លំហាត់ប្រាណ

ចំណេះដឹងទូទៅ

លំហាត់ប្រាណ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី លំហាត់ប្រាណ

លំហាត់ជំនួយបេះដូង

ស្វែងរក លំហាត់ប្រាណ

ជំរុញការហាត់ប្រាណ

រត់​ហាត់​ប្រាណ​តិចៗ​សោះ ជួយ​សុខភាព​ឡើងច្រើន ស្ទើរ​មិន​ជឿ

អ្នក​ស្រលាញ់​សុខភាព ​តែងហាត់​ប្រាណជា​ប្រចាំ ដូចជា រត់ ហែល​ទឹក លេង​កីឡា​ផ្សេងៗ ដោយគ្រាន់​តែដឹង​ថា ជួយ​សុខភាព​យើង​ល្អ រស់​បាន​យូរ ប៉ុន្តែ​មិន​ដឹង​ថា ក្នុង​លំហាត់​ប្រាណ​មួយៗ សុទ្ធ​តែ​មាន​​ប្រយោជន៍​សុខភាព​ផ្សេង​ៗ​ពីគ្នា។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ប្រយោជន៍​សុខ​ភាព​ពី “​ការ​​រត់ហាត់ប្រាណ” ឲ្យ​យើង​បាន​ដឹង​ម្ដង កុំ​ចេះ​តែ​ដឹង​តៗគ្នា​ថា រត់​ហាត់​ប្រាណ ល្អ តែ​មិន​ដឹង​ល្អ​ម៉េច​ខ្លះនោះ។ ១- បង្កើន​ភាព​រីករាយ រត់ហាត់​ប្រាណ មាន​ឥទ្ធិពល​ដល់​រាងកាយ​ច្រើន​ជាងការ​ហាត់​ប្រាណ​ផ្សេងៗ ព្រោះ​វាជួយ​បង្កើន​កម្រិត​អ័រម៉ូន​យើង​ឲ្យ​ខ្លាំង​ជាង​លំហាត់​ប្រាណ​ផ្សេងៗ។ ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការរត់​ជំរុញ​ឲ្យ​រាងកាយ​ផលិត​អ័រម៉ូន​មួយ​ប្រភេទ ឈ្មោះ​ថា Endocannabinoid មាន​សមត្ថភាព​ឲ្យយើង​មាន​អារម្មណ៍​ល្អ។ ការ​រត់ ត្រូវ​គេ​ជឿ​ថា​អាច​ជួយអ្នក​មាន​បញ្ហាបាក់​ទឹក​ចិត្ត មាន​​អារម្មណ៍​ធូរ​ស្រាល​ភ្លាមៗ។ ២- ពង្រឹង​កាយ​សម្បទា រត់​ ជួយ​ឲ្យ​យើង​មាន​កាយ​សម្បទា​មាំ​មួន ដោយសារ​ខា្លញ់​ក្នុង​ខ្លួន​ត្រូវ​ដុត​បំផ្លាញ ជួយ​កាត់​បន្ថយលើស​ទម្ងន់ និង​គ្រប់គ្រង​ទម្ងន់​បាន​ល្អ។ កាឡូរី​ក្នុងរាងកាយ​​ត្រូវ​ដុត​បំផ្លាញ ទោះ​បី​ជា​យើង​ឈប់​រត់​ក៏​ដោយ។ បើ​ចង់​ដុត​បំផ្លាញ​ខ្លាញ់ មិន​ចាំ​បាច់​រត់​លឿន​ក៏​បាន​ដែរ។ អ្នក​វិទ្យាសាស្រ្ត​បង្ហាញ​ថា រាងកាយ​យើង​ទទួល​បាន​ប្រយោជន៍​ជានិច្ច ទោះ​បី​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​តិចតួច​ក៏​ដោយ។ យ៉ាង​ណា ការ​រត់​នឹង​ធ្វើ​ឲ្យ​ក្រពះ​យើង​មាន​ចំណង់​ម្ហូប​អាហារ​ច្រើន​ជាង​មុន។ ត្រូវ​ចាំ​ថា​ រត់​រាល់​ព្រឹក មិន​មែន​មាន​ន័យ​ថា យើង​អាច​ញ៉ាំ​គ្រប់​យ៉ាង​តាម​ចិត្ត​នោះ​ទេ។ បើ​មិន​គ្រប់គ្រង​របប​អាហារ​ទេ យើង​ការ​ប្រឹង​ប្រែង​ហាត់​របស់​យើង នឹង​ក្លាយ​ជារឿង​ឥត​ប្រយោជន៍។ អត្ថបទ​ពាក់​ព័ន្ធ៖ ចង់​រាង​ស្អាតតែអត់​ពេល វិធីហាត់​ប្រាណ​ ៧នាទី អាចជួយបាន ខ្លាចបាក់ទឹកចិត្ត គួរស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្ត ពីសមាធិ និងយ៉ូហ្គា ៣- […]


លំហាត់ប្រាណផ្សេងទៀត

ចង់​រាង​ស្អាតតែអត់​ពេល វិធីហាត់​ប្រាណ​ ៧នាទី អាចជួយបាន

អ្នកណា​មិន​ចង់​មាន​រាង​ស្អាត សុខភាព​ល្អ តែបច្ចុប្បន្ន គ្នា​យើង​មិន​ថា​ស្រី មិន​ថា​ប្រុស ភាគ​ច្រើនសុទ្ធ​តែ​រវល់​ការងារ​សឹង​រក​ពេល​សម្រាក​មិន​បាន រក​ពេល​ឯ​ណា​ទៅ​ហាត់​ប្រាណ​ទៀត​នោះ។ ព្រលឹម​ចេញ ព្រលប់​ទើប​ដល់​ផ្ទះ ល្វើយ​នោះ​ល្វើយ មិនអ៊ីចឹង? ឈប់​ខ្វាយ​ខ្វល់​ទៀត "Hello គ្រូពេទ្យ" នឹង​ណែនាំ​វិធី​សាស្ត្រ​ពិសេស ចំណាយ​ពេល​ហាត់​ប្រាណ​តែ ៧នាទី សក្តិសិទ្ធិ​ខ្លាំង។ ១- ៧នាទី សក្តិសិទ្ធិ​ជាង​កន្លះ​ម៉ោង? យោងតាមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ McMaster ក្នុង​ទីក្រុង Hamilton រដ្ឋ Ontario សហរដ្ឋ​អាមេរិក ហ្វឹកហាត់​​ប្រើកម្លាំង​ខ្លាំងៗ ​មាន​ប្រយោជន៍​ជា​ច្រើន។ ជាក់​ស្តែង ហាត់​ប្រាណ​របៀប Workout (បញ្ចេញ​កម្លាំងខ្លាំងៗ) ជួយផ្លាស់​ប្តូរ​ម៉ូលេគុលសាច់ដុំ ច្រើន​ជាង ចំណាយ​ពេល​ច្រើន​ម៉ោង ​ដើម្បី​ជិះកង់ ឬ​រត់ ទៅ​ទៀត។ ហេតុផល​នេះ អាច​បញ្ជាក់​បាន​ថា ត្រឹម ៧នាទី ជាមួយ​វិធីហាត់​ប្រាណ​បញ្ចេញ​កម្លាំង​ខ្លាំងៗ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ខ្ពស់​ជាទី​គាប់​ចិត្ត។ យ៉ាង​ណា ការ​ហាត់​ប្រាណ​បែបនេះ នៅ​តែ​មាន​ផល​វិបាក ងាយ​ធ្វើ​ឲ្យ​យើង​ឆាប់​ធុញទ្រាន់ និង​បោះបង់​ចោល ហើយ​លទ្ធផល ទោះ​ជាល្អ​គាប់​ចិត្ត ប៉ុន្តែ​នៅ​មិន​អាច​ធៀប​ជាមួយ​វិធី​ហាត់​ប្រាណ ៣០​នាទី ក្នុងក្លឹប​រៀង​រាល់​ថ្ងៃ ឬ […]


ជំរុញការហាត់ប្រាណ

ចង់​​ពង្រាប​ក្បាល​ពោះកំ​ប៉ោងដោយ​សារ​ផឹក អត់​ពិបាក​ទេ

ផឹក​ស្រាបៀរ​ច្រើន ធ្វើឲ្យ​​ក្បាលពោះធំឡើងៗ កាន់​អាក្រក់មើលទៅៗ។ ដុះក្បាលពោះដោយសារស្រា ស្រាបៀរ ជាជំងឺសង្គមមួយ។ ខាងក្រោមនេះ ជាវិធីខ្លះៗអាចចាត់ការ​ក្បាលពោះកំប៉ោងបាន៖ ១- ម៉េចបានដុះក្បាលពោះ? ដុះពោះ កើតឡើងពេលណាខ្លួនយើងមានកាឡូរីលើសកំណត់ច្រើនពេក។ ទោះមានឈ្មោះថា ដុះពោះដោយសារស្រាបៀរ​ក៏ពិតមែន ក៏វាមិនបានបង្កឡើងដោយស្រាបៀរ ស្រាក្រហម ​ឬភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ​ តែ​មួយ​មុខ​នោះ​ទេ។ ​វា​បង្ក​​ដោយការ​ទទួលយក​កាឡូរីច្រើនពេកពីអាហារប្រចាំថ្ងៃ​ រួមទាំងអាហារ Fast food គ្រឿងកំប៉ុងមានជាតិស្ករច្រើន​ ឬ​អាហារមានខ្លាញ់ច្រើន ញ៉ាំច្រើនហួសប្រមាណ ជាដើម។ ខ្ជិលលេងកីឡា​ ខ្ជិល​ហាត់ប្រាណ ក៏នាំឲ្យ​មានខ្លាញ់ក្បាលពោះដែរ។ ២- គន្លឹះពង្រាប គ្មានការហាត់ប្រាណជាក់លាក់ណាមួយ អាចធ្វើឲ្យក្បលពោះដុះនោះ បាត់ទៅវិញក្នុងរយៈពេលខ្លីនោះឡើយ។ វិធីតែ​មួយ​គត់​ដែលអាចជួយបញ្ចុះកាឡូរី គឺ​ដាច់​ខាត​ត្រូវគ្រប់គ្រងរបបអាហារ និងទម្លាប់ផឹកសុី​ ឲ្យមានតុល្យភាព​ (ដុតបំផ្លាញបរិមាណកាឡូរី ឲ្យ​បាន​ច្រើន​ជាង​ស្រូប)។ ដូច្នេះ អ្វីយើងត្រូវធ្វើ ត្រូវញ៉ាំកាឡូរី (អាហារ) ឲ្យតិចជាងការដែលត្រូវប្រើប្រាស់ និងហាត់ប្រាណដើម្បីដុតបំផ្លាញកាឡូរី​លើស​អត់ប្រយោជន៍។ រៀបចំកាលវិភាគញ៉ាំ ផឹកស៊ី​ ធ្វើកិច្ចការ​ លេង ឬ​ហាត់​កីឡា សម្រាក​ ដើម្បីសុខភាពល្អប្រសើរ។ ៣- ធ្វើម៉េច ដើម្បីបញ្ចុះកាឡូរី? កំណត់ឲ្យបានច្បាស់រឿងផឹក ដោយជ្រើសរើសស្រាក្រហម ឬស្រាបៀរមានជាតិអាល់កុលទាប​ ព្រមទាំងប្រើទឹក ដើម្បីកាត់បន្ថយជាតិអាល់កុល លាយស្រាទំពាំងបាយជូរ […]


លំហាត់យកសាច់ដុំ

១០ តិចនិក ប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រុសៗចង់ឡើងសាច់ដុំ

ប្រុសៗគ្នាយើងមិនថាស្គម ធាត់ សុទ្ធតែចង់បានរាងសង្ហា ចង់ឡើងសាច់ដុំ មើលទៅទាក់ទាញ។ “Hello គ្រូពេទ្យ” ណែនាំវិធីសាស្ត្រមួយចំនួនអាចប្រើការបាន។ ១- បង្កើតសាច់ដុំដល់កម្រិតអតិបរមា រាងកាយយើង ប្រើប្រូតេអ៊ីនសម្រាប់ដំណើរការមុខងារផ្សេងៗ។ ដូច្នេះ គ្មាន​ប្រូតេអ៊ីនសេសសល់គ្រប់គ្រាន់ ដើម្បីបង្កើតសាច់ដុំទេ។ បើប្រុសៗចង់បានសាច់ដុំលូតលាស់កាន់តែធំរឹងមាំ ត្រូវញ៉ាំបន្ថែមប្រូតេអ៊ីន (ភាគច្រើនមានក្នុងសាច់ក្រហម)។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត Michael Houston សាស្ត្រាចារ្យផ្នែកអាហាររូបត្ថម្ភនៃសាកលវិទ្យាល័យ Virginia Tech នៅអាមេរិក។ ២- ញ៉ាំសាច់ សាច់ដុំ ជាប្រូតេអ៊ីន ហើយប្រូតេអ៊ីនផ្សំឡើងដោយអាមីណូអាស៊ីដ។ យើងមិនអាចបង្កើតសាច់ដុំដោយគ្មានប្រូតេអ៊ីនគ្រប់គ្រាន់នោះឡើយ។ ប្រូតេអ៊ីន សម្បូរច្រើនជាងគេនៅក្នុងសាច់។ អ៊ីចឹង ដើម្បីបង្កើតសាច់ដុំ​កាន់ធំល្អ ត្រូវបន្ថែមសាច់ល្អទៅក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែ ត្រូវបំបែកប្រូតេអ៊ីន (សាច់) ជាបំណែកតូចៗ ទើបរាងកាយយើងស្រូបយកប្រូតេអ៊ីនបានកាន់តែល្អ។ ៣- ញ៉ាំអាហារផ្សេងទៀត ជាមួយប្រូតេអ៊ីន កាឡូរី (ថាមពលបានពីអាហារ) មានតួនាទីសំខាន់បង្កើនសាច់ដុំរឹងមាំ រីកធំ ហេតុនេះគួរបន្ថែមបរិមាណអាហារប្រចាំថ្ងៃ ប៉ុន្តែត្រូវធ្វើតាមការណែនាំរបស់គ្រូបង្ហាត់ (Trainer)។ ៤- ពង្រឹងត្រង់សាច់ដុំធំៗ ការផ្ដោតលើសាច់ដុំដើមទ្រូង ខ្នង និងជើង ជាការល្អសម្រាប់យើង ព្រោះអាចឲ្យយើងឡើងសាច់ដុំលឿនបំផុត។ សកម្មភាពជាច្រើន ដូចជា ធ្វើចលនាអង្គុយចុះឡើងៗ (Squats) ឈរលើកដុំដែកធំៗត្រឹមដើមទ្រូង (Deadlift) […]


ជំរុញការហាត់ប្រាណ

ចង់​ស្រក​គីឡូ ដាច់​ខាត​ត្រូវ​ដឹងរបៀបញ៉ាំទាំងនេះសិន

ចង់​សម្រក​គីឡូ “Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ អាច​ជួយ​បាន ដោយ​គ្រាន់តែអនុវត្ត​តាម​ការ​ណែនាំ​ទាំងនេះ។ ១- កុំបោះបង់អាហារពេលព្រឹក សម្រក​គីឡូ​ដោយ​ផាសុកភាព ហាម​ដាច់​ខាត ​កុំ​អត់​អាហារ​ពេល​ព្រឹក ព្រោះធ្វើ​ឲ្យយើង​កាន់​តែ​ឃ្លាន ​ញ៉ាំ​កាន់​តែ​ច្រើន​។ ញ៉ាំគ្រាប់​ធញ្ញជាតិ​សុទ្ធ​  ផ្លែ​ឈើ និង​ទឹក​ដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់ (ទឹកដោះ​គោ​សម្រក​ទម្ងន់) ជា​ជម្រើស​ល្អ​សម្រាប់​អាហារ​ព្រឹក​។ ២- ហាមញ៉ាំពេលយប់ ​មិន​ត្រូវ​ញ៉ាំ​អាហារ​ ឬ​របស់ពេល​យប់ បន្ទាប់ពីបាយ​ល្ងាចទេ។ តែ​បើ​ចង់​ញ៉ាំ​​​ គួរ​ញ៉ាំតែ​ក្តៅ​ ឬយ៉ាអួរមួយ​កំប៉ុង​ក៏​បាន។ ពេលដុសធ្មេញរួច មិនគួរញុំាអីទៀតទេ ហើយ​អាហារ​សម្រន់​​ពេល​យប់អាចធ្វើឲ្យ​ឡើង​គីឡូ​លឿន​បំផុត។ ៣- រើសភេសជ្ជៈមានកាឡូរីត្រឹមត្រូវ ញ៉ាំ​ភេសជ្ជៈ​ផ្អែមៗ ស្រា​ក្រហម ឬស្រាក្រឡុកច្រើន​ពេក​ ក៏ធ្វើឲ្យខូចរាងដែរ។ បើ​យើង​ស្រេក​ខ្លាំង​ ទឹក​ធម្មតា​ជា​ជម្រើស​ល្អ​បំផុត ទឹក​លាយ​ក្រូច​ឆ្មារ​បន្តិច ទឹក​ដោះ​គោ​គ្មាន​ជាតិ​ខ្លាញ់ ឬ​ជាតិ​ខ្លាញ់​ទាប ទឹក​ផ្លែ​ឈើ​ស្រស់ ក៏​ល្អ​ដែរ។ ពេល​ឃ្លាន​នៅ​ចន្លោះ​ពេល​ធម្មតា គួរ​ញ៉ាំ​ទឹក​បន្លែដែលមាន​ជីវ​ជាតិ និង​មាន​កាឡូរី​ទាប។ ៤- ញ៉ាំផ្លែឈើឲ្យច្រើន ដើម្បី​សម្រក​ទម្ងន់​តាម​​ធម្មជាតិ ​មិន​ថា​ប្រុស​ ឬ​ស្រីទេ ក្នុង​របប​អាហារ​ គួរ​ញុំាបន្លែ​ ផ្លែ​ឈើ​ឲ្យ​ច្រើន​ជាង​សាច់ ព្រោះ​អាច​ផ្តល់វីតាមីន ជាតិរ៉ែ សារធាតុ​បំប៉ន ជាតិ​សរសៃជំនួស​កាឡូរី។ ៥- ជ្រើសយកគ្រាប់ធញ្ញជាតិ ធញ្ញជាតិ​ចម្រាញ់​ហើយ ​ដូចជា នំបុ័ង​ពណ៌ស នំខេក នំឃុកគី វាមិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​សម្រក​ទម្ងន់ទេ។ […]


លំហាត់ប្រាណផ្សេងទៀត

ប្រុសៗ​ចង់​បាត់​ក្បាល​ពោះ​ សាកប៉ុន្មានវិធីនេះ អាច​ជួយ​បាន

គ្មានប្រុសៗណាមិនចង់បានរាងសង្ហា ទាក់ទាញចិត្តស្រីៗនោះទេ គ្រាន់តែថាធ្វើយ៉ាងម៉េចបើក្បាលពោះដុះមូលដូចពពោះ ៥ ខែទៅហើយ កែយ៉ាងណាក៏កែមិនឡើង។ “Hello គ្រូពេទ្យ” មានអត្ថបទពិសេសណែនាំប្រុសៗចង់បានក្បាលពោះរាបស្មើ ព្រោះវាមានប្រសិទ្ធភាព ហើយគ្នាយើងខ្លះជោគជ័យរួចហើយដែរ។ ១- បំបាត់ខ្លាញ់ជាមុន ក្បាលពោះយើងកំពុងវិវត្តយ៉ាងរឹង ប៉ុន្តែយើងមានដឹងថា វាកំពុងបាំងពីមុខស្រទាប់ខ្លាញ់ដែរទេ? ស្រទាប់ខ្លាញ់នេះ ជាសត្រូវធំសម្រាប់រាងសង្ហារបស់យើង។ អ្វីគួរចាប់ផ្តើមពេលនេះ រៀបចំកាលវិភាគហាត់ប្រាណទៀងទាត់ និងរៀបចំរបបអាហារ។ កម្ចាត់ខ្លាញ់កើតឡើងក្នុងខ្លួនយើង នឹងធ្វើឲ្យយើងមានរាងរឹងមាំ និងសុខភាពកាន់តែល្អ ជាមួយ​ក្បាល​ពោះ​រាប​ស្មើ។ ជាមធ្យម បុរសមានខ្លាញ់ប្រមាណ ២៨% នៃខ្លួនប្រាណ។ ដើម្បីសម្រកខ្លាញ់ទាំងអស់បាន ត្រូវធ្វើការធ្ងន់បន្តិចហើយ។ ២- ប្ដូរអាហារ បញ្ចុះខ្លាញ់ ត្រូវដុតកាឡូរីឲ្យច្រើនជាងអាហារដែលញ៉ាំ ហើយវិធីសាស្ត្រតែមួយគត់ ត្រូវបន្ថយញ៉ាំឆ្អែតលើសកម្រិត និងហាត់ប្រាណច្រើនជាងមុន។ យកចិត្តទុកដាក់លើអាហារសម្បូរប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ដូចជា ទ្រូងមាន់ សាច់គោ ត្រី រួមនឹងបន្លែ។ កែទម្លាប់ទៅញ៉ាំអាហារមានតុល្យភាព ដូចជា ធញ្ញជាតិ ផ្លែឈើ និងអាហារធ្វើពីទឹកដោះគោមានខ្លាញ់ទាប ទៅជាទម្លាប់បរិភោគអាហារប្រចាំ។ តែអាហារមានជាតិស្ករ ជាតិអាល់កុល និងខ្លាញ់ខាប់ ត្រូវតែផ្អាក។ ៣- ញ៉ាំអាហារ ៦ ពេលក្នុងមួយថ្ងៃ ញ៉ាំអាហារត្រឹម ៣ ពេលក្នុងមួយថ្ងៃ នៅតែមានអារម្មណ៍ឃ្លានក្នុងអំឡុងពេញមួយថ្ងៃ និងពេលហាត់ប្រាណ។ […]


ជំរុញការហាត់ប្រាណ

ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ?

អ្នក​ធាត់ៗមាន​សាច់​ណា​ក៏​ចង់​ស្រក​គីឡូ​ដែរ គ្រាន់​តែ​ភាគ​ច្រើនខ្ជិល និង​កុហក​ខ្លួន​ឯង។ ខំប្រឹងហាត់ប្រាណ តមនេះតមនោះ យ៉ាង​ច្រើន​បាន​មួយ​រយៈពេល​ខ្លី រួច​ញ៉ាំ​លើស​ដើម ជា​ពិសេស​របស់​ផ្អែមៗ​ហ្នឹង! ប៉ុន្តែ ចង់​ស្រក​មែន ត្រូវ​ដាក់​ចិត្តធ្វើ​ឲ្យ​បាន ជាជាងចង់។ នេះជាផែនការធម្មតា ៣ ជំហាន ដើម្បីសម្រកគីឡូបានលឿន៖ ១- កាត់បន្ថយជាតិស្ករ និងម្សៅ សំខាន់បំផុត ត្រូវបន្ថយជាតិស្ករ និងម្សៅមានជាតិស្ករច្រើន។ អាហារទាំងនេះជំរុញឲ្យអាំងស៊ុយលីនបញ្ចេញកាន់តែច្រើន។ អាំងស៊ុយលីន ក៏ជាកន្លែងកែតម្រូវជាតិខ្លាញ់ក្នុងខ្លួន​ផង​ដែរ។ ពេលកម្រិតអាំងស៊ុយលីនធ្លាក់ចុះ រាងកាយនឹងដុតបំផ្លាញខ្លាញ់ ជំនួសឲ្យស្ករវិញ។ ប្រយោជន៍ផ្សេងមួយទៀតនៃការធ្លាក់ចុះអាំងស៊ុយលីន គឺតម្រងនោមនឹងកាត់បន្ថយសូដ្យូម និងទឹកដែលលើស ចេញពីខ្លួនប្រាណ។ ២- ញុំាប្រូតេអុីន ខ្លាញ់ និងបន្លែ រាល់អាហារយើងញ៉ាំ គួរមានប្រូតេអុីន ខ្លាញ់ និងបន្លែមានស្ករទាប។ ការរៀបចំអាហារតាមរបៀប នឹងជួយឲ្យរាងកាយអាចស្រូបយកជាតិស្ករបានតាមកម្រិតដែលណែនាំគឺ ២០ ទៅ ៥០ ក្រាមក្នុងមួយថ្ងៃ។ ប្រភពប្រូតេអ៊ីន៖ - សាច់៖ សាច់គោ សាច់មាន់ សាច់ចៀម - ត្រី និង គ្រឿងសមុទ្រ៖ ត្រីសាលម៉ុន បង្គា បង្កង ក្តាម - ស៊ុត៖ ស៊ុតសម្បូរ OMEGA-៣ ឬស៊ុតបានពីសត្វសុីចំណីធម្មជាតិ។ បន្លែមានជាតិស្ករតិច៖ ផ្កាខាត់ណាបៃតង […]


លំហាត់ប្រាណផ្សេងទៀត

រលាកសន្លាក់ ហាត់យ៉ូហ្កា ស្រាលៗ អាចជួយបានច្រើន

ទាំងប្រុស ទាំងស្រី រលាកសន្លាក់ ដោយសារប៉ះទង្គិច ច្បាស់ជាមានអារម្មណ៍ធុញថប់ចង់ធ្វើអីតិចក៏ឈឺ។ ចាស់ៗអ៊ំៗយើងវិញ ដោយសារវ័យចំណាស់ធ្វើឲ្យរលាកសន្លាក់ ត្រូវញ៉ាំថ្នាំ តមនេះតមនោះ។ “Hello គ្រូពេទ្យ” ប្រហែលជួយដោះស្រាយកង្វល់នេះបាន​តាមរយៈការហាត់យ៉ូហ្កា។ ថ្មីៗនេះ អ្នកឯកទេសរលាកសន្លាក បានចេញផ្សាយលើសារព័ត៌មានអង់គ្លេសថា អ្នកមានបញ្ហាសន្លាក់ ចាប់ផ្ដើមមានសុខភាពប្រសើរឡើងវិញ ទាំងផ្លូវកាយ និងផ្លូវចិត្ត ក្រោយហាត់យ៉ូហ្កា។ ១- អត្ថប្រយោជន៍ពីការហាត់យូហ្គា បច្ចុប្បន្ន មនុស្ស​ជាច្រើនងាកមកហាត់យ៉ូហ្កា ដែលជាលំហាត់ប្រាណថ្នមៗជួយកាត់បន្ថយភាពតានតឹង បង្កើនភាព​បត់​បែន​សន្លាក់​បាន​ល្អ។ ការស្រាវជ្រាវរកឃើញថា យ៉ូហ្កា អាចជួយឲ្យបញ្ហាសន្លាក់ប្រសើរឡើងវិញ ជួយឲ្យសាច់ដុំរឹងមាំ និងមានតុល្យភាព។ យ៉ូហ្កា ងាយស្រួលបញ្ចូលទៅក្នុងប្រភេទហាត់ប្រាណផ្សេងៗ ដូចជា ការកម្ដៅសាច់ដុំ ឬបញ្ចុះកម្ដៅសាច់ដុំក្រោយហាត់ប្រាណ។ គ្នាយើងខ្លះធ្លាប់មានបញ្ហាសន្លាក់ ប្រហែលជាត្រូវកែប្រែឥរិយាបថបន្តិច ប៉ុន្តែល្អបំផុត បើមានបញ្ហារលាកសន្លាក់ គួរពិភាក្សាជាមួយអ្នកឯកទេស មុនចាប់ផ្តើមហាត់។ សំខាន់ ត្រូវចេះសួរគ្រូមានជំនាញ​យ៉ូហ្កា ធ្លាប់​បង្ហាត់អ្នកពិការដែរអត់? ព្រោះហាត់យ៉ូហ្កា របៀបថ្មមៗ គឺសម្រាប់តែគ្នាយើងមានផ្ទៃពោះ រីឯយ៉ូហ្កាសម្រាប់ចាស់ៗ ឬជនពិការ ស័ក្តិសមបំផុតសម្រាប់គ្នាយើងមានបញ្ហាសន្លាក់ចាប់ផ្តើមហាត់។ ២- អ្វីជាអំណះអំណាងលើការហាត់យ៉ូហ្កា? បញ្ហាសន្លាក់មានច្រើនទម្រង់ ជាពិសេសជំងឺ Autoimmune ដែល​ជាការរលាកសន្លាក់រ៉ាំរ៉ៃ នាំឲ្យហើមសន្លាក់ ឡើងក្រហម ឈឺចាប់ ហើយចុងក្រោយឈានទៅបំផ្លាញសារធាតុផ្សំរបស់សន្លាក់។ យ៉ូហ្កា […]


លំហាត់ប្រាណផ្សេងទៀត

ដេក​អត់លក់ ហាត់​ប្រាណ​ពិសេស​មួយ​នេះ អាច​ឲ្យ​ដេក​លក់​ស្កប់ស្កល់

គ្នាយើង​ខ្លះ​ច្បាស់​ជា​ដឹង​ឮ​ពី​ផល​ប្រយោជន៍​ជាច្រើន​ពី​ការ​ហាត់​យ៉ូហ្កា​សម្រាប់​សុខភាព ក្នុង​នោះ​រឿង​សំខាន់​មួយ គឺ​យ៉ូហ្កា ជួយ​ឲ្យ​អ្នក​មាន​បញ្ហា​គេង​អត់​លក់ ទៅ​ជា​លក់​ស្រួល​វិញ។ ម៉េច​បាន​អ៊ីចឹង? “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ហេតុ​ផល​ដូច​ខាងក្រោម៖ ១- គេងមិនលក់ គ្រោះថ្នាក់ធំ ដំណាក់កាល​ដំបូង គេង​មិន​លក់ អាច​កើត​ឡើង​ដោយ​ឯក​ឯង មិន​បណ្តាល​មក​ពី​បញ្ហា​ថ្នាំ​ទេ។ ដំណាក់​កាល​ទី​២ គេង​មិន​លក់ ជា​សញ្ញា​ព្រមាន ដោយសារ​បញ្ហា​សុខភាព​ណា​មួយ។ មាន​ជំងឺ​ច្រើន ក៏​ធ្វើ​ឲ្យ​ពិបាក​គេង​ដែរ ដូចជា មហារីក រលាក​សន្លាក់ ជំងឺ​ដុំ​ស្បូន និង​បាក់​ទឹក​ចិត្ត។ ឯ​ថ្នាំ​ខ្លះ​អាច​បង្ក​ឲ្យ​គេង​មិន​លក់ ដូចជា ពុល​សារធាតុញៀន​ជាដើម។ គេង​មិន​លក់ ឬ​មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​ការ​គិត​ចុះ​ខ្សោយ តាម​រយៈ​ការ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ ហើយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ ដោយ​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព ខ្សោយ ឬ​គាំង​បេះដូង ឡើង​សម្ពាធ​ឈាម ធាត់​ហួស​កម្រិត ឬ​ស្ត្រេស។ ២- ប្រសិទ្ធភាពយ៉ូហ្គាលើបញ្ហាគេងមិនលក់ យ៉ូហ្កា ជួយ​បង្កើន​គុណភាព​ដំណេក​សម្រាប់​គ្នាយើង​មាន​បញ្ហា​គេង​មិន​លក់។ ក្នុងការ​សិក្សា​លើ​អ្នក​មាន​បញ្ហា​គេង​មិន​លក់​ ទាំង​ដំណាក់កាល​បឋម និង​ដំណាក់កាល​ទី​២ ពួកគេ​ត្រូវ​តម្រូវ​ឲ្យ​ហាត់​យ៉ូហ្កា​យ៉ាង​ហោច ៨ សប្តាហ៍ ហើយ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា យ៉ូហ្កាពិតជា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ករណី​គេង​មិន​លក់​មែន។ ទម្លាប់​គេង​មិន​លក់ គេង​បាន​តិច ឬ​ភ្ញាក់​ញឹកញាប់​អាច​ដោះ​ស្រាយ ដោយ​ហាត់​យ៉ូហ្កា​ជា​ប្រចាំ។ ៣- ភស្តុតាងវិទ្យាសាស្ត្រផ្សេងៗទៀត យ៉ូហ្កា​មាន​ឥរិយាបថ​ជា​ច្រើន ជួយ​សម្រួល​ឲ្យ​ឈាម​រត់​ចូល​សរសៃ​ឈាម​ខួរ​ក្បាល​បាន​ល្អ ព្រោះ​បើ​យើង​មិន​ផ្គត់ផ្គង់​ឈាម​គ្រប់​គ្រាន់​ទៅ​ខួរ​ក្បាល​ទេ […]


ជំរុញការហាត់ប្រាណ

អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំមុនពេលហាត់ប្រាណ

ហាត់​ប្រាណ​រាល់​ថ្ងៃ ក្រៅ​ពី​ធ្វើ​ឲ្យ​សុខភាព​ល្អ​ហើយ នៅ​ជួយ​ឲ្យ​មាន​រាង​ស្អាត មិន​ថា​ប្រុស ស្រី។ ការ​ហាត់​ប្រាណ​ត្រឹម​ត្រូវ​ ទាម​ទារ​ឲ្យ​មាន​របៀប​ហាត់ និង​របប​អាហារ​ត្រឹម​ត្រូវ ទើប​មាន​ប្រសិទ្ធភាព។ “Hello គ្រូពេទ្យ” សូម​លើក​យក​អាហារ​ខ្លះៗ​ដែល​គួរ​ចៀសវាង​ញ៉ាំ​មុន​ហាត់​ប្រាណ ដែល​ជា​ហេតុផល​ចម្បង​រំខាន​ដល់​ការ​ហាត់​ប្រាណ៖ ១- សាឡាដ គ្នា​យើង​ខ្លះ​គិត​ថា សាឡាដ ជា​អាហារ​ពោរពេញ​ដោយ​វីតាមីន ប៉ុន្តែ​មិន​ត្រូវ​ទាំង​អស់​ទេ ព្រោះ​ទោះ​សាឡាដ ជា​អាហារ​សុខភាព នៅ​តែ​មិន​មែន​ជា​ជម្រើស​ល្អ​បំផុត ញ៉ាំ​មុន​ពេល​ហាត់​ប្រាណ​ឡើយ។ បន្លែ​បន្ទាប់​សន្សំ​ក្នុង​សឡាដ ដូចជា ផ្កា​ខាត់ណា ប្រូកូលី និង​ម្រេច មាន​ផ្ទុក​ជាតិ​សរសៃ ធ្វើ​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​រំលាយ​អាហារ​ថយ​ចុះ នាំ​ឲ្យ​យើង​ហើម​ពោះ និង​មាន​ឧស្ម័ន (ផោម) អំឡុង​ពេល​ហាត់​ប្រាណ។ យល់​ល្អ​ញ៉ាំ​សាឡាដ​ចន្លោះ ៤-៥ ម៉ោង មុន ឬ​ក្រោយ​ពេល​ហាត់​ប្រាណ។ សាឡាដ ២- គ្រាប់ល្ង គ្រាប់​ល្ងជា​អាហារ​ពិសេស ប៉ុន្តែ​គ្មាន​បាន​ជួយ​អ្វី​ទាល់​តែ​សោះ បើ​យើង​ញ៉ាំ​មុន​ពេល​ហាត់​ប្រាណ។ ហេតុផល​តែ​មួយ​គត់​ គ្រាប់​ល្ង​អាច​ល្អ​បំផុត​សម្រាប់​យើង តែ​អាក្រក់​បំផុត​សម្រាប់​ការ​ហាត់​ប្រាណ ព្រោះ ល្ង សម្បូរ​ជាតិ​សរសៃ បង្ក​ឲ្យ​មាន​ហ្គាស និង​ហើម​ពោះ​ជាដើម។ ចៀស​វាង​ញ៉ាំ​គ្រាប់​ល្ង ជាមួយ​ពពួក​ជាតិ​សរសៃ (ចំណី​យក​គ្រាប់​ធញ្ញជាតិ​មក​កិន​បញ្ចូល​គ្នា និង​នំបុ័ង​មាន​ជាតិ​សរសៃ​ខ្ពស់) ដោយ​ងាក​មក​ជ្រើសរើស​ល្បាយ​មាន​ប្រូតេអ៊ីន និង​កាបូអីដ្រាត​ជំនួស​វិញ មុន​ពេល​ហាត់​ប្រាណ។ ៣- គ្រាប់​ធញ្ញជាតិលីង គ្រាប់ធញ្ញជាតិ ជា​អាហារ​សម្រន់​ល្អ​ពិសេស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ