ប្រភេទរឿងបែបរន្ធត់ ព្រឺព្រួច អាចធ្វើឲ្យគ្នាយើងខ្លះមានអារម្មណ៍រំភើបរីករាយ ក៏ដូចជារសាយអស់ទុក្ខកង្វល់ ខណៈអ្នកខ្លះទៀតចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ ដោយគិតថាសាច់រឿងអាចនឹងក្លាយទៅជាការពិត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ប្រភេទរឿងបែបរន្ធត់ ព្រឺព្រួច អាចធ្វើឲ្យគ្នាយើងខ្លះមានអារម្មណ៍រំភើបរីករាយ ក៏ដូចជារសាយអស់ទុក្ខកង្វល់ ខណៈអ្នកខ្លះទៀតចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ ដោយគិតថាសាច់រឿងអាចនឹងក្លាយទៅជាការពិត។
ពិតណាស់ ការមើលរឿង ឬរូបភាពបែបរន្ធត់ ក៏អាចធ្វើឲ្យយើងថប់បារម្ភ ភ័យស្លន់ស្លោ ឆាប់មានរំញោចទៅនឹងរឿងរ៉ាវផ្សេងៗ និងចេះតែគិតអវិជ្ជមាន ដែលកត្តាទាំងនេះ រួមចំណែកធ្វើឲ្យបេះដូងរបស់យើងលោតញាប់ជាងធម្មតា ហើយអ័រម៉ូនស្រ្តេសកើនឡើងកាន់តែខ្លាំង។
ទន្ទឹមនឹងនេះដែរ ប្រតិកម្មនៃភាពរំភើប ដែលជាផ្នែកសំខាន់មួយអំឡុងពេលមើលរឿងបែបរន្ធត់ អាចធ្វើឲ្យយើងគេងមិនលក់ ក៏ដូចជាយល់សប្ដិអាក្រក់ ដែលជាហេតុនាំឲ្យជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការខួរក្បាលនៅថ្ងៃបន្ទាប់ ព្រមទាំងមានទំនាក់ទំនងបញ្ហាសុខភាពផ្លូវចិត្តផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
អ្នកជំនាញបានណែនាំថា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃភាពយន្តបែបរន្ធត់ទាំងនេះ គ្នាយើងអាចសាកល្បងស្វែងយល់ពីប្រភេទរឿងបែបរន្ធត់ណាខ្លះដែលស័ក្ដិសមសម្រាប់យើង និងរឿងណាខ្លះដែលមិនគួរមើល។ ប៉ុន្តែ បើយើងបារម្ភថាមើលរឿងទាំងនេះ អាចបង្កជាបញ្ហា យើងគួរតែមើលនៅពេលថ្ងៃ ឬជាមួយអ្នកជិតស្និទ្ធ ដើម្បីកាត់បន្ថយអាការៈថប់បារម្ភ។ ក្នុងករណីដែលយើងនៅតែមានអាការៈថប់បារម្ភកាន់តែខ្លាំង និងពិបាកគេងក្រោយមើលរឿងបែបនេះ យើងគួរតែមើលរឿងបែបកំប្លែងៗ និងមិនសូវព្រឺព្រួចជំនួសវិញ។
អត្ថបទគួរអាន៖
យ៉ាងណាមិញ រឿងប្រភេទនេះក៏ផ្ដល់ផលវិជ្ជមានដូចគ្នា ដោយអាចឲ្យយើងបំបាត់ភាពភ័យខ្លាច នូវអ្វីដែលជាចំណុចខ្សោយរបស់ខ្លួន ឧទាហរណ៍ដូចទៅនឹងអ្នកជំងឺ Phobia (រោគខ្លាច) ខ្លាចសត្វពីងពាង ខ្លាចទីខ្ពស់ ខ្លាចរូបត្លុក អាចជម្នះទៅនឹងភាពភ័យខ្លាចទាំងនោះបាន ដោយសារទម្លាប់ប្រឈមនឹងរឿងទាំងនោះពីផ្នែកតូចៗទៅ។ ត្រង់នេះ អ្នកជំនាញ បានអះអាងថា រឿងរន្ធត់ ជួយឱ្យ អ្នកមើល អាចប្រឈមនឹងភាពភ័យខ្លាច ដែលខ្លួនធ្លាប់មាន និងហ៊ានប្រឈម ស្ថានការណ៍រន្ធត់ ដែលអាចកើតមាននៅអនាគតបាន។ ទោះជាយ៉ាងនេះក្ដី សម្រាប់អ្នកមានស្ថានភាពផ្លូវចិត្តបែបនេះ គួរពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញចិត្តសាស្ត្រជាមុនសិន ទើបជាការប្រសើរ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕