បញ្ហាបេះដូងផ្សេងទៀត

បញ្ហា​បេះដូង​ផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះដូង ​ផ្សេង​ទៀត បូករួម​ទាំង​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាបេះដូងផ្សេងទៀត

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ

ការ​ហាត់​ប្រាណ​ អាច​ជួយ​ឲ្យ​គ្នា​យើង​មាន​សុខភាព​ល្អ និង​មាន​រាងកាយ​សមសួន ប៉ុន្តែ​យើង​ក៏​ត្រូវ​ដឹង​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​ដូច​គ្នា តួ​យ៉ាង​ដូចជា​​អាការៈ​គាំង​បេះដូង​។ ជាក់ស្តែង មាន​ករណី​ស្លាប់​ជា​ច្រើន​ដោយ​សារ​តែ​បញ្ហា​គាំង​បេះដូង​អំឡុង​ពេល​ហាត់​ប្រាណ ដូច្នេះ តើ​កត្តា​អ្វី​ខ្លះ​ដែល​​ជា​ដើម​ចង​​ប៉ះពាល់​ដល់​សុខភាព​បេះដូង? ១. មិន​កម្តៅ​សាច់​ដុំ ពិត​ណាស់​ ការ​មិន​កម្តៅ​សាច់ដុំ ​នៅ​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ អាច​បង្ក​ជា​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ហើយ​យើង​ក៏​មិន​ត្រូវ​ចាប់ផ្តើម​លើក​ទម្ងន់​ភ្លាម​ៗ​ដែរ ​នៅ​ពេល​​ទៅ​ដល់​ក្លឹប​ហាត់​ប្រាណ​ភ្លាម។ ប្រសិនបើ​យើង​កម្តៅ​សាច់ដុំ​​បាន​ល្អ នៅ​មុន​ពេល​ហាត់​ប្រាណ នោះ​នឹង​អាច​ជួយ​បង្កើន​ចង្វាក់​បេះដូង និង​លំហូរ​ឈាម​ទៅ​កាន់​សាច់ដុំ។ ផ្ទុយ​ទៅ​វិញ បើ​យើង​មិន​កម្តៅ​សាច់ដុំ​ទេ​នោះ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​រង​របួស ក៏​ដូចជា​អាការៈ​គាំង​បេះដូង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. បញ្ចប់​ដោយ​ការ​ហាត់ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ប្រសិនបើ​យើង​មិន​ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ​រយៈពេល​ខ្លី ក្រោយ​បញ្ចប់​វគ្គ​ហាត់ប្រាណ​នីមួយ​ៗ​ទេ​នោះ វា​នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​រាងកាយ។ ពិត​ណាស់​ ការ​ធ្វើ​លំហាត់​ប្រាណ​​ងាយ​ៗ អាច​ជួយ​​ឲ្យ​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​ថយ​ចុះ ស្រប​ពេល​ដែល​ការ​រំលង​ទម្លាប់​មួយ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កំណក​ឈាម​ និង​បណ្តាល​ឲ្យ​មាន​បញ្ហា​គាំង​បេះដូង។ ៣. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ អាច​​នាំ​ឲ្យ​យើង​​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ ដែល​​អាច​បណ្តាល​ឲ្យ​បេះដូង​ធ្វើការ​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​ និង​បង្កើន​ហានិភ័យ​នៃ​ការ​គាំង​បេះដូង។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​មុន​ពេល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​រួច។ ៤. ហាត់​ប្រាណ​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ ការ​ហាត់​ប្រាណ​ភ្លាម​ៗ ក្រោយ​ញ៉ាំ​អាហារ​រួច អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​ការ​គាំង​បេះដូង​ខ្ពស់។ យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​ហាត់ប្រាណ​លឿន​ពេក​ ក្រោយ​ញ៉ាំ​អាហារ​ អាច​បង្វែរ​​លំហូរ​ឈាម​ចេញ​ពី​ក្រពះ​ទៅ​កាន់​សាច់ដុំ​របស់​យើង​ ដែល​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ […]

ស្វែងរក បញ្ហាបេះដូងផ្សេងទៀត

បញ្ហាបេះដូងផ្សេងទៀត

អនុវត្តទម្លាប់រស់នៅបែបនេះជា​ប្រចាំ ជួយ​សុខភាពបេះដូង

សុខភាពបេះដូងគឺជារឿងសំខាន់ ដែលមនុស្សគ្រប់គ្នា មិនថាក្មេងឬ ចាស់នោះទេ មិនអាចមើលរំលងបាន។ ដូច្នេះ​ការជ្រើសរើស និងការផ្លាស់ប្ដូទម្លាប់នៃការញ៉ាំអាហារជារឿងចាំបាច់ ប្រសិនជាយើងចង់ឲ្យបេះ​ដូងមានសុខភាពល្អ។ ការ​ផ្លាស់ប្ដូរទម្លាប់មកញ៉ាំទឹកផ្លែឈើឲ្យបានយ៉ាងហោចពីរកែវដោយគ្មានបន្ថែមជាតិស្ករ ក្នុងមួយថ្ងៃ ជួយឲ្យ​ខ្លួនប្រាណរបស់យើងអាចអាច​ទទួលបានវីតាមីន រ៉ែ និងសារធាតុសរសៃ​ហ្វៃប៊ី ដែលជាសារធាតុសំខាន់ជួយបំពេញដល់សុខភាពរាងកាយ និង បេះដូង។ ក្រៅពីទឹកផ្លែឈើយើងក៏អាចសាកល្បងកែច្នៃទឹកបន្លែបៃតង​កិនចម្រុះ​យ៉ាង​ហោច​ឲ្យបានពីរកែវក្នុង​មួយ​ថ្ងៃ​ ក៏មានគុណប្រយោជន៍ដូចគ្នា។ គួរអាន៖ ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ? ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហា រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​​ ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​អាហារ​ដែលដាក់កម្រិតឈីស ប៊ឺ ការ៉េម សាច់កែច្នៃ និងខ្លាញ់ នំខេក និង​នំដូណាត់ ក៏​គួរ​កម្រិត​ការ​ញ៉ាំ​ដែរ ព្រោះ​អាហារ​ទាំងអស់នេះក៏ជាមូលហេតុបង្កបញ្ហាដល់សុខភាពបេះដូង។ គ្នា​យើង​ក៏​គួរ​ញ៉ាំពពួកអាហារសមុទ្រឲ្យបានច្រើន យ៉ា់ងហោចឲ្យពីរដងក្នុងមួយសប្ដាហ៍។ ការស្រាវជ្រាវថ្មីៗបង្ហាញថាការញ៉ាំត្រីដូចជាត្រីសាម៉ុន ត្រីធូណា អយស្ទ័រ ត្រីល្អិតដែលជាប្រភេទត្រីសម្បូរទៅដោយសារធាតុខ្លាញ់ អូមេហ្គា៣ គឺជំនួយដល់សុខភាពបេះដូង ដោយអាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ ក្រៅពីនោះអាស៊ីដខ្លាញ់អូមេហ្គា ៣ […]


បញ្ហាបេះដូងផ្សេងទៀត

មិនមែនកើតតែលើចាស់ៗ បញ្ហាគាំងបេះដូងកើតលើមនុស្សវ័យក្មេង​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាំង​បេះដូងធ្លាប់​តែ​ជា​បញ្ហា​ដែល​កើត​ឡើង​លើ​មនុស្ស​វ័យ​ចំណាស់ ហើយ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៤០ឆ្នាំ ​កម្រ​ជួប​អាការៈ​​នេះ​ណាស់​។ ប៉ុន្តែ បច្ចុប្បន្ន​នេះ​ យ៉ាង​ហោច​ណាស់​មាន​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ ​ដែល​ជួប​បញ្ហា​គាំង​បេះដូង និង​មាន​អាយុ​ក្រោម​ ៤០​ឆ្នាំ​។ នៅ​ចន្លោះ​ឆ្នាំ​២០០០​ និង​២០១៦​ អត្រា​គាំង​បេះដូង​លើ​អ្នក​វ័យ​២០​ឆ្នាំ និង​៣០​ឆ្នាំ​ កើន​ឡើង​ត្រឹម​២%​ ជា​រៀង​រាល់​ឆ្នាំ​។ ជំងឺ​សរសៃ​ឈាម​បេះដូង (CHD) រួម​ជាមួយ​នឹង​ផលវិបាក​ដទៃ​ទៀត​ អាច​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង ​ក៏​ដូចជា​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ភ្លាម​ៗ។ ជា​ទូទៅ អាការៈ​គាំង​បេះដូង​កើត​លើ​អ្នកជំងឺ​ដែល​មាន​អាយុ​តិច​ជាង​៣៥​ឆ្នាំ​ គឺ​ដោយ​សារ​តែ​៖ បែបបទ​រស់​នៅ​មិន​​ត្រឹមត្រូវ​ ផឹក​គ្រឿង​ស្រវឹង​ និង​ជក់​បារី​ច្រើន​ជ្រុល​ លើស​ទម្ងន់ ស្រ្តេស​ លើស​សម្ពាធ​ឈាម​ និង ជំងឺ​ទឹក​នោម​ផ្អែម​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​យើង​អាច​បង្ការ​បញ្ហា​គាំង​បេះដូង​ដោយ​របៀប​ណា​ខ្លះ​? ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​រឹងមាំ​ យើង​គួរ​តែ​ចាប់ផ្ដើម​អនុវត្ត​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​លើ​មនុស្ស​​វ័យ​ក្មេង​ ដោយ​៖   ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​មាន​ជាតិ​សរសៃ​ខ្ពស់​ កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​ កាត់​បន្ថយ​ញ៉ាំអាហារ​វេច​ខ្ចប់​ស្រាប់​ តាមដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ កម្រិត​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល បញ្ឈប់​ការ​ជក់​បារី​ ហាត់​ប្រាណ​ជា​ប្រចាំ​ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]


បញ្ហាបេះដូងផ្សេងទៀត

មូលហេតុ ៨ យ៉ាងអាច​ធ្វើឱ្យបេះដូងរីកធំខុសធម្មតា

បេះដូងរីកកើតឡើងនៅពេលសាច់ដុំបេះដូងប្រែទៅជាក្រាស់ ឬថតណា ១ របស់បេះដូងរីកដែលធ្វើឱ្យបេះដូងរីកធំខុសពីទំហំធម្មតា។ បេះដូងអាចរីកធំជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ អាស្រ័យ​លើ​កត្តាបង្ក។ តើមានកត្តាអ្វីខ្លះបណ្តាលឱ្យបេះដូងយើងរីកធំខុសធម្មតា? នៅពេលបេះដូងយើងធ្វើការលើសកម្រិត វាអាចរីកធំ។ បេះដូងរីកធំអាចជាលទ្ធផល​នៃការ​មាន​ភាព​តានតឹងរយៈពេលខ្លីលើរាងកាយដូចជាការមាន​ផ្ទៃពោះ ឬបណ្តាលមកពីជំងឺដូចជា៖ ១. ជំងឺលើសសម្ពាធ​ឈាម ជំងឺលើសសម្ពាធឈាមធ្វើឱ្យសរសៃឈាមបេះដូងរួមតូចប៉ះពាល់ដល់លំហូរឈាមទៅកាន់​ផ្នែកផ្សេងៗនៃរាងកាយ ដូច្នេះបេះដូងយើង​ត្រូវប្រឹងច្របាច់ឈាម​កាន់តែខ្លាំង​​ដើម្បី​បញ្ជូនឈាម​ទៅកាន់​រាងកាយ​ទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យសាច់​ដុំបេះដូងឡើងក្រាស់ និងរីកធំ។ ២. ជំងឺប្រឹសបេះដូង ប្រឹសទាំងបួននៅក្នុងបេះដូងយើងរក្សាឈាមឱ្យហូរតាមទិសដៅត្រឹមត្រូវ។ បេះដូងរបស់យើង​អាច​រីក​ធំ ប្រសិនបើប្រឹសបេះដូង​ខូចដោយសារ ជំងឺរលាក​​សន្លាក់ឆ្អឹង ជំងឺខូច​បេះដូង​ពីកំណើត ជំងឺរលាកភ្នាសបេះដូង ជំងឺបេះដូងដើរខុសចង្វាក់ ជំងឺជាលិកាតំណ  ការព្យាបាលមហារីកដោយថ្នាំ ឬដោយកាំរស្មី ។ ៣. ជំងឺសាច់ដុំបេះដូង ជំងឺនេះធ្វើឱ្យបេះដូងយើងពិបាកក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងមូល។ នៅពេល​ជំងឺ​នេះ​កាន់តែធ្ងន់ធ្ងរ បេះដូងរបស់យើងអាចរីកធំដោយ​សារព្យាយាមច្របាច់ឈាមបន្ថែម។ ៤. ជំងឺទឹកដក់ក្នុងស្រោមបេះដូង ការមានសារធាតុរាវនៅក្នុងស្រោមបេះដូងក៏ធ្វើឱ្យបេះដូងរីកធំដែរ។ ៥. ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម ជំងឺ​នេះកើតឡើងដោយសារកង្វះកោសិកាឈាមក្រហមដែលមាននាទីដឹកនាំអុកស៊ីសែនទៅគ្រ​ប់ជា​លិកា​របស់​យើង។ បេះដូងរបស់យើងត្រូវ​ច្របាច់ឈាមបន្ថែម​​​ដើម្បីបំពេញ​កង្វះ​អុកស៊ីសែន​នៅ​ក្នុង​ឈាម។​ ៦. ជំងឺសរសៃឈាមបេះដូង កំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងធ្វើឱ្យរាំងស្ទះដល់លំហូរឈាមតាមសរសៃឈាមបេះដូង។ នៅពេលផ្នែកមួយរបស់សាច់ដុំបេះដូងគាំងងាប់ បេះដូងយើងត្រូវ​ច្របាច់​ឈាម​បន្ថែម​ដើម្បី​បញ្ចូន​ឈាមទៅរាងកាយទាំង​មូល។ ជាលទ្ធផលវាធ្វើឱ្យបេះដូងរីកធំ។ ៧. ជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺនេះអាចបណ្តាលឱ្យមានបញ្ហាបេះដូង រួមទាំងធ្វើឱ្យបេះដូងរីកធំ។ ៨. លើសជាតិដែកក្នុងខ្លួន បញ្ហា​លើស​ជាតិ​ដែល កើតឡើងនៅពេលរាងកាយយើងមិនអាចរំលាយជាតិដែកបានល្អដែលបណ្តាល​ឱ្យជាតិដែកកកនៅតាមសរីរាង្គផ្សេងៗរួមទាំងបេះដូង។ បញ្ហា​នេះ​អាចបណ្តាល​​ឱ្យថតបេះដូង​ខាងឆ្វេង​រីកធំដោយ​សារតែ​សាច់​ដុំ​បេះដូងចុះខ្សោយ។ ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ តើបេះដូងរីកធំមានអាការៈអ្វីខ្លះ? អ្នកដែលមានបេះដូងរីកធំអាចមាន ឬមិនមានអាការៈដូចខាងក្រោម៖ វិលមុខ ហើម ជាពិសេសនៅជើង ប្រអប់ជើង ឬពោះ អស់កម្លាំងខ្លាំងខុសពីធម្មតា បេះដូងលោតញាប់ ណែន ឬតឹងទ្រូង បេះដូងរីកធំធ្វើឱ្យបេះដូងមានបញ្ហាក្នុងការច្របាច់ឈាមដែលអាចបង្ក​ផល​​វិបាកទៅជាជំងឺខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើយើងមានអាការៈដូចខាងលើ ត្រូវទៅជួបវេជ្ជបណ្ឌិតឯកទេសបេះដូងជាបន្ទាន់។


បញ្ហាបេះដូងផ្សេងទៀត

អាការៈ​ភ័យ​គាំង និងគាំងបេះដូង ដូចគ្នា ឬខុសគ្នាបែបណា? ​

ឈឺ​​ទ្រូង ចង្វាក់​បេះដូង​លោត​ញាប់​ និង​បែក​ញើស សុទ្ធ​តែ​ជា​រោគ​សញ្ញា​នៃ​​អាការៈ​គាំង​បេះដូង ឬ​ភ័យ​គាំង​។ ពិត​ណាស់​ អាការៈ​ទាំង​ពីរសុទ្ធ​តែ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ និង​ចាំបាច់​ត្រូវ​​ធ្វើការ​ព្យាបាល​ដ៏​​សមស្រប​។ ដូច្នេះ​ហើយ​ ដើម្បី​កំណត់​ពី​បញ្ហា​សុខភាព​​ឲ្យ​​បាន​ច្បាស់​លាស់​ ថា​តើ​យើង​មាន​​អាការៈ​គាំង​បេះដូង ​ឬ​ភ័យ​គាំង​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​ចំណុច​ដូច​គ្នា និង​ខុស​គ្នា​ទាំង​នេះ​។ គណនា BMI នៅទីនេះ ភាព​ដូច​គ្នា​ និង​ខុស​គ្នា​នៃ​អាការៈ​គាំង​បេះដូង និង​ភ័យ​គាំង រោគសញ្ញា​នៃ​អាការៈ​គាំង​បេះដូង គាំង​បេះដូង​កើត​ឡើង​នៅ​ពេល​ដែល​ផ្នែក​នៃ​បេះដូង​មិន​ទទួល​បាន​ឈាម​គ្រប់គ្រាន់​។ រោគសញ្ញា​ទូទៅ​នៃ​ការ​គាំង​បេះដូង​ រួម​មាន​៖ ឈឺ​ទ្រូង ឬ​តឹង​ទ្រូង​ បេះដូង​លោត​ញាប់​ មាន​អាការៈ​ធេងធោង​ ឬ​សន្លប់ បែកញើស រួម​ទាំង​បែក​ញើស​ត្រជាក់​ ឈឺចាប់​ ឬ​មិន​ស្រួល​នៅ​ក្នុង​រាងកាយ​ផ្នែក​ខាង​លើ ដូចជា​ថ្គាម​ ក ដៃ​ ស្មា ឬ​ខ្នង​។ ដកដង្ហើម​ខ្លី​ ក្អួត ឬ​ចង្អោរ​ អាការៈ​គាំង​បេះដូង អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​មាន​រោគសញ្ញា​នៃ​អាការៈ​គាំង​បេះដូង​។ គណនា BMR នៅទីនេះ រោគសញ្ញា​នៃ​អាការៈ​ភ័យ​​គាំង ចំណែក​ឯ​អាការៈ​ភ័យ​គាំង​កើត​ឡើង​ភ្លាម​ៗ​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ឬ​ថប់បារម្ភ​។ អាការៈ​នេះ​មិន​គំរាមកំហែង​ដល់​អាយុ​ជីវិត​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​រំខាន​ដល់​សកម្មភាព​រស់​នៅ​ និង​សុខុមាលភាព​ផ្លូវ​ចិត្ត​។ រោគសញ្ញា​នៃ​អាការៈ​ភ័យ​គាំង​ រួម​មាន​៖ ថប់បារម្ភ និង​ភ័យ​ខ្លាច​ភ្លាម​ៗ ឈឺ​ទ្រូង ពិបាក​ដកដង្ហើម​ បេះដូង​លោត​ញាប់​ បែក​ញើស រាងកាយ​ញាប់ញ័រ​ ខ្សោយ​ ឬ​វិល​មុខ​ ឈឺ​ពោះ ឬ​ចង្អោរ ភាព​ខុស​គ្នា​រវាង​អាការៈ​គាំង​បេះដូង និង​ភ័យ​គាំង​​ ថ្វីត្បិត​តែ​រោគសញ្ញា​នៃ​អាការៈ​ទាំង​ពីរនេះ​ មាន​ភាព​ស្រដៀង​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​សង្កេត​មើល​ភាព​ខុស​គ្នា​ដូច​ខាង​ក្រោម​។ តំបន់​​ឈឺ​ចាប់​ ទាំង​អាការៈ​គាំង​បេះដូង ឬ​ភ័យ​គាំង​សុទ្ធ​តែ​ធ្វើ​ឲ្យ​​មាន​ភាព​មិន​ស្រួល​ក្នុង​ទ្រូង ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​ គឺ​ការ​ឈឺចាប់​ដែល​បណ្ដាល​មក​ពី​គាំង​បេះដូង រាលដាល​ដល់​តំបន់​ផ្សេង​ទៀត​ដូចជា​ដៃ ថ្គាម​ ឬ​ក​។ […]


បញ្ហាបេះដូងផ្សេងទៀត

រោគសញ្ញា និង​មូលហេតុ​បង្កជំងឺរលាក​សាច់​ដុំ​បេះដូង គួរ​ដឹង

ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ គឺ​ជា​ការ​រលាក​​ដែល​កើត​មាន​នៅ​ត្រង់​​សាច់​ដុំ​បេះដូង។ មនុស្ស​ភាគ​ច្រើន​ដែល​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​អាច​ជា​សះ​ស្បើយ​ដោយ​មិន​មាន​ផល​វិបាក​អ្វី​ទេ ប៉ុន្តែ​ក្នុង​ករណី​ដ៏​កម្រ​នៅ​ពេល​ដែល​ការ​រលាកមាន​សភាព​​ធ្ងន់ធ្ងរ​​ ជំងឺនេះ​​ក៏​អាច​ធ្វើ​ឲ្យ​​ខូច​ខាត​ដល់​បេះដូង​ផង​ដែរ។ ក្នុង​ករណី​ខ្លះ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​អគ្គិសនី​បេះដូង​របស់​យើង ដោយ​ធ្វើ​ឲ្យ​ចលនា​ច្របាច់​បេះដូង​​ដំណំើរ​ការ​មិន​ត្រឹម​ត្រូវ ដែល​​អាច​បណ្ដាល​ឱ្យ​ចង្វាក់​បេះដូង​ដើរ​ខុស​ធម្មតា ឬ​បេះដូង​លោត​ខុស​ចង្វាក់។ ១.មូលរលាក​សាច់​ដុំ​បេះដូង បើ​ទោះ​បី​ជា​មូល​ហេតុ​នៃ​ការ​បង្ក​ឲ្យ​រលាក​សាច់​ដុំ​បេះដូង​មិន​ត្រូវ​បាន​គេ​ដឹង​(រលាក​បេះដូង​ដោយ​មិន​ដឹង​មូល​ហេតុ) ជា​ធម្មតា​ជំងឺ​អាច​​បណ្ដាល​មក​ពី៖ ការ​ឆ្លង​មេរោគ វីរុស បាក់តេរី​ ឬ​ផ្សិត ការ​បង្ក​រោគ​នៅ​ទ្រូង ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ (នៅ​ពេល​ប្រព័ន្ធ​ភាព​សាំ​ការពារ​រាង​កាយ​របស់​យើង​វាយ​ប្រហារ​ទៅ​លើ​រាង​កាយ​) ។ ២.​រោគ​សញ្ញា​​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ ប្រសិន​បើ​យើង​មាន​ជំងឺ​រលាក​សាច់​ដុំ​បេះដូង រោគ​សញ្ញា​​អាច​កើត​មាន​ពី​មួយ​ទៅ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ឆ្លង​​មេរោគ​។​ រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​រួម​មាន៖ ការ​ឈឺ​ចាប់​ចាក់ ឬ​តឹង​នៅ​ក្នុង​ទ្រូង​ដែល​អាច​រាល​ដាល​ពាស​ពេញ​រាង​កាយ ដង្ហក់ ​ពេល​ហាត់​ប្រាណ​ស្រាល ៗ ឬ​ដើរ ពិបាក​ដក​ដង្ហើម​នៅ​ពេល​សម្រាក រោគ​សញ្ញា​ដូច គ្រុន​ផ្ដាសាយ​ដូច​ជា​កម្ដៅ​ឡើង​ខ្លាំង អស់​កម្លាំង ​និង​ហត់ ញ័រ​ទ្រូង​ឬ​ចង្វាក់​បេះដូង​មិន​ប្រក្រតី។ ៣.តើ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ធ្វើ​រោគ​វិនិច្ឆ័យ​ដូច​ម្ដេច? ពេល​ខ្លះ​រោគ​សញ្ញា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ដូច្នេះ​មិន​បាច់​​ធ្វើ​រោគ​វិនិច្ឆ័យ​ក៏​បាន​។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​រោគ​សញ្ញា​មិន​បាត់​យើង​អាច​ត្រូវ​ការ​ធ្វើ​តេស្ត​ដូច​ជា៖ electrocardiogram (ECG) ដើម្បី​ពិនិត្យ​មើល​ចង្វាក់​បេះដូង​មិន​ប្រក្រតី ប្រសិន​បើ​យើង​ធ្លាប់​ញ័រ​ទ្រូង ថតកាំរស្មីអ៊ិច​នៅ​ទ្រូង​ដើម្បី​ពិនិត្យ​រក​សារ​ធាតុ​រាវ​នៅ​ក្នុង​ឬ​ជុំវិញ​បេះដូង អេកូ​បេះដូង ប្រសិន​បើ​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​អាច​មាន​ការ​ខូច​ខាត​សាច់​ដុំ​បេះដូង តេស្ត​ឈាម​ដើម្បី​រក​មើល​ការ​បង្ក​រោគ។ ៤.តើ​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ត្រូវ​បាន​ព្យាបាល​យ៉ាង​ដូច​ម្ដេច? ការ​ព្យាបាល​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​ជា​ធម្មតា​អាស្រ័យ​លើ​មូល​ហេតុ​​បង្ក។ គេ​អាច​ប្រើ​ឧបករណ៍​ដើម្បី​ពិនិត្យ ប្រើ​ថ្នាំ រួម​ទាំង​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ឬថ្នាំ​ផ្សះ។ ក្នុង​ករណី​ជំងឺ​រលាក​សាច់​ដុំ​បេះដូង​យូរ​អាច​ប៉ះ​ពាល់​ដល់ ​សាច់​ដុំ​ ​និង​ជាលិកា​របស់​បេះដូង ដែល​អាច​នាំ​ឲ្យ​​​វិវត្ត​ទៅ​ជា​ជំងឺ​ខ្សោយ​បេះដូង​ និង​ប្រហែល​ជា​ត្រូវ​ការវះ​កាត់​​ប្ដូរ​បេះដូង​ទៀត​ផង។


បញ្ហាបេះដូងផ្សេងទៀត

ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ (Angina) មិន​មែន​ជា​ជំងឺ​ឡើយ​ ប៉ុន្តែ​វា​ជា​បណ្ដុំ​រោគសញ្ញា​ដែល​កើត​ឡើង​នៅ​ពេល​ដែល​សាច់ដុំ​បេះដូង​មិន​ទទួល​បាន​ឈាម​គ្រប់គ្រាន់​។ រោគសញ្ញា​ចម្បង​គឺ​ឈឺ​ទ្រូង​ និង​អម​ដោយ​រោគសញ្ញា​ដទៃ​ទៀត​។ កត្តា​នេះ​អាច​មាន​ភាព​ខុសគ្នា​ អាស្រ័យ​លើ​អាយុ ភេទ និង​ប្រភេទ​នៃ​ការ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ គណនា BMI នៅទីនេះ សញ្ញា​ទូទៅ​នៃ​ការ​​ខ្វះ​ជាតិ​ទៅ​ចិញ្ចឹម​បេះដូង បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​​នឹង​កើត​ឡើង ប្រសិនបើ​សរសៃ​ឈាម​តូច​ចង្អៀត ឬ​ស្ទះ ហើយ​រោគសញ្ញា​ទូទៅ​​មាន​ដូច​ខាង​ក្រោម​៖ ឈឺ​ទ្រូង​ ក្រហាយ​ទ្រូង​ សម្ពាធ​នៅ​ទ្រូង​ តឹង​ទ្រូង​ គណនា BMR នៅទីនេះ រោគសញ្ញា​ដទៃ​ទៀត​​រួម​មាន​៖ វិល​មុខ​ ពិបាក​រំលាយ​អាហារ​ ចង្អោរ​ ឈឺ​ចាប់​នៅ​ដៃ ខ្នង​ ស្មា ក ពោះ ឬ​ថ្គាម​ ដកដង្ហើម​ខ្លី​ៗ​ បែកញើស​ ខ្សោយ​ បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​កើត​ចំពោះ​ស្ត្រី​អាច​មាន​លក្ខណៈ​ខុស​គ្នា​ ​​​​​ស្ត្រី​អាច​មាន​រោគសញ្ញា​​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ដូច​ទៅ​នឹង​បុរស​ដែរ​ ប៉ុន្តែ​អាច​មាន​លក្ខណៈ​ខុស​គ្នា​បន្តិចបន្តួច​។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ងាយ​នឹង​កើត​មាន​អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង ដោយ​សារ​តែ​​ជំងឺ​សរសៃ​ឈាម​តូច​ៗ ​ធ្វើ​ឲ្យ​ស្ទះ​​សរសៃ​ឈាម​បេះដូង​។ ជា​លទ្ធផល​ ស្រី​​ៗ​យើង​​​មាន​អាការៈ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​ញឹកញាប់​ដូច​បុរស​ដែរ ប៉ុន្តែ​​ប្រឈម​នឹង​​អាការៈ​គាំង​បេះដូង​តិច​ជាង​។ ការ​ឈឺ​ទ្រូង​នៅ​តែ​ជា​រោគសញ្ញា​ទូទៅ​បំផុត ប៉ុន្តែ​រោគ​សញ្ញា​ដទៃ​ទៀត​ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​មាន​ដូចជា៖ ឈឺ​ពោះ​ ចង្អោរ​ ឈឺ​ក ថ្គាម​ បំពង់​ក​ ដៃ​ ស្មា ឬ​ខ្នង​ ដកដង្ហើម​ខ្លី​ៗ​ ក្អួត​ អាយុ​អាច​ប៉ះពាល់​ដល់​​រោគសញ្ញា​នៃ​បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង ហានិភ័យ​នៃ​បញ្ហា​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​នឹង​កើន​ឡើង​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​។ ជា​ទូទៅ វា​កើត​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​លើស​ពី​៤៥​ឆ្នាំ […]


សុខភាពបេះដូង

ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង

បើ​និយាយ​ដល់​ផ្លែ​ឈើ​គ្នា​យើង​មួយ​ចំនួន​តែង​គិត​ដល់​រសជាតិ​ដ៏​ផ្អែម​របស់​វា ហើយ​ប្រហែលជា​មិន​សូវ​ចាប់​អារម្មណ៍​​ពី​អត្ថប្រយោជន៍ជាក់​លាក់​​​នៃ​ផ្លែ​ឈើ​នីមួយៗ​ប៉ុន្មាន​ទេ​។ ក្នុង​អត្ថបទ​នេះ​យើង​និង​លើក​យក​ផ្លែ​ឈើ​៨​មុខ​ មក​និយាយ​ដោយ​សុទ្ធ​សឹង​តែ​​ល្អ​សម្រាប់​សុខភាព​បេះដូង។ ១.ប្លូបឺរី​ ផ្លែ​ប៊្លូប៊ឺរី​មាន​រសជាតិ​ឆ្ងាញ់​ហើយ​ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បន្ថយ​សម្ពាធ​ឈាម​ និង​ការ​រីក​សរសៃឈាម។ ការ​ញ៉ាំ​​ផ្លែ​ប៊្លូបឺរី​​ក្នុង​បរិមាណ​ប្រហែល​មួយ​កែវ​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​សរសៃ​ឈាម​បេះដូង។ យើង​ក៏​​អាច​យកផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​​មក​ច្នៃ​ជា​ភេសជ្ជៈ​បាន​ផង​ដែរ​។ ២.ផ្លែ​ក្រូចថ្លុង ផ្លែ​ក្រូចថ្លុង​មាន​ផ្ទុក​សារ​ជាតិ flavonoids ខ្ពស់​ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ក្រូច​ថ្លុង​​ក៏​មាន​បរិមាណ​វីតាមីន C ខ្ពស់​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ ក្រូច​ប្រភេទ នេះ ​ក៏​ជា​ផ្លែ​ឈើ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ញ៉ាំ​​ជា​មួយ​អាហារផង​ដែរ​។ ៣.ផ្លែ​ប៊ឺរ ពពួក​ផ្លែ​ប៊ឺរ​ គឺ​ជា​ផ្លែ​ឈើ​ដែល​ល្អ​សម្រាប់​សុខភាព​ និង​មាន​រសជាតិ​ឆ្ងាញ់ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​មិន​ឆ្អែត​​អាច​កាត់​បន្ថយ​កូលេស្តេរ៉ូល​ ​ដែល​កូលេស្តេរ៉ូល​នេះអាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង។ ៤.ផ្លែ​ទទឹម ផ្លែទទឹម​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម​ និង​ពោរ​ពេញ​ទៅ​ដោយ​សារធាតុ polyphenols ​ជួយ​ដល់​​សរសៃ​ឈាម​ និង​បេះដូង​​ឲ្យ​មាន​សុខភាព​ល្អ។ ការ​ញ៉ាំ​​ទឹក​ផ្លែ​ទទឹម​ជា​ប្រចាំ​វា​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម។ ៥.ផ្លែ​ក្រូច គ្នា​យើង​ច្បាស់​ជា​គិត​ថា​ផ្លែ​ក្រូច​អាច​ជួយ​ប្រឆាំង​ជា​មួយ​ជំងឺ​ផ្ដាសាយ​តែ​មួយ​មុខ​ទេ​ដោយ​សារ​តែ​វា​មាន​វីតាមីន A B6 និង C តែ​ក្រូច​ក៏​ជួយ​ដល់​សុខភាព​បេះដូង​​ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ​ប៉ូតាស្យូម​ និងcholine។ ប៉ូតាស្យូម​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​​របស់​យើង។ ៦.ផ្លែ​គីវី ជា​ផ្លែ​ឈើ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន C និងE ព្រម​ទាំង​ជា​ប្រភព​របប​អាហារ​មាន​ជាតិ​សរសៃ​ផង​ដែរ។ ជា​ទូទៅ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​ឆ្អែត​បាន​យូរ​ និង​ជួយ​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម កូឡេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម។ ៧.ផ្លែ​ប៉ោម ផ្លែ​ប៉ោម​គឺ​ជា​ផ្លែ​ឈើ​ដែល​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន សម្បូរ​ជាតិ​សរសៃ និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ​ជា​ច្រើន​ និង​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង។ ៨.ក្រូច​ឆ្មា ​ក្រូចឆ្មា ​មាន​រសជាតិ​ជូរ ប៉ុន្តែ​វា​មាន​អត្ថប្រយោជន៍​មិន​ចាញ់​ក្រូច​ផ្សេង​ៗដែរ ​ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​វីតាមីន C និងអាច​​ជួយ​​កាត់​បន្ថយ​សម្ពាធ​ឈាម​ ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ។


បញ្ហាបេះដូងផ្សេងទៀត

គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា

ចង្វាក់​បេះដូង​ជា​ចំនួន​ហ្រ្វេកង់​បេះដូង​លោត​ក្នុង​មួយ​នាទី​ ហើយ​វា​អាច​រង​ការ​ប៉ះពាល់​ពី​កត្តា​មួយ​ចំនួន​​ដូចជា សកម្មភាព ស្ថាន​ភាព​ផ្លូវចិត្ត និង​ការ​ប្រើ​ថ្នាំខ្លះៗ​ ពិសេស​សារធាតុ​ក្នុងអាហារតែម្តង។ បេះដូង​មានសុខ​ភាពល្អ លោត​ចន្លោះពី ៦០-១០០ ដង​ក្នុង​មួយនាទី។ យ៉ាងណា មាន​សារធាតុ​មួយ​ចំនួន​ក្នុងអាហារ បង្ក​ឲ្យចង្វាក់​បេះដូង​លោតខុស​ធម្មតា។ ១. ជាតិកាហ្វេអ៊ីន ​ជាតិ​កាហ្វេអ៊ីន មាន​ក្នុង​កាហ្វេ តែ​ខ្មៅ តែ​បៃតង ទឹក​ក្រូច និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល ហើយ​រំញោច​ដល់ខួរក្បាល និង​សរសៃ​ប្រសាទ។ កាហ្វេ​អាច​ធ្វើឲ្យ​ញ័រទ្រូង ប៉ុន្តែ​គេសិក្សា​ឃើញថា កាហ្វេ​មិនមែន​សុទ្ធតែ​អាច​​ធ្វើឲ្យញ័រទ្រូងទាំងអស់ទេ ព្រោះ​មាន​ប្រភេទ​កាហ្វេ​ខ្លះ អាច​ជួយ​សម្រួល​សុខភាព​បាន​ទៀត​ផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជាតិអាល់កុល​ ស្រា​ធ្វើ​ឲ្យ​បេះដូង​លោត​ខុសចង្វាក់​ ថត​បេះដូង​ខាង​លើ​កន្ត្រាក់​ញាប់ និង​ថត​បេះ​ដូង​ខាងក្រោម លោត​ខុស​ប្រក្រតី។ ជាតិ​អាល់កុល​ក្នុងស្រា អាច​បំផ្លាញ​កោសិកា​បេះដូង។ បើ​ឈប់​ផឹក​ស្រា អាច​កាត់​បន្ថយ​ការ​ប្រឈម​ស្ថានភាព​បេះដូង​លោត​ខុស​ចង្វាក់ ជួយ​ឲ្យបេះដូងត្រលប់មកដូចដើមវិញ។ ៣. ញ៉ាំស្ករច្រើនពេក ញ៉ាំ​អាហារ​មាន​កាបូអ៊ីដ្រាត​ (ជាតិ​ស្ករ) ខ្ពស់ ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុងឈាម​កើន​ឡើង​ នាំ​ឲ្យ​ញ័រ​ទ្រូង​ដូច​គ្នា។ អាហារ​ទាំង​នោះ មាន​ដូចជា ភេសជ្ជៈ​ជាតិ​ស្ករ​ខ្ពស់ ស្ករគ្រាប់ បង្អែម អាហារ​កញ្ចប់ នំបុ័ង ប៉ាស្តា […]


បញ្ហាបេះដូងផ្សេងទៀត

ឧស្សាហ៍​ខូច​ចិត្ត ប្រយ័ត្ន​ប្រឈម​នឹង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ខូច​ចិត្ត​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​យើង​ស្រ្តេស​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​អាការៈ​ស្រដៀង​នឹង​ការ​គាំង​បេះដូង​ ប៉ុន្តែ​ការ​ពិត​ទៅ​ វា​មិន​មាន​ពាក់ព័ន្ធ​នឹង​បេះដូង​ឡើយ​។ អាការៈ​ឈឺ​ទ្រូង​ ព្រម​ជាមួយ​នឹង​ការ​ដក​ដង្ហើម​ខ្លី​ៗ ​អាច​​បណ្ដាល​មក​ពី​ជំងឺ​​ខូច​ចិត្ត។ ពិត​ណាស់​ ការ​បាត់បង់​មនុស្ស​​ជា​ទី​​ស្រលាញ់​ ឬ​បាត់បង់​ការងារ​ ​អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​ថែម​ទៀត​ផង​។ ​​​ជំងឺ​ខូច​ចិត្ត​កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​? ជា​ទូទៅ​ ជំងឺ​នេះ​​ច្រើន​តែ​កើត​ឡើង​​ចំពោះ​ស្ត្រី​ និង​កើត​ឡើង​ចំពោះ​បុរស​​​ត្រឹមតែ​១០​%​ប៉ុណ្ណោះ។ យោង​តាម​ការ​ស្រាវជ្រាវ​ពី​មន្ទីរពេទ្យ​ឯក​ទេស​ទូទៅ​Massachusetts​បាន​បង្ហាញ​ថា​ ការ​កើន​ឡើង​ខ្ពស់​នៃ​សកម្មភាព​​ខួរ​ក្បាល​ ដែល​បណ្ដាល​មក​ពី​ហេតុការណ៍​ស្រ្តេស មាន​ទំនាក់ទំនង​នឹង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ខូច​ចិត្ត​នេះ​។ សកម្មភាព​កោសិកា​សរសៃ​ប្រសាទ​នៅ​ក្នុង​អាមីដាល់​បង្ក​ជា​ជំងឺ​នេះ​ឡើង​ ការ​កើន​ឡើង​នៃ​សកម្មភាព​សរសៃ​ប្រសាទ ដែល​ទាក់ទង​នឹង​ស្រ្តេស​នៅ​ក្នុង​អាមីដាល់​ (amygdala) ដើរ​តួនាទី​សំខាន់​ក្នុង​ការវិវដ្ដ​​នៃ​ជំងឺ​នេះ។ អាមីដាល់​​ជា​ផ្នែក​នៃ​ខួរក្បាល​ដែល​គ្រប់គ្រង​អារម្មណ៍​ ការ​លើក​ទឹក​ចិត្ត ការ​រៀន​សូត្រ និង​ការ​ចងចាំ។ វា​ថែម​ទាំង​ពាក់ព័ន្ធ​​នឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វ័យ​ប្រវត្តិ​ ​និង​បញ្ជា​មុខងារ​បេះដូង​ថែម​ទៀត​ផង​ ហើយ​ជំងឺ​ខូច​ចិត្ត​នេះ​បាន​កំណត់​ដោយ​ការ​ចុះ​ខ្សោយ​ភ្លាម​ៗ​នៃ​សាច់ដុំ​បេះដូង​ និង​បង្ក​ឡើង​ដោយ​ភាព​តានតឹង​ខាង​អារម្មណ៍​ធ្ងន់ធ្ងរ​ ដូចជា​ការ​សោកសៅ ខឹង​ ឬ​ភាព​ភ័យ​ខ្លាច​ ឬ​ប្រតិកម្ម​ខ្លាំង​​ចំពោះ​ហេតុការណ៍​​ណា​មួយ​។ ភាព​ខុស​គ្នា​រវាង​ជំងឺ​បេះដូង​ និង​ជំងឺ​ខូច​ចិត្ត​ រោគ​សញ្ញា​នៃ​ជំងឺ​ទាំង​ពីរអាច​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​។​ ជំងឺ​គាំង​បេះដូង​ច្រើន​តែ​កើត​ឡើង​បណ្ដាល​មក​ពី​ការ​ស្ទះ​សរសៃ​ឈាម​ ចំណែក​ឯ​ជំងឺ​ខូច​ចិត្ត​ធ្វើ​ឲ្យ​បេះដូង​មិន​អាច​បូម​ឈាម​បាន​ត្រឹមត្រូវ​ ដោយ​​បង្ក​ជា​រោគ​សញ្ញា​ផ្សេង​ៗ​ដែល​យើង​ជួប​ប្រទះ​ នៅ​ពេល​ដែល​យើង​កើត​មាន​អាការៈ​គាំង​បេះដូង​។ ផលវិបាក​នៃ​ជំងឺ​ខូច​ចិត្ត​ ​​ទោះ​បី​ជា​ជំងឺ​នេះ​មិន​សូវ​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​របស់​យើង​ដូច​គ្នា​ ពីព្រោះ​​យើង​អាច​ប្រឈម​នឹង​ការ​ខូចប្រឹសបេះដូងឬ​​ខ្សោយ​​បេះដូង​។ លើស​ពី​នេះ​ វា​ក៏​អាច​រំខាន​ដល់​ចង្វាក់​បេះដូង​ និង​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ទាប​។ ពេល​ខ្លះ ជំងឺ​នេះ​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​ទឹក​​ច្រាល​ចូល​ទៅ​ក្នុង​សួត​របស់​យើង​​ផង​ដែរ​។​ យ៉ាង​ណា​មិញ ​អ្នក​ជំងឺ​ភាគ​ច្រើន​អាច​ជា​សះស្បើយ​ទាំង​ស្រុង​ពី​ជំងឺ​នេះ​ និង​មិន​មាន​បង្ក​ជា​ផល​វិបាក​ផ្សេង​ទៀត​ឡើយ​។


បញ្ហាបេះដូងផ្សេងទៀត

កម្រិតអស់​កម្លាំងរបស់ប្រុសៗ អាច​ជា​សញ្ញា​ព្រមានរឿង​គាំង​បេះដូង

​ជំងឺ​បេះដូង​ជា​មូលហេតុ​​​ចម្បង​ដែល​បណ្ដាល​ឲ្យ​មនុស្ស​​​រាប់​លាន​នាក់​ស្លាប់​​បាត់បង់​ជីវិត​ជា​រៀង​រាល់​ឆ្នាំ។​ យ៉ាង​ណា​មិញ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា កម្រិត​នៃ​ការ​អស់​កម្លាំង​ចំពោះ​បុរស​​អាច​​​បង្កើន​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​ទ្វេដង​​។ ការ​សិក្សា​នេះ​ក៏​បាន​​ឲ្យ​ដឹង​​ថា​ ហានិភ័យ​នៃ​​​ជំងឺ​ស្លោក​សាច់ដុំ​បេះដូង ដែល​ទាក់ទង​នឹង​ការ​អស់កម្លាំង ក៏​កើត​ឡើង​ជា​ពិសេស​​ចំពោះ​បុរស​ដែល​មិន​ធ្លាប់​រៀបការ ឬ​ពោះម៉ាយ​ផង​ដែរ​​។ មូលហេតុ​បណ្ដាល​ឲ្យ​គាំង​បេះដូង ​ជា​ទូ​ទៅ ការ​គាំង​បេះដូង​កើត​ឡើង​នៅ​ពេល​មាន​ការ​ស្ទះ​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ និង​អុកស៊ីសែន​ទៅ​កាន់​បេះដូង​ភ្លាម​ៗ។ ​ការ​កក​ខ្លាញ់​កកើត​ឡើង​ទៅ​តាម​ពេលវេលា​ ដែល​បណ្ដាល​ឲ្យ​មាន​បន្ទះ​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​បេះដូង​ ហើយ​នៅ​ពេល​ដែល​បន្ទះ​ខ្លាញ់​នោះ​ធ្លុះធ្លាយ​ កំណក​ឈាម​នឹង​កកើត​ឡើង​ ​ព្រម​ទាំង​​រារាំង​សរសៃ​ឈាម​​ដែល​បញ្ជូន​ឈាម​ និង​អុកស៊ីសែន​​ទៅ​បេះដូង ដែល​នេះ​ជា​ហេតុ​បង្ក​​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង​។ សញ្ញា​ព្រមាន​មួយ​ចំនួន​​នៃ​អាការៈ​គាំង​បេះដូង បែក​ញើស​ច្រើន​ជ្រុល​ ពិបាក​ដក​ដង្ហើម​ អស់​កម្លាំង​ដោយ​មិន​ដឹង​មូលហេតុ​ បេះដូង​លោត​ញាប់ ​ ឈឺ​ទ្រូង​រ៉ាំរ៉ៃ។ ​ការ​សិក្សា​លើ​បុរស​ទាក់ទង​នឹង​ហានិភ័យ​នៃ​ការ​កើត​អាការៈ​គាំង​បេះដូង​ នៅ​ក្នុង​ការ​សិក្សា​មួយ​លើ​បុរស​ចំនួន​៦៥៧​នាក់​ បាន​បង្ហាញ​ថា ​​បើ​ប្រៀបធៀប​​បុរស​ដែល​​មាន​អាការៈ​អស់​កម្លាំង​ខ្លាំង និង​​​​បុរស​ដែល​​​មិន​សូវ​​អស់​កម្លាំង​ខ្លាំង អ្នក​ដែល​អស់​កម្លាំង​កម្រិត​មធ្យម​ និង​ខ្លាំង​មាន​ហានិភ័យ​នៃ​អាការៈ​គាំង​បេះដូង​​​២,៧​ដង​នៅ​ក្នុង​រយៈពេល​​៥​ឆ្នាំ​ និង​កើន​ឡើង​២,២៥​ដង​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ ព្រម​ទាំង​បន្ត​កើន​ឡើង​រហូត​ដល់​២,១​ដង​នៅ​ក្នុង​រយៈពេល​១៤​ឆ្នាំ​។ តិចនិក​មួយ​ចំនួន​បញ្ចៀស​អាការៈ​គាំង​បេះដូង​ ហាត់ប្រាណ​ជា​ទៀងទាត់​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​​ភាព​ស៊ាំ ​ ញ៉ាំ​របប​អាហារ​សុខភាព​ ដែល​ល្អ​ចំពោះ​បេះដូង​ ដូចជា​បន្លែ​ស្លឹក​បៃតង ត្រី​ដែល​មាន​ខ្លាញ់ ​ផ្លែ​ប័រ និង​ខ្លាញ់​សុខភាព​។ គ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង និង​កុំជក់​បារី​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ