មុននឹងសម្រេចចិត្តចូលរោងការ គ្នាយើងមិនថាប្រុស ឬស្រីមិនគួររំលងការពិនិត្យសុខភាពមុនចាប់ផ្ដើមជីវិតជាគូនោះទេ។ ការពិនិត្យសុខភាពមុនរៀបការ គឺជារឿងគួរធ្វើដើម្បីជីវិតអាពាហ៍ពិពាហ៍ ប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មុននឹងសម្រេចចិត្តចូលរោងការ គ្នាយើងមិនថាប្រុស ឬស្រីមិនគួររំលងការពិនិត្យសុខភាពមុនចាប់ផ្ដើមជីវិតជាគូនោះទេ។ ការពិនិត្យសុខភាពមុនរៀបការ គឺជារឿងគួរធ្វើដើម្បីជីវិតអាពាហ៍ពិពាហ៍ ប្រកបដោយភាពរីករាយ និងមានសុខភាពល្អ។
ការពិនិត្យសុខភាពមុនពេលរៀបការពិតជាផ្ដល់អត្ថប្រយោជន៍ច្រើនខ្លាំងណាស់ដល់ជីវិតជាដៃគូរបស់ប្ដីប្រពន្ធថ្មីថ្មោង ព្រោះយើងអាចដឹងពីដំណាក់កាលដំបូងនៃជំងឺមួយចំនួនមុនចាប់ផ្ដើមរស់នៅជាមួយគ្នា និងផ្ដល់ភាពងាយស្រួលក្នុងការសម្រេចទាក់ទងនឹងបញ្ហាសុខភាពទៅថ្ងៃអនាគត។ គ្នាយើងគួរពិនិត្យសុខភាពមុនរៀបការលើ ៤ ចំណុចខាងក្រោមនេះ៖
មេរោគអេដស៍ ជំងឺរលាកថ្លើមប្រភេទ B និង C ជាស្ថានភាពជំងឺដែលអាចនៅជាប់ជាមួយយើងពេញមួយជីវិត ហើយប្រសិនបើមិនគ្រប់គ្រង ឬព្យាបាលត្រឹមត្រូវទេ នោះអាចធ្វើឲ្យចំណងអាពាហ៍ពិពាហ៍កាន់តែមានភាពតានតឹង។ ហេតុនេះហើយទើបចាំបាច់យ់ងត្រូវបញ្ចូលក្នុងតារាងពិនិត្យសុខភាពមុនរៀបការ។ ការដែលយើងបានដឹងពីស្ថានភាពជំងឺទាំងនេះរបស់ដៃគូជាមុន យើងអាចរកវិធីការព្យាបាល ឬគ្រប់គ្រងច្បាស់លាស់ណាមួយបាន និងអាចការពារខ្លួនពីការឆ្លងជំងឺពីដៃគូបានថែមទៀតផង។ ជំងឺកាមរោគផ្សេងៗដូចជា ជំងឺប្រមេះទឹកបាយ ជំងឺស្វាយ បាក់តេរីទ្វារមាស ឬកើតឫស អាចព្យាបាលដោយការថែទាំត្រឹមត្រូវតិចតួច ហើយជួយកាត់បន្ថយហានិភ័យនៃភាពគ្មានកូន និងការរលូតកូនបានថែមទៀតផង។
ក្រុមឈាមត្រូវតែមានភាពស៊ីគ្នារវាងដៃគូទាំងសងខាង ដើម្បីចៀសវាងបញ្ហាអំឡុងពេលមានផ្ទៃពោះដូចជាជំងឺរេស៊ីសជាដើម។ ជំងឺនេះ ជាស្ថានភាពនៃអង្គបដិប្រាណនៅក្នុងឈាមរបស់ស្ត្រីមានផ្ទៃពោះបំផ្លាញកោសិកាឈាមរបស់ទារក។ នេះអាចបណ្ដាលឲ្យគភ៌នៅក្នុងផ្ទៃប្រឈមនឹងបញ្ហាស្លាប់នៅក្នុងពោះ និងការរលូតចេញតែម្ដង។
ការតេស្តនេះមានភាពចាំបាច់ដោយថាពើសិនជាមានបញ្ហាទាក់ទងនឹងការមិនអាចមានកូន យ់ងអាចដោះស្រាយបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបានដោយមិនបង្កឲ្យមានបញ្ហាផ្លូវចិត្ត ជម្លោះក្នុងគ្រួសារ ឬប៉ះពាល់ដល់អារម្មណ៍ដៃគូទាំងសងខាងក្រោយរៀបការឡើយ។
ការពិនិត្យសុខភាពមុនពេលរៀបការលើផ្នែកហ្សែនអាចជួយគ្នាយើងរកឃើញជំងឺនៅដំណាក់កាលដំបូងៗ និងមានវិធានការព្យាបាល ឬការពារយ៉ាងមានប្រសិទ្ធភាព មុនពេលជំងឺឈានដល់ដំណាក់កាលចុងក្រោយ។ ការធ្វើតេស្ដនេះគួរតែរួមបញ្ចូលការពិនិត្យជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម កោសិកាមហារីក និងជំងឺឈាម Thalassemia។
គួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕