សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

ជប៉ុន កំពុង​ក្លាយ​ជាប្រទេស​មាន​ពលរដ្ឋ​គ្មាន​បទ​ពិសោធ​រួម​ភេទ​ច្រើន​បំផុត

ជប៉ុន ​ដែល​ត្រូវ​ចាត់​ទុកជា​ប្រទេស​ មាន​ឧស្សាហកម្ម​ភាព​យន្ត​សិច ​ធំបំផុត​មួយ​លើ​ពិភពលោក ​បែរ​ជា​កំពុង​ប្រឈម​មុខ​ជាមួយ​កំណើន ពលរដ្ឋ​គ្មាន​បទ​ពិសោធន៍​រឿង​លើ​គ្រែ​ទៅ​វិញ ដោយ​ការ​សិក្សា​ថ្មី បង្ហាញ​ថា ជនជាតិ​ជប៉ុន ១/១០ ​នាក់ នៅ​វ័យ ៣០​ឆ្នាំ ពុំធ្លាប់​រួមភេទទាល់​តែ​សោះ ខណៈ​តួលេខ​មនុស្ស​ពេញវ័យ គ្មាន​បទពិសោធន៍​រួមភេទ ក៏​កំពុង​កើនឡើង​ផងដែរ។  ការសិក្សា​នេះ យោង​លើ​ទិន្នន័យ​ពី​អង្គភាព​ជាតិ​បង្ក​កំណើត របស់​​ប្រទេសនេះ ធ្វើ​ឡើង​ចន្លោះ​​ឆ្នាំ​ ១៩៨៧-២០១៥ និង​ត្រួត​ពិនិត្យ​ដោយ​ក្រសួង​សុខាភិបាល​ជប៉ុន បង្ហាញ​ថា នៅ​ឆ្នាំ២០១៥ ស្រីៗ​ជន​ជាតិជប៉ុន​ ១១,៩% អាយុ​ពី ៣០-៣៤ ​ឆ្នាំ និង​ប្រុសៗ ១២,៧%  អាយុ​ពី ៣០-៣៤ ​ឆ្នាំ ពុំមាន​បទពិសោធន៍​រួមភេទ​នោះទេ។ ចំណែក​នៅ​ចន្លោះ​អាយុ​ពី ៣៥-៣៩​ឆ្នាំ ស្រីៗ មាន ៨,៩​% និង​ប្រុសៗ មាន ៩,៥ ភាគរយ។ រីឯ​ការសិក្សានៃ​​អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ តូក្យូ ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៥ លើ​មនុស្សពេញ​វ័យ​អាយុ​ចន្លោះ​ពី ១៨-៣៩ ​ឆ្នាំ រកឃើញ​ថា ប្រុសៗ​ប្រមាណ ២៥% និង​ស្រីៗ​ប្រមាណ ២៥% […]


ព័ត៌មាន

មិនមែន​បំភ័យ​ទេ ញ៉ាំ​ឈាម​សត្វ​គ្រប់​ប្រភេទ ងាយ​ឆ្លង​រោគ​បំផុត

ឈាម​សត្វ​ដែល​ពេញ​និយម​យក​មក​ធ្វើ​​អាហារ មាន ឈាម​ជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាម​សត្វ​អាច​យក​ធ្វើ​អាហារ​បាន​ក៏​ពិតមែន តែ​ក៏​មាន​ហានិភ័យ​ចំពោះ​សុខភាពយើង​​ដែរ ប្រសិន​បើ​ឈាម​នោះ​មាន​ផ្ទុក​មេរោគ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាម​ជា​បណ្តុំ​ផ្ទុក​មេរោគ​ជា​ច្រើន​ប្រភេទ ដូច្នេះ​ហើយ​កាល​ណា​យើង​មាន​ជំងឺ​អី​មួយ នោះ​គ្រូពេទ្យតម្រូវ​ឲ្យ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​មេរោគ​ទាំង​នោះ”។ ដូចគ្នា​នេះ​ដែរ ពេល​យើង​ញ៉ាំ​ឈាម​សត្វ​ដែល​មាន​ផ្ទុក​មេរោគ ដោយ​ចម្អិន​មិន​ឆ្អិន​ល្អ នោះ​មេរោគ​ទាំងនោះ​អាច​ឆ្លង​មក​មនុស្ស​យើង​បាន​យ៉ាង​ងាយ គួបផ្សំ​នឹង​ទីតាំង​សត្វឃាត​មិនមាន​អនាម័យ​ទៀត​នោះ ឈាម​សត្វ​ដែល​យើង​មក​ចម្អិន​ធ្វើ​អាហាររឹត​តែ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។ មួយ​វិញ​ទៀត ក្នុង​ករណី​យើង​ញ៉ាំឈាម ឬ​ផឹកឈាម​សត្វ​ច្រើន​ពេក​​ក៏​​អាច​​ឲ្យ​​មាន​​ជំងឺ​ម្យ៉ាង​​ហៅថា Haemochromatosis ដែល​បង្ក​ទៅ​ជា​ខូច​ថ្លើម ចាល់​ជាតិ​ទឹក​ក្នុង​សួត កង្វះ​ជាតិ​ទឹក សម្ពាធ​ឈាម​ចុះ​ទាប និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយសារ​ចាល់​ជាតិ​ដែក​ក្នុង​ខ្លួន​ច្រើន​ពេក។ ទោះ​​ក្នុង​​លក្ខខណ្ឌ​ណា​​ក៏​ដោយ​​លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត មិន​​លើក​​ទឹកចិត្ត​​ឲ្យ​​យើង​​ញ៉ាំ​​ពពួក​​ឈាម​​សត្វ​ និង​គ្រឿងក្នុង​​​សត្វ​​គ្រប់​​ប្រភេទ ព្រោះងាយ​​នឹង​​ឆ្លង​​នូវ​​មេរោគ​​ជា​​ច្រើន​មុ​ខ។ អត្ថបទពាក់ព័ន្ធ៖ ជនជាតិថៃ​ម្នាក់ ត្រូវ​កាត់ជើងចោល ដោយ​សារញ៉ាំ​ឈាម​ជ្រូក ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

FDA អនុញ្ញាត​ឲ្យ​ប្រើ​​ថ្នាំ​លើស​ឈាម Losartan ជំនួស​ពពួក​ថ្នាំ ARBs មួយ​ចំនួន

ថ្នាំលើសឈាម ៤០​មុខ ត្រូវបាន​អាជ្ញាធរ​សហរដ្ឋអាមេរិក ប្រកាស​​អាចប្រើប្រាស់​ដោយ​សុវត្ថិភាព ក្រោយ​ពិនិត្យឃើញ​ថា គ្មាន​ផ្ទុក​សារធាតុ​គីមី​បង្ក​មហារីក នីត្រូសាមីន (Nitrosamine) ស្របពេល​រឿង​អាស្រូវថ្នាំ​លើស​ឈាម​មួយ​ចំនួន ​មានផ្ទុក​សារធាតុ​គីមី​គ្រោះ​ថ្នាក់ និង​ត្រូវ​ប្រកាស​ប្រមូលត្រលប់រោង​ចក្រ​វិញ។ ក្នុង​ចំណោម​បញ្ជី​ថ្នាំ​លើស​ឈាម អាជ្ញាធរ​ចំណី​អាហារ និង​ឱសថ អាមេរិក FDA អះអាង​មាន​សុវត្ថិភាព ក៏​មាន​ថ្នាំ Losartan (ថ្នាំ​ក្នុង​ក្រុម ARBs) បើទោះ​ជា​ពេល​ថ្មីៗ​នេះ ប្រទេស​សិង្ហបុរី ទើប​តែ​អះអាង​ប្រមូល​ថ្នាំ​នេះ ៣​ប្រភេទ ត្រឡប់​មក​វិញ ក្រោយ​រក​ឃើញ​សារធាតុ​គីមី នីត្រូ​សាមីន ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក។ ដោយ​ឡែក​ភ្នាក់​ងារ​ FDA របស់​សហរដ្ឋ​អាមេរិក ប្រកាស​ប្រមូល​មក​វិញ​ក្រុម​ថ្នាំ​លើស​ឈាម​ ARBs (angiotensin II receptor blockers) មួយ​ចំនួន​ដែល​មាន​ផ្ទុក​សារធាតុ​នីត្រូសាមីន ដូច​គ្នា។ ក្រុម​ថ្នាំ ARBs គឺ​មាន​ប្រសិទ្ធ​ភាព​ទប់ស្កាត់​ឥទ្ធិពល​របស់​អ័រម៉ូន​ Angiotensin ជា​អ័រម៉ូន​ប្រូតេអ៊ីន មាន​មុខ​ងារ​ត្បៀត​សរសៃ​ឈាម​ និង​បង្កើន​សម្ពាធ​ឈាម។ ហើយ​ថ្នាំនេះ ក៏ត្រូវ​ប្រើ​ក្នុង​ការ​ព្យាបាល ​ជំងឺ​ខ្សោយ​បេះដូង និង​បញ្ហា​ផ្សេងៗ​ទៀត​ដែរ។ ក្រោយ​មាន​ពិនិត្យ​ជា​បន្ដ​បន្ទាប់​លើ​បញ្ហា​នេះ FDA លើកឡើង​ថា ផលប៉ះពាល់​ជា​អតិបរមា​របស់​​សារធាតុ នីត្រូសាមីន នៅ​ក្នុង​ក្រុម​ថ្នាំ ARBs មាន​តិច​តួច ប៉ុន្ដែ​យ៉ាង​ណា​វត្តមាន​សារធាតុ​ទាំងនេះ​នៅ​ក្នុង​ថ្នាំ […]


ព័ត៌មាន

ផ្កាស្បូន​​មក​​អី ព្យាបាល​ជា​ហើយ​អាច​កើត​​ឡើង​វិញ​ទេ?

ផ្កាស្បូន មិនមែន​ជា​ជំងឺ​មហារីក​ទេ តែជា​ជំងឺ​​ម្យ៉ាង​ដែល​​បណ្តាល​មក​ពី​ការ​បញ្ចេញ​ក្រពេញ​ញើស​ច្រើន​លើសលុប ​លេច​​ចេញ​​ជា​ដុំ​​ស​តូចៗ ឧស្សាហ៍​កើត​លើ​មនុស្ស​ពេញ​វ័យទាំង​ប្រុស​ទាំង​ស្រី នៅ​ផ្ទៃ​មុខ ពិសេស​​នៅ​ក្រោម​ភ្នែក និង​ត្របក​ភ្នែក។ ត្បិត​ជំងឺ​នេះ​មិន​សូវ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ធ្ងន់ធ្ងរ​ពិតមែន តែ​វា​បាន​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ស្បែក​មុខ ពិសេស​ស្រីៗ​តែ​ម្តង។ ១- មូលហេតុ​កើត​ជំងឺ​ផ្កា​ស្បូន ជំងឺ​ផ្កា​ស្បូន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​ក្នុង​នោះ​មាន​កត្តា​រួម​ផ្សំ​មួយចំនួន​ដែល​អាច​ឲ្យ​យើង​កើត​ជំងឺ​ផ្កាស្បូន ដូចជា ការបញ្ចេញក្រពេញញើសច្រើនលើសលុប និងកត្តាតំណពូជ។ នេះបើតាមការលោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។ វេជ្ជបណ្ឌិត ហេង យូសេង ២- ការ​ព្យាបាល​ជំងឺ​ផ្កា​ស្បូន ជំងឺ​ផ្កា​ស្បូន​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​នោះ កាលណា​យើង​ញេច​នោះ​ផ្កា​ស្បូន​រឹត​តែ​រាល​ដាល​ខ្លាំង​ឡើង។ មាន​វិធី ២ យ៉ាង​ដែល​គ្រូពេទ្យ​សើ​ស្បែក​យក​ព្យាបាល​អ្នក​ជំងឺ​ផ្កាស្បូន អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជំងឺ​នីមួយៗ ដែល​ក្នុង​នោះ​មាន​ការ​កោស​កោសិកា​ចេញ​ពី​ក្នុង​ស្បែក និង​ការ​បាញ់​កាំរស្មី ។ ក្រោយ​ទទួល​ការ​ព្យាបាល​រួច អ្នក​កើត​ជំងឺ​ផ្កា​ស្បូន​មួយ​ចំនួន​អាច​កើត​ជំងឺ​នេះ​សារ​ជាថ្មី ហើយ​ក៏​មិនមាន​វិធី​ការពារ​មិន​ឲ្យ​កើត​ជំងឺ​ផ្កាស្បូន​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង។ អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ផ្សែងពុលនៅ​ភាគខាងជើង​ប្រទេសថៃ បណ្ដាល​ឲ្យ​មនុស្ស​ក្បែរ ១ម៉ឺននាក់មាន​ជំងឺ

ពលរដ្ឋរស់នៅ​តំបន់​ភាគខាងជើង នៃ​ប្រទេស​ថៃ ជាង ៨ ៦០០​នាក់ បាន​ទទួល​ការព្យាបាលជំងឺ​ផ្លូវ​ដង្ហើម ​ដែល​បណ្ដាល​មក​ពី​ផ្សែង​ពុល ចាប់តាំង​ពី​ខែ​ មករា ឆ្នាំ​២០១៩។ លោក​បណ្ឌិត Atthaporn Limpanyalert អគ្គនាយករង នៃ​ការិយាល័យ​សន្ដិសុខ​សុខាភិបាល​ថៃ បាន​បញ្ជាក់​ថា មនុស្ស​ជាច្រើន កំពុង​ស្វែងរក​ការព្យបាល​ជំងឺ​ផ្លូវ​ដង្ហើម ពាក់់ព័ន្ធ​នឹង​ផ្សែង​ពុល នៅ​ក្នុង​ខេត្ត​ឈៀងម៉ៃ និង​ខេត្ត​ភាគខាងជើងផ្សេងទៀត ដែល​បាន​កើនឡើង​យ៉ាងខ្លាំង ក្នុងរយៈពេល ៣​ខែ​ចុងក្រោយ​នេះ។ លោក​បន្ដ​ថា ក្រុមជនរងគ្រោះភាគច្រើន មាន​ជំងឺបេះដូង សួត ផ្លូវដង្ហើម និង​អាលែកហ្ស៊ី។ ផ្សែង​ពុល អាចបណ្ដាល​ឲ្យ​កើតជំងឺ​ទាំងនេះ។ ការដុត​ចម្ការអំឡុង​រដូវក្តៅ ជាមូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​មិនល្អ ប៉ុន្ដែ​ផ្សែងក៏ត្រូវបាន​បញ្ចេញ​ផងដែរ ពី​ការ​ពង្រីក​ទីប្រជុំជន និង​តំបន់​ឧស្សាហកម្ម រួមជាមួយ​ការ​កើនឡើង​យានយន្ត​តាម​ដងផ្លូវ។ ជាមួយគ្នានេះ លោក​បណ្ឌិត Atthaporn Limpanyalert បាន​ស្នើឲ្យ​អ្នក​រស់នៅ​តំបន់ដែល​មាន​ខ្យល់ពុល​កម្រិត​ខ្ពស់ ពាក់ម៉ាស់ ប្រភេទ N95 នៅពេល​ចេញទៅ​ខាងក្រៅ និង​ស្នាក់នៅ​ខាងក្នុង​អគារ​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ ឈៀងម៉ៃ ជាទីក្រុង​មាន​ខ្យល់​ពុល​ខ្លាំងជាង​គេលើ​ពិភពលោក “ខ្យល់ពុល” ​រួម​ចំណែក​ធ្វើ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម ចាប់តាំងពី​ខែ​កុម្ភៈ ការបំពុល​ក្នុង​ខ្យល់ នៅ​ខេត្ត​ភាគខាងជើង របស់​ថៃ បាន​កើនឡើង​លើស​កម្រិត​សុវត្ថិភាព កំណត់​ដោយ​រដ្ឋាភិបាល និង​អង្គការ​សុខភាព​ពិភពលោក។ នាយកដ្ឋាន​គ្រប់គ្រង​​ការ​បំពុល​របស់​ថៃ បញ្ជាក់​ថា […]


ព័ត៌មាន

ការ​រួមភេទ ផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

ក្រៅពី​បំពេញ​ក្ដីសុខ​ស្រណុកសុខស្រួលតាម​អារម្មណ៍​ធម្មជាតិ​របស់​មនុស្ស សិច ឬ​ការ​រួមភេទ មាន​ប្រយោជន៍​ច្រើន​ទៀត​ដល់​សុខភាព​យើង។ ​ស្ដាប់​ការ​បក​ស្រាយ​របស់សមាគម​សុខភាព​ផ្លូវ​ភេទ​អាមេរិក ខាងក្រោម៖ ១- អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​ ការ​​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ “រួម​ភេទ” អាច​​​​ចាត់​ទុក​ជា​លំហាត់​ប្រាណ​ល្អ​​មួយ​សម្រាប់​​បេះ​ដូង ជា​ពិសេស​​សម្រាប់​ទាំង​ប្រុសៗ និង​ស្រីៗ​វ័យ​ជំទង់​។ វា​ជាលំហាត់​ប្រាណ​ស្រាល​ៗ មាន​អត្ថប្រយោជន៍​ដល់​រាង​កាយ​ ដូច​ជា​ បន្ថយ​សម្ពាធ​ឈាម ដុត​កាឡូរី​ ជួយ​សុខភាព​បេះ​ដូង ពង្រឹង​សាច់​ដុំ កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង និង​​​បង្កើន​ចំណង់ផ្លួវ​ភេទ​ផង​ដែរ​។ សម្រាប់​គូ​ស្នេហ៍​មាន​ជីវិត​ផ្លួវ​​ភេទ​​​សកម្ម​គ្រប់​គ្រាន់ ច្រើន​​ចូលចិត្ត​ធ្វើ​លំហាត់​ប្រាណ និង​​ទម្លាប់​​មាន​របប​អាហារ​ល្អ​ ជាង​គូ​ស្នេហ៍​ពុំ​សូវ​សកម្ម​រឿង​លើ​គ្រែ​។ ២- ពង្រឹង​ប្រព័ន្ធ​ស៊ាំ​ ការ​សិក្សា​ទាក់​ទង​នឹង​ប្រព័ន្ធ​ស៊ាំ​​រាង​កាយ​​មនុស្ស​ជាមួយ​ទំនាក់​ទំនង​ផ្លូវ​ភេទ ​បង្ហាញ​ថា គូ​ស្នេហ៍​​​ឧស្សាហ៍​​ឡើង​​ឋាន​សួគ៌​​ញឹក​ញាប់​ (១​-​២​ ដង/សប្តាហ៍​) ជួយ​បង្កើន​ភាព​ស៊ាំ​ម្យ៉ាង ជា​ភាសា​បច្ចេក​ទេស lgA នៅ​​ក្នុង​​ឈាម​ និង​ទឹក​មាត់ ហើយ​ភាព​ស៊ាំ​នេះ​ជួយ​​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។ យ៉ាង​ណា​ ការ​សិក្សា​បាន​បង្ហាញ​ពី​ផល​អវិជ្ជមាន​ផង​ដែរ ក្នុង​ករណី​រួម​ភេទលើស​កម្រិត​ (លើស​ពី ​៣​ ដង​/​សប្តាហ៍) បង្ក​ឲ្យ​​​គ្មាន​តុល្យភាព​ ពោល​​គឺ​​​លទ្ធ​ផល​ពុំ​ទទួល​បាន​ប្រយោជន៍​ពី​ភាព​ស៊ាំ​ក្នុង​រាង​កាយ ដូច​ទៅ​នឹង​គូ​ស្នេហ៍​មិន​សកម្ម​នឹង​​រឿង​លើ​គ្រែដូច​គ្នា​។ ៣- ជំនួយ​ការគេង​កាន់​តែ​ប្រសើរ ​រាង​កាយ​​នឹង​បញ្ចេញ​អ័រម៉ូន​​​ល្អ​ ដូច​ជា​ អុក​ស៊ី​តូ​ស៊ីន (អ័រម៉ូន​ក្តី​ស្រលាញ់) និង​អង់ដូហ្វីន​ (អ័រម៉ូន​​រីករាយ) ជា​ដើម ជា​ពិសេស​នៅ​ពេលយើង​រួម​ភេទ​បាន​សម្រេច​ដល់​កំពូល។ ក្រោយ​​ពី​នេះ​ រាង​កាយ​នឹង​ត្រូវ​ការ​​សម្រាក ធ្វើ​​ឲ្យ​យើង​គេង​​បាន​ស្កប់​ស្កល់។ ចង់គណនា BMI […]


ព័ត៌មាន

ម៉េច​បាន​ពុលស្រា? ស្រា​អី​ងាយ​​ពុល​ជាង​គេ?

ការ​ពុលស្រា​មិន​មែន​ជា​រឿង​ថ្មី​នោះទេ ពលរដ្ឋ​នៅ​តាម​ជនបទ​ដាច់​ស្រយាល​តែង​ជួប​បញ្ហា​នេះ​ជា​ញឹក​ញាប់ ហើយ​ថ្មីៗនេះក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​​ជូន​​ដំណឹង​​ស្តីពី កា​រ​បង្ការ​​ជំងឺ និង​​បញ្ហា​សុខភាព ក្នុង​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ ពិសេស​ករណី​ពុល​អាហារ និងស្រា។ ហេតុអ្វី​បាន​ញ៉ាំ​ស្រា​ទៅ​​អាច​ធ្វើ​ឲ្យពុល? រោគសញ្ញា និង​ផល​ប៉ះពាល់ នៃ​ការ​ពុល​ស្រា​មាន​អ្វីខ្លះ? ការ​ផឹក​ស្រាស ឬ​ស្រា​ថ្នាំ ជា​ញឹកញាប់​ងាយ​នឹង​បង្ក​ឲ្យ​មាន​ការ​ពុល ព្រោះ​ស្រា​ប្រភេទ​នេះ​មាន​ជាតិ អេតាណុល​ខ្លាំង ផលិត​ឡើង​ដោយ​មិន​មាន​ស្តង់ដារ ឬ​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។ ១- រោគសញ្ញាពុលស្រា ពេល​យើង​ញ៉ាំ​ស្រាស ឬ​ស្រា​ថ្នាំ ដែល​មាន​ជាតិ​អេតាណុល​ខ្លាំង​ក្នុង​បរិមាណ​ច្រើន នោះ​រាងកាយ​យើង​ងាយ​នឹង​ពុល​បំផុត ដែល​រោគ​សញ្ញា​នឹង​ស្តែង​ចេញ​ដូច​ខាង​ក្រោម​នេះ។ – ក្អួតចង្អោរខ្លាំង – ឈឺពោះ – ឈឺក្បាល – វិលមុខ – ស្រវាំងភ្នែក – ងងឹតមុខ – ពិបាកដកដង្ហើម – ប្រកាច់ – បាត់បង់ស្មារតី។ ២- វិធីសង្គ្រោះបន្ទាន់ ពេល​មាន​អាការៈ​ដូច​រៀបរាប់​ខាងលើ​នេះ យើង​ត្រូវ​ប្រញាប់​នាំ​អ្នក​ពុល​ស្រា​មក​មន្ទីរពេទ្យ​បន្ទាន់ដើម្បីសង្គ្រោះដូចជា សង្គ្រោះផ្លូវដង្ហើម ខ្យល់ដង្ហើម និង​​បញ្ចូល​​ជាតិ​ទឹក​តាម​សរសៃ​ដើម្បី​​រក្សា​លំនឹង​ស្ថានភាព​​អ្នក​ជំងឺ​ឲ្យ​នៅ​ធម្មតា ក្នុង​ករណី​យើង​មិន​បាន​ជួយ​សង្គ្រោះ​បន្ទាន់ ឬ​នាំ​មក​មន្ទីរពេទ្យ​មិន​ទាន់​ពេល អ្នក​ពុលអាច​​​ស្លាប់​ភ្លាមៗ។ ៣- ផល​ប៉ះពាល់ ស្រាស​ដែល​ផលិត​នៅ​តាម​ផ្ទះ​ត្រូវ​បាន​អ្នក​ជំនាញ​អះអាងថា​ មាន​ជាតិ​អេតាណុល​ខ្ពស់​លើស​កម្រិត ផឹក​ទៅ​ងាយ​នឹង​ធ្វើ​យើង​ពុល ព្រោះ​ជាតិ​អេតាណុល​បាន​បំលែង​ទៅ​ជា​គីមីខ្លាំង ហើយជ្រាបចូលទៅក្នុងឈាម ថែម​ទាំង​ប៉ះពាល់​ដល់​សុខភាព ដូចជា ស្រវាំងភ្នែក ខូច​ខួរ​ក្បាល ស្ពឹកដៃជើង ឈាន​ទៅ​ក្រិចថ្លើម ឬខូច​ថ្លើម […]


ព័ត៌មាន

វៀតណាម​ខ្លាំង! ពេទ្យគេ​ ប្ដូរ​បេះដូង​សិប្បនិមិត្ត​ឲ្យ​អ្នក​ជំងឺ​​​ដោយជោគជ័យ

មន្ទីរពេទ្យ Vinmec Times City International Hospital ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​ទទួល​ជោគជ័យ ក្នុងការ​ផ្លាស់ប្ដូរ​បេះដូង​សិប្បនិមិត្ត (HeartWare Ventricular Assist Device) ក្នុង​ខ្លួន​អ្នក​ជំងឺ​ម្នាក់ ដែលមាន​ជំងឺ​ខ្សោយបេះដូង។ ជោយជ័យ​នេះ ជួយឲ្យ​អ្នក​ជំងឺ​បន្ត​ជីវិត​បាន​រយៈពេល ៧​ឆ្នាំ​ទៀត។ អ្នកស្រី Vi Thi Tan អាយុ ៣៤​ឆ្នាំ រស់នៅ​ស្រុក Muong Lat ខេត្ត Thanh Hoa មាន​ជំងឺ​បេះដូង​រយៈពេល ១០​ឆ្នាំ​មកហើយ និង​ឈានដល់​ដំណាក់កាល​ចុងក្រោយ នៃ​ជំងឺ​ខ្សោយបេះដូង រីកសាច់ដុំបេះដូង និង​ជំងឺ​ស្រ្ដូក។ អ្នកស្រី បាន​ឈាន​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​ទៅហើយ។ ដើម្បី​សង្រ្គោះជីវិត ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​អន្តរជាតិ​ក្នុង​ក្រុង​ហាណូយ​មួយ​នេះ បាន​សម្រេចភ្លាមៗ ធ្វើការ​ផ្លាស់ប្ដូរ​បេះដូង​សិប្បនិមិត្ត។ ក្រោយ​ការ​វះកាត់រយៈពេល ៥​ម៉ោង អ្នកស្រី Vi Thi Tan មាន​សញ្ញា​ប្រសើរឡើង​វិញ ជាមួយ​ដំណើរការ​ល្អ​របស់​បេះដូង​សិប្បនិមិត្ត​ក្នុង​ខ្លួន​របស់​អ្នក​ស្រី។ មួយខែ​ក្រោយមក អ្នកស្រី Vi Thi Tan បានធូរស្បើយ […]


ព័ត៌មាន

អស្ចារ្យ​ម្ល៉េះ​ អូស្រ្តាលី​​​​​​រក​ឃើញ​វិធី​បញ្ឈប់​ភាព​ចាស់​

រឿង​រ៉ាវ​​​​អំពី​ថ្នាំ​​ពន្យា​រភាព​ចាស់​ ឬ​ថ្នាំ​អាយុ​វែង​​ បាន​​ធ្វើ​ឲ្យ​អារម្មណ៍​​​​មនុស្ស​ស្ថិត​ក្នុង​ចម្ងល់​​ជា​ច្រើន​សតវត្ស​។ នៅ​ក្នុង​សម័យ​កាល​វិទ្យាសាស្រ្ត​ យើង​បាន​ដឹង​ខ្លះ​មក​ហើយ​ថា ភាព​ចាស់​ ឬ​ចម្រើន​វ័យ ​​គឺ​កំណត់​ដោយ​ហ្សែន​​​របស់​យើង ហើយ​អ្វី​ដែល​​អាច​ធ្វើ​បាន​នោះ​​ទទួល​យក​ភាព​ចម្រើន​វ័យ​នោះ​។ យ៉ាង​ណា​មិញ​ អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អូស្រ្តាលី​ គឺ​លោក​ David Sinclair ជឿ​ជាក់​ថា ភាព​ចាស់​គឺ​ជា​ជំងឺ​មួយ​តែ​ប៉ុណ្ណោះ​ ហើយ​វា​អាច​ព្យាបាល​បាន​។ តាម​រយៈ​វិបសាយ​ Bright Side ​បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​អំណះ​អំណាង​ខាង​លើ៖ តាម​ការ​ស្រាវជ្រាវ​របស់​លោក​សាស្រ្តាចារ្យ​ David Sinclair ផ្តោត​ទៅ​លើ​​ម៉ូលេគុល​" ប្រឆាំង​ភាព​ចាស់" ដោយ​លោក​​អះ​អាង​ថា នឹង​បង្កើន​អាយុ​​របស់​មនុស្ស​បាន​ប្រមាណ​ ១០​ ឆ្នាំ​ទៀត​ ព្រម​ទាំង​នៅ​មាន​សុខភាព​ល្អ​ទៀត​ផង​។ សាស្រ្តាចារ្យ​​​វ័យ​ ៥០ ​ឆ្នាំ​ខាង​លើ​​រូប​នេះ​ ​​ក៏​បាន​បន្ថែម​ទៀត​ថា​ ម្តាយ​របស់​លោក​​អាច​នៅ​​មាន​អាយុ​​វែង​​រហូត​ ២០ ​ឆ្នាំ​ទៀត ទោះ​​កើត​មហារីក​​សួត​ ព្រោះ​បាន​​​ប្រើ​ម៉ូលេគុល​ខាង​លើ​នេះ​ ជា​ពិសេស​ឪពុក​របស់​លោក រួម​ទាំង​ភរិយា និង​ក្រុម​ការងារ​សុទ្ធ​សឹង​តែ​បាន​ ​​និង​កំពុង​ប្រើ​ប្រាស់​​ម៉ូលេគុល​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​​​សាស្រ្តាចារ្យ​ជន​ជាតិ​អូស្រ្តាលី​បញ្ជាក់​ទៀត​ថា មនុស្ស​ជា​ច្រើន​​មិន​ជឿ​​​ទេ​ថា ភាព​ចាស់​គឺ​ជា​ជំងឺ​ ដូច​នេះ​ពុំ​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នេះ​ឡើយ​។ ​លោក​សាស្រ្តាចារ្យ​ចង់​​ឲ្យ​អូស្រ្តាលី​ ជា​ប្រទេស​ដំបូង​​គេ​ដែល​​ប្រកាស​ថា ភាព​ចាស់​ជា​ជំងឺ​អាច​ព្យាបាល​បាន​។ យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​ ឱសថ​ស្ថាន ឬ​ក្រុមហ៊ុន​​បច្ចេកទេស​វេជ្ជសាស្រ្ត​​​ទើប​តែ​​​អាច​ផលិត​​​ផលិត​ផល​វេជ្ជសាស្រ្ត​ដែល​ជួយ​​ពន្រយា​ភាព​ចាស់ និង​រក្សា​សរីរាង្គ​មនុស្ស​ឲ្យ​នៅ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​។ ​​មនុស្ស​ជា​ច្រើន​​ជឿ​ថា​​ ភាព​ចាស់​​គឺ​​កំណត់​ដោយ​ DNA […]


ព័ត៌មាន

អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​

អ្នក​ជក់​​បារី​អេឡិចត្រូនិក​ ឬ E-Cigarette អាច​ប្រកាច់​ ឬ​វង្វេង​ស្មារតី​​មិន​ដឹង​ខ្លួន​។ ​សារព័ត៌មាន​ Reuters បាន​ឲ្យ​ដឹង​ថា​ ទិន្ន​ន័យ​ពីភ្នាក់ងារ​សុវត្ថិភាព​ចំណី​អាហារ និង​ថ្នាំ​សង្កូវ​អាមេរិក បាន​រក​ឃើញ​ករណី​​អាការៈ​រោគ​​វង្វេង​ស្វារតី​​ ចំនួន​ ៣៥​ករណី​ បន្ទាប់​ពី​ធ្វើ​ការ​តាម​ដាន​​លើ​អ្នក​ជក់ E-Cigarette ចាប់​តាំង​ពី​ឆ្នាំ​២០១០ រហូត​មក​ដល់​ដើម​ឆ្នាំ​២០១៩​នេះ​។ យ៉ាង​ណា​មិញ ទីភ្នាក់​ងារ​សុខ​ភាព​អាមេរិក​​ខាង​លើ​ដដែល​បាន​បង្ហាញ​​ត្រឹម​តែ​ជា​ការ​ព្រមាន​ប៉ុណ្ណោះ​ពោល​គឺ​​ការ​​​ស្រាវជ្រាវ​អំពី​ទំនាក់​ទំនង​​​អំពី​​​​​​អាការៈ​​ប្រកាច់​ ទៅ​នឹង​​អ្នក​ជក់​បារី  E-Cigarette នឹង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ដើម្បី​បញ្ជាក់​។ ​គួរ​រំឮក​ដែរ​ថា បារី​ E-Cigarette ផ្ទុក​សារធាតុ​រាវ​​ជា​ច្រើន​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្តោត​លើ​ផ្សែង​​​សប្បនិម្មិត​​​ដែល​អាច​​មាន​ ឬ​គ្មាន​ជាតិ​នីកូទីន​។ ប្រសិន​បើ​លេប​ចូល​​នូវ​សារធាតុ​​រាវ​នោះ នឹង​​បង្ក​ផល​វិបាក​ខ្លាំង​ដូច​ជា​ធ្វើ​ឲ្យ​ពុល ក្អួត​ចង្អោរ បែក​ញើស វិល​មុខ ​ញ័រ​សាច់​ជា​ដើម​។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​មជ្ឈមណ្ឌល​​ជាតិ​ស្រាវជ្រាវ​សារធាតុ​ពុល​របស់​សហរដ្ឋអាមេរិក៕   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស