កម្មវិធីពិនិត្យជំងឺស្ទះដង្ហើមរ៉ាំរ៉ៃអនឡាញ
កម្មវិធីពិនិត្យជំងឺហឺតអនឡាញ
គណនា BMI
គណនា BMR
តិចនិកទាំង៩ ជួយពង្រឹងសុខភាពតម្រងនោមឲ្យកាន់តែប្រសើរឡើង
១. រក្សាជាតិទឹកក្នុងរាងកាយ ដោយញ៉ាំទឹកយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ។
២. រក្សាទម្ងន់ខ្លួនឲ្យបានសមស្រប
៣. ញ៉ាំបន្លែ និងផ្លែឈើ ដោយជៀសវាង ឬកាត់បន្ថយញ៉ាំអាហារកែច្នៃ ឬអាហារដែលមានខ្លាញ់ច្រើន ជាពិសេស គួរកាត់បន្ថយការញ៉ាំអាហារប្រៃ។
៤. ហាត់ប្រាណជាទៀងទាត់ ដើម្បីការពារខ្លួនពីជំងឺតម្រងនោម ក៏ដូចជាហានិភ័យនៃបញ្ហាធាត់ជ្រុល លើសសម្ពាធឈាម និងទឹកនោមផ្អែម។
៥. ត្រួតពិនិត្យសម្ពាធឈាមជាទៀងទាត់
៦. គ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ ប្រសិនបើយើងប្រឈមនឹងហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ពីព្រោះបញ្ហាខូចតម្រងនោម ដោយសារតែជំងឺទឹកនោមផ្អែម អាចបង្ការបាន នៅពេលដែលយើងគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ។
៧. បញ្ឈប់ការជក់បារី ពីព្រោះវាអាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូង និងជំងឺតម្រងនោម
៨. ជៀសវាងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ជាប្រចាំ
៩. ត្រួតពិនិត្យមុខងារតម្រងនោមជាទៀងទាត់ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ធាត់ជ្រុល និងមានប្រវត្តិគ្រួសារកើតជំងឺតម្រងនោម។
អត្ថបទគួរអាន៖