របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នកមានជំងឺ​ទឹកនោមផ្អែម គួរជៀសវាង ឬកាត់បន្ថយអាហារប្រភេទណាខ្លះ?

សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម ជា​ការ​ណែ​នាំ​គឺត្រូវចៀស​វា​ង​អាហារ​ដែលសម្បូរ​ជាតិ​ស្ករ ឬ​កាបូអ៊ីដ្រាត ដោយ​បារម្ភ​ថាជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើងធ្វើ​ឲ្យ​ពិបាក​គ្រប់​គ្រង​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជាក់ស្ដែងណាស់វិធីសាស្ដ្រការពារការកើនឡើងជាតិស្ករក្នុងឈាមខ្ពស់របស់អ្នកជំងឺទឹកនោមផ្អែម គឺការគេចឲ្យផុតពីពពួកអាហារណាមានកម្រិតកាបូអ៊ីដ្រាត​ខ្ពស់​ ព្រោះអាហារសម្បូរកាបូអ៊ីដ្រាត រាងកាយអាចបំបែក និងងាយបំប្លែងទៅជាជាតិស្ករនៅក្នុងឈាមខ្ពស់​ដែរ​។ តើគេចែកប្រភេទអាហារកាបូនអ៊ីដ្រាតប៉ុន្មានប្រភេទ? យោងតាមរបាយការណ៍ពីម CDC អាមេរិកបានបែងចែករបបអាហារកាបូនអ៊ីដ្រាតជាបីប្រភេទសំខាន់ៗ ដូចជា៖ ១.ជាតិស្ករ៖ ប្រភេទអាហារផ្ដោតសំខាន់ទៅលើកម្រិតជាតិស្ករ មិនថាជាតិស្ករធម្មជាតិចេញពីផ្លែឈើស្រស់ បន្លែ ទឹកដោះគោ និង អាហារច្នៃប៉ុណ្ណោះទេ គឺត្រូវរាប់បញ្ចូលទាំងអស់ ហើយអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាមបាន គ្រាន់តែបរិមាណតិច ឬច្រើនតែប៉ុណ្ណោះ។ ២.ជាតិម្សៅ៖ អាហារដែលមានជាតិម្សៅ ក៏ជាប្រភេទអាហារដែលអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងបានដែរ ប៉ុន្ដែក្នុងកម្រិតមធ្យម។ អាហារទាំងនោះមានដូចជា ពពួកដំឡូង បាយ នំប៉័ង គ្រាប់ធញ្ញជាតិគ្រៀម ស្រស់ បន្លែ និង ពោតជាដើម។ ៣.ជាតិសរសៃ៖ ដែលមាននៅក្នុងបន្លែ ផ្លែឈើស្រស់ គឺមិនបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេ។ ថ្វីដ្បិតជាតិសរសៃអាចពន្យឺត ការបំបែកអាហារក្នុងក្រពះពោះវៀន ប៉ុន្ដែសារធាតុនេះគឺល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ តាមការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ទៅលើអ្នកស្ម័គ្រចិត្ត ១៦នាក់ ដោយតាមដានមើលពីរបបអាហាររបស់ពួកគេរយៈពេល១ខែ។ អ្នកស្ម័គ្រចិត្តពាក់កណ្តាលបរិភោគអាហារដែលមានជាតិកាបូអ៊ីដ្រាតតិចជាង ២៣៤ក្រាមក្នុងមួយថ្ងៃ និង ពាក់កណ្ដាលទៀត ញ៉ាំច្រើន […]


រូបមន្តសុខភាព

ពោតបារាំងមានគុណប្រយោជន៍ដ៏អស្ចារ្យ សម្រាប់អ្នកមានបញ្ហាទល់លាមក

ទល់លាមកគឺជាបញ្ហាសុខភាពបណ្ដាលមកពីបម្រែបម្រួលមុខងារពោះវៀនធំ មិនអាចបញ្ចេញកាកសំណល់មកក្រៅបានទៀងទាត់។ បញ្ហានេះបណ្ដាលមកពី លាមកមានកំហាប់ខ្ពស់ ស្ងួត រឺង គ្មានជាតិទឹក បង្កការលំបាកក្នុងពេលបន្ទោបង់។ ក្នុងករណីនេះតើបន្លែពោតបារាំងអាចជួយបានដែរឬទេ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! តើពោតបារាំងមានផ្ទុកសារធាតុសំខាន់អ្វីខ្លះ? ពោតបារាំងជាបន្លែបៃតងមួយប្រភេទ សម្បូរសាធាតុចិញ្ចឹមច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សុខភាព និងប្រព័ន្ធរំលាយអាហារទាំងមូល។ សារធាតុសំខាន់ទាំងនោះមានដូចជា៖ កាល់ស្យូម ផ្ដល់អត្ថប្រយោជន៍ដល់ ឆ្អឹង និង ធ្មេញ ជាតិដែក ផ្ដល់អត្ថប្រយោជន៍ដល់ ឈាម និងផលិតកោសិកាគ្រាប់ឈាមក្រហម ប៉ូតាស្យូម ផ្ដល់អត្ថប្រយោជន៍ជួយរក្សាលំនឹងសម្ពាធឈាម ស័ង្កសី ជួយការពារ DNA និងពង្រឹងប្រព័ន្ធការពារ វីតាមីន C ជួយប្រឆាំនឹងអុកស៊ីកម្ម សារធាតុសរសៃ ជួយបង្កើនសមត្ថភាពប្រព័ន្ធរំលាយអាហារ ក្នុងពោតបារាំង១០០ក្រាមមានផ្ទុកនូវ៖ កាឡូរី៖ ៣៣កាឡូរី កាបូអ៊ីដ្រាត៖ ៧ក្រាម ប្រូតេអ៊ីន៖ ២ក្រាម ជាតិខ្លាញ់៖ ០ក្រាម ជាតិសរសៃ៖ ៣ក្រាម ម៉ាញ៉េស្យូម៖ ១៤% នៃតម្រូវការ​ប្រចាំ​ថ្ងៃ អាស៊ីតហ្វូលិក (Folate)៖ ១៥% […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រទាលកន្ទុយក្រពើ បើញ៉ាំមិនប្រយ័ត្ នអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិម្យ៉ាងដែលមនុស្សភាគច្រើនបានមើលឃើញពីផលប្រយោជន៍របស់វា ខ្លះចាត់ទុកជាឱសថព្យាបាលរបួស កែរោគ ថែរក្សាសម្រស់ និងខ្លះទៀតក៏ច្នៃវាទៅជាភេសជ្ជៈញ៉ាំជំនួយកម្លាំងផងដែរ។ ប៉ុន្ដែ​តើមានដឹងទេថា ប្រទាលមួយនេះ ប្រសិនបើប្រើមិនប្រយ័ត្ន អាចប៉ះពាល់សុខភាពយើងវិញ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សារធាតុជ័រពណ៌លឿង ដែលមានក្នុងសំបកប្រទាល គឺជាសារធាតុម្យ៉ាងដែលអាចបង្កឲ្យអ្នកទទួលទានមានបញ្ហាសុខភាព ប្រឈមនឹងការកើតជំងឺមហារីក និងជំងឺខ្សោយតម្រងនោមស្រួចស្រាល់។ ការសិក្សារបស់​មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Mayo Clinic អាមេរិកបានបញ្ជាក់ថា សារធាតុជ័រដែលនៅក្នុងសំបកប្រទាលមាន​ពណ៌លឿង (Aloe latex) គ្មានសុវត្ថិភាពចំពោះអ្នកញ៉ាំនោះទេ។ ប្រសិនបើញ៉ាំបរិមាណចាប់ពី១ក្រាមនៃជ័រក្នុងមួយថ្ងៃ ក្នុងរយៈពេលត្រឹមតែ ៤ទៅ ៥ថ្ងៃ នឹងជួបបញ្ហាខ្សោយតម្រងនោមស្រួចស្រាល់ និងប្រឈមកើតជំងឺមហារីក។ [embed-health-tool-bmr] តើជ័រប្រទាលកន្ទុយក្រពើអាចប្រតិកម្មនឹងអ្វីខ្លះ? ជ័រប្រទាលកន្ទុយក្រពើ អាចប្រតិកម្មនឹងពពួកថ្នាំរំលាយកំណកឈាម ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំសម្រួលចង្វាក់​បេះដូង និងថ្នាំជាច្រើនប្រភេទទៀត ដែលសារធាតុជ័រមួយនេះ រារាំងការស្រូបយករបស់រាងកាយ។   តើគួរធ្វើបែបណាដើម្បីញ៉ាំប្រទាលកន្ទុយក្រពើប្រកបដោយសុវត្ថិភាព? វិធីងាយៗក្នុងការអនុវត្ដមានដូចជា៖ ត្រូវកាត់វាហើយត្រាំទឹក ពី៥ ទៅ ១០នាទី ដើម្បីឲ្យជាតិជ័រចេញមកក្រៅ លាងទឹកឲ្យបានយ៉ាងហោចពីរដង(២ទឹក) ក្រោយពីកាត់ ឬចៀរសំបកវា ត្រូវលាងទឹកម្ដងទៀត មុនពេលកោសយកសាច់​ ចូរចងចាំថា មុនពេលកោសយកសាច់ត្រូវធានាថាគ្មានជាតិជ័រពណ៌លឿង អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ […]


រូបមន្តសុខភាព

ញ៉ាំផ្លែមៀនដឹងអត់ថាមានគុណ​ប្រយោជន៍សុខភាពទាំង ៥ យ៉ាងនេះ?

មៀនជាផ្លែឈើមានរសជាតិផ្អែម សម្បូរជាតិទឹក ពិសេសមានសារធាតុចិញ្ចឹមក៏ច្រើនផងដែរ។ សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងផ្លែមៀន មាន​ដូចជា ប្រូតេអ៊ីន វីតាមីន C ប៉ូតាស្យូម វីតាមីន B2។ ក្នុងបរិមាណ ផ្លែមៀន ១០០ក្រាម មានផ្ទុក កាឡូរី ៤៥ ប្រូតេអ៊ីន ៥ក្រាម កាបូនអ៊ីដ្រាត ២០ក្រាម ជាតិសរសៃ ១០ក្រាម និង ខ្លាញ់ ០,១ក្រាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ពង្រឹងប្រព័ន្ធភាពស៊ាំ វីតាមីន C ដែលមាននៅក្នុងផ្លែមៀន អាចធ្វើការបានល្អជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ។ មៀន ១០០ក្រាម មានផ្ទុកវិតាមីន C ចំនួន ៤០% នៃតម្រូវការ​ប្រចាំ​ថ្ងៃ​។ ក្រៅពីនោះនៅមានជាតិសរសៃ ជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំបានដែរ។ ២. ជំនួយសុខភាពផ្លូវភេទ ការសិក្សាបានបង្ហាញថា ផ្លែមៀន ក៏មានសមត្ថភាពពិសេសជួយសម្រួលដល់សុខភាពផ្លូវភេទផងដែរ។ ផ្លែឈើមួយប្រភេទនេះ នៅប្រទេសចិន ត្រូវបានគេយកទៅប្រើប្រាស់ ផ្សំជាមួយនឹងឱសថ ជំនួយដល់សុខភាពផ្លូវភេទ។ [embed-health-tool-bmr] ៣.ជំនួយថាមពល ដោយសារតែផ្លែឈើប្រភេទនេះមានកម្រិតកាឡូរីខ្ពស់ ហើយមានជាតិស្ករក៏ច្រើនដែរនោះ ដូច្នេះវាក៏ជាអាហារមួយប្រភេទ […]


រូបមន្តសុខភាព

គ្រាន់តែញ៉ាំស្វាយទុំ១ផ្លែផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាងក្នុងពេលតែមួយ

ស្វាយទុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពទៀតផង។ បរិមាណស្វាយទុំ ១ផ្លែទម្ងន់ ២០០ ក្រាម ផ្ដល់សារធាតុសំខាន់ៗ ដូចជា ពពួកវីតាមីនចម្រុះ ម៉ាញ៉េស្យូម កាឡូរី ២០២ ប្រូតេអ៊ីន ៣ក្រាម ខ្លាញ់ ១ក្រាម កាបូនអ៊ីដ្រាត ៥០ក្រាម ជាតិសរសៃ ៥ក្រាម និង ស្ករ ៤៥ក្រាម។ តើសារធាតុចិញ្ចឹមទាំងនោះអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកញ៉ាំ? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ប្រឆាំងជំងឺមហារីក ស្វាយទុំមានអត្ថប្រយោជន៍អាចប្រឆាំងទៅនឹងជំងឺមហារីក ព្រោះសមាសធាតុ Phenolic នៅក្នុងស្វាយទុំអាចប្រឆាំង​ទៅនឹងការរលាកដោយអុកស៊ីតកម្ម។ នៅមានពពួកអាស៊ីតសំខាន់ៗផ្សេងៗទៀតមាន អាស៊ីត quercetin, fisetin, isoquercitrin, astragalin, gallic និង methyl gallate ពពួកអាស៊ីតទាំងនោះមានមុខ​ងារ​ពិសេស ជួយប្រឆាំងនឹងជំងឺមហារីក សុដន់ ពោះវៀន និងក្រពេញប្រូស្ដាតទៀតផង។ ២.គ្រប់គ្រងកម្រិតកូលេស្តេរ៉ូល ស្វាយទុំក៏មានមុខងារជួយគ្រប់គ្រងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមបានល្អផងដែរ ព្រោះវីតាមីន C នៅក្នុងស្វាយទុំមានកដល់ទៅ ៤៥ក្រាម ក្នុងបរិមាណស្វាយទុំ១០០ក្រាម។ ហេតុនេះហើយ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ញ៉ាំគ្រឿងសមុទ្រ? បើចេញរោគសញ្ញាទាំងនេះ ដឹងតែអាលែកហ្ស៊ីហើយ!

គ្រឿងសមុទ្រគឺជាអាហារមានសារធាតុចិញ្ចឹមច្រើន មិនថាប្រូតេអ៊ីន វីតាមីន រ៉ែ អាស៊ីតខ្លាញ់ សុទ្ធសឹងត្រូវបាន​រកឃើញក្នុងរបបអាហារប្រភេទនេះ។ ប៉ុន្ដែចំណុចគួរកត់សម្គាល់នោះ គឺថាអាហារ​សមុទ្រ​ទាំងនោះ បែជាបង្ក​បញ្ហាដល់សុខភាពអ្នកញ៉ាំមួយចំនួនទៅវិញ។ ក្នុងចំណោមមនុស្ស១០នាក់ មាន ២ ទៅ៣នាក់ ប្រឈមនឹង​អាលែក​ហ្ស៊ីអាហារសមុទ្រ ដែលបង្កការរំខានដូចជា រមាស់ ឡើងកន្ទួល ក្អួតចង្អោរ និងមានករណីធ្ងន់ធ្ងរជាច្រើនទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុបង្កឲ្យអាលែកហ្ស៊ី បញ្ហាអាលែកហ្ស៊ីបង្កឡើងដោយសារតែ ប្រព័ន្ធការពារក្នុងរាងកាយធ្វើការប្រឆាំង ដោយចាត់ទុកសារធាតុចិញ្ចឹមក្នុងអាហារសមុទ្រទាំងនោះ ជាពពួកបាក់តេរីអាក្រក់ចូលរាតត្បាតក្នុងរាងកាយដោយអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ គ្រឿងសមុទ្រដែលអាចបង្កបញ្ហាអាលែកហ្ស៊ីចែកជាពីរក្រុម ក្រុមសត្វមានឆ្អឹងកង និង សត្វអត់ឆ្អឹងកង។ សត្វឆ្អឹងកងមានពពួកត្រី និង សត្វអត់ឆ្អឹងកងមានពពួក ក្ដាម បង្គា មឹក បង្កង អយស្ទ័រ និង ខ្យងជាដើម។ អ្នកញ៉ាំគ្រឿងសមុទ្រមួយចំនួន ជួបបទពិសោធន៍ផ្សេងៗគ្នា ខ្លះអាលែកហ្ស៊ីជាមួយពពួកត្រី តែមិនអាលែកហ្ស៊ីជាមួយ ពពួកក្ដាម អ្នកខ្លះអាលែកហ្ស៊ីជាមួយពពួក្ដាម តែមិនអាលែកហ្ស៊ីជាមួយត្រី និង ក្រុមខ្លះទៀត គឺអាលែក​ហ្ស៊ីទាំងអស់តែម្ដង។ រោគសញ្ញានៃអាលែកហ្ស៊ីអាហារសមុទ្រ អាលែកហ្ស៊ីជាមួយអាហារសមុទ្រក្នុងកម្រិតស្រាលមានដូចជា៖ កន្ទួលកហម ហើមខ្លះនៅលើមុខ បបូរមាត់ ឬភ្នែក […]


របបអាហារនិងការសម្រកទម្ងន់

ហេតុផល ៤យ៉ាង បញ្ជាក់ថាកាហ្វេអ៊ីនអាចជួយសម្រកគីឡូបានប្រាកដមែន!

បើនិយាយទៅដល់កាហ្វេគ្នាយើងប្រកដជាស្គាល់ និងធ្លាប់បានសាកខ្លះហើយគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ប៉ុន្ដែមានដឹងអត់ថា កាហ្វេក៏ជាភេសជ្ជៈមួយប្រភេទ ជួយបញ្ចុះជាតិខ្លាញ់ក្នុងរាងកាយ និងអាចជួយសម្រក​ទម្ងន់​បានដោយផ្អែកលើមុខងារសំខាន់ៗមួយ​ចំនួន​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. កាហ្វេរក្សាការរំញោចប្រព័ន្ធប្រសាទ កាហ្វេផលិតចេញពីគ្រាប់ធញ្ញជាតិ ដែលផ្ដល់នូវសារធាតុកាហ្វេអ៊ីនជាចម្បងនិងជាសារធាតុសំខាន់ ជួយរំញោចដល់ប្រព័ន្ធប្រសាទ​ឲ្យដំណើរការបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ កាហ្វេក៏មានមុខងារជួយជំរុញឲ្យអារម្មណ៍ស្រស់​ស្រាយ កាត់បន្ថយភាពនឿយ​ហត់ និងអារម្មណ៍តានតឹង ពិសេសបើបានញ៉ាំកាហ្វេហើយ ហាត់ប្រាណ កាន់​តែកើនឡើងប្រសិទ្ធភាពពី ១២ ទៅ ១៥% ចំពោះសុខភាពថែមទៀត។ ២. កាហ្វេអ៊ីនជួយបញ្ចុះជាតិខ្លាញ់ កាហ្វេអ៊ីន ធ្វើការជាមួយប្រព័ន្ធប្រសាទដោយបង្កើនកម្រិតអ័រម៉ូន Epinephrine ក្នុងសរសៃឈាមទៅបំបែកកោសិកាខ្លាញ់ ក្នុងរាងកាយគ្រប់កន្លែង។ ដំណើរការនេះថ្វីដ្បិតតែមិនអាចធ្វើឲ្យអ្នកផឹកកាហ្វេស្រកគីឡូទាំងស្រុង ប៉ុន្ដែ​វាក៏អាចគ្រប់គ្រងជាតិខ្លាញ់បានល្អ និងក៏ទាមទារឲ្យអ្នកផឹកកាហ្វេរក្សារបបអាហារឲ្យបានត្រឹមត្រូវ។ ៣.កាហ្វេអ៊ីនជួយបង្កើនមេតាប៉ូលិស ដំណើរការមេតាប៉ូលិសកាន់តែលឿន គឺជាសញ្ញាមួយបង្ហាញថា អ្នកកាន់តែគ្មានការព្រួយបារម្ភចំពោះការញ៉ាំច្រើន ដោយមិនខ្លាចឡើងគីឡូឡើយ។ ពោះការធ្វើមេតាបូលិសបានល្អ កាន់តែលឿន ដំណើរការដុតជាតិខ្លាញ់ក្នុងរាងកាយបានកាន់តែលឿនផងដែរ។ តាមការសិក្សាមួយបង្ហាញថា កាហ្វេអ៊ីន អាចដុតជាតិខ្លាញ់ក្នុងរាងកាយបានដល់ទៅ២៩% ក្នុងដំណើរការមួយនេះ ប៉ុន្ដែសម្រាប់អ្នកធាត់ លើសទំងន់ខ្លាំង អាចបានតែ ១០%ប៉ុណ្ណោះ។ [embed-health-tool-heart-rate] ក្នុងបរិមាណ​កាហ្វេ ១កែវ ២៤០ ​មិល្លីលីត្រ មាន​កាហ្វេអ៊ីនរហូត​ដល់ ៩៥​ក្រាម។ ដូច្នេះវាជួយ​បង្កើន​មេតាប៉ូលិស ក្នុង​ការ​ដុត​កាឡូរី​ក្នុង​រាងកាយ​របស់​យើង។ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នកមានជំងឺទឹកនោមផ្អែមអាចញ៉ាំម្នាស់បានអត់?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ តែងតែតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ព្រោះការគ្រប់គ្រងកម្រិតជាតិស្ករបានល្អបង្ហាញថា អ្នកជំងឺក៏មានសុខភាពល្អប្រសើ។ ដូច្នេះហើយការគ្រប់គ្រងកម្រិតជាតិស្ករត្រូវផ្ដើមចេញពីការទទួលទានអាហារប្រចាំថ្ងៃ​ ពិសេសភាគច្រើនត្រូវបង្ខំចិត្ដមើលរំលងប្រភេទ​អាហារដែលមានជាតិផ្អែមខ្លាំងតែម្ដង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចំពោះ ម្ចាស់ជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម មិនត្រឹមតែផ្អែមធម្មតានោះទេ ថែមទាំងផ្អែមខ្លាំងជាប់មាត់ទៀតផង។ នេះជាមូលហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមភាគច្រើនភ័យខ្លាចនឹងញ៉ាំផ្លែឈើមួយនេះ។ ប៉ុន្ដែប្រសិនបើអ្នកជំងឺចង់ញ៉ាំតើគួរធ្វើបែបណា? ជាក់ស្ដែងណាស់ ម្នាស់គឺជាផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមសំខាន់ៗយ៉ាងច្រើនជំនួយដល់សុខភាពរាងកាយ​ មានតម្រងនោម បេះដូង ថ្លើម និងពង្រឹងប្រព័ន្ធការពារ ដូចជា​ប្រភេទ វីតាមីន C ជាដើម។ ក្រៅពិនោះទៀត ​នៅមានវីតាមីន B ម៉ា​ញ៉េស្យូម ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ប្រូតេអ៊ីន និងជាតិសរសៃផងដែរ។ លើសពីនេះ ម្នាស់គ្មានជាតិ កូលេស្ដេរ៉ូល ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចរន្ដ​ឈាមនោះទេ​។ របៀបនៃការញ៉ាំផ្លែម្នាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ផ្លែម្នាស់ស្រស់ មានកម្រិតសន្ទស៍ជាតិស្ករ៦៦ (GI) ស្ថិតក្នុងកម្រិតមធ្យម នៃរវង្វាស់ជាតិស្ករក្នុងរបបអាហារ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ ដូច្នេះការទទួលទាន​ម្នាស់ក៏ត្រូវមានការប្រយ័ត្នផងដែរ។ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២អាចញ៉ាំម្នាស់ បានក្នុងបរិមាណ ល្មម មិនច្រើនពេក ហើយជាប្រភេទម្នាស់ ដែលនៅស្រស់ មិនមែនជាប្រភេទម្នាស់ ដែលត្រូវបានកែច្នៃ ដូចជា ការច្រកកំប៉ុង ឬដំណាប់ទេ។ […]


អាហារូបត្ថម្ភ

ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់វីតាមីន E ចំពោះសុខភាព

វីតាមីន E គឺជាសារធាតុខ្លាញ់រលាយដែលរាងកាយត្រូវការចាំបាច់ ទាំងចាស់ ទាំងក្មេងសម្រាប់តម្រូវការប្រចាំថ្ងៃ។ យើងអាចរកបានវីតាមីន E ក្នុងបន្លែ ប្រេងបន្លែ ផ្លែឈើ សាច់សត្វ គ្រាប់ធញ្ញជាតិ ស៊ុត និង ប្រេងស្រូវសាឡីព្រមទាំងមានជាអាហារបំប៉នផងដែរ។ អត្ថប្រយោជន៍សំខាន់ៗដែលវីតាមីន E អាចផ្ដល់ឲ្យ​មាន​ច្រើន​យ៉ាង​គួរ​ឲ្យ​កត់​សម្គាល់​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ជំនួយសុខភាពស្បែក វីតាមីន E ផ្ដល់អត្ថប្រយោជន៍ជំនួយដល់សុខភាពស្បែក។ សារធាតុ alpha-tocopherol  ក្នុងក្រុមវីតាមីន E មានសមត្ថភាពពិសេសជួយរំលាយជាតិខ្លាញ់ និងប្រឆាំងការរលាកដោយអុកស៊ីតកម្មក្នុងស្បែក។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយការពារស្បែកពីការបំផ្លាញដោយកាំរស្មី យូវី ព្រះអាទិត្យ និង កាត់បន្ថយបញ្ហាហើម និង អាលែកហ្ស៊ីស្បែករ៉ាំរៃផងដែរ។ កង្វះវីតាមីនE ធ្វើឲ្យស្បែកមានពណ៌ស្រអាប់។ ២. ការពារជំងឺសរសៃឈាមបេះដូង វីតាមីន E ក៏ជួយការពារពីជំងឺសរសៃឈាមបេះដូងផងដែរ ព្រោះវីតាមីន E ជួយបញ្ចុះកម្រិតកូលេស្ដេរ៉ូលក្នុងឈាម ដែលជាផ្នែកមួយសំខាន់បំផុតជួយការពារពីជំងឹបេះដូងបានល្អ។ តាមការសិក្សាបានបង្ហាញថា អត្ថប្រយោជន៍វីតាមីន E តែមួយអាចជួយកាត់បន្ថយកត្ដាហានិភ័យពីជំងឹបេះដូង បានដល់ ២០%។ ៣. […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំងនេះ អាចបង្កបញ្ហាដល់អ្នកខ្សោយប្រព័ន្ធរំលាយអាហារ

អាការៈហើមពោះជាទូទៅបង្កឡើងដោយ ការស្ទះខ្យល់ក្នុងប្រព័ន្ធរំលាយអាហារ។ អាការៈនេះអាចកើតឡើងញឹកញាប់ ដោយសារមូលហេតុសំខាន់ៗ ដូចជា ការចុះខ្សោយមុខងារប្រព័ន្ធរំលាយអាហារ ការញ៉ាំអាហារច្រើនជ្រុល ឬអាហារគ្មានសុខភាព ការញ៉ាំអាហារមិនទៀងពេល និងប្រតិកម្មអាលែកហ្ស៊ីនឹងចំណីអាហារជាដើម។ ខាងក្រោមនេះគឺជាអាហារដែលអាចបណ្ដាលឲ្យអ្នកញ៉ាំមួយចំនួនជួបអាការៈហើមពោះដោយមិនដឹងខ្លួន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ប្រភេទផ្លែឈើ ផ្លែឈើមួយចំនួនអាចធ្វើឲ្យអ្នកញ៉ាំខ្លះជួបបញ្ហាហើមពោះដោយមិនដឹងខ្លួន។ ផ្លែឈើទាំងនោះមានដូចជា ផ្លែប៉ោម ផ្លែប៉េះ ផ្លែទំពាំងបាយជូរ ផ្លែឈឺរី និងផ្លែឈើគ្រៀមជាដើម។ មូលហេតុដែលពពួកផ្លែឈើទាំងនោះអាចបង្កឲ្យហើមពោះ ព្រោះតែវាមានផ្ទុកនូវសារធាតុវីតាមីនច្រើន ជាតិសរសៃក៏ច្រើន ពិសេសមានផ្ទុកជាតិស្ករ ​Fructose ដែលជាប្រភេទស្ករមាននៅក្នុងបន្លែផ្លែឈើ ដែលអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាក បំបែក រំលាយ និងស្រូបយកជីវជាតិខ្លាំងណាស់។ [embed-health-tool-pregnancy-weight-gain] វិធីដោះស្រាយបញ្ហានេះ ប្រសិនជាអ្នកញ៉ាំជួបអាការៈហើមពោះដោយសារតែ ផ្លែឈើទាំងនេះ គឺត្រូវញ៉ាំទឹកឲ្យបានច្រើន ឬវិធីការពារមុនពេលញ៉ាំ គឺត្រូវច្នៃផ្លែឈើទាំងនោះ ឲ្យឆ្អិនជាមុនសិន កុំព្យាយាមញ៉ាំទាំងឆៅគឺជារឿងមិនល្អនោះទេ។ ២.ប្រភេទអាហារ អាហារសុខភាពខ្លះ យើងធ្លាប់ដឹងកន្លងមកត្រឹមថាមានគុណប្រយោជន៍សម្រាប់សុខភាព ប៉ុន្ដែវាក៏អាចបង្កឲ្យអ្នកញ៉ាំខ្លះមានអាការៈហើមពោះបានដែរ ពិសេសអ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារចុះខ្សោយតែម្ដង។ មូលហេតុរបស់វា ក៏មិនខុសពីផ្លែឈើនោះទេ មានកម្រិតជាតិស្ករ Fructose ខ្ពស់ ជាតិសរសៃខ្ពស់ និង វីតាមីនច្រើន ដែលបង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារ។ របបអាហារទាំងនោះមាន សណ្ដែក ពោត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ