បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជាបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត​ជា​ច្រើន បូករួម​ទាំង​​​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

រាក​ធម្មតា និង​រាក​មួល​ជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​គ្នា​។ ចំពោះ​រោគសញ្ញា​វិញ រាក​ធម្មតា និង​រាក​មួល​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន​ ដូចជា​ចុក​ពោះ ចង្អោរ និង​ហើម​ពោះ។ ស្រប​ពេល​ដែល​ការ​រាក​ធម្មតា ជា​ស្ថានភាព​ដែល​លាមក​រាវ​ខ្លាំង ​​បញ្ហា​រាក​មួល​ជា​ការ​ឆ្លង​មេរោគ​ ឬ​រលាក​ពោះវៀន​ ដែល​អាច​នាំ​ឲ្យ​មាន​ឈាម​ក្នុង​លាមក​រាវ​។ រោគសញ្ញា​នៃ​រាក​ធម្មតា និង​រាក​មួល ​​​​រាក​ធម្មតា លាមក​រាវ​ បន្ទោបង់​ញឹកញាប់​ និង​ភ្លាម​ៗ ចង្អោរ ចុក​ពោះ រាក​មួល ឈឺ​បន្ទោបង់​ភ្លាម​ៗ លាមក​រាវ ចុក​ពោះ ក្អួត ចុក​សាច់​ដុំ គ្រុន​ក្តៅ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​បង្ក មូលហេតុ​បង្ក​នៃ​រាក​ធម្មតា ជា​ទូទៅ រាក​ធម្មតា អាច​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន​ រួម​មាន​៖ ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន បញ្ហា​ប្រព័ន្ធរំលាយ​អាហារ ការ​ឆ្លង​ប៉ារ៉ាស៊ីត ជំងឺ​រលាក​ពោះវៀន​ធំ អាហារ​​មួយ​ចំនួន ការ​ព្យាបាល​ដោយ​កាំរស្មី មូលហេតុ​នៃ​បញ្ហា​រាគ​មួល ផ្ទុយ​នឹង​ការ​រាករូស​ធម្មតា រាក​មួល​ បណ្តាល​មក​ពី​មេរោគ ឬ​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ។ ពពួក​បាក់តេរី​ដែល​បណ្តាល​ឲ្យ​រាក​មួល​រួម​មាន​ Shigella, Salmonella, Escherichia coli និង​Campylobacter។ វិធី​បង្ការ​រាក​ធម្មតា និង​រាក​មួល ញ៉ាំ​ទឹក​ស្អាត ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​បន្ទោបង់​រួច។ គន្លឹះ​ដោះស្រាយ​បញ្ហា​រាក​ធម្មតា និង​រាក​មួល […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ចាប់អារម្មណ៍ផង! រោគសញ្ញា ៥ ជាសញ្ញាជំងឺពោះវៀនដុះខ្នែង

ជំងឺ​ពោះវៀន​ដុះ​ខ្នែង ជាពាក្យដែលយើងនិយម​ហៅ តែ​មិនត្រឹមត្រូវទេ។ ​ពាក្យ​បច្ចេកទេស​របស់​ជំងឺ​នេះ​ត្រឹមត្រូវ​នោះ​ហៅ​ថា ជំងឺ​រលាក​ខ្នែង​ពោះវៀន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ លោក​បន្ត​ថា ការ​បណ្ដោយ​ឲ្យ​ជំងឺ​រលាក​ខ្នែង​ពោះវៀន​បន្ត​កាន់​តែ​យូរ​នោះ វា​អាច​ប៉ះពាល់​ដល់​ជីវិត​របស់​អ្នក​ជំងឺ​បាន។ ដូច​នេះ បើ​សង្កេត​ឃើញ​ថា ខ្លួន​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ អាច​ជា​សញ្ញា​បញ្ជាក់​ថា កំពុង​ប្រឈម​នឹង​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ហើយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ និង​ព្យាបាល​ត្រឹម​ត្រូវ។ ១. ឈឺ​ចុក​ចាប់​ក្នុង​ពោះ​ខ្លាំង​ខុស​ធម្មតា ជំងឺ​រលាក​ខ្នែង​ពោះវៀន ជា​ធម្មតា​មាន​អាការៈ​ឈឺ​ចុកចាប់​នៅ​ក្នុង​ពោះ​ខ្លាំង ហើយ​លាត​សន្ធឹង​រាលដាល​នៅ​ក្រោម​ពោះ​​ផ្នែក​ខាង​ស្តាំ។ អាការៈ​ឈឺ​ចុកចាប់​នឹង​កាន់​តែ​ខ្លាំង​ឡើងៗ រាល់​ពេល​ដែល​ធ្វើ​សកម្មភាព​ដូចជា ដើរ ក្អក បើកបរ ឬ​ឈឺ​ចុកចាប់​ខ្លាំង​ពេញ​ផ្ទៃ​ពោះ​ទាំង​មូល​តែ​ម្តង​ជាដើម។ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ ២. ក្អួត​ចង្អោរ យើង​អាច​មាន​អារម្មណ៍​ចង់​ក្អួត​ចង្អោរ ឬ​ក្អួត​តែ​ម្តង ថែម​ទាំង​មិន​ចង់​ញ៉ាំ​អាហារ​អ្វី​ទាំង​អស់ ដោយសារ​តែ​ការ​រលាក​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បំពង់​រំលាយ​អាហារ និង​ប្រព័ន្ធ​ប្រសាទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ក្អួត​ចង្អោរ​បែប​នេះ។ តែ​អាការៈ​នេះ អាច​ច្រឡំ​ជាមួយ​បញ្ហា​ក្រពះ​ពោះ​វៀន​ផ្សេង​ដែរ ហើយ​ម្យ៉ាង​វិញ​ទៀត​អ្នក​ជំងឺ​រលាក​ខ្នែង​ពោះ​វៀន​មួយ​ចំនួន ក៏​មិន​មាន​ចេញសញ្ញា ឬ​អាការៈ​អស់​ទាំង​នេះ​ដែរ។   ៣. ឈឺ​នោម​ញឹក​ញាប់ មាន​មនុស្ស​មួយចំនួន​មាន​ខ្នែង​ពោះវៀន​ជិត​អាង​ត្រគាក​សដែល​នៅ​ជិត​ផ្លោកនោម​បំផុត ដូច្នេះ​នៅ​ពេល​ដែល​ខ្នែង​ពោះវៀន​រង​នូវ​ការ​រលាក វា​ក៏​ប៉ះពាល់​ដល់​ផ្លោកនោម ដែល​អាច​ធ្វើ​ឲ្យ​យើង​អារម្មណ៍​ចង់​តែ​ទៅ​បន្ទប់​ទឹក​គ្រប់​ពេល ហើយ​ថែម​ទាំង​មាន​អាការៈ​ឈឺ​ចុកចាប់​ពេល​នោម​ម្តងៗ​ទៀត​ផង។ ៤. គ្រុន​ក្តៅ អាការៈ​គ្រុនក្តៅ និង​ញាក់ ជា​សញ្ញា​បញ្ជាក់​បាន​ថា ផ្នែក​ណា​មួយ​នៃ​រាងកាយ​យើង​កំពុង​តែ​រង​ការ​រលាក​ហើយ។ វា​ក៏​ជា​សញ្ញា​មួយ​ដែល​ជាតិ​គីមី​ក្នុង​ខ្លួន កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ផងដែរ ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ក្តៅ និង​គ្រុន​ញាក់​បែប​នេះ។ ៥. វង្វេង​ស្មារតី ក្រៅ​ពី រោគ​សញ្ញា​ខាង​លើ ប្រសិន​ជា​យើង​ស្រាប់​តែ​មាន​អាការៈ​វង្វេង​វង្វាន់ នោះ​បាន​ន័យ​ថា​ជំងឺ​រលាក​ខ្នែង​ពោះវៀន​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ហើយ ដែល​វា​បាន​បង្ក​ឲ្យ​ខួរក្បាល​ខ្វះ​ខាត​អុកស៊ីហ្សែន ដើម្បី​ដំណើរ​ការ​ខួរក្បាល […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដើរបន្តិចបន្តួចក្រោយញ៉ាំអាហារ​មានប្រយោជន៍ដល់ក្រពះពោះវៀន

គ្នា​យើង​ប្រ​ហែល​ជា​អាច​ប្លែក​ចិត្ត​បន្តិច​ពេល​ដឹង​ថា​ការ​ដើរ​បន្តិច​បន្តួច​ក្រោយ​ញ៉ាំ​អាហារ​មាន​គុណសម្បត្តិ​ច្រើន​យ៉ាង​។ យ៉ាងណា នេះ​ជា​ការ​ពិត​ ដែល​គ្នា​យើង​គួរ​ដឹង ហើយ​អាច​អនុវត្ត​ដើម្បី​សុខ​ភាព​។ ១. គុណប្រយោជន៍​ ការ​ដើរ​ក្រោយ​ញ៉ាំ​អាហារ​​ជួយ​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​បាន​កាន់​តែ​ប្រសើរ​។ ចលនា​រាង​កាយ បាន​ជួយ​ដល់​ការ​រំលាយ​អាហារ​តាមរយៈ​ជំរុញ​ឲ្យ​មាន​ការ​រំញោច​នៅ​ក្រពះ និង​ពោះវៀន​។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​អាហារ​ដែល​យើង​ញ៉ាំ​ធ្វើ​ចលនា​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​លឿន​។ បន្ថែម​ពី​នេះ ការ​ធ្វើ​ចលនា​បន្តិច​បន្តួច​ក្រោយ​ញ៉ាំ​អាហារ​ទំនង​ជា​អាច​ជួយ​ការ​ពារ​សុខភាព​​ប្រព័ន្ធ​រំលាយអាហារ​បាន​ដូច​គ្នា​។ តាម​ទិន្នន័យ​ថ្មីៗ​នេះ បង្ហាញ​ថា​ពេល​វេលា​ដែល​ល្អ​បំផុត​សម្រាប់​ដើរ​ក្រោយ​អាហារ​គឺ​​អាច​ថា​ភ្លាមៗ​ក្រោយ​ញ៉ាំអាហារ ឬ​យូរ​ជាង​នេះ​បន្តិច​​។ ការ​ដើរ​ភ្លាមៗ​ក្រោយ​ញ៉ាំ​អាហារ​ អាច​ជួយ​បង្កើន​ការ​រំលាយអាហារ និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន​ទៀត​ផង​។ ការ​ដើរ​ក្រោយ​​ញ៉ាំ​អាហារ គ្នា​យើង​អាច​មាន​ជម្រើស តែ​ថា​បើ​ដើរ​ក្រោយ​ពេល​អាហារ​ល្ងាច អាច​ជា​ពេល​ដែល​ល្អ​បំផុត​មួយ​​។ ២. គួរ​ដើរ​រយៈពេល​ប៉ុន្មាន?​ ជា​ការ​ណែ​នាំ ការ​ដើរ​ក្រោយ​ញ៉ាំ​អាហារ គួរ​តែ​ធ្វើ​ឡើង​ត្រឹម​រយៈពេល​១០​នាទី​ ចំពោះ​ការ​ចាប់​ផ្ដើម​ដំបូង​ៗ​ បន្ទាប់​មក​គ្នា​យើង​អាច​បង្កើន​រយៈពេល​តាម​ដែល​រាង​កាយ​យើង​អាច​ទទួល​យក​បាន​។​ ការ​ដើរ​ប្រហែល​១០​នាទី ជួយ​ឲ្យ​យើង​ទទួល​បាន​គុណ​ប្រ​យោជន៍​ចំពោះ​ប្រ​ព័ន្ធ​រំលាយអាហារ​ដូច​បាន​រៀប​រាប់​ខាង​លើ​។ នៅ​ពេល​ដែល​យើង​ទម្លាប់​ដើរ​បាន​ក្នុង​រយៈពេល​ប្រហែលជា​១០​នាទី​រាល់​ថ្ងៃ​ហើយ គ្នា​យើង​អាច​ចាប់​ផ្ដើម​បង្កើន​ការ​ដើរ​នេះ​រហូត​ដល់​៣០​នាទី ដើម្បី​ទទួល​បាន​ប្រយោជន៍​​ដល់​សុខភាព​កាន់​តែ​ច្រើន​។​ យ៉ាងណា គ្នា​យើង​កុំ​ច្រឡំ​ថា បើ​ដើរ​ក្រោយ​បាយ​បាន​ប្រយោជន៍​ច្រើន នោះ​រត់​រឹត​តែ​បាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​កាន់​តែ​ច្រើន​នោះ។ ការ​រត់​ក្រោយ​បាយ​​ មិន​ត្រឹម​តែ​មិន​ល្អ​ចំពោះ​ប្រ​ព័ន្ធ​រំលាយ​អាហារ​ទេ តែ​វា​បែរ​ជា​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រ​ព័ន្ធ​រំលាយអាហារ​ទៅ​វិញ ដូច​ជា​ចង្អោរ ចាល់​អាស៊ីដ​ក្រពះ ឬ​ពិបាក​រំលាយ​អាហារ​ទៅ​វិញ​។ ជា​ការ​ណែនាំ គ្នា​យើង​មិន​ត្រូវ​ដើរ​ក្នុង​ល្បឿន​លឿន​ពេក​ដែរ ជា​ការ​ល្អ​គឺ​ដើរ​ក្នុង​ល្បឿន​ប្រហែល​៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?​

ជា​ទូ​ទៅ​​ អាហារ​ដែល​យើង​ញ៉ាំ​ត្រូវ​ការ​ពេល​ចន្លោះ​ពី​២៤​ទៅ​៧២​ម៉ោង​ដើម្បី​ឆ្លងកាត់​ប្រ​ព័ន្ធ​រំលាយ​អាហារ​។ ពេល​វេលា​ជាក់​លាក់​ណា​មួយ គឺ​អាស្រ័យ​លើ​ប្រភេទ​អាហារ​ និង​បរិមាណ​អាហារ​ដែល​យើង​ញ៉ាំ​។ ល្បឿន​នៃ​ការ​រំលាយ​អាហារ​ក៏​អាស្រ័យ​លើ​កត្តា​ភេទ ការ​ធ្វើ​មេតាប៉ូលិស និង​ថា​តើ​ប្រព័ន្ធ​រំលាយអាហារ​របស់​យើង​មាន​បញ្ហា​ដែរ​ឬ​អត់។​ ​បើ​យើង​ញ៉ាំ​សាច់ និង​ត្រី ការ​រំលាយ​អាហារ​អាច​ស៊ីពេល​ដល់​ទៅ​ពីរ​ថ្ងៃ​។ ប្រូតេអ៊ីន និង​ខ្លាញ់​មាន​ម៉ូលេគុល​សាំញ៉ាំ​ដែល​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​បំបែក​។ ប៉ុន្តែ​សម្រាប់​បន្លែ​ និង​ផ្លែ​ឈើ សម្បូរ​ជាតិ​សរសៃ​វិញ អាច​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​យើង​តិច​ជាង​មួយ​ថ្ងៃ​ផង​។ ជា​ការពិត​អាហារ​សម្បូរ​សារធាតុ​សរសៃ នឹង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព​។​ ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ និង​ការពារ​ខ្លួន​ពី​បញ្ហា​រាក ឬ​ទល់លាមក យើង​គួរ​អនុវត្ត​តិចនិក​ទាំង​នេះ​។​ ញ៉ាំ​បន្លែ ផ្លែឈើ៖ បន្លែ ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​ជាតិ​សរសៃ​ជួយ​ឲ្យ​​រំលាយអាហារ​បាន​ស្រួល និង​លឿន​។ ​កម្រិត​ការ​ញ៉ាំ​សាច់​ក្រហម​៖ ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា​សាច់​ក្រហម​មាន​បញ្ចេញ​សារធាតុ​គីមី​ម្យ៉ាង​ដែល​មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំងឺ​បេះដូង​។ ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ចលនា និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​ធ្វើ​ចលនា​ដែរ​។ យើង​អាច​ដើរ​បន្តិច​បន្ទាប់​ពី​ញ៉ាំ​អាហារ ដើម្បី​ការ​ពារ​បញ្ហា​ហើម​ពោះ។ ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​ទម្ងន់​ខ្លួន​យើង​នៅ​ថេរ​ល្អ ដែល​អាច​ជួយ​យើង​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​មួយ​ចំនួន និង​ជំងឺ​ផ្សេង​មួយ​ចំនួន​ទៀត​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយអាហារ​។​ គេង​ឲ្យ​បាន​គ្រប់​គ្រាន់​៖ ការ​គេង​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ធាត់​បាន​ ដែល​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​ កាត់បន្ថយ​ស្ត្រេស​៖ កើត​ស្ត្រេស​ខ្លាំង​ពេក​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​យើង​មាន​បញ្ហា ដូច​ជា​ចាល់​​អាស៊ីដ​ក្រពះ និង​បញ្ហា​ពោះ​វៀន​។ វិធី​កាត់​បន្ថយ​ស្ត្រេស​ មាន​ដូច​ជា​ធ្វើ​សមាធិ ហាត់​យ៉ួហ្កា ដែល​អាច​ជួយ​ឲ្យ​ចិត្ត​យើង​ស្ងប់​បាន​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

​ចៀសវាង​អាហារ​ទាំង​៥​ប្រភេទ​នេះ​ ​ពេល​មាន​បញ្ហា​រំលាយ​អាហារ

ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​រាងកាយ​របស់​យើង​ ពី​ព្រោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​​បំពេញ​មុខងារ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​រំលាយ​អាហារ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ដូចជា​ហើម​ពោះ​ ទល់​លាមក​ រាក​ ឬ​ក្អួត​ជាដើម​​ ​យើង​គួរ​ចៀសវាង​ប្រភេទ​អាហារ​មួយ​ចំនួន​ ដើម្បី​កុំ​ឲ្យ​អាការៈ​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​​លើស​ដើម​​។ ១. អាហារ​ទុកយូរ ឬ​មិន​បាន​លាង​សម្អាត​ ​បាក់តេរី​ដែល​កើត​ឡើង​ពី​អាហារ​ដែល​ទុក​យូរ​ ឬ​ឆៅ អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ដូចជា​​ពុល​អាហារ​ ចុក​ពោះ​ ឬ​មាន​បញ្ហា​ដទៃ​ទៀត។​ ជំនួស​មកវិញ​ យើង​គួរ​ញ៉ាំ​​​គ្រាប់​ធញ្ញជាតិ​​ ឬ​បន្លែ​ដែល​ឆ្អិន​ល្អ​​​ឲ្យ​បាន​ច្រើន​ ដើម្បី​ជំរុញ​ជាតិ​សរសៃ ក៏​ដូចជា​​ធ្វើ​ឲ្យ​សុខភាព​រំលាយ​អាហារ​​របស់​យើង​កាន់​តែ​ល្អ​​ប្រសើរ​ជាង​មុន​។ ២. អាហារ​ហឹរ​ ឬ​ក្ដៅ ប្រសិនបើ​យើង​មាន​អាការៈ​ឆ្អល់​ពោះ​ ក្អួត​​ ឬ​រាក​ យើង​មិន​គួរ​ញ៉ាំ​អាហារ​ណា​ដែល​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ​​ ជាពិសេស​គឺ​អាហារ​ក្ដៅ​ និង​ហឹរ។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​​ងាក​មក​ញ៉ាំ​អាហារ​ណា​ដែល​ទន់​ៗ​ និង​ស្រួល​រំលាយ ទើប​ជា​ការ​ប្រសើរ​។ ​​​​​​​​៣. អាហារ​​ធ្វើ​ពី​ទឹក​ដោះ​ ក្រុម​អាហារ​មួយ​ប្រភេទ​ដែល​អាច​ពិបាក​​​ក្នុង​ការ​រំលាយ​នោះ​​ គឺ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ជាតិ​Lactose ជា​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ និង​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ផ្សេង​ទៀត​។​ នៅ​ពេល​ដែល​​ជាតិ​Lactose ​មិន​បាន​រំលាយ​ត្រឹមត្រូវ​ ​វា​នឹង​បង្ក​ទៅ​ជា​ជាតិ​ហ្គាស​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​​ហើម​ពោះ​​ជាដើម​។​ លើស​ពី​នេះ​ ​ប្រសិនបើ​យើង​​ញ៉ាំ​ជាតិ​Lactose ​ច្រើន​ជ្រុល​ វា​នឹង​ចូល​ទៅ​​​​ក្នុង​ពោះវៀន​ធំ ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​រាក​រូស​ ឬ​​ធ្ងន់ធ្ងរ​​ជាង​នេះ​​ទៅ​ទៀត​​។ ៤. អាហារ​​មាន​ជាតិ​អាស៊ីដ​ ទឹក​ប៉េងប៉ោះ​ និង​ពពួក​ផ្លែ​ក្រូច​ ដូចជា​ក្រូច​ឆ្មារ​ ក្រូច​ខ្វិច​ជាដើម​ ​មាន​​​ផ្ទុក​ជាតិ​អាស៊ីដ​ច្រើន​​ ដែល​​ធ្វើ​ឲ្យ​រលាក​ដល់​ស្រទាប់​ក្រពះ​របស់​យើង​ នឹង​បណ្ដាល​ទៅ​ជា​បញ្ហា​​រំលាយ​អាហារ​។​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

វិធីសាស្ត្រ​ងាយៗ​​ ​​ជួយ​ឲ្យ​​​បន្ទោបង់​ទៀងទាត់នៅពេល​ព្រឹក

​​នៅ​ពេល​ដែល​យើង​បន្ទោបង់​ទៀងទាត់​​ជា​រៀង​រាល់​ព្រឹក​ បញ្ហា​ផ្សេង​ៗ​ដូចជា​ហើម​ពោះ​ ឬ​ទល់​លាមក​ក៏​លែង​មាន​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ ​សម្រាប់​អ្នក​ធ្វើ​ការ​ ឬ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ ក៏​​មិន​ចាំបាច់​​ខ្វល់ខ្វាយ​ពី​ការ​​ទៅបន្ទប់​ទឹកពេល​ត្រូវ​ចេញ​ក្រៅ​អីដែរ​​។​ ជាទូទៅ​ ការ​បន្ទោបង់​ធម្មតា​គឺ​​អាច​​៣ដង​នៅ​ក្នុង​មួយ​ថ្ងៃ​ ឬ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ អាស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់ៗ។​ យ៉ាង​ណា​មិញ​ ​ប្រសិន​បើ​​យើង​ចង់​បង្កើត​ទម្លាប់​បន្ទោបង់​នៅ​ពេល​ព្រឹក​ព្រលឹម​​ជា​ទៀងទាត់​ យើង​អាច​សាកល្បង​វិធីសាស្ត្រ​ងាយ​ៗ​ដូច​ខាងក្រោម​។ ១. ញ៉ាំ​ទឹក​ ​​​​ការ​​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ពេល​ល្ងាច​ គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ការ​បន្ទោបង់​ ហើយ​មុខងារ​សំខាន់​មួយ​នៃ​ពោះវៀន​ធំ​ គឺ​ជួយ​​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​ទឹក​​​សាជាថ្មី​​។​ ដូចនេះ​ យើង​​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​​។​ ២. ញ៉ាំ​អាហារ​​មាន​ជាតិ​សរសៃ​​ ​ពពួក​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ ​មាន​ដូចជា​ការ៉ុត​ឆៅ​ ផ្លែ​ប៉ោម​ និង​ផ្លែ​ប័រ​ជាដើម​ ដែល​​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​របស់​យើង​​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ទាំង​នេះ​ វា​នឹង​ជួយ​ជំរុញ​ជាតិ​ទឹក​កាន់​តែ​ច្រើន​ទៅ​ក្នុង​ពោះវៀន​ធំ​ អំឡុង​ពេល​រំលាយ​អាហារ​ ដែល​កត្តា​នេះ​ នឹង​អាច​បញ្ចៀស​ការ​ទល់​លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. ញ៉ាំ​អាហារ​បំប៉ន​​មាន​ជាតិ​សរសៃ​  ​ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​អាច​​​​បំពេញ​សារធាតុ​ចិញ្ចឹម​ ​ដោយ​ការ​ញ៉ាំ​ពពួក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​ផង​ដែរ។​ នៅ​ពេល​ដែល​រាងកាយ​របស់​យើង​ទទួល​យក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​សរសៃ​ យើង​អាច​នឹង​មាន​អារម្មណ៍​ហើម​ពោះ​​ជា​បណ្ដោះអាសន្ន​។​ ប៉ុន្តែ​​ នៅ​ពេល​ដែល​ប្រព័ន្ធ​ក្រពះ​ពោះវៀន​ របស់​យើង​ស៊ាំ​នឹង​វា​ហើយ​នោះ​ យើង​នឹង​ចាប់ផ្ដើម​ការ​បន្ទោបង់​ជា​ទៀងទាត់​ជា​មិន​ខាន​​​។​ ​៤. ដើរ​ហាត់​ប្រាណ​ ក្រោយ​អាហារ​ពេល​ល្ងាច​ សម្រាប់​អ្នក​ដែល​មិន​ទាន់​​ធ្វើ​លំហាត់​ប្រាណ​ទាល់​តែ​សោះ​ អាច​សាកល្បង​ដើរ​ហាត់ប្រាណ​​នៅ​ក្បែរ​ៗ​ផ្ទះ បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច​ ពី​ព្រោះ​សកម្មភាព​​នេះ​ នឹង​ជួយ​​ជំរុញ​ឲ្យ​មាន​ចលនា​ពោះវៀន​ធំ​ ដែល​​ធ្វើ​ឲ្យ​យើង​​មាន​ការ​បន្ទោបង់​។​ ​​ ៥. ឆាប់​គេង​​លឿន​ជាង​ពេល​មុន នៅ​ពេល​ដែល​យើង​​ឆាប់​ចូល​គេង​ យើង​​អាច​ភ្ញាក់​ពី​គេង​បាន​លឿន​ជាង​រាល់​ដង​​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ពេល​កាន់​តែ​ច្រើន​នៅ​ពេល​ព្រឹក​ព្រលឹម​ ដើម្បី​ញ៉ាំ​​អាហារ​ពេល​ព្រឹក​។​ ​ការ​ញ៉ាំ​រំញោច​ចលនា​នៅ​ក្នុង​ពោះវៀន​ធំ​ ដែល​ជួយ​ជំរុញ​ឲ្យ​យើង​​មាន​ការ​បន្ទោបង់​។​ មួយ​វិញ​ទៀត​ យើង​ក៏​អាច​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បន្ទោបង់​ ដោយ​មិន​ចាំបាច់​ប្រញាប់ប្រញាល់​​ពេក​ដែរ​​។ ៦. […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

មួយថ្ងៃអាចផោមដល់ទៅ ២៣ដង ចុះបើ​ទប់​ផោម​មាន​បញ្ហា​អ្វី​ឬ​អត់​?

នៅ​ពេល​រាងកាយ​យើង​ បង្កើត​ហ្គាស​ច្រើន​ជ្រុល​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ ​វា​នឹង​បញ្ចេញ​មក​ក្រៅ​តាម​រយៈ​ការ​ភើ​ និង​ផោម​។ ហ្គាស​​កើត​មាន​​ឡើង​ជា​ធម្មតា​ នៅ​អំឡុង​ពេល​ដែល​យើង​​រំលាយ​អាហារ​ និង​នៅ​ពេល​​ដែល​យើង​ស្រូប​ខ្យល់​ជាមួយ​នឹង​អាហារ​​។​ ហ្គាស​នេះ​ នឹង​កកើត​ឡើង​កាន់​តែ​ឆាប់​រហ័ស​ បើសិនជា​យើង​ជក់បារី​ ប្រើ​ទុយយោបឺតទឹក​​ ឬ​ញ៉ាំ​អាហារ​ដែល​ពិបាក​រំលាយ​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​នឹង​​មាន​ហ្គាស​កាន់​តែ​ច្រើន​ឡើង​ នៅ​ពេល​ដែល​យើង​ស្រ្តេស​ ទល់​លាមក​​ ឬ​​មាន​ជំងឺ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ ​ជា​ទូទៅ​ ​​យើង​ផោម​ចាប់​ពី​៥ទៅ​២៣​ដង​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែច្បាស់ណាស់ថាអ្នកខ្លះតែង​តែ​មាន​អារម្មណ៍​ខ្មាសអៀន​ ឬ​​​តានតឹង​ នៅ​ពេល​ដែល​ផោម​ញឹកញាប់​ ឬ​មាន​ក្លិន​មិន​ល្អ​ ឬ​ក៏​ត្រូវ​ផោម​នៅ​​ទីសាធារណៈ​ជាដើម។​​ ហេតុដូច្នេះ​ហើយ​ ទើប​មាន​អ្នក​ខ្លះ​ព្យាយាម​ទប់​ផោម​ រហូត​ទាល់​តែ​​​​ដល់​កន្លែង​ដែល​ស័ក្ដិសម​ ទើប​ហ៊ាន​បញ្ចេញ​មក​ក្រៅ​​។​ ​​​​​​ ១. តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​យើង​ទប់​ផោម​? ​​នៅ​ពេល​ដែល​យើង​ផោម​ ហ្គាស​នឹង​បម្លាស់ទី​​ពី​ពោះវៀន​តូច​ទៅ​កាន់​ចុង​ពោះវៀន​ធំ​ ហើយ​ក៏​ចេញ​មក​ក្រៅ​តាម​ទ្វារ​ធំ​។​ ​ប៉ុន្តែ​ ប្រសិនបើ​​យើង​ត្បៀត​សាច់ដុំ​ទ្វារ​​ធំ​ ​​យើង​អាច​ទប់​ផោម​បាន​មួយ​រយៈ​។ ​ប៉ុន្តែ​ ​សម្ពាធ​នឹង​ចាប់ផ្ដើម​បង្កើត​ជា​​ហ្គាស​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ ​បន្ថែម​ពី​នេះ​ ​​ការ​ទប់​ផោម ​នឹង​ធ្វើ​​យើង​អាច​មាន​អាការៈ​ដូចជា​ឈឺ​ចាប់​ ​ហើម​ពោះ​ ​មិន​ស្រួល​ខ្លួន​ និង​ពិបាក​​ក្នុង​ការ​រំលាយ​អាហារ​ជាដើម​​។​ ​​២. ​តើ​ធ្វើ​យ៉ាងម៉េច​ទើប​បញ្ចៀស​ការ​​​ផោម​បាន​? ​​ពិត​ណាស់​ ​យើង​មិន​ចាំបាច់​​ទប់​ហ្គាស​ទៀត​​​នោះ​ទេ​ ប្រសិន​ជា​យើង​អាច​ការពារ​កុំ​ឲ្យ​ផោម​​បាន​។​ ​ជាក់ស្តែង​ ហ្គាស​នៅ​ក្នុង​ពោះវៀន​កើត​ឡើង​ដោយ​ការ​រំលាយ​អាហារ​។​ ដូច​នេះ​​ ​ការ​​​កំណត់​របប​អាហារ​​​ត្រឹមត្រូវ​ គឺ​ពិត​ជា​​មាន​អត្ថ​ប្រយោជន៍​​យ៉ាង​ច្រើន​ដល់​រាងកាយ​ ក៏​ដូចជា​បញ្ចៀស​បញ្ហា​​ហ្គាស​មិន​ល្អ​នៅ​ក្នុង​ពោះវៀន​របស់​យើង​ថែម​ទៀត​ផង​។ អាហារ​ដែល​គួរ​ចៀសវាងបើមិនចង់​ផោម​ញឹក​​​ ​​សណ្ដែក​ សាឡាត់ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ស្លឹក​គ្រៃ​ល្អចំពោះ​ស្បែក​ និងប្រព័ន្ធរំលាយអាហារ

គ្នា​យើង​ជា​ពិសេស​ស្រីៗ​ ពិតជា​បាន​ដឹង​ច្បាស់​ណាស់​ថា​ស្លឹក​គ្រៃត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការ​ចម្អិន​អាហារ​ប្រ​ចាំ​ថ្ងៃ។ ប៉ុន្តែ​គ្នា​យើង​មាន​ធ្លាប់​អាន ឬ​បាន​ដឹង​ពី​គុណ​ប្រយោជន៍​របស់​ស្លឹកគ្រៃ​លើ​សុខ​ភាព​ស្បែក និង​ការ​សម្រក​ទម្ងន់​ដែរ​ទេ? នេះ​គុណ​សម្បត្តិ​ ៥យ៉ាង គ្នា​យើង​គួរ​​ស្វែង​យល់។ ១. ជួយ​ដល់​​បញ្ហា​រំលាយ​អាហារ តាមការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា​ ស្លឹកគ្រៃ​​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​ព្យាបាល​បញ្ហា​ទាក់ទង​នឹង​ការ​រំលាយ​អាហារ ដូច​ជា​បញ្ហា​ទល់លាមក ហើមពោះ ឬ​អាការៈ​មិន​រំលាយ​អាហារ​ ជាដើម។ ស្លឹកគ្រៃ មាន​ផ្ទុក​សារធាតុ​សំខាន់​មួយ​ហៅ​ថា citral ដែល​មាន​ប្រយោជន៍​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្រៅ​ពីនេះ​ស្លឹក​គ្រៃ​ក៏​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និងសាធាតុ​ប្រឆាំង​ការ​រលាក យើង​​ថាបើ​យើង​ញ៉ាំ​ស្លឹកគ្រៃ​ជា​ប្រចាំ​នឹង​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព។​ ២. ជួយ​បញ្ហា​ស្លេក​ស្លាំង តាម​ការ​ស្រាវជ្រាវ ការ​ផឹក​តែ​ធ្វើ​ពី​ស្លឹកគ្រៃ​រៀង​រាល់ថ្ងៃ ក្នុង​រយៈពេល​មួយ​ខែ​​ បាន​ជួយ​បង្កើន​កម្រិត​ haemoglobin បង្កើន​កម្រិត​កោសិកា​ឈាម​ក្រហម ក្នុង​រាងកាយ។​ គ្នា​យើង​ដឹង​ទេ​ថា​នៅ​ក្នុង​ស្លឹក​គ្រៃ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដូច​ជា​អាស៊ីដ​ហ្វូលិក វីតាមីន​B1 ជាតិ​ដែក និង​ស័ង្កសី ជាដើម។ ដូច​នេះ​គ្នា​យើង​នៅ​ចាំអីទៀត ញ៉ាំ​តែ​ធ្វើពី​ស្លឹក​គ្រៃ​នឹង​ជួយ​កម្ចាត់​បញ្ហា​ស្លេក​ស្លាំង​បាន។ ៣. ជួយ​សម្រកទម្ងន់​ កាន់តែ​ពិសេស​សម្រាប់​គ្នា​យើង ការញ៉ាំ​តែ​ធ្វើ​ពី​ស្លឹកគ្រៃនេះ ក៏​បានជួយ​ដល់​ការ​ធ្វើមេតាប៉ូលិស និង​មាន​ប្រយោជន៍​ដល់​ការ​សម្រក​ទម្ងន់​។ ក្រៅពីនេះ​តែ​ស្លឹក​គ្រៃ ក៏​បាន​ជួយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​ និង​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ ចេញ​ពី​រាង​កាយ​ដែរ។ ៤. ជួយ​គ្រប់​គ្រង​សម្ពាធឈាម ស្លឺក​គ្រៃ​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូម​ច្រើន ដែលនេះ​មាន​​ប្រយោជន៍​ដល់​ការ​គ្រប់​គ្រង​សម្ពាធ​ឈាម​​របស់​យើង​។ ជាតិ​ប៉ូតា​ស្យូ​ម​ជួយ​បង្កើន​ការ​ផលិត​​​ទឹក​នោម និង​ជួយ​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ល្អ ដែល​ជួយ​បញ្ចុះ​​​សម្ពាធ​ឈាម​របស់​យើង និង​ជួយ​សម្អាត​​ថ្លើម​​ផង​ដែរ។ ៥. ជួយ​ស្បែក​មាន​សុខ​ភាព​ល្អ​ ដូច​ជា​ភ្ញាក់​ផ្អើល​បន្តិច​ដែរ ពេល​យើង​ឮ​ថា​ស្លឹក​គ្រៃ​មាន​ប្រយោជន៍​ដល់​ស្បែក និង​សក់។ ​តាម​ពិត​ទៅ​ក្រៅពី​ប្រយោជន៍​ផ្សេងៗ​បាន​រៀប​រាប់​ខាង​លើ ស្លឹកគ្រៃ​ក៏​នៅ​ជួយ​ពង្រឹង​ដល់​ការ​ប្រ​ឆាំង​បាក់តេរី ក៏​ដូច​ជា​ការ​ប្រឆាំង​នឹង​ផ្សិត​ផង​ដែរ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

នៅសុខៗម៉េចបានជាប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​​ខ្លួន​ឯង? អ្នកណាខ្លះងាយរងគ្រោះ?

ប្រព័ន្ធ​ភាព​ស៊ាំមាននាទីជួយ​ការពារ​រាងកាយ​​​​ប្រឆាំង​​​ការ​បង្ករោគ​ផ្សេងៗ​​​ ប៉ុន្តែ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ភ័ន្ត​ច្រឡំបង្កើត​ប្រូតេអ៊ីន​ទៅ​ជា​អង់​ទីករ​ដើម្បី​ប្រឆាំងរាង​កាយ​ខ្លួន​ឯង ពេល​នោះយើងចាត់ទុកវា​ជា​ជំងឺ​​ ហើយសរីរាង្គ​​ប៉ះពាល់​ញឹកញាប់​បំផុត​ពី​ជំងឺនេះមាន​សន្លាក់​ និង​ស្បែក​។​ តើ​ហេតុអ្វីទើបមានបញ្ហានេះ? ជំងឺ​ប្រព័ន្ធភាព​ស៊ាំប្រឆាំង​នឹង​ខ្លួន​ឯង​ ​ពេល​ខ្លះ​ប៉ះ​ពាល់​លើ​សរីរាង្គ​តែ​មួយមុខ​ប៉ុណ្ណោះ​ ដូចជា​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ អាច​ប៉ះពាល់​លំពែង ប៉ុន្តែ​មាន​មួយ​​ប្រភេទ​ទៀត ​ប៉ះ​ពាល់​ស្ទើរ​គ្រប់​សរីរាង្គ​ទាំង​អស់ហៅ​ថា​ជំងឺ Lupus ( ​Systemic Lupus Erythematosus ឬ Lupus) ខណៈ​ប្រភេទ​នៃ​ជំងឺ​ទាំងនេះ​មាន​ដូច​ជា៖ ជំងឺ​រលាក​សន្លាក់( Rheumatoid arthritis ) ដោយ​សារ​អង់ទីករ​​ទៅ​ប្រឆាំង​ផ្ទាល់​លើ​សន្លាក់​ ​បង្ក​ឲ្យ​​ហើម​រលាក​​ និង​ឈឺ​ចាប់​។​​​ ករណី​ព្យាបាល​​ពេលយឺតពេល​​ សន្លាក់​នឹង​ខូចខាតធ្ងន់ធ្ងរ​មិន​អាច​កែកុន​បាន​ឡើយ​។ ជំងឺ​លូផឹស (Lupus ) ករណី​នេះ​អង់ទីករ​មិន​ទៅ​ប្រឆាំង​លើ​តែ​កោសិកា​សន្លាក់​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ប្រឆាំង​ទៅ​នឹងសួត ​គ្រាប់​ឈាម សរសៃ​ប្រសាទ ​ក៏ដូចជា​​តម្រង​នោម​ជាដើម។ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ រលាក​ពោះវៀន​រ៉ាំរ៉ៃ ( IBD ) ដោយ​សារ​ប៉ះពាល់​លើ​ជាលិកា​ភ្នាស​​ពោះវៀន ​អាការៈ​មួយ​ចំនួននឹង​បង្ហាញ​ដូចជា​ រាកញឹកញាប់​ បន្ទោរបង់មាន​ឈាម​ ឧស្សាហ៍​ផោម ឈឺ​ពោះ​ ក្ដៅ​ខ្លួន ​និង​ស្រក​ទម្ងន់​។ ជំងឺ​ក្រុណ្ហ( Crohn’s disease ) និង​ដំបៅ​ពោះវៀនឧស្សាហ៍​ជួប​ប្រទះ​បំផុត។ ជំងឺ​ក្រិន​សរសៃ​ប្រសាទ ( Multiple Sclerosis ) វា​ធ្វើ​ឲ្យ​បាត់​មុខងារ​នៃ​ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​មាន​រោគ​សញ្ញា​ដូចជា ឈឺ​ចាប់​ ពិការ​​ភ្នែក ខ្សោយ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ចំណីចំណុកច្រើន ហូបផ្តេសផ្តាសប្រយ័ត្នពុលអាហារពិបាកដល់ខ្លួន ទាំងនេះជារោគសញ្ញាគួរសម្គាល់

គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​ចាប់​អារម្មណ៍​ទៅ​លើ​អាការៈ​ពុល​ចំណី​អាហារ​នៅ​ឡើយ​ទេ ខ្លះ​ឲ្យ​តែ​ឃើញ​ចំណី​ចំណុក​ដឹង​តែ​ពី​ញ៉ាំហើយ​ឲ្យ​តែ​ជា​របស់​ឆ្ងាញ់ៗ។ បើ​យើង​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស ដ្បិតតែ​ឆ្អែត​មែន ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​ឈឺ​ពោះ រាក ក្អួត ឬ​បង្ក​ជា​ការ​ពុល​ចំណី​អាហារ​កើត​ឡើង។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ពុល​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា ពពួក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត​។ល។ រោគ​សញ្ញា​នៃ​អាការៈ​ពុល​ចំណី​អាហារ​ខុស​គ្នា​ទៅ​តាម​ប្រភព​នៃ​ការ​ចម្លង​មេរោគ តែ​ភាគ​ច្រើន​វា​មាន​សញ្ញា​ដូចជា៖ - ចង្អោរ ក្អួត - រាក​រូស​ខ្លាំង (ទឹកៗ ឬ​មាន​លាយឈាម) - ឈឺ ចុក​ពោះ - ក្ដៅខ្លួន រោគ​សញ្ញា​ទាំង​នេះ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ហើយ។ ការ​ឈឺ​ចាប់​ដែល​បង្ក​ឡើង​ដោយ​ការ​ពុល​ចំណី​អាហារ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ច្រើន​ម៉ោង ឬ​ច្រើន​ថ្ងៃ​ក៏​មាន។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ភាគ​ច្រើន​នៃ​ការ​ពុល​អាហារ​មាន​សភាព​ស្រាល ហើយ​អាច​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ព្យាបាល។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយ​ចំនួន ត្រូវ​ការ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​អ្នក​ជំងឺ​មាន​អាច​ពុល​ចំណី​ខ្លាំង ហើយ​ចេញ​រោគ​សញ្ញា​ដូច​ជា៖ - ក្អួត​ញឹកញាប់ - រាក​រូស លើស​ពី​៣ថ្ងៃ - ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង - ខ្សោះ​ជាតិ​ទឹក (ស្ងួត​មាត់ ស្រេក​ទឹកខ្លាំង មិន​មានទឹក​នោម...) - ស្រវាំង​ភ្នែក ឬ​ខ្សោយ​សាច់​ដុំ​ជាដើម។ បើ​យើង​ជា​មនុស្ស​ធម្មតា សុខភាព​ល្អ មាំ​ទាំ​ពុល​ចំណី​អាហារ វា​មិន​សូវ​ជា​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ទេ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល មនុស្ស​ចាស់ ស្ត្រី​ពពោះ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

វិបត្តិរំលាយអាហារជាជំងឺរ៉ាំរ៉ៃ អំពល់ទុក្ខដល់យើង ហើយ​នេះ​ជា​សញ្ញា​គ្រោះ​ថ្នាក់​

ការ​រំលាយ​អាហារ គឺ​ជា​ដំណើរ​ការ​ប្រចាំ​ថ្ងៃ​របស់​រាងកាយ​យើង​ម្នាក់ៗ ហើយ​យើង​ដឹង​ថា រាល់​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន ក្រពះ​ជា​អ្នក​ដំណើរ​ការ​ការ​រំលាយ​អាហារ​នោះ។ ស្រប​គ្នា​នេះ យើង​ក៏​អាច​ជួប​នឹង​បញ្ហា​វិបត្តិ​រំលាយ​អាហារ ដែល​ជា​វិបត្តិ​មួយ​មនុស្ស​ទូទៅ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។ វិបត្តិ​រំលាយ​អាហារ ជា​ជំងឺ​មួយ​ដែល​ជួប​ប្រទះ​ញឹក​ញាប់​ចំពោះ ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ វា​ជា​ជំងឺ​មួយ​ដែល​មាន​លក្ខណៈ​រ៉ាំរ៉ៃ ដែល​អាច​ប៉ះពាល់​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ជំងឺ និង​គ្រួសារ។ នេះ​បើ​តាម​មន្ទីរពេទ្យ កាល់ម៉ែត។ ភាព​មិន​ប្រក្រតី​នៃ​ចលនា​​រំលាយ​របស់​ក្រពះ ការ​ទទួល​រំញោច​លើស​លប់​ពី​ក្រពះ មេរោគ​ក្រពះ និង​កត្តា​ផ្លូវ​ចិត្ត សុទ្ធ​សឹង​តែ​ជា​កត្តា​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​វិបត្តិ​រំលាយ​អាហារ​នេះ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​នេះ នឹង​មាន​បង្ហាញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា ញ៉ាំ​អាហារ​ឆាប់​ឆ្អែត តឹង​ណែន​ពោះ​ក្រោយ​ញ៉ាំ​អាហារ ឈឺ​ចុង​ដង្ហើម ឬ​ក្រហាយ​ចុង​ដង្ហើម។ល។ ផ្ទុយ​ទៅ​វិញ បើ​មាន​បញ្ហា​នេះ អ្នក​ជំងឺ​ក៏​មាន​ចេញ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ផង​ដែរ ​រួម​មាន៖ - ចេញ​រោគ​សញ្ញា​ថ្មីៗ លើ​អ្នក​ដែល​មាន​អាយុ​លើស​ពី ​៤៥​ឆ្នាំ - ពិបាក​លេប ឬ​ឈឺ​ពេល​លេប​អាហារ - ក្អួត​មិន​បាត់ - ស្លេក​ស្លាំង - ចង្អោរ ហើម​ពោះ ភើ - ស្ទាប​ប៉ះ​ដុំ​នៅ​ចុង​ដង្ហើម -​ បត់​ជើង​ធំ​មាន​ឈាម - កើត​លឿង - ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក ក្រពះ​ពោះវៀន​ផ្នែក​ខាង​លើ។ល។ មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា វិបត្តិ​រំលាយ​អាហារ ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​អាច​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ចំណាយ​លុយ​ច្រើន បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ពី​ជំងឺ​នេះ​ទេ។ ដូច្នេះ​ហើយ បើ​គ្នា​យើង​ណា​មាន​សញ្ញា​ដូច​ដែល​បាន​រៀប​រាប់​ហើយ យក​ល្អ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ