និង​ក្រូចឆ្មារ សុទ្ធ​តែ​អាច​ជួយ​ដល់​ដំណើរ​ការ​កោសិកា​របស់​ប្រព័ន្ធ​ភាព​ស៊ាំ រាប់​បញ្ចូល​ទាំង​ជួយ​បង្កើន​កោសិកា​ Phagocytes ដែល​មាន​សកម្មភាព​សម្លាប់​មេរោគ​ជ្រៀត​ចូល​មក​ក្នុង​រាង​កាយ​យើង។ វីតាមីន A អាច​ជួយ​ដល់​ជាលិកា​ក្នុង​ក្រអូម​មាត់ ពោះវៀន និង​ជួយ​ឲ្យ​ផ្លូវ​ដង្ហើម​មាន​សុខភាព​ល្អ ខណៈ​វីតាមីន​ប្រភេទ​នេះ សម្បូរ​នៅ​ក្នុង​ដំឡូង​បារាំង ស្ពៃ​ពួយឡេង ការ៉ុត និង​ត្រសក់​ផ្អែម។ ត្រូវ​ចាំ​ថា ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​ជា​ប្រចាំ គឺ​ល្អ​ជា​ញ៉ាំ​ថ្នាំ​បំប៉ន​ដែល​មាន​តែ​វីតាមីន​មួយ​ប្រភេទ ព្រោះ​សមាសភាព​ទាំង​អស់​ក្នុង​អាហារ​យើង​ញ៉ាំ មាន​សកម្ម​ភាព​ផ្ទាល់​ដើម្បី​ការពារ​រាង​កាយ​ពី​ជំងឺ​ផ្សេងៗ។ ២- ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន ញ៉ាំ​ប្រូតេអ៊ីន​តិច​តូច […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ហេតុផល​សំខាន់ ៤ គ្នា​យើង​មិន​គួរ​បោះបង់​អាហារ​ពេល​ព្រឹក

ឲ្យ​តែ​ឮ​គេ​និយាយ​ថា អាហារ​ពេល​ព្រឹក ជា​របប​អាហារ​សំខាន់​បំផុត​សម្រាប់​សុខភាព​យើង គ្នា​យើង​ខ្លះទំនង​ជា​ធុញ​ណាស់​មិន​អ៊ី​ចឹង? យ៉ាង​ណា ត្រូវ​ពិចារណា​ឲ្យ​បាន​ច្រើន ម៉េច​បាន​អ្នក​ជំនាញ​ចូលចិត្ត​លើក​ឡើង​បែប​នេះ។ ហេតុផល​ធំៗ​ទាំង ៤ ក្នុង​អត្ថបទ​ខាង​ក្រោម អាច​គ្រប់​គ្រាន់​ឲ្យ​គ្នា​យើង​ពិចារណា​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ទៀង​ទាត់​វិញ​ហើយ។ ១- ជំងឺ​ទឹក​នោម​ផ្អែម តាម​ការ​សិក្សា​មួយ ចេញ​ផ្សាយ​លើ​សារព័ត៌​វេជ្ជសាស្ត្រ​អាមេរិក (American Journal of Clinical Nutrition) ចំពោះ​ស្រីៗ អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក គឺ​ប្រឈម​ខ្លាំង​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម។ ស្រីៗ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ចន្លោះ​ពី ០-៦ ដង/សប្តាហ៍ ប្រឈម​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភទេ ២ ខ្ពស់​ជាង​ស្រីៗ​ញ៉ាំ​អាហារ​ញ៉ាំ​អាហារ​ពល​ព្រឹក​ទៀង​ទាត់។ ២- ជំងឺ​បេះដូង ញ៉ាំ​អាហារ​ព្រឹក​ទៀង​ទាត់ មាន​ទំនាក់​ទំនង​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ពិសេស​សម្រាប់​ប្រុសៗ​ អាយុ​ចន្លោះ​ពី ៤៥-៨២ ឆ្នាំ។ នេះ​ផ្អែក​តាម​ការ​សិក្សា ចុះ​ផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ​អាមេរិក (Circulation)។ ក្នុង​ការ​សិក្សា​រក​ឃើញ​ថា ការបោះ​បង់​អាហារ​ព្រឹក មាន​ទំនាក់​ទំនង​ជាមួយ​ជំងឺ​លើស​ឈាម ធ្វើ​ឲ្យ​អាំងស៊ុយលីន​កាន់​តែ​ស៊ាំ​នឹង​ភាព​ធន់ ហើយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ក៏​កើត​ឡើង​ខ្ពស់​ដូច​គ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ជឿអត់​បើ​​ប្រាប់​ថា ប្រភេទ​អាហារ​យើង​ញ៉ាំ ប៉ះពាល់​ដល់​អារម្មណ៍យើង? ៣- បញ្ហា​ការ​ចង​ចាំ កាល​ពី​ឆ្នាំ ២០០៥ ព័ត៌មាន​របស់​សមាគមទឹក​នោម​ផ្អែម​អាមេរិក បាន​វាយ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ពី​អាហារ​ពេល​ព្រឹក សរុប ៤៧ ដោយ​រកឃើញ​ថា ញ៉ាំ​អាហារ​ពេល​ព្រឹក មាន​ទំនាក់​ទំនង​ជួយ​ឲ្យ​ប្រសើរ​ឡើង​មុខងារ​យល់​ដឹង ខណៈ​ការ​ធ្វើ​តេស្ត​ការ​ចងចាំ […]


អាហារូបត្ថម្ភ

​​ផឹក​ទឹក​ក្តៅផ្ដល់គុណ​ប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នា​យើង​តិច​ណាស់​ដែលដឹង

យើង​សុទ្ធ​តែ​ដឹង​ស្រាប់​ហើយ ផឹក​ទឹក​ច្រើន​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​ពេទ្យ ភាគ​ច្រើន​ណែនាំ​ឲ្យ​ផឹក​ទឹក​ក្តៅ​ឧណ្ហៗ ល្អ​ជាង​ទឹក​ត្រជាក់។ ចុះ​មាន​ដឹង​អត់ ផឹក​ទឹក​ក្តៅ មាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ បាន​ជា​ពេទ្យ​ឧស្សាហ៍​និយាយ​បែប​នេះ? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ” ខាង​ក្រោម​នេះ នឹង​បញ្ជាក់​ប្រាប់។ ១- បំបាត់​បញ្ហា​កក​ស្ទះ​នៅ​រន្ធ​ច្រមុះ ទឹក​ក្តៅ គឺ​មាន​ចំហាយ​ទឹក ហើយ​ពេល​យើង​កាន់​ពែង​ទឹក​ក្តៅ​ជាប់​ដៃ ដក​ដង្ហើម​ឲ្យ​បាន​វែង ស្រូប​យក​ចំហាយ​ទឹក​ក្តៅ​ចេញ​ពី​ពែង គឺ​អាច​ជួយ​យើង​បន្ធូរ​ប្រហោង​ឆ្អឹង​ច្រមុះ​ដែល​ស្ទះ និង​អាច​កាត់​បន្ថយ​បញ្ហា​ឈឺ​ក្បាល​ដោយ​សារ​តឹង​ច្រមុះ​បាន។ លើស​ពី​នេះ ផឹក​ទឹក​ក្តៅឧណ្ហៗ អាច​ជួយ​ឲ្យ​លែង​មាន​អារម្មណ៍​រោយ​កញ្ចឹង​ក និង​ក៏​អាច​កាត់​បន្ថយ​បញ្ហា​ឈឺក​បាន​ដែរ។ ២- ជំនួយ​ដល់​ការ​រំលាយ​អាហារ ផឹក​ទឹក​ក្តៅ ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​ដំណើរ​ការ​ប្រព័ន្ធ​រំលាយ​អាហារ។ សារធាតុ​ទឹក​គ្រប់​ប្រភេទ អាច​បង្កើន​ជាតិ​រំអិល ជួយ​ឲ្យ​ដំណើរ​ការ​រំលាយ​អាហារ​ប្រសើរ​ឡើង ដោយ​សារ​ទឹក នឹង​ហូរ​តាម​រយៈ​ក្រពះ និង​ពោះ​វៀន ក៏​ដូច​ជា​សរីរាង្គ​រំលាយ​អាហារ​ផ្សេង​ទៀត មាន​ន័យ​ថា ជា​សកម្មភាព​មួយ​ល្អ​ខ្លាំង​ដើម្បី​កម្ចាត់​កាក​សំណល់​ចេញ​មក​ក្រៅ។ អត្ថបទគួរអាន៖  រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង ប្រភេទអាហារធ្វើឲ្យកូនតូចញ៉ាំទៅទល់លាមក និងវិធីដោះស្រាយ ៣- ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​មាន​លំនឹង ផឹក​ទឹក​ក្តៅ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​មាន​លំនឹង ស្ថិរភាព​ក្នុងការ​ផ្តល់​សញ្ញា​ទៅ​កាន់​រាងកាយ។ ​ប្រព័ន្ធ​ប្រសាទ​កណ្តាល មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព និង​គ្រប់​គ្រង​រាល់​ប្រតិកម្ម​រាងកាយ​យើង តែនៅ​ពេល​យើង​មាន​អារម្មណ៍​មិន​ស្ងប់ ឬ​ស្លន់​ស្លោរ​ពេញ​មួយ​ថ្ងៃ យើង​មាន​អារម្មណ៍​​ថា ឈឺ​ចាប់​តិចៗ។ គ្នា​យើង ​មាន​បញ្ហា​រលាក​សន្លាក់ កាន់​តែ​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​ការ​ផឹក​ទឹក​ក្តៅ ព្រោះ​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​ស្ងប់​ស្ងាត់។ ៤- ជួយ​បំបាត់​បញ្ហា​ទល់​លាមក ផឹក​ទឹក​ក្តៅ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ចង់រក្សាទម្ងន់ខ្លួនឲ្យនៅថេរ កុំរំលងអាហារពេលព្រឹកឲ្យ​សោះ

អាហារ​ពេល​ព្រឹក​ ជា​អាហារ​សំខាន់​ប្រចាំ​ថ្ងៃ​សម្រាប់​រាង​កាយយើង។ ទន្ទឹម​នឹង​នេះ អ្វី​ដែល​ពួក​យើង​ញ៉ាំ នៅ​ពេល​ព្រឹក​ ក៏​មាន​ឥទ្ធិពល​​ខ្លាំង​ទៅ​លើ​ សកម្មភាព​ប្រចាំ​ថ្ងៃ អារម្មណ៍​ និង​ការ​បញ្ចេញ​ថាម​ពល​សម្រាប់​ធ្វើ​ការ​ផង​ដែរ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​ក្រុម​ការងារ​​​ជំនាញ​​សិក្សា​ផ្នែក​ប្រព័ន្ធ​រំលាយ​​នៅ​សហរដ្ឋអាមេរិក។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ធ្វើ​ឡើង​ដោយ​​ស្ថាប័ន​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​ Endocrine Society ជំនាញខាង​សិក្សា​លើ​ប្រព័ន្ធ​ក្រពេញ​បញ្ចេញ​ក្នុង ប្រព័ន្ធ​រំលាយ​អាហារ និង​អ័រម៉ូន បាន​​​​រក​ឃើញ​​ថា ​អាហារ​ពេល​ព្រឹក ជួយ​ដល់​សុខភាព​​​សឹង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាង​កាយ។ អត្ថបទពាក់ព័ន្ធ៖  ចង់​បាន​រាង​ស្អាត គីឡូ​ថេរ អត់​ពិបាក​ទេ មូលហេតុ​ យើងគួរញ៉ាំអាហារតែ ២ ពេលក្នុង១ថ្ងៃ ការ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ពិនិត្យ​មើល​អ្នក​ស្ម័គ្រ​ចិត្ត​១៦​នាក់ ទៅ​លើ​​រង្វាស់​​​មេតាប៉ូលីស(ដំណើរ​ប្រតិកម្ម​រំលាយ​អាហារ​ក្នុង​រាង​កាយ)​ របស់អ្នកទាំងនោះ នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ក្នុង​នោះ​មាន​ការ​តាម​ដាន​ពិនិត្យ​លើ​​​រយៈ​ពេល​ឃ្លាន កម្រិត​គ្លុយកូស​ក្នុង​ឈាម និង​ចំណង់​អាហារ​ក្រៅ​ពេល។ អត្ថបទ​ពាក់​ព័ន្ធ៖ អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ជា​លទ្ធ​ផល​បាន​បង្ហាញ​ឱ្យ​​ឃើញ​ថា អ្នក​ញ៉ាំ​​អាហារ​ពេល​ព្រឹក​ក្នុង​បរិមាណ​ច្រើន​​ជាង​ធម្មតា មាន​​អត្រា​ចំណង់​​ឃ្លាន​អាហារ​ក្រៅ​ពេល​ទាប នាំ​ឱ្យ​ការ​ចង់​​ញ៉ាំ អាហារ​បន្ថែម ឬ​​ជាតិ​ស្ករ​មាន​​តិច​តួច​ ឬ​ស្ទើរ​តែ​​គ្មាន។ បន្ថែម​ពី​នោះ អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា នៅ​ពេល​ព្រឹក អ័រម៉ូន​​ជួយ​ដល់​ការ​រំលាយ​អាហារ និង​ជាតិ​ស្ករ​​ទៅ​ជា​ថាម​ពល​ មាន​ភាព​សកម្ម​ច្រើន ដែល​ធ្វើ​​ឱ្យ​ការ​ដុត​កាល់ឡូរី​មាន​កម្រិត​ខ្ពស់ ជា​ដើម​​ហេតុ​ដែល​អ្នក​ញ៉ាំ​អាហារ​ពេល​ព្រឹក​​ច្រើន មិន​សូវ​​ឃ្លាន​ចំណី​ក្រៅ។ ផ្ទុយ​ទៅ​វិញ ភាព​សកម្ម​នោះ​បែរ​ជា​ថម​ថយ​​នៅ​ពេល​ល្ងាច ដែល​នាំ​ឱ្យ​អ្នក​ញ៉ាំ​អាហារ​ពេល​​ព្រឹក​បាន​តិច ឃ្លាន​ច្រើន​ដង និង​​​ញ៉ាំ​អាហារ​ល្ងាច​ច្រើន […]


អាហារូបត្ថម្ភ

អាហារបំប៉ន និង​វីតាមីន មានប្រសិទ្ធភាពជួយ​បណ្ដុះពុកមាត់ប្រុសៗបានមែនឬ?

សព្វ​ថ្ងៃនេះ​មិន​មែន​តែ​ស្រីៗទេ ដែល​បារម្ភពី​សម្ផស្ស និង​រូប​រាង​របស់​ខ្លួន​ខ្លាំង​នោះ ប្រុសៗក៏មិនខុសគ្នា​ដែរ។​ បច្ចុប្បន្ន​ប្រុសៗជាច្រើន​កំពុង​និយម​នាំគ្នា​ទុកពុកមាត់ឲ្យ​ក្រាស់ និង​មាន​ការ​តុបតែង​ពុកមាត់នោះទៀត​ផង​ ហើយ​ការ​ប្រើវីតាមីន និង​អាហារបំប៉នសម្រាប់​បណ្ដុះ​ពុកមាត់​ក៏កំពុង​ពេញ​និយម​ផង​ដែរ។​ ប្រុសៗយើង​ពិតជា​ជឿ​ថា​ផលិត​ផល​វីតាមីន និង​អាហារបំប៉ន​ទាំងនេះពិតជាមាន​ប្រ​យោជន៍មែនទេ? អត្ថបទខាងក្រោម​នេះគឺជា​អ្វីដែល​ប្រុសៗយើង​គួរដឹង។ ១- ថ្នាំបំប៉នពិតជាអាចជួយឲ្យដុះពុកមាត់មែនអត់ អាហារ​បំប៉ន និង​ក្រែម​ភាគ​ច្រើន​ដែល​ដាក់លក់​នៅ​លើ​ទីផ្សារ​សព្វ​ថ្ងៃនេះ​បាន​ផ្សព្វ​ផ្សាយ​ពី​គុណ​សម្បត្តិ​នៃ​ការ​ធ្វើ​ឲ្យ​ពុក​មាត់​ដុះ​ក្រាស់ និង​ដុះ​បាន​ច្រើន។ តាម​ពិត​ទៅ​គឺគ្មាន​ថ្នាំ​បំប៉ន​ណា​ដែល​អាច​ធ្វើ​ឲ្យ​បុរស​ដែល​គ្មាន​ពុក​មាត់​សោះ​ប្រែ​ជា​ដុះ​មក​ក្រាស់​ក្រោយ​ពេល​ប្រើ​សារជាតិ​ទាំង​នោះ​ឡើយ។ វីតាមីន និង​សារ​ធាតុ​រ៉ែ​ដែល​មាន​នៅ​ក្នុង​ថ្នាំ​គ្រាន់​តែ​អាច​ឲ្យ​យើងដែល​មាន​ពុក​មាត់​ស្រាប់នោះ​​ដុះ​មក​ច្រើន​ជាង​មុន​តែ​ប៉ុណ្ណោះ។ ឯ​មូល​ហេតុ​ទូទៅ​ដែល​ប្រុសៗ​មួយ​ចំនួន​មាន​បញ្ហា​ក្នុង​ការ​ដុះ​ពុក​មាត់​អាច​​មក​ពី​កត្តា​ហ្សែន បញ្ហា​ស្បែក និង​កម្រិតអ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​ខ្លួន​ទាប។ ក្នុង​ករណី​ដែល​បណ្ដាល​មក​ពី​កត្តា​ហ្សែន ការ​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​គឺ​មិន​អាច​ជួយ​បាន​ឡើយ តែ​ប្រសិន​ជា​មក​ពី​កង្វះ​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន​ នោះ​ផលិតផល​បំប៉ន​មួយ​ចំនួន​អាច​ជួយ​ដល់​ការ​ដុះ​ពុក​មាត់​របស់យើង​បាន​​។ អត្ថបទគួរអាន៖ វីតាមីន និងជាតិរ៉ែសំខាន់ៗទាំងនេះ អាចកែខៃបញ្ហាជ្រុះសក់ ជួយសក់មានសុខភាពល្អ ២- អ្វីដែលគួរមើលទៅលើថ្នាំបណ្តុះពុកមាត់ ប្រុសៗយើង​ដែលមាន​សុខភាព​ល្អ ហើយ​ប្រើ​ថ្នាំបំប៉នអាចជួយ​ឲ្យ​ពុកមាត់លូតលាស់​បាន​កាន់តែ​ល្អ អ៊ីចឹង​ហើយ​បានជាគេ​ថា​ការថែរក្សាសុខភាព​ខ្លួន​ឲ្យ​បាន​ល្អគឺជា​រឿង​សំខាន់។ បេតា – ការ៉ាទីន (Beta–Carotene)៖ Beta–carotene អាច​បំលែង​ទៅ​ជា​វីតាមីន​A​បាន​នៅ​ក្នុង​រាង​កាយយើង​។ សារ​ធាតុ​ចិញ្ចឹម​នេះ​គឺ​ជា​ថ្នាំ​ជំនួយ​ដល់​ក្រពេញ​សេបូម​ក្នុង​ស្បែក​ ដែល​មាន​នាទី​អាច​ការពារ​ស្បែក​ប្រឆាំង​នឹង​ភាព​ស្ងួត និង​អាច​ជួយ​ឲ្យ​ពុក​មាត់​របស់យើង​ដុះ​បាន​ល្អ។ វីតាមីន D ៖ វីតាមីន D ត្រូវ​បាន​ពី​ពន្លឺ​ថ្ងៃ ហើយ​មាន​អត្ថប្រយោជន៍​សម្រាប់​ការ​លូត​លាស់​រោម​និង​ការពារ​ពី​ការ​ជ្រុះ​រោម​ផង​ដែរ ដូច្នេះ​ហើយ​​ពិត​ជា​ត្រូវ​ការ​ចាំបាច់​ណាស់សម្រាប់​ការ​លូតលាស់​ពុក​មាត់​ជា​ពិសេស​សម្រាប់អ្នក​ដែល​រស់​នៅ​តំបន់​ដែល​មិន​សូវនៅ​មាន​ពន្លឺ​ព្រះអាទិត្យ។ ប៊ីយូទីន (Biotin) ៖ អាស៊ីត​អាមីណូ​គឺ​ជា​កត្តា​សំខាន់​នៃ​ការ​បង្កើត​ប្រូតេអ៊ីន​ខណៈ​ពេល​ដែល​ប៊ីយូទីន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីតាមីន​B7 មាន​នាទី​ជួយ​ជំរុញ​ដល់​ការ​ផលិត​អាស៊ីតអាមីណូ​នៅ​ក្នុង​ខ្លួន​អ្នក។ ការ​ញ៉ាំ​សារ​ជាតិ​ប៊ីទីន​គ្រប់​គ្រាន់​អាច​ជួយ​បង្កើន​ដល់​ការ​លូត​លាស់ និង​ធ្ចើ​ឲ្យ​ពុក​មាត់​​រឹង​មាំ​បាន។ អាស៊ីត​ហ្វូលិក៖ ជា​សារ​ធាតុ​ចិញ្ចឹម​ធ្វើ​ឲ្យ​ជាលិកា និង​កោសិកា​យើង​មាន​សុខ​ភាព​ល្អ វា​ក៏​ចាំបាច់​សម្រាប់​សុខ​ភាព​ពុក​មាត់​​ដែរ។ វីតាមីនB12៖ វីតាមីនB12 ឬ cobalamin គឺ​ជា​វីតាមីន​ចាំបាច់​សម្រាប់​សុខ​ភាព​សរសៃ​ប្រសាទ និង​កោសិកា​ឈាម​។ វីតាមីននេះ​រួម​ចំណែក​ដល់​ការ​ធ្វើ​មេតាប៉ូលីស […]


អាហារូបត្ថម្ភ

ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ

អាហារ​ហឹរ​មាន​លាក់​អាថ៌​កំបាំង​ច្រើន គ្នា​ភាគ​ច្រើន​ចង់​ដឹង។ អ្នក​ខ្លះ​ថាអ៊ី​ចេះ អ្នក​ខ្លះ​ថា​អ៊ីចុះ! ប៉ុន្តែ​ការ​ពិត មនុស្ស​ភាគ​តិច​ណាស់​ដែល​ដឹង​ច្បាស់​ពី​អាហារ​ហឹរ ពិសេស​ម្ទេស​ស្រស់​យើង។ តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន ម្ទេស ឬ​អាហារហឹរ ពិត​ជាមាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព។ ១- សម្រក់​ទម្ងន់ អាហារ​ហឹរ ដូច​ជា​ទឹក​ម្ទេស ឬ​ប្រភេទ​អាហារ​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​ជួយ​ឲ្យ​ផែន​ការ​សម្រក​ទម្ងន់​យើង​ឲ្យសម្រេច​បាន​ជោគជ័យ ពិសេស​អាច​ជួយ​ជំរុញ​ការ​ធ្វើ​មេតាប៉ូលីស​ក្នុង​រាង​កាយ​កាន់​តែ​ខ្លាំង​ឡើង។ យោង​តាម​ភស្តុតាង​ក្នុង​ការ​សិក្សា​កន្លង​មក ម្ទេស ឬ​អាហារ​ហឹរ អាច​ជំរុញ​ឲ្យ​រាង​កាយ​យើង ដុត​កាឡារីបាន​ឡើង​លឿន​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ។ ២- បេះ​ដូង​មាន​សុខភាព​ល្អ ការ​សិក្សា​មួយ​ចំនួន​អះអាង​ថា ទម្លាប់​ញ៉ាំ​អាហារ​ហឹរ ជួយ​យើង​កាត់​បន្ថយ​អត្រា​ប្រឈម​ជំងឺគាំង​បេះ​ដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឲ្យធ្លាក់​មក​ត្រឹម​កម្រិត​ទាប​បំផុត។ ហេតុ​ផល​ចម្បង​គឺ​ថា ម្ទេស ឬ​ម្រេច អាច​កាត់​បន្ថយ និង​បំផ្លាញ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​សរសៃ​ឈាម LDL ខណៈ​សារធាតុ Capsaicin មាន​ក្នុង​អាហារ​ហឹរ​ទាំង​នេះ អាច​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​រលាក ដែល​ជា​មូល​ហេតុ​មួយ​បង្ក​ឲ្យ​មាន​បញ្ហា​បេះដូង។ អត្ថបទ​ពាក់​ព័ន្ធ៖ ​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ​ ផ្ដល់​ប្រយោជន៍ច្រើន​យ៉ាង​ដល់​រាងកាយ វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ ក្រូចថ្លុង​ជួយច្រើន​ដល់​សុខភាព សំខាន់អាចប្រ​ឆាំង​កោសិកាមហារីក​បានទៀត ៣- ការ​ពារ​ជំងឺ​មហារីក យោង​តាម​សមាគម​ស្រាវ​ជ្រាវ​ជំងឺ​មហារីក​អាមេរិក ជាតិ Capsaicin ក្នុង​មេ្ទស ឬ​ម្រេច គឺមាន​សមត្ថភាព​បំផ្លាញកោសិកា​មហារីក​មួយ​ចំនួន​បាន ក៏​ដូច​ជា​មហារីក​គោលិកា​ឈាម​សLeukemic Cancer។ គ្រឿង​ទេស​ផ្សំ​ក្នុង​អាហារ​ហឹរ ដូច​ជា​រមៀត ដែល​មាន​ក្នុង​ទឹក​ជ្រលក់ ឬ​ម្សៅ សុទ្ធ​តែ​អាច​មាន​លទ្ធ​ភាព​ពន្យឺត​ការ​រីក​រាល​ដាល​កោសិកា​មហារីក​បាន វា​ដូច​គ្នា​ទៅ​នឹង​សកម្មភាព​របស់​ថ្នាំ​ប្រឆាំង​មហារីកអ៊ីចឹង​ដែរ​។ […]


អាហារូបត្ថម្ភ

​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ​ ផ្ដល់​ប្រយោជន៍អីខ្លះដល់​រាងកាយ?

ត្រសក់​​ភាគច្រើនគេយកទៅធ្វើ​ម្ហូប​ ហើយ​ក៏ជាប្រភព​នៃសារធាតុចិញ្ចឹម​សំខាន់ៗ​ និង​មាន​ប្រយោជន៍​ច្រើនដល់​រាងកាយ​យើង​ផង​ដែរ​។ តើ​រាងកាយយើង​​នឹង​ប្រែប្រួល​យ៉ាងម៉េច​ខ្លះ ប្រសិន​បើ​ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់​ថ្ងៃ? ការពារ​ពី​ជំងឺ​ប្រព័ន្ធប្រសាទ សារធាតុ Fisetin មាន​ក្នុង​ផ្លែត្រសក់​មាន​តួនាទី​ជួយ​ដល់​សុខភាព​ខួរក្បាល។ ​ក្នុង​ផ្លែ​ត្រសក់​​ក៏​មានផ្ទុកសារ​ជាតិ​ផូស្វ័រដែរ។ នៅ​ពេល​ខ្វះ​ជាតិផូស្វ័រអាច​​នឹងមាន​ហានិភ័យ​ជំងឺ​ខួរក្បាល​ ប៉ះ​ពាល់​ដក់​​ការ​គិត​ និង​ការ​ផ្ចង់​អារម្មណ៍ជាដើម​។ អត្ថបទពាក់ព័ន្ធ៖ អាហារ៥មុខ​នេះ ល្អ​ខ្លាំង​ទាំង​សុខភាព​ខួរ​ក្បាល និង​ការ​ចងចាំ កំពូលបន្លែផ្លែឈើ ជួយឲ្យខួរក្បាលចងចាំល្អបំផុត ជួយ​សម្រក​ទម្ងន់ ត្រសក់​មាន​ផ្ទុក​ជាតិទឹក​ច្រើន​ធ្វើឲ្យយើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ដូចនេះ​អាច​ជួយ​ក្នុង​ការគ្រប់គ្រង​ការ​ញ៉ាំ​លើស​កំណត់។ ​ផ្លែ​ត្រសក់​​មិន​មាន​ផ្ទុក​ជាតិខ្លាញ់ និង​មាន​កាឡូរី​ទាប​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ អត្ថបទពាក់ព័ន្ធ៖ បន្លែ និងផ្លែឈើ ដែលញ៉ាំមិនឡើងគីឡូ ហើយមានប្រយោជន៍ដល់សុខភាពច្រើនទៀត បន្ថយ​ហានិភ័យ​មហារីក ក្រៅ​ពី​សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំង​ការ​រលាក ត្រសក់​ក៏​មាន​សមាសធាតុ fisetinដែរ។ សមាសធាតុ​នេះ​ត្រូវ​បាន​អ្នកស្រាវជ្រាវ​ជំងឺមហារីក​មាន​ការចាប់អារម្មណ៍​ខ្លាំង​ដោយសារតែ​មាន​ទំនាក់ទំនង​នឹង​ការ​កាត់បន្ថយ​ហានិភ័យជំងឺមហារីក។ ជួយ​ការរំលាយអាហារ ត្រសក់​មាន​ផ្ទុក​ជាតិសរសៃ និង​ជាតិទឹក​ជា​ច្រើន​ដែល​អាច​ជួយ​ដល់​ការរំលាយអាហារបាន​ល្អ​ ​ហើយ​​វីតាមីន​ផ្សេង​ទៀត​ក្នុង​ផ្លែឈើនេះ​ក៏​ជួយ​ជំរុញ​មុខងារ​ប្រព័ន្ធរំលាយអាហារដែរ។ ញ៉ាំ​ត្រសក់​មួយ​ផ្លែ​រាល់ថ្ងៃ​អាច​ជួយ​ដល់​ការបន្ទោបង់​បាន​ស្រួល​ផងដែរ។ អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព​ បំពេញ​ជាតិទឹក ត្រសក់មួយផ្លែមានជាតិទឹកដល់ទៅ៩៥% ដូចនេះ​ញ៉ាំ​រាល់ថ្ងៃ​អាច​ជួយ​បំពេញ​ជាតិទឹក​ដល់​រាងកាយ​ហើយ​​មាន​ផល​ល្អ​សម្រាប់សុខភាព។ ប្រសិនជា​យើង​មិនសូវទម្លាប់ផឹកទឹកច្រើន ការ​ញ៉ាំ​ត្រសក់​មួយផ្លែ​រាល់​​ថ្ងៃ​អាចជា​ជម្រើស​ដ៏ល្អមួយដែរ​។ ស្បែកទន់ និងភ្លឺរលោង ដោយសារតែ​ត្រសក់​ជួយ​បំពេញ​ជាតិទឹក​ក្នុងរាងកាយ ដូចនេះ​មាន​ប្រយោជន៍​ណាស់ដល់ស្បែក។ បន្ថែមពីនេះទៀត ក៏មានវីតាមីន B ដូចជាniacin និងriboflavin ជាមួយ​នឹង​វីតាមីន C​ និង​ជាតិស័ង្កសី ដែលជួយថែរក្សាស្បែកឲ្យបានល្អ។ ហើយក៏មាន​អាស៊ីដកាហ្វេអិច (caffeic acid) ប្រឆាំង​នឹង​ការ​រលាក​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex ជំនួយសក់ វីតាមីន B នៅក្នុង​ត្រសក់​មានប្រយោជន៍ដល់​ស្បែកក្បាល​ និងសក់។ សារធាតុ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

រោគសញ្ញា ១០ យ៉ាង​​ បង្ហាញថាយើង​កំពុងខ្វះវីតាមីន C

វីតាមីន C ពិតជាសំខាន់ណាស់សម្រាប់សុខភាព និងដំណើរការរបស់រាងកាយ។ មនុស្សយើងត្រូវការវីតាមីន​នេះនៅកម្រិតត្រឹមត្រូវជារៀងរាល់ថ្ងៃ ព្រោះវីតាមីន C ​មិនស្ថិតនៅក្នុងរាងកាយយូរដូចវីតាមីនដទៃ​ទៀតទេ។ ការខ្វះវីតាមីន C អាចបង្កនូវផលវិបាកដល់រាងកាយច្រើនយ៉ាង ហើយ​អត្ថបទនេះនឹងបង្ហាញនូវ​អាការៈទាំង១០ដែលបង្ហាញថាយើង​ខ្វះវីតាមីន C ។ អញ្ចាញធ្មេញហើម និងមានឈាម វីតាមីន C ជាវីតាមីនចាំបាច់សម្រាប់សុខភាពអញ្ចាញធ្មេញ ប៉ុន្តែប្រសិនជាយើងមិនទទួលបានវីតាមីន​នេះគ្រប់គ្រាន់រាល់ថ្ងៃទេ យើងអាចរលាកអញ្ចាញធ្មេញ (Gingivitis)។ មួយវិញទៀត ​បើទោះជាយើង​ថែទាំអនាម័យមាត់ធ្មេញបានល្អ ប៉ុន្តែអញ្ចាញធ្មេញនៅតែហើម និងហូរឈាម យើងគួរព្យាយាមញ៉ាំវីតាមីន C បន្ថែម។ អ្នកវិទ្យាសាស្រ្តបានណែនាំថាសម្រាប់ស្រ្តីពេញវ័យគួរញ៉ាំវីតាមីន​នេះប្រហែល ៧៥ មីល្លីក្រាម និងបុរសពេញវ័យប្រហែល ៩០មីល្លីក្រាម។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​​បន្លែ​ផ្លែឈើ​ប៉ុន្មាន​មុខ​នេះ ជួយ​​ឲ្យធ្មេញ​ស​បែប​ធម្មជាតិ ស្នាមជាំ និងរបួសប្រើពេលយូរក្នុងការជាសះស្បើយ ប្រសិនជាយើងមានស្នាមជាំ អាចបណ្តាលមកពីខ្វះវីតាមីន C។ អាការៈនេះអាចបង្ការបានដោយ​​ញ៉ាំផ្លៃក្រូច និងបន្លែផ្សេងទៀតជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះទៀត បើសង្កេតឃើញ​ថាស្នាមរបួសដែលក្រនឹងជា នេះក៏ជាសញ្ញាបង្ហាញថាយើងខ្វះវីតាមីន Cដែរ ដោយសារតែរាងកាយត្រូវ​ការវីតាមីន C ដើម្បីផលិត collagen។ សក់ផុយស្រួយ និងជ្រុះ អ្នកញ៉ាំវីតាមីន C មិនគ្រប់គ្រាន់ នឹងមានបញ្ហាសក់ខូច និងជ្រុះ។ ដើម្បីចៀស​វាងការចំណាយថរិកាទៅលើ​ផលិតផលថែរក្សាសក់ យើងអាចសាកញ៉ាំអាហារសម្បូរដោយវីតាមីន C […]


អាហារូបត្ថម្ភ

វីតាមីន C ជួយ​កាត់បន្ថយ​ហានិភ័យពីជំងឺផ្សេងៗជាច្រើន​មុខ

វីតាមីន C ជាវីតាមីនមួយក្នុងចំណោមវីតាមីនចាំបាច់ដែលរាងកាយយើងត្រូវការ។ ជាទូទៅ ស្រ្តីគួរ​ញ៉ាំវីតាមីន C ចាប់ពី​ ៧៥ មិល្លីក្រាម និងបុរស ៩០ មិល្លីក្រាមក្នុងមួយថ្ងៃ អាច​តាមរយៈអាហារ ឬអាហារបំប៉ន ព្រោះថា​វីតាមីន ​​C មានអត្ថ​ប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ អាចកាត់បន្ថយអាត្រាប្រឈមជំងឺរ៉ាំរ៉ៃ វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង ដោយការពារ​កោសិកាទទួលរងការខូចខាតពីពពួករ៉ាឌីកាលសេរី។ នៅពេលមានការប្រមូលផ្តុំរ៉ាឌីកាល់សេរី​កាន់តែច្រើន គឺអាចបង្កឲ្យមានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) ដែលអាចទាក់ទងទៅនឹងជំងឺរ៉ាំរ៉ៃជាច្រើន។ អាចជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់ សម្ពាធឈាមខ្ពស់ជាកត្តាចម្បងនាំឲ្យមានជំងឺបេះដូង។ ការសិក្សាជាច្រើនបង្ហាញថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតសម្ពាធឈាម។ អាចកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺបេះដូងអាចបណ្តាលមកពីសម្ពាធឈាមខ្ពស់ ខ្លាញ់អាក្រក់ LDL ខ្ពស់ និងខ្លាញ់ល្អ HDL ទាប ប៉ុន្តែ​វីតាមីន C អាចជួយកាត់បន្ថយកត្តាទាំងនេះ។ ការសិក្សាជាច្រើនបានឲ្យដឹងថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាម និងខ្លាញ់ទ្រីគ្លីស៊ីរីត (Triglyceride) បើទោះបីជាអ្នកវិទ្យាសាស្ត្រ​មិន​ច្បាស់​ថា ​លទ្ធផលនេះមកពីការញ៉ាំអាហារដែលសម្បូរវីតាមីន C ឬអាហារផ្សេងៗ​ទៀតក្នុង​របបអាហារ។ ជារួម ការទទួល​វីតាមីន C យ៉ាងតិចណាស់ ៥០០ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ