ជំងឺបេះដូង

ជំងឺ​បេះដូង - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះដូង ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺបេះដូង

ការញ៉ាំអាហារពីប្រអប់ផ្លាស្ទីក អាចធ្វើឱ្យកើតជំងឺខ្សោយបេះដូង

ការញ៉ាំ​អាហារ​ដែល​វេចខ្ចប់ និងដាក់ក្នុងប្រអប់ផ្លាស្ទីក អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំ​ងឺ​ខ្សោយបេះដូង ហើយ​សូម្បី​តែការប៉ះ ពាល់​​រយៈ​ពេល​ខ្លី​ទៅ​នឹង​ភាគ​ល្អិត​នានា ដែល​ចូល​ក្នុង​អាហារ ឬ​ទឹក​ពី​ផ្លាស្ទីកក៏ដោយ ក៏​អាច «ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ជាលិកា​សាច់​ដុំ​បេះដូង» ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង ផង​ដែរ​។ នេះ​បើយោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​យក​សត្វកណ្តុរ​មក​ធ្វើ​ពិសោធន៍ក្នុង​រយៈពេល​៣​ខែ ដោយឱ្យ​សត្វ​កណ្តុរ​ផឹក​ទឹក ដែល​ដាក់នៅ​ក្នុង​ប្រអប់​ផ្លាស្ទីក ក្នុង​ចន្លោះ​ពេល​ផ្សេង​ៗ​គ្នា ពោល​គឺ​១នាទី ៥នាទី និង​១៥នាទី ហើយ​បន្ទាប់​មក ត្រួតពិនិត្យ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ការសិក្សា​ដដែល ដែល​ត្រូវ​បាន​ចេញផ្សាយ ក្នុង​សៀវភៅ Ecotoxicology and Environmental Safety គំរូ​ពី​លាមករបស់​សត្វកណ្តុរ បាន​បង្ហាញ​ឱ្យ​ឃើញ​ពីការផ្លាស់ប្តូរបាក់តេរីក្នុង​ក្រពះ​ពោះវៀន ហើយ​ការ​ពិនិត្យ​ជាលិកា​បេះរបស់ពួកវា បាន​បង្ហាញពី​ការខូចក្នុងកម្រិត​ដ៏ធំ​។ ការសិក្សា​នេះ បាន​បញ្ជាក់​ថា៖ «លទ្ធ​ផល​បាន​បង្ហាញ​ថា ការ​ផឹក​ទឹកទាំងនេះបានផ្លាស់ប្តូរមីក្រូបរិស្ថានក្នុងពោះវៀន ប៉ះ​ពាល់​ដល់​សមាសធាតុ​បាក់តេរីល្អ​ក្នុង​ក្រពះពោះវៀន និងបានផ្លាស់ប្តូរសារធាតុរំលាយអាហារមីក្រូជីវជាតិក្នុងក្រពះពោះវៀន។ លទ្ធផល​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពីការ​​ខូចជាលិកា​សាច់​ដុំ​បេះដូង​របស់​សត្វកណ្តុរ ផង​ដែរ​»​។ [embed-health-tool-heart-rate] ការសិក្សា​ដដែល​បាន​បង្ហាញ​ទៀតថា សត្វកណ្តុរ​បាន​បង្ហាញពីការ​ខូច​ជា​លិកា​បេះដូង ដោយមិនគិតពីរយៈពេលដែលទឹកដែលពួក​វា​បាន​ផឹក​ទឹក​នោះឡើយ​។ ការសិក្សា​នេះ បង្ហាញ​ថា ការ​ប៉ះ​ពាល់​ផ្លាស្ទីក គឺ​ជា​ដើម​ហេតុ​ចម្បង​ដែល​នាំ​មាន​កត្តា​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំ​ងឺ​បេះដូង ដែល​មាន​ន័យ​ថា ការ​ដាក់​អាហារ​ក្តៅ ឬការ​ប៉ះ​ពាល់​ផ្លាស្ទីក​ដែល​ក្តៅ​ក្នុង​រយៈ​ពេល​ដ៏ខ្លី […]

ស្វែងរក ជំងឺបេះដូង

ជំងឺបេះដូង

កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះដូង​ កុំរំលង​​វិធីងាយៗ​ទាំង​នេះ

ជំងឺ​បេះដូង​​ គឺ​ជា​ជំងឺ​មួយ​ដ៏​គ្រោះថ្នាក់​ ដែល​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ​។ យ៉ាង​ណា​មិញ​ ទោះ​បី​ជា​យើង​មិន​អាច​ផ្លាស់ប្ដូរ​កត្តា​ហានិភ័យ​មួយ​ចំនួន​ ដូចជា​ប្រវត្តិ​គ្រួសារ​ ភេទ​ ឬ​អាយុ​ យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​យើង​ក៏​អាច​សាកល្បង​​វិធីសាស្ត្រ​​ងាយៗ​មួយ​ចំនួន​ ដើម្បី​បញ្ចៀស​ ក៏​ដូចជា​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយ​សារ​តែ​ជំងឺ​បេះដូង​នេះ​បាន​ផង​ដែរ។ ១. ការ​ដើរ​ ​គ្រាន់​តែ​ចំណាយ​ពេល​៤០​នាទី​ និង​អនុវត្តន៍​លំហាត់​ប្រាណ​ដ៏​សាមញ្ញ​នេះ​ ចំនួន​៣ទៅ​៤ដង​ក្នុង​មួយ​សប្ដាហ៍​ ​យើង​ក៏​អាច​កាត់​​បន្ថយ​សម្ពាធ​ឈាម​ កូលេស្តេរ៉ូល​​ និង​ទម្ងន់​ខ្លួន​របស់​យើង​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​​​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​ឈប់​សម្រាក​ជា​រៀងរាល់​១០​នាទី​ម្ដង​ ​នឹង​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​មាន​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង​​។ ២. គេង​​យ៉ាង​តិច​៧ម៉ោង​ក្នុង​មួយ​ថ្ងៃ​​ ​​​​​​​រាងកាយ​របស់​យើង​ត្រូវ​ការ​ការ​សម្រាក​រយៈពេល​វែង។​ អំឡុង​ពេល​នោះ​ ចង្វាក់​​បេះដូង​ និង​សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ​មួយ​រយៈ​ ​ដែល​កត្តា​នេះ​ មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​បេះដូង​។ ប៉ុន្តែ​ បើ​យើង​គេង​តិច​ជាង​៧​ម៉ោង​ រាងកាយ​យើង​នឹង​ចាប់ផ្ដើម​​ផលិត​សារធាតុ​គីមី​​ ក៏​ដូចជា​អាច​កើត​មាន​​ការ​រលាក​ និង​​មាន​ជាតិ​ស្ករ​ខ្ពស់​ ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បេះដូង​របស់​យើង​​ឡើយ​។​ ​​​ ​​​​៣. ឈប់​ជក់​បារី​ ​យើង​ទាំង​អស់​គ្នា​ សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ​ការ​ជក់​បារី​​​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យើង​យ៉ាង​ធ្ងន់ធ្ងរ​។​ ​វា​មិន​ត្រឹម​តែ​បង្កើន​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ឈាម​របស់​យើង​ប្រែ​ទៅ​ជា​កក​ និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។​ ​ប៉ុន្តែ​ ប្រសិនបើ​យើង​ឈប់​ជក់​បារី​ ឱកាស​នៃ​​ការ​កើត​ជំងឺ​បេះដូង​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​​២៤​ម៉ោង​ក្រោយ​ពី​ឈប់​ជក់​បារី​។ ​​​​៤. រួម​ភេទ​ញឹកញាប់ យើង​ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់​ទេ​ថា​ ​ការ​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​មួយ​កម្រិត​ដែរ​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​រួម​ភេទ​ត្រឹម​តែ​មួយ​ដង​​ក្នុង​មួយ​ខែ។​ ពិត​ណាស់​ ការ​រួម​ភេទ​ គឺ​ជា​លំហាត់​ប្រាណ​មួយ​ប្រភេទ​ ដែល​អាច​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង​ បន្ថយ​សម្ពាធ​ឈាម​​ កាត់​បន្ថយ​ស្រ្តេស​ និង​​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​ថែម​ទៀត​ផង​។​ ៥. ចៀសវាង​អង្គុយ​ស្ងៀម​មួយ​កន្លែង ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​រយៈ​ពេល​យូរ​ […]


ជំងឺបេះដូង

តិចនិក ១០ យ៉ាង ការពារខ្លួនពីជំងឺស្ទះសរសៃឈាមបេះដូង

​ជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូងបង្កឱ្យ​ខូច ឬ​ស្លោក​សាច់​ដុំ​បេះ​ដូង​ស្រួច​ស្រាវ​ ហើយភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​តាម​សរសៃ​ឈាម​បេះ​ដូង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែត ។ ទោះ​បី​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង ជា​ជំងឺ​ដែល​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ដល់​អាយុ​ជីវិត ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​ក៏​ពិត​មែន ប៉ុន្តែ​​យើង​អាច​បង្ការ​ខ្លួន ចៀស​ផុត​ពី​បញ្ហា​នេះ​ជាមួយ​តិចនិក​ខាងក្រោមនេះ៖ [embed-health-tool-bmi] ១. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ (៣០នាទី/ថ្ងៃ, ៥ថ្ងៃ/សប្ដាហ៍) ២. ឈប់​ជក់​បារី ៣. កាត់​បន្ថយ​សេព​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត ៤. ចៀស​វាង​អាហារ​ប្រៃ​ខ្លាំង ៥. កាត់​បន្ថយ​អាហារ​ខ្លាញ់​ច្រើន និងសាច់ ៦. កាត់​បន្ថយ​អារម្មណ៍​តានតឹង ឬ​ស្ត្រេស ៧. គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ (បើ​យើង​លើស​ឈាម) ៨. រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ (កុំ​ឲ្យ​លើស​ទម្ងន់) ៩. គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​គ្រូពេទ្យ (បើ​យើង​លើស​ជាតិ​ស្ករ) ១០. ពិគ្រោះ ឬ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។ល។ ចង់គណនា BMI ចុចទីនេះ! គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! អ្នកណាងាយប្រឈមកើតជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូង? បើ​យើង​ជា​មនុស្ស​មាន​សុខភាព​ល្អ​ធម្មតា មិន​ងាយ​នឹង​កើត​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​​យើង​ជា​មនុស្ស​ដូច​ក្នុង​ការ​រៀប​រាប់​ខាង​ក្រោម ច្បាស់​ណាស់​នឹង​ងាយ​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ​៖ - លើស​ទម្ងន់ - មានវ័យ​ចំណាស់ - លើស​សម្ពាធ​ឈាម - លើស​ជាតិ​ខ្លាញ់ - ជក់បារី និង​ញុំាគ្រឿង​ស្រវឹង​ច្រើន - មានគ្រួសារ​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង។ល។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងក៏ដូច​​ជំងឺ​សាហាវ​ដទៃ​ទៀត​ដែរដែលតែងតែ​មាន​ផល​វិបាក​មកយាយី​អ្នក​ជំងឺ។ ផលវិបាកជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងរួមមាន​ ខ្សោយ​បេះ​ដូង ចុះ​សម្ពាធ​ធ្ងន់ធ្ងរ មាន​វិបត្តិ​ចង្វាក់​បេះ​ដូង​ធ្ងន់ធ្ងរ គាំង​បេះ​ដូង ឬ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​តែ​ម្ដង។ អត្ថបទគួរអាន៖ ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង លំហាត់​ប្រាណ ៤ […]


ជំងឺបេះដូង

ស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង អាចស្លាប់ភ្លាមៗ អ៊ីចឹងមកដឹងពីមូលហេតុ និងវិធីបង្ការ

​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ឬគាំង​បេះដូងបានឆក់យកជីវិតប្រជាជនកម្ពុជា ១០៩ នាក់ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ដែលធ្វើឱ្យប្រទេស​យើងជាប់លេខរៀងទី ៩១ នៅលើពិភពលោកក្នុងបណ្តាលប្រទេសដែលមានអត្រាអ្នកស្លាប់ខ្ពស់ដោយសារជំំងឺគាំងបេះដូង  នេះបើយោងតាម​តួលេខ​របស់​អង្គការ សុខភាព​ពិភពលោក (WHO) កាលពីឆ្នាំ ២០២០ ។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី ទាមទារ​​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ តើ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​មាន​រោគ​សញ្ញា​អ្វីខ្លះ? ហើយ​យើង​ត្រូវ​បង្ការ​ដោយ​វិធី​ណា​ខ្លះ? ១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ដុំ​ឈាម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ២- រោគ​សញ្ញា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង – តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង – ចង្អោរ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ – ហត់ – បែកញើស​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ – ហត់ – អស់​កម្លាំង – ធេងធោង ឬ​វិល​មុខ។ [embed-health-tool-heart-rate] ៣- មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ចំពោះ​សន្ទុះ​នៃ​ការ​កើន​ឡើង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នេះ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត […]


ជំងឺបេះដូង

ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាប្រឈមជំងឺបេះដូងដល់ទៅ ៥០%

បច្ចុប្បន្ន គ្នាយើងមួយចំនួនធំ គឺចូលចិត្តជិះកង់ហាត់ប្រាណ ព្រោះជិះកង់ជាប្រភេទកីឡាមួយល្អខ្លាំងសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចុះមានដឹងអត់ គុណសម្បត្តិចម្បងពីការជិះកង់ជាអ្វី? គឺជួយកាត់បន្ថយហានិភ័យ​កើត​ជំងឺបេះដូងបានច្រើន​ណាស់។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Amar Singal អ្នកជំនាញសរសៃឈាមបេះដូង នៃវិទ្យាស្ថានវេជ្ជសាស្ត្រ Sri Balaji Action Medical Institute ក្នុងទីក្រុង New Delh ប្រទេសឥណ្ឌា ខណៈការសិក្សាជាច្រើន សុទ្ធតែរកឃើញលទ្ធផលដូចគ្នា។ ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Purdue រដ្ឋ Indiana សហរដ្ឋអាមេរិក ក៏​រកឃើញដែរ​ថា ជិះកង់ត្រឹម ២០នាទី/មួយថ្ងៃ គឺអាចជួយសុខភាពបានច្រើន កាត់បន្ថយហានិភ័យជំងឺបេះដូង គាំងបេះដូង បានដល់ទៅ ៥០% ឯណោះ។ ការសិក្សាដូចគ្នាមួយទៀត របស់សាលាសុខភាពបេះដូង ក្នុងទីក្រុង Copenhagen ប្រទេសដាណាម៉ាក ធ្វើឡើងលើអ្នកចូលរួម ៥ ០០០នាក់ ដោយ​តាមដានរយៈពេល ១៤ឆ្នាំ រកឃើញថា ការជិះកង់ហាត់ប្រាណជាប្រចាំ ពិតជាមានទំនាក់ទំនងខ្លាំង អាច​ជួយ​ចៀសផុត​ករណីស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងប្រាកដមែន។ យោងតាម អង្គការសុខភាពពិភពលោក (WHO) ការបញ្ចេញសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ជាកត្តាចម្បងនាំឲ្យមនុស្សជាច្រើនស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់ឆ្នាំជុំវិញពិភពលោក។ WHO បានណែនាំឲ្យមនុស្សពេញវ័យ […]


ជំងឺបេះដូង

មូលហេតុ និងគ្រោះថ្នាក់នៃជំងឺគាំងបេះដូង មនុស្សភាគច្រើនមិនសូវខ្វល់

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា គាំង​បេះដូង ជា​ជំងឺ​មិន​ឆ្លង​តែ អាច​សម្លាប់​លឿន​បំផុត។ បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​កម្ពុជា ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់​ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​តួលេខ​នេះ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ចំពោះ​មូល​ហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង លោក​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ ម្នាក់ៗ​ចូល​ចិត្ត​ស្រណុក​សុខ​ស្រួល មិន​សូវ​បញ្ចេញ​កម្លាំង​ពលកម្ម ឬ​ញើស និង​ការ​ញ៉ាំ​ចំណី ពពួក Fast food អាហារ​ខ្លាញ់ៗ​ជាដើម។ “ពី​មុន​​ធ្លាប់​​ធ្វើ​​ពលកម្ម ឥឡូវ​​មក​​ស្រណុក ធ្លាប់​​តែ​ដើរ ឥឡូវ​​ជិះ​​ឡាន​​ម៉ូតូ អត់​​បញ្ចេញ​​ពលកម្ម ធ្លាប់​​តែ​​ញ៉ាំ​​បន្លែ ផ្លែឈើ អាហារ​​ខ្មែរ​​ដែល​​ល្អ មក​​ញ៉ាំ Fast Food អាហារ​​អស់​​ហ្នឹង​​នាំ​​ឲ្យ​​ឡើង​ទម្ងន់ ឡើង​​ជាតិ​​ខ្លាញ់ ទៅ​​ជា​​កើត​​ជំងឺ​​បេះដូង”។ លោកវេជ្ជបណ្ឌិតរៀបរាប់។ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី បើ​ដឹង​ថា​យើង​មាន​ជំងឺ​នេះ​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ព្យាបាល​ជា​បន្ទាន់។ ក្នុង​នោះ​សញ្ញា​ដំបូង នៃ​អាការៈ​គាំង​បេះដូង រួមមាន ចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ លើក​របស់​ធ្ងន់ ហើយ​នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ សូម្បីតែ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ […]


ជំងឺបេះដូង

មនុស្សប៉ុន្មានប្រភេទនេះ ប្រឈមខ្ពស់កើតជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល

ខួរក្បាល​ជា​ផ្នែក​សំខាន់​មួយ​នៃ​រាង​កាយ​របស់​យើង​ម្នាក់ៗ តែ​បើ​យើង​មិន​ចេះ​ថែ​ទាំ​ខួរ​ក្បាល ឬ​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​ទេ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ក៏​ដូច​ជា​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ប្រឈម​នឹង​ជំងឺ​កាចៗ​ដូច​ជាមហារីក ឬ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ជា​ដើម។ សម្រាប់​បញ្ហា​ទាក់​ទង​នឹង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​មាន​២​បែប យោង​ទៅ​តាម​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នោះ​គឺ៖ -ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​ដោយ​សារ​ស្ទះ​សរសៃឈាម (AVCI) -ជំងឺ​ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​ដោយ​សារ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល (AVCH)។ លោក​វេជ្ជបណ្ឌិតថា ​មនុស្ស​ច្រើន​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​កើត​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ក្នុង​នោះ​មាន​ដូច​ជា៖ ១. អ្នក​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់ អ្នក​ជំងឺ​បេះដូង មាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម​ខ្ពស់ ២. អាយុ​ច្រើន ៣. ប្រវត្តិ​គ្រួ​សារ​ធ្លាប់​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ៤. អ្នក​ដែល​មាន​របៀប​រស់​នៅ​មិន​ល្អ​ដូច​ជា ជក់​បារី ញ៉ាំ​អាហារ​ប្រៃ​ច្រើន មាន​កម្រិត​អ័រម៉ូន(oestrogene)ខ្ពស់ និង​ធាត់​ខ្លាំង ៥. មាន​អារម្មណ៍​តាន​តឹង ឆាប់​ខឹង ៦. អ្នក​ដែល​មាន​ឈាម​ក្រុមA ឬ​AB។ សម្រាប់​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​នៅ​ក្នុង​ខួរក្បាល គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​អ្នក​ជំងឺ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រហូត​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ក្នុង​ករណី​សង្ស័យ​ថា មាន​កើត​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ត្រូវ​ពិនិត្យ​មើល​ទៅ៣ចំណុច​ គឺ ចលនា​ផ្ទៃ​មុខ ចលនា​ដៃ ការ​និយាយ​ស្តី។ ប្រសិន​បើ​បុគ្គល​មាន​ភាព​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ទាំង​នេះ ត្រូវ​នាំ​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បន្ថែម និង​ទទួល​បាន​ការ​ព្យាបាល​បាន​ទាន់​ពេល។


ជំងឺបេះដូង

អ្នកមាន​ខ្លាញ់ក្បាលពោះអាចប្រ​ឈមនឹង​បញ្ហាសុខភាព ៥ យ៉ាងនេះ

មិន​ថា​យើង​មាន​ខ្លាញ់​នៅ​ផ្នែក​ណា​នៃ​រាងកាយ​ទេ យើង​តែង​មាន​ការ​ព្រួយ​បារម្ភ ជាពិសេស​ខ្លាញ់​នៅ​ក្បាល​ពោះ​តែម្ដង​។ ស្រី​ៗ​ទំហំ​​ចង្កេះ​ធំ​ជាង​ ៣៥​អ៊ីង (​៨៩​ សង់ទីម៉ែត្)រ​ ឬ​បុរស​មាន​ទំហំ​ចង្កេះ​ធំ​ជាង​ ៤០ ​អ៊ីង (១០២ ​សង់ទីម៉ែត្រ​​) គឺ​មាន​ភាគរយ​ខ្ពស់​ណាស់​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន ហើយ​ខ្លាញ់​ក្បាល​ពោះ​ច្រើន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន។ ១. ជំងឺ​ទឹកនោមផ្អែម នៅ​ពេល​ថ្លើម​របស់​យើង​មាន​ខ្លាញ់​រុំ​ច្រើន​ដែល​បង្ក​ដោយ​ខ្លាញ់​ក្បាល​ពោះ​ច្រើន ថ្លើម​នឹង​មិន​អាច​បំលែង​ស្ករ​ក្នុង​ឈាម​បាន​ល្អ​។ នេះ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​​បាន​។ ២. បណ្ដុំ​រោគសញ្ញា Metabolic syndrome នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន និង​ទំហំ​ចង្កេះ​ធំ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​ការ​វិវត្ត​បណ្ដុំ​រោគសញ្ញា Metabolic syndrome ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាដើម។ ៣. ជំងឺ​មហារីក ការសិក្សា​ថ្មី​បង្ហាញ​ថា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​បញ្ចេញ​ដោយ​ខ្លាញ់​ក្បាល​ពោះ​អាច​បំលែង​កោសិកា​មិនមែន​ជា​មហារីក​ទៅ​ជា​កោសិកា​មហារីក​​ដែល​បណ្ដាល​ឲ្យ​មាន​ការ​លូតលាស់​ដុំ​សាច់។ ៤. ជំងឺ​បេះដូង កោសិកា​ខ្លាញ់​ក្បាលពោះ​អាច​ផលិត​ប្រូតេអ៊ីន​ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម ដែល​នេះអាច​​បង្ក​ជំងឺ​​លើស​សម្ពាធ​​ឈាម​បាន​​។ ប្រូតេអ៊ីន​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ស្ទះ​សរសៃ​អាកទែរ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​គាំង​បេះដូង។ ៥. ជំងឺ​ភ្លេចភ្លាំង (Dementia) យោង​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​វិវត្ត​ជំងឺ​ភ្លេចភ្លាំង ដែល​នេះ​ភាគ​ច្រើន​បង្ក​ដោយ​កោសិកា​ខ្លាញ់​នៅ​ក្នុង​ពោះ។


ជំងឺបេះដូង

មកដឹងពីរោគសញ្ញានៅដំណាក់កាលសំខាន់ៗ នៃជំងឺទាចទឹក

គ្នា​យើង​ត្រូវ​ដឹង​ថា ជំងឺ​ទាច​ទឹក គឺ​ជា​ជំងឺ​មួយ​ដែល​មិន​អាច​កើត​ឡើង​បាន​ដោយ​ឯក​ឯង​ទេ វា​កើត​ឡើង​បាន​ដោយ​សារ​តែ​អ្នក​ជំងឺ​មាន​ជំងឺ​​ដទៃ​ផ្សេង​ទៀត​ជា​អ្នក​​បង្ក​ដូចជា​ក្រិន​ថ្លើម រលាក​ថ្លើម ឬ​ជំងឺ​មហារីក​ជា​ដើម។ ទោះ​ជំងឺ​ទាច​ទឹក​មិន​កើត​ឡើង​ដោយ​ឯង​ក៏​ដោយ វា​ក៏​មាន​បញ្ចេញ​រោគសញ្ញា​ឲ្យ​គ្រូពេទ្យ​ងាយ​ដឹង​បាន​ដែរ។ ទាក់ទង​នឹង​ជំងឺ​ទាច​ទឹក​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​ទាច​ទឹក គឺ​ជា​វត្ត​មាន​ទឹក​ដក់​នៅ​ក្នុង​ស្រោម​ពោះ និង​គ្មាន​ឈាម ហើយ​ជំងឺ​នេះ មិន​មែន​ជា​ជំងឺ​តំណ​ពូជ​ទេ។ ចំពោះ​រោគ​សញ្ញា​ជំងឺ​ទាច​ទឹក គឺ​វា​អាស្រ័យ​ទៅ​លើ​មូល​ហេតុ​របស់​ជំងឺ​នីមួយៗ​ដែល​បង្ក​ឡើង ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​អាច​កំណត់​ដឹង​ថា មាន​កើត​ជំងឺ​ទាច​ទឹក​បាន​ដោយ​សារ​សភាព​របស់​អ្នក​ជំងឺ និង​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ចេញ​មក តាម​២​ដំណាក់​កាល​ដូច​ជា៖ ដំណាក់​កាល​ដំបូង- ដំបូង​ឡើយ អ្នក​ជំងឺ​អាច​មាន​អាការៈ​ដូច​ជា ហើម​ដៃ ឬ​ហើម​ជើង រាង​កាយ​ស្លេក​ស្លាំង លឿង​ភ្នែក (បណ្ដាល​មក​ពី​ជំងឺ​ថ្លើម) តឹង​ពោះ ឧស្សាហ៍​ហត់ និង​ថប់​ដង្ហើម។ ម៉្យាង​ទៀត ពេទ្យ​អាច​ដឹង​ដោយ​សារ​ការ​ពិនិត្យ​ដោយ​ឲ្យ​អ្នក​ជំងឺ​គេង​ផ្អៀង រួច​សង្កេត​មើល​ទៅ​លើ​ពោះ និង​យក​ដៃ​ស្ទាប ឬ​គោះ​ស្ដាប់​សម្លេង​ទឹក​នៅ​ក្នុង​ពោះ។ លើស​ពី​នេះ ដើម្បី​ឲ្យ​បាន​ដឹង​កាន់​តែ​ច្បាស់ ខាង​គ្រូពេទ្យ​អាច​ប្រើ​វិធីសាស្ត្រ​បែប​ទំនើប ដោយ​ការ​ឆ្លុះ​អេកូ​ ធ្វើ​ការ​ថត​ ឬ​ស្កែន។ ដំណាក់​កាល​ធ្ងន់ធ្ងរ- ឈាន​ចូល​ដំណាក់​កាល​នេះ អ្នក​ជំងឺ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ ពិបាក​នៅ​ក្នុង​ខ្លួន​ជា​ខ្លាំង។ រោគ​សញ្ញា​មួយ​ចំនួន ត្រូវ​បាន​ចេញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ដូច​ជា ពោះ​របស់​អ្នក​ជំងឺ​ចាប់​ផ្ដើម​ធំ តឹង និង​មាន​សភាព​ភ្លឺ​រលោង។ ផ្ចិត​ប៉ោង​ឡើង​ធំ ខុស​ពី​ធម្មតា ជាដើម។ លោក​វេជ្ជបណ្ឌិត […]


ជំងឺបេះដូង

Acute Pharyngitis (ជំងឺរលាកបំពង់កស្រួចស្រាល)

១-តើអ្វីជាជំងឺរលាកបំពង់កស្រួចស្រាល? ជំងឺ​រលាក​បំពង់​ក​ គឺ​ជា​ការ​រលាក​នៅ​ផ្នែក​ខាង​ក្រោយ​របស់​បំពង់​ក ដែល​ជាទូទៅ​​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​មាន​អារម្មណ៍​មិន​ស្រួល​នៅ​កន្លែង​ក និង​ពិបាក​ក្នុង​ការ​លេប​ចំណី​អាហារ​។ ជំងឺ​រលាក​បំពង់​ក​កើង​ឡើង​ញឹក​ញាប់​ណាស់ ដែល​ជាទូទៅ​​បណ្ដាល​​មក​ពី​ការ​ចម្លង​រោគ​របស់​វីរុស។ ក្នុង​ករណី​កម្រ​ខ្លះ ជំងឺ​មួយ​នេះ​បណ្ដាល​មកពី​ការ​បង្ក​រោគ​របស់​បាក់​តេរី ហើយ​ភាគ​ច្រើន​ជំងឺនេះ​​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍ ប៉ុន្តែ​មាន​ករណី​ខ្លះ ​អាច​មាន​រយៈ​ពេល​យូរ ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺមាន​បញ្ហា​ឈឺ​បំពង់​ក​រ៉ាំ​រ៉ៃ។ អត្ថបទពាក់ព័ន្ធ៖ Pharyngitis (ជំងឺរលាក​បំពង់ក) Acute Bronchiolitis (ជំងឺរលាកទងសួតស្រួចស្រាល) ២-ស្វែងយល់អំពីរោគសញ្ញា ២.១-តើរោគសញ្ញារបស់ជំងឺរលាកបំពង់កមានអ្វីខ្លះ? ជំងឺ​រលាក​បំពង់​ក​មាន​រោគ​សញ្ញា​ច្រើន។ រោគ​សញ្ញា​មាន​ដូច​ជា៖ ឈឺ​បំពង់​ក ឈឺ ឬ​ពិបាក​ពេល​លេប ឬ​និយាយ ហើម និង​ឈឺ​ក្រពេញ​នៅ​តាម​ក ឬ​នៅ​បំពង់​ក ហើម​ក្រពេញ​ថុងស៊ីល សំឡេង​ស្អក ឡើង​​បន្ទះ​ស ឬ​ប្រផេះ​នៅ​ផ្នែក​ខាង​ក្រោយ​របស់​បំពង់​ក ក្នុង​ករណី​ធម្មតា ជំងឺ​រលាក​បំពង់​ក​​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ ដូច​ជាជំងឺ​ផ្ដាសាយ​ជាដើម។ បញ្ហា​ឈឺ​ក​មាន​សញ្ញា​ស្រដៀង​គ្នា​ជាមួយ​ជំងឺ​រលាក​បំពង់​ក​ដែរ។ ប៉ុន្តែ​ពេល​ខ្លះ​វា​មាន​តែ​រោគ​សញ្ញា​តែ​ប៉ុណ្ណោះ។ ៣-មកដឹងអំពីមូលហេតុ ៣.១-តើមូលហេតុរបស់ជំងឺរលាកបំពង់កមានអ្វីខ្លះ? មូល​ហេតុ​របស់ជំងឺរលាក​បំពង់ក​​គឺ​ស្រដៀង​គ្នា​ជាមួយ​រោគ​សញ្ញា​របស់​ជំងឺ​ផ្ដាសាយ​ដែរ​ ដូច​នេះ​វា​ពិបាក​ឲ្យ​យើង​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​​ខ្លាំង​ណាស់។ បន្ថែម​ពី​នេះ​ទៀត​​ការ​ជក់​បារី (រួម​ទាំងvaping ដែរ) និង​ការ​ប៉ះ​ជាមួយ​សារធាតុ​រំខាន​ក្នុង​ខ្យល់​អាកាស គឺ​អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​រលាក​បំពង់​ក​បាន​ដូច​គ្នា។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ជំងឺនេះ​​អាច​បណ្ដាល​មក​ពី​ពពួក​បាក់​តេរី​ដែរ។ អត្ថបទពាក់ព័ន្ធ៖ Acute Respiratory Failure (ខ្សោយផ្លូវដង្ហើម) Allergic Rhinitis (ជំងឺ រលាក​ច្រមុះ​ដោយសារ​អាល្លែកហ្ស៊ី) ៣.២- ការចម្លងរោគដោយវីរុស លក្ខខណ្ឌ​វីរុស​ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​រលាក​បំពង់​ក​មាន​ដូច​ជា៖ ជំងឺ​ផ្ដាសាយ​ធំ ជំងឺ​ផ្ដាសាយ កញ្ជ្រិល អុតស្វាយ ជំងឺម៉ូណូនុយក្លេអូស៊ីស ជំងឺរើមបង្ក​ដោយ​វីរុស ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស​ក្នុង​ពោះ​វៀន វីរុស​ដែល​បង្ក​ជំងឺ​នេះ​គឺ​ងាយ​ឆ្លង​ខ្លាំង​ណាស់ ហើយ​ជា​ធម្មតា​វីរុស​ឆ្លង​ទៅ​អ្នក​ផ្សេងដោយ​​ចេញ​ពី​ច្រមុះ និង​មាត់​របស់​អ្នក​ជំងឺ។ លើស​ពី​នេះ​ទៀត វីរុស​ក៏​អាច​ឆ្លង​​ទៅ​កាន់​មនុស្ស​មាន​សុខភាព​ល្អ ​តាម​រយៈ​ការ​ប៉ះ​ពាល់​សម្លៀក​បំពាក់ ប្រើ​ប្រាស់​របស់​របរ​ចូល​គ្នា ជា​ពិសេស​ពេល​អ្នកជំងឺ​​យក​ដៃ​ទៅ​ប៉ះ​ច្រមុះ និង​មាត់​របស់​អ្នកទាំងនោះ។ ជំងឺ​រលាក​បំពង់​ក ពេល​ខ្លះ​ក៏​មាន​ទាក់​ទង​ជាមួយ​ជំងឺអេដស៍​ដែរ។ ៣.៣- ការចម្លងរោគដោយបាក់តេរី ដូចជាពពួក strep ជាដើម មាន​បាក់​តេរី​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​រលាក​បំពង់​ក​បាន​ដែរ ហើយ​បាក់​តេរី​ដែល​គេ​ឃើញ​ច្រើន​ជាង​គេ​គឺ […]


ជំងឺបេះដូង

គ្រូពេទ្យជំនាញបកស្រាយពីប្រភេទនៃជំងឺបេះដូង (វីដេអូ)

មិន​ថា​ក្មេង​ ឬ​ចាស់​ទេ គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​ជំងឺ​បេះ​ដូង​បាន​ទាំង​អស់ ខុស​គ្នា​ត្រង់​ថា​មនុស្ស​ចាស់​វិវត្ត​ធ្ងន់​ធ្ងរ​ជាង​ក្មេង​ ពេល​មាន​ជំងឺ​បេះ​ដូង។ ជំងឺ​បេះ​ដូង​កើត​លើ​កូន​ក្មេង​ជាទូទៅ​ រួម​មាន ជំងឺ​បេះ​ដូង​ពី​កំណើត ជំងឺ​បេះ​ដូង​បណ្តាល​មក​ពី​ការ​ឆ្លង​រោគ និង​ជំងឺ​បេះ​ដូង​ដែល​បណ្តាល​មក​ពី​ជំងឺ​កម្រ ឬ​ជំងឺ​ត​ពូជ​ផ្សេង​ៗ។ អត្ថបទពាក់ព័ន្ធ: ក្រៅពីជំងឺទឹកនោមផ្អែមទេ ជំងឺបេះដូង ក៏បង្កឡើងដោយសារជាតិស្ករដែរ! ​ស្រីៗធាត់ អាច​ពាក់ព័ន្ធ​នឹង​ជំងឺបេះដូង ចុះ​ធាត់​កន្លែង​ណា​ខ្លះ​ត្រូវ​ភ័យ? បើក្មេងកើតមហារីក នឹងប្រឈមបញ្ហាបេះដូង ខ្ពស់រហូត ៣ដង ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ប្រហែសមិនបានទេ ទម្លាប់ញ៉ាំយឺតម៉ោងជាប្រចាំ អាចគ្រោះថ្នាក់ដល់បេះដូង ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា​ សាកវិធីទាំងនេះអាចជួយបាន​ សញ្ញា​គាំងបេះដូង ស្រីៗភាគ​ច្រើន​មិន​សូវ​ខ្វល់ តែ​គ្រោះ​ថ្នាក់​ធ្ងន់ ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង ប្រភេទអាហារ ញ៉ាំហើយ ​ធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា ម៉េច​សុខៗ​មាន​ជំងឺ​បេះដូង គួរ​ដោះស្រាយ និង​បង្ការ​យ៉ាង​ម៉េច? សញ្ញាជំងឺ​បេះដូង​សំខាន់ៗ​ ​ប្រុសៗគួរ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន ស្ត្រេសការងារ​ខ្លាំង ប្រយ័ត្នកើតជំងឺបេះដូង ពិបាក​តែ​ខ្លួនឯង​ គ្រោះ​ថ្នាក់​ណាស់! ត្រូវ​ដឹង ​អីខ្លះ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះដូង? សញ្ញាទាំងនេះ បញ្ជាក់​ថា​យើង​អាច​កំពុង​​ខ្សោយបេះដូងហើយ ក្មេងកើតមកមានជំងឺបេះដូងពីកំណើត អាចព្យាបាលជាអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ