កើតជំងឺផ្លូវចិត្តកម្រិតណាទើបគួរទៅជួបពេទ្យជំនាញចិត្តសាស្ត្រ?
បើតាមលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យាឲ្យដឹងថា មនុស្សយើងម្នាក់ឧស្សាហ៍ទៅពិនិត្យសុខភាពរាងកាយណាស់ ហើយពិនិត្យ ១-២ដង/ឆ្នាំ ព្រោះខ្លាចសុខភាពមានបញ្ហា។ ចំពោះសុខភាពផ្លូវចិត្តក៏ដូចគ្នា គួរណាទៅពិនិត្យឲ្យបានម្តង/ឆ្នាំ ព្រោះពេលខ្លះយើងគិតថា មិនអីទេ គ្មានស្ដ្រេស គ្មានអីផង អត់ដឹងពិនិត្យបានប្រយោជន៍អី តែត្រូវដឹងថា នៅពេលដែលកើតជំងឺផ្លូវអារម្មណ៍ វាក៏អាចប៉ះពាល់ដល់សុខភាពរាងកាយយើងដែរដូចជា គេងមិនលក់ ឈឺក្បាល ឈឺក្រពះ ធ្វើឲ្យបាត់បង់ចំណង់អាហារ។ល។
គណនា BMI