លំហាត់ប្រាណ

ចំណេះដឹងទូទៅ

លំហាត់ប្រាណ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី លំហាត់ប្រាណ

លំហាត់ជំនួយបេះដូង

ស្វែងរក លំហាត់ប្រាណ

ជំរុញការហាត់ប្រាណ

អាថ៌កំបាំងពិសេស អាច​ជួយ​យើង​​ហាត់​ប្រាណ​ជោគជ័យ ​

ហាត់​បាន​បន្តិច​ធុញ ហាត់​មិន​ប៉ុន្មាន​ក៏​បោះបង់ ញ៉ាំ​អី​តិចតួច​ឡើង​គីឡូ​ស្រឺតៗ អារម្មណ៍​នេះ​មាន​តែហាត់​ឈប់ៗ​ដូច​គ្នាយើង​ ទើប​យល់។ ប៉ុន្តែ​គ្នា​យើង​កុំទាន់​តូច​ចិត្ត​តូច​ថ្លើម​អី រឿង​នេះ “Hello គ្រូពេទ្យ” ដឹង​ច្បាស់ កត្តា​ចម្បង ដោយសារយើង​មិន​ដឹង​អាថ៌កំបាំង​ពិសេស​ទាំង​នេះ បើ​ស្វែង​យល់​តែ​បន្តិច មហិច្ឆិតា​រាង​ស្អាត​យើង ច្បាស់​ជា​បាន​ជោគជ័យ។ ​១- កុំបោះបង់​ចោល បើ​មាន​ទម្លាក់​បោះបង់​ចោល គ្នា​យើង​អាច​ចាប់​ផ្តើម​បាត់​បង់​ទឹក​ចិត្ត។ ក្នុង​កាលៈទេសៈ​នេះ យើង​ភាគ​ច្រើន​យល់​ឃើញ បើ​មាន​ឧបករណ៍​ហាត់​ផ្ទះ​ខ្លួន​ឯង​ផ្ទាល់ ជា​ការ​ជម្រុញ​ទឹក​ចិត្ត​ឲ្យ​យើង​ព្យាយាម។ អ៊ីចឹង ពង្រាយ​ឧបករណ៍​ពាស​ពេញ​ផ្ទះ ដើម្បី​រំលឹក​យើង​ហាត់​ប្រាណ ដូច​ជា ដាក់​ដុំ​ដែក (Dumbbells) បាល់​រក្សា​លំ​នឹង ( balance ball) កម្រាល​សម្រាប់​ហាត់ យូហ្កា (Yoga mat) និង​ខ្សែ​លោត (Jump rope) គ្រប់​កន្លែង​យើង​អាច​មើល​ឃើញ។ បើ​ធ្វើ​បែប​នេះ នាំ​ឲ្យ​ផ្ទះ​រញ៉េរ​ញ៉ៃ​ពេក អាច​រើស​យក​ទីតាំង​សំខាន់ៗ ១-២ យើង​គិត​ថា​អាច​នឹក​ឃើញ​គ្រប់​ពេល។ បើ​មិន​អាច​ហាត់​នៅ​ផ្ទះ​បាន ដាក់​ខោអាវ​ហាត់​ប្រាណ​នៅ​លើ​គ្រែ​មុន​ពេល​គេង។ វិធី​នេះ​នាំ​ឲ្យ​យើង​មើល​ឃើញ​ស្បែក​ជើង និង​សម្លៀក​បំពាក់​ហាត់ប្រាណ​ពេល​ភ្ញាក់​ឡើង។ បែប​នេះ​រឿងភ្លេច​ហាត់​ លែង​ជា​បញ្ហា​ទៀត​ហើយ ព្រោះ​មើល​ឃើញ​ជា​ការ​ដាស់​ខួរ​ក្បាលយើង។ តាម​ការ​លើក​ឡើង​របស់​លោកស្រី Kelly McGonigal បណ្ឌិត​ចិត្តសាស្ត្រ​សុខភាព ​និងកាយ​សម្ព័ន […]


លំហាត់ប្រាណផ្សេងទៀត

មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង

លើសគីឡូ វិវត្តទៅជាធាត់ កំពុង​ក្លាយ​ជា​បញ្ហា​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ និង​ចាស់ ខណៈ​ដែល​ធាត់ យើង​នឹង​ប្រឈម​ជំងឺរ៉ាំរ៉ៃ​គ្រោះ​ថ្នាក់​ជា​ច្រើន ដូចជា លើសឈាម ទឹកនោមផ្អែម និង​មហារីក​ដោយសារ​ជំងឺ​ទឹកនោមផ្អែម។ ដូច្នេះ “Hello គ្រូពេទ្យ” នឹងនិយាយលម្អិតពីជំងឺធាត់ ដើម្បីឲ្យយើងបានដឹង និងចៀសវាង។ ១- ម៉េច​ទើប​អាច​ចាត់​ទុក​មាន​ជំងឺ​ធាត់? ជំងឺធាត់ ​ជា​ស្ថានភាព​មួយ​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ច្រើន​លើស​កម្រិត ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​លើ​សុខភាព មាន​ជំងឺ​រ៉ាំរ៉ៃជាច្រើនចូល​ញាំញី​រាង​កាយ​យើង​។ មាន​វិធី​ជា​ច្រើន​ដើម្បី​កំណត់​ជាលិកា​ខ្លាញ់ (Adipose) ​ដែល​លើស ប៉ុន្តែ​វិធី​សាមញ្ញ​បំផុត គឺ​រង្វាស់​សុខភាព សន្ទស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ហៅ​ថា BMI។ បើ​យើង​មាន​ BMI ចន្លោះ​ពី ២៥-២៩,៩ មាន​ន័យ​ថា​ យើង​លើស​ទម្ងន់​ហើយ។ ២- កត្តា​ទាក់ទង​នឹង​ជំងឺ​ធាត់ មាន​កត្តា​ជាច្រើន​ជះឥទ្ធិពល​​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ធាត់​ដូច​ជា៖ – ហ្សែន៖ ធាត់ ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​សមាសធាតុ​ហ្សែន បើ​ប៉ាម៉ាក់មាន​ជំងឺ​ធាត់ យើង​ទំនង​ជា​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ។ – របប​អាហារ​មិន​ល្អ៖ ញ៉ាំ Fast Food ច្រើន​ពេក ផឹក​ស្រា ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ពេក ញ៉ាំ​អាហារ​ក្រៅ​ច្រើន​ពេក។ គួរ​រៀបចំ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង ដើម្បី​អាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន។ – មិន​បញ្ចេញ​សកម្មភាព​រាងកាយ៖ យើងភាគច្រើន មាន​ការងារ​អង្គុយ​នៅ​នឹង​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ ហើយ​បើ​យើង​មិន​ធ្វើ​ចលនា​គ្រប់គ្រាន់​ទេ​ ថាមពល​បាន​ទទួល​អាហារ​យើង​ញ៉ាំ នឹង​ស្តុក​ក្នុង​រាងកាយ​ប្រែ​ក្លាយ​ជា​ទម្រង់​ខ្លាញ់​សុទ្ធ​សាធ។ – បញ្ហា​ផ្លូវ​អារម្មណ៍៖ […]


ជំរុញការហាត់ប្រាណ

បច្ចេកទេស​រត់​ហាត់ប្រាណបែប​សាមញ្ញៗ តែសុខ​ភាព​ល្អ រាង​ស្អាត

ការ​រត់ ត្រូវ​ចាត់​ទុក​ជា​វិធី​ហាត់​ប្រាណ​ល្អ​បំផុត​មួយ​សម្រាប់​សុខ​ភាព ចាស់ៗ ក្មេងៗ សុទ្ធ​តែ​អាច​ធ្វើ​បាន ប៉ុន្តែ​ការ​រត់​មិន​ងាយ​ស្រួល​ដូច​អ្វី​យើង​កំពុង​គិត​នោះ​ទេ ដោយ​គ្រាន់​ពាក់​ស្បែក​ជើង​រួច​រ ត់​ទាំង​មិន​ចេះ​តិចនិក​ ក៏​មិន​ផ្តល់​ប្រយោជន៍​ច្រើន​ដែរ។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​រត់​បែប​សាមញ្ញៗ ប៉ុន្តែ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាពឲ្យ​គ្នា​យើង​បាន​ដឹង។ ១- រត់​បែប​រក្សា​ថាមពល រត់​បែប​រក្សា​ថាមពល ​តម្រូវ​ឲ្យ​យើង​រត់​ក្នុង​រយៈ​ចម្ងាយ​ខ្លី និង​រត់​យឺតៗ។ វិធី​មួយ​នេះ គេ​យក​ទៅ​ប្រើ​ក្នុង​ការ​ហ្វឹក​ហាត់ ឬ​សម្រាប់​គ្នា​យើង​ចង់​ហាត់​ប្រាណ​ជា​ដើម។ ការ​រត់​បែប​នេះ ដើម្បី​ឲ្យ​ខ្លួន​ប្រាណ​យើង​ងើប​ចេញ​ពី​ភាព​អស់​កម្លាំង បណ្ដាល​មក​ពី​រត់​ក្នុង​រយៈ​ពេល​យូរ។ ហេតុ​នេះ​ យើង​អាច​រត់​យឺត​បាន​តាម​ចិត្ត​ចង់ ដោយ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ច្រើន។ ២- រត់​បែប​ធម្មតា រត់​បែប​ធម្មតា មិន​តម្រូវ​ឲ្យ​យើង​រត់​ឆ្ងាយ​ឡើយ អាច​រត់​តាម​តែ​យើង​អាច​ធ្វើ​បាន។ វិធី​រត់​មួយ​នេះ មិន​មែន​ជា​ការ​ប្រកួត​ទេ ប៉ុន្តែ​ជា​ការ​ហាត់​ប្រាណ​ អាច​ដឹង​ពី​កម្លាំង​ក្នុង​ខ្លួន​យើង។ គួរ​បន្ថែម​ការ​ហាត់​រត់​របៀប​នេះ ក្នុង​សកម្មភាព​ហាត់​ប្រចាំ​ថ្ងៃ​ ដើម្បី​ជួយ​ដល់​ការ​ហាត់​ប្រាណ​យើង​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព។ ៣- រត់​ឆ្ងាយៗ ដូច​ឈ្មោះ​គេ​ដាក់​អ៊ីចឹង វិធី​រត់​មួយ​នេះ តម្រូវ​ឲ្យ​យើង​រត់​ឆ្ងាយៗ ឆ្ងាយ​រហូត​ទាល់​តែ​យើង​អស់​កម្លាំង។ រត់​ឆ្ងាយ គឺ​លត់​ដំ​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប៉ុន្តែ​រយៈ​ចម្ងាយ​យើង​រត់ អាស្រ័យ​លើ​ស្ថាន​ភាព​សុខភាព​យើង​ដូច​គ្នា ហើយ​វា​នឹង​ចាប់​ផ្ដើម​ប្រែ​ទៅ​ជា​ប្រសើរ​ឡើង នៅ​ពេល​យើង​​ចាប់​ផ្ដើម​ចេះ​អត់​ធ្មត់ និង​ស៊ូ​ទ្រាំ។ ៤- ចាប់​ផ្ដើម​សន្សឹមៗ ចាប់​ផ្ដើម​សន្សឹមៗ គឺ​ជា​ការ​ចាប់​ផ្ដើម​ពី​ជំហាន​រត់​ខ្លីៗ នឹង​អាច​ចាប់​ផ្ដើម​បង្កើន​ល្បឿន​បន្តិច​ម្ដងៗ។ វិធី​រត់​មួយ​នេះ មាន​ភាព​លំបាក​ច្រើន​ជាង​ការ​រត់​បែប​ធម្មតា ប៉ុន្តែ​អាច​ជួយ​ជំរុញ​​ទឹក​ចិត្ត​របស់​យើង​កាន់​តែ​ច្រើន និង​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អត្ថបទ​ពាក់ព័ន្ធ៖ គន្លឹះ​សាមញ្ញា តែ​​សំខាន់​បំផុត​សម្រាប់​ប្រុសៗ​ចង់​ហាត់​យក​សាច់ដុំ​ស្អាត វិធីហាត់​ប្រាណ​ពិសេសៗ […]


លំហាត់ប្រាណ

កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

មាន​វិធី​ច្រើន​ណាស់​សម្រាប់​គ្នា​យើង​ធាត់ៗ​សម្រក​រាង​ឲ្យ​បាន​រាង​ស្អាត ស្លៀក​អី​ទៅ​ក៏សម។ យ៉ាង​ណា​ក៏​ដោយ​កុំ​ជ្រើស​យក​វិធី ៣ ខាង​ក្រោម​នេះ​ដើម្បី​សម្រក​រាង​ឲ្យ​សោះ ទោះ​បាន​ផល​លឿន​តែ​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ខ្លាំង​ណាស់។ ១- អត់​អាហារ​ពេល​ព្រឹក មាន​គ្នា​យើង​​ច្រើន​ណាស់ ដែល​សម្រក​គីឡូ​ដោយ​អត់​អាហារ​ពេល​ព្រឹក ​មិន​បាន​ខ្វាយខ្វល់​អំពី​ផល​ប៉ះពាល់​ចំពោះ​សុខភាព។ មានដឹងអត់ពេលភ្ញាក់ពីគេង ខ្លួន​យើង​ត្រូវការ​ជាតិស្ករ​ដើម្បី​ផ្តល់​ទៅ​ដល់​ខួរក្បាល និង​សាច់ដំុ នៅពេល​អត់​អាហារធ្វើ​ឲ្យយើង​កាន់​តែ​ឃ្លាន  អ្នក​ដែល​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល ចុះ​ខ្សោយ​ការ​ចងចាំ អាចមាន​បញ្ហា​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ២- បង្កត់​អាហារ មនុស្ស​ភាគ​ច្រើន​គិត​ថា ឲ្យ​តែ​អត់​ញ៉ាំ​អី​ដឹង​តែ​ស្រក​គីឡូ​លឿន ដូច្នេះ​ម្នាក់ៗ​ខំប្រឹង​អត់អាហារ​សំខាន់​ទាំង​៣​ពេល ដោយ​ជំនួស​មក​វិញ​នូវ​ការ​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​តិចតួច​ប៉ុណ្ណោះ។ វិធី​មួយ​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ចំពោះ​សុខភាព បើ​មិន​ញ៉ាំ​អាហារ​ថាមពល​សោះ រាងកាយ​នឹង​ចុះ​ខ្សោយ​បន្តិច​ម្តងៗ ប្រៀប​បាន​នឹង​ចង្កៀង​ដែល​ជិត​អស់​ប្រេង​អ៊ីចឹង។ អត្ថបទពាក់ព័​ន្ធ៖ ចង់​ស្រក​គីឡូ ដាច់​ខាត​ត្រូវ​ដឹងរបៀបញ៉ាំទាំងនេះសិន ៣- ប្រើថ្នាំសម្រកទម្ងន់ ដើម្បី​ឲ្យ​ទម្ងន់​ស្រក​លឿន គ្នា​យើង​មួយ​ចំនួន ពិសេស​ស្រីៗ​ជ្រើស​យក​វិធី​សម្រក​ទម្ងន់​ដោយ​ការ​ប្រើ​ថ្នាំ។ ថ្នាំ​សម្រករាង​មាន​លក់​ព្រោង​ព្រាត​តាម​អនឡាញ ដែល​មួយ​ចំនួន​គ្មាន​ការ​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល​នោះ​ទេ ពេល​យើង​ទិញ​យក​មក​ញ៉ាំ​ឃើញ​លទ្ធផល​លឿនមែន តែ​វា​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ក្រោយ ពេល​ខ្លះ​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ក៏​មាន។   បើ​ចង់​សម្រក​ទម្ងន់​បាន​រាង​ស្អាត មិន​ប៉ះពាល់​ដល់​សុខភាព យើងគួរ​គិតគូរ​ពី​របប​អាហារ​ តើ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​យើង​ធាត់ កំណត់​របប​អហារ តើញ៉ាំ​ប៉ុន្មាន​ល្អ និង​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​វិញ។ អត្ថបទពាក់ព័ន្ធ៖ ធ្វើម៉េច បើចង់ស្រកគីឡូលឿន ហើយសុខភាពល្អ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


លំហាត់យកសាច់ដុំ

គន្លឹះ​សាមញ្ញា តែ​​សំខាន់​បំផុត​សម្រាប់​ប្រុសៗ​ចង់​ហាត់​យក​សាច់ដុំ​ស្អាត

ប្រុសៗ​ចង់​បាន​ហាត់​យក​សាច់ដុំ​រឹង​មាំ​ស្អាត សង្ហា ទាមទារ​មាន​ផែនការ និង​ការ​តាំងចិត្តខ្ពស់។ “Hello គ្រូពេទ្យ” នឹង​លើក​យក​ចំណុច​ខ្លះៗ​សម្រាប់​អ្នក​គ្រោង​ចង់​ហាត់​យក​សាច់ដុំ។ ១- ជំហាន​ដំបូង សម័យនេះ កាន់​តែ​ងាយ​ស្រួល ព័ត៌មាន​ពាក់​ព័ន្ធ​ការ​ហាត់​ប្រាណ ពិសេស​ហាត់​ដើម្បី​យក​សាច់ដុំ​ធំៗ គឺ​មាន​គ្រប់​ទិស​ទី ជួយ​យើង​អាច​ហាត់​បាន​ដោយ​ជោគជ័យ ដោយ​មិន​ប៉ះពាល់ ឬ​ឈឺចាប់ ខូត​ខាត​សាច់​ដុំ​នោះដែរ។ ចាប់​ផ្តើម​ស្វែង​រក​កន្លែង​ហាត់​ស័ក្តិ​សម​សម្រាប់​ខ្លួន​យើង មើល​ទៅ​មាន​ផាសុកភាព មាន​កម្លាំង​ចិត្ត តស៊ូ​ហាត់​ដោយ​មិន​បោះ​បង់។ អាច​រក​គ្រូ​ជំនាញ ឬ​អ្នក​មាន​បទ​ពិសោធន៍​ណែនាំ ដើម្បី​ជា​ជំនួយ ដឹង​ថា​ត្រូវ​ចាប់​ផ្តើម​បែប​ណា សម្រាប់​គ្នា​យើង​មិន​ចេះអ្វី​ទាំង​អស់។ ២- ហាត់​លើក​យឺតៗ​ដើម្បី​យក​សាច់​ដុំ​ធំៗ លើក​ដាក់​ដុំ​ដែក​យឺតៗ ធ្វើ​ឲ្យ​ហាត់​បាន​យូរ និង​កាត់​បន្ថយ​កាឡូរី ក្នុង​អំឡុង​ពេល​ជាក់​លាក់។ ការ​ហាត់​លើក​ដាក់​ដុំ​ដែក យឺតៗ អាច​ជួយ​យើង​អាច​គ្រប់គ្រង​ទម្ងន់​បាន​ល្អ និងមិន​បណ្តាល​ឲ្យ​ឈឺ​ចាប់​នោះ​ទេ។ ៣- ញ៉ាំ​ប្រូតេអ៊ីន​កាន់​តែ​ច្រើន​ សាច់​ដុំ​កាន់​តែ​ធំ​ល្អ ប្រូតេអ៊ីន ​ជា​តម្រូវ​ការ​ចាំបាច់ ​ពេល​យើង​ចង់​ហាត់​យក​សាច់​ដុំ​ឲ្យ​បាន​ធំ ប៉ុន្តែ​ក៏​មិនមែន​ជា​គន្លឹះ​មាស​មួយ​មុខ​គត់ដែរ។ ស្រប​ពេល​ប្រូតេអ៊ីន កំពុង​ជំរុញអភិវឌ្ឍ​លើ​សាច់ដុំ យើង​មិន​ត្រូវ​សម្រុក​ស្រូប​យក​ប្រូតេអ៊ីន​ច្រើន​តាម​តែ​ចិត្ត​រៀង​រាល់​ថ្ងៃ​នោះ​ទេ ព្រោះ​បើ​ប្រូតេអ៊ីន​ច្រើន​ហួស​ហេតុ​ពេល រាង​កាយ​នឹង​បំបែក​⁣ទៅ​ជា​អាមីណូអាស៊ីដ និង​អាហ្សូត ហើយ​ក្លាយ​កាក​សំណល់ ឬ​បំប្លែង​ទៅ​ជា​កាបូអ៊ីដ្រាត រក្សា​ទុក​ក្នុង​រាង​កាយ​វិញ។ ហេតុនេះ បើ​ចង់​ឲ្យ​ប្រួតេអ៊ីនជួយ​សាច់ដុំ​ឲ្យ​តឹង​ណែន​ល្អ ត្រូវ​ញ៉ាំ​អាហារ​មាន​តុល្យភាព​រវាង​ប្រតេអ៊ីន និង​កាបូនអ៊ីដ្រាត (ជាតិ​ស្ករ​ធម្មជាតិ) ឲ្យ​បាន​ត្រឹម​ត្រូវ។ ល្អ​បំផុត ក្រោយ​ហាត់​ប្រាណ ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​កាបូអ៊ីដ្រាត ៣​/៤ […]


លំហាត់ជំនួយបេះដូង

ហាត់​ប្រាណ​ត្រឹម​ត្រូវ ​សរសៃឈាមបេះដូងក៏​មាន​សុខភាព​ល្អដែរ

មិន​ឆ្ងាយ​ពី​យើង​ប៉ុន្មាន​ទេ នៅ​ម៉ាឡេស៊ី ជំងឺ​សរសៃ​ឈាម​បេះ​ដូង បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​ក្នុង​មួយ​ឆ្នាំៗ ច្រើន​ជាង​ជំងឺ​មហារីក និង​ជំងឺ​ផ្សេង​ទៀត​ទាំង​អស់ ហើយ​កំពុង​កើន​ឡើង​ជា​បន្ត​បន្ទាប់។ សម្រាប់​យើង ក៏​មិន​តិច​នោះ​ដែរ ហេតុ​នេះ​ការពារ​សុខភាព​សរសៃ​ឈាម​បេះដូង​យើង​ឲ្យ​បាន​ល្អ ត្រូវ​តែ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន។ ១- ហាត់​ប្រាណ​អាច​ជួយ​កាពារ​សរសៃ​ឈាម​បេះដូង? ហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​រាង​កាយ អាច​ជួយ​ចង្វាក់​បេះដូង និង លំហូរ​ឈាម​ក្នុង​ខ្លួន បញ្ចេញ​អ័រម៉ូន​អង់ដូហ្វីន (Endorphins) ជួយ​បង្កើន​កម្រិត​ថាមពល​សរុប​ទៀត​ផង។ សម្រាប់​គ្នា​យើង ឬ​ម៉ាក់អ៊ំ​កើត​ជំងឺ​លើស​ឈាម ហាត់​ប្រាណ អាច​ជួយ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​មក​​នៅ​កម្រិត​ធម្មតា​វិញ និង​អាច​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ថេរ។ ហាត់​ប្រាណ គួប​ផ្សំ​ជាមួយ​របប​អាហារ​មាន​សុខភាព​ល្អ អាច​ជួយ​យើង​កាត់​បន្ថយ​កូលេស្តេរ៉ល​អាក្រក់ និង​បង្កើន​កូលេស្តេរ៉ូល​ល្អ។ កូលេស្តេរ៉ូល​អាក្រក់ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង រឹង និង​ស្ទះ។ ការសិក្សា​រក​ឃើញ​ថា ចំណាយ​ពេល ៤០​នាទី បញ្ចេញ​សកម្មភាព​ពី មធ្យម​ទៅ​ខ្លាំង​តាម​របៀប អឺរូប៊ិក (Aerobic) ៣-៤ ដង/សប្តាហ៍ ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ូល និង​សម្ពាធ​ឈាម​បាន។ របាយកាណ៍​មួយ​បញ្ជាក់​ថា ហាត់​ប្រាណ​ជា​ប្រចាំ ជួយ​ឲ្យ​ថត​បេះដូង​ខាង​ឆ្វេង​រីក​ឡើង​បន្តិច ជួយ​បេះដូង​អាច​ផ្គត់ផ្គង់​ឈាម​មាន​អុកស៊ីហ្សែន ទៅ​កាន់​គ្រប់​សារពាង្គកាយ សាច់ដុំ និង​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាងកាយ។ ហាត់ប្រាណ មិន​គ្រាន់​តែ​ជួយ​ពង្រឹង​បេះដូង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​រក្សា​ទម្ងន់​យើង ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ទៀត​ផង។ ហាត់​សរសៃ​ឈាម​បេះដូង ដែល​គេ​ឲ្យ​ឈ្មោះ​ថា Cardio […]


លំហាត់ប្រាណផ្សេងទៀត

វិធីហាត់​ប្រាណ​ពិសេសៗ សម្រាប់អ្នកគូទស្វិត ចង់​បាន​គូទ​ស្អាត

អត្ថបទ​នេះ ប្រហែល​ជា​ចាក់​ចំ​បេះ​ដូង គ្នា​យើង​គូទ​ស្វិតៗ​មិន​ខាន ហើយ​ទោះ​ជា​មុខ​ស្អាត រាង​សង្ហា ឬ​សិចស៊ី​ប៉ុណ្ណា បើ​គូទ​ស្វិត​ហើយ មើល​ទៅ​ក៏​មិន​គួរ​ឲ្យ​ទាក់​ទាញ​ដែរ ត្រូវ​អត់? បើ​មិន​ចង់​ត្រូវ​មិត្ត​ភក្តិ​ចំអក អារឿង​គូទ​ស្វិត​នេះទៀត ពិសេស​ស្រីៗ ត្រូវ​វិធី​កែ​កុន​ឲ្យ​គូទ​ស្អាត​បែប​ធម្មជាតិ ​ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​ហាត់ “Hello គ្រូពេទ្យ” ណែ​នាំ ប្រហែល​អាច​ជួយ​បាន។ ១- ហាត់​ប្រាណ​ជំនួយ​សាច់​ដុំ​គូទ មាន​វិធី​ហាត់ប្រាណ​មួយ​ចំនួន​ដើម្បី​ជួយ​ឲ្យ​គូទ​យើង​មូល និង​ធំ​ឡើង​វិញ ហើយ​វិធី​ហាត់ប្រាណ​ងាយៗ​សម្រាប់​ជំនួយ​គូទ យើង​គួរ​អនុវត្ត​ច្រើន​ជាង ៣ ដង/អាទិត្យ ដើម្បី​ឆាប់​ទទួល​បាន​លទ្ធផល ដូចជា៖ – ហាត់​បែប Squats៖ ដោយ​ឈរ​ត្រង់​ខ្លួន ធ្វើ​យ៉ាង​ណា​ប្រអប់​ជើង​ស្រប​នឹង​ទទឹង​ស្មា។ បន្ទាប់​មក​លាត​ដៃ​ទាំង​សង​ខាង​ទៅ​មុខ បន្ទន់​ជង្គង់​ចុះ (ដូច​ពេល​រៀប​អង្គុយ​លើ​កៅអី) រួច​បន្ទន់​ខ្លួន​ចុះ​បែប​នេះ​ទៀត​តាម​អាច​ធ្វើ​ទៅ​បាន បើ​គ្មាន​អារម្មណ៍​តឹង​សាច់ដុំ ឬ​ពិបាក បន្ទាប់​មក​ត្រូវ​ក្រោក​ឡើង​វិញ។ កាន់​តែ​ល្អ បើ​សិន​ជង្គង់​យើង​អាច​បត់​បាន​ដល់ ៩០ដឺក្រេ ពោល​គឺ​ភ្លៅ​ស្រប​ទៅ​នឹង​ឥដ្ឋ ឬ​កម្រាល។ ធ្វើ​បែប​នេះ ១០ដង ជាប់​គ្នា។ – ហាត់​បែប Bridges៖ ត្រូវ​ដេក​ផ្ងារ បន្ទាប់​មក​ទល់ជង្គង់​ឡើង​លើ ប្រអប់​ជើង​ស្មើ​កម្រាល ឬ​ឥដ្ឋ លើក​ត្រគាក​ឡើង​លើ​រហូត​ទាល់​តែ​ជង្គង់ និង​ស្មា​របស់​រត់​ត្រង់​ជា​បន្ទាប់​មួយ។ បន្ទាប់​មក​ទម្លាក់​ត្រគាក​ចុះ​វិញ​ថ្នមៗ។ ធ្វើ​បែប​នេះ​ប្រហែល ១០នាទី។ – […]


លំហាត់ប្រាណផ្សេងទៀត

ឈឺជង្គង់ សាកវិធីហាត់​ប្រាណ​ងាយៗទាំង​នេះ

ក្រោក​ពី​គេង​ស្រាប់​ស្ពឹក​ដៃ ស្ពឹក​ជើង ជាប់​ស្មា ពិសេស​អារឿង​ឈឺ​ជង្គង់ ដើរ​មិន​រួច ទាល់​តែ​ធ្វើ​កាយ​វិការ​បន្តិច​ទើប​ដូច​ដើម។ បើ​ប្រទះ​អាការៈ​បែប​នេះ យើង​អាច​មាន​បញ្ហា​សន្លាក់ ហើយ​កុំ​ច្រឡំ​កើត​ឡើង​តែ​លើ​មនុស្ស​ចាស់​ឲ្យ​សោះ ក្មេង​ក៏​កើត​ដែរ។ យ៉ាងណា បញ្ហា​សន្លាក់​ទាំង​នេះអាច​ដោះ​ស្រាយ​បាន ដោយ​គ្រាន់​តែ​ហាត់​ប្រាណ​ងាយៗ​ដូច​ខាង​ក្រោម​នេះ។ ១- ហាត់​ប្រាណ​បន្ថយ​ការ​ប៉ះ​ទង្គិច – ការ​ដើរ៖ ដើរ ជា​ការ​ហាត់​ប្រាណ​ងាយ​ស្រួល​មួយ​បែប ជួយ​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច មិន​ធ្វើ​ឲ្យ​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​សន្លាក់​ជង្គង់។ ​ពេល​ចាប់​ផ្ដើម កុំ​ព្យាយាម​ធ្វើ​ចលនា​ខ្លាំង​ពេក និង​ដើរ​ក្នុង​ល្បឿន​មួយ​ដែលយើង​មាន​អារម្មណ៍​ស្រួល​ ហើយ​ត្រូវ​ធ្វើ​សន្សឹមៗ។ – ជិះកង់៖ ជិះ​កង់ ជា​ការហាត់​ប្រាណ​ល្អបំផុតសម្រាប់​គ្នា​យើង​មាន​បញ្ហា​សន្លាក់​ជង្គង់ ព្រោះ​មិន​ត្រឹម​ជួយ​ពង្រឹង​សាច់ដុំ​ទេ ថែម​ទាំង​ជួយ​បំបាត់​អាការៈ​ឈឺចាប់​សន្លាក់​ជង្គង់​ទៀត​ផង។ ហេតុ​នេះ យើង​គួរ​ចូលរួម​ជិះកង់​ហាត់​ប្រាណ​ទាំងអស់​គ្នា។ ២- ហាត់​ប្រាណ​ស្រាលៗ គ្នា​យើង​ ឬ​ម៉ាក់​ប៉ា អ៊ំៗ មាន​បញ្ហា​ជង្គង់​ធ្ងន់ធ្ងរ គួរ​​ហាត់​ប្រាណ​ស្រាលៗ​បាន​ហើយ ព្រោះ​ថា​នៅ​ពេល​បញ្ហា​ជង្គង់​កាន់​តែ​ធ្ងន់ធ្ងរ ការ​ឈឺ​ចាប់​នឹង​កាន់​តែ​ខ្លាំង​ឡើងៗ នាំ​ឲ្យ​យើង​​មិន​អាច​ធ្វើ​ សូម្បី​តែ​លំហាត់​ប្រាណ​មិន​សូវ​ប៉ះពាល់​ដល់​ជង្គង់។ ហេតុ​នេះ គួរ​​ចាប់​ផ្ដើម​ហាត់​ប្រាណ​ស្រាលៗ រួមមាន លើក​ជើង​ឲ្យ​ត្រង់ ឈរ​ចំទើត​ចុង​ជើង​លើក​កែង​ជើង​ឡើង លើក​ជើង​ម្ខាងៗ​ឡើង ព្រោះ​ការ​ហាត់​ប្រាណ​ទាំង​នេះ មិន​ត្រឹម​តែ​ជួយ​ដល់​ជង្គង់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​កាត់​បន្ថយ​អាការៈ​ឈឺ​ចាប់​បាន​ផង​ដែរ។ អត្ថបទ​ពាក់​ព័ន្ធ៖ ឧស្សាហ៍ “​ឈឺ​ស្មា” ហាត់ប្រាណ ៥ ក្បាច់នេះអាច​ជួយ​បាន ចង់​រាង​ស្អាតតែអត់​ពេល វិធីហាត់​ប្រាណ​ ៧នាទី អាចជួយបាន ៣- […]


លំហាត់ជំនួយបេះដូង

តោះសាក​អាវ៉ង់​មើល៍​​ប្រុសៗ! បើ​អត់បាន​ ១០ ​ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

អ៊ីចឹង​តាស៎ បាន​ពួក​អឺរ៉ុប​ចូល​ចិត្ត​អាវ៉ង់ម៉េស ការសិក្សា​ថ្មី​រកឃើញ​ថា ប្រុសៗ​អាវ៉ង់អត់​បាន​ ១០ គឺ​ប្រឈម​ខ្ពស់​កើត​ជំងឺ​បេះដូង។ តោះ​សាក​ទាំង​អស់​គ្នាមើល៍ បាន ១០ អត់? បើ​អត់​ទាន់​បាន​ទេ ក៏កុំ​ទាន់​ភ័យ​ចាប់​ផ្តើម​ពី​ពេល​នេះ ​មិន​ទាន់​ហួស​ពេល​ដែរ។ ការសិក្សា​របស់​សាកលវិទ្យាល័យ Harvard នៅ​អាមេរិក ផ្តោត​សំខាន់​លើ​ប្រុសៗ​វ័យ​កណ្តាល រកឃើញ​ថា អាវ៉ង់​បាន​ច្រើនជាង ៤០ កាត់បន្ថយ​ហានិភ័យ កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ដល់ទៅ​ ៩៧% ក្នុង​រយៈពេល ១០​ ឆ្នាំទៅ​មុខ។ ដោយ​ឡែក ប្រុសៗ អាវ៉ង់​បាន​ពី ២១-៣០ មាន​ភាពប្រឈម ២៥% កើតជំងឺ​ខ្សោយបេះដូង ឬជំងឺ​សរសៃឈាមបេះដូង (Coronary Artery Disease) បើធៀប​ជាមួយ​ប្រុសៗ មិនអាច​អាវ៉ង់​បាន​ចំនួន ១០។ រីឯ​ប្រុសៗ អាវ៉ង់​បាន ១១ ឬ​ច្រើនជាងនេះ ក៏អាច​កាត់បន្ថយ​ការ​ប្រឈមកើត​ជំងឺសរសៃ​ឈាម​បេះដូង​ដូច​គ្នា។ ការរកឃើញ ផ្ដល់​ភស្ដុតាង​ថា សមត្ថភាព​អាវ៉ង់ ជា​វិធីសាស្រ្ដ​ងាយស្រួល និង​គ្មានការ​ចំណាយប្រាក់​នោះ​ទេ ហើយ​អាច​ជួយ​​វាយតម្លៃ​ភាពប្រឈម​កើតជំងឺសរសៃឈាមបេះដូង។ សមត្ថភាព​អាវ៉ង់ ជាប់ពាក់ព័ន្ធ​ខ្លាំងជាមួយ​ភាពប្រឈម​ជំងឹសរសៃឈាមបេះដូង ច្រើន​ជាង​លទ្ធផល​នៃ​ការ​សិក្សាមុនៗ ដែល​ផ្អែក​លើ​ការ​ហាត់​ប្រាណ​​ដោយ​រត់ និង​វាស់​ដង្ហើមដើម្បី​វាយ​តម្លៃ។ ការសិក្សានេះ ចេញផ្សាយកាលពី​សប្ដាហ៍​មុន […]


លំហាត់ប្រាណផ្សេងទៀត

ឧស្សាហ៍ "​ឈឺ​ស្មា" ហាត់ប្រាណ ៥ ក្បាច់នេះអាច​ជួយ​បាន

ច្បាស់ណាស់ ​អ្នក​ណា​មិន​ធ្លាប់​ឈឺ​ស្មា សុខៗ​ក្រោក​ពី​គេង​ស្រាប់​តែ​ជាប់​ស្មា លើក​ដៃ​សឹង​មិន​រួច ប៉ុន្តែ​គ្នា​យើង​ខ្លះ​មាន​បញ្ហា​ឈឺ​សន្លាក់​ស្មា​រ៉ាំ​រ៉ៃ​ក៏​មាន។ ឈឺ​ស្មា មិន​ត្រឹម​តែ​រំខាន​ខ្លាំង​ទេ ថែម​ទាំង​ប៉ះ​ពាល់​ការ​ងារ​ប្រចាំ​ថ្ងៃ​ទៀត​ផង បើ​អ៊ី​ចឹង ចង់​ដឹង​ពី​មូល​ហេតុ និង​វិធី​ដោះ​ស្រាយ ដោយ​គ្រាន់​តែ​សាក​វិធី​​ហាត់​ប្រាណ​ពិសេស ៥ យ៉ាង​នេះ អាច​ជួយ​បាន។ ១- មូល​ហេតុ​បង្ក​ឲ្យ​ជាប់​សន្លាក់​ស្មា បញ្ហា​ជាប់​សន្លាក់​ស្មា (Frozen shoulder Syndrome) ជា​បញ្ហា​សុខភាព​ម្យ៉ាង ដោយ​សារ​មាន​ការ​រលាក​នៅ​លើ​សន្លាក់​ឆ្អឹង​ស្មា រួម​មាន បញ្ហា​សរសៃ​តង់​ដុង សរសៃ​ពួរ (Ligaments) សាច់​ដុំ ឆ្អឹង​មូល និង​ប្រហោង​ឆ្អឹង​សន្លាក់ (Socket joint)។ ដោយ​សារ​សរីរាង្គ​ទាំង​នេះ មាន​ការ​រលាក ទើប​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ពេល​ធ្វើ​ចលនា បើ​សិន​ជា​គ្មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ ស្ថានភាព​ជំងឺ​នឹង​កាន់​តែ​ធ្ងន់​ទៅៗ។ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូល​ហេតុ​នាំ​ឲ្យ​ជាប់​សន្លាក់​ស្មា​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​កត្តា​ប្រឈម​ខ្លះ​នាំ​ឲ្យ​មាន​បញ្ហា​នេះ ដូច​ជា៖ – កត្តា​អាយុ៖ ម៉ាក់​ប៉ា អ៊ំៗ មាន​អាយុ​ចន្លោះ​ពី ៤០-៦០ ឆ្នាំ ជួប​ប្រទះ​ជំងឺ​ឈឺ​ស្មា​នេះ​ញឹកញាប់​បំផុត។ – កត្តា​ភេទ៖ ៧០% ក្នុង​ចំណោម​ករណី​ជាប់​សន្លាក់​ស្មា​ទាំង​អស់​ ត្រូវ​គេ​ដឹង​ថា កើត​លើ​ស្រីៗ។ – កត្តា​វេជ្ជសាស្ត្រ៖ ជំងឺ​មួយ​ចំនួន ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មេតាបូលីស ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម កើន​ឡើង​ឬ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ