ថ្នាំបំបាត់ការឈឺចាប់អាចបង្កើនកម្រិតប៉ូតាស្យូម
ទន្ទឹមនឹងនេះដែរ ថ្នាំបំបាត់ការឈឺចាប់ក៏អាចបណ្ដាលឲ្យកើនឡើងកម្រិតប៉ូតាស្យូមនៅក្នុងរាងកាយផងដែរ។ អ្នកជំងឺភាគច្រើនមិនមានរោគសញ្ញានៃជំងឺតម្រងនោមនៅដំណាក់កាលដំបូងឡើយ។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលធ្ងន់ធ្ងរ យើងនឹងសង្កេតឃើញរោគសញ្ញាមួយចំនួនដូចជាដកដង្ហើមរៀងហត់ ក្អួត បាត់បង់ចំណង់អាហារ និងហើមពេញរាងកាយ។

ហេតុដូច្នេះហើយ យើងគួរតែប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដោយប្រុងប្រយ័ត្ន។ ចំពោះអ្នកជំងឺតម្រងនោម ឬអ្នកដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺតម្រងនោម ឬមនុស្សចាស់ និងអ្នកជំងឺទឹកនោមផ្អែម គួរជៀសវាងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តែម្ដង។
ចំណុចសំខាន់
ការប្រើថ្នាំបំបាត់ការឈឺចាប់ជាប្រចាំអាចប៉ះពាល់ដល់តម្រងនោមខ្លាំង និងអាចធ្វើឲ្យខូចតម្រងនោម។ ហេតុនេះហើយ យើងគួរកាត់បន្ថយ ឬប្រើប្រាស់ម្តងម្កាល ដើម្បីជៀសវាងបញ្ហាតម្រងនោម។ មួយវិញទៀត សម្រាប់មនុស្សចាស់ អ្នកជំងឺទឹកនោមផ្អែម ឬអ្នកជំងឺលើសឈាម គួរតែបញ្ឈប់ការប្រើប្រាស់តែម្តងទើបជាការប្រសើរ។