តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សាបង្ហាញថា ការរត់អាចធ្វើឲ្យប្រុសៗគាំងបេះដូង តែល្អចំពោះស្រីៗ

ការសិក្សាបង្ហាញថា ការរត់អាចធ្វើឲ្យប្រុសៗគាំងបេះដូង តែល្អចំពោះស្រីៗ

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​រត់​ចម្ងាយ​ឆ្ងាយ​អាច​ធ្វើ​ឲ្យ​ប្រុស​ៗ​ងាយ​នឹង​ប្រឈម​បញ្ហា​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ដោយ​សារ​តែ​សរសៃ​ឈាម​ធំ​ៗ​របស់​បុរស​ឡើង​​រឹង​​​ អំឡុង​ពេល​រត់​។ ផ្ទុយ​ទៅ​វិញ ​​​លំហាត់​ប្រាណ​មួយ​នេះ​ បែរ​ជា​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​ទៅ​វិញ។

បើ​យោង​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុន​ និង​ជិះ​កង់​ជា​ទៀងទាត់ មាន​សរសៃ​ឈាម​ចាស់​ជាង​វ័យ​របស់​ខ្លួន​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ។ ប៉ុន្តែ ​ចំណែក​ឯ​ស្ត្រី​វិញ បែរ​ជា​អាច​ធ្វើ​ឲ្យ​អាយុ​សរសៃ​ឈាមនៅ​ក្មេង​​ជា​មធ្យម​ដល់​ទៅ​៦​ឆ្នាំ​។

រត់ធ្វើឲ្យគាំងបេះដូង

health-tool-icon

រង្វាស់ចង្វាក់បេះដូង

លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

ប្រុស

ស្រី

អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

60

ធ្វើ​ម៉េច​ទើប​អាច​រត់​ប្រកប​ដោយ​ប្រសិទ្ធភាព​?

ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​របស់​យើង​ក៏​កាន់​តែ​ទ្រុឌទ្រោម​ និង​មិន​សូវ​រហ័សរហួន​ដូច​មុន​ ហេតុនេះ​ហើយ​ ទើប​យើង​ចាំបាច់​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ហើយ​លំហាត់​ប្រាណ​មួយ​ដែល​ងាយ​ស្រួល និង​ចំណាយ​តិច​ គឺ​ការ​រត់​។ យ៉ាង​ណា​មិញ ដើម្បី​រត់​​ប្រកប​ដោយ​ប្រសិទ្ធភាព យើង​គួរ​ស្លៀក​សំលៀកបំពាក់​ និង​ស្បែក​ជើង​កីឡា​។ ចំណែក​ស្ត្រី​ៗ មិន​គួរ​រំលង​អាវ​ទ្រនាប់​កីឡា​ឡើយ​ ។ ​មួយ​វិញ​ទៀត​ យើង​មិន​គួរ​​រត់​ខ្លាំង​ក្លា​​ភ្លាម​ៗ​ពេក​ទេ គួរ​ចាប់ផ្ដើម​បន្តិច​ម្ដង​ៗ រហូត​ដល់​រាងកាយ​សម្រប​ខ្លួន​បាន​។

​​ពេល​ណា​​​ការ​រត់​អាច​បង្ក​គ្រោះថ្នាក់​?

នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​​នៅ​​ជើង និង​តំបន់​សន្លាក់​មិន​បាត់​​នោះ​ យើង​ចាំបាច់​ត្រូវ​បញ្ឈប់​ការ​​រត់​ និង​សាកល្បង​ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ទៀត​ ដូចជា​ជិះ​កង់​ ឬ​ហែល​ទឹក​វិញ​។ ជា​ទូទៅ​ លំហាត់​ប្រាណ​ខ្លាំង​ក្លា អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​​​ច្រើន​ជាង​អត្ថប្រយោជន៍​ដែល​ទទួល​បាន​។

អត្ថបទគួរអាន៖

តួយ៉ាង​ អ្នក​ជំនាញ​បាន​​ឲ្យ​ដឹង​ថា​ ការ​រត់​ហួស​ប្រមាណ​អាច​បណ្ដាល​ឲ្យ​យើង​​រលាក​សរសៃ​ពួរ​បាត​ជើង​​។ លើស​ពី​នេះ វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ និង​ធ្វើ​ឲ្យ​យើង​ងាយ​ឆ្លង​មេរោគ​ថែម​ទៀត​ផង​។ ជាង​នេះ​ទៅ​ទៀត លំហាត់​ប្រាណ​លើស​កម្រិត​ ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​អាហារ​របស់​យើង​ផង​ដែរ។

ចំណុចសំខាន់

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​រត់​ចម្ងាយ​ឆ្ងាយ​អាច​ធ្វើ​ឲ្យ​ប្រុស​ៗ​ងាយ​នឹង​ប្រឈម​បញ្ហា​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ដោយ​សារ​តែ​សរសៃ​ឈាម​ធំ​ៗ​របស់​បុរស​ឡើង​​រឹង​​​ អំឡុង​ពេល​រត់​។ ផ្ទុយ​ទៅ​វិញ ​​​លំហាត់​ប្រាណ​មួយ​នេះ​ បែរ​ជា​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរសទៅវិញ​​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ មួយសប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត