បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជាបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត​ជា​ច្រើន បូករួម​ទាំង​​​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

រាក​ធម្មតា និង​រាក​មួល​ជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​គ្នា​។ ចំពោះ​រោគសញ្ញា​វិញ រាក​ធម្មតា និង​រាក​មួល​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន​ ដូចជា​ចុក​ពោះ ចង្អោរ និង​ហើម​ពោះ។ ស្រប​ពេល​ដែល​ការ​រាក​ធម្មតា ជា​ស្ថានភាព​ដែល​លាមក​រាវ​ខ្លាំង ​​បញ្ហា​រាក​មួល​ជា​ការ​ឆ្លង​មេរោគ​ ឬ​រលាក​ពោះវៀន​ ដែល​អាច​នាំ​ឲ្យ​មាន​ឈាម​ក្នុង​លាមក​រាវ​។ រោគសញ្ញា​នៃ​រាក​ធម្មតា និង​រាក​មួល ​​​​រាក​ធម្មតា លាមក​រាវ​ បន្ទោបង់​ញឹកញាប់​ និង​ភ្លាម​ៗ ចង្អោរ ចុក​ពោះ រាក​មួល ឈឺ​បន្ទោបង់​ភ្លាម​ៗ លាមក​រាវ ចុក​ពោះ ក្អួត ចុក​សាច់​ដុំ គ្រុន​ក្តៅ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​បង្ក មូលហេតុ​បង្ក​នៃ​រាក​ធម្មតា ជា​ទូទៅ រាក​ធម្មតា អាច​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន​ រួម​មាន​៖ ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន បញ្ហា​ប្រព័ន្ធរំលាយ​អាហារ ការ​ឆ្លង​ប៉ារ៉ាស៊ីត ជំងឺ​រលាក​ពោះវៀន​ធំ អាហារ​​មួយ​ចំនួន ការ​ព្យាបាល​ដោយ​កាំរស្មី មូលហេតុ​នៃ​បញ្ហា​រាគ​មួល ផ្ទុយ​នឹង​ការ​រាករូស​ធម្មតា រាក​មួល​ បណ្តាល​មក​ពី​មេរោគ ឬ​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ។ ពពួក​បាក់តេរី​ដែល​បណ្តាល​ឲ្យ​រាក​មួល​រួម​មាន​ Shigella, Salmonella, Escherichia coli និង​Campylobacter។ វិធី​បង្ការ​រាក​ធម្មតា និង​រាក​មួល ញ៉ាំ​ទឹក​ស្អាត ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​បន្ទោបង់​រួច។ គន្លឹះ​ដោះស្រាយ​បញ្ហា​រាក​ធម្មតា និង​រាក​មួល […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ម៉េចបានជុះមកមានឈាម? នេះជាមូលហេតុ​គួរស្វែងយល់

យើង​អាច​ដឹង​បាន​ភ្លាម​ៗ ប្រសិន​បើ​​បន្ទោ​បង់​មាន​ឈាម ដែល​ឈាម​នោះ​អាច​មក​ជាមួយ​គ្នា​នឹង​លាមក​តែ​ម្ដង ឬ​ឈាម​អណ្ដែត​លើ​ទឹក​ក្នុង​ចាន​បង្គន់ ឬ​ជាប់​លើ​ក្រដាស់​អនាម័យ ឬ​អាច​ឃើញ​លាមក​មាន​ពណ៌​ក្រហម​។ បញ្ហា​ជុះ​មក​ឈាម​នេះ ភាគ​ច្រើន​​​ជា​សញ្ញា​​គ្រោះ​ថ្នាក់ ប៉ុន្តែ​មិន​មែន​ទាំង​អស់​នោះ​ទេ។ មាន​ករណី​ខ្លះ​អ្នក​ជំងឺ​ឧស្សាហ៍​មាន​ឈាម​ក្នុង​លាម​ក ប៉ុន្តែ​មិន​មែន​ដោយ​សារ​បញ្ហា​គ្រោះ​ថ្នាក់​ខ្លាំង​ពេក​ទេ។ ក្នុង​អត្ថ​បទ​នេះ Hello គ្រូពេទ្យ នឹង​លើក​យក​មូលហេតុ​សំខាន់​ៗ សម្រាប់​គ្នា​យើង​ស្វែង​យល់​ថា ​មូលហេតុ​ណាដែល​គ្រោះ​ថ្នាក់​ជាង​គេ នឹង​មួយ​ណា​ត្រូវ​ប្រញ៉ាប់​ទៅ​រក​ពេទ្យ​ឲ្យ​បាន​ឆាប់​។ តោះ​ស្វែង​យល់​​ទាំង​អស់​គ្នា។ ១- បញ្ហាឈាមក្នុងលាមកដែលមិនសូវមានគ្រោះថ្នាក់ រហែកទ្វារលាមក (Anal Fissure) ខាង​ក្រោម​នេះ យើង​នឹង​លើក​យក​មូលហេតុ​ធ្វើ​ឲ្យ​ឈាម​​ក្នុង​លាម​កច្រើន​ជាង​គេ​ម​កនិយាយ។ រហែកទ្វារ​លាមក​ (Anal Fissure) គឺ​ជា​ការ​រហែក ឬ​ដាច់​ស្រទាប់​ Mucus ​នៅ​ក្នុង​រន្ធ​គូទ។ ពេល​ស្រទាប់​នេះ​ដាច់​នឹង​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ហូរ​ឈាម​មក​​តាម​​ទ្វារ​​លាមក។ អ្នក​ជំងឺ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​បន្ទោបង់ ដែល​​អាច​​នៅ​​ឈឺ​​រាប់​​ម៉ោង​ក្រោយ​បន្ទោ​បង់​រួច។ Anal Fissure អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​កើត​លើ​កុមារ និង​មនុស្ស​វ័យ​កណ្ដាល។ បញ្ហានេះ​​អាច​កើត​ឡើង​ដោយ​សារ​មូលហេតុ​ជាច្រើន រូម​មាន៖ ដោយ​សារ​​លាម​ក​ធំ ឬ​រឹង​ខ្លាំង​ពេក ទល់​លា​មក ឬ​ប្រឹង​បន្ទោ​បង់​ខ្លាំង​ពេក មាន​ជំងឺ​រាក​រ៉ាំ​រ៉ៃ ការ​រួម​ភេទ​តាម​រន្ធ​គូទ ការ​សម្រាល​កូន ជំងឺឫសដូងបាត (Hemorrhoids) ជំងឺឫស​ដូង​បាត គឺ​ជា​ការរីក​ហើម​សរសៃ​ឈាម​នៅ​រន្ធ​គូទ ឬ​រន្ធ​លាមក។ អ្នក​ជំងឺ​ឬស​ដូង​បាត​ភាគ​ច្រើន​ មិន​មាន​ចេញ​ជា​រោគ​សញ្ញា​ច្រើន​ទេ មាន​អ្នក​ខ្លះ​ទៀតមិន​ដឹង​ថា​ខ្លួន​ឯង​កើត​ឫស​ដូង​បាត​ផង ប៉ុន្តែ​អ្នក​ខ្លះ​អាច​មាន​រោគ​សញ្ញា​ដូចជា […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ទាំងនេះជាតិចនិកខ្លះៗដើម្បីជួយឲ្យពោះវៀនមានសុខភាពល្អ

សុខភាព​ពោះវៀន​គឺ​សំខាន់​ណាស់​ព្រោះ​ជាង​ពាក់​កណ្ដាល​នៃ​ប្រព័ន្ធ​ភាពស៊ាំ​មាន​នៅ​ក្នុង​ក្រពះ​ពោះវៀន។ អ្នក​ជំនាញ​ជឿ​ថា​សុខភាព​ក្រពះ​ពោះវៀន​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ជាច្រើន ដូចនេះ​ហើយ​ការ​រក្សា​សុខភាព​ពោះវៀន​គឺ​ជា​វិធី​មួយ​ដើម្បី​បង្ការ​ជំងឺ​ធ្ងន់ធ្ងរ។ ដើម្បី​ឲ្យ​សុខភាព​ពោះវៀន​ល្អ​ជាង​មុន យើង​អាច​អនុវត្ត​តាម​វិធី​ខាងក្រោម។ ១. ហាត់ប្រាណ ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​ពោះវៀន​ធំ​ធ្វើ​ចលនា​ដែល​ជួយ​ដល់​ការ​បន្ទោរ​បង់​បាន​​ទៀងទាត់​។ ការ​ហាត់​ប្រាណ​ក៏​ជួយ​គ្រប់គ្រង​រោគសញ្ញា​រលាក​ពោះវៀន​ដែរ។ ២. របបអាហារ សម្រាប់​របប​អាហារ​គួរ​ញ៉ាំ​អាហារ​ស្រស់ និង​មិន​មាន​កែច្នៃ។ អាហារ​កែច្នៃ​ងាយ​នឹង​បំបែក​ទៅ​ជា​ស្ករ​ដែល​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​សុខភាព​ក្រពះ​ពោះវៀន។ ក្រៅ​ពី​អាហារ​កែច្នៃ​ យើង​ក៏​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​ជាតិស្ករ និង​ជាតិខ្លាញ់​ច្រើន​ដែរ។ ៣. ញ៉ាំ​អាហារ​បរិមាណ​តិច​តែ​ច្រើន​ដង ដើម្បី​កុំ​ឲ្យ​ក្រពះពោះវៀន​ធ្វើ​ការ​ខ្លាំង​ពេក យក​ល្អ​គ្នាយើង​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច ​តែ​ញ៉ាំ​ច្រើន​ដង​វិញ ហើយ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ យើង​គួរ​ទំពារ​អាហារ​ឲ្យ​បាន​ម៉ត់​​ល្អ។ ៤. គ្រប់គ្រង​ភាព​តានតឹង ភាព​តានតឹង​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព​ពោះវៀន​។ ការ​ហាត់​យ៉ូហ្គា ឬ​ធ្វើសមាធិ​អាច​កាត់បន្ថយ​ភាព​តានតឹង និង​ការ​ថប់បារម្ភ។ ៥. ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ គ្នាយើង​គួរ​ញ៉ាំ​អាហារ​មាន​ជាតិសរសៃ​២៥ក្រាម​ក្នុង​មួយ​ថ្ងៃ។ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​មាន​ដូចជា​ពពួក​សណ្ដែក ផ្លែ​ចេក និង​ពពួក​បឺរី​ជាដើម។ ៦. ញ៉ាំ​ពពួក​ probiotics Probiotics បង្កើន​បរិមាណ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។ Probiotics មាន​នៅ​ក្នុង​យ៉ាអួ kefir បន្លែជ្រក់ និង​គីមឈី​ជា​ដើម។ ៧. ផឹកទឹក​ឲ្យ​ច្រើន​ ការ​ផឹក​ទឹក​ច្រើន​មាន​ប្រយោជន៍​ដល់​សុខភាព​ពោះវៀន​ដោយ​រក្សា​លំនឹង​បាក់តេរី​ល្អ​ក្នុង​ពោះវៀន។ យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ពីរ​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ៨. កាត់បន្ថយ​គ្រឿងស្រវឹង និង​ជាតិ​កាហ្វេអ៊ីន គ្រឿងស្រវឹង​ និង​ជាតិ​កាហ្វេអ៊ីន​សុទ្ធតែ​ជា​សារធាតុ​រំញោច​ប្រព័ន្ធ​រំលាយអាហារ និង​អាច​រំខាន​ដល់​ដំណើរការ​រំលាយ​អាហារ​បាន។ ៩. ពិនិត្យ​មើល​ការ​អាលែកហ្ស៊ី​អាហារ ប្រសិនជា​យើង​មាន​អាការៈ​ចុកពោះ ហើមពោះ រាករូស ឡើង​កន្ទួល​ក្រហម​ ចង្អោរ អស់​កម្លាំង និង​ចាល់​អាស៊ីដ យើង​អាច​នឹង​អាលែកហ្សី​នឹង​អាហារ​ណា​មួយ។ ដូចនេះ​បើ​យើង​អាច​ដឹង​ថា​អាហារ​ណា​ដែល​យើង​អាលែកហ្សី និង​ដក​អាហារ​ប្រភេទ​នោះ​ចេញពី​របប​អាហារ យើង​នឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​នៃ​សុខភាព​ក្រពះ​ពោះវៀន​របស់​យើង។ ១០. ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ប្រសិន​ជា​យើង​មាន​ឧស្សាហ៍​រាករូស […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

លេបថ្នាំ Gluta ឲ្យស្បែកស អាចប៉ះពាល់ដល់ក្រពះពោះវៀនអត់?

មិន​ថា នារីៗ ឬបុរសៗ​ទេ សម័យ​នេះ គឺ​ម្នាក់ៗ សុទ្ធ​តែ​ចង់​បាន​ស្បែកស​ស្អាត​គ្រប់ៗ​គ្នា។ មាន​គ្នា​យើង​ខ្លះ ហេតុ​តែ​ចង់​បាន​ស្បែក​សឆាប់ ហើយស​ខ្ចី​ដូចសំបក​ចេក ក៏​សម្រេច​ចិត្ត​ផឹក​ពពួក​ថ្នាំ gluta។ តើ​ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ប្រភេទ​នេះ ប៉ះពាល់ដល់ក្រពះ-ពោះវៀនអត់? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​លេប​គ្រប់​ប្រភេទ​ថ្នាំ សុទ្ធ​តែ​បណ្តាល​ឲ្យ​មាន​ផល​វិបាក និង​ផលរំខាន​គ្រប់​ប្រភេទ​ទាំង​អស់ មិន​ថា​តិចឬច្រើន​នោះ​ទេ រួម​ទាំង​មាន​ប្រតិកម្ម​ថែម​ទៀត​ផង។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ទៀត​ថា ផល​រំខាន​ដែល​បណ្តាល​មក​ពី​ការ​លេប​ថ្នាំ​មាន​ដូចជា៖ - ឈឺពោះ - ហើមពោះ - រាករូស - មាន​ជាតិ​ហ្គាស - ប្រតិកម្ម រមាស់ ហើម - ពេល​ខ្លះ​អាច​ប្រឈម​នឹង​បាត់​បង់ជីវិត​ថែម​ទៀត។ ម៉្យាង​វិញ​ទៀត លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លេប​ថ្នាំ Gluta មិន​សូវ​បាន​ផល​ ធ្វើ​ឲ្យ​ស្បែក​ស​នោះ​ទេ ព្រោះ​ពោះ​វៀន​មិន​សូវ​ស្រូប​ជាតិ Gluta ទេ។​


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អនុវត្តវិធីទាំង៦នេះ ជួយដល់ការរំលាយអាហារបានលឿន

ការ​រំលាយ​អាហារ​គឺ​ការ​បំបែក​អាហារ​ជា​ភាគល្អិតតូចៗ​ងាយ​ស្រួល​ដល់​រាងកាយ​ក្នុង​ការស្រូប​យក​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ពី​អាហារ។ អាហារ​ផ្សេង​គ្នា​ត្រូវ​ការ​បំបែក​ផ្សេងគ្នា ដោយអាហារ​មួយ​ចំនួន​គឺ​ប្រើ​ពេល​លឿនក្នុង​ការរំលាយ​​ជាង​អាហារ​ផ្សេង។ ប៉ុន្តែ​ការ​រំលាយ​អាហារ​គឺ​ពឹងផ្អែក​លើ​ដំណើរការ​របស់​រាងកាយ ហើយ​ក៏​មាន​វិធី​ខ្លះៗ​ដែល​អាច​ពន្លឿន​ការ​រំលាយអាហារ​ដែរ។ ១. ការហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ការ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​គឺ​ជួយ​ដល់​ចលនា​របស់​អាហារ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។ នេះ​អាច​ពន្លឿន​ដល់​ដំណើរ​ការ​រំលាយ​អាហារ។ ម៉្យាងទៀត ការ​ហាត់​ប្រាណ​ជួយ​បង្ការ​ការ​ទល់​លាមក និង​ពន្លឿន​ការរំលាយ​អាហារ​ដោយ​បន្ថយ​រយៈពេល​ដែល​អាហារ​ស្តុក​ក្នុង​ពោះវៀន​ធំ​ដោយ​កំណត់​បរិមាណ​ជាតិ​ទឹក​ស្រូប​ពី​លាមក​ត្រលប់​មក​ក្នុង​ខ្លួន​វិញ។ ការ​ធ្វើ​ចលនា​គឺ​ជួយ​សម្រួល​ដល់​ការ​កន្រ្ទាក់​របស់​សាច់ដុំ​នៅ​ប្រព័ន្ធ​រំលាយអាហារ​ដែល​ពន្លឿន​ការ​បំបែក​អាហារ។  ២. ការ​សម្រាក ការ​គេង​អាច​ឲ្យ​សរីរាង្គ​រំលាយ​អាហារ​មាន​ពេល​សម្រាក និង​បង្កើន​សមត្ថភាព​ក្នុង​ការ​រំលាយ​អាហារ​លឿន។ ដូចនេះ​​ការ​ផ្លាស់ប្តូរ​ការ​គេង​អាច​មាន​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ​។ យក​ល្អ​កុំ​គេង​ភ្លាមៗ​ក្រោយពី​ញ៉ាំ​អាហាររួច គួរ​ចាំ​ពី​ពីរ​ទៅ​បី​ម៉ោង​ដើម្បី​ទុក​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រំលាយ​អាហារ។ យើង​ក៏​គួរ​គេង​បែរ​មក​ខាង​ឆ្វេង ព្រោះ​ការ​សិក្សា​បង្ហាញ​ថា​ការ​គេង​បែរ​ទៅ​ឆ្វេង​ជួយ​បង្កើន​សមត្ថភាព​ក្នុង​ការ​រំលាយ​អាហារ។ អត្ថបទពាក់ព័ន្ធ៖ បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ ៣. ការ​ផឹក​ទឹក ការ​ផឹក​ទឹក ឬ​ទឹក​តែ​អំឡុងពេល​ ឬក្រោយ​អាហារ​ជួយ​ដល់​ការ​រំលាយ​អាហារ។ ទឹក​ជួយ​រាងកាយ​បំបែក​អាហារ និង​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ដែរ។ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​គឺ​សំខាន់​ក្នុង​ការ​រក្សា​កម្រិត​នៃ​ការ​ផលិត​ទឹក​មាត់ និង​សារធាតុរាវ​ក្នុង​ក្រពះ។ ទឹក​ក៏​អាច​ជួយ​បន្ទន់​លាមក និង​ជួយ​រាងកាយ​ក្នុង​ការ​ប្រើប្រាស់​ជាតិកាកសរសៃ​ដែល​សារធាតុ​ចាំបាច់​សម្រាប់ការ​រំលាយ​អាហារ។ ៤. ញ៉ាំ​អាហារ​មាន​ជាតិសរសៃ អាហារ​សំបូរ​ដោយ​ជាតិសរសៃ​ជួយ​ដល់​ការ​រំលាយ​អាហារ​។ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​អាច​ពន្លឿន​ការ​រំលាយ​អាហារ​ដោយ​កាត់បន្ថយ​ការ​ទល់​លាមក និង​រក្សា​សុខភាព​ពោះវៀន។​ ជាតិកាកសរសៃ​ស្រូប​យក​ជាតិ​ទឹក​ដោយ​បន្ថែម​ទម្ងន់​ទៅ​លាមក។ ដូចនេះ​ហើយ​ការ​ផឹក​ទឹក​ឲ្យ​គ្រប់គ្រាន់​គឺ​សំខាន់​ណាស់​បើ​មិន​ដូច្នោះ​ទេ​ការ​ទល់លាមក​នឹង​កើត​ឡើង។ ជាតិសរសៃ​នេះ​ជួយ​បន្ថយ​ខ្យល់​ក្នុង​ពោះវៀន ការ​ហើម​ពោះ និង​ការ​រាករូស។ អាហារ​មានជាតិកាកសរសៃ​ មាន​ដូចជា​ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិផ្សេងៗ។ អត្ថបទពាក់ព័ន្ធ៖ ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ អាហារ​​សំខាន់ៗ ​ដែល​​បេះដូង​ត្រូវ​ការ តិចថា​អត់ដឹង អត់ញ៉ាំអាហារ​ព្រឹក អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង ៥. ញ៉ាំ​យ៉ាអួ យ៉ាអួ​គឺ​ជា​ប្រភព​នៃ​ probiotic ហើយ​ក៏​សំខាន់​ដល់​ការ​រំលាយអាហារ​ដែរ។ ផល​ប្រយោជន៍​នៃ​យ៉ាអួ​ទៅ​លើ​ប្រព័ន្ធ​រំលាយអាហារ​គឺ​ជួយ​ដល់​ការ​លូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន បន្ថយ​រយៈពេល​ក្នុង​ការ​ជា​ពី​ការ​ឆ្លង​មេរោគ​ក៏​ដូចជា​ការ​បន្ថយ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​បណ្តុំ​រោគសញ្ញា​នៃ​ជំងឺរលាកពោះវៀន […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ផោម មានអត្ថប្រយោជន៍ច្រើនណាស់ តិច​អត់​ដឹង

ផោម ឬ​ដើរខ្យល់ ជាផ្នែកមួយ​នៃ​ការ​រំលាយអាហារ ជាពិសេស ពេលពោះវៀន ត្រូវការ​បំបែក​អាហារ និង​កម្ចេច​សារធាតុ​ជាក់លាក់​ណាមួយ។ ផោម ជាមុខងារ​រាងកាយ​តាមបែប​ធម្មជាតិ ​ប៉ុន្ដែ​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព។ តើ​ល្អ​យ៉ាង​ម៉េច? ១. ជួយ​ដល់​ពោះវៀនធំ ការទប់​ប្រតិកម្ម​រាងកាយ​តាម​បែប​ធម្មជាតិ មិន​ល្អ​សម្រាប់​សុខភាព​នោះទេ មិន​ថា ទប់នោម ចលនា​ពោះវៀន ឬផោម។ អ្នកមាន​បញ្ហា​ប្រព័ន្ធរំលាយ​អាហារ គួរដឹងថា ការទប់​សារធាតុ​ដែល​រាងកាយ​ចង់​បញ្ចេញ​តាម​​ប្រព័ន្ធ​ក្រពះ-ពោះវៀន គឺគ្រោះថ្នាក់​ខ្លាំង​ណាស់។ ២. សម្រួល​បញ្ហា​ហើមពោះ ការហើមពោះ ធ្វើឲ្យ​យើង​នៅ​មិន​ស្រណុក​ក្នុង​ខ្លួន ដោយ​វាអាចបណ្ដាល​មកពី​ការ​កកើត​ឧស្ម័ន ហើយ​ចាំបាច់ ត្រូវ​បញ្ចេញ។ ឧស្ម័ន​នេះ មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្ដែ​វា​ធ្វើ​ឲ្យ​យើង​មិន​ស្រួលខ្លួន ទាល់តែ​ការ​បញ្ចេញ​ឧស្ម័ន​ចេញពី​ក្នុង​ពោះ ទើប​ជួយ​សម្រួល​បញ្ហា​ហើម​ពោះ​បាន​ភ្លាមៗ។ ៣. ​ក្រពះ​ទទួលរបបអាហារ​មាន​តុល្យភាព ឧស្ម័ន ដែល​យើង​បញ្ចេញ អាច​បង្ហាញ​ពី​ប្រភេទ​អាហារ ដែល​ក្រពះ​ត្រូវការ និង​ប្រភេទ​អាហារ ដែល​យើង​ញ៉ាំ​ច្រើន​ពេក។ ពេល​យើង​មិន​ញ៉ាំ​កាកសរសៃ​បាន​គ្រប់គ្រាន់ យើង​កម្រ​បញ្ចេញ​ឧស្ម័ន​ណាស់ ហើយ​ពេល​យើង​ញ៉ាំសាច់ច្រើន ឧស្ម័ន​ដែល​យើង​បញ្ចេញ ក៏មាន​ក្លិន​ស្អុយ​ខ្លាំងដែរ ដែល​យើង​ចាំបាច់​ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំសាច់។ ៤. វាជាសញ្ញានៃបញ្ហា​សុខភាព ផោម ក៏អាច​ជួយ​បង្ហាញ​ពីសញ្ញា​នៃ​បញ្ហា​សុខភាព​ផងដែរ ដូចជា ​ក្លិន​ស្អុយ​ខ្លាំង ឬ​ការឈឺចាប់​ពេល​ផោម និង​ការ​ផោមញឹកញាប់ ដែល​ទាំងនេះ អាចបណ្ដាល​មកពី​ប្រតិកម្ម​អាហារ រហូត​ដល់ការ​កើត​​មហារីក​ពោះវៀនធំ។ ៥. បាក់តេរី និង​ពោះវៀនល្អ វេជ្ជបណ្ឌិត […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

សញ្ញា​​បង្ហាញ​​​​​ថា​ជាតិ​ពុលក្នុង​ខ្លួន​ ឡើងដល់​កម្រិត​គួរឲ្យបារម្ភ

ជាតិ​ពុល​មាន​វត្ត​មាន​គ្រប់​ទី​កន្លែងជុំ​វិញ​ខ្លួន​យើង មិន​ថា​ខ្យល់​យើង​ដក​ដង្ហើម ទឹក​​ នំ​ចំណី​យើង​ញ៉ាំ ហើយ​សូម្បី​តែ​ Smartphone កាន់​គ្រប់​ដៃ​រាល់​ថ្ងៃ ​ក៏​សម្បូរ​ទៅ​ដោយ​បាក់​តេរី ជា​ប្រភព​មេរោគ​​បង្ក​ឲ្យ​យើង​ឈឺ។ ​ពេល​ជាតិ​ពុល​ទាំង​នោះ ផ្សំ​ផ្តុំគ្នា​​ដល់​​​កម្រិត​​​ខ្លាំង​នោះ សញ្ញា​មួយ​ចំនួន​​នឹង​កើត​មាន​ឡើង​​លើ​រាង​កាយ​​ ហើយ​យើង​អាច​មើល​ឃើញ​ជាក់​ស្តែង​។ ១- ពិបាក​បត់​ជើង​ធំ (ទល់​​លាមក) ពេល​ញ៉ាំ​អាហារ​មួយ​ពេល​ៗ រាប់​ទាំង​ចំណី​​ញ៉ាំ​លេង​​​ទៀត ច្បាស់​ណាស់ សារធាតុ​​គីមី​មិន​ល្អ​មួយ​ចំនួន​ប្រាកដ​ជា​ចូល​ក្នុង​ខ្លួន​ដែរ នេះ​រាប់​ទាំង​ធាតុ​គីមី​រក្សា​ម្ហូប​អាហារ​ឲ្យ​បាន​យូរ គ្រឿង​បន្ថែម​រស​ជាតិ​ និង​ពណ៌​ឲ្យ​​​ចំណី​​។ល។ សារធាតុ​ទាំង​នេះ​ច្រើន​ចូល​​មក ពោះ​វៀន​តូច​របស់​យើង​ទទួល​យក​មិន​បាន​​ទេ មុខ​ជា​ធ្វើ​ឲ្យ​ពោះ​វៀន​ជួប​បញ្ហា ជា​ហេតុ​ឲ្យ​​យើង​ពិបាក​បត់​ជើង​ធំ។ ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ គឺ​ព្យាយាម​ញ៉ាំ​អាហារ​បែប​ធម្មជាតិ​​តាម​ដែល​អាច​រក​បាន បន្ថយ​ការ​ផឹក​ស្រា និង​ញ៉ាំ​ទឹក​ឲ្យ​បាន​​សម​ល្មម​តាម​រាង​កាយ​។ ២- ពិបាក​ផ្ចង់​អារម្មណ៍​ រាល់​ពេល បើ​តែង​ជួប​បញ្ហា​វិល​មុខ ច្របូ​ក​ច្របល់ ពិបាក​ផ្ចង់​ស្មារតី មិន​ស្រស់​ស្រាយ ទោះ​បី​រាល់​យប់​​បាន​គេង​​ឆ្អែត​គ្រប់​គ្រាន់​ក៏​ដោយ នេះ​គឺ​បណ្តាល​មក​ពី​ជាតិ​ពុល​ក្នុង​ខ្លួន​បាន​បំបាត់​សារធាតុ​រ៉ែ​ និង​វីតាមីន​​ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំ​បាច់​។ ករណី​នេះ​ប្រៀប​ដូច​ម៉ាស៊ីន​​​ត្រូវ​ការ​ប្រេង​រម្អិល​ថ្មី ដែល​មាន​ន័យ​​​ថា​ ដល់​កម្រិត​អាសន្ន​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ហើយ​។ កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ៣- ធុំ​ក្លិន​ខ្លួន​មិន​ល្អ​​​​ជាប់​រហូត ទោះ​បី​ប្រើ​ទឹក​អប់​ក៏​ដោយ​ ទោះ​បី​​​ងូត​ទឹក​រួច ប្រើ​គ្រឿង​បំបាត់​ក្លិន​ខ្លួន តែ​នៅ​តែ​មិន​បាត់​ នេះ​ក៏​ជា​សញ្ញា​មិន​ល្អ​មួយ​ដែរ។ មាន​ន័យ​ថា ជាតិ​ពុល​​​​ច្រើន​បាន​ផលិត​ក្លិន​មិន​ល្អ​សព្វ​រាង​កាយ​។ មិន​តែ​ប៉ុណ្ណោះ ​​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ផោមច្រើន​ខុស​ពី​ធម្មតា​។ ៤- ឈឺ​ចាប់​តាម​សន្លាក់​ និង​សាច់​ដុំ មិន​ធ្លាប់​ទៅ​កន្លែង​ហាត់​ប្រាណ មិន​ធ្លាប់​ធ្វើ​ការ​ធ្ងន់​ៗ តែ​បែរ​ជា​ឧស្សាហ៍​ឈឺ​តាម​សន្លាក់ និង​សាច់​ដុំ។ នេះ​ក៏​ជា​មូល​ហេតុ​មួយ​បញ្ជាក់​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ