៣.បញ្ហាខ្សោយប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំគឺជាធាតុដែលសំខាន់នៅក្នុងរាងកាយ ការណ៍ដែលញ៉ាំរបបអាហារដែលគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះរាងកាយនឹងមិនមានលទ្ធភាពរក្សាថាមពលបាននោះទេ ជាហេតុធ្វើឲ្យប្រព័ន្ធភាពស៊ាំមានការអន់ថយ មិនអាចប្រឆាំងនឹងជំងឹផ្សេងៗ បើសម្រាប់អ្នកមានជំងឺស្រាប់ ក៏ពិបាកនឹងជាសះស្បើយវិញដែរ។
៤.បញ្ហាស្លេកស្លាំង
ករណីនេះជាហេតុបណ្ដាលមកពីកង្វះជាតិ វីតាមីនដែក វីតាមីនB12 និង វីតាមីនB9 ដែលសារធាតុទាំងនេះ មិនត្រូវបានបំពេញគ្រប់គ្រាន់ក្នុងរបបអាហារប្រចាំថ្ងៃ។ អាការៈដែលត្រូវបង្ហាញលើខ្លួនអ្នកជំងឺ មានដូចជា រាងកាយត្រូវស្លេកស្លាំង អាចបង្កឲ្យមានអាការៈ វិលមុខ ឈឺក្បាល និង អស់កម្លាំង។
៥.បញ្ហាជ្រុះសក់
កង្វះអាហារូបត្ថម្ភ ក្នុងរាងកាយ ក៏អាចបណ្ដាលឲ្យមានបញ្ហាជ្រុះសក់បានដែរ វាក៏អាចកើតមានចំពោះយុវជនជាញឹកញាប់ ដែលតែងតែជួយបញ្ហាជ្រុះសក់ ជាប្រចាំ គីឡូធ្លាក់ចុះ ស្បែកមានសភាពស្ងួត។
៦.បញ្ហាចំណង់ផ្លូវភេទ
ការខ្វះអាហារូបត្ថម្ភសម្រាប់បុរសៗ គឺអាចប៉ះពាល់ទៅដល់អារម្មណ៍ចំណង់ផ្លូវភេទ។ ជាក់ស្ដែងណាស់ អត្ថប្រយោជន៍របស់អាហាររូបត្ថម្ភគឺជំនួយច្រើនយ៉ាង ទាំងផ្នែករាងកាយ និងស្មារតី។ កាលណារាងកាយមិនមានថាមពលកម្លាំងគ្រប់គ្រាន់ គឺជាហេតុនាំឲ្យប៉ះពាល់ទៅដល់អារម្មណ៍ ជាមិនខានឡើយ។ សម្រាប់របបអាហារូបត្ថម្ភ ដែលអាចដោះស្រាយបញ្ហានេះបាន មានដូចជា វីតាមីនA វីតាមីនD និង រ៉ែជាតិដែក។
តើអាហារូបត្ថម្ភគឺជាអ្វី?
អាហារូបត្ថម្ភគឺជារបបអាហារ ផ្តល់ថាមពល ជំនួយ លូតលាស់ និង ចិញ្ចឹមរាងកាយជាប្រចាំ។ ក្នុងនោះទឹកគឺជាសមាសធាតុ នៃអាហារូបត្ថម្ភ ហើយ ខ្លាញ់ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែសំខាន់ៗក៏មានអត្ថប្រយោជន៍ ផងដែរក្នុងការរក្សាសុខភាពល្អ។ ចូរចងចាំថា បើគ្រាន់តែញ៉ាំអាហារ ប៉ុន្ដែខ្វះជាតិរូបត្ថម្ភ ក៏មិនបានធ្វើឲ្យសុខភាពល្អប្រសើរបានដែរ។