backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

បញ្ហា​សុខភាពទាំងនេះ ក៏​អាច​បណ្ដាល​ឲ្យ​ចុកទ្រូង​បានដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 22, 2023

បញ្ហា​សុខភាពទាំងនេះ ក៏​អាច​បណ្ដាល​ឲ្យ​ចុកទ្រូង​បានដែរ

ចុកទ្រូងគឺជាអាការៈមួយ ដែលភាគច្រើនគេតែងសង្ស័យថា អាចជារោគសញ្ញានៃជំងឺបេះដូង ក្នុងនោះមានដូច​ជា ខ្សោយបេះដូង គាំងបេះដូង និងការរលាកសរសៃឈាមបេះដូងជាដើម ប៉ុន្ដែមិនដូច្នោះទាំងអស់នោះទេ អា​ការៈ​ចុកទ្រូងខ្លះក៏បណ្ដាលមកពីបញ្ហាសុខភាពផ្សេងក្រៅពីបេះដូងផងដែរ។ ខាងក្រោមគឺជាបញ្ហាសុខភាពដែលបណ្ដាលឲ្យចុកទ្រូងបាន។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.បញ្ហាប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធរំលាយអាហារ បើមានបញ្ហាត្រង់ផ្នែកណាមួយ ក៏អាចបណ្ដាលអ្នកជំងឺមានអាការៈចុកទ្រូងបានដែរ។ ការចុកក្រហាយទ្រូង ក៏អាចបណ្ដាល​ពីការកើនឡើងអាស៊ីតក្រពះ ដែលច្រាលចេញពីក្រពះចូលទៅក្នុងបំពង់អាហារ។ កត្ដានេះអាចបណ្ដាលឲ្យអ្នកជំងឹមានអាការៈក្រហល់ក្រហាយ នៅផ្នែកខាងក្រោមនៃឆ្អឹងទ្រូង។

មួយ​វិញ​ទៀត ភាពមិនប្រក្រតីនៃការបញ្ជូនអាហារពីបំពង់អាហារ ចូលក្នុងក្រពះ អាចបណ្ដាលឲ្យអ្នកជំងឺពិបាកលេបអាហារ ហើយថែមទាំងអាចបណ្ដាលឲ្យចុកទ្រូង។

ដូច​គ្នា​ដែរ ការរលាកលំពែង ក្រួសក្នុងថង់ទឹកប្រមាត់ ឬការរលាកនៃថង់ទឹកប្រមាត់ ក៏ជាមូលហេតុមួយអាចបណ្តាលឲ្យឈឺពោះហើយអាចរាលដាលដល់ទ្រូង។

២.បញ្ហាសាច់ដុំ និងឆ្អឹង

ប្រភេទនៃការឈឺទ្រូងមួយចំនួនក៏មានពាក់ព័ន្ធនឹងការរងរបួស និង បញ្ហាផ្សេងទៀតដែលប៉ះពាល់ដល់រចនាសម្ព័ន្ធជញ្ជាំងទ្រូង។ តួយ៉ាងការរលាកឆ្អឺងជំនី ពិសេសឆ្អឹងជំនីខ្ចីតែម្ដង នៅពេលមានការរលាក គឺអាចធ្វើឲ្យអ្នកជំងឺប្រឈមនឹងការចុកទ្រូង។

ដូច​គ្នា​ដែរ ការរបួសឆ្អឹងជំនីរដោយការបាក់ ឬ ស្រាំ ក៏អាចបណ្តាលឲ្យឈឺទ្រូង ហើយ​អ្នកដែល​មានអាការៈឈឺ ចុករួយសាច់ដុំរ៉ាំរៃ ក៏អាចបណ្ដាលឲ្យឈឺទ្រូងដូច​គ្នា​។​

៣.បញ្ហាសួត

បញ្ហា​សួត​ទាំង​នេះ ក៏​អាច​បណ្ដាល​ឲ្យ​មាន​អាការៈចុកទ្រូង​ផង​ដែរ​៖

  • ដុំកំណកឈាមក្នុងសួត
  • រលាកសួត ក្អករាំរ៉ៃ កណ្ដាស់ ក៏បណ្ដាលឲ្យចុកទ្រូង
  • ជំងឺបូសសួត
  • មានជំងឺស្វិតសាច់សួត
  • លើសសម្ពាធឈាមក្នុងសរសៃឈាមសួត
  • ចុកទ្រូងក្រោយពេលហាត់ប្រាណ

ជំងឺបេះដូង-2

តើពេលណាគួរទៅជួបគ្រូពេទ្យ?

ការចុកចាប់នៅបរិវេណទ្រូងភ្លាមៗយើងមិនអាចសន្និដ្ឋានបានថា ជាមូលហេតុអ្វីមួយឲ្យប្រាកដនោះទេ ហើយក៏មិនត្រូវវាយតម្លៃភ្លាមៗនោះដែរ។ ប៉ុន្ដែប្រសិនបើអ្នកជំងឺមានជំងឺបេះដូងប្រចាំកាយ ហើយមានអាការៈចុងទ្រូង ជាសញ្ញាគ្រោះថ្នាក់ ដែលត្រូវប្រញាប់ទៅមន្ទីពេទ្យឲ្យលឿនបំផុត។ ក្នុងករណីដែលអ្នកជំងឺគ្មានប្រវត្ដិជំងឺ​បេះ​ដូង​ទេ ហើយមានអាការៈចុកទ្រូងញឹកញាប់ ត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ អាចបណ្ដាលមកពីមូលហេតុផ្សេង ដែល​មិនមែនជាបញ្ហាបេះដូង។

អត្ថបទគួរអាន៖

  • ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង
  • ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង
  • គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា
  • ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 22, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម