បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជាបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត​ជា​ច្រើន បូករួម​ទាំង​​​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

រាក​ធម្មតា និង​រាក​មួល​ជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​គ្នា​។ ចំពោះ​រោគសញ្ញា​វិញ រាក​ធម្មតា និង​រាក​មួល​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន​ ដូចជា​ចុក​ពោះ ចង្អោរ និង​ហើម​ពោះ។ ស្រប​ពេល​ដែល​ការ​រាក​ធម្មតា ជា​ស្ថានភាព​ដែល​លាមក​រាវ​ខ្លាំង ​​បញ្ហា​រាក​មួល​ជា​ការ​ឆ្លង​មេរោគ​ ឬ​រលាក​ពោះវៀន​ ដែល​អាច​នាំ​ឲ្យ​មាន​ឈាម​ក្នុង​លាមក​រាវ​។ រោគសញ្ញា​នៃ​រាក​ធម្មតា និង​រាក​មួល ​​​​រាក​ធម្មតា លាមក​រាវ​ បន្ទោបង់​ញឹកញាប់​ និង​ភ្លាម​ៗ ចង្អោរ ចុក​ពោះ រាក​មួល ឈឺ​បន្ទោបង់​ភ្លាម​ៗ លាមក​រាវ ចុក​ពោះ ក្អួត ចុក​សាច់​ដុំ គ្រុន​ក្តៅ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​បង្ក មូលហេតុ​បង្ក​នៃ​រាក​ធម្មតា ជា​ទូទៅ រាក​ធម្មតា អាច​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន​ រួម​មាន​៖ ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន បញ្ហា​ប្រព័ន្ធរំលាយ​អាហារ ការ​ឆ្លង​ប៉ារ៉ាស៊ីត ជំងឺ​រលាក​ពោះវៀន​ធំ អាហារ​​មួយ​ចំនួន ការ​ព្យាបាល​ដោយ​កាំរស្មី មូលហេតុ​នៃ​បញ្ហា​រាគ​មួល ផ្ទុយ​នឹង​ការ​រាករូស​ធម្មតា រាក​មួល​ បណ្តាល​មក​ពី​មេរោគ ឬ​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ។ ពពួក​បាក់តេរី​ដែល​បណ្តាល​ឲ្យ​រាក​មួល​រួម​មាន​ Shigella, Salmonella, Escherichia coli និង​Campylobacter។ វិធី​បង្ការ​រាក​ធម្មតា និង​រាក​មួល ញ៉ាំ​ទឹក​ស្អាត ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​បន្ទោបង់​រួច។ គន្លឹះ​ដោះស្រាយ​បញ្ហា​រាក​ធម្មតា និង​រាក​មួល […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន?

ទំនាក់​ទំនង​រវាង​ក្រពះ​ពោះ​វៀន និង​ខួរ​ក្បាល ​គឺ​មាន​ភាព​ជិត​ស្និទ្ធ​ ដោយ​វា​អាច​​ភ្ជាប់​បញ្ហា​ថប់​បារម្ភ​ទៅ​នឹង​បញ្ហា​ក្រពះ ឬ​ផ្ទុយ​មក​វិញ​ផង​ដែរ​។ ប្រព័ន្ធ​រំលាយ​អាហារ​មាន​រំញោច​ខ្ពស់​ណាស់​ទៅ​នឹង​អារម្មណ៍​។ អារម្មណ៍​ខឹង សោកសៅ និង​ថប់បារម្ភ ជា​ដើម សុទ្ធ​តែ​អាច​រំញោច​ឲ្យ​មាន​រោគ​សញ្ញា​ផ្សេងៗ​កើត​លើ​ក្រពះ​ពោះ​វៀន​បាន​។ ខួរ​ក្បាល​មាន​ឥទ្ធិ​ពល​ផ្ទាល់​លើ​ក្រពះ និង​ពោះ​វៀន។ ឧទាហរណ៍​ងាយ​ៗ ពេល​យើង​គិត​ថា​ចង់​ញ៉ាំ​អាហារ​អ្វី​មួយ មិន​ទាន់​ទាំង​បាន​ញ៉ាំ​ផង ក្រពះ​បាន​បញ្ចេញ​អាស៊ីដ​ក្រពះ ត្រៀម​ចាំ​រំលាយ​អាហារ​នោះ​រួច​ជា​ស្រេច​ទៅ​ហើយ​។​ បញ្ហា​នៅ​ពោះ​វៀន អាច​បញ្ជូន​សញ្ញា​ទៅ​ខួរ​ក្បាល ហើយ​បញ្ហា​ទាក់ទង​នឹង​ខួរ​ក្បាល​ក៏​បញ្ជូន​ទៅ​ពោះ​វៀន​វិញ​ដែរ​។ ដូច​នេះ​ហើយ អ្នក​ដែល​មាន​បញ្ហា​ក្រពះ ពោះ​វៀន ច្រើន​បង្ក​ឲ្យ​កើត​ស្រ្តេស ឬ​ថប់​បារម្ភ ឬ​បាក់​ទឹក​ចិត្ត​។ ការណ៍​នេះ​ កើត​ឡើង​ក៏​ដោយ​សារ​តែ​ខួរក្បាល​និង​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ទំនាក់​ទំនង​គ្នា​ខ្លាំង​។ ដូច​គ្នា​ដែរ សម្រាប់​អ្នក​មាន​បញ្ហា​ក្រពះ​ពោះ​វៀន ដោយ​មិន​បង្ក​ឡើង​ពី​បញ្ហា​ផ្លូវ​កាយ នឹង​មិន​ងាយ​ជា​សះ​ស្បើយ​ទេ បើ​មិន​គិត​គូ​ព្យាបាល​បញ្ហា​ផ្លូវ​អារម្មណ៍​ឲ្យ​បាន​ល្អ​នោះ​។ ១. បញ្ហា​ថប់បារម្ភ និង​សុខភាព​ក្រពះ​ពោះវៀន មនុស្ស​មួយ​ចំនួន​​ពេល​មាន​អារម្មណ៍​តាន​តឹង​ក្នុង​ចិត្ត ថប់​បារម្ភ ដូច​ជា​មុន​ធ្វើ​កិច្ច​ការ​ពិសេស​អ្វី​មួយ អាច​នឹង​មាន​អារម្មណ៍​ចង្អោរ ឬ​ពេលខ្លះ​ស្ត្រេស​ខ្លាំង​ពេក ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ពោះ​វៀន​ផង​ដែរ​។ បញ្ហា​ផ្លូវ​អារម្មណ៍ និង​កត្តា​រាងកាយ​មួយ​ចំនួន​រួម​បញ្ចូល​គ្នា ធ្វើ​ឲ្យ​មនុស្ស​យើង​អាច​មាន​ការ​ឈឺ​ចាប់ និង​មាន​ចេញ​រោគ​សញ្ញា​នៅ​ពោះ​វៀន​។ បញ្ហា​ផ្លូវ​ចិត្ត​ដូច​ជា​ស្រ្តេស បាក់​ទឹក​ចិត្ត សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ចលនា និង​ការ​កន្ត្រាក់​របស់​ប្រព័ន្ធ​រំលាយអាហារ​។ មនុស្ស​មួយ​ចំនួន មាន​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​អាច​ឈឺ​ចាប់​ស្រួច​ស្រាល់​ច្រើនជាង​អ្នក​ផ្សេង ដោយសារ​តែ​ខួរ​ក្បាល​អ្នក​ទាំង​នោះ​ឆ្លើយ​តប​ខ្លាំង​ទៅ​នឹង​សញ្ញា​ឈឺ​ចាប់​បញ្ជូន​ពី​ប្រព័ន្ធ​រំលាយអាហារ​។ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស ក៏​អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ដែល​មាន​ស្រាប់ កាន់​តែ​ឈឺ​អាក្រក់​ឡើង​ផង​ដែរ​។ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​វិធី​ព្យាបាល​ផ្នែក​ផ្លូវ​ចិត្ត​បាន​ជួយ​ឲ្យ​​ស្ថាន​ភាព​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ប្រសើរ​លឿន ជាជាង​តែ​ការ​ប្រើ​ប្រាស់​ថ្នាំ​តែ​មួយ​មុខ​។ ២. បញ្ហា​ផ្លូវ​អារម្មណ៍​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ចង់ដឹងសុខភាពពោះវៀនល្អ ឬអត់ ពិនិត្យលើចំណុចទាំងនេះ

ពពួក​បាក់តេរី​រាប់​ពាន់​លាន​ផ្សេងៗ​គ្នា​​មាន​វត្ត​មាន​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​។ អតុល្យភាព​​រវាង​បាក់តេរី​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​សុខ​ភាព​ពោះ​វៀន​​​ល្អ ​ឬ​មិន​ល្អ​ និង​អាច​មាន​ទំនាក់ទំនង​ទៅ​​នឹង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​ដូច​ជា​ជំងឺហឺត ទឹកនោម​ផ្អែម កូលេស្តេរ៉ូល​ខ្ពស់ ជំងឺ​បេះដូង ឈឺក្បាល​ប្រកាំង និង​បាក់​ទឹក​ចិត្ត​ជា​ដើម​។ ​ចង់​ដឹង​ថា​ពោះ​វៀន​របស់​យើង​មាន​សុខ​ភាព​ល្អ​ ឬ​មិន​ល្អ​ ត្រូវ​ពិនិត្យ​លើ​ចំណុច​ទាំង​នេះ​។​ ១. រោគ​សញ្ញា​ពោះ​វៀន​សុខ​ភាព​មិន​ល្អ បញ្ហា​ទូទៅ​​មួយ​ចំនួន​អាច​កើត​ឡើង​លើ​ខ្លួន​យើង​បាន បើ​ពោះ​វៀន​មាន​សុខ​ភាព​មិន​ល្អ រួម​មាន​៖ ហ្គាស​ច្រើន​ក្នុង​ពោះ ឧស្សាហ៍​ហើម​ពោះ​ក្រោយ​ញ៉ាំ​អាហារ​ ឈឺ​ក្នុង​ពោះ​ រាក​រូស​ញឹក​ញាប់​ ទល់​លាមក បញ្ហា​លើ​ស្បែក​ និង​​ ​​ចាល់​អាស៊ីដ ឬ​ក្រហាយ​ទ្រូង​ ជា​ដើម​។ ២. សញ្ញា​ពោះ​វៀន​មាន​សុខ​ភាព​ល្អ​ ចំពោះ​សុខភាព​ពោះវៀន​​ល្អ​វិញ យើង​ត្រូវ​សង្កេត​មើល​លើ​សញ្ញា​ទាំង​នេះ៖​ បត់ជើង​ធំ​ទៀង​ទាត់​ល្អ​ ឬ​ច្រើន​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ បត់ជើង​ធំ​​ស្រួល មិន​មាន​ការ​ឈឺ​ចាប់​ មិន​មាន​ការ​ឈឺ​ចាប់​ក្នុង​ពោះ ហើម​ពោះ ឬ​មាន​ហ្គាស​ច្រើន​ក្នុង​ពោះ ក្រោយ​ញ៉ាំ​អាហារ​។​​ ពោះ​វៀន​មាន​សុខ​ភាព​ល្អ មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ដូច​ជា​៖​ ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​រឹង​មាំ​ ការពារ​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង កម្ចាត់​បញ្ហា​បាក់​ទឹក​ចិត្ត ឬ​ថប់បារម្ភ​។ ៣. សុខ​ភាព​ពោះ​វៀន​សំខាន់​បែប​ណា? ពោះវៀន​មាន​សុខ​ភាព​ល្អ មាន​ន័យ​ថា​យើង​មាន​តុល្យភាព​បាក់​តេរី​ល្អ​ដែរ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។ បាក់តេរី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ជួយ​រាង​កាយ​ដូ​ច​ជា៖ ទទួល​បាន​ថាមពល​ពី​ហារ​ដែល​យើង​ញ៉ាំ កម្ចាត់​ជាតិពុល​ ប្រឆាំង​នឹង​ពពួក​បាក់តេរី និង​វីរុស​បង្ក​ជំងឺ​ផ្សេងៗ​ ផលិត​សារធាតុ​គី​មី​ខួរ​ក្បាល​ម្យ៉ាង​ឈ្មោះ​ថា​សេតូន​(serotonin) ដែល​សេតូន​ជួយ​ដល់​ផ្នែក​អារម្មណ៍​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ពេល​ព្រឹក​ ជួយ​ដល់​ការ​សម្រក​ទម្ងន់​​​​​​​​​​​​​

​ប្រសិនបើ​​គ្នា​យើង​ចង់​សម្រក​ទម្ងន់​ ​យើង​មិន​គួរ​រំលង​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ព្រលឹម​ឡើយ​។ ពិត​ណាស់​ ទឹក​ដើរ​តួនាទី​យ៉ាង​សំខាន់​​​នៅ​ក្នុង​ការ​ទ្រទ្រង់​សុខុមាលភាព​របស់​យើង​ ដូចជា​ជួយ​​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ថែរក្សា​សម្រស់​ និង​​បង្ការ​ការ​ឈឺ​ក្បាល​ប្រកាំង​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​កាន់​តែ​មាន​គុណប្រយោជន៍​ទ្វេ​ដង​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ព្យាយាម​​សម្រក​ទម្ងន់​។ ​​​​​១. បង្កើន​​ការ​ធ្វើ​មេតា​ប៉ូលីស ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​បង្កើន​សីតុណ្ហភាព​រាងកាយ​ ដែល​អាច​ជួយ​ឲ្យ​ការ​​ធ្វើ​មេតាប៉ូលីស​​កាន់​តែ​ប្រសើរ​ឡើង​​។ ​​​ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ទឹក​ឃ្មុំ​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​បំបែក​ជាតិ​ខ្លាញ់​ដែល​លើស​​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​ ហើយ​​ថែម​​ទាំង​ជួយ​​​គ្រប់គ្រង​ការ​​ឃ្លាន​អាហារ​បាន​ផង​ដែរ​​។ ២. ជួយ​ដល់​ការ​រំលាយ​អាហារ​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​អាច​ជួយ​​បង្កើន​មុខងារ​ថ្លើម​ និង​តម្រង​នោម​។ ​លើស​ពី​នេះ វា​​អាច​ជួយ​បំបែក​សារធាតុ​អាហារ​​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​​​ឲ្យ​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ មួយ​វិញ​ទៀត​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​​ជួយ​ដល់​​សរីរាង្គ​​រំលាយ​អាហារ​​​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ ​និង​មាន​សមត្ថភាព​កម្ចាត់​ចោល​កាក​សំណល់​បាន​យ៉ាង​ល្អ​ដូច​គ្នា​។ ៣. បញ្ចៀស​ការ​ទល់​លាមក​ ការ​បន្ទោបង់​ជា​ទៀងទាត់​ អាច​ជួយ​បញ្ចៀស​ការ​ហើម​ពោះ​ ​ឈឺ​ពោះ​ និង​អារម្មណ៍​មិន​ស្រួល​ខ្លួន។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ព្រឹក​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​ និង​បញ្ចៀស​ការ​ទល់​លាមក​។ ជាក់​ស្ដែង ទឹក​ក្ដៅ​ឧណ្ហ​ៗ​អាច​ជួយ​ឲ្យ​ពោះវៀន​​កន្ត្រាក់​ ដែល​​កត្តា​នេះ​ធ្វើ​ឲ្យ​កាកសំណល់​ចាស់​ៗ​ដែល​ជាប់​នៅ​ក្នុង​ពោះវៀន​ងាយ​​នឹង​បញ្ចេញ​មក​ក្រៅ​។ ៤. ជួយ​រក្សា​ជាតិ​ទឹក​ ការ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​មាន​សារសំខាន់​ណាស់​សម្រាប់​មុខងារ​រាងកាយ​ជា​ច្រើន​។​ ទឹក​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​ ដោយ​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ ព្រម​ទាំង​កាត់បន្ថយ​ចំណង់​អាហារ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​។ ៥. ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង​ លើស​ពី​នេះ​ ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​កម្ចាត់​កាកសំណល់​ដែល​កកកុញ​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និង​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ដែល​កត្តា​នេះ​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង។​ លើស​ពី​នេះ​ ទឹក​ក្ដៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​បន្ធូរ​សាច់ដុំ​ ព្រម​ទាំង​ជំរុញ​លំហូរ​ឈាម​​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បន្ថយ​ភាព​ធ្ងន់ធ្ងរ​រោគសញ្ញា​កូវីដ​១៩ ​ពង្រឹង​​សុខភាព​​ពោះវៀន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតុល្យភាព​ប្រភេទ និង​បរិមាណ​​បាក់តេរី​នៅ​ក្នុង​ពោះវៀន​ អាច​បង្កើន​ហានិភ័យ​នៃ​​ការ​កើត​រោគ​សញ្ញា​ជំងឺ​កូវីដ​រយៈពេល​វែង រហូត​ដល់​​ច្រើន​សប្ដាហ៍ ឬ​​ដល់​រាប់​ខែ​។ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ​បាក់តេរី​ប្រភេទ​ផ្សេង​ៗ​ដែល​រស់នៅ​ក្នុង​ពោះវៀន​ ​ឬ​​អតិសុខុម​ប្រាណ​អាច​ជះឥទ្ធិពល​ដល់​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​-១៩​ ព្រម​ទាំង​កម្រិត​ប្រព័ន្ធ​ភាព​ស៊ាំ​ទៅ​នឹង​ការ​ឆ្លង​មេរោគ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​សុខភាព​ពោះវៀន​​ឲ្យ​បាន​ល្អ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​រាតត្បាត​ដែល​កំពុង​តែ​កើត​ឡើង​នេះ​។ ​តិចនិក​ងាយ​ៗ​​​ក្នុង​ការ​ថែទាំ​សុខភាព​ពោះវៀន ​​​​១. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ជា​រៀងរាល់​ថ្ងៃ​អាច​ជួយ​​គ្រប់គ្រង​បាក់តេរី​ល្អ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​។ ទឹក​គឺ​ជា​សមាសធាតុ​សំខាន់​នៃ​ការ​រំលាយ​អាហារ​ និង​ធានា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ត្រឹមត្រូវ​។ ប្រសិនបើ​យើង​មិន​បាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​​ទេ​នោះ វា​នឹង​បណ្ដាល​ឲ្យ​លាមក​រឹង​​ ក៏​ដូចជា​ប្រឈម​នឹង​ការ​ទល់​លាមក​។ ២. ញ៉ាំ​អាហារ​មាន​ជាតិ​Probiotic​​ដើម្បី​ជំនួយ​ដល់​ពោះវៀន​ ការ​បន្ថែម​ជាតិ​Probiotic​​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ អាច​ជួយ​ជំរុញ​ការ​រំលាយ​អាហារ​ និង​ការ​ធ្វើ​មេតាប៉ូលីស​ ពីព្រោះ​វា​បង្កើត​ឡើង​ដោយ​បាក់តេរី​ល្អ​ៗ​ដែល​ជួយ​​ទ្រទ្រង់​ដល់​មុខងារ​រាងកាយ​។ អាហារ​ដែល​​សំបូរ​​ជាតិ​​Probiotic​​​មាន​ដូចជា ទឹក​ដោះ​គោ​ជូរ ជ្រក់​ ​​និង​សៀង​​ជា​ដើម​។​ ៣. បន្សាប​ជាតិ​ពុល​​​នៅ​ក្នុង​ក្រពះ​ ​ពិត​ណាស់​ រាងកាយ​របស់​យើង​​ពោរពេញ​ទៅ​ដោយ​ជាតិ​ពុល​​​។ ដូច្នេះ​ហើយ​ ការ​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាងកាយ​នៅ​​ពេល​ព្រឹក​ព្រលឹម​ជា​ទម្លាប់​ដ៏​ល្អ​បំផុត​។ គ្នា​យើង​អាច​ញ៉ាំ​ទឹក​​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​នឹង​ក្រូច​ឆ្មារ​ ព្រម​ទាំង​ទឹក​ឃ្មុំ​ដើម្បី​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ ការ​បណ្ដេញ​ជាតិ​ពុល​ពី​រាងកាយ​ជា​រៀងរាល់​ថ្ងៃ មាន​សារសំខាន់​ណាស់​ដើម្បី​ការពារ​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​ និង​ការ​រលាក ហើយ​ការ​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ ក៏​អាច​ជួយ​ពង្រឹង​ភាព​ស៊ាំ​របស់​យើង​ផង​ដែរ​។ ​​៤. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​ពេល​ដែល​យើង​គេង​មិន​គ្រប់គ្រាន់​ វា​អាច​​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ពោះវៀន​​ដូច​គ្នា។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​គេង​​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ ចូរ​សាកល្បង​ញ៉ាំ​តែ​បំបាត់​ការ​ថប់​បារម្ភ​ ដូចជា​​តែ​ជីរ​អង្កាម​ ឬ​តែ​Matcha មុន​ពេល​ចូល​គេង​ ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​។ ៥. ហាត់​ប្រាណ​ជា​ទៀងទាត់​ ​​លំហាត់​ប្រាណ​ជា​ទៀងទាត់​អាច​ជួយ​ឲ្យ​អាហារ​ផ្លាស់ទី​ទៅ​ប្រព័ន្ធ​រំលាយ​អាហារ​ ក៏​ដូចជា​កាត់បន្ថយ​ការ​ទល់​លាមក​។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ឲ្យ​យើង​រក្សា​ទម្ងន់​ខ្លួន​បាន​​ល្អ និង​ផ្ដល់​គុណប្រយោជន៍​ច្រើន​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​។ ៦. គ្រប់គ្រង​កម្រិត​ស្រ្តេស​ ស្រ្តេស​ ឬ​ការ​ថប់​បារម្ភ​ច្រើន​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ធ្វើការ​ហួស​កម្រិត​។ ដូច​នេះ​ គ្នា​យើង​​អាច​កាត់បន្ថយ​ស្រ្តេស​តាម​រយៈ​ការ​ធ្វើ​សកម្មភាព​លំហែ​កាយ​មួយ​ចំនួន​ដែល​យើង​ចូលចិត្ត​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ឈឺ​​ពោះ​ក្រោយ​ហាត់​ប្រាណ​រួច អាច​មក​ពី​មូលហេតុ​ទាំង ៣​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ឈឺ​ពោះ​ និង​ចង្អោរ​​អាច​កើត​ឡើង​នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ​ មិន​ថា​យើង​​ស្ថិត​ក្នុង​វ័យ​ណា ឬ​មាន​ទម្ងន់​ប៉ុន្មាន​ឡើយ។ ជា​ទូទៅ អាការៈ​ឈឺ​ពោះ​នេះ​ មាន​លក្ខណៈ​ស្រាល​ ដែល​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​។​ ពេល​ខ្លះ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាមរយៈ​ការ​​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ ឬ​ការ​ញ៉ាំ​របប​អាហារ​​ត្រឹមត្រូវ។​ ប៉ុន្តែ ជួន​កាល​​ យើង​ក៏​​​ចាំបាច់​ផ្លាស់ប្ដូរ​ការ​ហាត់​ប្រាណ​ ដើម្បី​សម្រួល​​ដល់​លក្ខខណ្ឌ​​សុខភាព​ផង​ដែរ​​។ មូលហេតុ​ទាំង​៤​នេះ ​អាច​បង្ក​ជា​អាការៈ​ឈឺ​ពោះ​ក្រោយ​ហាត់​ប្រាណ​​ ១. ការ​ឈឺ​ពោះ​បណ្ដោះអាសន្ន​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ នេះ​ជា​មូលហេតុ​ទូទៅ​មួយ​ ដែល​បង្ក​ជា​ការ​ឈឺចាប់​នៅ​ក្នុង​ពោះ​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ។​ អាការៈ​នេះ​កើត​ឡើង​នៅ​អំឡុង​ពេល​ដែល​យើង​ធ្វើ​ចលនា​នៅ​ត្រង់​តំបន់​ពោះ​​ដដែល​ៗ ដូចជា​ការ​​បោះ​​បាល់​ ​ឬ​រត់​ជាដើម។​ យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា កីឡាករ​រត់​ប្រណាំង​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​ប្រឈម​នឹង​អាការៈ​ឈឺ​ពោះ​បណ្ដោះអាសន្ន​នេះ​ ខណៈ​ពេល​រត់​។ យ៉ាង​ណា​មិញ មូលហេតុ​ជាក់លាក់​នៃ​អាការៈ​​នេះ​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​យើង​អាច​បញ្ចៀស​វា​បាន​ដោយ​ការ​មិន​ញ៉ាំ​អាហារ​ច្រើន​ពេក​ក្នុង​រយៈពេល​១​ ទៅ​២​ម៉ោង​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ​។ ២. ការ​ហាត់​ប្រាណ​ ឬ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​​ ការ​ហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​បរិវេណ​ពោះ​ នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ។​ ​បើ​ទោះ​បី​ជា​យើង​ហាត់ប្រាណ​ជា​ប្រចាំ​​ក៏​ដោយ​ ​​ក៏​អាច​វិវត្តន៍​ទៅ​ជា​​អាការៈ​ចង្អោរ  ​ឬ​ការ​ឈឺចាប់​នៅ​អំឡុង​ពេល​​ពេល​ហាត់​ប្រាណ ជាង​អ្នក​ដែល​​ហាត់​ប្រាណ​លក្ខណៈ​បែប​ស្រាល​ៗ​ដែរ​។ ៣. លក្ខខណ្ឌ​សុខភាព​ ប្រសិនបើ​យើង​មាន​​ជំងឺ​​ក្រពះ និង​ពោះវៀន​ ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​គួរ​ធ្វើ​លំហាត់​ប្រាណ​​ឡើយ​។​ ពិត​ណាស់​ ​គ្នា​យើង​អាច​សាកល្បង​​លំហាត់​ប្រាណ​ដែល​មាន​លក្ខណៈ​ស្រាល​ៗ​ ដូចជា​ការ​ដើរ ​ ឬ​ជិះ​កង់​ និង​គប្បី​ជៀសវាង​ការ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់ធ្ងរ។ យោង​តាម​ការស្រាវជ្រាវ​​ដែល​ទាក់ទង​​នឹង​ពោះវៀន​​របស់​Canadian Society​បាន​បង្ហាញ​ថា លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងក្លា​​ មាន​ដូចជា​​ជំងឺ​ច្រាល​ទឹកអាសុីត​ក្រពះ  និង​ជំងឺ​រលាក​ពោះវៀន​ ។ ​នៅ​ក្នុង​ករណី​នេះ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ស្រាយ​ចម្ងល់​ សូកូឡា​ក្ដៅ​​អាច​កាត់បន្ថយ​អាការៈ​ឈឺ​ពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូកូឡា​ក្ដៅ​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺ​ពោះ​​បាន​ ដោយ​អាស្រ័យ​លើ​មូលហេតុ​នៃ​ស្ថានភាព​ជំងឺ។ ពិត​ណាស់​ ភេសជ្ជៈ​ក្ដៅ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ​ក៏​អាច​ដោះស្រាយ​បញ្ហា​​ឈឺ​ពោះ​​នេះ​បាន​ផង​ដែរ។​ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ពោះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ជា​មុន​សិន​ មុន​ពេល​សាកល្បង​រូបមន្ត​​សុខភាព​​ណា​មួយ​។ ​​​​សូកូឡា​ខ្មៅ រាល់​សូកូឡា​ទាំង​អស់​សុទ្ធ​តែ​មាន​សារធាតុ​Flavanoids ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មួយ​ចំនួន។​ ពិត​ណាស់​ សូកូឡា​ខ្មៅ​មាន​ផ្ទុក​សារធាតុ​នេះ​ច្រើន​ជាង​សូកូឡា​ពណ៌​ទឹក​ដោះ​គោ​។ ជា​ទូទៅ សូកូឡា​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​បន្ទោបង់​ ក៏​ដូចជា​កាត់​បន្ថយ​ការ​ឈឺ​ពោះ​ដែល​​បណ្ដាល​មក​ពី​បាក់តេរី ដូចជា​ការ​ពុល​អាហារ​ជា​ដើម​។ ​ទឹក​ដោះ​គោ​ នៅ​ក្នុង​ករណី​ដែល​​អាការៈ​ឈឺ​ពោះ​ ជា​រោគ​សញ្ញា​នៃ​ការ​មិន​រំលាយ​អាហារ​ ឬ​ក្រហាយ​ទ្រូង ទឹក​ដោះ​គោ​អាច​ជួយ​បំបាត់​រោគសញ្ញា​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​គោ​ជូរ ​អាច​ជួយ​កាត់​បន្ថយ​ជាតិ​អាស៊ីដ​ដែល​បណ្ដាល​ឲ្យ​ក្រហាយ​ទ្រូង​ និង​ឈឺ​ពោះ​។ ​ជាមួយ​គ្នា​នេះ​ដែរ ទឹក​ដោះ​គោ​ក្ដៅ​​ក៏​ជា​រូបមន្ត​ព្យាបាល​ការ​ក្រហាយ​ទ្រូង​ និង​ការ​មិន​រលាយ​អាហារ​។ យ៉ាង​ណា​មិញ គ្នា​យើង​មួយ​ចំនួន​ក៏​អាច​ជួប​ប្រទះ​អាការៈ​ហើម​ពោះ ចង្អោរ ​បញ្ហា​ក្រពះ​ និង​ពោះវៀន​នៅ​ពេល​ញ៉ាំ​ទឹក​ដោះ​គោ​។ អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​សូកូឡា​ក្ដៅ សូកូឡា​​​ក្ដៅ​ពណ៌​ខ្មៅ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ វា​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​​ឈឺ​ពោះ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ជួយ​ការពារ​​យើង​ពី​ជំងឺ​បេះដូង​ ដោយ​សារ​តែ​សារធាតុ​Flavanoids ​ប្រឆាំង​នឹង​ការ​បំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​​ចំពោះ​កោសិកា​។ បន្ថែម​ពី​នេះ​ សូកូឡា​ខ្មៅ​ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូល​អាក្រក់​។ គ្នា​យើង​គប្បី​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​មាន​ផ្ទុក​បរិមាណ​កាកាវ​ច្រើន​ ទើប​ជា​ការ​ប្រសើរ​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

វិធីសាស្ត្រ​ទាំង​៥​ សម្អាត​ពោះវៀន​ធំ​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោះវៀន​ធំ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​ដែលស្រូប​យក​សារធាតុ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង​។​ វា​មាន​តួនាទី​​កម្ចាត់​​កាកសំណល់​​ចេញ​ពី​រាងកាយ​ ហើយ​ក៏​ជា​ផ្នែក​​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​បំពេញ​មុខងារ​ជាមួយ​នឹង​សរីរាង្គ​ដទៃ​ទៀត​ដូចជា​ក្រពះ​ និង​ពោះវៀន​តូច​ ដើម្បី​បញ្ចេញ​លាមក​ និង​រក្សា​តុល្យភាព​​ជាតិ​ទឹក និង​អេឡិចត្រូលីត​ផង​ដែរ។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ថែទាំ​ពោះវៀន​ធំ​ឲ្យ​មាន​សុខភាព​ល្អ​ ដោយ​ការ​សម្អាត​ជាតិ​ពុល​​ តាម​រយៈ​តិចនិក​ខាង​ក្រោម​នេះ​។ ១. ​បញ្ចូល​វីតាមីន​C​ទៅ​ក្នុង​របប​អាហារ​ ពិត​ណាស់​ វីតាមីន​C​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ​ និង​បន្លែ​អាច​ជួយ​សម្អាត​ពោះវៀន​ធំ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូចនេះ គ្នា​យើង​គប្បី​ញ៉ាំ​អាហារដែល​មាន​វីតាមីន​C ​ដូចជា​​ផ្កា​ខាត់ណា​ខៀវ​ ស្ត្រប៊ឺរី និង​ទឹក​ក្រូច​ឆ្មារ​ដើម្បី​ជំនួយ​ដល់​សុខភាព​ពោះវៀន​ធំ និង​​សុខភាព​រាងកាយ​ទាំង​មូល​។​ ២. ញ៉ាំ​​អាហារ​សំបូរ​Probiotics ​យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ Probiotics​​អាច​ជួយ​ការពារ និង​ព្យាបាល​ជំងឺ​មហារីក​ពោះវៀន​ធំ។ ជាក់​ស្ដែង បាក់តេរី​ល្អ​អាច​បញ្ឈប់​​ការ​រលាក​ និង​ជួយ​ឲ្យ​យើង​បន្ទោបង់​ទៀងទាត់​។ កម្រិត​Probiotics​ខ្ពស់​​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ គីមឈី និង​ប្រភេទ​​ឈីស​មួយ​ចំនួន​។ ៣. ​បន្ថែម​ម្សៅ​ធញ្ញជាតិ​ ក្នុង​របប​អាហារ​ ​​​​​​​​​​ពពួក​ម្សៅ​ធញ្ញជាតិ​ដែល​មាន​នៅ​ក្នុង​អាហារ​ដូចជា​ដំឡូង ​អង្ករ​ ចេក​ខ្ចី​ និង​គ្រាប់ធញ្ញជាតិ​​ ជួយ​លើក​កម្ពស់​សុខភាព​​ពោះវៀន​ធំ ដោយ​បង្កើនបាក់តេរីល្អ​​ក្នុង​ពោះវៀន​។ បន្ថែម​ពី​នេះ ម្សៅ​ធញ្ញជាតិ​ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀន​ធំ​បាន​​យ៉ាង​ស័ក្ដិសិទ្ធិ​។ ៤. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ​ការ​ញ៉ាំ​ទឹក​តិចតួច​​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ទល់​លាមក​។​ ដូច្នេះ​ហើយ​ ចូរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់១,៥​លីត្រ ទៅ​២​លីត្រ​ជា​រៀង​រាល់​ថ្ងៃ។​ មួយ​វិញ​ទៀត​ យើង​ក៏​អាច​បំពេញ​ជាតិ​ទឹក​តាម​រយៈ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ ដែល​មាន​បរិមាណ​ជាតិ​ទឹក​ខ្ពស់​ ដូចជា​ផ្លែ​ត្រសក់​ ប៉េងប៉ោះ ត្រសក់​ស្រូវ​ និង​ស្ត្រប៊ឺរី​ជា​ដើម​។ ៥.​ ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​ ជាមួយ​គ្នា​​នេះ​ដែរ​ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​​ពោះវៀន​ធំ។ អាហារ​ដែល​មាន​ជាតិ​សរសៃ​មិន​ត្រឹម​តែ​ជួយ​ចិញ្ចឹម​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​កាត់បន្ថយ​ការ​រលាក​ […]


ជំងឺថ្លើម

សញ្ញា​ព្រមាន​ទាំង៥ បញ្ជាក់​ថា​ថ្លើម​​​​​​ពោរពេញ​​ដោយ​ជាតិ​ពុល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លើម​មាន​​​​មុខងារ​សំខាន់​ៗ​​ជា​ច្រើន​​នៅ​ក្នុង​រាងកាយ​របស់​យើង ដូចជា​ជួយ​​កំណត់​​កម្រិត​ជាតិ​គីមី​ភាគ​ច្រើន​នៅ​ក្នុង​ឈាម​ និង​​បញ្ចេញ​ចោល​ទឹក​ប្រមាត់​ ដើម្បី​ជួយ​កម្ចាត់​​កាក​សំណល់​​។​ រាល់​ឈាម​​ចេញ​ពី​ក្រពះ​ និង​ពោះវៀន​នឹង​​​ឆ្លង​កាត់​ថ្លើម​ ហើយ​ថ្លើម​បាន​បំបែក​ ធ្វើ​ឲ្យ​ឈាម​​មាន​តុល្យភាព​ ក៏​ដូចជា​បង្កើត​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​​រាងកាយ​ទាំង​មូល​។ ដូច្នេះ​ហើយ​ ការ​ថែទាំ​​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ហើយ​ការ​សង្កេត​មើល​ពី​សញ្ញា​ព្រមាន​ដែល​ទាក់ទង​នឹង​ថ្លើម​ ក៏​ជា​រឿង​ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ​។ សញ្ញា​ព្រមាន​ទាំង​៦​នេះ​ បញ្ជាក់​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​ហើយ​។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់គណនាមហារីកសួត ចុចទីនេះ! ១. ការ​ឈឺចាប់​នៅ​បរិវេណ​ថ្លើម​ ការ​ឈឺ​ចាប់​នៅ​​បរិវេណ​ខាង​ស្ដាំ​ផ្នែក​​ខាង​លើ​នៃ​ពោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​ថ្លើម​របស់​យើង​កំពុង​តែ​មាន​បញ្ហា​។ ជាក់​ស្ដែង​ ថ្លើម​មាន​មុខងារ​បន្សាប​ជាតិ​ពុល​ និង​ជួយ​ឲ្យ​រាងកាយ​ច្រោះ​កាក​សំណល់​ ក៏​ដូចជា​ជួយ​រាងកាយ​បំប្លែង​​អាហារ​ទៅ​ជា​សារធាតុ​ចិញ្ចឹម​។ នៅ​ពេល​ដែល​ថ្លើម​មាន​ជំងឺ​ វា​មិន​អាច​ដំណើរការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ហើយ​វា​នឹង​មាន​អាការៈ​ហើម​ ព្រម​ទាំង​ឈឺចាប់​។ ២. ហើម​ជើង​ និង​ក​ជើង​ ជាមួយ​គ្នា​នេះ​ដែរ ថ្លើម​ព្យាយាម​ជួសជុល​ខ្លួន​ឯង​ដោយ​បង្កើត​ជា​ជាលិកា​​ស្លាកស្នាម​ ។ ជាលិកា​ស្លាកស្នាម​កាន់​តែ​ច្រើន​ មាន​ន័យ​ថា​ថ្លើម​ប្រឹងប្រែង​បំពេញ​មុខងារ​កាន់​តែ​ខ្លាំង​ ហើយ​​ជា​លទ្ធផល​ វា​នឹង​បណ្ដាល​ឲ្យ​យើង​​​កើត​សម្ពាធ​ឈាម​នៅ​សរសៃ​ឈាម​វ៉ែន​ផូក ។​ សារធាតុ​រាវ​នឹង​កកកុញ​នៅ​លើ​ជើង​ ដែល​នាំ​​ឲ្យ​កើត​មាន​​អាការៈ​ហើម​នៅ​ជើង​ កំភួន​ជើង​ ឬ​លើ​ភ្លៅ​ទាំង​សង​ខាង​។​ [embed-health-tool-heart-rate] ៣. ឡើង​ទម្ងន់​ ​នៅ​ពេល​ដែល​ថ្លើម​មិន​អាច​ទប់ទល់​នឹង​ជាតិ​ពុល​ពី​គ្រឿង​ស្រវឹង​ ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ថ្នាំ​មួយ​ចំនួន​ទេ​នោះ​ វា​​អាច​នឹង​ផ្ទុក​ជាតិ​ពុល​​មិន​រលាយ​នៅ​ក្នុង​កោសិកា​ខ្លាញ់​។​ ៤. អាលែកហ្ស៊ី​ ជា​ញឹកញាប់​ អាលែកហ្ស៊ី​​បណ្ដាល​មក​ពី​ថ្លើម​​​មិន​សូវ​សកម្ម​ និង​​ដំណើរការ​ហួស​កម្រិត​។ នៅ​ពេល​ដែល​មាន​សារធាតុ​ច្រើន​ជ្រុល​​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ខួរ​ក្បាល​នឹង​ចាត់​ទុក​ថា​វា​ជា​ភ្នាក់ងារ​បង្ក​ជា​អាលែកហ្ស៊ី​ រួច​បញ្ចេញ​អង់ទីករ​ និង​​សារធាតុ​គីមី ដែល​​បង្ក​​ឲ្យ​មាន​កន្ទួល​រមាស់​។ ៥. […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ញ៉ាំ​សាច់​ច្រើន​ មិនសូវញ៉ាំបន្លែ អាចមានបញ្ហាសុខភាពទាំងនេះ

ទោះ​បី​ជា​សាច់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៅ​ក្នុង​របប​អាហារ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ញ៉ាំ​សាច់​ច្រើន​​ជ្រុល​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ដូច​គ្នា​។ ខាង​ក្រោម​នេះ​ គឺ​ជា​ហានិភ័យ​សុខភាព​មួយ​ចំនួន​ដែល​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​ញ៉ាំ​​សាច់​ច្រើន​។ ១. ក្រួស​តម្រង​នោម​ ប្រូតេអ៊ីន​នៅ​ក្នុង​​សត្វ​សាច់​​មាន​សមាសធាតុ​ជាច្រើន​ ដែល​ហៅ​ថា​ Purine ហើយ​វា​នឹង​បំបែក​ទៅ​ជា​អាស៊ីដUric។​ នៅ​ពេល​ដែល​រាងកាយ​យើង​ផ្ទុក​អាស៊ីដ​មួយ​ប្រភេទ​នេះ​ច្រើន​ជ្រុល​ វា​អាច​​វិវត្ត​​ទៅ​ជា​ក្រួស​តម្រង​នោម។​ យ៉ាង​ណា​មិញ​ គ្នា​យើង​គប្បី​ញ៉ាំ​សាច់​នៅ​ក្នុង​បរិមាណ​សម​ល្មម​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បង្ការ​ក្រួស​តម្រង​នោម​។ ២. កង្វះ​ជាតិ​ទឹក​ ពីព្រោះ​​តែ​បរិមាណ​លើស​នៃ​អាស៊ីដ​Uric យើង​អាច​នឹង​មាន​អារម្មណ៍​ស្រេក​ទឹក​​លើស​ពី​ធម្មតា​។​ ពិត​ណាស់​ ​តម្រង​នោម​របស់​យើង​ត្រូវការ​ទឹក​ដើម្បី​រំលាយ​កាកសំណល់​ពុល​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ៣. ទល់​លាមក​ អាហារ​ដែល​ធ្វើ​ពី​សាច់​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ ប៉ុន្តែ​វា​មិន​មាន​ជាតិ​សរសៃ​ឡើយ​។​ ជា​ទូទៅ​ ការ​ទល់​លាមក​ និង​ឈឺ​ចាប់​​ពេល​បន្ទោបង់​ អាច​ជា​សញ្ញា​ដំបូង​ ដែល​បង្ហាញ​ថា​យើង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ទាប។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បន្ថែម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ដូចជា​ ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ។​ ៤. ឈឺ​ក្បាល​ កង្វះ​ជាតិ​ទឹក​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​​ដែរ​។​ វា​ធ្វើ​ឲ្យ​ឈាម​កាន់​តែ​ខាប់ ដោយ​​កាត់បន្ថយ​លំហូរ​អុកស៊ីសែន​ទៅ​ក្នុង​ខួរ​ក្បាល​។​ ម្យ៉ាង​វិញ​ទៀត​ ផលិតផល​សាច់​មួយ​ចំនួន​ដូចជា​Hotdog សាច់​ក្រក​ជ្រូក​ (Salami) ផ្ទុក​សារធាតុ​នីត្រាត​ ដែល​អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​​​របស់​យើង បណ្ដាល​ឲ្យ​មាន​អាការៈឈឺក្បាល​ដែរ​។ ៥. បញ្ហា​បេះដូង​ ​​​​​​​​​​​ជាតិ​សរសៃ​ដែល​មាន​នៅ​ក្នុង​របប​អាហារ​ មាន​គុណប្រយោជន៍​ជួយ​ការពារ​សុខភាព​បេះដូង​របស់​យើង​។​ ប៉ុន្តែ​ ប្រសិនបើ​យើង​ញ៉ាំ​សាច់​ច្រើន​ ជាតិ​សរសៃ​នៅ​ក្នុង​រាងកាយ​ប្រាកដ​ជា​មាន​កម្រិត​​ទាប ដែល​ជា​ហេតុ​​នាំ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​​ជំងឺ​បេះដូង​។ ៦. ឧស្សាហ៍​ឈឺ​ ជាមួយ​គ្នា​នេះ​ដែរ ខ្លាញ់​ឆ្អែត​​នៅ​ក្នុង​សាច់​ក្រហម​ និង​សាច់​កែច្នៃ​មិន​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​ចាំបាច់​សម្រាប់​​ឲ្យ​រាងកាយ​ប្រឆាំង​នឹង​ការ​រលាក​​ណា​មួយ​បាន​ឡើយ​។ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ញ៉ាំ​ទឹក​មុន​ចូល​គេង​ អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​គឺ​ជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​​សម្រាប់​សុខភាព​របស់​យើង​រាល់​គ្នា។ វា​ជួយ​ឲ្យ​យើង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ បង្ការ​បញ្ហា​ទល់​លាមក​ និង​​បញ្ជូន​សារធាតុ​ចិញ្ចឹម​ និង​អុកស៊ីសែន​​ទៅ​ក្នុង​កោសិកា​ផង​ដែរ។​ ប្រសិនបើ​គ្នា​យើង​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ ​ទឹក​អាច​មាន​អត្ថប្រយោជន៍​​​ជួយ​ជំរុញ​​ដំណើរការ​នេះ​បាន​ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​មុន​ពេល​គេង​ អាច​មិន​មែន​ជា​ពេល​វេលា​សមស្រប​ឡើយ​។ ទំនាក់ទំនង​រវាង​ទឹក​ និង​ការ​ស្រក​ទម្ងន់​ ពិត​ណាស់​ ទឹក​អាច​​ជា​​ផ្នែក​មួយ​​ជួយ​ដល់​ការ​សម្រក​ទម្ងន់​​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​ទឹក​ច្រើន​អាច​ជួយ​ជំរុញ​ដល់​ការ​ស្រក​ទម្ងន់​ និង​ស្រក​ខ្លាញ់​ចំពោះ​មនុស្ស​ស្រី​។ ម្យ៉ាង​វិញ​ទៀត​ ទឹក​ក៏​អាច​ជួយ​ឲ្យ​យើង​ញ៉ាំ​ជាតិ​កាឡូរី​តិច​ជាង​មុន​ ព្រម​ទាំង​ធ្វើ​មេតាប៉ូលីស​បាន​ប្រសើរ​ជាង​មុន​ដូច​គ្នា​។ តម្រូវការ​ទឹក​ប្រចាំ​ថ្ងៃ​ ​​​តម្រូវការ​ទឹក​ប្រចាំ​ថ្ងៃ​មាន​ភាព​ខុស​គ្នា​ និង​​អាស្រ័យ​លើ​របប​អាហារ​ សកម្មភាព​ បរិយាកាស​ និង​សុខភាព​របស់​មនុស្ស​យើង​ម្នាក់​ៗ​។​ មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​ ត្រូវការ​ទឹក​យ៉ាង​ហោច​ណាស់​៨​ ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​បញ្ចៀស​​កង្វះ​ជាតិ​ទឹក​ និង​​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​ទៅ​តាម​ញើស​ ទឹក​នោម​ ការ​បន្ទោបង់​ និង​ការ​ដកដង្ហើម​។​ យើង​គួរ​ញ៉ាំ​ទឹក​មុន​ពេល​ចូល​គេង​ដែរ​ឬ​ទេ​? ជាមួយ​គ្នា​នេះ​ដែរ ថ្វី​ត្បិត​តែ​ការ​ញ៉ាំ​ទឹក​​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​​យើង​មិន​គួរ​ញ៉ាំ​នៅ​មុន​ពេល​ចូល​គេង​ឡើយ​ ពីព្រោះ​វា​អាច​រំខាន​ដល់​ដំណេក​​របស់​យើង​បាន​។ ប្រសិនបើ​យើង​មិន​បាន​គេង​គ្រប់គ្រាន់​​នៅ​ពេល​យប់​ វា​អាច​បង្កើន​ចំណង់​អាហារ​ និង​ធ្វើ​ឲ្យ​​យើង​ចង់​ញ៉ាំ​​ពពួក​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ និង​ជាតិ​ស្ករ​ខ្ពស់​។ លើស​ពី​នេះ​ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​បង្កើន​កម្រិត​ស្រ្តេស​ និង​អាច​​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​​​ថែម​ទៀត​ផង​។   ញ៉ាំ​ទឹក​នៅ​ពេល​ណា​ល្អ​បំផុត​ សម្រាប់​ការ​សម្រក​ទម្ងន់​? ជា​ទូទៅ​ ការ​ញ៉ាំ​ទឹក​មួយ​កែវ​មុន​ពេល​ញ៉ាំ​អាហារ​ ឬ​អាហារ​សម្រន់​​អាច​ជួយ​ឲ្យ​យើង​ញ៉ាំ​តិច​ជាង​មុន​ ជួយ​កាត់បន្ថយ​​ការ​ស្រូប​យក​ជាតិ​កាឡូរី ដែល​ល្អ​ចំពោះ​ការ​ស្រក​ទម្ងន់​។​ យ៉ាង​ណា​មិញ​ កង្វះ​ជាតិ​ទឹក​អាច​បង្កើន​​ចំណង់​អាហារ ដូច​នេះ​ យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​​ច្រើន​ ដើម្បី​ជួយ​រក្សា​ជាតិ​ទឹក​ និង​គ្រប់គ្រង​ចំណង់​អាហារ​​បាន​ល្អ។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ