backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ចុកទ្រូងអាចនាំឲ្យគាំងបេះដូងអត់? ធ្វើ​ម៉េច​ដឹង​ថា​ជា​អាការៈ​គាំង​បេះដូង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

ចុកទ្រូងអាចនាំឲ្យគាំងបេះដូងអត់? ធ្វើ​ម៉េច​ដឹង​ថា​ជា​អាការៈ​គាំង​បេះដូង?

អាការៈ​ចុក​ទ្រូង ​ជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ និង​​មិន​សូវ​មាន​ភាព​​ខុស​គ្នា​​ពី​ការ​ឈឺ​ទ្រូង​ដទៃ​ទៀត​ឡើយ។ ប្រសិនបើ​យើង​មាន​អារម្មណ៍​ឈឺ​ទ្រូង​​មិន​បាត់​ទេ​នោះ គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ​មុន​ពេល​ដែល​ការ​ចុក​ទ្រូង​​នាំ​ឲ្យ​កើត​មាន​បញ្ហា​គាំង​បេះដូង។

ជាក់ស្ដែង ការ​ចុក​ទ្រូង​ជា​រោគសញ្ញា​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​កំណក​ខ្លាញ់​ស្ទះ​ក្នុង​សរសៃ​ឈាម​ មិន​អាច​ផ្គត់ផ្គង់​ឈាម​ផ្ទុក​អុកស៊ីសែន​​ទៅ​កាន់​បេះដូង​បាន​។

រោគសញ្ញា​នៃ​ការ​ចុក​ទ្រូង​ មាន​ភាព​ខុស​គ្នា​ចំពោះ​បុគ្គល​ម្នាក់​ៗ​ ប៉ុន្តែ​ជា​ទូទៅ រោគសញ្ញា​រួម​មាន​៖

  • មិន​ស្រួល​ ឬ​ណែន​ទ្រូង​ ដែល​រាលដាល​ដល់​ខ្នង​ ក ថ្គាម​ ឬ​ស្មា
  • ​មាន​អារម្មណ៍​ចាក់​នៅ​ដៃ ក ឬ​ថ្គាម​​ដោយ​ពុំ​មាន​ចុក​ទ្រូង​ខ្លាំង​
  • ​វិល​មុខ និង​អស់​កម្លាំង​
  • ចង្អោរ
  • ហត់​
  • បែក​ញើស

រោគសញ្ញា​ទាំង​នេះ​ក៏​អាច​បង្ហាញ​ពី​អាការៈ​គាំង​បេះដូង​ផង​ដែរ​ ប្រសិនបើ​យើង​មិន​ធ្លាប់​ចុក​ទ្រូង​ពី​មុន​ទេ​នោះ​។

ជំងឺបេះដូង

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ការ​ចុក​ទ្រូង​ប្រភេទ​ណា​ដែល​អាច​បណ្ដាល​ឲ្យ​គាំង​បេះដូង​បាន​?

ប្រភេទ​​នៃ​ការ​ចុក​ទ្រូង​ខ្លះ​ អាច​នាំ​ឲ្យ​កើត​មាន​ផលវិបាក​​ដល់​​បេះដូង ហេតុ​នេះ​ហើយ​ ទើប​គ្រូពេទ្យ​ជំនាញ​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ និង​តាមដាន​ចំពោះ​សញ្ញា​មួយ​ចំនួន​ ដូចជា​ហត់​ ឬ​ឈឺ​ទ្រូង។

​​​​​​​​ប្រភេទ​នៃ​ការ​ចុក​ទ្រូង​ទាំង​នេះ រួម​មាន​៖

  • ការ​ចុក​ទ្រូង​ជាប់​៖ ​កើត​ឡើង​ដោយ​សារ​បញ្ហា​​ស្រ្តេស​ ​និង​អាច​ព្យាបាល​ដោយ​ការ​ប្រើប្រាស់​ថ្នាំ ឬ​សម្រាក​រយៈពេល​ខ្លី​។
  • ការ​ចុក​ទ្រូង​​មិន​ទៀងទាត់​៖ ការ​ចុក​ទ្រូង​ប្រភេទ​​​នេះ មាន​រយៈពេល​យូរ និង​មិន​បាត់​ទៅ​វិញ​ឡើយ​ ទោះ​បី​ជា​យើង​បាន​សម្រាក​ហើយ​ក៏​ដោយ​។ ដោយ​សារ​តែ​ពុំ​​​មាន​ថ្នាំ​ព្យាបាល​ចំពោះ​លក្ខខណ្ឌ​នេះ ទើប​ការ​ចុក​ទ្រូង​មិន​ទៀងទាត់​អាច​បណ្ដាល​ឲ្យ​យើង​គាំង​បេះដូង​បាន​។
  • ការ​ចុក​ទ្រូង​​ប្រភេទ​Microvascular៖ ការ​ចុក​ទ្រូង​ប្រភេទ​នេះ​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្ត្រី និង​អាច​កើត​ឡើង​គ្រប់​ពេលវេលា ដោយ​ប៉ះពាល់​​ដល់​សរសៃ​ឈាម​តូច​ៗ​នៃ​បេះដូង ព្រម​ទាំង​មាន​ការ​ឈឺចាប់​ខ្លាំង។ ជា​ធម្មតា អាការៈ​នេះ​​មាន​រយៈពេល​យូរ​ និង​ឈឺចាប់​ខ្លាំង ព្រម​ទាំង​មិន​បាត់​ទៅ​វិញ​ ដោយ​ការ​ប្រើ​ថ្នាំ​ឡើយ​។

អត្ថបទគួរអាន៖

សញ្ញាណ​បង្ហាញ​ពី​ការ​គាំង​បេះដូង

ការ​ឈឺ​ទ្រូង​ភ្លាម​ៗ អាច​បញ្ជាក់​​ពី​រោគ​សញ្ញា​នៃ​ការ​គាំង​បេះដូង និង​ការ​ចុក​ទ្រូង​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ប្រឈម​នឹង​អាការៈ​គាំង​បេះដូង​ រោគសញ្ញា​នឹង​មិន​បាត់​ទៅ​វិញ​ភ្លាម​ៗ​ឡើយ​ បើ​ទោះ​បី​ជា​យើង​សម្រាក ឬ​ញ៉ាំ​ថ្នាំ​ក៏​ដោយ។ ក្នុង​ករណី​នេះ​ យើង​គួរ​តែ​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ជា​បន្ទាន់​។

គន្លឹះ​បញ្ចៀស​ការវិវត្តទៅ​ជា​​អាការៈ​​គាំង​បេះដូង ដោយ​សារ​តែ​ការ​ចុក​ទ្រូង

  • ញ៉ាំ​អាហារ​ល្អ​ៗ​ដល់​សុខភាព​បេះដូង ដូចជា​​​ស្ពៃ​ពួយ​ឡេង​ គ្រាប់​ធញ្ញជាតិ​ ផ្លែ​បឺរ ខ្លាញ់​ត្រី សណ្ដែក សូកូឡា​ខ្មៅ​។ល។​
  • ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់
  • គ្រប់គ្រង​ស្រ្តេស
  • ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង
  • បញ្ឈប់​ការ​ជក់​បារី
  • កាត់បន្ថយ​ការ​នៅ​កន្លែង​ដែល​ក្តៅ​ ឬ​ត្រជាក់​ខ្លាំង​
  • គ្រប់គ្រង​លក្ខខណ្ឌ​សុខភាព​ផ្សេង​ទៀត​ដែល​មាន​ស្រាប់​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់ ឬ​ទឹក​នោម​ផ្អែម​ជា​ដើម។

ចំណុចសំខាន់

អាការៈ​ចុក​ទ្រូង ​ជា​បញ្ហា​សុខភាព​ទូទៅ​មួយ​ និង​​មិន​សូវ​មាន​ភាព​​ខុស​គ្នា​​ពី​ការ​ឈឺ​ទ្រូង​ដទៃ​ទៀត​ឡើយ។ ប្រសិនបើ​យើង​មាន​អារម្មណ៍​ឈឺ​ទ្រូង​​មិន​បាត់​ទេ​នោះ គួរ​តែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ​មុន​ពេល​ដែល​ការ​ចុក​ទ្រូង​​នាំ​ឲ្យ​កើត​មាន​បញ្ហា​គាំង​បេះដូង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម