ជំងឺបេះដូង

ជំងឺ​បេះដូង - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះដូង ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺបេះដូង

ការញ៉ាំអាហារពីប្រអប់ផ្លាស្ទីក អាចធ្វើឱ្យកើតជំងឺខ្សោយបេះដូង

ការញ៉ាំ​អាហារ​ដែល​វេចខ្ចប់ និងដាក់ក្នុងប្រអប់ផ្លាស្ទីក អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំ​ងឺ​ខ្សោយបេះដូង ហើយ​សូម្បី​តែការប៉ះ ពាល់​​រយៈ​ពេល​ខ្លី​ទៅ​នឹង​ភាគ​ល្អិត​នានា ដែល​ចូល​ក្នុង​អាហារ ឬ​ទឹក​ពី​ផ្លាស្ទីកក៏ដោយ ក៏​អាច «ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ជាលិកា​សាច់​ដុំ​បេះដូង» ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង ផង​ដែរ​។ នេះ​បើយោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​យក​សត្វកណ្តុរ​មក​ធ្វើ​ពិសោធន៍ក្នុង​រយៈពេល​៣​ខែ ដោយឱ្យ​សត្វ​កណ្តុរ​ផឹក​ទឹក ដែល​ដាក់នៅ​ក្នុង​ប្រអប់​ផ្លាស្ទីក ក្នុង​ចន្លោះ​ពេល​ផ្សេង​ៗ​គ្នា ពោល​គឺ​១នាទី ៥នាទី និង​១៥នាទី ហើយ​បន្ទាប់​មក ត្រួតពិនិត្យ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ការសិក្សា​ដដែល ដែល​ត្រូវ​បាន​ចេញផ្សាយ ក្នុង​សៀវភៅ Ecotoxicology and Environmental Safety គំរូ​ពី​លាមករបស់​សត្វកណ្តុរ បាន​បង្ហាញ​ឱ្យ​ឃើញ​ពីការផ្លាស់ប្តូរបាក់តេរីក្នុង​ក្រពះ​ពោះវៀន ហើយ​ការ​ពិនិត្យ​ជាលិកា​បេះរបស់ពួកវា បាន​បង្ហាញពី​ការខូចក្នុងកម្រិត​ដ៏ធំ​។ ការសិក្សា​នេះ បាន​បញ្ជាក់​ថា៖ «លទ្ធ​ផល​បាន​បង្ហាញ​ថា ការ​ផឹក​ទឹកទាំងនេះបានផ្លាស់ប្តូរមីក្រូបរិស្ថានក្នុងពោះវៀន ប៉ះ​ពាល់​ដល់​សមាសធាតុ​បាក់តេរីល្អ​ក្នុង​ក្រពះពោះវៀន និងបានផ្លាស់ប្តូរសារធាតុរំលាយអាហារមីក្រូជីវជាតិក្នុងក្រពះពោះវៀន។ លទ្ធផល​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពីការ​​ខូចជាលិកា​សាច់​ដុំ​បេះដូង​របស់​សត្វកណ្តុរ ផង​ដែរ​»​។ [embed-health-tool-heart-rate] ការសិក្សា​ដដែល​បាន​បង្ហាញ​ទៀតថា សត្វកណ្តុរ​បាន​បង្ហាញពីការ​ខូច​ជា​លិកា​បេះដូង ដោយមិនគិតពីរយៈពេលដែលទឹកដែលពួក​វា​បាន​ផឹក​ទឹក​នោះឡើយ​។ ការសិក្សា​នេះ បង្ហាញ​ថា ការ​ប៉ះ​ពាល់​ផ្លាស្ទីក គឺ​ជា​ដើម​ហេតុ​ចម្បង​ដែល​នាំ​មាន​កត្តា​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំ​ងឺ​បេះដូង ដែល​មាន​ន័យ​ថា ការ​ដាក់​អាហារ​ក្តៅ ឬការ​ប៉ះ​ពាល់​ផ្លាស្ទីក​ដែល​ក្តៅ​ក្នុង​រយៈ​ពេល​ដ៏ខ្លី […]

ស្វែងរក ជំងឺបេះដូង

ជំងឺបេះដូង

ផ្ដាច់ខ្លួននៅតែឯង មាន​ហានិភ័យ​​​​កើតជំងឺបេះដូង

​គ្នា​យើង​ខ្លះ​ចូល​ចិត្ត​នៅ​ដាច់​ដោយ​ឡែក​តែឯង​​ មិន​សូវ​មានទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សេង ប៉ុន្តែ​ដឹងទេថា​ ការ​ធ្វើ​បែប​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​​បញ្ហា​សុខភាព​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​​រស់នៅ​ឃ្លាត​ឆ្ងាយ​ពី​សង្គម​មាន​​អត្រា​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដូចជា​​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ជាក់​ស្ដែង ក្រៅ​ពី​ការ​​គ្រប់គ្រង​​សម្ពាធ​ឈាម​ កម្រិត​កូលេស្តេរ៉ូល​ និង​ទម្ងន់​ខ្លួន​ឲ្យ​​បាន​ល្អ ការ​រក្សា​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​ក៏​មាន​សារសំខាន់​ចំពោះ​សុខភាព​បេះដូង​យើង​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​សុខភាព​បេះដូង​ អំឡុង​ពេល​យើង​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​ គ្នា​យើង​អាច​សាកល្បង​តិចនិក​ទាំង​នេះ​។ ១. ចិញ្ចឹម​សត្វ​ ជា​ទូ​ទៅ​ ការ​ចិញ្ចឹម​សត្វ​អាច​ជួយ​​ជម្នះ​​ភាព​ឯកោ ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​មាន​ភាព​សកម្ម និង​បំបាត់​ភាព​តានតឹង​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ចិញ្ចឹម​សត្វ​សុនខ​ អាច​ជួយ​ពង្រឹង​សុខភាព​បេះដូង កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​បេះដូង​ ក៏​ដូចជា​ការ​ស្លាប់​មុន​វ័យ​ថែម​ទៀត​ផង​។ ​​​២. ធ្វើ​តាម​​ចំណង់ចំណូលចិត្ត​ ពិត​ណាស់​ យើង​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ចំណង់ចំណូលចិត្ត ​ហើយ​ការ​​ធ្វើ​តាម​ចំណង់ចំណូលចិត្ត​នឹង​នាំ​​ឲ្យ​យើង​ពោរពេញ​ទៅ​ដោយ​ក្ដី​រីករាយ​។ ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដែល​មាន​ចំណង់ចំណូលចិត្ត​ដូច​គ្នា ដើម្បី​បង្កើន​​ទេពកោសល្យ​ ក៏​ដូចជា​ផ្លាស់ប្ដូរ​ចំណេះដឹង​ ​​។ ៣. លំហាត់​ប្រាណ​ បន្ថែម​ពី​នេះ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ និង​ការ​ហាត់ប្រាណ​​ក៏​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស គ្រប់គ្រង​ទម្ងន់​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​អាំងស៊ុយលីន ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដ៏​គ្រោះថ្នាក់។ មនុស្ស​ពេញ​វ័យ​គប្បី​ធ្វើ​លំហាត់​ប្រាណ​​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១៥០​នាទី ក្នុង​មួយ​សប្ដាហ៍ ទើប​ជា​ការ​ប្រសើរ​។ ៤. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​គ្រួសារ​ និង​មិត្តភ័ក្ដិ​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​ចំណាយ​ពេល​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​គ្រួសារ​ ឬ​មិត្តភ័ក្ដិ​តាម​រយៈ​បណ្ដាញ​សង្គម​។ ការ​ជជែក​​លេង​ជាមួយ​នឹង​អ្នក​ដែល​យើង​ទុកចិត្ត​ និង​ការ​ចែករំលែក​អារម្មណ៍​​អាច​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ​ឡើង​។​


ជំងឺបេះដូង

​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឈាម​បញ្ជូន​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​ផ្សេង​ៗ រួម​ទាំង​ជាតិ​អាកុល ដែល​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​តាម​រយៈ​ក្រពះ​ និង​ពោះវៀន​តូច​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ​​ ហើយ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ក៏​​រង​ការ​ប៉ះពាល់​ផង​ដែរ។​ នៅ​ពេល​ដែល​យើង​ផឹក​គ្រឿង​ស្រវឹង ​ចង្វាក់​បេះដូង​ និង​សម្ពាធ​ឈាម​អាច​កើត​ឡើង​ជា​បណ្ដោះ​អាសន្ន។ ជា​ទូទៅ ចំពោះ​ស្ត្រី​គួរ​​ផឹក​គ្រឿង​ស្រវឹង​ចំនួន​១​កែវ រី​ឯ​បុរស​អាច​ផឹក​បាន​ចំនួន​២​កែវ​​ក្នុង​មួយ​ថ្ងៃ ដែល​បរិមាណ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្រិត​សម​ល្មម។​​​​ យ៉ាង​ណា​មិញ ប្រសិនបើ​​យើង​ផឹក​​ស្រា​លើស​កម្រិត​ជា​ប្រចាំ​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខភាព​បេះដូង​? ចង្វាក់​បេះដូង​កើន​ឡើង ពិត​ណាស់​ គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ប្រែប្រួល​ចំពោះ​ចង្វាក់​បេះដូង​។​ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ផឹក​ស្រា​ច្រើន​ជា​ប្រចាំ​អាច​បង្ក​ឲ្យ​កើត​​​ជំងឺ​បេះដូង​ដើរ​ញាប់ ​ហើយ​ផលវិបាក​ដែល​កើត​ឡើង​ដោយសារ​បញ្ហា​បេះដូង​ដើរ​ញាប់​នេះ​​មាន​ភាព​ខុស​គ្នា​ ដែល​អាស្រ័យ​លើ​ភាព​ញឹកញាប់​ ​រយៈពេល​ និង​ភាព​ធ្ងន់ធ្ងរ​។ បញ្ហា​នេះ​​ក៏​អាច​នាំ​ឲ្យ​មាន​ដុំ​កំណក​ឈាម​ ដែល​បណ្ដាល​ឲ្យ​​​កើត​មាន​អាការៈ​គាំង​បេះដូង​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ សម្ពាធ​ឈាម​កើន​ឡើង​ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ផឹក​គ្រឿង​ស្រវឹង​ម្ដងម្កាល​ ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​យើង​ឡើង​ខ្ពស់​ផង​ដែរ​។​ ដូចនេះ​ហើយ ប្រសិនបើ​យើង​ផឹក​គ្រឿង​ស្រវឹង​​ជា​ប្រចាំ​ និង​លើស​កម្រិត វា​អាច​បណ្ដាល​ឲ្យ​កើត​​មាន​ជំងឺ​លើស​ឈាម​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ស្រា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​យើង​ថយ​ចុះ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​សម្ពាធ​ឈាម​ខ្ពស់ ​វា​ក៏​​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​ឡើង​រឹង និង​ក្រាស់​ ជា​ហេតុ​បង្ក​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​គាំង​បេះដូង​។ សាច់ដុំ​បេះដូង​ចុះ​ខ្សោយ​ បេះដូង​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ទទួល​យក​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម ដោយ​បង្កើត​សម្ពាធ​សម្រាប់​ឈាម​ចរាចរ​ពាសពេញ​​រាងកាយ ដើម្បី​ធានា​ថា​ឈាម​ហូរ​​នៅ​ក្នុង​ទិសដៅ​តែ​មួយ​។ ភាព​ញឹកញាប់​ និង​កម្លាំង​កន្ត្រាក់​នៃ​បេះដូង​ប្រែប្រួល​ទៅ​តាម​តម្រូវ​ការ​រាងកាយ។ ជា​ទូទៅ សាច់ដុំ​អាច​កន្ត្រាក់​​ដោយ​សារ​តែ​ស្រទាប់​សាច់ដុំ​នៅ​ក្នុង​ជញ្ជាំង​បេះដូង​។ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ វា​នឹង​អាច​បំផ្លាញ​​សាច់ដុំ​បេះដូង​​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​​កើត​ជំងឺ​សាច់ដុំ​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​។ គ្រឿង​ស្រវឹង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​អ្វី​ខ្លះ​? ១. ​​គាំង​បេះដូង​ សាច់ដុំ​បេះដូង​ត្រូវការ​អុកស៊ីសែន​ ដើម្បី​​ដំណើរការ​។ នៅ​ពេល​ដែល​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​កាន់​សាច់ដុំ​បេះដូង​ត្រូវ​បាន​កាត់​បន្ថយ​ ឬ​កាត់​ផ្ដាច់​ទាំង​ស្រុង​ សាច់ដុំ​បេះដូង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​ ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង​។ […]


ជំងឺបេះដូង

កុំគិតថាដុះក្បាលពោះសង្ហា បង្កជាបញ្ហាជំងឺបេះដូងទៅវិញទេ

គីឡូ​ត្រូវ​ស្តង់ដារ​ក៏​ពិតមែន ​តែ​បើ​មាន​ដុះ​ក្បាល​ពោះ​នោះ​ក៏​មាន​ហានិភ័យ​ដែរ។ ហានិភ័យ​ គឺ​សំដៅ​ដល់​ការ​ប្រ​ឈម​ខ្ពស់​ក្នុង​ការ​កើត​​ជំងឺ​បេះ​ដូង។​ ការ​សិក្សា​​មួយ​ចំនួន​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០១៥ ២០១៩ និង​២០២១ បាន​រក​ឃើញ​ប្រហាក់​ប្រហែល​គ្នា​ថា​មនុស្ស​ពេញ​វ័យ​មាន​ទម្ងន់​ខ្លួន​ត្រូវ​តាម​សន្ទស្សន៍​ម៉ាស​រាងកាយ​(BMI) ក៏​ពិត​មែន តែ​បើ​មាន​ដុះ​ក្បាល​ពោះ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះ​ដូង​។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​​កាលពី​ចុង​ឆ្នាំ​២០១៥ បាន​សិក្សា​លើ​មនុស្ស​ពេញ​វ័យ​១៥ ០០០​នាក់​ក្នុង​រយៈពេល​១៤​ឆ្នាំ។ ការសិក្សា​បាន​រក​ឃើញ​ថា​មនុស្ស​មាន​ទម្ងន់​ធម្មតា តែ​មាន​ដុះ​ក្បាល​ពោះ​ ប្រឈម​ខ្ពស់​នឹង​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​ខ្ពស់​ជាង​អ្នក​គ្មាន​ក្បាល​ពោះ​។ ការសិក្សា​មួយ​ទៀត​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៩ បាន​រក​ឃើញ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​។​ ការ​សិក្សា​នេះ​មាន​ស្រ្តី​ចូល​រួម​ចំនួន​២ ៦៨៣​នាក់ ដោយ​សុទ្ធ​ជា​ជា​មនុស្ស​មិន​មាន​បញ្ហា​សុខភាព​បេះ​ដូង។ ការ​សិក្សា​នេះ​តាម​ដាន​អ្នក​ចូល​រួម​រយៈពេល​១៨ឆ្នាំ និង​បាន​រក​ឃើញ​ថា​ ស្រីៗ​ទោះ​មាន​ទម្ងន់​ខ្លួន​ធម្មតា តែ​មាន​ដុះ​ក្បាល​ពោះ​ មាន​​កើត​ជំងឺ​បេះដូង ជំងឺ​គាំង​បេះដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​។ ការ​សិក្សា​បញ្ជាក់​ថា​ស្រ្តី​មាន​ខ្លាញ់​ក្បាល​ពោះ​ មាន​អត្រា​ប្រឈម​កើត​ជំងឺ​បេះដូង​៩១ភាគរយ​ខ្ពស់​ជាង​ស្រ្តី​ដែល​មិន​មាន​ខ្លាញ់​ក្បាល​ពោះ​។ ការ​សិក្សា​មួយ​ទៀត​​ផ្សាយ​នៅ​ខែ​មេសា ​ឆ្នាំ២០២១ បាន​បង្ហាញ​ថា​មនុស្ស​មាន​ទម្ងន់​ខ្លួន​ធម្មតា​តែ​មាន​ខ្លាញ់​ក្បាល​ពោះ​គឺ​ប្រ​ឈម​នឹង​ជំងឺ​បេះ​ដូង​។ ប្រឈម​ជំងឺ​បេះ​ដូង ដោយ​ហេតុ​ថា​ខ្លាញ់​នៅ​ក្បាល​ពោះ​ច្រើន ធ្វើ​ឲ្យ​មាន​ខ្លាញ់​រុំ​ថ្លើម នាំ​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង​ផ្សេងៗ​​។ ការ​សិក្សា​​បញ្ជាក់​​ថា​ប្រវែង​ក្បាល​ពោះ​យើង​មិន​គួរ​វែង​ជាង​ពាក់​កណ្ដាល​នៃ​កម្ពស់​របស់​យើង​នោះ​ទេ។ ដើម្បី​ដឹង​ប្រវែង​ក្បាល​ពោះ​យើង​អាច​យក​ម៉ែត្រ​ខ្សែ​កម​រុំ​វាស់​ក្បាល​ពោះ និង​ពិនិត្យ​មើល​ថា​តើ​ប្រវែង​សរុប​វែង​ ឬ​ខ្លី​ជាង​កម្ពស់​របស់​យើង​ចែក​ជា​ពីរ​។ ដើម្បី​កាត់​បន្ថយ​ខ្លាញ់​នៅ​ក្បាល​ពោះ ការសិក្សា​ណែ​នាំ​ឲ្យ​មនុស្ស​ពេញ​វ័យ​ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ពិសេស​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​។


ជំងឺបេះដូង

ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស

អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័ហ​Harvard បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​​រវាង​ស្រីៗ​ស្រ្តេស​នឹង​ការងារ​និង​ជំងឺ​បេះដូង​។ ស្រីៗ​ដែល​ស្ត្រេស​នឹង​ងារ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម កើន​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ និង​នាំ​ឲ្យ​ធាត់​ខ្លាំង ដែល​ជា​កត្តា​បង្ក​ហានិភ័យ​កើត​ជំងឺ​បេះ​​ដូង​។​ ការសិក្សា​នេះ​ធ្វើ​ឡើង​លើ​បុគ្គលិក​សុខាភិបាល​ចំនួន​១៧ ០០០​នាក់ និង​បាន​រក​ឃើញ​ថា​​​ស្រ្តី​ដែល​មាន​កម្រិត​ស្ត្រេស​ខ្ពស់​ កើន​ឡើង​ការ​ប្រឈម​នឹង​កើត​ជំងឺបេះដូង​​៤០​ភាគ​រយ​ខ្ពស់​ជា​អ្នក​មិន​សូវ​ស្ត្រេស​ រួម​មាន​ជំងឺ​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល និង​ត្រូវ​ការ​ការ​វះកាត់​សរសៃឈាម​អាកទែ​កូរ៉ូនែ​។ ​​​​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០ ក៏​មាន​ការ​រក​ឃើញ​ដែរ​ថា ស្រ្តី​ដែល​ខ្វល់​ខ្វាយ​ច្រើន​ពី​ការ​បាត់​បង់​ការងារ​​ទំនង​ជា​ធ្វើ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម ឡើង​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ និង​មាន​បញ្ហា​ធាត់​។ មាន​អ្វី​ជា​ភស្តុតាង​? ក្រៅ​ពី​ការ​សិក្សា​នេះ ការ​សិក្សា​មួយ​ទៀត​ធ្វើ​ឡើង​រយៈពេល​១៥​ឆ្នាំ នៅ​ប្រទេស​ដាណឺម៉ាក​ បាន​​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​សម្ពាធ​ការងារ​កាន់​តែ​ខ្លាំង កត្តា​ប្រឈម​កើត​ជំងឺ​បេះ​ដូង​របស់​ស្រីៗ​ក៏​កាន់​តែ​ខ្ពស់​ក្នុង​ចំណោម​ស្រ្តី​មាន​វ័យ​៥១​ឆ្នាំ ឬ​តិច​ជាង​នេះ​។ យន្តការ​អាច​កើត​មាន​លើ​បញ្ហា​នេះ រាង​កាយ​របស់​យើង​ត្រូវ​បាន​រៀប​ចំ​ឲ្យ​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ស្ត្រេស​ដែល​អាច​គំរាមកំហែង​អាយុជីវិត​ នាំ​ឲ្យ​ខួរ​ក្បាល​ភ្ញោច​ឲ្យ​មាន​លំហូរ​សារធាតុ​គីមី និង​អ័រម៉ូន​ខ្លាំង ដែល​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​ដើរ​លឿន ដកដង្ហើម​ញាប់​ៗ បង្កើន​សម្ពាធ​ឈាម និង​បង្កើន​កម្រិត​ថាមពល​ត្រូវ​ការ​ជាតិ​ស្ករ​ច្រើន ដើម្បី​ជំនួយ​ដល់​សាច់​ដុំ​។ នៅ​ពេល​យន្ត​ការ​នេះ​កើត​ឡើង​ញឹក​ញាប់​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មនុស្ស​យើង​​​ទៅ​ជា​រង​គ្រោះ​វិញ​។ ស្ត្រេស​​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​នៅ​សរសៃ​អាក​ទែ​កូរ៉ូនែ នាំ​ឲ្យ​មាន​ដុំ​កំណក​ឈាម ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​គាំង​បេះ​ដូង​។ ពេល​កើត​ស្ត្រេស​មនុស្ស​យើង​នឹង​មិន​មាន​អារម្មណ៍​ហាត់​ប្រាណ ឬ​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​ និង​គេង​មិន​គ្រប់គ្រាន់​ដែរ ដែល​អ្វី​ទាំងនេះ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​សុខ​ភាព​បេះ​ដូង​។ តើ​គួរ​ដោះ​ស្រាយ​បែប​ណា? មនុស្ស​ស្រី​ជា​ធម្មតា​មាន​ការងារ​ច្រើន​ជាប់​នឹង​ខ្លួន​ ក្រៅ​តែ​ពី​ការងារ​រក​ចំណូល ដូច​ជា​ការ​មើល​ថែ​កូន មើល​ថែ​ម៉ាក់​ប៉ា​ចាស់ជរា​ និង​កិច្ច​ការ​ផ្ទះ។ បូក​រួម​ទាំង​ការងារ​រក​ចំណូល​ផង ធ្វើ​ឲ្យ​ស្រីៗ​ស្ត្រេស​កាន់​តែ​ខ្លាំង​។ យ៉ាងណា ក៏​មាន​វិធី​មួយ​ចំនួន​ជួយ​ស្រីៗ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ដែរ​។​ ស្វែង​រក​ការ​គាំទ្រ​ពី​ដៃគូ មិត្តភ័ក្ដិ និង​សាច់ញាតិ ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់។ ហាត់​ប្រាណ​ល្អ​ចំពោះ​សុខ​ភាព​បេះ​ដូង កាត់​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត និង​ជួយ​ឲ្យ​គេង​លក់​ស្រួល​។ កាត់​បន្ថយ​មើល​អ៊ីម៉ែល ឬ​សារ​ផ្សេងៗ​ក្រោយ​ចប់​ម៉ោង​ការងារ ធ្វើ​សមាធិ ករណី​ស្រ្តេស​ធ្វើ​ទុក្ខ​ធ្ងន់​ធ្ងរ​គួរ​ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត​។


ជំងឺបេះដូង

សញ្ញា​ព្រមាន​ទាំង​៨ បញ្ជាក់​ថា​បេះដូង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​រៀងរាល់​ឆ្នាំ​ ​មាន​មនុស្ស​​រាប់​លាន​នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​តែ​​ជំងឺ​បេះដូង​។ ទាំង​បុរស​ និង​ស្ត្រី​គឺ​សុទ្ធ​តែ​ប្រឈម​នឹង​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ ដោយ​សារ​តែ​មូលហេតុ​ផ្សេង​ៗ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​រស់​នៅ​ប្រចាំថ្ងៃ​។​ យ៉ាង​ណា​មិញ​ ​មាន​សញ្ញា​​ព្រមាន​ជា​ច្រើន​​​​បង្ហាញ​ឲ្យ​​យើង​ដឹង​​ពី​បញ្ហា​បេះដូង​ ​ដែល​គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ដិតដល់​។​ ប្រសិនបើ​យើង​សង្កេត​​ឃើញ​សញ្ញា​ព្រមាន​ទូទៅ​ទាំង​៨​នេះ​ មាន​ន័យ​ថា​សុខភាព​បេះដូង​របស់​យើង​ដំណើរការ​​មិន​ប្រក្រតី​ឡើយ​។ ​១. ការ​ឈឺចាប់​រាលដាល​ដល់​ដៃ​ ជា​ទូទៅ​ បុរស​ជា​ច្រើន​ជួប​ប្រទះ​ការ​ឈឺចាប់​នៅ​ដៃ​ឆ្វេង​ ខណៈ​ពេល​ដែល​ស្ត្រី​​​ប្រឈម​នឹង​ការ​ឈឺចាប់​ដូច​គ្នា​នៅ​ដៃ​ម្ខាង​ ឬ​ទាំង​សង​ខាង​។​ ​​ស្ត្រី​មួយ​ចំនួន​ឆ្លង​កាត់​ការ​ឈឺចាប់​នៅ​ត្រង់​កែង​ដៃ​​មិន​ប្រក្រតី​​ មុន​ពេល​កើត​មាន​អាការៈ​គាំង​បេះដូង​។​ កត្តា​នេះ​កើត​ឡើង​ពីព្រោះ​តែ​ការ​ឈឺចាប់​ពី​បេះដូង​​​​ធ្វើ​ដំណើរ​ទៅ​ខួរ​ឆ្អឹង​ខ្នង​ ដែល​​សរសៃ​ប្រសាទ​ជា​ច្រើន​នៃ​រាងកាយ​​​របស់​យើង​​ត្រូវ​បាន​ភ្ជាប់​ ហើយ​ខួរ​ក្បាល​​ភ័ន្តច្រឡំ​ថា​ការ​ឈឺចាប់​​នោះ​កើត​ឡើង​នៅ​ត្រង់​ដៃ​ទៅ​វិញ​។ ២. ក្អក​មិន​​បាត់​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ក្អក​អាច​កើត​ចេញ​ពី​បញ្ហា​ផ្សេង​ៗ​ ហើយ​​វា​ក៏​​ជា​សញ្ញា​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង​ដែរ​។​ អាការៈ​ក្អក​ជាប់​រហូត​​​ដែល​ផលិត​សារធាតុ​រាវ​​​ពណ៌​ផ្កាឈូក​​និង​មាន​ផ្ទុក​ឈាម​ កើត​ឡើង​ជា​ទូទៅ​ ប្រសិនបើ​យើង​មាន​​​ជំងឺ​ខ្សោយ​បេះដូង​។​ ប៉ុន្តែ​ ការ​​ក្អក​ក៏​​អាច​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​សុខភាព​មួយ​ចំនួន​ ដូចជា​ការ​ស្ទះ​ដង្ហើម​  និង​ការ​បាត់​ដង្ហើម​ភ្លាម​ៗ ។ ៣. កម្រិត​នៃ​ការ​ថប់បារម្ភ​ខ្លាំង​ និង​មិន​ប្រក្រតី​ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ អ្នក​ដែល​កើត​មាន​អាការៈ​ថប់បារម្ភ​ខ្លាំង​តាំង​ពី​វ័យ​ក្មេង​ ​ងាយ​នឹង​កើត​ជំងឺ​បេះដូង​។​ ការ​ថប់​បារម្ភ​អាច​បណ្ដាល​មក​ពី​បែបបទ​រស់​នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ស្រ្តេស​ ឬ​ជំងឺ​​ផ្សេង​ៗ​។​ ផល​ប៉ះពាល់​មួយ​ចំនួន​នៃ​ការ​ថប់បារម្ភ​​លើ​​សុខភាព​បេះដូង​របស់​យើង​ រួម​មាន​​ការ​កើន​ឡើង​សម្ពាធ​ឈាម​ និង​អត្រា​ចង្វាក់​បេះដូង​ថយ​ចុះ​ជាដើម​​។ ៤. ហើម​ជើង​ ក​ជើង​ និង​ប្រអប់​ជើង​ នៅ​ពេល​ដែល​បេះដូង​របស់​យើង​​ដំណើរការ​មិន​បាន​ល្អ សារធាតុ​រាវ​ចេញ​ពី​សរសៃ​ឈាម​​ អាច​ហូរ​ចូល​ទៅ​ក្នុង​ជាលិកា​ជុំវិញ​ ហើយ​ជើង​ និង​ប្រអប់​ជើង​គឺ​ជា​​​ទីតាំង​ដែល​ងាយ​រង​គ្រោះ​បំផុត ដោយ​សារ​តែ​កត្តា​ទំនាញ​ផែនដី​។​ ៥. បាត់បង់​​ស្មារតី​ ឬ​ដួល​សន្លប់​ បន្ថែម​ពី​នេះ​ អាការៈ​ឈឺ​ក្បាល​ និង​បាត់បង់​ស្មារតី​គឺ​ជា​រោគ​សញ្ញា​ទូទៅ​នៃ​​ជំងឺ​បេះដូង​។​ ជាក់ស្ដែង​ ​បេះដូង​មិន​អាច​បូម​ឈាម​បាន​ល្អ​ឡើយ​​​ ពីព្រោះ​តែ​លំហូរ​ឈាម​ត្រូវ​បាន​រារាំង​ដោយ​ដុំកំណកឈាម។​ ក្នុង​ករណី​ដែល​​គ្នា​យើង​ដកដង្ហើម​ខ្លី​ៗ​ […]


ជំងឺបេះដូង

ប្រយ័ត្ន! សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​គាំង​បេះដូង​ គឺ​ជា​ស្ថានភាព​សុខភាព​ដ៏​គ្រោះថ្នាក់​មួយ​ ដែល​អាច​សម្លាប់​ជីវិត​មនុស្ស​​ត្រឹម​តែ​មួយ​ពព្រិច​ភ្នែក​។​ ដូច្នេះ​ហើយ​​ ការ​យល់​ដឹង​ពី​​​​​​សញ្ញាព្រមាន​​នៃ​បញ្ហា​គាំង​បេះដូង​ គឺ​ជា​រឿង​សំខាន់​មួយ​ ដើម្បី​ឲ្យ​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ក៏​ដូចជា​​អាច​ជៀស​ផុត​ពី​គ្រោះថ្នាក់​។ ​​​ ​យ៉ាង​ណា​មិញ​ រោគ​សញ្ញា​សំខាន់​ៗ​ ដែល​អាច​កើត​ឡើង​មួយ​ខែ​ (ឬ​លឿន​ជាង​នេះ) មុន​មាន​បញ្ហាគាំង​បេះដូង​​មាន​ដូច​ជាខាងក្រោម​។​ ១. អស់​កម្លាំង​ ការ​អស់​កម្លាំង​មិន​ប្រក្រតី​ គឺ​ជា​រោគ​សញ្ញា​ចម្បង​មួយ​ដែល​បង្ហាញ​ពី​អាការៈ​គាំង​បេះដូង​​អាច​ជិត​កើត​ឡើង​។​ ជា​ទូទៅ​ ស្រី​ៗ​យើង​ជួប​ប្រទះ​​​អាការៈ​នេះ​ច្រើន​ជាង​បុរស​។​ ការ​អស់​កម្លាំង​នេះ​ មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​សកម្មភាព​រាងកាយ​ ឬ​ផ្លូវ​ចិត្ត​ឡើយ​​​ ​វា​នឹង​កើន​ឡើង​នៅ​​ពេល​យប់​។ ដូច​នេះ​ យើង​គប្បី​សង្កេត​ឲ្យ​បាន​ដិតដល់​ នៅ​ក្នុង​ករណី​ដែល​យើង​អស់​កម្លាំង​នៅ​ពេល​ធ្វើ​សកម្មភាព​ងាយ​ៗ​ ដូចជា​រៀបចំ​កន្លែង​គេង​ ឬ​ងូត​ទឹក​។ ២. ឈឺ​ពោះ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ឈឺ​ពោះ​ ចង្អោរ​ ហើម​ពោះ​ ឬ​ឈឺ​ក្រពះ ​គឺ​ជា​រោគសញ្ញា​ទូទៅ​បំផុត​។​ ​ការ​ឈឺ​ពោះ​មុន​ពេល​គាំង​បេះដូង​ ​អាច​ឲ្យ​យើង​ដឹង​មុន​បាន​ ដោយ​អាការៈ​នេះ​​ម្ដង​ជា ​ម្ដង​ឈឺ​នៅ​ក្នុង​រយៈពេល​ខ្លី។​ ​ភាព​តានតឹង​ផ្នែក​ខាង​រាងកាយ​ អាច​ធ្វើ​ឲ្យ​អាការៈ​ឈឺ​ពោះ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​​​៣. ជំងឺ​គេង​មិន​លក់​ ជំងឺ​គេង​មិន​លក់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​កើន​ឡើង​​ហានិភ័យ​នៃ​ការ​គាំង​បេះដូង​ ឬ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ដែល​ជា​​ទូទៅ​​កើត​ឡើង​ចំពោះ​ស្ត្រី​។ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​មាន​កម្រិត​នៃ​ការ​ថប់បារម្ភ​ខ្ពស់​ និង​ភ្លេចភ្លាំង​ច្រើន​ផង​ដែរ។​ រោគ​សញ្ញា​ទាំង​នេះ ក៏​រួម​បញ្ចូល​ការ​ពិបាក​ក្នុង​ការ​​ចាប់ផ្ដើម​គេង​ និង​ភ្ញាក់​តាំង​ពី​ព្រលឹម​។ ៤. ដកដង្ហើម​ខ្លី​ៗ ដកដង្ហើម​ហត់ ខ្លីៗ តែងតែ​កើត​ឡើង​ទាំង​ចំពោះ​បុរស​ […]


ជំងឺបេះដូង

បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​​ ក្រោយ​អស់​រដូវ​​តាម​តិចនិក​នេះ

ពិត​ណាស់​ ស្រីៗ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ ហើយ​ការ​អស់​រដូវ​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​​នេះ​​។ ទោះ​បី​ជា​ការ​អស់​រដូវ​អាច​ធ្វើ​ឲ្យ​យើង​លែង​ព្រួយ​បារម្ភ​ពី​​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ ថ្នាំ​ពន្យារ​កំណើត​ និង​អាការៈ​ចុក​ពោះ​ក៏​ដោយ​ ប៉ុន្តែ​​គ្នា​យើង​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ដូចជា​ការ​ស្ងួត​ទ្វារ​មាស​ ឡើង​ទម្ងន់​ និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា​ជំងឺ​បេះដូង​។ ទំនាក់ទំនង​រវាង​ការ​អស់​រដូវ​ និង​ជំងឺ​បេះដូង​ ​​​​​ការ​អស់​រដូវ​គឺ​ជា​ដំណាក់កាល​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី​គ្រប់​រូប​។​ ​វា​ក៏​ជា​ពេល​ដែល​អ័រម៉ូន​បន្ត​ពូជ​ធ្លាក់​ចុះ​​ផង​ដែរ​។​ ខណៈ​​ពេល​ដែល​អូវែ​ឈប់​ផលិត​អ័រម៉ូន​Estrogen និង​Progesterone យើង​ក៏​អស់​លទ្ធភាព​បង្ក​កំណើត​ដូច​គ្នា​។​ ប៉ុន្តែ​​បញ្ហា​នោះ​គឺ​ ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អ័រម៉ូន​ទាំង​នេះ​ មាន​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​បេះដូង​។ ជា​ទូទៅ ស្ត្រី​ដល់​វ័យ​អស់​រដូវ​ ដែល​កំពុង​ប្រឈម​នឹង​​បញ្ហា​សុខភាព​ដទៃ​ទៀត​ដូចជា​ ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​លើស​ទម្ងន់​ មាន​ហានិភ័យ​​កាន់​តែ​ខ្ពស់​​ក្នុង​ការវិវត្តនៃជំងឺ​បេះដូង​។​ យ៉ាង​ណា​មិញ​ ការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ​មួយ​ចំនួន​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ អំឡុង​ពេល​ និង​ក្រោយ​ពេល​អស់​រដូវ​។ ១. ​របប​អាហារ​​សុខភាព​ ​​​​​​​វា​មាន​សារសំខាន់​ណាស់​ ​ក្នុង​ការ​ត្រួតពិនិត្យ​របប​អាហារ​របស់​យើង​ ពីព្រោះ​នៅ​ក្នុង​វ័យ​នេះ​ ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ទាក់ទង​នឹង​បេះដូង​។​ ដូច​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​របប​អាហារ​ដែល​រួម​មាន​​ផ្លែឈើ​ និង​បន្លែ​ គ្រាប់​ធញ្ញជាតិ​ អាហារ​ដែល​មាន​ជាតិ​ហ្វូឡេត​ និង​ខ្លាញ់​ឆ្អែត​ទាប​ ដើម្បី​បង្កើន​សុខភាព​បេះដូង​។ ២. ​ធ្វើ​លំហាត់​ប្រាណ​ ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​កំណក​ឈាម​ ឬ​ស្ទះ​សរសៃ​ឈាម​។​ ក្រៅ​ពី​នេះ​ ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​អាច​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម​ កូលេស្តេរ៉ូល​ រក្សា​ទម្ងន់​ និង​​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​កាន់​តែ​ប្រសើរ​ឡើង​។ ៣. ធ្វើ​សមាធិ​ ដើម្បី​កាត់​បន្ថយ​ស្រ្តេស​ ​ស្រ្តេស​អាច​បង្កើន​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដែល​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​របស់​យើង​​។​ ​រី​ឯ​ការ​ធ្វើ​សមាធិ​អាច​កាត់​បន្ថយ​ស្រ្តេស​ និង​​ការ​ថប់​បារម្ភ​ ការ​ឈឺចាប់​រ៉ាំរ៉ៃ ការ​បាក់​ទឹក​ចិត្ត​ […]


ជំងឺបេះដូង

អាការៈ​ឈឺ​បេះដូង​ ក្រោយ​ញ៉ាំ​អាហារ​អាច​​ជា​សញ្ញា​បញ្ហា​សុខភាព

នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​បេះដូង ​និង​បរិវេណ​ទ្រូង​ វា​អាច​ជា​សញ្ញា​​​ដ៏​គ្រោះថ្នាក់​មួយ​ មិន​ថា​វា​កើត​ឡើង​នៅ​ពេល​ណា​ក៏​ដោយ​។​ ប្រសិនបើ​គ្នា​យើង​ឈឺ​ចាប់​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​ៗ​ ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ក្រហាយ​ទ្រូង​។​ យ៉ាង​ណា​មិញ​ យើង​មិន​ត្រូវ​មើល​ស្រាល​អាការៈ​ឈឺ​ទ្រូង​នេះ​ឡើយ​ និង​គប្បី​ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ១. ការ​ក្រហាយ​ទ្រូង នៅ​ពេល​ដែល​យើង​លេប​អាហារ​ ​វា​នឹង​​រំកិល​ពី​​ក្នុង​បំពង់​អាហារ​​ចូល​ទៅ​ក្នុង​ក្រពះ​ តាម​រយៈ​សាច់​ដុំខ្ចិប​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ ។​ សាច់​ដុំ​នេះ​បន្ធូរ​បន្ថយ​ដើម្បី​ឲ្យ​អាហារ​ឆ្លង​កាត់​ទៅ​ក្នុង​ក្រពះ​ ហើយ​បន្ទាប់​មក​រឹត​បន្តឹង​ ដើម្បី​ការពារ​ពី​ការ​ហូរ​ត្រលប់​ក្រោយ​ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ​។​ អាការៈ​ក្រហាយ​ទ្រូង​កើត​ឡើង​នៅ​ពេល​ដែល​សាច់​ដុំ​នេះ​បន្ធូរបន្ថយ​ ឬ​ចុះ​ខ្សោយ​ ដែល​អាច​​នាំ​ឲ្យ​អាស៊ីដ​ក្រពះ​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​។​ ការ​ញ៉ាំ​ច្រើន​ជ្រុល​អាច​ដាក់​សម្ពាធ​​នៅ​លើ​សាច់​ដុំ​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង​។​ ជា​ទូទៅ​ ការ​ក្រហាយ​ទ្រូង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឆាប់​គេង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​ ឬ​មក​ពី​អាហារ​មួយ​ចំនួន​ ដូចជា​អាហារ​ហឹរ​ អាហារ​ដែល​មាន​ខ្លាញ់​ ឬ​កាហ្វេអ៊ីន​។​ បន្ថែម​ពី​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ទ្រូង​ ការ​ក្រហាយ​ទ្រូង​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​បំពង់​ក​ និង​មាន​រសជាតិ​ជូរ​នៅ​ក្នុង​មាត់​របស់​យើង​ផង​ដែរ​។ ២. ជំងឺ​ច្រាល​ទឹក​ក្រពះ​ ​​​ប្រសិនបើ​​គ្នា​យើង​ជួប​ប្រទះ​ការ​ឈឺ​បេះដូង​​ជា​ប្រចាំ​ បន្ទាប់​ពី​ញ៉ាំ​អ្វី​មួយ​ នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ​។​ ​ជំងឺ​នេះ​គឺ​ជា​​ការ​ចាល់​អាស៊ីដ​រ៉ាំរ៉ៃ​ ដែល​កើត​ឡើង​ច្រើន​ជាង​២​ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​ និង​មាន​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ពីរ​បី​សប្ដាហ៍​។​ ​រោគ​សញ្ញា​សំខាន់​បំផុត​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ​គឺ​ការ​ក្រហាយ​ទ្រូង​។​ រី​ឯ​សញ្ញា​ដទៃ​ទៀត​មាន​ដូចជា​ ឈឺ​​ទ្រូង​ ដង្ហក់​ ចង្អោរ​ ក្អួត​ ឈឺ​បំពង់​ក​ ខ្យល់​ដង្ហើម​មិន​ល្អ និង​ក្អក​ស្ងួត​។​ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ ជំងឺ​​នេះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ការ​ហូរ​ឈាម​បំពង់​អាហារ​ បញ្ហា​ផ្លូវ​ដង្ហើម​ និង​​ធ្វើ​ឲ្យ​បំពង់​អាហារ​រួម​តូច​​ថែម​ទៀត​ផង​។​ ៣. បញ្ហា​នៃ​ការ​រំលាយ​អាហារ​ដទៃ​ទៀត ​មិន​មែន​តែ​អាការៈ​​ក្រហាយ​ទ្រូង​ និង​ជំងឺ​ច្រាល​ទឹក​ក្រពះ​​នោះ​ទេ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​បរិវេណ​បេះដូង​ […]


ជំងឺបេះដូង

គ្រាប់ផ្លែឈើ មានប្រយោជន៍ច្រើនដល់សុខភាពបេះដូង

ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​គ្រាប់​ផ្លែ​​ឈើ​បាន​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ បាន​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​។ ​​គ្រាប់​ផ្លែ​ឈើ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ គ្រាប់​ផ្លែ​ឈើ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​សម្រន់​ល្អបំផុត​មួយ ធូរ​ថ្លៃ ងាយ​រក ងាយ​ទុក​ដាក់ និង​ងាយ​យក​តាម​ខ្លួន​។ ការ​សិក្សា​មួយ​បាន​ធ្វើ​លើ​មនុស្ស​ស្រី​ចំនួន​៣៩ ០០០​នាក់ ដោយ​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​របប​អាហារ​។ ក្នុង​​រយៈពេល​១៩​ឆ្នាំ នៃ​ការ​តាម​ដាន មាន​ស្រ្តី​ជិត​១ ០០០​នាក់​បាន​ស្លាប់ ដោយ​សារ​ជំងឺ​បេះ​ដូង​។ ការ​សិក្សា​នេះ​បាន​រាប់​បញ្ជូល​ទាំង​សន្ទស្សន៍​ម៉ាស់​រាង​កាយ សកម្មភាព​រាង​កាយ ការ​ជក់បារី និង​កត្តា​មួយ​ចំនួន​ទៀត​ ដែល​មាន​ឥទ្ធិពល​លើ​ជំងឺ​បេះ​ដូង។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ស្រ្តី​ដែល​បាន​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​​ម្ដង​ប្រហែល​៣២​ក្រាម មាន​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​២៧​%​ទាប​ជាង​អ្នក​មិន​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​។ គ្រាប់​ផ្លែ​ឈើ ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ខ្លាញ់​មិន​ល្អ ដែល​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មានការ​កក​ស្ទះ​ក្នុង​សរសៃឈាម​អាក់​ទែ​។ មួយ​វិញ​ទៀត គ្រាប់​ផ្លែ​ឈើ​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​ការ​រលាក​ ដែល​អាច​មាន​ទំនាក់ទំនង​នឹង​ជំងឺ​បេះ​ដូង។ ក្រៅពី​នេះ ក៏​បាន​ជួយ​កាត់​ប​ន្ថយ​ការ​វិវត្ត​ទៅ​ជា​ដុំ​កំណក​​ឈាម ដែល​ដុំ​កំណក​ឈាម​នេះ​អាច​ធ្វើ​ឲ្យ​បញ្ហា​គាំង​បេះដូង និង​អាច​បាត់​បង់​ជីវិត​។ ថ្វី​បើ​គ្រាប់​ផ្លែ​ឈើភាគ​​មាន​ផ្ទុក​ខ្លាញ់ ដែល​ភាគ​ច្រើន​ជា​ខ្លាញ់​ល្អ តែ​វា​ក៏​មាន​ផ្ទុក​កាឡូរី​ច្រើន​ដែរ​។ ដូច​នេះ យើង​គួរ​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​ក្នុង​កម្រិត​សម​ល្មម​បាន​ហើយ។


ជំងឺបេះដូង

គួរដឹង! អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ

សុខ​ភាព​បេះ​ដូង​គឺ​ជា​រឿង​សំខាន់ ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​ល្អ ហើយ​វិធី​សាស្ត្រ​ថែរក្សា​សុខភាព​បេះដូង ក្រៅ​ពី​ហាត់​ប្រាណ គ្រូពេទ្យ​ក៏​ណែ​នាំ​អាហារ​ល្អៗ​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជួយ​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ។ “Hello គ្រូពេទ្យ” នឹង​លើក​យក​អាហារ ៣​ប្រភេទ ល្អ​ខ្លាំង​សម្រាប់​បេះដូង។ ១- ត្រី​សាល​ម៉ុន សាលម៉ុន ជា​ត្រី​អម្បូរទឹក​ត្រជាក់​ សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (Omega-3 fatty acids) ប្រសិទ្ធភាព​ខ្ពស់​ ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ មុខងារ​អាស៊ីដ​ខ្លាញ់​​អូមេហ្គា ៣ គឺ​ការពារ​កុំ​ឲ្យ​ឈាម​កក ហេតុ​នេះ​វា​អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ល្អ និង​ប្រយោជន៍​មួយ​ទៀត អាច​ជួ​យ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​ Triglycerides (ខ្លាញ់​មិន​ល្អ) ក្នុង​ឈាម ដែល​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​កើត​ជំងឺ​បេះ​ដូង​សរសៃ​ឈាម។ ពេទ្យ​ក៏​បាន​ប្រាប់​ផង​ដែរ ត្រី​សាលម៉ុន មាន​ផ្ទុក​សារធាតុ Carotenoid astaxanthin ដែល​គេ​ស្គាល់​ថា ជា​អ្នក​ប្រឆាំង​អុក​ស៊ីត​កម្មយ៉ាង​ខ្លាំង​ក្លា​មួយ។ យោង​តាម សមាគមបេះ​ដូង​ពិភព​លោក យើង​គួរ​តែ​ញ៉ាំ​ត្រី​សាលម៉ុន​យ៉ាង​តិច​ ២ ដង/​សប្តាហ៍ និង​ញ៉ាំ​ម្តង​ឲ្យ​បាន​ចន្លោះ​ ១០០ ក្រាម។ សាច់​ត្រី​សាលម៉ុន មាន​រស់​ជាតិ​ឆ្ងាញ់ ក្នុង​ចំណោម​មុខ​ម្ហូប​ផ្សេងៗ ហើយ​ក៏​ស្រួល​ក្នុង​ការ​ចម្អិន​ផង​ដែរ។ បើ​យើង​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រី​សាលម៉ុន អាច​ប្តូរ​ទៅ​ញ៉ាំ​ត្រី​មាន​ខ្លាញ់​ប្រភេទ​ផ្សេង​វិញ​បាន រួម​មាន ត្រី​ធូណា ត្រី Sardines ត្រីសាមបាក់ ជា​ដើម […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ