ញ័រជំងឺបេះដូង( Afib) អាចបណ្ដាលឲ្យបេះដូងលោតញាប់ និងខុសចង្វាក់។ អ្នកជំងឺអាចមានអារម្មណ៍អស់កម្លាំង វិលមុខ ខ្សោយ បែកញើស និងឈឺទ្រូង។ យ៉ាងណាមិញ យើងអាចការបង្ការជំងឺនេះបាន ដោយអនុវត្តតាមវិធីសាស្ត្រងាយៗខាងក្រោមនេះ។
១. ជៀសវាងញ៉ាំភេសជ្ជៈប៉ូវកម្លាំង
ពពួកភេសជ្ជៈប៉ូវកម្លាំង អាចបង្កើនហានិភ័យនៃជំងឺញ័របេះដូង ជាពិសេសនៅពេលលាយបញ្ចូលគ្នាជាមួយនឹងគ្រឿងស្រវឹង។ ចំណែកឯអាហារបំប៉នដែលមានជាតិកាហ្វេអ៊ីន ក៏មិនស័ក្ដិសមសម្រាប់អ្នកដែលមានជំងឺបេះដូងដែរ។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. ញ៉ាំផ្លែចេក ឬអាហារសម្បូរជាតិប៉ូតាស្យូម
យោងតាមការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើឈាមរបស់យើងមានកម្រិតជាតិប៉ូតាស្យូមទាប នោះយើងនឹងមានហានិភ័យខ្ពស់ក្នុងការកើតជំងឺញ័របេះដូង។ ហេតុនេះហើយ ដើម្បីបញ្ចៀសជំងឺញ័របេះដូង យើងគួរតែញ៉ាំផ្លែចេកជាប្រចាំ ពីព្រោះផ្លែឈើមួយប្រភេទនេះ ផ្ទុកទៅដោយជាតិប៉ូតាស្យូម និងសារធាតុចិញ្ចឹមល្អៗជាច្រើនសម្រាប់បេះដូង។ អាហារដែលមានជាតិប៉ូតាស្យូមខ្ពស់ដទៃទៀត រួមមានផ្លែប៊ឺរ សណ្ដែកខ្មៅ និងប័រសណ្ដែកដី ។
៣. ងូតទឹកត្រជាក់
ទន្ទឹមនឹងនេះដែរ ការងូតទឹកត្រជាក់ អាចជំរុញសរសៃប្រសាទ Vagal ដែលជួយឲ្យចង្វាក់បេះដូងរបស់យើងលោតយឺត។ ទោះបីជាស្អំទឹកកកនៅលើថ្ងាស ឬឈរនៅមុខទូរទឹកកកដែលបើកចំហ ក៏អាចជួយឲ្យចង្វាក់បេះដូងរបស់យើងលោតយឺតដូចគ្នា។
៤. ញ៉ាំរបបអាហារជំនួយបេះដូង
គន្លឹះដ៏ល្អបំផុតក្នុងការបង្ការជំងឺញ័របេះដូង គឺការញ៉ាំអាហារត្រឹមត្រូវ និងល្អសម្រាប់បេះដូង ដូចជាផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិទាំងមូល (Whole grains) និងពពួកប្រូតេអ៊ីនពីរុក្ខជាតិដូចជា សណ្ដែក និងគ្រាប់ផ្លែឈើ។ ម្យ៉ាងវិញទៀត យើងគួរបញ្ចៀសការញ៉ាំប្រៃ ឬផ្អែមពេក ឬពពួកខ្លាញ់ឆ្អែត។
![បេះដូង](https://cdn.hellokrupet.com/wp-content/uploads/2022/05/បេះដូង.jpg)
៥. ធ្វើចលនារាងកាយ
ពិតណាស់ ការហាត់ប្រាណអាចធ្វើឲ្យបេះដូងរបស់យើងរឹងមាំ កាត់បន្ថយស្រ្តេស ស្រកទម្ងន់ និងជួយឲ្យអារម្មណ៍ល្អ។ ប្រសិនបើយើងហាត់ប្រាណជាប្រចាំនោះ យើងអាចនឹងហានិភ័យទាបក្នុងការកើតជំងឺញ័របេះដូងថែមទៀតផង។
អត្ថបទគួរអាន៖
៦. រក្សាជាតិទឹកក្នុងរាងកាយ
ក្នុងករណីដែលយើងស្រេកទឹក ហើយទឹកនោមរបស់យើងពណ៌លឿងចាស់ មានន័យថាយើងអាចនឹងកំពុងតែខ្វះជាតិទឹក ព្រមទាំងងាយប្រឈមនឹងជំងឺញ័របេះដូង។ ហេតុនេះហើយ យើងគួរតែញ៉ាំទឹកឲ្យបានយ៉ាងតិច៨កែវក្នុងមួយថ្ងៃ ទើបជាការប្រសើរ។
ចំណុចសំខាន់
ដើម្បីបង្ការពីជំងឺញ័របេះដូង គ្នាយើងអាចអនុវត្តវិធីសាស្រ្តងាយៗខាងក្រោមនេះ៖
- ជៀសវាងញ៉ាំភេសជ្ជៈប៉ូវកម្លាំង
- ញ៉ាំផ្លែចេក ឬអាហារសម្បូរជាតិប៉ូតាស្យូម
- ងូតទឹកត្រជាក់
- ញ៉ាំរបបអាហារជំនួយបេះដូង
- ធ្វើចលនារាងកាយ
- រក្សាជាតិទឹកក្នុងរាងកាយ