បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជាបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត​ជា​ច្រើន បូករួម​ទាំង​​​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ដឹងអត់? រាកធម្មតា និងរាកមួលខុសគ្នាយ៉ាងម៉េចខ្លះ? បង្ការបែបណា?

រាក​ធម្មតា និង​រាក​មួល​ជា​បញ្ហា​សុខភាព​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​គ្នា​។ ចំពោះ​រោគសញ្ញា​វិញ រាក​ធម្មតា និង​រាក​មួល​មាន​លក្ខណៈ​ស្រដៀង​គ្នា​មួយ​ចំនួន​ ដូចជា​ចុក​ពោះ ចង្អោរ និង​ហើម​ពោះ។ ស្រប​ពេល​ដែល​ការ​រាក​ធម្មតា ជា​ស្ថានភាព​ដែល​លាមក​រាវ​ខ្លាំង ​​បញ្ហា​រាក​មួល​ជា​ការ​ឆ្លង​មេរោគ​ ឬ​រលាក​ពោះវៀន​ ដែល​អាច​នាំ​ឲ្យ​មាន​ឈាម​ក្នុង​លាមក​រាវ​។ រោគសញ្ញា​នៃ​រាក​ធម្មតា និង​រាក​មួល ​​​​រាក​ធម្មតា លាមក​រាវ​ បន្ទោបង់​ញឹកញាប់​ និង​ភ្លាម​ៗ ចង្អោរ ចុក​ពោះ រាក​មួល ឈឺ​បន្ទោបង់​ភ្លាម​ៗ លាមក​រាវ ចុក​ពោះ ក្អួត ចុក​សាច់​ដុំ គ្រុន​ក្តៅ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុ​បង្ក មូលហេតុ​បង្ក​នៃ​រាក​ធម្មតា ជា​ទូទៅ រាក​ធម្មតា អាច​បង្ក​ឡើង​ដោយ​កត្តា​ជា​ច្រើន​ រួម​មាន​៖ ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន បញ្ហា​ប្រព័ន្ធរំលាយ​អាហារ ការ​ឆ្លង​ប៉ារ៉ាស៊ីត ជំងឺ​រលាក​ពោះវៀន​ធំ អាហារ​​មួយ​ចំនួន ការ​ព្យាបាល​ដោយ​កាំរស្មី មូលហេតុ​នៃ​បញ្ហា​រាគ​មួល ផ្ទុយ​នឹង​ការ​រាករូស​ធម្មតា រាក​មួល​ បណ្តាល​មក​ពី​មេរោគ ឬ​បាក់តេរី​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ។ ពពួក​បាក់តេរី​ដែល​បណ្តាល​ឲ្យ​រាក​មួល​រួម​មាន​ Shigella, Salmonella, Escherichia coli និង​Campylobacter។ វិធី​បង្ការ​រាក​ធម្មតា និង​រាក​មួល ញ៉ាំ​ទឹក​ស្អាត ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ លាង​សម្អាត​ដៃ​មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​បន្ទោបង់​រួច។ គន្លឹះ​ដោះស្រាយ​បញ្ហា​រាក​ធម្មតា និង​រាក​មួល […]

ស្វែងរក បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

សញ្ញា​​ទាំង​នេះ បញ្ជាក់​ថា​ពោះវៀន​មាន​បញ្ហា​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​ញ៉ាំ​អាហារ​​ជះឥទ្ធិពល​ដ៏​សំខាន់​ចំពោះ​​សុខភាព​ពោះវៀន​របស់​យើង​។ ក្រៅ​ពី​នេះ ក៏​មាន​កត្តា​ជា​ច្រើន​ទៀត​ ដូចជា​កម្រិត​ស្រ្តេស​ខ្ពស់​  និងការ​គេង​​តិច​ពេក​ ដែល​សុទ្ធ​តែ​អាច​បង្ក​ផល​អវិជ្ជមាន​​ដល់​​ពោះវៀន​របស់​យើង​។​ ពិត​ណាស់ នៅ​ពេល​ដែល​ពោះវៀន​មាន​បញ្ហា ក៏​អាច​ប៉ះពាល់​ដល់​រាងកាយ​ទាំង​មូល​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​​ពី​បញ្ហា​ក្រពះ និង​​ពោះវៀន​ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ១. ក្លិន​មាត់​មិន​ល្អ​ បញ្ហា​ក្លិន​មាត់​មិន​ល្អ​​ដែល​មាន​លក្ខណៈ​រ៉ាំរ៉ៃ​ ក៏​អាច​បណ្ដាល​មក​ពី​បាក់តេរី ពាក់ព័ន្ធ​នឹង​ជំងឺ​អញ្ចាញ​ធ្មេញ​​ផង​ដែរ​។ ជាក់​ស្ដែង អតុល្យភាព​ពោះវៀន​អាច​នាំ​ឲ្យ​មាន​បាក់តេរី​ប្រភេទ​H.pylori ដែល​រស់នៅ​ក្នុង​ក្រពះ និង​ពោះវៀន ហើយ​ពពួក​បាក់តេរី​ទាំង​នេះ​អាច​នាំ​ឲ្យ​យើង​រលាក​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន​។ ២. អស់​កម្លាំង យោង​តាម​ការ​សិក្សា​មួយ​​​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដីJournal Microbiome ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ជំងឺ​ល្ហិតល្ហៃ​រ៉ាំរ៉ៃ ​អាច​មាន​បញ្ហា​អតុល្យភាព​ពពួក​មីក្រុប​ ក្នុង​ពោះវៀន​ ដែល​មាន​បាក់តេរី​ អតិសុខុមប្រាណ​ ផ្សិត​ និង​វីរុស​ជាច្រើន​ដែល​រស់​នៅ​ក្នុង​បំពង់​ក្រពះ​ និង​ពោះវៀន​របស់​យើង​។ ៣. បញ្ហា​ស្បែក​ តើ​​គ្នា​យើង​ជួប​បញ្ហា​ឡើង​មុន​ដែរ​ឬ​ទេ? ជា​ទូទៅ បញ្ហា​ស្បែក​មួយ​ចំនួន​ដូចជា​មុន​ ត្រអក​ និង​​ជំងឺ​សើ​ស្បែក​psoriasis ​ក៏​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពោះវៀន​ដែរ។ ប្រសិនបើ​យើង​មាន​បញ្ហា​អតុល្យភាព​ពពួក​មីក្រុប​តូច​ៗ​ក្នុង​ពោះវៀន​ ស្បែក​​នឹង​ងាយ​ប្រតិកម្ម​ ហើយ​យើង​អាច​​ជួប​បញ្ហា​ស្បែក​ជា​ច្រើន​ប្រភេទ​។ ៤. ឈឺ​ពោះ​ ជាមួយ​គ្នា​នេះ​ដែរ ពោះវៀន​របស់​យើង​អាច​នឹង​មាន​បញ្ហា​តិចតួច​ ឬ​មិន​មាន​បញ្ហា​ក្នុង​ការ​​កែច្នៃ​អាហារ​ និង​កម្ចាត់​ចោល​កាកសំណល់​ នៅ​ពេល​ដែល​ពោះវៀន​​មាន​តុល្យភាព​។ ប៉ុន្តែ​ ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​ហើម​ពោះ ហ្គាស ក្រហាយ​ទ្រូង រាករូស និង​ទល់​លាមក​ វា​បង្ហាញ​ថា​យើង​កំពុង​តែ​មាន​បញ្ហា​ជាមួយ​នឹង​ពោះវៀន​​​។ តិចនិក​ថែទាំ​​ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ​ បញ្ហា​ពោះវៀន​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ផ្នែក​​ដទៃ​ទៀត​​នៃ​​រាងកាយ​របស់​យើង​ ដូចជា​បេះដូង […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

រឿង ៤យ៉ាង គួរធ្វើ ដើម្បី​សុខភាព​ប្រព័ន្ធរំលាយអាហារ

ប្រព័ន្ធ​រំលាយអាហារ មាន​តួនាទី​រំលាយ​អាហារ​ដែល​យើង​បាន​ញ៉ាំ ស្រូប​យក​សារធាតុ​ចិញ្ចឹម និង​ប្រើ​ប្រាស់​សារធាតុ​ចិញ្ចឹម​ទាំង​នោះ​ជា​ថាមពល និង​រក្សា​រាង​កាយ​ឲ្យ​មាន​សុខ​ភាព​ល្អ​។ ប្រព័ន្ធ​រំលាយអាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រ​ទ្រង់​សុខភាព​ទូ​ទៅ​របស់​មនុស្ស​យើង​។ មួយ​វិញ​ទៀត ប្រព័ន្ធ​រំលាយអាហារ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ខួរ​ក្បាល និង​ដើរ​តួ​សំខាន់​ក្នុង​ប្រព័ន្ធ​ការពារ​រាង​កាយ​ដែរ​។ តាម​ការ​ស្រាវ​ជ្រាវ កោសិកា​ប្រព័ន្ធ​ភាព​សាំ​ជាង​៧០​ភាគ​រយ មាន​នៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​។ ដោយសារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​តួនាទី​សំខាន់​បែប​នេះ​ហើយ បាន​ជា​យើង​ត្រូវ​ដឹង​តិច​និក​មួយ​ចំនួន​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខ​ភាព​ល្អ​។ ១. ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ និង​probiotics​ កាក​សរសៃ​នៅ​ក្នុង​បន្លែ ផ្លែ​ឈើ ជា​សារធាតុ​ចិញ្ចឹម​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មេតាប៉ូលិស ដោយ​ជួយ​រំញោច​ដល់​ការ​លូត​លាស់ និង​បង្កើត​ភាព​ចម្រុះ​របស់​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះ​វៀន​​។ ដំឡូងជ្វា ស្ពៃ​ពួយ​ឡេង ការ៉ុត សុទ្ធ​តែ​ជា​បន្លែ​ដែល​មាន​ជាតិ​សរសៃ​ល្អ​សម្រាប់​ពោះ​វៀន​។ ក្រៅ​ពី​នេះ បន្លែ និង​ផ្លែ​ឈើ​ផ្សេង​ទៀត ក៏​សុទ្ធ​សឹង​តែ​មាន​ជាតិ​សរសៃ​ល្អ​ចំពោះ​​ពោះ​វៀន​ដូច​គ្នា​។​ អាហារ​ប្រ​ភេទ​ជ្រក់​ ឬ​ផ្អាប់​ដូច​ជា​យ៉ាអ៊ួ គីម​ឈី គឺ​សុទ្ធ​តែ​មាន​លទ្ធ​ភាព​ជំរុញ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ ដោយសារ​តែ​មាន​វត្ត​មាន​ជាតិ​probiotics។ យ៉ាអ៊ូ ត្រូវ​គេ​ដឹង​ថា​អាច​ជួយ​សម្រួល​ដល់​បញ្ហា​ក្រពះ​ពោះ​វៀន ដូច​ជា​រាករូស ជំងឺ​រលាក​ពោះ​វៀន និង​ទល់​លាមក​ជា​ដើម​។ ​​២. ហាត់​ប្រាណ​ជា​ប្រចាំ ការ​ធ្វើ​ចលនា​រាង​កាយ ជា​ឱសថ​ជួយ​ដល់​រាង​កាយ​របស់​យើង និង​រួម​ទាំង​មីក្រូ​សារពាង្គ​កាយ​​ក្នុង​ខ្លួន​យើង​ផង​ដែរ​។ ការ​សិក្សា​ទាំង​លើ​មនុស្ស និង​សត្វ​បាន​រក​ឃើញ​ថា ការ​បញ្ចេញ​កម្លាំង​ពល​កម្ម និង​ហាត់​ប្រាណ​ជាប្រចាំ​ ជួយ​ឲ្យ​បង្កើត​បាក់តេរី​ល្អ​ច្រើន​ប្រភេទ​ក្នុង​ពោះ​វៀន​។ ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា ការ​មាន​របប​អាហារ​​ត្រឹម​ត្រូវ និង​ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ពោះ​វៀន​ឲ្យ​មាន​សុខ​ភាព​ល្អ​។ ៣. កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​បាក់តេរី​ល្អ​ក្នុង​ពោះ​វៀន​ដែរ​។ ការ​ផឹក​គ្រឿង​ស្រវឹង​ជោគ​ជាំ​ជា​ប្រចាំ​អាច​នាំ​ឲ្យ​រលាក​ក្រពះ មាន​បញ្ហា​ពោះ​វៀន​ អាច​នាំ​ឲ្យ​រលាក​បាន​។ ការ​រលាក​ពោះ​វៀន​អាច​នាំ​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង ឧស្សាហ៍​មិន​ស្រួល​ក្នុង​ខ្លួន និង​អាច​មាន​ដំបៅ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ជាតិសរសៃល្អ តែបើញ៉ាំច្រើនជ្រុលអាចបង្កផលវិបាកដល់សុខភាព ៤ យ៉ាង

ជាតិសរសៃសម្បូរនៅក្នុងបន្លែ គ្រាប់ធញ្ញជាតិ សណ្តែក ផ្លែឈើ និងគ្រាប់ផ្លែ​ឈើ។ ការញុំា​អាហារ​សម្បូរទៅដោយជាតិសរសៃជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ ព្រមទាំងកាត់​បន្ថយហានិភ័យជំងឺបេះដូង ជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើស​សម្ពាធ​ឈាម​​ជាដើម។ យ៉ាងណា​មិញ​បើមានអាការៈ ៤ យ៉ាងដូចខាងក្រោម ​បញ្ជាក់​ថាយើង​ញុំា​ជាតិ​សរសៃច្រើនជ្រុលហើយ។ ១. ទល់លាមក ប្រសិនបើយើងញុំាអាហា​រដែលមាន​ជាតិសរសៃ​រលាយក្នុងទឹកដូចជា អាហារផ្សំពីស្រូវសាលីអូត សណ្តែក ផ្លែប៉ោម ស្ត្រប៊ើរី ឬប៊្លូប៊ើរីច្រើន និងញឹកញាប់ វានឹងធ្វើឱ្យ​ពោះ​រៀន​ពិបាក​នឹង​បញ្ចេញ​លាមក​មក​ក្រៅ ព្រោះជាតិ​​​សរសៃទាំងនេះស្រូបយកជាតិទឹកនៅក្នុងពោះវៀន។ ជាពិសេស​នៅ​ពេល​​​រាង​កាយ​យើង​ខ្វះជាតិទឹក។ ២. រាក ផ្ទុយទៅវិញបើយើងញុំាអាហារដែលមានជាតិសរសៃមិនរំលាយក្នុងទឹកដូច​ជា ស្រូវសាលី បន្លែស្លឹក ផ្កាខាត់ណាបៃតង ប៉េងប៉ោះជាដើមច្រើន ហើយញឹកញាប់ពេក វាអាចបណ្តាលឱ្យលាមករាវ និង​រាក​វិញ ព្រោះជាតិសរសៃទាំងនោះធ្លងកាត់ពោះវៀនលឿនពេក។ ៣. ហើមពោះ វាច្រើនកើតឡើង ពេលយើងញុំាជាតិសរសៃច្រើន និងញឹកញាប់ពេក ព្រោះជាតិ​សរសៃភាគច្រើន​មិនអាចរំលាយ ឬបំបែកក្នុងខណៈធ្វើដំណើរឆ្លងកាត់ប្រព័ន្ធរំលាយអាហារ។ ជាលទ្ធផល​បាក់តេរី​ដែល​នៅក្នុងពោះវៀនស៊ីជាតិសរសៃ​ដែលនៅសេសសល់ ហើយធ្វើឱ្យមានខ្យល់ក្នុងពោះ។ ៤. ចុកពោះ នេះបណ្តាលមកពីការញុំាជាតិសរសៃច្រើនពេកដែលធ្វើឱ្យការរំលាយអាហារ​យឺត ឬឈប់​ដំណើរ​ការ។​ បញ្ហាប្រព័ន្ធរំលាយអាហារ ក្នុងករណីយើងមានបញ្ហាសុខភាពដោយសារការញុំាជាតិសរសៃច្រើន យើងត្រូវ៖ ចៀសវាងការទំពារស្ករកៅស៊ូ ឬភេសជ្ជៈដែលមានជាតិហ្គាស ព្រោះអាហារ​ទាំងនេះ​ធ្វើឱ្យ​មាន​ខ្យល់ក្នុងពោះ ញុំាទឹកឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ញុំាបន្លែឆ្អិនជាជាងញុំាបន្លែឆៅ ព្រោះបន្លែឆ្អិនងាយរំលាយជាង ប្រសិនបើទល់លាមក ត្រូវប្តូរមកញុំាអាហារដែលមានជាតិសរសៃមិនរលាយក្នុងទឹក តែបើរាកត្រូវប្តូរមកញុំាអាហារដែលមានជាតិសរសៃរលាយក្នុងទឹក។ ញុំាអាហារពីគ្រប់ក្រុមអាហារ និងញុំាអាហារដែលមានទាំងជាតិសរសៃរលាយ និងមិន​រលាយ​ក្នុងទឹកដើម្បីឱ្យមានតុល្យភាព។ កាត់បន្ថយការញុំាអាហារដែលមានជាតិសរសៃ តើក្នុង ១ ថ្ងៃរាងកាយយើងត្រូវការជាតិសរសៃប៉ុន្មាន? សមាគមន៍បេះដូងអាមេរិកណែនាំឱ្យញុំាជាតិសរសៃចន្លោះពី ២៥-៣០ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ឆ្ងល់​អត់​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ ម៉េច​ចេះ​តែ​​ចុកពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​អាហារ​ហឹរ​​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​ ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ដូចជា​​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ គេង​មិន​លក់​ រលាក​នៅ​ក្នុង​ជាលិកា​ ខ្យល់​ដង្ហើម​មិន​ល្អ និង​បញ្ហា​ក្រពះ​​ផ្សេង​ៗ​ផង​ដែរ​។ ពិត​ណាស់​ គ្នា​យើង​មួយ​ចំនួន​តែងតែ​ប្រឈម​នឹង​អាការៈ​ចុក​​ពោះ និង​មិន​ស្រួល​ខ្លួន​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ​រួច។ តើ​អាការៈ​ទាំង​នេះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី? គួរ​បារម្ភ​នៅ​ពេល​ណា​? ១. សារធាតុCapsaicin ការ​រលាក​ដែល​បណ្ដាល​មកពី​ញ៉ាំ​អាហារ​ហឹរ​ភាគ​ច្រើន​ បង្ក​ឡើង​ដោយ​សារធាតុCapsaicin។ នៅ​ពេល​ដែល​សារធាតុ​នេះ​ប៉ះពាល់​ជាមួយ​នឹង​ភ្នាស​រម្អិល​នៃ​ក្រពះ ឬ​ស្រទាប់​ក្រពះ វា​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​ ឬ​អារម្មណ៍​រលាក​។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ញ៉ាំ​ម្ទេស​យូរ​​ៗ​ទៅ​ វា​បែរ​ជា​ជួយ​​កាត់បន្ថយ​បញ្ហា​​​​​​​​​​​មិន​ស្រួល​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង​ទៅ​វិញ​។ យោង​តាម​ការ​ស្រាវជ្រាវ​បឋម​បាន​បង្ហាញ​ថា​ សារធាតុ​capsaicin ​អាច​ការពារ​ប្រឆាំង​នឹង​​ដំបៅ​ក្រពះ ដោយ​រារាំង​ការ​បញ្ចេញ​អាស៊ីដ បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ភ្នាស​រម្អិល  ដែល​អាច​ការពារ​ស្រទាប់​ក្រពះ​​​បាន​។ ២. ជំងឺ​រលាក​ក្រពះ និង​ដំបៅ​ក្រពះ​ គ្នា​យើង​មួយ​ចំនួន​​តែង​យល់​ថា​ ការ​ញ៉ាំ​អាហារ​ហឹរ​​ជា​មូលហេតុ​នៃ​ជំងឺ​រលាក​ក្រពះ​ និង​ដំបៅ​ក្រពះ ប៉ុន្តែ​​​តាម​ពិត​ទៅ​ អាហារ​ហឹរ​មិន​បង្ក​បញ្ហា​សុខភាព​ទាំង​នោះ​ឡើយ​ ប៉ុន្តែ​វា​​អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ ហើម​ពោះ ចង្អោរ ឬ​អារម្មណ៍​រលាក​កាន់​តែ​ធ្ងន់ធ្ងរ​។ មូលហេតុ​ទូទៅ​នៃ​ជំងឺ​រលាក​ក្រពះ កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​ប្រើ​​ថ្នាំ ហើយ​ដំបៅ​ក្រពះ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​Helicobacter pylori។ ៣. ​ការ​ច្រាល​អាស៊ីដ​ ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​ហឹរ​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ ឬ​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ការ​ច្រាល​អាស៊ីដ​កាន់​តែ​ធ្ងន់ធ្ងរ​ ហើយ​វា​កើត​ឡើង​នៅ​ពេល​ដែល​​អាស៊ីដ​ក្រពះ ហូរត្រលប់​ចូល​ទៅ​បំពង់​អាហារ​ ដែល​បណ្ដាល​ឲ្យ​ចុក​ពោះ​ផ្នែក​ខាង​លើ និង​ក្រហាយ​ទ្រូង​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ ក៏​​ជា​មូលហេតុ​​ទូទៅ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

សញ្ញា​ទាំង​៥ បញ្ជាក់​ថា​លំពែង​ដំណើរការ​មិន​ប្រក្រតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លំពែង​ជា​សរីរាង្គ​មួយ​ដែល​មាន​មុខងារ​​សំខាន់​ពីរ​យ៉ាង​ គឺ​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​ផលិត​អ័រម៉ូន​ដែល​ជួយ​គ្រប់គ្រង​កម្រិត​ថាមពល​ក្នុង​ឈាម​។ ប្រសិនបើ​លំពែង​មិន​ផលិត​​អង់ស៊ីម​រំលាយ​អាហារ​ នោះ​រាងកាយ​ក៏​មិន​អាច​ស្រួប​យក​អាហារ​បាន​ត្រឹមត្រូវ​ដែរ​។ ជា​លទ្ធផល​ វា​នឹង​​ធ្វើ​ឲ្យ​​យើង​ស្រក​ទម្ងន់​ និង​រាករូស។ មួយ​វិញ​ទៀត បណ្តុំកោសិកាលំពែង ក៏​មាន​តួនាទី​ជួយ​គ្រប់គ្រង​ជាតិស្ករ​ក្នុង​ឈាម។​ ​នៅ​ពេល​ដែល​ការ​ផលិត​អាំងស៊ុយលីន​តិច​ពេក​ វា​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​សង្កេត​មើល​​​សញ្ញា​ព្រមាន​មួយ​ចំនួន​ ដែល​​បញ្ជាក់​ថា​លំពែង​ដំណើរការ​មិន​ប្រក្រតី។ ១. លាមក​ប្រែ​ពណ៌​ ​​​​​​ពិត​ណាស់​ លំពែង​ផលិត​អង់ស៊ីម​​ដែល​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ដូចជា​វីតាមីន​A, E និង​K។ ក្នុង​ករណី​ដែល​យើង​សង្កេត​ឃើញ​លាមក​​អណ្ដែត និង​មាន​ពណ៌​ស្រាល​ វា​អាច​​ជា​សញ្ញា​នៃ​ការ​​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មិន​បាន​ល្អ​។ ២. ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ជាមួយ​គ្នា​នេះ​ដែរ លំពែង​ផលិត​អ័រម៉ូន​ដែល​គ្រប់គ្រង​ការ​ផលិត​អាំងស៊ុយលីន​នៃ​រាងកាយ​ ក៏​ដូចជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះ​ហើយ​ ប្រសិនបើ​លំពែង​មិន​ដំណើរការ​ នោះ​យើង​អាច​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ៣. ចង្អោរ​ និង​ក្អួត​ ដោយ​សារ​តែ​លំពែង​ផលិត​អ័រម៉ូន​ដែល​បំបែក​ខ្លាញ់​ វា​អាច​ប៉ះពាល់​ដល់​មុខងារ​រំលាយ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ដែល​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ចង្អោរ ប្រសិនបើ​លំពែង​ដំណើរការ​មិន​ប្រក្រតី​។ ៤. ឈឺពោះ​ អាការៈ​ឈឺ​ពោះ​ជា​រោគ​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​រលាក​លំពែង​ស្រួចស្រាល់ និង​ជំងឺ​មហារីក​លំពែង។ ការ​ឈឺចាប់​ដោយ​សារ​តែ​ជំងឺ​រលាក​លំពែង​ស្រួចស្រាល់ គឺ​ឈឺចាប់​ភ្លាម​ៗ និង​ខ្លាំង​នៅ​ចំ​កណ្ដាល​ពោះ​។ ៥. ស្រក​ទម្ងន់​ ប្រសិនបើ​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺចាប់​ត្រង់​បរិវេណ​ពោះ អម​ដោយ​ការ​ស្រក​ទម្ងន់​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​លំពែង។ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ក៏​អាច​បណ្ដាល​ឲ្យ​យើង​ស្រក​ទម្ងន់​ដូច​គ្នា។​ ដូច​នេះ​ហើយ ក្នុង​ករណី​​ស្រក​ទម្ងន់​ដោយ​​ពុំ​មាន​មូលហេតុ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​​ ​ក៏​ដូចជា​ធ្វើ​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ឧស្សាហ៍​កូរ​ពោះ​​ឮ​ខ្លាំង​ៗ​ អាច​សាកល្បង​តិចនិក​ទាំង​​៧​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ អាការៈ​កូរ​ពោះ​​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រសិនបើ​គ្នា​​យើង​ចេះ​តែ​កូរ​ពោះ​មិន​ឈប់​ មិន​ថា​នៅ​ក្នុង​បន្ទប់​ធ្វើការ កន្លែង​ប្រជុំ ឬ​នៅ​ចំណោម​​មនុស្ស​ជា​ច្រើន​នោះ​​ វា​ច្បាស់​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ខ្មាសអៀន​មិន​ខាន​។ ជា​ទូទៅការ​កូរ​ពោះ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឃ្លាន​ ការ​រំលាយ​អាហារ​យឺតយ៉ាវ​ ឬ​ញ៉ាំ​អាហារ​មួយ​ចំនួន។ យ៉ាង​ណា​មិញ យើង​អាច​បំបាត់​​អាការៈ​កូរ​ពោះ​នេះ​បាន​ តាម​រយៈ​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។ ១. ដើរ​​ហាត់​ប្រាណ​​ក្រោយ​ញ៉ាំ​អាហារ​រួច​ អំឡុង​ពេល​សម្រាក​ពី​ការងារ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ គ្នា​យើង​គប្បី​ដើរ​ហាត់​ប្រាណ​ប្រហែល ​១៥​នាទី​ ដើម្បី​ឲ្យ​ការ​រំលាយ​អាហារ​របស់​យើង​​មាន​ដំណើរការ​ល្អ​។ នៅ​ពេល​ដែល​យើង​ដើរ​ វា​អាច​ជួយ​ឲ្យ​អាហារ​ផ្លាស់ទី​ទៅ​​ក្រពះ​យ៉ាង​ឆាប់​រហ័ស​ ប៉ុន្តែ​គ្នា​យើង​ក៏​មិន​គួរ​ដើរ​ហាត់ប្រាណ​ខ្លាំង​​ពេក​ដែរ ពីព្រោះ​វា​អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ចង្អោរ​ទៅ​វិញ​។ ២. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ​​​​ទឹក​ជួយ​​ឲ្យ​ដំណើរការ​រំលាយ​អាហារ​ប្រសើរ​ឡើង ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹក​នៅ​អំឡុង​ពេល​ ឬ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ គ្នា​យើង​មិន​ត្រូវ​ញ៉ាំ​ទឹក​ម្ដង​ច្រើន​ពេក​ឡើយ​ ពីព្រោះ​វា​អាច​​ធ្វើ​ឲ្យ​ពោះ​របស់​យើង​ពោរពេញ​ដោយ​ទឹក​ និង​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​យើង​កូរ​ពោះ​កាន់​តែ​ខ្លាំង​​ឡើង​។ ៣. សាកល្បង​តែ​រុក្ខជាតិ​ ​​​តែ​រុក្ខជាតិ​ដែល​ផ្សំ​ឡើង​ពី​ខ្ញី​ ឈើ​អែម​ ​ឬ​ស្លឹក​គ្រៃ​​អាច​ជួយ​ពង្រឹង​​ប្រព័ន្ធ​រំលាយ​អាហារ​ និង​សាច់ដុំ​ពោះវៀន​បាន​យ៉ាង​ស័ក្ដិសិទ្ធ។ ដូច​នេះ​ យើង​គប្បី​ញ៉ាំ​តែ​ប្រភេទ​នេះ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ឬ​នៅ​ពេល​ល្ងាច​ ទើប​ជា​ការ​ប្រសើរ​។ ៤. ញ៉ាំ​យឺត​ៗ​ និង​ទំពា​ឲ្យ​ម៉ដ្ត​​ល្អ​ អាការៈ​កូរ​ពោះ​ ក៏​អាច​បណ្ដាល​មក​ពី​យើង​ញ៉ាំ​លឿន​ពេក និង​ស្រូប​យក​ខ្យល់​ច្រើន​ពេក​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​។ ហេតុនេះ​ហើយ​ ចូរ​ព្យាយាម​ទំពា​អាហារ​ឲ្យ​​បាន​ម៉ដ្តល្អ​ ដើម្បី​បញ្ចៀស​ខ្យល់​ចូល​ក្នុង​រាងកាយ​របស់​យើង​​​​។ ​​៥. កាត់បន្ថយ​ជាតិ​ស្ករ​បន្ថែម​​ និង​អាហារ​មាន​ខ្លាញ់​ ពោះវៀន​របស់​យើង​អាច​ផលិត​ឧស្ម័ន​ច្រើន​ នៅ​ពេល​ដែល​យើង​ព្យាយាម​រំលាយ​ជាតិ​ស្ករ​ច្រើន​ជ្រុល។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​អាច​បង្ក​ជា​អាការៈ​រាករូស ឬ​​ឆ្អល់​ពោះ​ និង​កូរ​ពោះ​​ផង​ដែរ​។ ដូច​គ្នា​នេះ​ដែរ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អាហារ​​ទាំង​៥​យ៉ាង ​ដោះស្រាយ​​ក្លិន​មាត់​មិន​ល្អ​ចេញ​ពី​ក្រពះ​ ​

ក្លិន​មាត់​មិន​ល្អ​ ជា​កង្វល់​របស់​គ្នា​យើង​គ្រប់​រូប ដែល​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត​ ក៏​ដូចជា​មិន​ហ៊ាន​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​ដទៃ​។ ដូច​នេះ​ហើយ​​ ដើម្បី​បំបាត់​បញ្ហា​ក្លិន​មាត់​មិន​ល្អ​ ដែល​កើត​ចេញ​ពី​បញ្ហា​ក្រពះ យើង​អាច​សាកល្បង​​ញ៉ាំ​កំពូល​អាហារ​​ទប់​ស្កាត់​ក្លិន​មាត់​​​ខាង​ក្រោម​នេះ​​។ ១. ការ៉ុត ឬ​ផ្លែ​ប៉ោម​ ផ្លែ​ប៉ោម​ និង​ការ៉ុត ​អាច​ជួយ​ឲ្យ​​ការ​រំលាយ​អាហារ​ប្រសើរ​ឡើង​ ​ដោយ​ទប់ស្កាត់​ការ​បង្កើត​ហ្គាស​នៅ​ក្នុង​ក្រពះ​ ដែល​​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​។ បន្ថែម​ពី​នេះ​ ផ្លែឈើ​ និង​បន្លែ​ស្រស់​​ក៏​ជួយ​ជំរុញ​ដល់​​ការ​ផលិត​ទឹក​មាត់​ ដើម្បី​​​ជួយ​កម្ចាត់​​បាក់តេរី ដែល​បណ្ដាល​ឲ្យ​មាន​ក្លិន​​មិន​ល្អ​ចេញ​ពី​ធ្មេញ អណ្ដាត​ និង​អញ្ចាញ​ធ្មេញ​។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​ក្រពះ​ទទេ វា​ក៏​អាច​បង្ក​ឲ្យ​មាន​​ក្លិន​មាត់​មិន​ល្អ​​ដូច​គ្នា​ ដោយសារ​តែ​ការ​កកើត​ឡើង​នៃ​អាស៊ីដ​។ ដូច្នេះ​ហើយ​ ការ​ទំពា​​​បន្លែ និង​ផ្លែឈើ​ជា​វិធីសាស្ត្រ​​កាត់បន្ថយ​​​ក្លិន​មាត់​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. ​ទឹក​ដោះ​គោ​ជូរ​ បាក់តេរី​ល្អ​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​អាច​ជួយ​ពង្រឹង​​ការ​រំលាយ​អាហារ​ ដោយ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រសើរ​ឡើង​ ក៏​ដូចជា​កាត់បន្ថយ​បញ្ហា​ក្លិន​មាត់​។ ​ក្រៅ​ពី​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ល្អ ការ​ប្រមូលផ្ដុំ​សមាសធាតុ​Sulfite​នៅ​ក្នុង​មាត់​ក៏​អាច​​នាំ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា បាក់តេរី​ល្អ​នៅ​ក្នុង​អាហារ​ដែល​មាន​ជាតិ​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ​​ អាច​កាត់បន្ថយ​កម្រិត​នៃ​សមាសធាតុ​Sulfite​នៅ​ក្នុង​មាត់​​​​​​បាន​យ៉ាង​អស្ចារ្យ​។ ​​​៣. តែ​បៃតង​ ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​តែ​បៃតង​មាន​គុណប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ រួម​ទាំង​ជួយ​ពង្រឹង​មុខងារ​ខួរ​ក្បាល​ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ថែម​ទៀត​ផង​។ លើស​ពី​នេះ​ វា​ក៏​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាងកាយ​ និង​កាត់បន្ថយ​ក្លិន​​មាត់​ ព្រម​ទាំង​ក្លិន​ខ្លួន​មិន​ល្អ​។ ពិត​ណាស់​ តែ​បៃតង​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ធម្មជាតិ ​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​នៅ​ក្នុង​មាត់​ ដែល​បង្ក​ជា​ក្លិន​មាត់​មិន​ល្អ​។ ៤. ពពួក​ផ្លែ​ក្រូច​ អាស៊ីដ​Citric​នៅ​ក្នុង​ផ្លែ​ក្រូច​ អាច​​បញ្ចៀស​ការ​លូតលាស់​របស់​បាក់តេរី​នៅ​ក្នុង​មាត់​ និង​បំពង់​រំលាយ​អាហារ​ ដែល​​ធ្វើ​ឲ្យ​យើង​​មាន​ក្លិន​មាត់​មិន​ល្អ​។ ដូច្នេះ​ហើយ ការ​បញ្ចូល​ពពួក​ផ្លែ​ក្រូច​នៅ​ក្នុង​របប​អាហារ​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ស្ត្រេស និងបញ្ហាថប់បារម្ភ​​ អាចបង្ក​ជា​អាការៈ​ឈឺ​​ក្រពះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ដែល​យើង​ស្រ្តេស វា​អាច​​បង្ក​ជា​អាការៈ​ឈឺ​ក្រពះ ដែល​នេះ​មក​ពី​ខួរ​ក្បាល​ និង​​ពោះវៀន​មាន​ទំនាក់ទំនង​គ្នា​។ ពិត​ណាស់​ ស្រ្តេស​​ និងបញ្ហា​ថប់បារម្ភ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ប្រសិនបើ​យើង​​មិន​អើពើ​ វា​ក៏​អាច​អភិវឌ្ឍ​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​​​ដទៃ​ទៀត​ផង​ដែរ​។ មូលហេតុ​​ស្រ្តេស​ ឬ​ការ​ថប់បារម្ភ​ប៉ះពាល់​ដល់​​​ក្រពះ ​ជាក់​ស្ដែង បញ្ហា​ក្រពះ​​ជា​​រោគ​សញ្ញា​ទូទៅ​បំផុត​ដែល​បណ្ដាល​មក​ពី​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​​អត្តសញ្ញាណ​នៃ​ទំនាក់ទំនង​រវាង​ពោះវៀន​ និង​ខួរ​ក្បាល​ ដែល​​នេះ​កើត​ឡើង​ដោយ​សារ​​តែ​ពោះវៀន​ពោរពេញ​ទៅ​ដោយ​សរសៃ​ប្រសាទ​ដូច​ទៅ​នឹង​ខួរ​ក្បាល​។ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ព្រួយបារម្ភ វា​អាច​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​ ដោយ​កាត់បន្ថយ​ការ​ផលិត​អង់ទីក័រ ​និង​​ពពួក​បាក់តេរី​ការពារ​ភ្នាស​ពោះវៀន​  ​។ រោគសញ្ញា​នៃ​បញ្ហា​ពោះវៀន​ដែល​ទាក់ទង​នឹង​ស្រ្តស​ ឈឺពោះ​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ចុកពោះ ឬ​ហើម​ពោះ​ ទល់លាមក​ ឬ​រាករូស​ ​ពិបាក​រំលាយ​អាហារ​ បាត់បង់​ចំណង់​អាហារ​ ​ឃ្លាន​​ខុស​ពី​ធម្មតា​ ក្រហាយ​ទ្រូង​ ចង្អោរ​ ឬ​ហ្គាស​ នៅ​ពេល​ដែល​យើង​ប្រឈម​​នឹង​រោគសញ្ញា​ណា​មួយ​​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​នេះ វា​អាច​ជា​ប្រភព​នៃ​ការ​ថប់​បារម្ភ ឬ​ស្រ្តេស​ដែល​ប៉ះពាល់​ដល់​​ការ​រស់នៅ​របស់​យើង​។ ហេតុ​នេះ​ហើយ ការ​ចាត់វិធានការ​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ ​ជា​រឿង​ដែល​យើង​មិន​គួរ​រំលង​ឡើយ​។ ពេល​ណា​​យើង​គប្បី​ពិគ្រោះ​​ជាមួយ​នឹង​គ្រូពេទ្យ​? ប្រសិនបើ​គ្នា​យើង​​ប្រឈម​នឹង​អាការៈ​ឈឺ​ពោះ​ខ្លាំង​ ព្រម​ទាំង​ក្អួត​​នៅ​ពេល​ដែល​យើង​ថប់បារម្ភ យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ តិចនិក​ដោះស្រាយ​បញ្ហា​ស្រ្តេស​ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ថប់បារម្ភ ឬ​ស្រ្តេស​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ គ្នា​យើង​អាច​សាកល្បង​តិចនិក​ទាំង​នេះ​។ ញ៉ាំ​អាហារ​សុខភាព​ ធ្វើ​លំហាត់​ប្រាណ​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដកដង្ហើម​ឲ្យ​វែង​ៗ ធ្វើ​សមាធិ​ ធ្វើ​សកម្មភាព​ដែល​យើង​ចូលចិត្ត​ ពិភាក្សា​បញ្ហា​ជាមួយ​នឹង​​មិត្តភ័ក្ដិ ឬ​គ្រួសារ​។


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

អាការៈ​ឈឺ​​ពោះវៀន​ធំ​ទាំង​៦​ អាច​ជា​សញ្ញា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

ជួនកាល​ អាការៈ​ឈឺ​ពោះវៀន​ធំ​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដែល​គ្នា​យើង​គប្បី​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​។ ពិត​ណាស់​ ដោយ​សារ​តែ​បែបបទ​​នៃ​ការ​រស់នៅ​ និង​របប​អាហារ​មិន​ល្អ យើង​អាច​នឹង​មាន​អាការៈ​ឈឺ​ពោះ​​ជា​ញឹកញយ។​ ដូច្នេះ​ហើយ​ ​ការ​កំណត់​ពី​រោគ​សញ្ញា​គ្រោះថ្នាក់​ ក៏​ដូចជា​យល់​ដឹង​ពី​វិធីសាស្ត្រ​​​ដោះស្រាយ​​មួយ​ចំនួន​​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​ធំ​មាន​សុខភាព​ល្អ ជា​រឿង​ចាំបាច់​​បំផុត​។ ១. ឈឺ​ពោះ​ អាការៈ​នេះ​កើត​ឡើង​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​អាហារ​ ឬ​ផឹក​ភេសជ្ជៈ​ដែល​​មិន​ល្អ​​។ ប៉ុន្តែ​ ប្រសិនបើ​យើង​ឧស្សាហ៍​មាន​អារម្មណ៍​ឈឺចាប់​នៅ​​ផ្នែក​ខាង​ក្រោម​ពោះ ​យើង​អាច​នឹង​មាន​ជំងឺ​រលាក​ពោះវៀន​ ដូចជា​​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ​ឬ​ជំងឺ​មហារីក​ផង​ដែរ​។ ២. ទល់​លាមក​ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​​គ្នា​យើង​តែងតែ​ជួប​បញ្ហា​ទល់​លាមក​ និង​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​ពេល​បន្ទោបង់​ វា​អាច​ជា​ជំងឺdiverticulitis​ ​ដែល​​​មាន​ថង់​រលាក​តូច​ៗ​នៅ​ក្នុង​ពោះវៀន​ធំ​ ឬ​អាច​ជា​ជំងឺ​រលាក​ពោះវៀន​ ដែល​មាន​រោគសញ្ញា​ដូចជា​រាករូស ហើម​ពោះ​ ឈឺចាប់​ និង​ហ្គាស​។ នៅ​ពេល​ខ្លះ របប​អាហារ​ត្រឹមត្រូវ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ ប៉ុន្តែ​ប្រសិនបើ​យើង​​​មិន​​ព្យាបាល​ទេ​នោះ ​យូរ​​ៗ​ទៅ​ ​វា​អាច​វិវដ្ត​ទៅ​ជា​​ជំងឺ​ធ្ងន់ធ្ងរ​​ដែល​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​។ ៣. រាករូស​ ប្រសិនបើ​យើង​រាករូស​ជា​ញឹកញាប់​ ​វា​ន័យ​ថា​ពោះវៀន​ធំ​របស់​យើង​ដំណើរការ​មិន​ប្រក្រតី​ឡើយ​។ ជាក់​ស្ដែង ជំងឺ​ពោះវៀន​ធំ​ជា​ច្រើន​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អាការៈ​រាករូស​​មាន​ដូចជា​ជំងឺ​រលាក​​ពោះវៀន​ និង​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ។ ក្នុង​ករណី​ដែល​អាការៈ​នេះ​មាន​រយៈពេល​​​លើស​ពី​​២៤​ម៉ោង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ ៤. លាមក​មាន​ឈាម ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​លាមក​មាន​ឈាម​ វា​អាច​ជា​រោគ​សញ្ញា​នៃ​ការ​រលាក ហើយ​​នៅ​ពេល​ដែល​យើង​សង្កេត​ឃើញ​មាន​ឈាម​ពណ៌​ក្រមៅ ឬ​ស្ទើរ​តែ​មាន​ពណ៌​ខ្មៅ​ ឬ​​​រាក​មាន​ឈាម​ ចូរ​ប្រញាប់​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ ឬ​​មហារីក​។ ​​៥. ហ្គាស​​ពោះវៀន ហ្គាស​ច្រើន​ពេក​ និង​មាន​ក្លិន​មិន​ល្អ​​បញ្ជាក់​ថា​ […]


បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​៤​នេះ អាច​បំផ្លាញ​សុខភាព​ពោះវៀន​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​សុខភាព​ពោះវៀន​ឲ្យ​បាន​ត្រឹមត្រូវ​​ មាន​សារសំខាន់​ណាស់​ដើម្បី​ជួយ​ទ្រទ្រង់​រាងកាយ​ទាំង​មូល​ឲ្យ​ដំណើរការ​បាន​ល្អ​។ ពិត​ណាស់​ ពោះវៀន​ដើរ​តួនាទី​​ចម្បង​នៅ​ក្នុង​រាងកាយ​ដូចជា​​ការ​​កំណត់​ទម្ងន់​ និង​គ្រប់គ្រង​ការ​ប្រែប្រួល​អារម្មណ៍ និង​ការ​ថប់​បារម្ភ​ជា​ដើម​។ យ៉ាង​ណា​មិញ របប​អាហារ​ បែប​បទ​នៃ​ការ​រស់​នៅ និង​ទម្លាប់​ប្រចាំ​ថ្ងៃ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​សុខភាព​ពោះវៀន​។ ហេតុ​នេះ​ហើយ​ ក្រៅ​ពី​បញ្ចៀស​​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោម​ ​ដែល​បំផ្លាញ​សុខភាព​ពោះវៀន​ យើង​គប្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​គ្រប់​គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ក៏​ដូចជា​ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ហួស​កម្រិត​។ ១. ខ្ជិល​ច្រអូស​ មិន​ធ្វើ​លំហាត់​ប្រាណ​ ការ​ធ្វើ​ចលនា​ និង​​លំហាត់​ប្រាណ ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ​។ ​ប៉ុន្តែ​ ប្រសិនបើ​​យើង​មិន​ធ្វើ​ចលនា​​ទេ​នោះ ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មិន​អាច​បញ្ចេញ​ចោល​កាក​សំណល់​ចេញ​ពី​រាងកាយ​ដូច​គ្នា។​ ពិត​ណាស់​ លំហាត់​ប្រាណ​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​ការ​លូតលាស់​របស់​បាក់តេរី​ល្អ​​ និង​បញ្ចៀស​បញ្ហា​ទល់​លាមក​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច​នេះ​ ដើម្បី​ថែទាំ​សុខភាព​ពោះវៀន​ គ្នា​យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣​ដង​ក្នុង​មួយ​សប្ដាហ៍​។ ២. មិន​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​​ ជាមួយ​គ្នា​នេះ​ដែរ ជាតិ​សរសៃ​ជួយ​ឲ្យ​ពោះវៀន​មាន​ដំណើរការ​​បាន​ល្អ និង​ជៀស​ផុត​ពី​ជំងឺ​ពោះវៀន​ផ្សេង​ៗ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​ញ៉ាំ​ផ្លែឈើ​ និង​បន្លែ​ឲ្យ​បាន​ច្រើន​ ពីព្រោះ​ថា​កង្វះ​​បរិមាណ​ជាតិ​សរសៃ​អាច​​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ទល់​លាមក​ដោយ​មិន​ដឹង​ខ្លួន​។ ៣. ញ៉ាំ​អាហារ​កែច្នៃ​ច្រើន​ អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ និង​អាហារ​កែច្នៃ​​អាច​រំខាន​ដល់​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន​ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​។ ​ចូរ​ជៀសវាង​ញ៉ាំ​អាហារ​ទាំង​នោះ និង​បញ្ចូល​ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​មូល ដូចជា​អង្ករ​សម្រូប​ និង​ពោត​លីង​។ល។ ​​ជំនួស​វិញ​ ដើម្បី​រក្សា​តុល្យភាព​បាក់តេរី​ល្អ​​ក្នុង​ពោះវៀន​។ ៤. ទម្លាប់​ញ៉ាំ​អាហារ​លឿន​ពេក​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​លឿន​ពេក​ ពោះវៀន​របស់​យើង​មិន​អាច​​ស្រូប​យក​សារធាតុ​ចិញ្ចឹម​អតិបរមា​​បាន​ឡើយ។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​រយៈពេល​យ៉ាង​តិច​២០​ ទៅ​៣០​នាទី​ ដើម្បី​​ឲ្យ​​ខួរ​ក្បាល​បញ្ជូន​​សញ្ញា​​ទៅ​រាងកាយ​​​​ថា​យើង​​ឆ្អែត​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ