វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស - អារម្មណ៍​ធុញថប់ តប់ប្រមល់ មិន​ប្រកាន់​អាយុ ជាពិសេស​អ្នក​មាន​បន្ទុក​ក្នុង​គ្រួសារ ឬ​មានការងារ​ ឬ​បញ្ហា​ស្នេហា ការ​សិក្សា​អីជាដើម សុទ្ធតែ​ឧស្សាហ៍​ជួប​និង​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​បញ្ហា​នេះ រាល់ថ្ងៃ។ មាតិកានេះ នឹង​មាន​វិធីទប់ទល់ដោះស្រាយ​បញ្ហា​ស្ត្រេស ក្នុង​ប្រសិទ្ធភាព​កម្រិត​ល្អ​មួយ ជា​ឧទាហរណ៍​ឲ្យ​បងប្អូន​អាច​សាកល្បង​បាន

ចំណេះដឹងទូទៅ

វិធីបំបាត់ស្ត្រេស

គន្លឹះ៤យ៉ាងបង្កើនភាពរីករាយដល់ខ្លួនឯង ទោះនៅតែម្នាក់ឯងក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​យើង​មាន​ដៃគូ ឬ​នៅ​តែ​ម្នាក់​ឯង​ឡើយ ការ​ចំណាយ​ពេល​ដ៏​រីករាយ​ជាមួយ​នឹង​ខ្លួន​ឯង គឺ​​ជា​រឿង​ដ៏​ចាំបាច់​​មួយ។ ​តួ​យ៉ាង ​នៅ​ពេល​ខ្លះ ​​ដៃគូ​យើង​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ មិន​អាច​ចំណាយ​ពេល​ជាមួយ​នឹង​យើង​រហូត​ឡើយ ហើយ​យើង​ក៏​មិន​​គួរ​​ផ្តល់​តម្លៃ​ដល់​អ្នក​ណា​ម្នាក់​ច្រើន​ជ្រុល រហូត​ដល់​​អាច​គ្រប់គ្រង​​លើ​សុភមង្គល​របស់​​ខ្លួន​ឯង​ដែរ។ ចំណែក​អ្នក​ដែល​នៅ​ម្នាក់​ឯង​វិញ ការ​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ និង​ធ្វើ​អ្វី​ដែល​ខ្លួន​​ពេញ​ចិត្ត​ អាច​ជួយ​បំបាត់​ភាព​ឯកា​ និង​​បញ្ចៀស​បញ្ហា​បាក់​ទឹក​ចិត្ត​បាន​ផង​ដែរ។ តិចនិក​ងាយ​ៗ ជួយ​កម្ចាត់​ភាព​ឯកា បើ​ទោះ​បី​ជា​យើង​នៅ​តែ​ម្នាក់​ឯង ១. បង្កើត​ចំណង់ចំណូលចិត្ត ពេល​វេលា​នៅ​តែ​ឯង​នេះ​ហើយ ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​បង្កើត​ចំណង់ចំណូលចិត្ត​ថ្មី​ៗ និង​ចាប់ផ្តើម​ធ្វើ​អ្វី​ដែល​យើង​រង់ចាំ​មក​ជា​យូរ។ សាកល្បង​​ការ​ផាត់​ពណ៌​ ចម្អិន​អាហារ ហែល​ទឹក ឬ​លេង​ហ្គីតា និង​​បង្កើត​ចំណង់ចំណូលចិត្ត​ជា​បន្តបន្ទាប់ ​ក៏​ដូចជា​ព្យាយាម​ក្នុង​ការ​​សម្រេច​រាល់​គោលដៅ​ដែល​យើង​បាន​គ្រោង​ទុក​ទាំង​នោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ព្យាយាម​យល់​ពី​ខ្លួន​ឯង ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​គួរ​រៀន​ស្វែង​យល់​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ដោយ​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន ក៏​ដូចជា​ប្រើ​ប្រាស់​ចំណុច​ខ្លាំង ដើម្បី​ជម្នះ​រាល់​កង្វះ​ខាត​ដែល​យើង​មាន​ ទើប​ជា​ការ​ប្រសើរ។ ៣. ស្វែង​រក​ភាព​រីកចម្រើន​នៅ​ក្នុង​ជីវិត បន្ថែម​ពី​នេះ យើង​គួរ​​អភិវឌ្ឍន៍​ផ្នត់​គំនិត​ស្វែង​រក​ភាព​រីក​ចម្រើន​ និង​ដុស​ខាត់​ជំនាញ​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ពេលវេលា​​ដែល​យើង​នៅ​តែ​ម្នាក់​ឯង គឺ​ជា​ពេល​រៀន​សូត្រ​​ពី​ជំនឿ​ចិត្ត ទស្សនៈ​ថ្មីៗ គំរូ​នៃ​ការ​គិត ក៏​ដូចជា​ការ​អភិវឌ្ឍ​អាជីព​​ឲ្យ​ខ្លាំង​ជាង​មុន​។ [embed-health-tool-heart-rate] ៤. ផ្ដោត​អារម្មណ៍​ទៅ​នឹង​បច្ចុប្បន្ន​ មិន​ថា​យើង​កំពុង​តែ​អាន​សៀវភៅ ចម្អិន​អាហារ​ ឬ​ផាត់​ពណ៌​​នោះ​ទេ ចូរ​​ផ្ដោត​អារម្មណ៍​​ទៅ​នឹង​ការ​ធ្វើ​កិច្ចការ​ទាំង​នោះ។ ជាក់ស្តែង ការ​ផ្ដោត​អារម្មណ៍​​ជា​គន្លឹះ​​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​​មិន​ស្លន់ស្លោ​ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​​បញ្ហា​ផ្សេងៗ។ អត្ថបទគួរអាន៖ […]

ស្វែងរក វិធីបំបាត់ស្ត្រេស

វិធីបំបាត់ស្ត្រេស

ជំហរ ៥យ៉ាងនេះ អាចបំបាត់ស្ត្រេស ឬបញ្ហាច្របូកច្របល់ភ្លាមៗ

ស្ត្រេស ជាបញ្ហា​ផ្លូវចិត្ត ដែល​បណ្ដាល​ឲ្យ​អារម្មណ៍​យើង​ច្របូកច្របល់ ជាពិសេស​មុន​សម្ភាស​ការងារ ប្រឡង ឬ​និយាយ​ជា​សាធារណៈ។ បើតាម​អ្នកចិត្តសាស្ត្រ​សង្គម Amy Cuddy ប្រចាំ​នៅ Bright Side បញ្ជាក់​ថា កាយវិការ​របស់​យើង កំណត់​ពីអ្វី​ដែល​អ្នកដទៃគិត​លើ​យើង។ ជាងនេះ​ទៅ​ទៀត កាយវិការ​ក៏មាន​ឥទ្ធិពល​លើ​ទំនុកចិត្ត​ផ្ទាល់ខ្លួន ហើយ​វា​ក៏អាច​ជួយ​តម្រង់​ខួរក្បាល ទៅរក​ជោគជ័យ​ផងដែរ។ ជាក់ស្ដែង សត្វ​តែងតែ​វាតទី ដើម្បី​បង្ហាញ​ថា ពួកវា​ខ្លាំង ចំណែក​មនុស្ស​វិញ តែងតែ​បើកចំហ (Open Up) នៅពេល​ពួកគេ​ពោរពេញ​ដោយ​ទំនុកចិត្ត និង​មិនបើក​ចំហ (Close up) នោះទេ នៅពេល​ពួកគេ មាន​អារម្មណ៍​ថា គ្មាន​ថាមពល។ ការគិត​របស់​យើង មាន​ឥទ្ធិពល​លើ​រាងកាយ​របស់​យើង។ មនុស្ស​ពោរពេញ​ដោយ​​ឥទ្ធិពល មាន​សុទិដ្ឋិនិយម និង​ទំនុកចិត្ត​ខ្លាំង ហើយ​ពួកគេ ហ៊ាន​ប្រឈម​ហានិភ័យ​ញឹកញាប់ ដើម្បី​ជោគជ័យ។ មនុស្ស​មាន​ឥទ្ធិពល មាន​កម្រិត​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ខ្ពស់ (អ័រម៉ូន​នៃ​ភាព​ជាអ្នកដឹកនាំ) និង​អ័រម៉ូន Cortisol ទាប (អ័រម៉ូន​ស្ត្រេស)។ នេះមាន​ន័យ​ថា ពួកគេ​ប្រឆាំង​នឹង​បញ្ហា​ស្ត្រេស។ Amy Cuddy បាន​សិក្សា​លើ​ក្រុម​អ្នក​មាន​កាយវិការ​ពោរពេញ​ដោយ​ឥទ្ធិពល និង​ក្រុមអ្នក​មាន​កាយវិការ​គ្មាន​ឥទ្ធិពល។ ក្រុម​អ្នកមាន​កាយវិការ​ពោរពេញ​ដោយ​ឥទ្ធិពល កើន​អ័រម៉ូន​តេស្តូស្តេរ៉ូន […]


វិធីបំបាត់ស្ត្រេស

តិចនិកសាមញ្ញៗ តែបំបាត់អារម្មណ៍ឯកោពេលនៅម្នាក់ឯង ហើយបើអផ្សុក អាចសាកបាន

អារម្មណ៍​ពេល​​នៅ​ម្នាក់​ឯង អ្នក​ខ្លះ​អាច​អផ្សុក​ អ្នក​ខ្លះ​អាច​គិត​អី​ផ្តេស​ផ្តាស​ច្រើន ឬ​គិត​ថា​ខ្លួន​ឯង​ទំនេរ​ច្រើន គ្មាន​ប្រយោជន៍​​ជា​ដើម ជា​ពិសេស​អ្នក​នៅ​ឆ្ងាយ​ពី​គ្រួសារ មក​ធ្វើ​ការ ឬ​សិក្សា​នៅ​ទី​ក្រុង​ជា​ដើម។ បើនៅម្នាក់ឯង ​ចូលចិត្ត​ធ្វើ​អី?  ដើម្បី​ជា​ការ​បំបាត់​ចោល​អារម្មណ៍​ទុក្ខព្រួយ​ទាំង​នោះ អ្នក​រស់​នៅ​​តែ​ឯង​ៗ នៅ​តាម​បណ្តា​ទី​ក្រុង​​​នានា​​មួយ​ចំនួន ពី​ជុំ​វិញ​ពី​ពិភព​លោក បាន​ចែក​រំលែក​ជា​បទ​ពិសោធ​ដូច​ខាង​ក្រោម៖ ១. រក​ការងារ​ក្រៅ​ម៉ោង​ធ្វើ ឬ​​ធ្វើ​អ្វី​ដែល​ជា​​​​ការ​កម្សាន្ត​តាម​ចំណូល​ចិត្ត​អ្នក បំបាត់​ភាព​ឯកោ អាច​​ធ្វើ​បាន​តាម​រយៈ​វិធី​នេះ ព្រោះ​ថា នៅ​ពេល​អ្នក​ចាប់​អារម្មណ៍​​អ្វី​មួយ​តាម​បែប​កម្សាន្ត ការងារ​ ឬ​ការ​កម្សាន្ត​តាម​បែប​អ្នក​ចូល​ចិត្ត នឹង​ធ្វើ​ឲ្យ​អ្នក​រវល់​សប្បាយ​ភ្លេច​គិត​អារម្មណ៍​ឯកោ​ជា​ក់​ជា​ពុំ​ខាន។ មិន​ថា ទៅ​អាន​សៀវភៅ ទៅ​មើល​កុន​ដែល​ចូល​ចិត្ត ឬ​​ធ្វើ​តាម​អ្វី​ដែល​ជម្រុញ​ចិត្ត​អ្នក​ដូច​ជា ទៅ​ហែល​ទឹក​ដូច​ ពួក​កីឡាករ​ Idol ​​​ក្នុង​ចិត្ត​អ្នក​ក៏​បាន។ ២. ទៅ​កន្លែង​​ណា មាន​មនុស្ស​ច្រើន​ អាច​បង្កើត​ទំនាក់​ទំនង​បាន ទៅ​ហាង​កាហ្វេ ទៅ​កន្លែង​ហាត់​ប្រាណ ឬ​ទៅ​បណ្ណាល័យ​អាន​សៀវភៅ ប្រាកដ​ណាស់​ថា អ្នក​នៅ​ទី​នោះ ហោច​ណាស់​ក៏​មាន​អ្វី​ដែល​ជា​ចំណូល​ចិត្ត​ស្រដៀង​អ្នក​ដែរ ហើយ​ពេល​នោះ អ្នក​នឹង​អាច​ បង្កើត​បាន​ជា​​​មិត្តភក្តិ នៅ​ទី​​នោះ ជា​ការ​និយាយ​គ្នា​លេង ឬ​ជា​កន្លែង​ចែក​រំលែក​ព័ត៌មាន សម្រាប់​អ្នក​ផង ដែល​ដូច​នេះ នឹង​អាច​នាំ​អ្នក​ចាក​ឆ្ងាយ​ពី​ភាព​អផ្សុក​ក៏​ថា​បាន។ ៣. ស្តាប់​ចម្រៀង ឬ​អាន​​ឯកសារ​ផ្សេង​ៗ​ មើល​ទៅ​ដូច​ជា​ចម្លែក​បន្តិច ប៉ុន្តែ​សាក​គិត​មើល បើ​អ្នក​ស្តាប់​បទ​ដែល​អ្នក​ចូល​ចិត្ត កម្សាន្ត​អារម្មណ៍​ ឬ​មួយ​ក៏​អាន​សៀវភៅ​ល្អ​ៗ ជា​ចំណេះ​ដឹង បង្កើត​បាន​ជា​គំនិត​ថ្មី​ៗ […]


វិធីបំបាត់ស្ត្រេស

ការដើរកម្សាន្តផ្តល់ភាពរីករាយបានយូរជាង ការទិញសម្ភារៈពេញនិយម

តាម​លទ្ធផល​ស្រាវជ្រាវ​របស់​​អ្នក​វិទ្យាសាស្រ្ត​បាន​បង្ហាញ​ថា ដំណើរ​កម្សាន្ត​បាន​ជួយ​​ឲ្យ​មនុស្ស​ ដិត​ជាប់​ភាព​សប្បាយ​រីក​រាយ​ក្នុង​ចិត្ត​បាន​យូរ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ ការ​​ចំណាយ​លុយ​ទៅ​ដេញ​តាម​ សម្ភារៈ​ទំនើប ទាន់​សម័យ​កាល។ លទ្ធ​ផល​ស្រាវ​ជ្រាវ ពី​សាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ដែល​ដឹក​នាំ​ដោយ​លោក​សាស្រ្តាចារ្យ​ ជំនាញ​ផ្នែក​ចិត្ត​វិទ្យា Thomas Gilovich បាន​ឲ្យ​ដឹង​ថា សម្រាប់​មនុស្ស​ដែល​បាន​ទៅ​ធ្វើ​ដំណើរ​​កម្សាន្ត បាន​ទទួល​បទ​ពិសោធន៍​ ពុំ​ធ្លាប់​មាន​ជា​ច្រើន​ ប្លែក​ៗ ហើយ​ទិដ្ឋភាព​រីក​រាយ​ ទាំង​នោះ បាន​ដក់​ជាប់​នៅ​ក្នុង​អារម្មណ៍​ (ទាក់​ទង​នឹង អ័រម៉ូន​រីក​រាយ) ​ធ្វើ​ឲ្យ​អ្នក​ដើរ​កម្សាន្ត​​ភាគ​ច្រើន​សប្បាយ​ចិត្ត ជាប់​បាន​យូរ។ ដោយ​ឡែក ការ​ពិសោធ​ ក៏​បាន​រក​ឃើញ​ដែរ​ថា សម្រាប់​អ្នក​ដែល​ ចំណាយ​ពេល​ទៅ​ទិញ​អីវ៉ាន់ ឬ​សម្ភារៈ​ ដែល​ពេញ​និយម​ តាម​សម័យ​កាល នឹង​ទទួល​បាន​ភាព​រីក​រាយ​ដូច​គ្នា ប៉ុន្តែ អ្វី​ដែល​រីក​រាយ​នោះ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោក​សាស្រ្តាចារ្យ បាន​និយាយ​ត្រង់​ចំណុច​នេះ​ថា “ភាព​ស៊ាំ​ទៅ​នឹង​ សម្ភារៈ​ ជា​សត្រូវ​នឹង​ ភាព​រីក​រាយ​ក្នុង​ខ្លួន​” ដែល​លោក​ បាន​និយាយ​សម្តៅ​ទៅ​លើ អារម្មណ៍​ជាប់​ទាក់​ទង​ នឹង​សម្ភារៈ​គឺ​មាន​តែ​​ក្នុង​រយៈ​ពេល​ខ្លី​ និង​តិច​តួច​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ ការ​ដើរ​លេង ការ​ចូល​រួម​ព្រឹត្តិការណ៍​ប្លែក​ៗ ក្នុង​ជីវិត​ បាន​បង្រៀន​ និង​ដឹត​ដាម​ជាប់​ទាក់​ទង​​ក្នុង​ចិត្ត​មនុស្ស​ច្រើន​ជាង​។ អត្ថបទពាក់ព័ន្ធ៖  មានកូនតូចចង់ដើរ​លេង​សប្បាយ ​ត្រូវចេះ​តិចនិក​សាមញ្ញ​ទាំងនេះ​ ទុកទូរសព្ទឆ្ងាយខ្លួន […]


វិធីបំបាត់ស្ត្រេស

តិចនិកពិសេស អាចកាត់បន្ថយស្ត្រេសហើយ រក្សាទម្ងន់បានល្អទៀត

ស្ត្រេស ឬ​ភាព​តាន​តឹង​ ​ជា​ឃាតករ​សម័យ​ថ្មី អាចធ្វើ​ឲ្យ​យើង​ឆាប់​ចាស់ ឡើង​​​ទម្ងន់ ​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើការងារ ចំណង់​ផ្លូវ​ភេទ និង​ជីវិតរស់​នៅ​ប្រចាំថ្ងៃតែ​ម្តង។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ឲ្យ​​យើង​ដឹង​ពី​បញ្ហា​ស្ត្រេស មាន​ទាក់ទងទៅ​លើ​​​សុខភាព ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ តាមរយៈ​តិចនិក​ពិសេស ហៅថា Kiwi Fitness។ ១- ស្វែង​យល់ពីទំនាក់​ទំនង​រវាង​ស្ត្រេស និង​សុខភាព ស្ត្រេស​ ​ដែល​កើត​មាន​ក្នុង​ស្ថាន​ភាព​បន្ទាន់ ​ត្រូវ​បាន​គេ​ហៅថា បញ្ហា​ស្ត្រេស​ស្រួច​ស្រាវ (Acute Stress) វា​ទាមទារ​​ឲ្យ​យើង​​ឆ្លើយ​តប​តាមរយៈ​ ទ្រឹស្តី “Fight to Flight” ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ភ្លាមៗ។ “Fight to Flight” ​ជា​ការ​ប្រយុទ្ធ​ប្រឆាំងជា​មួយ​ស្ត្រេស ដូច​ជា ​ដេញ​សត្វ​ព្រៃឲ្យ​លោត​ចេញ​ពី​ផ្លូវ ឬ​​ប្រកួតក្នុង​ប្រភេទ​​​កីឡា​ មាន​លេង​បាល់​ឱប បាល់​ទាត់ ជិះ​កង់​ឡើង​ភ្នំ បង្ហោះ​ខ្លែង ឬ​​លើក​ទម្ងន់​ជា​ដើម។ លើស​ពី​នេះ បញ្ហា​ស្ត្រេស​ស្រួច​ស្រាវ អាច​ចាត់​ទុកជា​យន្តការ​មួយ ជួយ​ជំរុញ​យើង​ឲ្យ​យក​ឈ្នះ​ស្ថានភាព​ណា​មួយ​បាន។ នៅ​ពេលយើងអាចគេច​ផុត ឬ​ប្រយុទ្ធ​ឈ្នះ​​ពី​ភាព​តាន​តឹងទាំង​​នោះ​ ចង្វាក់​បេះដូង សម្ពាធ​ឈាម និង​ការ​បញ្ចេញ​អ័រម៉ូន​ក្នុង​រាងកាយ ​នឹង​ត្រឡប់​មក​ធម្មតា​វិញ ខណៈដំណើរ​ការ​ជួស​ជុល និង​​ព្យាបាល​ជាលិកា​ ក៏​កើត​ឡើង​ទន្ទឹម​គ្នា​ផង​ដែរ។ ប៉ុន្តែ​​អារម្មណ៍​ស្ត្រេសរ៉ាំរៃ […]


វិធីបំបាត់ស្ត្រេស

ហេតុផលអ៊ីចឹងតាស! បានអ្នកជំនាញណែនាំថា ផ្ទះត្រូវតែស្អាត និងរៀបរយ

ក្រោយ​បំពេញ​ការងារ​ហត់​ពេញ​មួយ​ថ្ងៃ ស្រាប់​តែ​មក​ដល់​ផ្ទះ អស់​អារម្មណ៍​អាលីង រញ៉េរញ៉ៃ ចាន​ឆ្នាំង ខោអាវ​កខ្វក់​ ពាស​ពេញ​ផ្ទះ កុំ​ថា​ឡើយ​​ចង់​អង្គុយ​លេង សូម្បី​តែ​គេង​ក៏​គ្មាន​អារម្មណ៍​ដែរ មិន​អ៊ីចឹង? ហេតុនេះ​ហើយ ទើប​អ្នក​ជំនាញ​លើក​ឡើង​ថា ផ្ទះ និង​បន្ទប់​គេង គឺ​កន្លែង​សម្រួល​អារម្មណ៍​ល្អ​បំផុត ត្រូវ​តែ​មាន​របៀប​រៀបរយ ដើម្បីបង្កើន​បរិយាកាស​ស្រស់ថ្លា ខណៈ​ចំណុច​សំខាន់​ទាំង ៤ ​ចាំ​បាច់​ត្រូវ​មានគឺ៖ ១- រៀប​ចំ​ឲ្យ​មាន​ពន្លឺ​​ត្រឹម​ត្រូវ​ ពន្លឺ​​​ព្រះអាទិត្យ​បែបធម្មជាតិ​ ជួយ​ឲ្យ​រាង​កាយ​​​ផលិត​ វីតាមីន​ D អ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូន​ភាព​រីករាយ​) និង​មេឡាតូនីន និង​​អាច​​​បង្កើន​ផលិតភាព​ក្នុង​ការងារ​​បាន​ល្អ​​ ​គួរតែ​មាន​​គ្រប់​គ្រាន់​ នៅ​ក្នុង​បរិយាកាស​ក្នុង​​ផ្ទះ​។ ពន្លឺ​​ល្មមៗ​ត្រឹម​ត្រូវ​​ សំដៅ​លើ​ពន្លឺ​គ្រប់​គ្រាន់ មិន​ចាំង​ខ្លាំង និង​មិន​ខ្សោយ​ពេក ​។ ដោយ​ពន្លឺ​​​ល្មម ជួយ​​​ឲ្យ​រាង​​កាយ​ ​ផលិត​​អ័រម៉ូន​ខាង​លើ នាំ​ឲ្យ​យើង​ទទួល​បាន​ភាព​ស្ងប់​សុខ និង​​ស្រស់​ស្រាយ​ឡើង​វិញ។ ២. ជញ្ជាំង​មាំ មិន​ឮ​​​​សំឡេង​រំខាន អ្នក​​ជំនាញ​ជា​ច្រើន​ លើក​ឡើង​​ថា នៅ​ពេល​រាង​កាយ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​​បរិយាកាស​ កក់ក្តៅ មិន​សូវ​ឮ​សំឡេងរំខាន​ពី​ខាង​ក្រៅ នាំ​ឲ្យ​រាង​កាយ​​អាច​សម្រាក​បាន​សុខ​ស្រួល​​។ ពិសេស​​ជាង​នេះ អ្នក​ជំនាញ​លើក​ឡើង​ថា សម្រាប់​ការ​​​តុប​តែង​បន្ទប់ គួរ​តែ​​ចេះ​ជ្រើស​យក​ពណ៌​​លើ​ជញ្ជាំង​ មាន​សភាព​​ភ្លឺ មិន​ស្រអាប់​ ហើយ​រើស​យក​ពណ៌​តែ​មួយ​ ឬពីរ​ […]


វិធីបំបាត់ស្ត្រេស

ទោះមានអ្វីកើតឡើងក៏ដោយ តិចនិកទាំងនេះនៅតែអាចធ្វើចិត្តស្ងប់បាន

​យើង​ម្នាក់​ៗ​ សុទ្ធ​តែ​ធ្លាប់​ជួប​រឿង​មិន​ល្អ​ចៀស​មិន​ផុត រឿង​ដែល​កើត​ឡើង​​ ក៏​មិនមែន​សុទ្ធ​តែ​ជា​​បញ្ហាដូច​យើង​គិត​ដែរ។ ​ផ្ទុយមក​​វិញ​ ការ​ឆ្លើយ​តប ទាំង​កាយវិការ និង​អារម្មណ៍​របស់​យើង​ឯណេះ​ទេ ទើប​ជា​បញ្ហា។ អ្នក​ឯកទេស​​វិទ្យាសាស្ត្រ នៅ​អាមេរិក លោក Albert Ellis លើក​ឡើង​ថា ហេតុ​ការណ៍​ណា​មួយបាន​កើត​ឡើង អាច​កំណត់​បាន​តាម​ការ​គិត​ និង​កាយវិការ​យើង ដើម្បីឆ្លើយ​តបទៅ​វិញ។ បើ​យើង​គិត​វិជ្ជមាន​ឲ្យ​បាន​ច្រើន អា​រម្មណ៍​​ក៏​ល្អ​ទៅ​តាម​នឹង​ដែរ។ ហេតុនេះ “Hello គ្រូពេទ្យ” ចង់​ណែនាំ​​ពី​តិចនិកសម្រួល​អារម្មណ៍ ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង។ ១- ចំណាយពេលឲ្យបានច្រើនជាមួយមិត្ត​ភក្តិ​មានគំនិតសុទិដ្ឋិនិយម យើង​គ្រប់​គ្នា ​អាចមាន​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ អ្នកស្គាល់​គ្នា​ជា​ច្រើន​ប្រភេទ ហើយរៀង​រាល់​ថ្ងៃ ​យើង​តែង​​បាន​ជួប និង​និយាយ​​ជាមួយ​​មនុស្ស​ជា​ច្រើន​។ ដើម្បី​រក្សា​ចិត្ដ​ឲ្យ​វិជ្ជមាន យើង​​ត្រូវគេច​ចេញ​ពី​ក្រុម​មនុស្ស​ទុទិដ្ឋិនិយម ក្រុម​ចូល​ចិត្ដ​រអ៊ូ​រទាំ​រឿង​ពិបាក​ចិត្ដ ឬចូលចិត្ត Drama។ ផ្ទុយ​មក​វិញ គួរ​ចំណាយ​ពេល​ជាមួយ​មនុស្ស​យើង​​ទុក​ចិត្ដ និងអាច​​ធ្វើ​ឲ្យយើង​​ញញឹម​បាន។ ដំបូន្មាន និង​របៀប​​គិត​មិត្តភក្តិ​ជំពូកនេះ អាច​ជួយ​កាត់​បន្ថយ​រឿង​មិន​ល្អ​ក្នុង​ចិត្ដយើង​បាន។ ២- គិតឡើង​វិញពីរឿងខ្លះយើងបានឆ្លងកាត់ អាច​ថាយើង​​កំពុង​តែ​ដោះ​ស្រាយ​ជា​មួយ​រឿង​លំបាក​​ណា​មួយ ប៉ុន្តែគ្នា​យើង​ ក៏​គួរ​តែ​គិត​ទៅ​វិញ​ ថា​តើ​ក្នុង​អំឡុង​ពេល​នេះ​ យើង​​បាន​ឆ្លង​កាត់ និង​រៀន​បាន​អ្វី​ខ្លះ។ ពេល​វេលា​ដ៏​លំបាក អាច​​ធ្វើ​ឲ្យយើង​​ក្លាយ​ជា​មនុស្ស​ខ្លាំង ហើយ​ការ​បរាជ័យ​ នឹង​ក្លាយ​ជា​មេរៀន​ក្នុង​ជីវិត​របស់​អ្នក។ ក្នុង​ពេល​នេះ​ យើង​ក៏​អាច​សង្កេត​មើលពី​លទ្ធ​ផល​ជា​ច្រើន​​ […]


វិធីបំបាត់ស្ត្រេស

ឆ្ងល់ទេ ឲ្យតែស្ត្រេស ឬពិបាកចិត្ត ដឹងតែឡើងគីឡូខ្លាំង? នេះវិធីដោះស្រាយ

ការឡើង​ទម្ងន់ខ្លាំង បណ្ដាល​មកពី​កត្តា​ជាច្រើន ប៉ុន្ដែ​កត្តារួម​មួយ ដែល​ស្រីៗ​ភាគច្រើន ធ្លាប់​ជួប​នោះ គឺ​ស្ត្រេស ហើយ​វា​ក៏ជា​ចម្ងល់​មួយ​ដែរ ព្រោះ​ពេល​កំពុង​ស្ត្រេស ពិបាក​ចិត្ត ហេតុអ្វី​បាន​ទៅ​ជា​ឡើង​ទម្ងន់​ជាងមុន​ដូច្នេះ? វេជ្ជបណ្ឌិត Fatima Cody Stanford មកពី​សាលា​វេជ្ជសាស្ត្រ Harvard របស់​អាមេរិក បញ្ជាក់​ថា "ស្ត្រេស ជំរុញការកើនឡើង​អ័រម៉ូន​ស្ត្រេស (Cortisol) នៅ​ក្នុង​ឈាម"។ អ័រម៉ូន Cortisol ផលិតឡើង​ដោយ​ក្រពេញ Andrenal ដែល​ជំរុញ​មេតាប៉ូលិស​របស់​យើង។ វាក៏ជួយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម និង​ការចងចាំ​ផងដែរ។ នៅពេល​កម្រិត​អ័រម៉ូន Cortisol កើនឡើង​ខ្លាំង វាបង្ក​ឲ្យ​មាន​ការ​រលាក និង​ជំរុញ​ឲ្យ​រាងកាយ​យើង រក្សា​ទុក​ជាតិខ្លាញ់​យ៉ាងច្រើន នៅ​ជុំវិញ​ពោះ។ ស្ត្រេស ធ្វើឲ្យ​យើង​គេង​មិនលក់​ផងដែរ ហើយ​វា​ជំរុញ​ឲ្យ​យើង​ញ៉ាំ​អាហារ​ពេល​យប់ ដែល​នេះ​ខុស​ទម្លាប់​ប្រក្រតី​របស់​រាងកាយ។ កំពុង​មាន​អារម្មណ៍​ស្ត្រេស? និយាយ​រឿង​ស្ត្រេស មនុស្ស​ភាគច្រើន សុទ្ធតែ​ធ្លាប់​ជួយប​អារម្មណ៍​ស្រដៀងគ្នា​មួយ​នេះ ប៉ុន្ដែ​ស្រីៗ ទំនង​មាន​អារម្មណ៍​ស្ត្រេស​ខ្លាំង​ជាង​ប្រុស។ តាម​ការ​ស្ទង់មតិ​មួយ នៅ​ឆ្នាំ​២០១៤ ដោយ​សមាគម​ចិត្ត​សាស្ត្រ​អាមេរិក រកឃើញ​ថា ស្រីៗ មាន​កម្រិត​ស្ត្រេស​ជាមធ្យម ៥,២/១០​ពិន្ទុ ចំណែក​ប្រុសៗ មាន​ត្រឹម​តែ ៤,៥​ប៉ុណ្ណោះ។ ជាងនេះ​ទៅទៀត ស្រីៗ […]


វិធីបំបាត់ស្ត្រេស

ចូលចិត្តចិញ្ចឹមឆ្កែ ជួយសុខភាពផ្លូវចិត្តកាន់តែល្អ មិនសូវស្ត្រេស

សត្វ​ចិញ្ចឹម ពិសេស​ឆ្កែ មិន​ត្រឹម​តែ​​ជា​ដៃ​គូ​ ឬ​ជា​សមាជិក​គ្រួសារ​​​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​​ការ​មាន​ពួកវា​នៅ​ក្បែរ​ខ្លួន នឹង​ជួយ​​ឲ្យ​យើង មាន​​សុខភាព​ផ្លូវ​ចិត្ត​ល្អ ​ភាព​សប្បាយ​រីក​រាយ ដែល​សុទ្ធ​ជា​ប្រយោជន៍​ដល់​សុខភាព​ទៀត​ផង។ បើ​ផ្អែក​តាម​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ នៅ​សហរដ្ឋអាមេរិក គ្នា​យើង​ចួល​ចិត្ត​​ចិញ្ចឹម​សត្វ​ឆ្កែ ៣៦%​ អះ​អាង​ថា មាន​អារម្មណ៍​​រីក​រាយ​ ​ស្រស់​ស្រាយ​ ពេល​បាន​នៅ​ក្បែរ​មិត្តភក្តិសម្បូរ​រោម​​នេះ ហើយ​​​ផ្ទុយ​ទៅ​វិញ​ គ្នា​យើង​​ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា​ ត្រឹម​តែ ​១៨%​ ប៉ុណ្ណោះ​ ដែល​មាន​អារម្មណ៍​រីក​រាយ។ លទ្ធ​ផល​​ស្រាវជ្រាវ​​​​​ បង្ហាញ​ទៀត​ថា នៅ​ពេល​​ចិញ្ចឹម​សត្វ​ឆ្កែ កម្រិត​នៃ​ភាព​រីក​រាយ មិន​ត្រឹម​តែ​កើត​មាន​ប៉ុណ្ណោះ​ទេ សកម្មភាព​​ខាង​ក្រៅ​ប្រចាំ​ថ្ងៃ នឹង​កើត​មាន​ច្រើន​ ជា​​ផ្នែក​មួយ​ផ្សារ​ភ្ជាប់​សុខភាព​ផ្លូវ​ចិត្ត​យើង​បាន​មួយ​ចំណែក។ ពិសេស​សកម្មភាព​ខាង​ក្រៅ​ទាំង​នោះ ​សំដៅ​ទៅ​លើ ការ​នាំ​មិត្ត​ជា​ទីស្រលាញ់ ទៅ​ដើរ​លេង​ខាង​ក្រៅ ទៅ​កាន់​បរិយាកាស​​ប្លែក​ៗ ​ស្គាល់​មនុស្ស​ថ្មី​ៗ តាម​រយៈ​​គ្នា​យើង​ចំណូល​ចិត្ត​ចិញ្ចឹម​​សត្វ​ឆ្កែ​ ដូច​គ្នា​ជា​ដើម។ អត្ថបទ​ពាក់ព័ន្ធ៖ ពេទ្យ​អាមេរិក សាកល្បង​វ៉ាក់សាំង​​មហារីកលើសត្វឆ្កែ​​​​ វិធី​សង្គ្រោះ​បឋម ពេល​ក្មេង​ត្រូវឆ្កែ​ឆ្មា​​ខាំ អ្នក​ជំនាញ​សុខភាព​លើក​ឡើង​ដែរ​ថា ភាគ​ច្រើន​គ្នា​យើង​ចិញ្ចឹម​សត្វ​ឆ្កែ ពិត​ជា​បាន​ជួយឲ្យ​​អារម្មណ៍​ប្រសើរ ​ពិសេស​​អារម្មណ៍​វិជ្ជមាន​ តាម​​រយៈ​ភាព​ជា​ដៃគូ​ (ដូច​មិត្តភក្តិ​យល់​ចិត្ត) និង​​​នាំ​ម្ចាស់​ទៅ​​ចាប់​អារម្មណ៍លើ​សកម្មភាព​ផ្សេង​ៗ​ ចៀស​ឆ្ងាយ​ពី​ភាព​ស្រ្តេស​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ ខណៈ​គ្នា​យើង​មាន​ឆ្កែ​ជា​សត្វ​ចិញ្ចឹម មាន​ភាគ​រយ​ហានិភ័យ​​ជំងឺ​បេះ​ដូង ក្នុង​អត្រា​ទាប​ជាង​គេ​បំផុត។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


វិធីបំបាត់ស្ត្រេស

គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ!

ពេល​យើង​មើល​ឃើញ ឬ​មាន​អារម្មណ៍​អ្វីលើ​អ្វី​មួយ​គួរ​ឲ្យ​ស្រលាញ់ កំប្លុកកំប្លែង ច្បាស់​ណាស់ អាច​នឹង​ធ្វើ​ឲ្យ​យើងសើច ​ញញឹម ​ដោយ​មិន​ដឹង​ខ្លួន គ្នា​យើង​ខ្លះ សើចឮៗ បិទមាត់​មិន​ជិតទៀត​ផង។​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នៅ​មាន​រឿង​ជា​ច្រើនអាច​ធ្វើ​ឲ្យ​យើង​ញញឹម​បាន ហើយ​បើ​ញញឹម​កាន់​តែ​​ច្រើន យើង​ក៏​ទទួល​​ប្រយោជន៍​ច្រើនដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ឲ្យ​ដឹង​ច្បាស់ អ្វី​ខ្លះ​ជា​គុណ​ប្រយោជន៍​ទទួល​បាន​ពី​ការ​សើច ញញឹម មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ដឹង។ ១- ញញឹមអាចជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ យើង​អាច​នឹង​​ញញឹម​ដោយ​មិន​ដឹង​ខ្លួន នៅ​​ពេលមាន​អារម្មណ៍​​សប្បាយ​ចិត្ដ ឬ​នៅ​ពេលចង់​​បង្ហាញ​ភាព​សប្បាយ​រីក​រាយ​ចេញ​មក​ក្រៅ។​ពិសេសជាង​នេះ ទឹក​មុខ​យើង ​ក៏​អាច​ធ្វើ​ឲ្យ​បរិយាកាស​ជុំ​វិញ​ខ្លួន​ផ្ដាស់​ប្ដូរ​បាន​ផង​ដែរ ហើយ​អ្វី​ដែល​បញ្ចេញ​លើ​​ផ្ទៃ​មុខយើង គឺ​ជា​ស្នាម​ញញឹម​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​យើង​​បាន​ស្រស់​ស្រាយ។ ជា​ធម្មតា​ ខួរ​ក្បាល ជា​អ្នក​​បង្កើត​អារម្មណ៍​ទាំង​អស់នោះ​ ប៉ុន្តែ​សាច់​ដុំ​លើ​ផ្ទៃ​មុខ​ ក៏​​​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ទាំង​អស់​នោះ​ប្រែ​ប្រួលដូច​គ្នា។ ការ​សិក្សា​ពេល​ថ្មី​ៗ​នេះ​ ​រក​ឃើញ​ថា​ នៅ​ពេលយើង​​មាន​អារម្មណ៍​ល្អ ឬ​ព្យាយាម​ធ្វើ​ទឹក​មុខ​សប្បាយ​ ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង នោះ​អារម្មណ៍​យើង​នឹង​ចាប់​ផ្ដើម​ស្រស់​ស្រាយ​ឡើង​វិញ អាច​បញ្ជាក់​បាន​ថា​ អារម្មណ៍​យើង​ទាំង​អស់​គ្នា​ គឺ​មាន​ទំនាក់​ទំនង​យ៉ាងជិត​ស្និទ្ធ​ជា​មួយ​ទឹក​មុខ។ ២- ញញឹមបានច្រើនជួយកាត់បន្ថយស្រ្តេស ពេលយើង​​ញញឹម រាង​កាយនឹង​បញ្ចេញ​អ័រម៉ូន​អង់​ដូហ្វីន ដែល​ជា​ភ្នាក់​ងារ​គ្រប់​គ្រង​លើការ​ផ្លាស់ទី​នៃសាច់​ដុំ​ផ្ទៃ​មុខ ​ក៏​ជាអ័រម៉ូន​ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​​សប្បាយ​ចិត្ដ​ផង​ដែរ។ ក្រៅ​ពី​នេះ​ អ័រម៉ូន អង់ដូហ្វីន ក៏​ជួយ​កាត់​បន្ថយ​កុំ​ឲ្យយើង​ស្រ្តេស​ខ្លាំង តាម​រយៈ​ការ​​បញ្ចុះ​កម្រិត​ករទីស៊ុល ដែល​ជា​អ័រម៉ូន​ មាន​សកម្មភាព​ខ្លាំង​ ពេល​ស្ត្រេស ឬ​បារម្ភ​ច្រើន។ ៣ -ញញឹមធ្វើឲ្យអ្នកក្លាហា​ន ក្នុង​ឆ្នាំ​ ២០០៤​ […]


វិធីបំបាត់ស្ត្រេស

ទុកទូរសព្ទឆ្ងាយខ្លួន កុំអនឡាញ ដើរលេងកាន់តែសប្បាយចិត្ត

បច្ចុប្បន្ន ឲ្យ​តែ​ដើរ​លេង មិន​ភ្លេច​ទេ ការ​ថត​រូប​ទុក បើក​អន​ឡាញ បង្ហោះ​ Facebook តែ​ពេល​នេះ អ្នក​ជំនាញ​អះ​អាង​ថា ទុក​គ្រឿង​អេឡិចត្រូនិក នៅ​ឆ្ងាយ​ពី​ខ្លួន ពិសេស​មិន​ភ្ជាប់អ៊ីនធើណេត នឹងធ្វើ​ឲ្យ​ដំណើរ​កំសាន្ត​កាន់​តែ​សប្បាយ​រីករាយ​ខ្លាំង។ អ្នក​ជំនាញ​មក​ពី​អង់គ្លេស​ បាន​លើក​​​ឡើង​បែប​នេះ បន្ទាប់​ពី​​ពិសោធ​ឃើញ​ ដោយ​​តាម​ដាន​លើ​យុវជន​ស្ម័គ្រ​ចិត្ត​ ២៤​ នាក់។ ការ​តាម​ដាន​សកម្មភាព​​នោះ ​អនុញ្ញាត​ឲ្យ​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ ទៅ​ដើរ​លេង​ ប៉ុន្តែ​ត្រូវ​កំណត់​មិន​ឲ្យ​ប្រើ​ ឧបករណ៍​អេឡិចត្រូនិក តាម​តែ​ចិត្ត​ចង់​នោះ​ឡើយ ​រួម​ទាំង​ការ​ចូល​មើល​ផែន​ទី ឬ​រក​មើល​ការ​ណែ​នាំលើ​បណ្តាញ​សង្គម​ជា​ដើម។ ក្រោយ​មក​ អ្នក​ទាំង​នោះ ត្រូវ​បាន​សួរ​អំពី​អារម្មណ៍​ ពេល​លះ​បង់​ខ្លួន​ចេញ​ឆ្ងាយ​ពី​ អ៊ីនធើណែត ឬ​គ្រឿង​អេឡិចត្រូនិក ដោយ​ជា​លទ្ធ​ផល​ អ្នក​ចូល​រួម គេ​ធ្លាប់​គិត​ថា​ពិបាក​ទទួល​យក ព្រោះ​គេ​​មាន​អារម្មណ៍ខ្វះ​ព័ត៌មាន​បន្ថែម ខ្វះ​ការ​ជួយ​ណែ​នាំនោះ បែរ​ជា​ផ្ទុយស្រលះ ដោយ​អះអាងអារម្មណ៍​ចុង​ក្រោយ​ថា ទទួល​នូវ​បទ​ពិសោធន៍ ដូច​ជា​ការ​ស្គាល់​ភូមិសាស្រ្ត​ដើរ​លេងយ៉ាង​ស្រស់​ស្អាត អារម្មណ៍​រំភើប​ ពេល​ឃើញ​ទេស​ភាព​ មិន​ធ្លាប់​មាន។ ទាក់​ទឹង​នឹង​ការ​លើក​ឡើង​នេះ លោក​វេជ្ជបណ្ឌិត Wenjie Cai នៃ​សាកលវិទ្យាល័យ Greenwich​ ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​ បាន​​លើក​ឡើង​ថា៖ “លទ្ធ​ផល​បង្ហាញ​ច្បាស់ថា ពេលចៀស​ឆ្ងាយ​ពី​ អន​ឡាញ យើង​នឹង​ទទួល​បាន​បទ​ពិសោធន៍​​មួយ ដោយ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​រួម​ដំណើរ​កម្សាន្ត​ជា​មួយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ