បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជាបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត​ជា​ច្រើន បូករួម​ទាំង​​​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

រាក​ធម្មតា និង​រាក​មួល​ជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​គ្នា​។ ចំពោះ​រោគសញ្ញា​វិញ រាក​ធម្មតា និង​រាក​មួល​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន​ ដូចជា​ចុក​ពោះ ចង្អោរ និង​ហើម​ពោះ។ ស្រប​ពេល​ដែល​ការ​រាក​ធម្មតា ជា​ស្ថានភាព​ដែល​លាមក​រាវ​ខ្លាំង ​​បញ្ហា​រាក​មួល​ជា​ការ​ឆ្លង​មេរោគ​ ឬ​រលាក​ពោះវៀន​ ដែល​អាច​នាំ​ឲ្យ​មាន​ឈាម​ក្នុង​លាមក​រាវ​។ រោគសញ្ញា​នៃ​រាក​ធម្មតា និង​រាក​មួល ​​​​រាក​ធម្មតា លាមក​រាវ​ បន្ទោបង់​ញឹកញាប់​ និង​ភ្លាម​ៗ ចង្អោរ ចុក​ពោះ រាក​មួល ឈឺ​បន្ទោបង់​ភ្លាម​ៗ លាមក​រាវ ចុក​ពោះ ក្អួត ចុក​សាច់​ដុំ គ្រុន​ក្តៅ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​បង្ក មូលហេតុ​បង្ក​នៃ​រាក​ធម្មតា ជា​ទូទៅ រាក​ធម្មតា អាច​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន​ រួម​មាន​៖ ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន បញ្ហា​ប្រព័ន្ធរំលាយ​អាហារ ការ​ឆ្លង​ប៉ារ៉ាស៊ីត ជំងឺ​រលាក​ពោះវៀន​ធំ អាហារ​​មួយ​ចំនួន ការ​ព្យាបាល​ដោយ​កាំរស្មី មូលហេតុ​នៃ​បញ្ហា​រាគ​មួល ផ្ទុយ​នឹង​ការ​រាករូស​ធម្មតា រាក​មួល​ បណ្តាល​មក​ពី​មេរោគ ឬ​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ។ ពពួក​បាក់តេរី​ដែល​បណ្តាល​ឲ្យ​រាក​មួល​រួម​មាន​ Shigella, Salmonella, Escherichia coli និង​Campylobacter។ វិធី​បង្ការ​រាក​ធម្មតា និង​រាក​មួល ញ៉ាំ​ទឹក​ស្អាត ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​បន្ទោបង់​រួច។ គន្លឹះ​ដោះស្រាយ​បញ្ហា​រាក​ធម្មតា និង​រាក​មួល […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

​អាហារ​ទាំង​នេះ​ មាន​គុណប្រយោជន៍​ច្រើន​សម្រាប់​ពោះវៀន​តូច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោះវៀន​តូច​គឺ​ជា​ផ្នែក​មួយ​​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​ទទួល​ខុសត្រូវ​ក្នុង​ការ​រំលាយ​អាហារ​ ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​ផ្លាស់ទី​អាហារ​តាមរយៈ​ពោះវៀន​។​ ការ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន​ អាច​ជួយ​ថែទាំ​​សុខភាព​ពោះវៀន​តូច​​របស់​យើង​​ប្រកប​ដោយ​​ប្រសិទ្ធភាព​។ ១. ពពួក​អាហារ​Probiotic ទឹក​ដោះ​គោ​ជូរ​មាន​ផ្ទុក​Probiotics ដែល​​ជួយ​ឲ្យ​ពោះវៀន​តូច​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ដំណើរការ​​ត្រឹមត្រូវ​។​ ជាក់​ស្ដែង​ Probiotics​ជា​ពពួក​បាក់តេរី​មាន​ប្រយោជន៍​ ដែល​អាច​ជួយ​កាត់​បន្ថយ​វត្តមាន​នៃ​បាក់តេរី​មិន​ល្អ​ ហើយ​វា​ក៏​​ជួយ​លើក​កម្ពស់​ដល់​ការ​រំលាយ​អាហារ​ និង​ស្រូប​យក​វីតាមីន​ និង​ជាតិ​រ៉ែ។​ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​ជ្រើសរើស​​ញ៉ាំ​ទឹក​ដោះ​គោ​ជូរ​ដែល​មាន​ផ្ទុក​​Probiotics ដូចជា​សារធាតុ​Lactobacillus និង​Bifidobacterium ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ពោះវៀន​តូច​។​ បន្ថែម​ពី​នេះ យើង​​ក៏​អាច​​បញ្ចូល​ស៊ុប​បែប​ជប៉ុន​ (Miso) ​និង​​អាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​ដាក់​មេ​ ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ​។ ២. បន្លែ​ និង​ផ្លែឈើ​ របប​អាហារ​ដែល​រួម​បញ្ចូល​ទាំង​ផ្លែឈើ​ និង​បន្លែ​​​ស្រស់​ៗ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​វីតាមីន​ ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ជា​ច្រើន​។​ ពិត​ណាស់​ បន្លែ​ និង​ផ្លែឈើ​​​សំបូរ​ទៅ​ដោយ​​ជាតិ​សរសៃ​ ដែល​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​​មូល​ រួម​​ទាំង​​ពោះវៀន​តូច​ ​ដោយ​វា​ជួយ​ឲ្យ​រាងកាយ​រំលាយ​អាហារ​ និង​បញ្ចេញ​ចោល​កាក​សំណល់​​បាន​ល្អ​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​​ឲ្យ​បាន​ច្រើន​ ​ដូចជា​ផ្លែ​ប៉ោម​ សណ្ដែក សណ្ដែក​បារាំង​ និង​ការ៉ុត​។ ៣. ត្រី​ ត្រី​ជា​ប្រភព​ប្រូតេអ៊ីន​​ ដែល​សំបូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​​ចាំបាច់​សម្រាប់​ការ​ជួសជុល​​ និង​បង្កើត​ជាលិកា​ និង​កោសិកា​​ឡើង​វិញ​។​ នៅ​ពេល​ដែល​ពោះវៀន​តូច​​មាន​សុខភាព​ល្អ វា​នឹង​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​អាស៊ីដ​អាមីណូ​នៅ​ក្នុង​អាហារ​ប្រូតេអ៊ីន​​បាន​ច្រើន​ ក៏​ដូចជា​ជួយ​​ស្រូប​យក​ខ្លាញ់​សុខភាព​ថែម​ទៀត​ផង​។ ការ​ញ៉ាំ​ខ្លាញ់​មិន​ឆ្អែត​ ( unsaturated fat […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អង្គុយពែនភ្នែនពេល​ញ៉ាំ​អាហារ​មាន​អត្ថប្រយោជន៍ ៥យ៉ាង

​​ជា​ទូទៅ​ គ្នា​យើង​ច្រើន​តែ​ញ៉ាំ​អាហារ​​ដោយ​អង្គុយ​នៅ​លើ​កៅអី​​ ជាជាង​ការ​អង្គុយ​ផ្ទាល់​ដី​។ ប៉ុន្តែ​ កាល​ពី​បុរាណ​កាល​ មនុស្ស​យើង​អង្គុយ​​ផ្ទាល់នឹង​​ដី​ និង​ញ៉ាំ​អាហារ​ប្រកប​ដោយ​ផាសុកភាព​។​ យ៉ាង​ណា​មិញ រវាង​ការ​អង្គុយ​ញ៉ាំ​អាហារ​នៅ​លើ​កៅអី​ និង​អង្គុយ​ផ្ទាល់​ដី​ ​តើ​ឥរិយាបថ​មួយ​​ណា​ដែល​​ផ្ដល់​ប្រយោជន៍​ដល់​យើង​? ខាង​ក្រោម​នេះ​ គឺ​ជា​ហេតុផល​ចម្បង​ ដែល​យើង​គប្បី​អង្គុយ​ញ៉ាំ​អាហារ​ផ្ទាល់​ដី ជា​ជាង​អង្គុយ​នៅ​លើ​កៅអី​។ ១. ​​ការ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ជាង​មុន​​ ​ការ​អង្គុយ​​ពែនភ្នែន​ផ្ទាល់​ដី​ អាច​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​រំលាយ​​អាហារ​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង​ពីព្រោះ​សកម្មភាព​​ញ៉ាំ​អាហារ​បែប​នេះ​ អាច​​ធ្វើ​​ឲ្យ​សាច់ដុំ​ពោះ​មាន​ចលនា​ ដែល​បង្កើន​ការ​បញ្ចេញ​អាស៊ីដ​ក្រពះ​ និង​អាច​ឲ្យ​ការ​រំលាយ​អាហារ​មាន​ភាព​រហ័ស​ជាង​មុន​។ ២. ស្រក​ទម្ងន់​ ការ​​ងើប​​​ចុះ​ឡើង​​បង្កើន​ចលនា​រាងកាយ​។​ លើស​ពី​នេះ​ វា​ក៏​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆាប់​ឆ្អែត​។​ ​ជាជាង​ការ​អង្គុយ​នៅ​លើ​កៅអី យើង​គួរ​ក្រាល​កន្ទេល​ និង​អង្គុយ​​ពែនភ្នែន​ ព្រម​ទាំង​រក្សា​ខ្នង​ឲ្យ​ត្រង់​ល្អ​។​ ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​នេះ​​ឲ្យ​បាន​ទៀងទាត់​ ប្រសិនបើ​​គ្នា​យើង​ចង់​សម្រក​ខ្លាញ់​។​ ពិត​ណាស់​ឥរិយាបថ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ធូរ​អារម្មណ៍​ ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ភាព​អស់​កម្លាំង​ និង​​ភាព​ទន់ខ្សោយ​​ខាង​រាងកាយ​។ ​​៣. បង្កើន​ចរន្ត​​ឈាម​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​អង្គុយ​ពែនភ្នែន​​ជួយ​បង្កើន​ចរន្ត​ឈាម​នៅ​ក្នុង​រាងកាយ​ ព្រម​ទាំង​​ធ្វើ​ឲ្យ​សរសៃ​ប្រសាទ​​ស្ងប់​ល្អ​ និង​បញ្ចេញ​ភាព​តានតឹង​។​ ​វា​ក៏​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​មាន​សុខភាព​ល្អ​ នៅ​ពេល​ដែល​យើង​អង្គុយ​ ដោយ​បន្ថយ​សម្ពាធ​​នៅ​លើ​រាងកាយ​ និង​បេះដូង​។   ៤. ពង្រឹង​ឥរិយាបថ ដូច​ទៅ​នឹង​ការ​ហាត់​យូហ្គា​​ដែរ​ ការ​អង្គុយ​ពែនភ្នែន​អាច​ជួយ​រក្សា​ឥរិយាបថ​ល្អ​ ក៏​ដូចជា​​កាត់​បន្ថយ​ការ​ឈឺចាប់​សាច់ដុំ​ និង​សន្លាក់​។ ​វា​ធ្វើ​ឲ្យ​យើង​មាន​​ភាព​ស្វាហាប់​ ជួយ​ឲ្យ​ខ្នង​ត្រង់​ ព្រម​ទាំង​ផ្ដល់​កម្លាំង​ដល់​ជើង​របស់​យើង​ថែម​ទៀត​ផង​។​ ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ អ្នក​ដែល​អនុវត្ត​ឥរិយាបថ​បែប​នេះ​ អាច​​ជួយ​ឲ្យ​​មាន​អាយុ​វែង​​ ពីព្រោះ​វា​​ប្រៀប​ដូចជា​សិល្បៈ​ក្នុង​ការ​ក្រោក​ឈរ​ឡើង​ ដោយ​មិន​ចាំបាច់​​​មាន​ជំនួយ​ណា​មួយ​។ ​៥. សម្រាក​ទាំង​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​ ការ​​អង្គុយ​ពែនភ្នែន​គឺ​ជា​​ឥរិយាបថ​​​​​​ស័ក្ដិសម​ក្នុង​​ការ​ធ្វើ​សមាធិ​ ហើយ​វា​ក៏​មាន​អត្ថប្រយោជន៍​​ច្រើន​ក្នុង​ការ​កាត់បន្ថយ​ស្រ្តេស​។ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

វិធីសាស្ត្រ​ទាំង​​៧​ ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​រលូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅ​ពេល​ដែល​យើង​ញ៉ាំ​ស្ពៃក្ដោប​ច្រើន​ យើង​អាច​មាន​​បញ្ហា​ចុក​ពោះ ​និង​មានជាតិ​ហ្គាសក្នុង​ពោះ​​ ដោយ​សារ​តែ​ក្រពះ​របស់​យើង​មិន​អាច​ធ្វើការ​រំលាយ​ជាតិ​ស្ករ​​ពី​អាហារទាំង​នោះ​បាន​ល្អ​។​ យ៉ាង​ណា​មិញ ​តាម​រយៈ​ការ​ហាត់​យូហ្គា ឬ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ យើង​អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ និង​​​ការ​រំលាយ​អាហារ​ដំណើរ​ការ​ប្រសើរ​ឡើង​។​ ពិត​ណាស់​​ កម្រិត​ស្រ្តេស​ ឬ​ការ​ថប់បារម្ភ​ខ្ពស់​ក៏​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​​រំលាយ​អាហារ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​មាន​ភាព​ប្រសើរ​ឡើង​ យើង​គប្បី​អនុវត្ត​វិធីសាស្ត្រ​សាមញ្ញ​ទាំង​នេះ​។ ១. គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ក្រពះ​ និង​លំពែង​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​រាងកាយ​ ហើយ​វា​ក៏​ជា​ផ្នែក​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។ ដូច្នេះ​ហើយ​ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​អាច​​ធ្វើ​ឲ្យ​អាហារ​ពី​ក្រពះ​របស់​យើង​ឆ្លង​កាត់​ទៅ​កាន់​ពោះវៀន​តូច​កាន់​តែ​ងាយ​ស្រួល​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​បង្កើន​ការ​បញ្ចេញ​អង់ស៊ីម​លំពែង​ ដែល​មាន​តួនាទី​បំបែក​ចំណី​អាហារ​​។​ មួយ​វិញ​ទៀត​ វា​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​ពី​ការ​ក្រហាយ​ទ្រូង​​​ថែម​ទៀត​ផង​។ ២. ញ៉ាំ​អាហារ​ជាតិ​សរសៃ​ និង​អាហារ​ឡើង​មេ ជាតិ​សរសៃ​ជួយ​​ឲ្យ​យើង​បន្ទោបង់​ទៀងទាត់​ និង​ប្រក្រតី។​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ភាគ​ច្រើន​មាន​ជាតិ​​ស្ករ​ ខ្លាញ់​ និង​កាឡូរី​ទាប ដែល​រួម​មាន​សណ្ដែក​ ផ្លែ​ប័រ​ គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ផ្លែ​ប៉ោម​ និង​ផ្លែឈើ​ក្រៀម​។ល។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​បញ្ចូល​អាហារ​ឡើង​មេ​ ដូចជា​ទឹក​ដោះ​គោ​ជូរ​Probiotic ​និង​គីម​ឈី​ជា​ដើម​។ ៣. ជៀសវាង​អាហារ​ពិបាក​​រំលាយ​ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ដូចជា​ឈីស​បឺហ្គឺ​ ឬ​​ភីហ្សា​ អាច​ធ្វើ​ឲ្យ​យើង​​ហើម​ពោះ​រយៈពេល​​ជា​ច្រើន​ម៉ោង​ ពីព្រោះ​វា​ត្រូវការ​ពេលវេលា​ដើម្បី​ឲ្យ​រាងកាយ​ធ្វើ​ការ​រំលាយ​អាហារ​​ទាំង​នោះយូរ​​។​ ​ជា​ទូទៅ​ អាហារ​ប្រភេទ​នេះ​អាច​បង្កើន​ហ្គាស​ក្នុង​ក្រពះ ចុក​ពោះ​ ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​។ ៤. អង្គុយ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ នៅ​ពេល​ដែល​យើង​ដើរ​បណ្ដើរ​ញ៉ាំ​អាហារ​បណ្ដើរ​ យើង​អាច​ញ៉ាំ​អាហារ​កាន់​តែ​ច្រើន​ ពីព្រោះ​​ក្រពះ​របស់​យើង​​រំលាយ​អាហារ​​យ៉ាង​ឆាប់​រហ័ស​។​ ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​យើង​អង្គុយ​ចុះ​ ចរន្ត​ឈាម​របស់​យើង​នឹង​ដំណើរការ​កាន់​តែ​ល្អ​ប្រសើរ​។​ សូម្បី​តែ​ការ​អង្គុយ​ពែនភ្នែន​ញ៉ាំ​អាហារ​ក៏​ផ្ដល់​អត្ថប្រយោជន៍​កាន់​តែ​ច្រើន ពីព្រោះ​វា​អាច​ជួយ​សម្រួល​​សម្ពាធ​ឈាម​​នៅ​ជុំវិញ​បេះដូង​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដឹងអត់! ព្រីងមានប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ​

រដូវ​នេះ​ ប្រទេស​កម្ពុជា​យើង​កំពុង​តែ​សម្បូរ​ព្រីង​ ហើយ​គ្នា​យើង​មិន​តិច​នាក់​ទេ​ ទំនង​ជា​ចូល​ចិត្ត​ញ៉ាំ។ ផ្លែ​ឈើ​​តាម​រដូវ​មួយ​ប្រភេទ​នេះ មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​បែប​ណា​ដែរ? ខាង​ក្រោម​នេះ​ជា​ផល​ប្រយោជន៍​ផ្លែ​ព្រីង​ចំពោះ​សុខភាព​ដែល​គ្នា​យើង​ទំនង​មិន​សូវ​បាន​ដឹង​​ទាកទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ១. ផល​ប្រយោជន៍​ប្រព័ន្ធ​រំលាយ​អាហារ​ ព្រីង​ត្រូវ​បាន​អ្នក​ជំនាញ​ជឿ​​ថា​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់ ព្រោះ​ថា​ផ្លែឈើ​ប្រភេទ​នេះ​មាន​មាន​កាឡូរី​ទាប និង​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗផ្សេង​ទៀត​​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​បញ្ចេញ​ខ្លាញ់​ដែល​លើស​ចេញ​ពី​រាង​កាយ​បាន​យ៉ាង​ល្អ។ ព្រីង​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​រាក​រ៉ាំរ៉ៃ​ផង​ដែរ។ មួយ​វិញ​ទៀត ព្រីង​ ក៏​ជួយ​ដោះស្រាយ​បញ្ហា​ហើម​ពោះ ឬ​ហ្គាស​ក្នុង​ពោះ​ដូច​គ្នា​។ បន្ថែម​ពី​នេះ​ព្រីង ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ។ ផ្លែឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សារ​ធាតុ​បញ្ចុះ​នោមជួយ​ឲ្យ​រាង​កាយ និង​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើ​ការ​បាន​ល្អ និង​បន្ថយ​អាការៈ​ទល់លាមក​ ជួយ​ឲ្យ​បត់ជើង​បាន​ស្រួល​។ ២. ព្រីង​មាន​ផ្ទុក​សារធាតុចិញ្ចឹម​អ្វី​ខ្លះ?​ ព្រីង​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​កាឡូរី​ទាប​នោះ​ទេ តែ​ផ្លែ​នេះ​មាន​ផ្ទុក​វីតាមីន C ជាតិ​ដែក កាល់ស្យូម ម៉ាញ៉េស្យូម និង​អាស៊ីត​ហ្វូលិក​។ ដូច​គ្នា​ដែរ ព្រីង ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំ​ង​អុកស៊ីត​កម្ម សារធាតុ​បញ្ចុះ​នោម និង​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​។ ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ព្រីង​ទាំង​នេះ ក្រៅពី​មាន​ប្រយោជន៍​ដល់​សុខភាព​ប្រព័ន្ធ​រំលាយអាហារ ក៏​នៅ​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​បញ្ហា​ថ្លើម​ផ្សេង​ទៀត។ ដូច​គ្នា​ដែរ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម ក៏​អាច​ញ៉ាំ​ផ្លែ​ព្រីង​នេះ​បាន​ដែរ​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ផោមញឹកអ៊ីចឹង មានបញ្ហាសុខភាពអត់?

ផោម​ជា​រឿង​ធម្មតា​មួយ​សម្រាប់​មនុស្ស​យើង ប៉ុន្តែ​ថា​បើ​ផោម​ច្រើន​ពេក និង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ចូល​រួម​សកម្មភាព​សង្គម​ដោយ​សារ​តែ​បញ្ហា​ផោម​ញឹក​​មិន​អាច​គ្រប់​គ្រង​បាន​ នោះ​ជា​ពេល​ដែល​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​។ ១. ចំនួន​ផោម​ប្រចាំ​ថ្ងៃ​ មនុស្ស​យើង​ម្នាក់​ៗ​អាច​មាន​ចំនួន​ផោម​ប្រ​ចាំ​ថ្ងៃ​ខុស​ៗ​គ្នា ប៉ុន្តែ​ជា​ទូ​ទៅ​មនុស្ស​យើង​ម្នាក់​អាច​ផោម​ចន្លោះ​ពី​៥​ទៅ​១៥​ដង​ក្នុង​មួយ​ថ្ងៃ​។ ​មួយ​វិញ​ទៀត អ្នក​ជំនាញ​ខ្លះ​​ថា​ ក្នុង​ករណី​​យើង​ផោម​លើស​ពី​២៣ ដង​ក្នុង​មួយ​ថ្ងៃ​អាច​ចាត់​ទុក​ថា​ខុស​ធម្មតា ប៉ុន្តែ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​នោះ​ដែរ​។ ចំណែក​ក្លិន​របស់​ផោម​វិញ វា​អាស្រ័យ​លើ​អាហារ​ដែល​យើង​បា​ន​ញ៉ាំ។ អាហារ​មួយ​ចំនួន​ធ្វើ​ឲ្យ​ផោម​មាន​ក្លិន​ស្អុយ​ខ្លាំង​។ អាហារ​ដែល​យើង​ញ៉ាំ​នឹង​បង្កើន​ជា​ហ្គាស​នៅ​ក្នុង​ពោះ​វៀន​តូច និង​ពោះវៀន​ធំ​អំឡុង​ពេល​រំលាយ​។ ប្រូតេអ៊ីន​បាន​ពី​សាច់​សត្វ និង​ស៊ុត ជា​ដើម អាច​បង្ក​ឲ្យ​ផោម​មាន​ក្លិន​ស្អុយ ប៉ុន្តែ​អាហារ​មាន​ជាតិ​សរសៃ​រលាយ​​ដូច​ជា​បន្លែ និង​ផ្លែ​ឈើ ពេល​ផោម​មិន​មាន​ក្លិន​អាក្រក់​នោះ​ទេ​។ ផោម​មាន​ក្លិន​ស្អុយ​មិន​មែន​មាន​ន័យ​ថា​យើង​មាន​បញ្ហា​សុខ​ភាព​នោះ​ទេ គ្រាន់​តែ​វា​អាច​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​នៅ​ពេល​ផោម​ចំ​ពេល​យើង​នៅ​ជាមួយ​អ្នក​ផ្សេង​។ យ៉ាងណា ​បើ​យើង​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ការ​ផោម​ញឹក ឬ​គិត​ថា​​បញ្ហា​ផោម​នេះ​បង្ក​ការ​លំបាក​ដល់​ជីវិត​ប្រចាំ​ថ្ងៃ យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​ ​​២. តិចនិក​កាត់​បន្ថយ​ហ្គាស​ក្នុង​ពោះ​ បើ​យើង​មិន​ចង់​ផោម​ញឹក​ដែល​អាច​នាំ​ឲ្យ​ខ្មាស​គេ យើង​គួរ​អនុវត្ត​តិចនិក​នេះ៖​ ​ហាត់​ប្រាណ៖ ពេល​យើង​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​បាន​កាន់​តែ​ច្រើន នោះ​យើង​ក៏​អាច​កម្ចាត់​ហ្គាស​ក្នុង​ពោះវៀន​បាន​ច្រើន​តាម​ហ្នឹង​ដែរ​។ គ្នា​យើង​មាន​បញ្ហា​ផោម​ញឹក អាច​ផ្ដោត​ការ​ហាត់​ប្រាណ​លើ​សាច់​ដុំ​ពោះ ដែល​ជួយ​ដល់​ការ​ធ្វើ​​ចលនា​នៅ​ពោះ​វៀន។ គ្នា​​យើង​គួរ​ហាត់​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​បាន​យ៉ាង​តិច​ពី​បី​ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍​។​ បន្លែ​គួរ​កម្រិត​ការ​ញ៉ាំ៖ ​កំពុង​មាន​បញ្ហា​ផោម​ញឹក គ្នា​យើង​គួរ​កម្រិត​ការ​ញ៉ាំ​បន្លែ​ដូច​ជា​ស្ពៃក្ដោប ខាត់ណាខៀវ និង​ទំពាំង​បារាំង ជា​ដើម ព្រោះ​ថា​បន្លែ​ប្រ​ភេទ​នេះ​ផលិត​ហ្គាស​ច្រើន​ជាង​ប្រភេទ​បន្លែ​ផ្សេង​ទៀត​។ យ៉ាងណា ដោយ​សារ​តែ​បន្លែ​ប្រភេទ​នេះ​សម្បូរ​សារធាតុ​ចិញ្ចឹម ដូច​នេះ​គ្នា​យើង​មិន​ត្រូវ​រំលង​បន្លែ​ទាំង​នេះ​​គ្រប់​ពេល​នោះ​ទេ​។ កាត់​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង និង​អាហារ​ផ្អាប់៖ គ្រឿង​កំប៉ុង​​មាន​ជាតិ​កាបូន ដូច​ជា​ទឹកក្រូច ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​អាហារ​ផ្អាប់ ធ្វើ​ឲ្យ​កើត​ហ្គាស​ ឬ​បាន​ជួយ​ចិញ្ចឹម​ដល់​បាក់តេរី​ក្នុង​ពោះ​វៀន​​​ធ្វើ​ឲ្យ​កើត​មាន​ហ្គាស​ក្នុង​ពោះ​ច្រើន​។ ក្រៅពី​នេះ យើង​គួរ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច​ជា​មុន​តែ​ញឹក​ ញ៉ាំ​អាហារ​ និង​ផឹក​ទឹក​យឺត​ៗ​កុំ​បង្ខំ និង​កុំ​ទំពា​ស្ករ​កៅស៊ូ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ទំពា​ស្ករ​កៅស៊ូ​ ក្រោយបាយជះ​ឥទ្ធិពល​​ដល់​ការ​ធ្វើ​មេតាប៉ូលីស​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្វើ​មេតាប៉ូលីស​គឺ​​ជា​ដំណើរការ​ដែល​រាងកាយ​បំប្លែង​អាហារ​ និង​ភេសជ្ជៈ​ទៅ​ជា​ថាមពល។​ ​ពិត​ណាស់​ ដំណើរការ​ទំពា រំលាយ​អាហារ​ និង​បញ្ជូន​អាហារ ក៏​ត្រូវការ​ថាមពល​ផង​ដែរ​ ដែល​កត្តា​នេះ​អាច​​បង្កើន​​ការ​ធ្វើ​មេតាប៉ូលីស​។​ ​ពិត​ណាស់​ វា​គឺ​ជា​ដំណើរការ​ធម្មជាតិ​ ដែល​មាន​ឥទ្ធិពល​​លើ​អាយុ​ ទម្ងន់​រាងកាយ​ និង​​ភេទ​។ ​ចំណែក​ឯ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ក៏​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​ដូច​គ្នា​។​ សូម្បី​តែ​​ការ​ទំពា​ស្ករ​កៅស៊ូ​ ក៏​ត្រូវ​ការ​​ចលនា​ថ្គាម​ ដូច្នេះ​ហើយ​សកម្មភាព​នេះ​មាន​​​តម្រូវ​​ការ​ថាមពល​ជា​ចាំបាច់​។ ប្រសិទ្ធភាព​​នៃ​ការ​ទំពា​ស្ករ​កៅស៊ូ​ ​​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​Rhode Island​ បាន​សិក្សា​ស្វែង​យល់​​ពី​ផល​ប៉ះពាល់​នៃ​ការ​ទំពា​ស្ករ​កៅស៊ូ​ទៅ​លើ​ការ​​ធ្វើ​មេតាប៉ូលីស​។​ លោក​សាស្ត្រាចារ្យ​Kathleen Melanson បាន​រក​ឃើញ​ថា​ អ្នក​ដែល​ទំពា​ស្ករ​​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​រយៈពេល​​​២០​នាទី​ ចំនួន​៣​ដង​ ប្រើប្រាស់​កាឡូរី​ចំនួន​៦៧​តិច​ជាង​​​ធម្មតា​ និង​​កើន​ឡើង​ការ​ធ្វើ​មេតាប៉ូលីស​ចំនួន​៥%​។​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ការ​ទំពា​ស្ករ​កៅស៊ូ​រយៈពេល​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​ជួយ​ទ្រទ្រង់​ដល់​ការ​សម្រក​ទម្ងន់​​​ថែម​ទៀត​ផង​។ ជំរុញ​ការ​ធ្វើ​មេតាប៉ូលីស​យ៉ាង​មាន​ប្រសិទ្ធភាព​ ​​​បន្ថែម​ពី​​លើ​ការ​ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​ញឹកញាប់​ គ្នា​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ជា​រៀងរាល់​ថ្ងៃ​ ដើម្បី​បង្កើន​ការ​ធ្វើ​មេតាប៉ូលីស​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូចជា​ការ​ការ​ឡើង​ចុះ​កាំ​ជណ្ដើរ​ និង​រត់​ត្រឹក​ៗ​​ចំនួន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ គួបផ្សំ​នឹង​ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​​ផ្ទុក​ប្រូតេអ៊ីន​ កាបូអ៊ីដ្រាត​ចម្រុះ ​និង​ខ្លាញ់​សុខភាព​ជា​ញឹកញាប់​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​ក៏​អាច​ជួយ​បញ្ចៀស​ការ​ញ៉ាំ​អាហារ​សម្រន់​​មិន​ចាំបាច់​ ដែល​ជួយ​ឲ្យ​យើង​អាច​គ្រប់គ្រង​ទម្ងន់​ខ្លួន​បាន​យ៉ាង​​​ល្អ​​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

មិនញ៉ាំ​អាហារ​ពេល​ល្ងាច​ អាច​នាំ​ឲ្យ​ឡើង​ទម្ងន់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​មួយ​ចំនួន​ជឿ​ថា​ ការ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​ពួក​គេ​ស្រក​ទម្ងន់​​បាន​ ​តើ​ជំនឿ​នេះ​ គឺ​ជា​ការ​ពិត​ដែរ​ឬ​ទេ​?​ ​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មិន​ញ៉ាំ​អាហារ​ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ថយ​ចុះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​សមត្ថភាព​ក្នុង​ការ​គិត​ពិចារណា ពីព្រោះ​ខួរ​ក្បាល​ប្រើប្រាស់​គ្លុយកូស​ ដើម្បី​​​ដំណើរការ​​ ហើយ​​ប្រសិនបើ​​គ្លុយកូស​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​​ទេ​នោះ​​ រាងកាយ​របស់​យើង​ក៏​មិន​អាច​បំពេញ​ការងារ​​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ​។ ​ជាក់​ស្ដែង ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ធ្វើ​ឲ្យ​មនុស្ស​យើង​​មាន​អារម្មណ៍​នៅមិនសុខ ច្របូកច្របល់​ និង​អស់​កម្លាំង​។​ រាងកាយ​ក៏​ចាប់ផ្ដើម​បង្កើន​​ការ​ផលិត​អ័រម៉ូន​Cortisol ដែល​ធ្វើ​ឲ្យ​យើង​តានតឹង​ និង​ឃ្លាន​។​ លើស​ពី​នេះ​ ការ​មិន​ញ៉ាំ​អាហារ​ក៏​អាច​បណ្ដាល​ឲ្យ​ការ​ធ្វើ​មេតាប៉ូលីស​មាន​ការ​យឺតយ៉ាវ ដែល​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ ឬ​ពិបាក​ក្នុង​ការ​ស្រក​ទម្ងន់​។ ​មិន​ញ៉ាំ​អាហារ ធ្វើ​ឲ្យ​រាងកាយ​ឃ្លាន​អាហារ​កាន់​តែ​ខ្លាំង​ ជា​ទូទៅ​ នៅ​ពេល​ដែល​គ្នា​យើង​មិន​ញ៉ាំ​អាហារ​ ឬ​បង្អត់​អាហារ​ខ្លួន​ឯង​រយៈពេល​យូរ​ ​រាងកាយ​របស់​យើង​​នឹង​ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​អាច​ជ្រើសរើស​​អាហារ​ផ្សេង​ៗ​ដែល​មិន​​ល្អ​ចំពោះ​សុខភាព​មក​ញ៉ាំជំនួស​វិញ​ថែម​ទៀត​ផង​។ ​ទម្លាប់​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជះឥទ្ធិពល​ដល់​ការ​ឡើង​ទម្ងន់​ ​​យោង​តាម​ការ​សិក្សា​​នៅ​សាកលវិទ្យាល័យ​អូសាកា ដែល​សិក្សា​ពី​ការ​វាយតម្លៃ​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ពេល​ថ្ងៃត្រង់​ និង​ពេល​ល្ងាច បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​យើង​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​។ ជា​ធម្មតា​ អាហារ​ពេល​ល្ងាច ​ជា​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ ដូចជា​ប្រូតេអ៊ីន​ដែល​គ្មាន​ខ្លាញ់​ និង​បន្លែ​ ដូច្នេះ​ហើយ​ ការ​ខកខាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​គុណភាព​អាហារ​ថយ​ចុះ​។ ​ ​ ​តិចនិក​កុំ​ឲ្យ​រំលង​ការ​ញ៉ាំ​អាហារ​​​​ ទោះ​បី​ជា​យើង​រវល់​យ៉ាង​ណា​ក៏​ដោយ​ ការ​ញ៉ាំ​អាហារ​​ឲ្យ​បាន​ទៀងទាត់ គឺ​ជា​រឿង​សំខាន់​ណាស់​។​ ​ចូរ​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ។ ញ៉ាំ​តិចៗ​ ប៉ុន្តែ​ញឹកញាប់​ ​ញ៉ាំ​​អាហារ​សម្រន់​ផ្សេង​ៗ​ ​​ដូចជា​ទឹក​ដោះ​គោ​ជូរ​ ​ឬ​គ្រាប់​ធញ្ញជាតិ ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ និង​ជាតិ​សរសៃ​ខ្ពស់​។ រៀបចំ​ផែនការ​អាហារ​​ទុក​ជា​មុន។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

គ្រោះថ្នាក់ប្រព័ន្ធរំលាយអាហារទាំង៥ ដោយសារផឹកស្រាជោកជាំ

ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​កំពុង​តែ​ក្លាយ​ជា​បញ្ហា​សកល​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ផឹក​ជួប​បញ្ហា​សុខ​ភាព​ផង និង​បញ្ហា​ហិរញ្ញវត្ថុ​ផង​។ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយអាហារ​ ដែល​អាច​នាំ​ឲ្យ​ខូច​ខាត​ក្រពះ​ពោះ​វៀន និង​សរីរាង្គ​ផ្សេង​ទៀត​។​ ជាតិ​អាល់​កុល​​ និង​សារធាតុ​មួយ​ចំនួន ក្នុង​គ្រឿង​ស្រវឹង​ អាច​ធ្វើ​ឲ្យ​រលាក​ពោះ​វៀន​តូច​តាម​វិធី​ច្រើន​យ៉ាង។ ការ​រលាក​នេះ​ ក៏​អាច​បង្ក​ឲ្យ​ទៅ​ជា​​មាន​បញ្ហា​ដល់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាង​កាយ​​ទាំង​​បញ្ហា​ដោយ​កន្លែង និង​ជា​ប្រព័ន្ធ​។ ប្រព័ន្ធ​រំលាយអាហារ មាន​ចាប់​តាំង​ពី​មាត់ បំពង់ក បំពង់អាហារ ថ្លើម លំពែង និង​រន្ធ​គូទ។ ខាង​ក្រោម​នេះ​ផល​ប៉ះ​ពាល់​បង្ក​ឡើង​ដោយ​គ្រឿងស្រវឹង​លើ​ប្រព័ន្ធ​រំលាយ​អាហារ​៖ ១. មាត់​ និង​បំពង់ក ជាតិ​អាល់កុល​អាច​ជ្រាប​ចូល​ក្នុង​ទឹក​មាត់​មនុស្ស​យើង​បាន​យ៉ាង​លឿន និង​បំប្លែក​ទៅ​ជា​ acetaldehyde ដែល​អាច​បំផ្លាញ​ជាលិកា​​នៅ​ក្នុង​មាត់​បាន​។ ការ​សិក្សា​មួយ​នៅ​ចក្រ​ភព​អង់គ្លេស​បាន​រក​ឃើញ មួយ​ភាគ​បី​នៃ​អ្នក​មាន​ជំងឺ​មហារីក​មាត់ និង​បំពង់​ក គឺ​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង​។ បន្ថែម​ពី​នេះ អ្នក​ជក់បារី និង​ផឹក​ស្រា កាន់​តែ​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ការ​កើត​ជំងឺ​មហារីក​មាត់​។​ ២. បំពង់​អាហារ​ ពេល​យើង​លេប​គ្រឿង​ស្រវឹង​ចូល​ក្នុង​ពោះ​តាម​បំពង់​អាហារ ជាតិ​អាល់​កុល​​អាច​បំផ្លាញ​កោសិកា​ក្នុង​បំពង់អាហារ​បាន​ និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក​បំពង់​អាហារ​ដូច​គ្នា​ដែរ​។ បន្ថែម​ពី​នេះ វា​ក៏​អាច​បង្ក​ជា​ការ​ច្រាល​អាស៊ីដ​ក្រពះ ដែល​នាំ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់​។​ ៣. ក្រពះ ពេល​យើង​ផឹក​គ្រឿង​ស្រវឹង ជាតិ​អាល់កុល​នឹង​ត្រូវ​ស្រូប​ចូល​ក្នុង​ចរន្ត​ឈាម និង​ពោះវៀន​តូច។ ទោះបីជា​យើង​ផឹក​ម្ដង​ម្កាល ឬ​ជា​ប្រចាំ​ក្ដី ជាតិ​អាល់កុល​អាច​រំខាន​ដល់​ដំណើរការ​ក្រពះ​យើង​បាន​។ ជាតិ​អាល់កុល​អាច​រំខាន​ដល់​ដំណើរ​ការ​ផលិត​អាស៊ីដ បង្ក​ការ​រំខាន​លើ​លទ្ធភាព​កម្ចាត់​បាក់តេរី​អាក្រក់ ដែល​ចូល​ក្នុង​ក្រពះ នាំ​ឲ្យ​បាក់តេរី​ទាំង​នោះ​អាច​បន្ត​ចូល​ដល់​ពោះ​វៀន​តូច​ផ្នែក​ខាង​លើ​បាន​។ ៤. ថ្លើម ថ្លើម​ជា​សរីរាង្គ​សំខាន់​មួយ​ក្នុង​ការ​កម្ចាត់​ជាតិពុល​ចេញ​ពី​រាងកាយ​។ យ៉ាងណា ថ្លើម​បាន​បំបែក​អាល់​កុល​តាម​វិធី​ច្រើន​យ៉ាង ដែល​ការណ៍​នេះ​បែរជា​អាច​ធ្វើ​ឲ្យ​ជាតិ​អាល់កុល​បំប្លែង​ទៅ​ជា acetaldehyde ដែល​ជា​កោសិកា​ពុល និង​បង្ក​ឲ្យ​​មាន​ការ​ប្រែ​ប្រួល​ការ​រលាក​នៅ​ក្នុង​ថ្លើម​។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

​រូបមន្ត​ងាយ​ៗ​ សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​មាន​ប្រសិទ្ធភាព

អាហារ​កែច្នៃ​ច្រើន​ជ្រុល​ គួប​ផ្សំ​នឹង​បែបបទ​រស់​នៅ​ដ៏​មមាញឹក អាច​ធ្វើ​ឲ្យ​​បំពង់​រំលាយ​អាហារ​​របស់​យើង​មាន​​ភាព​អសកម្ម​ រលាក​ និង​នឿយហត់​។​ ​របប​អាហារ​បំបាត់​ជាតិ​ពុល​ អាច​ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការ​ចាប់ផ្ដើម​ញ៉ាំ​របប​អាហារ​សុខភាព​ ខណៈ​ពេល​ដែល​​វា​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ពិត​ណាស់​ រាងកាយ​របស់​យើង​​មាន​ប្រព័ន្ធ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​រួច​ជា​ស្រេច ​ហើយ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ថ្លើម​របស់​យើង​ផ្ទាល់​។​ ដើម្បី​គាំទ្រ​ដល់​ដំណើរ​បន្សាប​ជាតិ​ពុល​នេះ យើង​គប្បី​​កាត់បន្ថយ​អាហារ​កែច្នៃ​ និង​គ្រឿង​ស្រវឹង​​ ដោយ​ងាក​មក​ញ៉ាំ​ពពួក​អាហារ​សុខភាព​ដូចជា​បន្លែ​ និង​ផ្លែឈើ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ និង​ជៀសវាង​ការ​ជក់​បារី​។ យ៉ាង​ណា​មិញ គ្នា​យើង​ក៏​អាច​​បន្ថែម​ប្រភេទ​អាហារ​ទាំង​នេះ​ ដើម្បី​ជួយ​​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែ​ប្រសើរ​ឡើង​។ ១. ទឹក​ផ្លែឈើ​ ឬ​បន្លែ​ស្រស់​ ការ​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​បន្លែ​ស្រស់​ចំនួន​ពីរ​បី​កែវ​​ អាច​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ចាំបាច់​ និង​ជាតិ​សរសៃ​ដែល​ល្អ​ចំពោះ​សុខភាព​ពោះវៀន​ ព្រម​ទាំង​​ជួយ​ពង្រឹង​ដល់​បំពង់​រំលាយ​អាហារ​។​ ដូចនេះ​ហើយ​ យើង​គប្បី​​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​​នេះ​ ជាមួយ​នឹង​អាហារ​សុខភាព​ ទើប​ជា​ការ​ប្រសើរ​។ ប៉ុន្តែ​​យើង​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​ ឬ​បន្លែ​នៅ​ក្នុង​រយៈពេល​វែង​ឡើយ​ ពីព្រោះ​ការ​លាង​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​​លើស​ពី​៣​ថ្ងៃ អាច​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ទទួល​ផល​ប៉ះពាល់​ ដោយ​បាត់បង់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ  ដូចជា​ប្រូតេអ៊ីន​ និង​ខ្លាញ់​ ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​សាច់​ដុំ​ កាត់បន្ថយ​មុខងារ​ខួរ​ក្បាល​​និង​​រំខាន​ដល់​អ័រម៉ូន​របស់​យើង​ថែម​ទៀត​ផង​។ ២. អាហារ​ជាតិ​សរសៃ​ ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​ជាតិ​សរសៃ​គឺ​ជា​សមាសធាតុ​សំខាន់​ក្នុង​ការ​សម្អាត​​ ពីព្រោះ​វា​​ជួយ​ឲ្យ​រាងកាយ​របស់​យើង​កម្ចាត់​ចោល​កាក​សំណល់​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ​ជាតិ​សរសៃ​ស្រូប​យក​ទឹក​ ដើម្បី​ពង្រីក​ និង​ជួយ​ដល់​ពោះវៀន​តូច​​ផ្នែក​ខាង​ក្រោម​ ដើម្បី​បណ្ដេញ​កាក​សំណល់​ចេញ​មក​ក្រៅ​។ រី​ឯ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​មាន​ដូចជា​​ពពួក​បន្លែ​ និង​ផ្លែឈើ​​ មាន​ផ្លែ​ក្រូច​ ​សារី ប៊ឺរី​ ​ត្រសក់​ស្រូវ​  ​ផ្កា​ខាត់​ណា​ខៀវ​ ការ៉ុត​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អ្នកជំងឺខ្សោយពោះវៀន គួរតមអាហារអ្វីខ្លះ មិនធ្វើឲ្យបញ្ហាធ្ងន់ធ្ងរ?

ជំងឺ​ខ្សោយ​ពោះវៀន ជា​បណ្តុំ​រោគ​សញ្ញា​បញ្ជាក់​ថា អ្នក​ជំងឺ​មាន​បញ្ហា​ក្នុង​ពោះវៀន។ ជំងឺ​នេះ​ត្រូវ​បាន​ឲ្យ​ឈ្មោះ​ផ្សេងៗ​គ្នា​ទៅ​តាម​និយម​របស់​គ្រូពេទ្យ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពន្យល់​អ្នក​ជំងឺ​ដូចជា ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ជំងឺ​ខ្យល់ក្នុង​ពោះវៀន ឬហើម​ពោះវៀន​ជាដើម។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ អ្នក​ជំងឺ​ខ្សោយ​ពោះវៀន​ភាគ​ច្រើន​បង្ហាញ​នូវ​រោគ​សញ្ញា​ដូចជា រាករូស ឈឺ ចុកឆ្អល់ តឹង​ណែន​ក្នុង​ពោះ ញ៉ាំ​ឆាប់​ឆ្អែត ឬ​ទល់​លាមក​ជាដើម។ ចំណែក​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​បញ្ហា​ខ្សោយ​ពោះវៀន​កើត​ឡើង​បាន​អាច​មក​ពី​ការ​ឆ្លង​មេរោគ​ទៅ​ក្នុង​ពោះវៀន កើត​ស្ត្រេស​ខ្លាំង​ពេក និង​ការ​ផ្លាស់ប្ដូរ​ពពួក​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​របស់​យើង។ ជំងឺ​ខ្សោយពោះវៀន​មិន​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ដូច​បង្ក​ជា​ជំងឺ​មហារីក​ពោះវៀនទេ ប៉ុន្តែ​បើ​យើង​មាន​បញ្ហា​រាករូស​រ៉ាំរ៉ៃ ឬ​ទល់​លាមក​រ៉ាំរ៉ៃ វា​អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​ឫសដូងបាត​។ លើស​ពី​នេះ ជំងឺ​ខ្សោយ​ពោះវៀន​អាច​ធ្វើ​ឲ្យ​គុណភាព​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថយចុះ ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​របស់​អ្នក​ជំងឺ និង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​បញ្ហា​កង្វះ​ជាតិ​ទឹក។ តើ​អ្នក​ជំងឺ​ខ្សោយ​ពោះវៀន គួរ​តម​អ្វី​ខ្លះ? ជា​ទូទៅចំណី​អាហារ​មិន​មែន​ជា​កត្តា​បង្ក​ជំងឺ​ខ្សោយ​ពោះវៀន​ទេ ប៉ុន្តែ​ចំណី​អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មាន​លេច​ចេញ​រោគ​សញ្ញា​ខ្សោយ​ពោះវៀន​កាន់តែ​ច្បាស់ និង​ខ្លាំង​ក្លា។។ អ្នក​ជំងឺ​ម្នាក់ៗ​អាច​ឆ្លើយ​តប​ទៅ​នឹង​ចំណី​អាហារ​ខុស​ៗគ្នា​ដូចជា៖ - ខ្លះ​ញ៉ាំ​ម្ជូរ​មិន​បាន - ខ្លះ​ញ៉ាំ​ស៊ុត​មិន​បាន - ខ្លះ​ញ៉ាំ​បន្លែ​មិន​បាន​។ល។ នេះ​មាន​ន័យ​ថា ការ​តម​ចំណី​អាហារ​ធ្វើ​ទៅ​តាម​ករណី​របស់​អ្នក​ជំងឺ​នីមួយៗ។ ជំងឺ​ខ្សោយ​ពោះវៀន​នេះ មិន​ទាន់​មាន​វិធី​បង្ការ​ណា​មួយ​ជាក់​លាក់​ទេ ព្រោះ​មូលហេតុ​ពិត​ប្រាកដ​នៃ​ជំងឺ​ខ្សោយ​ពោះវៀន​មិន​ទាន់​រក​ឃើញ​នៅឡើយ ប៉ុន្តែ ​គេ​សង្កេត​ឃើញ​ថា សុខភាព​ផ្លូវចិត្ត​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ជំងឺ​នេះ។ អ្នក​ដែល​មាន​សម្ពាធ​ការងារ ឬ​គ្រួសារ​ច្រើន ភាគ​ច្រើន​មាន​បញ្ហា​នេះ​ជា​ញឹក​ញាប់។ អ្នក​ដែល​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ ភាគច្រើន​មិន​មាន​បញ្ហា​នេះ​ទេ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ