លំហាត់ប្រាណ

ចំណេះដឹងទូទៅ

លំហាត់ប្រាណ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី លំហាត់ប្រាណ

លំហាត់ជំនួយបេះដូង

ស្វែងរក លំហាត់ប្រាណ

ជំរុញការហាត់ប្រាណ

ប្រយោជន៍ធំៗ ៧ យ៉ាងពី​ការ​ហាត់​ប្រាណ​ ​យើងគ្រប់គ្នា​អត់ចាប់អារម្មណ៍

យើងគិតថាហាត់ប្រាណត្រឹមត្រូវអាចរក្សា ឬសម្រកគីឡូ អាចជួយសុខភាពបានល្អ។ ក្រៅពីនេះ នៅមានអត្ថប្រយោជន៍ច្រើនទៀត គ្នាយើងអត់ចាប់អារម្មណ៍។ “Hello គ្រូពេទ្យ” នឹងលម្អិតពីអត្ថប្រយោជន៍ ៧ យ៉ាងបានពីការហាត់ប្រាណ៖ ១- ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ពេលហាត់ប្រាណ រាងកាយបញ្ចេញ អង់ដូហ្វីន (endorphins) ដែល​ជាសាធាតុគីមី​ធ្វើឲ្យយើង​មាន​អារម្មណ៍​រីករាយ និងសុខស្រួលជាងមុន។ យើងចាប់ផ្តើមមានអារម្មណ៍ប្រសើរភ្លាមៗ ត្រឹមរយៈពេល ២-៣ នាទីក្រោយធ្វើចលនា។ ហាត់ប្រាណទៀងទាត់អាចផ្លាស់ប្តូររូបរាង បង្កើនទំនុកចិត្ត ស្រលាញ់ និងគោរពខ្លួនឯង។ ២- ផ្តល់ថាមពល ហាត់ប្រាណពិតជាអាចបង្កើនថាមពលខ្លាំងក្លាជាងមុន។ បើយើងហាត់ប្រាណទៀងទាត់ សាច់ដុំរឹងមាំ និងចេះអត់ធ្មត់ច្រើន។ វាជួយរាងកាយឲ្យបង្កើនអុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកាក្នុងខ្លួន ជួយប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធដង្ហើមដំណើរការល្អជាងមុន ធ្វើឲ្យថាមពលក្នុងខ្លួនយើងកើនជាលំដាប់។ ៣- រក្សាគីឡូ ចំណុចនេះគ្រប់គ្នាដឹងច្បាស់ ប៉ុន្តែគ្រាន់តែមិនដឹងដោយសារប្រតិកម្មអ្វីប៉ុណ្ណោះ។ ហាត់ប្រាណ ឬធ្វើសកម្មភាពកាន់តែខ្លាំង កាឡូរីកាន់តែត្រូវដុតបំផ្លាញ។ បើយើងមិនបានហាត់ប្រាណក៏ដោយ ត្រូវចាប់ផ្តើមបង្កើនសកម្មភាពធម្មតាៗប្រចាំថ្ងៃ ក៏មានប្រសិទ្ធភាពដែរ។ អាចប្រើជណ្តើរជើង ជំនួសជណ្តើរយន្ត រៀបចំផ្ទះ ធ្វើអ្វីក៏ដោយឲ្យតែបញ្ចេញកម្លាំង សុទ្ធតែល្អទាំងអស់។ ៤- ផ្លូវភេទអេម ចំណង់ផ្លូវភេទ អាចមានបញ្ហា ដោយសារអារម្មណ៍អស់កម្លាំង ឬគ្មានភាពរីករាយ។ ហាត់ប្រាណទៀងទាត់ជាដំណោះស្រាយដ៏ល្អ មិនត្រឹមតែជួយឲ្យអារម្មណ៍ល្អ សុខភាពល្អប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលវិជ្ជមានលើសុខភាពផ្លូវភេទទៀតផង។ ហាត់ប្រាណជួយបង្កើនអារម្មណ៍ផ្លូវភេទសម្រាប់ស្រីៗ […]


លំហាត់ប្រាណផ្សេងទៀត

វិធីសាស្ត្រពិសេស​ជួយ​ឲ្យស្រកគីឡូ ហើយមិនឲ្យឡើងវិញ

ព្យាយាម​សម្រក ២-៣ ខែ ខំ​ហាត់ ខំ​តម ចុង​ក្រោយ​ញ៉ាំ​តែ​មួយ​អាទិត្យ ឡើង​វិញ​ភ្លាម អ្នក​ណា​ខ្លះ​យល់​អារម្មណ៍​នេះ? “Hello គ្រូពេទ្យ” ប្រាកដ​ជា​យល់​ច្បាស់! សម្រក​ទម្ងន់ ស្រក​បាន​បន្តិច ចុង​ក្រោយ​ក៏​ឡើង​គីឡូ​ដូច​ដើម ឬ​លើស​មុន​ទៀត។ មូល​ហេតុ​ចម្បង​ គឺដោយ​សារវដ្ដទម្ងន់ ប៉ុន្តែ​បើ​ព្យាយាម​តាម​វិធីសាស្ត្រ​ក្នុង​អត្ថបទ​នេះ គ្នា​យើង​ច្បាស់​ជា​ភ្លឺ​ភ្នែក​មិន​ខាន។ ១- ហេតុអីស្រក ហើយឡើងវិញ? ភាគ​ច្រើន​តែងឡើងគីឡូមក​វិញ បន្ទាប់​ពី​សម្រក​បាន​មួយ​រយៈ ហើយកត្តា​នេះ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត។ ទម្ងន់​ស្រក​ ហើយ​ឡើង​មក​វិញ ​ជា​វដ្ត​ធម្មជាតិ។ ពេល​ឡើង​គីឡូ​វិញ តែង​ប្រឈម​នឹង​អារម្មណ៍​ខ្មាសអៀន ការ​តាំង​ចិត្ត​មិន​បាន​សម្រេច ឬ​អាច​មិន​ឲ្យ​តម្លៃ​​ខ្លួន​ឯង​ទៀត​ផង ដោយ​សារ​ខ្វះ​ការ​លើក​ទឹក​ចិត្ត និង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យ Alexis Conason អ្នក​ឯកទេស​ចិត្តសាស្ត្រ​នៃ​សាកល​វិទ្យាល័យ Manhattan នៅអាមេរិក។ ភាគ​ច្រើន​តែង​សម្រក​ទម្ងន់​តាម​វិធីសាស្ត្រ​តានតឹង​ខ្លាំង ដូច​ជា ​ដាក់​សម្ពាធ​លើ​របប​អាហារ​ ជា​ដើម។ កត្តា​នេះនាំ​ឲ្យយើង​​កាន់​តែ​មាន​ចំណង់​អាហារ​ខ្លាំង​ឡើង ឃ្លាន​ខ្លាំង ជា​គ្រោះថ្នាក់​មួយ​សម្រាប់​ការ​តម​អាហារ។ ពេល​ទម្លាប់​តម​អាហារ​បរាជ័យ យើង​ច្បាស់​ជា​មាន​អារម្មណ៍​មិន​អាច​ទៅ​មុខ​រួច ជា​ហេតុ​នាំ​ឲ្យ​បោះ​បង់​ចោល​ការ​ប្រឹង​ប្រែង​ទាំង​ប៉ុន្មាន ធ្វើ​ឲ្យ​ទម្ងន់ដែលស្រកនោះ កើន​ឡើង​ជា​ថ្មី ឬលើសដើម។ ជំនួស​ការ​តម​អាហារ​តឹង​តែង​ពេក យើង​អាច​ចាប់​យក​ការ​ថែទាំ​សុខភាព ដោយ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​ឲ្យមាន​ប្រសិទ្ធ​ភាព​ បង្កើន​សុខភាព និង​រក្សា​ទម្ងន់​បាត់​នោះ​ ឲ្យ​បាន​យូរ​អង្វែង។ ២- វិធីសម្រកទម្ងន់មិនកើនឡើងវិញ កត្តា​មួយ​ចំនួន​យើង​គួរ​អនុវត្ត​ដើម្បី​សម្រក​ទម្ងន់​ជោគជ័យ​៖ - […]


លំហាត់យកសាច់ដុំ

នេះហើយ​លំហាត់ប្រាណ ជួយ​ឲ្យ​ឆ្អឹង​កាន់​តែ​ល្អ មិន​ងាយ​ពុក​ឆ្អឹង​ផ្ដេសផ្ដាស

គ្នាយើង​នៅ​ក្មេងៗ​មិន​អីទេ តែ​បើ​អាយុ​កាន់​តែ​ច្រើន​បន្តិច​ម្ដងៗ អាច​ជា​បញ្ហា ព្រោះ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង ជា​ពិសេស​ស្រីៗតែ​ម្ដង។ ពុក​ឆ្អឹង កើត​ឡើង​ដោយ​សារ​វ័យ​កាន់​តែ​ចាស់ (ជា​ពិសេស​ស្រីៗ​ក្រោយ​អស់​រដូវ) ខ្វះ​វីតាមីន D ខ្វះ​កាល់ស្យូម ជា​ដើម។ ក្រៅ​ពី​គិតគូរ​របប​អាហារ​មាន​វីតាមីន និង​កាល់ស្យូម​គ្រប់គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ ក៏​ខាន​មិន​បាន​ដែរ។ "Hello គ្រូពេទ្យ" នឹងប្រាប់ពីប្រភេទកីឡា ឬ​លំហាត់​ប្រាណ ក៏​ជួយ​ឲ្យ​ឆ្អឹង​កាន់​តែ​រឹងមាំ និង​ការពារ​មិន​ឲ្យ​ងាយ​ពុក​ឆ្អឹង ពេល​អាយុ​កាន់​តែ​កើន។ ការ​ពិតទៅ ការហាត់​ទ្រ ឬ​ទប់ទម្ងន់​ខ្លួន​យើង (weight-bearing training) ជា​ជម្រើស​ល្អ​បំផុត។ ម៉េច​បានអ៊ីចឹង សូម​ស្ដាប់​ការ​បកស្រាយ​ខាង​ក្រោម៖ ១- ហេតុអី​លំហាត់​ប្រាណ​ទ្រ​ទម្ងន់ដង​ខ្លួន ល្អខ្លាំងសម្រាប់ឆ្អឹង? ការ​ហាត់​ទ្រ​ទម្ងន់​ដង​ខ្លួន​ ជា​ប្រភេទ​លំហាត់​ប្រាណដែល​ស័ក្ដិសម​បំផុត​ជួយ​ពង្រឹង​ឆ្អឹង​ និង​សាច់ដុំ។ នេះ​បើ​យោង​តាមការសិក្សា​របស់សាកលវិទ្យាល័យ⁣ Missouri របស់អាមេរិក។ លំហាត់​ប្រាណ​បែប​នេះ អាចបង្កើន​ការ​ផលិត​អ័រម៉ូន​ពិសេស​មួយ​ចំនួន​ដែល​​​មាន​តួនាទី​សំខាន់សម្រាប់​ការ​លូតលាស់​ឆ្អឹង ព្រម​ទាំង​គ្រប់គ្រង​កម្រិត​​ប្រូតេអ៊ីន Sclerostin ផង​ដែរ។ ប្រូតេអ៊ីន Sclerostin ជា​ប្រូតេអ៊ីន​ធម្មជាតិ​មួយ​ដែល​មាន​ក្នុង​រាងកាយ​មនុស្ស​យើង។ ប៉ុ​ន្តែ បើ Sclerostin មាន​ក្នុង​ឆ្អឹង​ច្រើន​លើស​តម្រូវ​ការ វា​នឹង​បណ្ដាល​ឲ្យ​ឆ្អឹង ស្តើង។ ការ​ហាត់ប្រាណ​បែប​ទ្រ​ទម្ងន់​ខ្លួន អាច​បង្ការ​ជំងឺ​ពុក​ឆ្អឹង និង​ការពារ​ភាព​រឹងមាំ​របស់​ឆ្អឹង។ សម្រាប់​អ្នកមាន​ជំងឺ​ពុក​ឆ្អឹង ការ​ហាត់​ប្រាណ​បែប​នេះ ក៏​ជា​ជម្រើស​ល្អ​ជួយពន្យារ​ការ​វិវត្ត​ខូច​ឆ្អឹង​បាន​ដែរ។ ២- […]


លំហាត់ប្រាណផ្សេងទៀត

ចង់​បាន​រាង​ស្អាត គីឡូ​ថេរ អត់​ពិបាក​ទេ

មិត្តភ័ក្ដិមួយ​ចំនួន គេ​នៅ​រក្សា​រាង​នៅ​ស្អាត​ថេរ​ដដែល ឯ​ឯង​វិញ មើល​លែង​យល់​ប្រែ​ទៅ​ជា​ទ្រលុក​ទ្រលន់? ធ្វើ​ម៉េច​បើ​ចង់​បាន​រាង​ថេរ នៅ​តែ​ស្អាត​ស្លៀកពាក់​ឡូយ? ចាំ "Hello គ្រូពេទ្យ” ប្រាប់! គេ​មាន​ក្បួន​ខ្នាត ហើយ​ប្រកាន់​ខ្ជាប់​រាល់​ទម្លាប់​ល្អៗ ទាំង​ហាត់​ប្រាណ និង​របប​​អាហារ មិន​ចេះ​តែ​ញ៉ាំ​ឲ្យ​តែ​ឆ្អែត​តាម​ឃ្លាន​ទេ។ ១- កំណត់ការញ៉ាំ ត្រូវ​ស្វែង​យល់​ពី​មុខងារ​អាហារ​ឲ្យច្បាស់​លាស់ ថា​តើ​របស់​យើង​ញ៉ាំ​ ធ្វើឲ្យ​គីឡូ​ថេរ ស្រកគីឡូ ឬ​ឡើង​គីឡូ។ អ៊ីចឹង រៀបចំផែនការ​គ្រប់គ្រង​របប​អាហារ ដើម្បីគ្រប់គ្រង​ទម្ងន់​បាន​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ២- អាហារពេលព្រឹក កុំ​ខាន​អាហារ​ពេល​ព្រឹក ព្រោះ​ជា​អាហារ​សំខាន់។ អ្នក​ចង់​បាន​គីឡូ​ស្រក ឬ​រាង​ស្អាត តែង​គិត​ខុស​ត្រង់​ចំណុច​នេះ (ញ៉ាំទៅ ខ្លាចឡើងគីឡូ)។ អាហារ​ពេល​ព្រឹក​អាច​រក្សា​ទម្ងន់​បាន​ល្អ មិន​មែន​អត់​ញ៉ាំ ហើយ​ស្រក​ទេ។ អ្វី​ដែល​គួរ​ធ្វើ គឺ​បន្ថយ​បរិមាណ​អាហារ​ថ្ងៃ​ត្រង់ និង​ល្ងាច ឬ​កាត់​បន្ថយ​ការ​ឃ្លាន​កណ្ដាល​យប់ ហើយ​រត់​ទៅ​ដាក់​ម៉ាឆ្អែត​រហូត​ហល់។ អាហារ​ព្រឹក​ដែល​ល្អ មាន​ផ្លែឈើ​ស្រស់ យ៉ាអ៊ួ (ទឹកដោះ​គោ​ជូរ) ជាដើម។   ៣- ថ្លឹងគីឡូជាប្រចាំ ត្រូវ​ថ្លឹង និង​តាម​ដាន​គីឡូ​ប្រចាំ បើ​​ចង់​គ្រប់គ្រង​គីឡូ​ដែល​យើង​ចង់​បាន មិន​​មែន​​ចេះ​​តែ​​ញ៉ាំ ហើយ​អត់​បានខ្វល់​ទម្ងន់​ខ្លួនឯង​ឡើង​ចុះ​ប៉ុន្មាន​នោះ​ទេ។ ៤- កុំចូលចិត្តបង្ហើយ កុំស្ដាយ ឬកំពុងឆ្ងាញ់ត្រូវមាត់ ហើយ​បង្ហើយ​ខ្ទេច​គ្មាន​សល់ បើមិនចង់ឡើងគីឡូស្រួលៗទេ។ អ្វីដែល​គួរ​ធ្វើ ត្រូវ​កំណត់​​ការ​​ញ៉ាំ កាត់​បន្ថយ​ញ៉ាំ​កាន់​តែ​តិច (ឆ្អែត​ល្មម)។ ៥- ចៀសវាងអាហារបន្ទាប់បន្សំ បើ​អាហារបន្ទាប់បន្សំសម្បូរខ្លាញ់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ