home

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

ចំណេះដឹងទូទៅ

សុខភាព​ល្អ និង​អាយុ​វែង ជា​អ្វី​ដែល​គ្នា​យើង​ស្ទើរ​តែ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន ហើយ​យើង​ច្បាស់​ជា​ធ្លាប់​បាន​ឮ​ពី​មនុស្ស​ចាស់​អាយុ​លើស​១០០​ឆ្នាំ នៅ​ដើរ​បាន រាងកាយ​មាំ​មួន។ ប៉ុន្តែ​ការ​ដែល​មាន​សុខភាព​ល្អ និង​អាច​រស់​នៅ​បាន​យូរ ទាម​ទារ​ឲ្យ​យើង​ថែទាំ​សុខភាព​ខ្លាំង​មែន​ទែន។ ហេតុ​អ្វី​មនុស្ស​ម្នាក់​ៗ​មាន​ភាព​ចាស់​ជរា​មិន​ដូច​គ្នា? តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​ឲ្យ​ដឹង​ថា អាយុ​ដំណាល​គ្នា​សោះ អ្នក​ខ្លះ​រឹង​មាំ ខ្លះ​ទៀត​ទ្រុឌ​ទ្រោម ខ្លះ​ទៀត​បាត់​បង់​ជីវិត​មុន​ដោយ​សារ​ជំងឺ។ ទាំង​អស់​នេះ​គឺ​ទាក់​ទង​នឹង របប​អាហារ និង​ទម្លាប់​នៃ​ការ​រស់​នៅ​របស់​មនុស្ស​យើង។ សកម្មភាព​១០​យ៉ាង​ធ្វើ​ជា​ប្រចាំ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​អាយុ​វែង ១. ចៀសវាង​ដាច់​ខាត​បារី ស្រា ភេសជ្ជៈ​គ្រឿង​កំប៉ុង​ទុក​បាន​យូរ​គ្រប់​ប្រភេទ ២. ញ៉ាំ​អាហារ​៣​ពេល​/ថ្ងៃ​មាន​តុល្យភាព​សម​ល្មម មិន​ច្រើន​ពេក មិន​តិច​ពេក និង​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ៣. កាត់​បន្ថយ​អំបិល ប៊ីចេង ឬ​ម្សៅ​ស៊ុប និង​ស្ករ ក្នុង​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ ៤. ញ៉ាំ​បន្លែ​ស្រស់ ផ្លែ​ឈើ​ស្រស់​ធម្មជាតិ និង​ញ៉ាំ​ទឹក​ស្អាត ២-៣លីត្រ/ថ្ងៃ ៥. ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ជា​ប្រចាំ ៦. ទទួល​បាន​វីតាមីន D និង​កាល់ស្យូម​គ្រប់​គ្រាន់ ៧. រក្សា​ទម្ងន់ និង​រូប​រាង​កាយ​ឲ្យ​បាន​ល្អ ៨. ថែទាំ​ភ្នែក ត្រចៀក និង​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ ៩. សម្អាត​ធ្មេញ និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ជាមួយ​អ្នក​ជំនាញ​ឲ្យ​ទៀងទាត់ ព្រោះ​សុខភាព​មាត់​ធ្មេញ​មាន​ទំនាក់​ទំនង​ដល់​សុខភាព​ទូទៅ ១០. ប្រកួត​ប្រជែង​ខួរក្បាល​របស់​យើង (ព្យាយាម​ប្រើ​ខួរក្បាល​ឲ្យ​បាន​ច្រើន) និង​បង្កើត​ទំនាក់​ទំនង​ល្អ រឹងមាំ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន។

ស្វែងរក​បន្ថែម​ទៀត ចំណេះដឹងទូទៅ អត្ថបទ

ចំណេះដឹងទូទៅ

របប​អាហារ​ ការ​ធ្វើ​លំហាត់​ប្រាណ​​ ការ​គេង​ និង​ការ​គ្រប់គ្រង​ស្ត្រេស​បាន​ល្អ​ ​​គឺ​សុទ្ធ​តែ​ចូលរួម​ចំណែក​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។​ ប្រសិនបើ​​យើង​​មិន​បាន​គេង​​​ ​ឬ​មិន​ញ៉ាំ​វីតាមីន​ និង​សារធាតុ​រ៉ែ​​គ្រប់គ្រាន់​​ វា​​អាច​ធ្វើ​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។​ ការ​បំពេញ​វីតាមីន​ចាំបាច់​ទៅ​ក្នុង​រាងកាយ​ ក៏​អាច​ជួយ​យើង​បង្កើត​អង់ទីករ​ប្រឆាំង​នឹង​​ជំងឺ​ផ្សេង​ៗ​ ដែល​ជា​ហេតុ​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ​គ្នា​យើង​អាច​អនុវត្ត​ទម្លាប់​ទាំង​នេះ​ ដើម្បី​ជៀសឆ្ងាយ​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​​នៅ​រដូវ​ផ្ដាសាយ​។ ១. បង្កើន​របប​អាហារ​ល្អ​ៗ​ ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ ​សូម្បី​តែ​យើង​ខ្វះ​​ប្រូតេអ៊ីន​ វីតាមីន​B, C និង​D ក៏​ដូចជា​ស័ង្កសី​ វា​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ​។​ ដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​នៅ​ក្នុង​រដូវ​ផ្ដាសាយ​ យើង​គប្បី​ញ៉ាំ​ផ្លែឈើ​ចម្រុះ​ពណ៌​ និង​​បន្លែ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ និង​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ​។ ២. ទទួលបានពន្លឺព្រះអាទិត្យ​ នៅ​ក្នុង​រដូវ​រងា គ្នា​យើង​អាច​ប៉ះពាល់​កម្ដៅ​ថ្ងៃ​តិចតួច ដែល​​​អាច​រំខាន​ដល់​ដំណើរការ​ប្រចាំថ្ងៃ ​(Circadian Rhythm) ​និង​អាច​ជះឥទ្ធិពល​ដល់​អារម្មណ៍​​នៃ​ការ​ភ្ញាក់​ និង​ងងុយ​គេង​។​ ​ប្រសិនបើ​យើង​គេង​បាន​តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ វា​អាច​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ផ្ដាសាយ​ បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្នក​ដែល​គេង​ច្រើន​ជាង​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ការ​ទទួល​បាន​ពន្លឺ​ថ្ងៃ​ច្រើន​នៅ​អំឡុង​ពេល​ថ្ងៃ អាច​ជួយ​កម្ចាត់​ចោល​បញ្ហា​​នៃ​ការ​គេង​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ៣. ជៀសវាង​ការ​ហាត់ប្រាណ​​លើស​កម្រិត​ ​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ អាច​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ ប៉ុន្តែ​ប្រសិនបើ​យើ​ង​ប្រឹងប្រែង​លើស​កម្រិត​ ​វា​អាច​ទប់ស្កាត់​ដល់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បង្កើន​លទ្ធភាព​ឆ្លង​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​។​ ​ប្រសិនបើ​យើង​ហាត់ប្រាណ​គ្មាន​ថ្ងៃ​សម្រាក​ និង​ទទួល​រង​ការ​ឈឺ​សាច់​ដុំ​ នេះ​អាច​បណ្ដាល​មក​ពី​យើង​​ខិតខំ​ហាត់ប្រាណ​​ជ្រុល​។ ៤. ​ញ៉ាំទឹក​​ពេល​ព្រឹកព្រលឹម​ ​ប្រព័ន្ធ​ភាព​ស៊ាំ​​​អាច​ទាញ​យក​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ចរន្ត​ឈាម​របស់​យើង​ ដើម្បី​ឲ្យ​ដំណើរការ​ត្រឹមត្រូវ​។​ ដោយ​សារ​តែ​ឈាម​​​ផ្សំ​ឡើង​ពី​ទឹក​ភាគច្រើន​ ការ​ផ្ដល់​ជាតិ​ទឹក​មាន​សារសំខាន់​ណាស់​ ដើម្បី​កម្ចាត់​ចោល​​កាកសំណល់​ផ្សេង​ៗ​។ […]

ចំណេះដឹងទូទៅ

ការ​ថែទាំ​សុខភាព​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ ដែល​គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។​ ​នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​​ល្អ​ចំពោះ​សុខភាព​​ នោះ​រាងកាយ​របស់​យើង​នឹង​​នៅ​តែ​រឹងមាំ​ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ យោង​តាម​​ការ​សិក្សា​​មួយ​បាន​បង្ហាញ​ថា​ បុរស​ និង​ស្ត្រី​ដែល​រក្សា​​ទម្លាប់​រស់​នៅ​​ប្រកប​ដោយ​សុខភាព​ល្អ​​​មាន​ហានិភ័យ​ទាប​​​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​សរសៃ​ឈាម​បេះដូង​​ដល់​ទៅ​៨២% និង​​ជំងឺ​មហារីក​ចំនួន​៦៥%​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​មាន​បែបបទ​រស់​នៅ​ល្អ​។ ​ការ​សិក្សា​ដដែល​នេះ​បាន​ណែនាំ​ទម្លាប់​សាមញ្ញ​ទាំង​ប្រាំនេះ​ ដែល​ជះ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ចំពោះ​អាយុ​ជីវិត​របស់​យើង​។ ១. រក្សា​របប​អាហារ​​ល្អ​ ពិត​ណាស់​ ការ​ញ៉ាំ​របប​អាហារ​​​មិន​ល្អ​ និង​គ្មាន​តុល្យភាព​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​​ដ៏​គ្រោះថ្នាក់​ជា​ច្រើន​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ និង​ជំងឺ​ទឹក​នោម​ផ្អែម​។​ ​ចំណែក​ឯ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ គប្បី​​បញ្ចូល​អាហារ​កែច្នៃ​ក្នុង​កម្រិត​តិចតួច​ ​ញ៉ាំគ្រាប់​ធញ្ញជាតិ​ទាំង​មូល​ បន្លែ​ ផ្លែឈើ​ និង​ប្រភព​ធម្មជាតិ​នៃ​ប្រូតេអ៊ីន​ ដូចជា​ត្រី​ និង​សណ្ដែក ឲ្យ​បា​នច្រើន​​។ ២. ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​មាន​សារសំខាន់​ណាស់​។​ យោង​តាម​ការ​សិក្សា​មួយ​ពី​វិទ្យាស្ថាន​ជំងឺ​មហារីក​ថ្នាក់​ជាតិ​ (NCI)​បាន​បង្ហាញ​ថា​ គ្រាន់​តែ​យើង​ធ្វើ​លំហាត់​ប្រាណ​តិចតួច​ប្រចាំថ្ងៃ ក៏​អាច​បង្កើន​អាយុ​របស់​យើង​ដល់​ទៅ​៤,៥​ឆ្នាំ​ផង​ដែរ​។​ ​៣. រក្សា​ទម្ងន់​ត្រឹមត្រូវ​ បន្ថែម​ពី​នេះ ការ​គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​មាន​តុល្យភាព​ក៏​អាច​កាត់បន្ថយ​​ហានិភ័យ​នៃ​​ជំងឺ​ទឹក​នោម​ផ្អែម​  ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​ជំងឺ​មហារីក​សុដន់​​ថែម​ទៀត​ផង​។​ ​ជា​ទូទៅ​ ​ទម្ងន់​ខ្លួន​សមស្រប​​របស់​មនុស្ស​ម្នាក់ៗ​មិន​ដូច​គ្នា​ទេ​ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​សន្ទស្សន៍​​ម៉ាស​រាងកាយ​(BMI)​ចន្លោះ​ពី​១៨,៥ និង​២៤,៩ បាន​ន័យ​ថា​យើង​មាន​ទម្ងន់​ខ្លួន​ដែល​មាន​សុខភាព​ល្អ​។​ ៤.កាត់បន្ថយ​​​​ការ​​​ញ៉ាំ​គ្រឿង​ស្រវឹង ​​​​ជាក់​ស្ដែង ការ​ញ៉ាំ​គ្រឿង​ស្រវឹង​​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ ​ដូចជា​ការ​ឡើង​​ទំហំ​ចង្កេះ​ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ជាច្រើន​។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​​មួយ​សម​ល្មម​ ​ដោយ​ត្រឹម​តែ​មួយ​កែវ​សម្រាប់​ស្ត្រី​ និង​ពីរ​កែវ​សម្រាប់​បុរស​ក្នុង​មួយ​ថ្ងៃ​។ ៥. ជៀសវាង​ការ​ជក់​បារី​ គ្នា​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ជក់​បារី​ផ្ដល់​ហានិភ័យ​ដល់​​សុខភាព​​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​។​ បើ​ទោះ​បី​ជា​​ការ​ផ្ដាច់​​បារី​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​ការ​តស៊ូ​ព្យាយាម​ និង​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ យើង​ច្បាស់​ជា​អាច​ធ្វើ​ទៅ​បាន​​។

ចំណេះដឹងទូទៅ

ពិត​ណាស់​ថា​មនុស្ស​យើង​គ្មាន​អ្នក​ណា​ម្នាក់​មិន​ចង់​បាន​សុខ​ភាព​ល្អ​នោះ​ទេ តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធតែ​អនុវត្ត​បាន​ទម្លាប់​ល្អ​ដើម្បី​រក្សា​សុខភាព​ឲ្យ​នៅ​រឹង​មាំ​នោះ​ទេ​។ ទម្លាប់​មួយ​ចំនួន​ថ្វី​ដ្បិត​​តែ​មើល​ទៅ​សាមញ្ញ តែ​មនុស្ស​មិន​តិច​នាក់​​ទេ​មិន​អាច​ធ្វើ​បាន ជាហេតុ​នាំ​ឲ្យ​សុខភាព​ក៏​មិន​ល្អ​ទៅ​តាម​ហ្នឹង​ដែរ​។ តើ​ទម្លាប់​អ្វី​ខ្លះ​ជួយ​ឲ្យ​មនុស្ស​យើង​មាន​សុខភាព​ល្អ? ១. ញ៉ាំ​អាហារ​ពេល​ព្រឹក​​ វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​មាន​អ្វី​ទ្រាប់​ពោះ​នៅ​ពេល​ព្រឹក ដើម្បី​មាន​ដំណើរ​ការ​មេតាប៉ូលិស និង​ចៀសវាង​​ញ៉ាំ​អាហារ​ច្រើន​នៅ​ពេល​បន្ទាប់​។ ការ​សិក្សា​មួយ​ចំនួន​បាន​ក​ឃើញ​ថា​មនុស្ស​ពេញ​វ័យ​ដែល​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​អាច​បំពេញ​ការងារ​បាន​ល្អ​ជាង​អ្នក​មិ​ញ៉ាំ ហើយ​កូន​ក្មេង​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ប្រឡង​បាន​លទ្ធផល​ល្អ​ជាង​ក្មេង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​។ ២. មាន​ផែនការ​អាហារ​ ការ​ចេះ​រៀប​ចំ​ផែន​ការ​អាហារ នឹង​ជួយ​យើង​សន្សំ​បាន​ទាំង​ថវិកា និង​ពេល​វេលា​។ ការ​គិត​ទុក​មុន​ថា​ត្រូវ​ញ៉ាំ​អ្វី អាច​ជួយ​យើង​ដឹង​ថា​អាហារ​ណា​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ។ ដូច​ជា​យើង​ចង់​ស្រក​ទម្ងន់ យើង​ត្រូវ​កាត់​បន្ថយ​អាហារ​មាន​ជាតិ​ផ្អែម ខ្លាញ់ និង​កាបូអ៊ីដ្រាត ឬ​បើ​យើង​ត្រូវ​ការ​វីតាមីន​បន្ថែម យើង​ក៏​បាន​ដឹង​មុន​ដូច​គ្នា​។ ការ​មាន​ផែនការ​អាហារ ជួយ​ឲ្យ​យើង​អាច​គ្រប់​គ្រង​របប​អាហារ​បាន​ត្រឹម​ត្រូវ​។ ៣. ផឹកទឹក​គ្រប់គ្រាន់​ ការ​ផឹក​ទឹក​បាន​ច្រើន​​មិន​ត្រឹម​តែ​ជួយ​រក្សា​រាង​កាយ​មិន​ឲ្យ​ខ្វះ​ជាតិ​ទឹក​នោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ​ដែរ​។ គ្នា​យើង​កុំ​គិត​ថា​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​អាច​ជំនួស​ទឹក​បាន​នោះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​​មាន​ទំនាក់​ទំនង​នឹង​ជំងឺ​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែមប្រភេទ២។ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​មិន​មែន​តែ​ការ​ផឹកទឹក​តែ​មួយ​មុខ​នោះ​ទេ តែ​យើង​អាច​ញ៉ាំ​ផ្លែ​ឈើ​ដូច​ជា​ផ្លែ​ក្រូច ឪឡឹក ឬ​ត្រសក់​បន្ថែម ដើម្បី​បំពេញ​ជាតិ​ទឹក​ដែរ​។​​​​​​​ ៤. ហាត់​ប្រាណ ពេល​និយាយ​ដល់​រឿង​ហាត់​ប្រាណ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​ស្រឡាញ់​សុខភាព​ គឺ​ពិត​ជា​អាច​ធ្វើ​បាន​។ ការ​ហាត់​ប្រាណ​ដូច​ជា​រត់ រាំ ឬ​ជិះ​កង់​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​សុខ​ភាព​រាង​កាយ និង​ផ្លូវ​ចិត្ត​។ បើ​សិន​ជា​យើង​មិន​ចង់​រត់ ឬ​ជិះ​កង់ យើង​អាច​ចំណាយ​ពេល​ដើរ​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា​។ ​៥. មិន​ជក់​បារី បើ​សិន​ជា​យើង​ជា​អ្នក​ជក់​បារី គួរ​បញ្ឈប់​ទៅ​ដើម្បី​សុខភាព​របស់​យើង​។ ការ​ឈប់​ជក់បារី នឹង​ជួយ​ឲ្យ​សុខ​ភាព​យើង​បាន​ល្អ​ឡើង​វិញ ព្រោះ​ថា​រាងកាយ​យើង​នឹង​ជួសជុល​ការ​ខូច​បាន​បាន​លឿន​។ គ្នា​យើង​នឹង​ទេ​ថា គ្រាន់​តែ​២០​នាទី​ក្រោយ​ពី​យើង​ឈប់​ជក់​បារី ចង្វាក់​បេះដូង […]

ចំណេះដឹងទូទៅ

ឥឡូវ​នេះជា​ពេល​មួយ​សំខាន់​បំផុត​ ដែលយើងត្រូវរក្សា​ប្រព័ន្ធ​ការពារ​រាងកាយ​​ឲ្យ​មាន​សុខភាព​ល្អ និង​រឹងមាំ ដើម្បី​ទប់​ទល់​នឹង​វីរុស ឬ​មេរោគ​មួយ​ចំនួន​ចូល​ទៅ​វាយ​លុក​ក្នុង​រាងកាយ ដូច​ជា​វីរុស​កូវីដ-១៩ ជាដើម។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ជា​តិចនិក​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ចៀសវាង​ងាយ​ឆ្លង​មេរោគ រាលដាល​ចូល​ផ្នែក​ផ្សេងៗ​ក្នុង​រាងកាយ។ ១. ញ៉ាំ​អាហារ​ចម្រុះ​មុខ និង​មាន​តុល្យភាព ការ​ញ៉ាំ​អាហារ​មាន​តុល្យភាព រួម​ជាមួយ​បន្លែ​ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ ប្រូតេអ៊ីន​ពី​បន្លែ​សាច់ និង​ជាតិ​ខ្លាញ់​ល្អៗ ជា​សារធាតុ​ចិញ្ចឹម​ល្អ​សម្រាប់​យើង ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ឲ្យ​មាន​សុខភាព​រឹងមាំ និង​ដំណើរ​ការ​បាន​ល្អ។ មួយ​វិញ​ទៀត ដោយសារ​ពេល​នេះ គ្នា​យើង​មួយ​ចំនួន​មាន​ទម្លាប់​ញ៉ាំ​ច្រើន​ពេល​នៅ​ផ្ទះ ដែល​ជា​ទម្លាប់​មិន​ល្អ​ដល់​យើង ដូច​នេះ​គួរ​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​ឲ្យ​មាន​របៀប​ត្រឹម​ត្រូវ​ដូច​ជា៖ អង្គុយ​ញ៉ាំ​អាហារ​មួយ​កន្លែង កុំ​ញ៉ាំ​បណ្ដើរ ដើរ​បណ្ដើរ ឬ​ធ្វើ​កិច្ច​ការ​អ្វី​ផ្សេង​បណ្ដើរ យក​របស់​ដែល​ធ្វើ​ឲ្យ​យើង​បែក​អារម្មណ៍​ពេល​ញ៉ាំ​ចេញ​ដូច​ជា ទូរស័ព្ទ ទូរទស្សន៍ ឬ​កុំព្យូទ័រ ទំពា​អាហារ​ឲ្យ​បាន​ម៉ដ្ត​ល្អ កុំ​ព្យាយាម​ញ៉ាំ​ម្ដង​ឲ្យ​អស់ បើ​ឆ្អែត ទុក​អាហារ​មួយ​ឡែក​ឲ្យ​ត្រឹម​ត្រូវ​សឹម​ញ៉ាំ​តាម​ក្រោយ​ទៀត ២. រក្សា​ជាតិ​ទឹក ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​សំខាន់​ណាស់​សម្រាប់​សុខភាព​ទូទៅ។ បរិមាណ​ទឹក​ដែល​យើង​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​អាស្រ័យ​ទៅ​តាម​វ័យ ភេទ ទម្ងន់ កម្ពស់ សកម្មភាព​រាងកាយ និង​កត្តា​បរិស្ថាន​ជុំ​វិញ​ខ្លួន​យើង។ ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ការ​បំពេញ​ការងារ​​ ទោះបី​ជាយើង​​បាត់បង់​ជាតិទឹក​ត្រឹម ២%​ ក៏​ដោយ។ នេះ​អាច​មក​ពី​អាការៈ​អស់​កម្លាំង បាត់បង់​ការ​គ្រប់គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ លែង​ចង់​ធ្វើ​កិច្ចការ​ផ្សេងៗ និង​អាច​ប៉ះពាល់​ដល់​ការ​ហាត់​ប្រាណ​ដែរ។ ៣. អនុវត្ត​អនាម័យ​អាហារ បើ​យើង​កាន់ ឬ​ធ្វើ​ម្ហូប​អាហារមាន​អនាម័យ​ខ្ពស់​នោះ ហានីភ័យ​នៃ​ការ​ឆ្លង​ជំងឺ​ផ្សេងៗមានតិច […]

ចំណេះដឹងទូទៅ

ជា​ធម្មតា​ គ្នា​យើង​តែងតែ​ញ៉ាំ​ទឹក​នៅ​ពេល​ដែល​​យើង​ស្រេក​ទឹក​ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​។​ យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ​ មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​សុខភាព​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មិន​ធ្លាប់​ញ៉ាំ​ទឹក​នៅ​ពេល​ព្រឹក​ព្រលឹម​ទេ​នោះ​ យើង​គប្បី​​ចាប់ផ្ដើម​ទម្លាប់​​មួយ​នេះ​​ជា​ប្រចាំ​។​ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ​ក្រោយភ្ញាក់ពីគេង​ មាន​ដូច​ខាង​ក្រោម​។ ១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​​ការ​ញ៉ាំ​ទឹក​មាន​សារសំខាន់​ណាស់​ នៅ​ក្នុង​ការ​រក្សា​តុល្យភាព​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​។​ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ វា​អាច​ជួយ​រក្សា​ប្រព័ន្ធ​​​ទឹក​រងៃ​​នៅ​ក្នុង​រាងកាយ​ ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​បាន​ល្អ​។​ ប្រសិនបើ​​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ​ វា​នឹង​អាច​ជួយ​យើង​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​មាន​សុខភាព​​រឹងមាំ​។ ​២. ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ ការមាន​បញ្ហា​​បន្ទោបង់​​ អាច​មាន​ផល​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ដូចគ្នា​ ហើយ​វា​ក៏​អាច​រាំងស្ទះ​ដល់​​ការ​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​រាងកាយ​ផង​ដែរ។​ ជាក់​ស្ដែង ទឹក​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​បន្ទោបង់​ ហើយ​ការ​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ​ អាច​​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ ក៏​ដូចជា​ជួយ​យើង​ក្នុង​ការ​បញ្ចេញ​កាកសំណល់​មិន​ល្អ​ចេញ​ពី​រាងកាយ​។ ​៣. ពន្លឿន​ការ​ធ្វើ​មេតាប៉ូលីស​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ទឹក​នៅ​ពេល​ពោះ​ទទេ​ ក៏​អាច​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​ផង​ដែរ​។ នៅ​ពេល​ដែល​យើង​ធ្វើ​មេតាប៉ូលីស​បាន​ល្អ​ ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា​ ហើយ​​កត្តា​នេះ នឹង​​រួម​ចំណែក​​ជួយ​ឲ្យ​យើង​អាច​ស្រក​គីឡូ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ​៤. បញ្ចៀស​ការ​ឆ្លង​មេរោគ​ប្រព័ន្ធ​ទឹក​នោម​ ប្រសិនបើ​យើង​​​ជួបប្រទះ​ការ​ឆ្លង​មេរោគ​ប្រព័ន្ធ​ទឹក​នោម​ជា​ញឹកញយ​ ការ​ញ៉ាំ​ទឹក​នៅ​ពេល​ព្រឹម​ព្រលឹម​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ទប់​ទឹក​នោម​ពេញ​មួយ​យប់​ បាក់តេរី​ និង​ជាតិ​ពុល​មិន​ល្អ​ នឹង​កកើត​ឡើង​នៅ​លើ​ជញ្ជាំង​ប្លោក​នោម​។​ ប៉ុន្តែ​ ការ​ញ៉ាំ​ទឹក​នៅ​ពេល​ព្រឹក​បែប​នេះ​ នឹង​ជួយ​ឲ្យ​ប្លោក​នោម​បំពេញ​មុខងារ​កាន់​តែ​ប្រសើរ​ឡើង​ ពីព្រោះ​វា​មាន​តួនាទី​បញ្ចុះ​ទឹក​នោម​បាន​យ៉ាង​ល្អ​​។​ ៥. បង្កើន​កម្រិត​ថាមពល បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​ទឹក​មួយ​កែវ​នៅ​ពេល​ពោះ​ទទេ​ នឹង​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​កោសិកា​ឈាម​ក្រហម​ ដែល​ធ្វើ​ឲ្យ​យើង​​ទទួល​បាន​អុកស៊ីហ្សែន​កាន់​តែ​ច្រើន​នៅ​ក្នុង​រាងកាយ​ ជា​ហេតុ​ដែល​នាំ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​ស្វាហាប់​បាន​យូរ​​។

ចំណេះដឹងទូទៅ

កម្រិត​ថាមពល​ទាប​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ ដែល​​​បណ្ដាល​មក​ពី​លទ្ធផល​នៃ​ទម្លាប់​ជាក់លាក់​មួយ​ចំនួន។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​កែប្រែ​ទម្លាប់​ទាំង​នោះ​​​ភ្លាម​ៗ​ ដើម្បី​កុំ​ឲ្យ​ជួប​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ហត់​នឿយ​ជា​ប្រចាំ​ ​វា​នឹង​ធ្វើ​ឲ្យ​យើង​បាត់បង់​ប្រសិទ្ធភាព​ការងារ​ ក៏​ដូចជា​មាន​អារម្មណ៍​មួម៉ៅ​ជា​ញឹកញយ។ ១. ញ៉ាំ​កាហ្វេអ៊ីន​ច្រើន​ពេក​ ទោះ​បី​ជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​អាច​បង្កើន​ថាមពល​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ស្វាហាប់​​ជា​ច្រើន​ម៉ោង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​ញ៉ាំ​វា​ យើង​នឹង​បាត់បង់​ថាមពល​ស្ទើរ​ទាំង​ស្រុង​។​ ជា​ទូ​ទៅ​ កាហ្វេ​អ៊ីន​​ជួយ​បង្កើន​អ័រម៉ូន​ cortisol ហើយ​ការ​ញ៉ាំ​វា​ច្រើន​នឹង​ធ្វើ​ឲ្យ​យើង​មាន​ថាមពល​មុន​ពេល​ដំបូង​ ប៉ុន្តែ​ក្រោយ​មក​យើង​នឹង​ចាប់ផ្ដើម​អស់​កម្លាំង​កំហែង​គ្មាន​សល់​​។​ ២. មើល​ទូរទស្សន៍​ ឬ​ទូរសព្ទ​ច្រើន​ម៉ោង មនុស្ស​ភាគ​ច្រើន​ចំណាយ​ពេល​នៅ​មុខ​​អេក្រង់​ទូរទស្សន៍ ឬ​ទូរសព្ទ​​ជា​ច្រើន​ម៉ោង​ ដែល​អាច​បណ្ដាល​ឲ្យ​​ចុក​រួយ​ភ្នែក​ ឈឺ​ក្បាល​ និង​នឿយ​ហត់​អស់​កម្លាំង​។​ ជាមួយ​គ្នា​នេះ​ដែរ​ ពន្លឺ​ពណ៌​ខៀវ​​ដែល​ចេញ​ពី​អេក្រង់ ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ដំណេក​របស់​យើង​។​ លើស​ពី​នេះ​ មាន​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ចំណាយ​ពេល​លើ​អេក្រង់​គ្រឿង​អេឡិចត្រូនិក​ទាំង​នេះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ និង​ធាត់​ជ្រុល​ថែម​ទៀត​ផង​។​ ៣. ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ​ពិត​ណាស់​ ​​​​​​ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ព្រម​ទាំង​​ទទួល​​បាន​ថាមពល​គ្រប់គ្រាន់​ យើង​ចាំបាច់​ត្រូវ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​។​ ដូច​គ្នា​ទៅ​នឹង​កីឡាករ​ដែរ​ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​ ទឹក​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត​។ ៤. ញ៉ាំ​អាហារ​កែ​ច្នៃ​ច្រើន​ជ្រុល​ ​អាហារ​កែ​ច្នៃ​ភាគ​ច្រើន​មាន​ផ្ទុក​ជាតិ​កាបូអ៊ីដ្រាត​ធម្មតា​​ ដែល​​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ឡើង​ចុះ​មិន​ទៀងទាត់​ និង​អាច​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​នឿយហត់​​​​ខ្លាំង​។​ លើស​ពី​នេះ​ ការ​ញ៉ាំ​ជាតិ​ស្ករ​ និង​កាបូអ៊ីដ្រាត​ធម្មតា​ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ភ្លេចភ្លាំង​ និង​អស់​កម្លាំង​​ផង​ដែរ​។ ជាក់​ស្ដែង​​ អាហារ​កែ​ច្នៃ​មាន​ជាតិ​សូដ្យូម​ខ្ពស់​ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រេក​ទឹក​ខ្លាំង​ ព្រម​ទាំង​នឿយ​ហត់ ហើយ​វា​ក៏​មិន​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​​ដល់​រាងកាយ​យើង​​ដូច​គ្នា​។ ​​​៥. ស្រ្តេស​ខ្លាំង​ សម្រាប់​អ្នក​ដែល​ស្រ្តេស​ខ្លាំង​ អាច​ប្រឈម​នឹង​ការ​កើន​សម្ពាធ​ឈាម​ […]

ចំណេះដឹងទូទៅ

កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ទទួល​ខុស​ត្រូវ​ក្នុង​ការ​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្វាហាប់​ និង​​ថាមពល​ពេញ​មួយ​ថ្ងៃ​​​។​ នៅ​ពេល​ដែល​កម្រិត​ជា​ស្ករ​ចុះ​ទាប​​ពេក ​ឬ​ខ្ពស់​ពេក​ វា​នឹង​​ជះ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ដល់​រាងកាយ​របស់​យើង​។​ ហេតុ​នេះ​ហើយ​ ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ល្អ​ គឺ​ជា​រឿង​សំខាន់​បំផុត​ ដែល​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​ ជាក់​ស្ដែង​ ទឹក​ដូង​​គឺ​ជា​ភេសជ្ជៈ​ធម្មជាតិ​ដែល​មាន​គុណប្រយោជន៍​ច្រើន​ដល់​សុខភាព​​ ព្រម​ជាមួយ​នឹង​រសជាតិ​ផ្អែម​ឆ្ងាញ់។​ លើស​ពី​នេះ​ ទឹក​ដូង​ក៏​មាន​​សារធាតុ​ចិញ្ចឹម​ ក៏​ដូចជា​សារធាតុ​រ៉ែ​​ដែល​រាងកាយ​ត្រូវការ​​ជា​ចាំបាច់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ថែម​ទៀត​ផង​។​ ១. ជំរុញ​ការ​​ធ្វើ​មេតាប៉ូលីស ​ទឹក​ដូង​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​​ដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ដោយ​បង្កើន​អារម្មណ៍​ឆ្អែត​ គ្រប់គ្រង​ចំណង់​អាហារ​ និង​សម្រួល​ដល់​ការ​រំលាយ​អាហារ​​​។​ នៅ​ពេល​ដែល​ការ​ធ្វើ​មេតាប៉ូលីស​​មាន​ភាព​ប្រសើរ​ឡើង​ រាងកាយ​របស់​យើង​ក៏​ធ្វើការ​​រំលាយ​អាហារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ​។​ ២. សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ ​​ទឹក​ដូង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​ជា​ច្រើន ដូចជា​ជាតិ​សរសៃ ប៉ូតាស្យូម​ កាល់ស្យូម​ ម៉ាញ៉េស្យូម​ សូដ្យូម​ និង​ជាតិ​ដែក ហើយ​សមាសធាតុ​ទាំង​នេះ​មាន​គុណប្រយោជន៍​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​​បាន​យ៉ាង​ពូកែ​​សក្ដិសិទ្ធិ​​។​ ៣. ជួយ​​ឲ្យ​ចរន្ត​​ឈាម​ប្រសើរ​ឡើង​ ចរន្ត​ឈាម​ខ្សោយ​ គឺ​ជា​បញ្ហា​ទូទៅ​សម្រាប់​អ្នក​​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។​ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ភ្នែក​ រមួល​សាច់​ដុំ ​ និង​ខ្សោយ​តម្រង​នោម​ជាដើម​។​ ទឹក​ដូង​មាន​អត្ថប្រយោជន៍​​​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង​ និង​ធ្វើ​ឲ្យ​លំហូរ​ឈាម​​នៅ​ក្នុង​រាងកាយ​មាន​សភាព​ធម្មតា​ ដោយ​ធានា​ថា​យើង​​អាច​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ​ដែល​កើត​ឡើង​ដោយសារ​ចរន្ត​ឈាម​ខ្សោយ​។ ៤. ជួយ​ដល់​ការ​សម្រក​ទម្ងន់​ ​​ការ​លើស​ទម្ងន់​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​ លើស​ពី​នេះ​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​តែងតែ​មាន​ការ​​​ឡើង​ទម្ងន់​ខុស​ពី​ធម្មតា​។​ យ៉ាង​ណា​មិញ​ ទឹក​ដូង​មាន​កាឡូរី​ទាប​ ហើយ​ផ្ទុក​ទៅ​ដោយ​ជីវ​អង់ស៊ីម ដែល​​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​ទឹក​ដូង​ជា​​ទៀងទាត់ ​​វា​អាច​ជួយ​យើង​ជៀស​ឆ្ងាយ​ពី​ការ​ញ៉ាំ​ជ្រុល​ ដោយ​​​កាត់​បន្ថយ​កាឡូរី​​​​ដែល​យើង​​ទទួល​បាន​ពី​អាហារ​។ ៥. កម្រិត​ស្ករ​ទាប​ក្នុង​អាហារ ​​ បន្ថែម​ពី​នេះ​ ទឹក​ដូង​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ និង​ផ្ទុក​ទៅ​ដោយ​ស្ករ​ធម្មជាតិ​​តិចតួច​បំផុត​ […]

ចំណេះដឹងទូទៅ

បូស​អន្ទង់ ជា​ជំងឺ​មួយ​កើត​ឡើង​លើ​រន្ធបាត ក្រៅ​ពី​ជំងឺ​ឫសដូងបាត បូស​អន្ទង់ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ អាច​ជា​អាប់សែ ហើយ​អាច​​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត។ ​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​បញ្ចេញទឹករម្អិលនៅតំបន់រន្ធគូទ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាង​ក្រៅ មិនមែនមកពីការរួមភេទតាមរន្ធគូទ ការលាងគូទមិនបានស្អាតនោះទេ នេះបើតាម​ការ​បញ្ជាក់​លោក​វេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ លោកវេជ្ជបណ្ឌិតបានបន្តថា ​វិធីព្យាបាល​បូស​អន្ទង់​​ដែល​មាន​ប្រសិទ្ធភាពមាន​តែ​មួយ​មុខ​គត់ គឺ​ការ​ព្យាបាល​ដោយ​វះកាត់ ឯ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក ឬ​ថ្នាំ​ផ្សះ គ្រាន់​តែ​បាន​ជួយ​សម្រួល​បញ្ហា​អាប់សែ ឬ​បញ្ហា​ហូរ​ខ្ទុះ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។ ងាក​ទៅ​ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ ឬ​ការ​ធ្វើ​វិធី​ផ្សេងៗ​ក្រៅ​ពី​វះកាត់​ដើម្បី​ព្យាបាល​បូស​អន្ទង់ ដូច​ជា​ត្រាំ​ទឹក​ថ្នាំ លោក​វេជ្ជបណ្ឌិត​ថា ក៏​មិន​អាច​ព្យាបាល​បូស​អន្ទង់​ឲ្យ​ជា​បាន​ដែរ។ កើតបូសអន្ទង់អាចធ្វើឲ្យស្លាប់ទេ? ចម្លើយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​សុខភាព និង​វ័យ​របស់​អ្នក​ជំងឺ បើ​សិន​ជា​បូស​អន្ទង់​កើត​លើ​មនុស្ស​ពេញ​វ័យ មាន​សុខភាពល្អ​​មិន​ស្លាប់​នោះ​ទេ ប៉ុន្តែ​បើ​កើត​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ទឹកនោមផ្អែម មហារីក រលាកសន្លាក់រ៉ាំរ៉ៃ អាច​មាន​ហានិភ័យខ្ពស់។

ចំណេះដឹងទូទៅ

ជំងឺ​មហារីក​ត្រូវ​អ្នក​ជំនាញ​វាយ​តម្លៃ​ថា​ជាមូល​ហេតុ​បង្ក​ចម្បង​មួយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​លើ​ពិ​ភព​លោក​។ ប៉ុន្តែ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​ផ្លាស់​​ប្តូរ​របប​អាហារ​មួយ​ចំនួន​អាច​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន​ពី​៣០ទៅ​៥០​ភាគ​រយ​។​ អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា​ការ​វាយ​តម្លៃ​ថា​អាហារ​ជាក់​លាក់​ណា​មួយ​អាច​បង្ក​ជា​ជំងឺ​មហារីក គឺជា​រឿង​ពិបាក។ ប៉ុន្តែថា​ តាមការ​សិក្សា ការ​ញ៉ាំ​អាហារ​ណាមួយ​ក្នុង​ចំនួន​ច្រើន​ពេក​ ក៏​ទំនង​ជា​អាច​ធ្វើ​ឲ្យ​យើង​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​​។​ ១. អាហារ​ផ្អែម និង​ស្ករ​ចម្រាញ់​ អាហារ​កែ​ច្នៃ​ដែល​មាន​ជាតិ​ស្ករ​ច្រើន និង​មាន​ជាតិ​សរសៃ និង​ជីវិជាតិ​ចិញ្ចឹម​​​ទាប មាន​ទំនាក់​ទំនង​ខ្ពស់​ទៅ​នឹង​ហានិភ័យ​កើត​ជំងឺ​​មហារីក។ ការ​សិក្សា​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ គឺ​មាន​ទំនាក់​ទំនង​នៃការ​កើន​ឡើង​ហានិភ័យ​ជំងឺ​មហារីក​មួយ​ចំនួន​ដូចជា មហារីកក្រពះ សុដន់ និង​ពោះវៀន​ធំ ជា​ដើម។​ ការ​សិក្សា​បញ្ជាក់ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​អាំងស៊ុយ​លីន​ខ្ពស់ ជាកត្តា​បង្ក​ហានិភ័យ​ជំងឺ​មហារីក។ អាំងស៊ុយ​លីន ត្រូវ​គេ​ដឹងថា​ជួយ​រំញោច​ដល់​ការ​បំបែក​កោសិកា ជួយ​គាំទ្រ​ដល់​ការលូត​លាស់ និង​រាល​ដាល​កោសិកា​មហារីក ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​​ក្នុង​ការ​កម្ចាត់​។ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ យើង​គួរ​កម្រិត ឬ​ចៀស​វាង​ញ៉ាំអាហារ​ណា​ជំរុញ​ឲ្យ​មាន​ការ​ផលិត​កម្រិត​អាំងស៊ុយ​លីនច្រើន​ ដូច​ជា​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ជា​ដើម​។ ២. សាច់​កែច្នៃ​ ទីភ្នាក់​ងារ​អន្តរ​ជាតិ​ស្រាវ​ជ្រាវជំងឺ​មហារីក ​(IARC ) បាន​ចាត់ទុក​សាច់​កែ​ច្នៃ​ថា​អាច​ជា​ធាតុ​បង្ករ​របស់​ជំងឺ​មហារីក(carcinogen ) ដែលពេល​ខ្លះ​នាំឲ្យ​កើត​ជំងឺ​មហារីក​។ សាច់​កែ​ច្នៃ​រាប់​បញ្ចូល​ដូច​ជា hot dogs សាច់ជ្រូក​ham និង​សាច់​ជ្រូក​បី​ជាន់​​ជា​ដើម​។​ ការសិក្សា​ស្រាវ​ជ្រាវ​បែបអង្កេត​​មួយ​ចំនួន​បាន​រកឃើញ​ថា​ ការ​ញ៉ាំ​សាច់កែច្នៃ​មាន​ទំនាក់ទំនង​នឹង​​ការ​កើន​ឡើង​ហានិភ័យ​ជំងឺ​មហារីក ពិសេស​ជំងឺ​មហារីក​ពោះវៀន​ធំ​។ ៣. អាហារ​​ខ្លោច​ ​ការ​ចម្អិន​អាហារ​ក្នុង​កម្រិត​សីតុណ្ហភាព​ខ្ពស់​ពេក ដូច​ជា​ដុត ចៀន និង​អាំង អាច​នាំ​ឲ្យ​មានការ​ផលិត​សារធាតុ​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដូច​ជា heterocyclic amines (HA)និង AGEs​។ នៅ​ពេល​ដែល​សារធាតុ​គ្រោះ​ថ្នាក់​ទាំង​នេះ​កើន​ឡើង​ខ្លាំង​ជ្រុល​​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក និង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក និង​ជំងឺ​ផ្សេងៗ​ទៀត​។​ អាហារ​មួយ​ចំនួន​ដូច​ជា​សាច់​សត្វ​មាន​ខ្លាញ់ និង​ប្រូតេអ៊ីន​ខ្ពស់ ក៏​ដូច​ជា​សាច់​កែ​ច្នៃ […]

ចំណេះដឹងទូទៅ

និយាយ​ដល់​ផ្លែ​ស្រកានាគ គ្នា​យើង​ពិត​ជា​ស្គាល់​ច្បាស់​ណាស់ ផ្លែនេះ​មិន​ត្រឹម​តែ​មាន​តម្លៃ​សមរម្យ​ទេ ថែម​ទាំង​មាន​រស​ជាតិ​ឆ្ងាញ់​ផង​ដែរ។ ក្រៅពី​រសជាតិ គ្នា​យើង​ដឹង​ទេ​ថា​ផ្លែ​ស្រកានាគ​មាន​គុណ​ប្រ​យោជន៍​ចំពោះ​សុខភាព​ច្រើន​យ៉ាង​។ ​​​​១. សារធាតុ​ចិញ្ចឹម​ខ្ពស់​ ​ផ្លែ​ស្រកានាគ ដ្បិត​មាន​កាឡូរី​តិច តែ​មាន​សារ​ធាតុរ៉ែ វិតាមីន​សំខាន់ៗ​ជា​ច្រើន ព្រម​ទាំង​មាន​ជាតិ​សរសៃ​ទៀត​ផង។ ក្នុង​ផ្លែស្រកា​នាគ​មាន​ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិ​សរសៃ ជាតិ​ដែក ម៉ាញ៉េស្យូម វីតាមីន C និង​វីតាមីន​E។ ២. ជួយ​ស្បែក​ ផ្លែ​ស្រកា​នាគ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និង​វីតាមីន ដែល​​មាន​ផល​ល្អ ដល់​សុខភាព​ស្បែក​។ វីតាមីន C នៅ​ក្នុង​ផ្លែឈើ​នេះ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ការពារ​ស្បែក​ស្រអាប់ និង​កាត់​បន្ថយ​ភាព​ចាស់​ជា​ដើម​។ ៣. ជាតិ​សរសៃ​ ផ្លែ​ស្រកា​នាគ​មាន​ជាតិ​សរសៃ​ខ្ពស់ កាឡូរី​ទាប និ​គ្មាន​ជាតិ​ខ្លាញ់។ ដូច​នេះ​ហើយ ការ​ដាក់​​ផ្លែ​ស្រកា​នាគ​ចូល​ក្នុង​របប​អាហារ នឹង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ដំណើរ​ការ​បាន​យ៉ាង​រលូន​។ ៤. សុខភាព​ពោះ​វៀន​ ផ្លែ​ស្រកាន​នាគ​ក៏​មាន​ដែរ​ prebiotics ដែល​សារធាតុ​នេះ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​លូត​លាស់​របស់​បាក់​តេរី​ល្អៗ​នៅ​ក្នុង​ក្រពះ ដែល​ជំនួយ​ដល់​ការ​រំលាយ​អាហារ។ Prebiotics គឺ​ជា​តិ​សរសៃ​ម្យ៉ាង​ដែល​បាក់​តេរី​ល្អ​ក្នុងពោះ​វៀន​ត្រូវ​ការ​សម្រាប់​លូត​លាស់។ លើស​ពី​នេះ ផ្លែ​ស្រកានាគ​ក៏​មាន​ទំនាក់ទំនង​ក្នុង​ការ​ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពះ​ដូច​គ្នា​។​​ ៥. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដោយ​សារ​តែផ្លែ​ស្រកា​នាគ​មាន​ផ្ទុក​វីតាមីន​ C ទើប​ផ្លែ​ឈើ​នេះ​អាច​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រ​បស់​យើង​បាន។ មួយ​វិញ​ទៀត ផ្លែ​ស្រកា​នាគ​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​ជួយ​ទៅ​ដល់​ប្រ​ព័ន្ធភាព​ស៊ាំ​ការ​ពារ​រាង​កាយ​ពី​ពពួក​បាក់តេរី និង​មេរោគ​។ ៦. ​ជាតិ​ដែក​ ផ្លែ​ស្រកានាគ​ ក៏​ជួយ​បង្កើ​កម្រិត​ជាតិ​ដែក​នៅ​ក្នុង​រាង​កាយ។ ជា​តិ​ដែក​មាន​សារ​សំខាន់​ក្នុង​ការ​ជួយ​ដឹង​ជញ្ជូន​អុក​ស៊ី​សែន​ក្នុង​រាង​កាយ។ ដូច​នេះ បើ​យើង​ចង់​បង្ការ​បញ្ហា​​ប្រឈម​នឹង​ខ្វះ​ជាតិ​ដែក កុំ​ភ្លេច​បន្ថែម​ផ្លែ​ស្រកា​នាគ​ទៅ​ក្នុង​របប​អាហារ​។

x