បញ្ហាបេះដូងផ្សេងទៀត

បញ្ហា​បេះដូង​ផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះដូង ​ផ្សេង​ទៀត បូករួម​ទាំង​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាបេះដូងផ្សេងទៀត

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ

ការ​ហាត់​ប្រាណ​ អាច​ជួយ​ឲ្យ​គ្នា​យើង​មាន​សុខភាព​ល្អ និង​មាន​រាងកាយ​សមសួន ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​អាការៈ​គាំង​បេះដូង​។ ជាក់ស្តែង មាន​ករណី​ស្លាប់​ជា​ច្រើន​ដោយ​សារ​តែ​បញ្ហា​គាំង​បេះដូង​អំឡុង​ពេល​ហាត់​ប្រាណ ដូច្នេះ តើ​កត្តា​អ្វី​ខ្លះ​ដែល​​ជា​ដើម​ចង​​ប៉ះពាល់​ដល់​សុខភាព​បេះដូង? ១. មិន​កម្តៅ​សាច់​ដុំ ពិត​ណាស់​ ការ​មិន​កម្តៅ​សាច់ដុំ ​នៅ​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ អាច​បង្ក​ជា​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ហើយ​យើង​ក៏​មិន​ត្រូវ​ចាប់ផ្តើម​លើក​ទម្ងន់​ភ្លាម​ៗ​ដែរ ​នៅ​ពេល​​ទៅ​ដល់​ក្លឹប​ហាត់​ប្រាណ​ភ្លាម។ ប្រសិនបើ​យើង​កម្តៅ​សាច់ដុំ​​បាន​ល្អ នៅ​មុន​ពេល​ហាត់​ប្រាណ នោះ​នឹង​អាច​ជួយ​បង្កើន​ចង្វាក់​បេះដូង និង​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ។ ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​កម្តៅ​សាច់ដុំ​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រង​របួស ក៏​ដូចជា​អាការៈ​គាំង​បេះដូង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. បញ្ចប់​ដោយ​ការ​ហាត់ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ប្រសិនបើ​យើង​មិន​ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ក្រោយ​បញ្ចប់​វគ្គ​ហាត់ប្រាណ​នីមួយ​ៗ​ទេ​នោះ វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រាងកាយ។ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​​ងាយ​ៗ អាច​ជួយ​​ឲ្យ​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​ថយ​ចុះ ស្រប​ពេល​ដែល​ការ​រំលង​ទម្លាប់​មួយ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កំណក​ឈាម​ និង​បណ្តាល​ឲ្យ​មាន​បញ្ហា​គាំង​បេះដូង។ ៣. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ អាច​​នាំ​ឲ្យ​យើង​​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ដែល​​អាច​បណ្តាល​ឲ្យ​បេះដូង​ធ្វើការ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​ និង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​មុន​ពេល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​រួច។ ៤. ហាត់​ប្រាណ​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ ការ​ហាត់​ប្រាណ​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​ការ​គាំង​បេះដូង​ខ្ពស់។ យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ហាត់ប្រាណ​លឿន​ពេក​ ក្រោយ​ញ៉ាំ​អាហារ​ អាច​បង្វែរ​​លំហូរ​ឈាម​ចេញ​ពី​ក្រពះ​ទៅ​កាន់​សាច់ដុំ​របស់​យើង​ ដែល​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ […]

ស្វែងរក បញ្ហាបេះដូងផ្សេងទៀត

បញ្ហាបេះដូងផ្សេងទៀត

ទម្លាប់​ខុសឆ្គងទាំង​៥​ អាច​បំផ្លាញ​សុខភាព​បេះដូង​ដោយ​​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​មួយ​ចំនួន​ ដូចជា​ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​​ឲ្យ​បាន​ច្រើន​ ក៏​ដូចជា​​ឈប់​ជក់​បារី​ សុទ្ធ​តែ​ជួយ​​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​។​ ផ្ទុយ​ទៅ​វិញ​ សកម្មភាព​មួយ​ចំនួន​ទៀត​ បែរ​ជា​ធ្វើ​ឲ្យ​សុខភាព​បេះដូង​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​វិញ​។ យ៉ាង​ណា​មិញ ប្រសិនបើ​​គ្នា​យើង​មិន​ចង់​ប្រឈម​​នឹង​បញ្ហា​បេះដូង​​​នៅ​ពេល​អនាគត​ទេ​​នោះ ចូរ​ជៀសវាង​ទម្លាប់​មិន​ល្អ​ទាំង​៥​នេះ​។ ១. ខឹង​ច្រើន​ នៅ​ពេល​ដែល​យើង​ខឹង ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​យើង​មាន​សកម្មភាព​ជ្រុល​ ហើយ​រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​ដែល​នាំ​ឲ្យ​​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​កើន​ឡើង​ ព្រម​ទាំង​​បន្ថែម​ស្រ្តេស​នៅ​លើ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​។ លើស​ពី​នេះ​ អ័រម៉ូន​ស្រ្តេស​ដូចជាCortisol អាច​​បណ្ដាល​ឲ្យ​មាន​​ការ​ចាល់​ទឹក (ដោយ​​បង្ក​​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​ និង​បង្កើន​ជា​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ជាតិ​ខួរ​ក្បាល) ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ និង​គុណភាព​ដំណេក ដែល​កត្តា​ទាំង​នេះ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​បេះដូង​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជាង​នេះ​ទៅ​ទៀត​​ ការ​ខឹង​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ចុះ​ខ្សោយ​ និង​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​កាន់​តែ​ច្រើន​ ការ​ថប់​បារម្ភ​ និង​ជំងឺ​បាក់​ទឹក​ចិត្ត​ថែម​ទៀត​ផង​។ ២. ហាត់​ប្រាណ​ច្រើន​ជ្រុល​ ខណៈ​ដែល​លំហាត់​ប្រាណ​មាន​សារសំខាន់​ចំពោះ​សុខភាព​បេះដូង​ ប៉ុន្តែ​ការ​ហាត់​ប្រាណ​ច្រើន​ជ្រុល​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ទៅ​វិញ​។​ ពិត​ណាស់​ ការ​ហាត់​ប្រាណ​ហួស​កម្រិត​អាច​បណ្ដាល​ឲ្យ​​មាន​​អតុល្យភាព​អ័រម៉ូន​ ភាព​ស៊ាំ និង​ការ​ធ្វើ​មេតាប៉ូលីស​​ចុះ​ខ្សោយ​ ព្រម​ទាំង​​បង្កើន​ស្រ្តេស​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​។ ៣. មិន​ប្រើប្រាស់​អំបោះ​ទាក់​ធ្មេញ ការ​​មិន​ប្រើប្រាស់​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ ​អាច​បណ្ដាល​ឲ្យ​រលាក​ និង​ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ​។ ពិត​ណាស់​ អ្នក​ដែល​មាន​ជំងឺ​អញ្ចាញ​ធ្មេញ​ធ្ងន់ធ្ងរ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​វិវត្តន៍​​ទៅ​ជា​សម្ពាធ​ឈាម​ខ្ពស់​ និង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សរសៃ​ឈាម​បេះដូង​។ ជា​ទូទៅ​ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ​អាច​កាត់​បន្ថយ​ជំងឺ​ផ្លូវ​ដង្ហើម​ ​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​​​មាន​សុខភាព​ល្អ និង​​ជួយ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​យ៉ាង​មាន​ប្រសិទ្ធភាព​។ [embed-health-tool-heart-rate] ៤. គេង​ច្រើន​ជ្រុល​ ពិត​ណាស់ ​ការ​គេង​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​ទាំង​មូល​ ប៉ុន្តែ​ប្រសិនបើ​យើង​គេង​ច្រើន​ជ្រុល​ វា​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង​។ […]


បញ្ហាបេះដូងផ្សេងទៀត

អ្នកអាចមានបញ្ហា​​ស្ទះ​សរសៃ​ឈាម​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមានរោគសញ្ញា​​ទាំងនេះ

ជំងឺ​បេះដូង​​ ជា​ជំងឺ​ដ៏​កាច​សាហាវ​​មួយ​ និង​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ និង​របប​អាហារ ​ពិត​ជា​អាច​ការពារ​ខ្លួន​យើង​ពី​ជំងឺ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យ៉ាង​ណា​មិញ​ ការ​ស្វែងយល់​ពី​សញ្ញា​មួយ​ចំនួន​​ ដែល​បង្ហាញ​ពី​​ការ​ស្ទះ​សរសៃ​ឈាម​ អាច​ឲ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាន់​ពេលវេលា។​ ខាងក្រោមនេះជារោគសញ្ញាស្ទះសរសៃឈាមចំនួន៤ ដែលអ្នកគួរយកចិត្តទុកដាក់ និងព្យាបាលឲ្យបានទាន់ពេលវេលា។ ១. លិង្គ​មិន​ឡើង​រឹង​ ចំពោះ​បុរស​ បញ្ហា​លិង្គ​មិន​ឡើង​រឹង​​អាច​ជា​សញ្ញា​នៃ​ការ​ស្ទះ​សរសៃ​ឈាម​​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​ ដែល​កើត​ឡើង​​មុន​ពេល​​ឈាន​ដល់​​អាការៈ​គាំង​បេះដូង​។ ជា​មធ្យម​​ វា​​មាន​រយៈ​ពេល​ពី​៣​ទៅ​៥​ឆ្នាំ​​នៅ​​ពេល​ចាប់ផ្ដើម​ជួប​ប្រទះ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ មុន​ពេល​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង។​ ដូច​នេះ​ យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ពី​​ស្ថានភាព​ជំងឺ​ និង​ស្វែង​រក​ការ​​ព្យាបាល​​​ដ៏​សមស្រប​។ ២. ទំពែក​ ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ក្បាល​ទំពែក​​អាច​សន្មត​ពី​វត្តមាន​របស់​ជំងឺ​សរសៃ​ឈាម​បេះដូង​  នៅ​គ្រប់​វ័យ​ទាំង​អស់។​ បន្ថែម​ពី​នេះ​​ អ្នក​ដែល​មាន​​ក្បាល​​ទំពែក​កម្រិត​មធ្យម​ដល់​​ធ្ងន់ធ្ងរ ​​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​នៃ​ការ​ស្លាប់​ពី​ជំងឺ​បេះដូង​។ ៣. ឈឺ​កំភួន​ជើង​ពេល​ដើរ​ ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង  អាច​បង្ក​ជា​ការ​រាំងស្ទះ​ដល់​​សរសៃ​ឈាម​ជើង ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​កំភួន​ជើង​នៅ​ពេល​ដើរ​។​ អាការៈ​នេះ​កើត​ឡើង​ជា​ពិសេស​​ ចំពោះ​អ្នក​ជក់បារី​។​ ប្រសិនបើ​យើង​គ្នា​យើង​មាន​រោគសញ្ញា​នេះ គប្បី​​ធ្វើ​​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដើម្បី​បញ្ចៀស​ហានិភ័យ​ធ្ងន់ធ្ងរ​។​ ​​​​​​​​​ ៤. រឹង​ថ្គាម ជាមួយ​គ្នា​នេះ​ដែរ ​រឹង​ថ្គាម​អាច​ជា​រោគ​សញ្ញា​មួយ​​នៃ​ការ​ស្ទះ​សរសៃ​ឈាម​ ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​។ ជាក់​ស្ដែង​ ការ​ឈឺ​ចាប់​នៅ​ត្រង់​ថ្គាម​ និង​ក ​គឺ​ជា​រោគ​សញ្ញា​ទូទៅ​នៃ​​ជំងឺ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ វា​កើត​ឡើង​​ដោយ​សារ​តែ​សរសៃ​ប្រសាទ vagus (​ជា​សរសៃ​ប្រសាទ​សំខាន់​ដែល​បញ្ជូន​សញ្ញា​ឈឺ​ចាប់​ពី​បេះដូង) ​មាន​ទំនាក់ទំនង​ជាប់​លាប់​ជាមួយ​នឹង​ក ថ្គាម​ ក្បាល​ និង​ដៃ​ឆ្វេង​។ ក្នុង​ករណី​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​កំណត់​ពី​មូលហេតុ​ច្បាស់​លាស់​នៃ​អាការៈ​​រឹង​ថ្គាម​នេះ​ ថា​តើ​វា​គ្រាន់​តែ​ជា​បញ្ហា​​តូចតាច​ […]


បញ្ហាបេះដូងផ្សេងទៀត

មានជំងឺបេះ​ដូងពីកំណើត ​អាចពពោះបានអត់? បើបានសុវត្ថិភាពទេ?

ស្រី​ៗ​ច្បាស់​ជា​មាន​ចម្ងល់​មិនខាន ពាក់ព័ន្ធ​ផែន​ការ​ពពោះ​យក​កូន បើសិនមាន​ជំងឺ​ប្រចាំ​កាយ ពិសេស​ជំងឺ​បេះដូង​ពី​កំណើត ចង់​ដឹង​អាច​ពពោះ​យក​អាអូន​បាន​ ឬយ៉ាងណា។ ការពិត មាន​ជំងឺ​បេះដូង​ពី​កំណើត​ ក៏​អាច​ពពោះ​មានកូន​សុខភាព​ល្អនឹង​គេដែរ គ្រាន់តែត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ តោះស្វែងយល់ទាំងអស់គ្នា។ ១- គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បេះ​ដូង ឬ​គ្រូ​ពេទ្យ​រោគ​​ស្ត្រីជាមុន​សិន​ បើ​​ពិត​ជា​ចង់​បាន​កូន ព្រោះ​គ្រូពេទ្យ​នឹង​ណែនាំយើង ​គួរ​ពិនិត្យ​សុខភាព​ប៉ុន្មាន​ដង​ទើប​ល្អ។ អ្វី​សំខាន់ គឺ​រាល់​ពេល​ពិនិត្យ​សុខ​ភាព​ម្តង​ៗ ​ត្រូវ​ប្រាប់​គ្រូពេទ្យ ​បើ​​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង។ ២- ថ្នាំពេទ្យអាចប៉ះពាល់ដល់គភ៌ ថ្នាំ​​យើង​​លេបគ្រប់​ប្រភេទ​​អំឡុង​ពេលព​ពោះ សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គភ៌ ប៉ុន្តែ​ជា​ទូទៅ ថ្នាំ​ទាំង​នោះ​ អាច​មាន​ផល​ល្អ​ច្រើន​ជាង។ បើ​យើង​ត្រូវ​ការ​ថ្នាំ​​ព្យាបាល​ជំងឺ​បេះ​ដូង ​គ្រូពេទ្យ​នឹង​រក​ថ្នាំ​ណា​មាន​សុវត្ថិភាព និង​មាន​កម្រិត​សម​ស្រប​បំផុត​សម្រាប់​យើង។ ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​​គ្រូពេទ្យ មិន​ត្រូវ​ប្តូរ​កម្រិត​ថ្នាំ ឬឈប់​លេបថ្នាំ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជាដាច់​ខាត។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ៣- បញ្ហាបេះដូងជួបប្រទះអំឡុលពពោះ ស្រីៗ​មាន​ផ្ទៃ​ពោះ​ បេះ​ដូង​ត្រូវការ​ច្របាច់​ឈាម​បន្ថែម​ប្រមាណ ៤០​ភាគ​រយ ​សម្រាប់​ចិញ្ចឹម​សរីរាង្គ ​មាន​ន័យ​ថា បេះ​ដូង​ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​មុន។ ពេល​នោះ​សរសៃ​ឈាម​នឹងរីក ដើម្បី​សម្រួល​លំហូរ​ឈាម ប៉ុន្តែ​ក៏ធ្វើឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ដូច​គ្នា។ ឈាម​ស្រីៗ​​ភាគ​ច្រើន ​អំឡុង​ពេល​កំពុង​ពពោះ ងាយ​កក​ឈាមជាងពេល​ធម្មតា​ វា​ជា​ដំណើរ​​ធម្មតា​ក្នុង​រាង​កាយមនុស្ស​ស្រី ដើម្បី​​ការពារ​ករណី​ហូរ​ឈាម​ច្រើន​ពេល​សម្រាល។ អ្នក​មិន​មាន​បញ្ហា​បេះ​ដូង​ អាច​សម្រប​ខ្លួន​ជាមួយ​បញ្ហា​ខាង​លើ​បាន​យ៉ាង​ងាយ ប៉ុន្តែ​​ខ្លះ​ទៀតមាន​ជំងឺ​បេះ​ដូង ពពោះ​ ៩ខែ អាច​ជា​ពេល​វេលា​តាន​តឹង​បំផុត។ ៤- ឈឺពោះ និងពេលសម្រាល នៅ​ត្រី​មាស​ទី​ ៣ […]


បញ្ហាបេះដូងផ្សេងទៀត

រដូវបុណ្យទានជុំជួបជុំបងប្អូន ក្លែមសប្បាយឲ្យចេះគិត ប្រយ័ត្នពុលស្រារហូតគ្រោះថ្នាក់ដល់ជីវិត

ជា​ទូទៅ ទាំង​គេ​ទាំង​យើង ឲ្យ​តែ​មាន​ឱកាស​ជួប​ជុំ​បង​ប្អូន និយម​ញ៉ាំ​អាហារ និង​មាន​ក្លែម​ស្រា​តិច​តួច ដើម្បី​បង្កើត​ជា​បរិយាកាស​សប្បាយៗ។ ប៉ុន្តែ មាន​គ្នា​យើង​ខ្លះ​សប្បាយ​រហូត​ភ្លេច​គិត​ដល់​សុខភាព អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​ទុក្ខ សប្បាយ​លែង​ចេញ​ ខ្លះ​ពុល​ស្រា​ដោយ​មិន​ដឹង​ខ្លួន​បាន។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា មិន​ថា​ក្នុង​ឱកាស​បុណ្យ​ជាតិ ឬ​ពេល​ណា​ទេ ឲ្យ​តែ​បាន​ជុំ​បង​ប្អូន​សាច់ញាតិ មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ផឹក​ស្រា ក្លែម​សាច់​ឆ្ងាញ់​ៗ បង្កើត​ជា​បរិយាកាស​សប្បាយ ព្រោះ​គិត​ថា​យូរៗ​ជុំ​គ្នា​ម្ដង តែ​ខ្លះ​ផឹក​ស្រា​មិន​ចេះ​គិត រហូត​ពុល​ស្រា​គ្មាន​ដឹង​អី ។ អាការៈ​ពុល​ស្រា ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​យើង​ផឹក​ស្រា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី។ ពុល​ស្រា​នេះ មិន​មែន​ជា​បញ្ហា​តូច​តាច​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ស្លាប់​បាន។ ក្នុង​ករណី​ដែល​យើង​ពុល​ស្រា វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ - វង្វេង​វង្វាន់ - ពិបាក​ក្នុង​ការ​និយាយ - បាត់​បង់​លំនឹង​រាង​កាយ - ​ក្អួត ចុកពោះ រាក - ដក​ដង្ហើម​មិន​ប្រក្រតី - ខ្លួន​ចុះ​ត្រជាក់ - ស្បែក​ឡើង​ត្រជាក់ - បាត់​បង់​ស្មារតី - ភាំង ស្រឡាំងកាំង. បើ​ពុល​ស្រា អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ដែរ​អត់? លោក​វេជ្ជបណ្ឌិត បន្ត​ថា ការ​ពុល​ស្រា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ដូច គាំង​បេះដូង ប្រកាច់​ដោយសារ​ជាតិ​ស្ករ​ចុះ​ទាប រាងកាយ​ចុះ​ត្រជាក់​ខ្លាំង បាត់​បង់​ជាតិ​ទឹក (អាច​ខូច​ខួរក្បាល​រហូត បើ​ធ្ងន់ធ្ងរ) ស្លាក់​នឹង​កម្អួត ឬ​ហឺត​យក​កម្អួត​ខ្លួន​ឯង […]


បញ្ហាបេះដូងផ្សេងទៀត

ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែងស្រួចស្រាល់ ប៉ះពាល់ជីវិត លែងបានសប្បាយ

ការ​ផឹក​ស្រា ឬ​សេព​គ្រឿង​ស្រវឹង​មិន​មែន​ផ្ដល់​ផល​អាក្រក់​ទាំង​អស់​ទេ បើ​យើង​ផឹក​មាន​កម្រិត​ត្រឹម​ត្រូវ វា​ជួយ​ដល់​សុខភាព​យើង​វិញ​។ ប៉ុន្តែ គ្នា​យើង​ខ្លះ​តែ​បាន​ដាក់​ស្រា​ចូល​ខ្លួន​ហើយ គឺ​ពិបាក​នឹង​ឈប់​ផឹក​ណាស់ ដែល​វា​ជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​ដូច ប៉ះពាល់​ដល់​ថ្លើម ឬ​អាច​ធ្វើ​ឲ្យ​រលាក​លំពែង​ស្រួច​ស្រាល់។ ជំងឺ​រលាក​លំពែង តែង​តែ​បាន​ជួប​ប្រទះ​ជា​ញឹក​ញាប់ ដែល​កើត​ឡើង​បាន​នៅ​លើ​មនុស្ស​ប្រុស និង​ស្រី​ស្មើ​គ្នា ហើយ​វា​ជា​ជំងឺ​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ប៉ះពាល់​ដល់​អាយុ​ជីវិត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​ លំពែង ជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះដែលមាននាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់រូប ហើយ​តួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ និងការបញ្ចេញជាតិអ័រម៉ូនសំខាន់ៗមួយចំនួនទៀត។ ចំពោះ​មូល​ហេតុ​ដែល​បង្ក​ឲ្យមាន​ការ​រលាក​ដល់​សរីរាង្គ​លំពែង​មាន​ច្រើន ដែល​ក្នុង​នោះ​មាន​មូល​ហេតុ​សំខាន់ៗ​រួម​មាន៖ ១. ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន មាន​រយៈ​ពេល​យូរ ២. បញ្ហា​ក្រួស​ក្នុង​ផ្លូវ​ទឹក​ប្រម៉ាត់​ដែល​ធ្លាក់​មក​ស្ទះ​នៅ​ក្នុង​ផ្លូវ​របស់​លំពែង​ ៣. ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រេ ៤. មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ។ល។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​រលាក​លំពែង​ស្រួច​ស្រាវ នឹង​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា ក្អួត ចង្អោរ ទល់​ខ្យល់ ទល់​លាមក ឡើង​កម្ដៅ​ខ្លួន ដង្ហក់ ពិបាក​ដក​ដង្ហើម ឈឺ​ចុក​ចាប់​ក្នុង​ពោះ​ខ្លាំង​ភ្លាមៗ (ពិសេស តំបន់​ចុង​ដង្ហើម) ជាដើម។ មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា តាម​ការ​ព្យាបាល គឺ​អ្នក​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល និង​តាម​ដាន​សុខភាព​ក្នុង​មន្ទីរពេទ្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ជំងឺ​រលាក​លំពែង​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។ មួយ​វិញ​ទៀត យើង​ត្រូវ​ចាំ​ថា គ្រឿង​ស្រវឹង គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​នៃ​គ្រោះ​ថ្នាក់​តាម​រយៈ​ជំងឺ​រលាក​លំពែង​ធ្ងន់​ធ្ងរ។


បញ្ហាបេះដូងផ្សេងទៀត

ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា​ សាកវិធីទាំងនេះអាចជួយបាន​

មនុស្សពេញវ័យ អត្រាចង្វាក់បេះដូងជាទូទៅ​ នៅចន្លោះ៦០ទៅ​១០០ ក្នុងមួយនាទី​ ប៉ុន្តែប្រសិនជាអត្រាចង្វាក់​បេះដូងលោតចាប់ពី​ ១០០​ ឡើងទៅ គ្នាយើងគួររកវិធី​បន្ថយចំនួន​នេះឲ្យទាបវិញ។​ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលអាចជួយក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូង៖ ១. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងបន្តិចម្តងៗ តាមការលើកឡើងរបស់វេជ្ជបណ្ឌិត Kristin Dean នៅ​ក្នុង​វេបសាយ​ Doctor On Demand អ្នកដែលមានអត្រាចង្វាក់បេះដូងខ្ពស់អាចប្រឈមនឹងការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ចំណែក​វេជ្ជបណ្ឌិត Maheer Gandhavadi ជាអ្នកឯកទេសខាងបេះដូងក៏បានបន្ថែមទៀតថា អត្រាចង្វាក់បេះដូងខ្ពស់អាចជាកត្តាមួយនៃការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។​ វេជ្ជបណ្ឌិត Kristin Dean បានលើកឡើងថាការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយអត្រាចង្វាក់បេះដូងដើរញាប់នេះ​បាន​ រួមមាន៖ ការហាត់ប្រាណឲ្យបានទៀងទាត់៖ ធ្វើលំហាត់ប្រាណងាយៗដូចជា ការដើរ ការរត់ ហែលទឹក ឬធាក់កង់ជាដើម។ របបអាហារ៖ អូមេហ្គា ៣ អាចជួយដល់ការកាត់បន្ថយអត្រាចង្វាក់បេះដូង​ ដែលសារធាតុ​នេះ​ច្រើន​មាននៅក្នុងសាច់ត្រី ផ្លែwalnuts និងផ្លែប៊ឺរ។ ការផ្តាច់បារី៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា អត្រាចង្វាក់បេះដូងខ្ពស់ភាគច្រើនកើតទៅលើយុវវ័យដែលជក់បារី។ អត្ថបទពាក់ព័ន្ធ៖ លំហាត់ប្រាណបែប​ពត់ពេន​ខ្លួនមាន​សារៈសំខាន់ចំពោះ​សុខភាព ២. វិធីសាស្ត្រក្នុងការកាត់បន្ថយអត្រាចង្វាក់បេះដូងភ្លាមៗ សាលាវេជ្ជសាស្ត្រ Harvard ក៏បានលើកឡើងថា​ ការថប់បារម្ភ (Anxiety) និងការតានតឹង (Stress) ក៏ជាមូលហេតុដែលធ្វើឲ្យអត្រាចង្វាក់បេះដូងកើនខ្ពស់ដែរ​។ វេជ្ជបណ្ឌិតទាំងពីររូបខាងលើបានណែនាំនូវគន្លឹះខ្លះៗដែលអាចជួយសម្រួលដល់ការថប់បារម្ភ ក៏ដូចជាកាត់បន្ថយនូវអត្រាចង្វាក់បេះដូងឲ្យមកធម្មតាវិញ មានដូចជា៖ ការធ្វើសមាធិ ការហាត់យ៉ូហ្កា (Yoga) ការលំហែរ ការងូតទឹក ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ប្រសិនជាការថប់បារម្ភ និងការតានតឹងកើតឡើងជាប្រចាំនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ជាការល្អគួរកាត់បន្ថយនូវការញ៉ាំជាតិកាហ្វេអ៊ីន […]


បញ្ហាបេះដូងផ្សេងទៀត

របៀបដោះសា កុំ​ឲ្យញៀនផឹក ដោយសារកម្មវិធីញឹកញាប់​

ពេល​ចូល​សង្គម​ ជួបជុំកាន់តែញឹក​ញាប់​ ផឹក​កាន់​តែច្រើន។ ផឹកល្មមៗ ហើយយូរៗម្ដង មិនអីទេ ប៉ុន្តែ​ការ​ផឹក​ស្រាញឹក អាច​ធ្វើ​ឲ្យ​យើងគ្រោះ​ថ្នាក់​ដល់​សុខភាព​។ ១- កាត់​បន្ថយ​ការ​ផឹក​ស្រាមិន​មែន​មាន​ន័យ​ថា​យើង​​មិន​ចូល​សង្គម​នោះ​ទេ ការ​ផឹក​ស្រាដើម្បី​ចូល​សង្គម ពេល​ខ្លះ​អាច​ក្លាយ​ជា​ការ​ផឹក​ច្រើន​។ ការ​ផឹក​ច្រើន​ មិន​ដូច​នឹង​ការ​ញៀន​ស្រា​ទេ ប៉ុន្តែវា​ជា​ដំណាក់​កាល​ដំបូង​ធ្វើ​ឲ្យ​ឈាន​ទៅ​ញៀន​ស្រា។ ពេល​ដឹង​ថា​យើង​មាន​បញ្ហាដោយសារ​​ផឹក​ស្រា យើង​​ប្រហែល​ជា​ពិបាក​ទទួល​យក។ ប៉ុន្តែជា​ការ​សំខាន់​ដែល​ត្រូវ​ដឹង​ពី​សញ្ញា ​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ត្រូវ​កាត់​បន្ថយ​ការ​ផឹកស្រា​​ដោយ​របៀប​ម៉េច។ យើង​​អាច​សប្បាយ​ជាមួយ​សកម្មភាព​សង្គម​ ឬ​សម្រាក​នៅ​ផ្ទះ​ដោយ​មិន​ចាំបាច់​ផឹក​ស្រា​ឡើយ។ ត្រូវ​អប់រំ​ខ្លួន​ឯង​ពី​ការ​ញៀន​ស្រា និង​ត្រូវ​ផឹក​ក្នុង​កម្រិត​មធ្យម​ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ប្រសើរ។ បន្ថយ​ផឹកស្រា មិន​មែន​មាន​ន័យ​ថា​លះ​បង់​ជីវិត​ឈប់ចូល​សង្គម​ឡើយ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​អាច​សាក​ល្បង​ ​ពេល​យើង​ចេញ​ក្រៅ​លើក​ក្រោយ៖ អត្ថបទពាក់ព័ន្ធ៖ WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង បង្កើត​វិន័យ​កំណត់​ការផឹក ​ត្រូវ​រក្សា​គោល​ដៅ​របស់​យើងនៅ​ក្នុង​ចិត្ត បើ​ចង់​បន្ថយ​​ផឹក​ស្រា។ វិធី​ខ្លះ​​អាច​ជួយ​យើង​គេច​ផុត​ពី​ការ​ផឹក​ស្រា​ច្រើន៖ – មិន​ត្រូវ​ផឹក​មុន​ពេល​កម្មវិធីជប់​លៀង ឬ​ពិធី​ជួប​ជុំ​ក្នុង​សង្គម​ដទៃ​ទៀត៖ មនុស្ស​ស្រី៖ មិន​ត្រូវ​ផឹក​ច្រើន​ជាង ​៣ ​ដប​ក្នុង​មួយថ្ងៃ​ឡើយ ហើយ​មិន​ត្រូវ​ផឹក​ច្រើន​ជាង ៧​ ដប​ក្នុង​មួយ​សប្ដាហ៍ មនុស្ស​ប្រុស៖ មិន​ត្រូវ​ផឹក​ច្រើន​ជាង ​៤ ដប​ក្នុង​មួយ​ថ្ងៃ​ឡើយ ហើយ​មិន​ត្រូវ​ផឹក​ច្រើន​ជាង ​១៤ ​ដប​ក្នុង​មួយ​សប្ដាហ៍​ឡើយ ត្រូវ​ផឹក​ជាមួយ​អ្នក​ដទៃ មិន​ត្រូវ​ផឹក​តែ​ឯង​ឡើយ ត្រូវ​ផឹក​ត្រឹម​ចំនួន​ដែល​ខ្លួន​ឯង​កំណត់ មិន​ត្រូវ​ផឹក​ដើម្បី​បន្ថយ​ស្ត្រេស​ឡើយ ផឹក​ទឹក​ឲ្យ​ច្រើន​ជាង​ស្រា ៤ ដង។ ជាតិ​អាល់កុល ជា​សារធាតុ​បញ្ចុះ​នោម វា​នឹង​ធ្វើ​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក។ រាង​កាយ​អាច​បញ្ចេញ​ជាតិ​ទឹក​ច្រើន​ជាង​ធម្មតា ៤ ​ដង ពេល​​យើង​​ផឹក​ស្រា។ ផឹក​ទឹក​នឹង​ធ្វើ​ឲ្យ​ការផឹកស្រា​របស់​យើង​ថយ​ល្បឿន។ ការ​បន្ថែម​ជាតិ​ទឹក អាច​ជួយ​យើង​​កុំ​ឲ្យ​មាន​អាការៈ​ធេងធោង (Hangover) នៅ​ព្រឹក​បន្ទាប់។ កុំផឹកពោះទទេ គួរ​ផឹកស្រាមួយ […]


បញ្ហាបេះដូងផ្សេងទៀត

មូលហេតុបែបនេះហើយ​ បានជាក្មេងៗមិនគួរផឹកគ្រឿងស្រវឹង

គ្រឿងស្រវឹង ដូចជា ស្រា ឬស្រាបៀរ ជាសារធាតុ​ខ្លាំង និង​ញៀន ហើយ​មាន​ក្មេងៗ​មិនតិច​ទេ ផឹក​វា ដោយ​ពុំបាន​ដឹង​អំពី​កម្រិត​សុវត្ថិភាព និង​គ្រោះថ្នាក់។ ក្រោយពេល​យើង​ស្រា ឬស្រាបៀរ ជាតិ​អាល់កុល​បាន​ចូលទៅ​ក្នុង​សរសៃឈាម​របស់​យើង ដោយ​ចេញពី​ក្រពះ ឬពោះវៀន​តូច។ បន្ទាប់មកពី​ទៀត វា​ចូលទៅ​ក្នុង​ខួរក្បាល​របស់​យើង ហើយ​បណ្ដាល​ឲ្យ​ប្រតិកម្ម​យឺត ខ្សោយភ្នែក និងឈាន​ដល់​គិតមិន​បាន​ច្បាស់លាស់ និងបែងចែក​បញ្ហា​បាន​ត្រឹមត្រូវ។ ខាងក្រោមនេះ ជាមូលហេតុ​ដែល​ក្មេងៗ មិនគួរ​ផឹកគ្រឿង​ស្រវឹងនោះទេ៖ ១. ប៉ះពាល់ការវិវត្ត​របស់​ខួរក្បាល ក្មេងៗអាយុក្រោម ២០​ឆ្នាំ ឬលើសនេះ​តិចតួច កំពុង​ស្ថិតនៅ​ក្នុង​វ័យ ដែល​ខួរក្បាល​វិវត្ត ហើយ​បើសិន​យើង​ផឹកគ្រឿងស្រវឹង វាបណ្ដល​ឲ្យ​ខូចខួរក្បាល ជាពិសេស បាត់ការ​ចងចាំង។ ២. ញឿនគ្រឿងស្រវឹង ការផឹកគ្រឿងស្រវឹង​ទាំងនៅ​វ័យ​ក្មេង បណ្ដាល​ឲ្យ​ប្រឈមខ្ពស់​នឹង​ការញឿន​គ្រឿងស្រវឹង នៅពេល​ណា ក្នុង​ជីវិត ដែល​វាប៉ះពាល់​ដល់​ការសិក្សា និង​អនាគត​របស់​យើង។ អត្ថបទពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​ ៣. បង្ក​បញ្ហា​ដល់​សង្គម ការផឹក​គ្រឿងស្រវឹង អាចបណ្ដាល​ឲ្យ​យើង​ប្រឈម​ខ្ពស់ ក្នុង​ករណី​ប្រើប្រាស់​អំពើហិង្សា និង​រំលោភ រួមជាមួយ​ការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ផងដែរ។


បញ្ហាបេះដូងផ្សេងទៀត

ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ

ផឹកគ្រឿងស្រវឹងច្រើន ប៉ះពាល់​ដល់​សុខភាព​ខ្លាំង សូម្បីតែ​ភ្លាមៗក្រោយស្រវឹង ក៏វាធ្វើឲ្យ​យើង​ពិបាក​ក្នុង​ខ្លួន ឬមិន​ស្រួលខ្លួន ដូចជា ឈឺក្បាល វិលមុខ រាក អត់ឃ្លានអាហារ អស់កម្លាំង ឈឺខ្លួន និង​អាការៈ​មួយ​ចំនួន​ទៀត។ អាការៈធ្វើទុក្ខទាំងនេះបណ្ដាល​មកពី​ជាតិ​អាល់កុល និង​ជាតិ​ពុល ដែល​បាន​ចូលទៅ​ក្នុង​ខ្លួន​យើង ដោយ​វា​បង្ក​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ប្រែប្រួល​សរសៃឈាម ប៉ះពាល់​ដល់​អ័រម៉ូន ថ្លើម និង​តម្រងនោម។ ក្រោយស្រវឹងស្រា គ្មានវិធី​បំបាត់​បញ្ហា​នេះបាន​ភ្លាមៗ​នោះទេ ប៉ុន្ដែ​មាន​វិធី​មួយចំនួន អាច​ជួយ​សម្រួល​ការ​ឈឺខ្លួនប្រាណ ឬបញ្ហា​មិនស្រួល​ខ្លួន​នានា​បាន។ វិធី​ទាំងនោះ មាន​ដូចជា៖ ១. ផឹកទឹកឲ្យបាន​ច្រើន ផឹកទឹកឲ្យ​បាន​ច្រើន គឺសំខាន់​ណាស់ ក្រោយយើង​ស្រវឹងស្រា ដោយសារ​ពេល​យើង​ផឹកស្រា ជាតិ​អាល់កុល បាន​រារាំង​តម្រងនោមមិន​ឲ្យ​ស្រូបយក​ជាតិ​ទឹក ដែល​បណ្ដាល​ឲ្យ​យើង​បាត់បង់​ជាតិ​ទឹក​ជាច្រើន​ក្នុង​ខ្លួន។ ២. ញ៉ាំឲ្យបាន​គ្រប់គ្រាន់ ក្រោយស្រវឹងស្រា យើង​អាច​មិនសូវ​ឃ្លាន​អាហារ តែ​ការ​ញ៉ាំអាហារ​បាន​គ្រប់គ្រាន់ គឺជា​រឿងល្អបំផុត ព្រោះ​វាជួយ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ និង​ជួយ​បង្ការ​រោគសញ្ញា​ជំងឺ​ក្រពះ-ពោះវៀន។ ៣. លេបថ្នាំ ថ្នាំបំបាត់​ការ​ឈឺចាប់ អាច​ជួយ​សម្រួល​បញ្ហា​ឈឺក្បាល និង​ការ​ឈឺចាប់​ខ្លួន​ប្រាណ​របស់​យើង ក្រោយ​ស្រវឹង។ យើង​ក៏អាច​ចាក់បញ្ចូល​ជាតិ​ទឹក IV Fluid ដើម្បី​បំបាត់​អាការៈ​មិនស្រួល​ខ្លួន​ផងដែរ។ អាការៈ​ក្រោយ​ស្រវឹង ជាធម្មតា មិន​បង្ក​គ្រោះថ្នាក់​នោះទេ ប៉ុន្ដែ​វា​បង្ក​បញ្ហា​សុខភាព​ជាច្រើន ជាពិសេស​សម្រាប់​អ្នក​ពុំសូវ​មាន​សុខភាព​ល្អ។ ការ​រង់ចាំ គឺជា​វិធី​រួម​មួយ ដែល​មនុស្ស​ច្រើន តែងធ្វើ​ក្រោយ​ស្រវឹង […]


បញ្ហាបេះដូងផ្សេងទៀត

ស្រាក្រហម សម្បូរបាក់តេរីល្អច្រើន ជួយដល់ប្រព័ន្ធរំលាយអាហារ និងមុខងារ សំខាន់ ២ទៀត

ស្រាក្រហម ត្រូវផលិតឡើង​នៅ​តំបន់អឺរ៉ុប ហើយ​ទទួល​ការ​ពេញនិយម និង​ចែកចាយ នៅ​សឹង​ទូទាំង​ពិភពលោក។ ជាមួយ​នឹង​ភាព​ល្បីល្បាញ​នេះ អ្នកវិទ្យាសាស្ត្រ​អង់គ្លេស រកឃើញ​ថា ស្រា​ក្រហម ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទៀត បើធៀប​នឹង​គ្រឿងស្រវឹង​ផ្សេង​ទៀត។ ក្រុមអ្នកវិទ្យាសាស្ត្រ នៅ​សាកលវិទ្យាល័យ King's College London របស់​អង់គ្លេស រកឃើញ​ថា អ្នក​ផឹកស្រាក្រហម មាន​បាក់តេរី​ចម្រុះ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ដែល​ជួយ​ដល់​សុខភាព​ក្រពះ-ពោះវៀន។ លោកស្រី Caroline Le Roy អ្នកដឹកនាំ​ការសិក្សា ប្រាប់​កាសែត AFP ថា បើមាន​បាក់តេរី​ចម្រុះ កាន់តែ​ច្រើន វានឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​ល្អ។ វា​ជួយ​ប្រឆាំង​ជំងឺ និង​ផលិត Metabolites ចេញពី​អាហារ។ អ្នកវិទ្យាសាស្រ្ត​ថា សមាសធាតុ Polyphenols នៅ​លើ​សំបក​ផ្លែ​ទំពាំងបាយជូរ មាន​មុខងារ​បង្កើន​ដង់ស៊ីតេ​បាក់តេរី​ក្នុង​ក្រពះ-ពោះវៀន។ គួរបញ្ជាក់​ថា បាត់តេរី ក្នុង​ក្រពះ-ពោះវៀន មាន​តួនាទី​សំខាន់​ណាស់ សម្រាប់​សុខភាព​របស់​យើង ព្រោះ​អតុល្យភាព នៃ​បាក់តេរី​ល្អ និង​បាក់តេរី​អាក្រក់ នឹង​បង្ក​ផលប៉ះពាល់​ផ្សេងៗ ដូចជា ខ្សោយ​ប្រព័ន្ធ​ការពារ ឡើង​ទម្ងន់ និងលើស​​កូលេស្ដេរ៉ូល​។ អត្ថបទពាក់ព័ន្ធ៖ ផឹកស្រា​មួយ​ថ្ងៃ ២កែវ ជួយឲ្យ​អាយុ​កាន់តែ​វែងក្បែររយ ទោះយ៉ាងណា លោកស្រី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ