សុខភាពផ្លូវដង្ហើម

សុខភាព​ផ្លូវសង្ហើម - សួត​ដើរ​តួ​យ៉ាង​សំខាន់​បំផុត​ក្នុង​ផ្នែក​ផ្លូវដង្ហើម។ ប្រសិន​បើ​បងប្អូន​មាន​បញ្ហា​ផ្លូវ​ដង្ហើម នោះ​សួត​អាច​មាន​បញ្ហា​ធំៗ​ដូចជា ​រលាកទងសួតរ៉ាំរ៉ៃ ​ហើមសួត ​ស្វិតសួត ​​ជំងឺហឺត ​ផ្តាសាយធំ ​ជំងឺរបេង ​រលាកសួត ​ដុំពកសួតតូចៗ ​ផ្តាសាយធម្មតា ​រលាកទងសួត ​ស្ទះទងសួត ​និង​បញ្ហាសួតផ្សេងទៀត

ចំណេះដឹងទូទៅ

សុខភាពផ្លូវដង្ហើម

កុំមើលស្រាល! ទាំងនេះជាគ្រោះថ្នាក់នៃការ​ស្រូបខ្យល់ពុល

ការ​ស្រូប​ខ្យល់​ពុល​ញឹក​ញាប់ ពិត​ជា​​ផ្តល់គ្រោះថ្នាក់ចំពោះ​សុខភាព​ខ្លាំង និង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​មុខ​នឹង​​ជំ​ងឺ​ធ្ងន់ៗជាច្រើន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ថា ខ្យល់​ពុល បណ្តុំ​ទៅ​ដោយ​សារធាតុពុល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់ ពោល​គឺ​​កើត​ចេញ​​ពី​ប្រភព​ដែល​បង្កើត​ឡើង​ទាំងមនុស្ស និង​ធម្ម​ជាតិ​។ តើ​ខ្យល់​ពុល​​កើត​ចេញ​ពី​ណា? បើ​យោង​ទៅ​តាម​គេហ​ទំ​ព័រ​តាម​ដាន​សន្ទស្សន៍​គុណ​ភាព​ខ្យល់ iqair និងវិទ្យាស្ថានជាតិសុខភាព NIH ខ្យល់​ពុល​កើត​ចេញ​ពី​ប្រភពដូច​តទៅ​នេះ៖ ប្រភព​ខ្យល់ពុល និងការ​បំពុល​បរិយាកាសដែលបង្កើត​ឡើង​ដោយ​មនុស្ស - ការ​បំភាយ​ចេញពី​រថយន្ត ប្រេងឥន្ធនៈ និង​ឧស្ម័ន - ការ​បំភាយ​ចេញពី​រោង​ចក្រ​ថាម​ពល ពិសេសរោង​ចក្រ​ថាម​ពល​ធ្យូងថ្ម - ផ្សែងចេញ​ពី​ផលិត​កម្ម​ ឬឧស្សាហកម្មគីមី ដូចជា ស្ពាន់ធ័រ និងអាសូត ជាដើម។ ប្រភពខ្យល់ពុលបង្កើត​ឡើងដោយធម្មជាតិ - ផ្សែងពីភ្លើង​ឆេះព្រៃ - ផេះ និងឧស្ម័នពីការផ្ទុះ​ភ្នំភ្លើង - ការ​បំភាយឧស្ម័ន ពី​ធម្មជាតិ ដូច​ជា មេតាន ដែលត្រូវបានបញ្ចេញចេញពីការរលួយសារធាតុសរីរាង្គនៅក្នុងដី។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តើខ្យល់ពុលធ្វើឱ្យប៉ះ​ពាល់​សុខភាព​អ្វីខ្លះ បើ​ស្រូប​ចូល​ញឹកញាប់? នៅ​ពេល​ដេល​យើង​​ស្រូប​ខ្យល់​ដែល​មាន​សារធាតុ​ពុល​តាម​ផ្លូវ​ដង្ហើម សារធាតុ​ពុល​ទាំង​នោះ នឹង​ចូល​ទៅកាន់​ចរន្ត​ឈាម​ ដែល​​អាច​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ និងគ្រោះថ្នាក់​ជាច្រើន ពោល​គឺ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់សុខភាព​ទាំង​រយៈ​ពេល​វែង និងខ្លី។ [embed-health-tool-ovulation] បើយោង​ទៅ​តាម​អង្គ​ការ​សុខភាព​ពិភព​លោក (WHO) និងវិទ្យា​ស្ថាន​ជាតិ​សុខភាព NIH អ្នក​ស្រូប​ខ្យល់​ពុក​ញឹក​ញាប់​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ដូច​ត​ទៅ​នេះ៖ រយៈ​ពេល​ខ្លី   - រមាស់ភ្នែក បំពង់ក និងច្រមុះ - […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវដង្ហើម

ស្វែងរក សុខភាពផ្លូវដង្ហើម

បញ្ហាសួតផ្សេងទៀត

មានអាការៈ ៨ នេះ អាចថាមានជំងឺស្ទះសួតរុំារ៉ៃ

ជំងឺស្ទះសួតរុំារ៉ៃ (COPD) គឺជាជំងឺរលាកសួតរុំារ៉ៃដែលបណ្តាលឱ្យស្ទះខ្យល់ និង​​ធ្វើឱ្យយើង​ពិបាក​ដក​ដង្ហើម។ ភាគច្រើនយើងមិនដឹងថា យើងមានជំងឺ​ស្ទះសួតរុំារ៉ៃទេ រហូតដល់ជំងឺ​នេះ​វិវដ្ដ​ដល់ដំណាក់កាលចុងក្រោយ។ ពេលខ្លះយើងគ្រាន់តែគិតថាយើងហត់ ឬមិនសូវមានកម្លាំង​ដោយសារ​យើង​ចាស់​​ជាងមុនប៉ុណ្ណោះ។ តើជំងឺស្ទះសួតររុំារ៉ៃមានអាការៈអ្វីខ្លះ? ស្វែងយល់ពីជំងឺហឺត ចុចទីនេះ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រោគសញ្ញា និងអាការៈរបស់ជំងឺស្ទះសួតរ៉ាំរ៉ៃអាចមានដូចជា៖ ហត់ជាពិសេសអំឡុងពេលហាត់ប្រាណ ឮសូរសម្លេងពេលដកដង្ហើម តឹងទ្រូង ក្អករុំារ៉ៃដែលមានស្លេស្មថ្លា ពណ៌ស លឿង ឬបៃតង  ឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់ គ្មានកម្លាំង ស្រកទម្ងន់ដោយគ្មានមូលហេតុ ហើមកជើង ប្រអប់ជើង ឬជើង [embed-health-tool-heart-rate] ការប៉ះពាល់នឹងសារធាតុដែលបំផ្លាញសួត និងផ្លូវដង្ហើមយូរអាច​បណ្តាលឱ្យយើង​​កើតជំងឺ​ស្ទះសួត​រ៉ាំរ៉ៃ។ យើងអាចការពារ ឬកាត់បន្ថយការកើតជំងឺស្ទះ​សួតរុំារ៉ៃដោយ៖ បញ្ឈប់ការជក់បារី កុំជក់បារី ចៀសវាង​ការស្រូបផ្សែងបារី ចៀសវាង​ការប៉ះពាល់ ឬស្រូបផ្សែង ឬចំហាយគីមី ឬធូលីដីជាដើម ជំងឺស្ទះសួតរុំារ៉ៃព្យាបាលមិនជាទេ តែបើយើងសង្កេតថាមានរោគសញ្ញា ឬអាការៈដូចខាង​លើត្រូវ​ទៅ​ពិនិត្យជាបន្ទាន់ ព្រោះការព្យាបាលជំងឺនៅដំណាក់​​ស្រាល ឬដំបូងអាចទប់ស្កាត់​ជំងឺពី​ការវិវឌ្ឍ​ទៅ​ជាធ្ងន់ធ្ងរ។ អត្ថបទពាក់ព័ន្ធ៖ ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ… គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ ធ្លាប់ទេពេល​កណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ ប្រយ័ត្ន! […]


បញ្ហាសួតផ្សេងទៀត

ប្រភេទ​នៃ​ការ​ក្អក អាច​ឲ្យ​យើង​ដឹង​ពី​ស្ថានភាព​ជំងឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងខ្លួន

បញ្ហា​សុខភាព​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​យើង​ក្អក​ ហើយ​ប្រភេទ​នៃ​ការ​ក្អក​ និង​រយៈពេល​​គឺ​អាស្រ័យ​ទៅ​លើ​មូលហេតុ​នៃ​ជំងឺ​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ស្គាល់​ពី​រោគសញ្ញា​សំខាន់​ៗ​មួយ​ចំនួន ពីព្រោះ​ការ​ក្អក​មួយ​ចំនួន​​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ខណៈ​ដែល​ប្រភេទ​នៃ​ការ​ក្អក​ផ្សេង​ទៀត ត្រូវការ​ការ​ព្យាបាល​​ត្រឹម​ត្រូវ​​។ ១. ក្អក​ស្លេស្ម អាការៈ​ក្អក​ស្លេស្ម​​ អាច​បណ្ដាល​មក​ពី​​ជំងឺ​រលាក​ទង​សួត ដោយ​សារ​តែ​ផ្លូវ​ដង្ហើម​មាន​សភាព​ហើម​ និង​បង្កើត​ជា​ស្លេស្ម។ ជាក់​ស្ដែង​ ជំងឺ​មួយ​ប្រភេទ​នេះ​បង្ក​ឡើង​ដោយ​វីរុស និង​ធ្វើការ​វិវត្ត​ក្រោយ​ពេល​ដែល​យើង​មាន​ជំងឺ​គ្រុន​ផ្ដាសាយ ដែល​ហៅថា​ជំងឺ​រលាក​ទង​សួត​ស្រួចស្រាល់។ យ៉ាង​ណា​មិញ យើង​អាច​នឹង​មិន​​មាន​ក្អក​ស្លេស្ម​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​​នៃ​ការ​ឆ្លង​មេរោគ​រលាក​ទង​សួត​ឡើយ​។ ២. ក្អក​ស្លេស្ម​​រ៉ាំរ៉ៃ​ ប្រសិនបើ​យើង​ក្អក​ស្លេស្ម​រយៈពេល​ច្រើន​ថ្ងៃ​នៅ​ក្នុង​មួយ​ខែ​ និង​យ៉ាង​ហោច​ណាស់​រយៈពេល​៣​ខែ​ក្នុង​មួយ​ឆ្នាំ យើង​អាច​នឹង​មាន​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ។ វា​អាច​ជា​ផ្នែក​មួយ​នៃ​ជំងឺ​ស្ទះ​​ផ្លូវ​ដង្ហើម​​។ ការ​ជក់​បារី​អាច​ជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​​រលាក​ទង​សួត​រ៉ាំរ៉ៃ​។ ៣. ក្អក​ស្លេស្ម​ និង​គ្រុន​ក្ដៅ​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ ការ​ក្អក​ស្លេស្ម​ក៏​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​​ផង​ដែរ​។ រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​ដទៃ​ទៀត​មាន​ដូចជា​គ្រុន​ក្ដៅ គ្រុន​រងា និង​ដកដង្ហើម​ខ្លី​ៗ​។ ស្លេស្ម​អាច​មាន​ពណ៌​បៃតង លឿង​ ឬ​មាន​ឈាម​។ ប្រសិនបើ​យើង​សង្ស័យ​ថា​កើត​ជំងឺ​រលាក​សួត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. ក្អក​បណ្ដាល​មក​ពី​ជក់​បារី អាការៈ​ក្អក​ដែល​ពាក់ព័ន្ធ​នឹង​ស្លេស្ម​ច្រើន​ អាច​ជា​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​ស្ទះ​​ផ្លូវ​ដង្ហើម​​រ៉ាំរ៉ៃ។ នៅ​ក្នុង​ករណី​នេះ យើង​អាច​មាន​បញ្ហា​ក្នុង​ការ​ដកដង្ហើម​ ដោយ​សារ​តែ​​ផ្លូវ​ដង្ហើម​ស្ទះ​។ រោគ​សញ្ញា​ដទៃ​ទៀត​ រួម​មាន​តឹង​ទ្រូង កណ្ដាស់​ និង​ដកដង្ហើម​ខ្លី​ៗ។ [embed-health-tool-bmr] ៥. ក្អក​ និង​ជូរ​មាត់​ ប្រសិនបើ​យើង​ក្អក​ ព្រម​ទាំង​មាន​អារម្មណ៍​ថា​​មាន​រសជាតិ​ជូរ​ក្នុង​មាត់​​ ដែល​មាន​រយៈពេល​ពីរ​ ឬ​ច្រើន​ខែ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ។ […]


ជំងឺរបេង

ក្រៅពីសួត មេរោគរបេងអាចរាលដាល បង្កជំងឺរបេងឆ្អឹងកងខ្នង

យើង​ដឹង​ថា ជំងឺរបេង​សួត ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀត​ពិសេស​គឺសួត ​បើ​មិន​ព្យាបាល​ទាន់​ពេល​។ ជំងឺ​នេះ ក៏​ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។ មេរោគ​របេង ក៏​អាច​បង្ក​ជា​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង អាច​គំរាមកំហែង​ដល់​ជីវិត​អ្នក​ជំងឺ​ថែម​ទៀត។ ជំងឺ​របេង​ឆ្អឹង​កង​ខ្នង ឬ​ជំងឺ Potts ជា​ជំងឺ​របេង​ក្រៅ​សួត​មួយ​ប្រភេទ ដែល​ជំងឺ​នេះ​ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​ឆ្អឹង​កង​ខ្នង ហើយ​វា​បង្ក​ឡើង​ដោយ​មេរោគ​របេង ។ វា​អាច​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង សន្លាក់ និង​ទ្រនាប់​ឆ្អឹង​កង​ខ្នង។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ ទី​កន្លែង​ដែល​វា​កើត គឺ​នៅ​ផ្នែក​ឆ្អឹង​កង​ទ្រូង​ផ្នែក​ខាង​លើ ឆ្អឹង​កង​ចង្កេះ ជា​តំបន់​ឆ្អឹង​កង​ខ្នង​រង​ផល​ប៉ះពាល់​ជា​ញឹក​ញាប់​បំផុត។ លទ្ធផល​នៃ​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​របេង​តាម​ចរន្ត​ឈាម​ទៅ តំបន់​បណ្ដាញ​ផ្សេង​ទៀត​ជា​ញឹកញាប់​របស់​សួត។ ការ​ឆ្លង​មេរោគ​នេះ​បន្ទាប់​មក​រាលដាល​ពី​ឆ្អឹង​កង​នៅ​ជាប់​គ្នា​ចំនួន ២ ចូល​ទៅ​ក្នុង​សន្លាក់ និង​ទ្រនាប់​ឆ្អឹង។ កម្មវិធីពិនិត្យ​ជំងឺពុកឆ្អឹងអនឡាញ​ លោក​បន្ត​ថា ប្រសិន​បើ​មាន​តែ​មួយ​គត់ គឺ​ត្រូវ​រង​ផល​ប៉ះពាល់​ឆ្អឹង​កង ទ្រនាប់​ឆ្អឹង​ខ្នង តែ​នេះ​គឺ​ធម្មតា ប៉ុន្តែ​ប្រសិន​បើ​ទាំង ២​ត្រូវ​បាន​ជាប់​ទាក់ទង ទ្រនាប់​ឆ្អឹង​ដែល​គ្មាន​សរសៃ​ឈាម មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ហើយ​វា​នឹង​រលួយ។ ជាលិកា​ឌីស​នេះ​បាន​ស្លាប់ ហើយ​ខូច​ដោយ caseation នាំ​ឲ្យ​កង​ខ្នង​រួម​តូច ហើយ​នៅ​ទី​បំផុត​ទៅ​នឹង​ដួល​រលំ​ឆ្អឹង​កង​ខ្នង និង​ការ​ខូច​ខាត​ឆ្អឹង​ខ្នង។ រោគ​សញ្ញា​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង ឈឺ​ខ្នង បែក​ញើស​ស្អិត​ពេល​យប់ ញ៉ាំ​ចំណី​អាហារ​មិន​បាន អស់​កម្លាំង ស្រក​ទម្ងន់ ឆ្អឹង​ខ្នង​ផ្លាស់​ប្ដូរ​ទ្រង់ទ្រាយ ស្ពឹក ឬ​សាច់ដុំ​ខ្សោយ​ជើង ពិបាក​ឈរ។ល។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា […]


ផ្ដាសាយធម្មតា

ចង់ជៀសឆ្ងាយពី​​ផ្ដាសាយនារដូវ​ភ្លៀង គួរចេះ​តិចនិក​ទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តាសាយ គឺជា​ជំងឺឆ្លងតាមផ្លូវដង្ហើម​ ដែលបង្កឡើងដោយវីរុសផ្តាសាយ។ អំឡុង​រដូវភ្លៀងបែបនេះ ការផ្លាស់ប្តូរ​សីតុណ្ហភាព និងសំណើម ផ្តល់ភាពងាយស្រួលដល់វីរុសផ្តាសាយ ក្នុងការចម្លង ដែល​បង្ក​ឲ្យ​មាន​បញ្ហាផ្លូវដង្ហើម គ្រុនក្តៅ ឈឺបំបង់ក និងឈឺរាងកាយ ជា​ដើម​។ ដោយ​សារ​តែ​សីតុណ្ហភាព​ប្រែប្រួល​ភ្លាម​ៗ ឱកាស​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​​គឺ​ខ្ពស់​បំផុត​​។ ដើម្បី​ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បង្ការ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​ គ្នា​យើង​គប្បី​អនុវត្ត​តិចនិក​ខាង​ក្រោម​នេះ​។ ១. ​ញ៉ាំ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​​ គន្លឹះ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចៀស​ជំងឺ​គ្រុន​ផ្ដាសាយ​ គឺ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​រាងកាយ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ។ អាហារ​ដែល​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​មាន​ដូចជា​បន្លែ ផ្លែឈើ សាច់​គ្មាន​ខ្លាញ់​ ត្រី គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ និង​គ្រាប់​ផ្លែឈើ​ជា​ដើម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. វីតាមីន ​C ការ​បញ្ចូល ​វីតាមីន​C​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​ ដើម្បី​ការពារ​រាងកាយ​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​។ ការ​ញ៉ាំ​​វីតាមីន​C​ក្នុង​បរិមាណ​​សម​ល្មម​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C​មាន​ដូចជា​ពពួក​ផ្លែ​ក្រូច ផ្លែ​ប៊ឺរី ខាត់ណាខៀវ និង​ដំឡូង​ជា​ដើម។ [embed-health-tool-heart-rate] ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​គ្រប់គ្រាន់​​​អាច​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​គ្រប់​ប្រភេទ​ដែល​បង្ក​ឡើង​នៅ​រដូវ​ភ្លៀង​។ ដូច្នេះ​ហើយ​គ្នា​យើង​គប្បី​គេង​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​​ឲ្យ​​បាន​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​​ ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ល្អ​ និង​ឲ្យ​រាងកាយ​អាច​ជួសជុល​ ក៏​ដូចជា​ជំនួស​កោសិកា​​ចាស់ ជាលិកា និង​សាច់ដុំ។ ៤. […]


ផ្ដាសាយធំ

កំពូល​អាហារ​ទាំង​៦​ ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​យ៉ាង​ស័ក្ដិសិទ្ធិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាហារ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​ផ្ដាសាយ​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ភាគ​ច្រើន​តែងតែ​​​មាន​អារម្មណ៍​ល្ហិតល្ហៃ​ ក៏​ដូចជា​ពិបាក​ក្នុង​ខ្លួន។ ប៉ុន្តែ តើ​យើង​គប្បី​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​បែប​ណា​ ដើម្បី​ឲ្យ​ជំងឺ​ផ្ដាសាយ​​ឆាប់​ជា​សះស្បើយ​ ក៏​ដូចជា​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​កាន់​តែ​រឹងមាំ? ១. ម្ទេស​សម្រាប់​បង្កើន​ចំណង់​អាហារ​ឡើង​វិញ​ ជា​ទូ​ទៅ យើង​តែងតែ​បាត់បង់​ចំណង់​អាហារ​នៅ​ពេល​ដែល​យើង​មិន​ស្រួល​ខ្លួន ពីព្រោះ​តែ​អាហារ​មិន​មាន​រសជាតិ​ឆ្ងាញ់​ដូច​ពី​មុន​។ យ៉ាង​ណា​មិញ អាហារ​ហឹរ​មាន​គុណប្រយោជន៍​​ជួយ​បំបាត់​អាការៈ​តឹង​ច្រមុះ និង​សម្រួល​ដល់​ការ​ដកដង្ហើម​។ ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​​​រសជាតិ​អាហារ​ត្រលប់​មក​រក​សភាព​ដូច​មុន​វិញ​។ ២. បំពេញ​ជាតិ​ទឹក​ជាមួយ​នឹង​ទឹក​ដូង​ ការ​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ដូង ឬ​ភេសជ្ជៈ​ដែល​សម្បូរ​ដោយ​អេឡិចត្រូលីត​ ដើម្បី​បំពេញ​ជាតិ​រ៉ែ ដូចជា​ប៉ូតាស្យូម​ និង​សូដ្យូម។ ៣. ទឹក​ដោះ​គោ​ជូរ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ប្រមាណ​៧០%​​គឺ​ប្រមូលផ្ដុំ​នៅ​ក្នុង​ក្រពះ​ ដូច្នេះ​ហើយ​​ការ​បញ្ចូល​បាក់តេរី​ល្អ​ៗ​ក្នុង​ក្រពះ អាច​ជួយ​ឲ្យ​យើង​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ ក៏​ដូចជា​មាន​សុខភាព​រឹងមាំ​។ ទឹក​ដោះ​គោ​ជូរ ជួយ​រក្សា​តុល្យភាព​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ហើយ​ក៏​ជា​អាហារ​ដែល​ស័ក្ដិសម​សម្រាប់​ជំងឺ​ផ្ដាសាយ​ផង​ដែរ​។ ៤. តែ​បៃតង​សម្រាប់​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាមួយ​គ្នា​នេះ​ដែរ តែ​បៃតង​មិន​ត្រឹម​តែ​បំពេញ​​ជាតិ​ទឹក​ដល់​រាងកាយ​របស់​យើង​ប៉ុណ្ណោះ​ទេ វា​​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ សម្រាប់​ប្រយុទ្ធ​នឹង​ពពួក​រ៉ាឌីកាល់​សេរី​។ ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​​រង​ផល​ប៉ះពាល់​ នៅ​ពេល​ដែល​យើង​​កើត​ជំងឺ​ផ្ដាសាយ ហើយ​ការ​ញ៉ាំ​តែ​បៃតង​ក្ដៅ​ជាមួយ​នឹង​ទឹក​ឃ្មុំ​អាច​បើក​ផ្លូវ​​ដង្ហើម​របស់​យើង​ឲ្យ​ដំណើរការ​ប្រក្រតី​ឡើង​វិញ​។ ៥. ខ្ទឹម​ស​អាច​សម្លាប់​មេរោគ​ ខ្ទឹម​ស​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​បាក់តេរី និង​វីរុស​។ ជាក់​ស្ដែង ខ្ទឹម​ស​ឆៅ​អាច​ជួយ​កាត់បន្ថយ​អាការៈ​គ្រុន​​ផ្ដាសាយ​បាន​យ៉ាង​អស្ចារ្យ ហើយ​យើង​ក៏​អាច​បញ្ចូល​វា​ទៅ​ក្នុង​គ្រឿង​ផ្សំ​នៃ​អាហារ​ដើម្បី​កម្ចាត់​អាការៈ​គ្រុន​ផ្ដាសាយ​នេះ​​ដូច​គ្នា​។ ៦. ក្រូច​ឆ្មារ និង​ផ្លែ​ក្រូច​សម្រាប់​​​បង្កើន​វីតាមីន​C ​វីតាមីន​C​ជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ហើយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C​មាន​ដូចជា​ផ្លែ​ក្រូច ក្រូច​ឆ្មារ ស្រ្តប៊ឺរី និង​ប៉េងប៉ោះ​​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​អាហារ​ទាំង​នេះ​​ជា​ប្រចាំ ជា​ពិសេស​នៅ​ពេល​ដែល​យើង​មាន​អាការៈ​គ្រុន​ផ្ដាសាយ​។


បញ្ហាសួតផ្សេងទៀត

ពិត​អត់​ គេង​មិន​គ្រប់គ្រាន់​ប៉ះពាល់​ដល់​សុខភាព​សួត?​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​គេង​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​របស់​យើង​ទាំង​មូល​ រួម​មាន​ដំណើរការ​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផង​ដែរ​។ ពិត​ណាស់​ សរីរាង្គ​ផ្លូវ​ដង្ហើម​ចម្បង ​គឺ​សួត​របស់​យើង​ ពីព្រោះ​វា​ផ្លាស់ប្ដូរ​ឧស្ម័ន​ និង​ស្រូប​យក​ខ្យល់​ចេញ​ចូល។ យ៉ាង​ណា​មិញ​ វិបត្តិ​នៃ​ការ​គេង​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​​ផ្លូវ​ដង្ហើម​របស់​យើង​យ៉ាង​ធ្ងន់ធ្ងរ​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​គេង​ឲ្យ​បាន​យ៉ាង​តិច​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ពង្រឹង​មុខងារ​សួត​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ ១. ការ​គេង​មិន​គ្រប់គ្រាន់​​ កាត់បន្ថយ​មុខងារ​របស់​សួត​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា មុខងារ​សួត​មាន​ទំនាក់ទំនង​ផ្ទាល់​ទៅ​នឹង​ការ​គេង​។ ខណៈ​ពេល​ដែល​ជំងឺ​ផ្លូវ​ដង្ហើម​អាច​ប៉ះពាល់​ដល់​​គុណភាព​នៃ​ការ​គេង ​ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាច​​បង្ក​ជា​បញ្ហា​សួត​​ដូច​គ្នា​។ ជាក់​ស្ដែង ការ​គេង​មាន​ឥទ្ធិពល​លើ​ការ​រក្សា​​​ជាតិ​រម្អិល​  ប្រតិកម្ម​រលាក​ទង​សួត  និង​បញ្ហា​ខ្សោយ​ផ្លូវ​ដង្ហើម​។ ​​​២. ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ទន្ទឹម​គ្នា​នេះ​ដែរ ការ​គេង​មិន​គ្រប់គ្រាន់​​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​សុខភាព​សួត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ លើស​ពី​នេះ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើត​បញ្ហា​ផ្លូវ​ដង្ហើម​ផ្សេង​ៗ​។ សម្រាប់​អ្នក​​ដែល​​មាន​ជំងឺ​សួត​រ៉ាំរ៉ៃ ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​យ៉ាប់យ៉ឺន​​។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​​យើង​គេង​មិន​គ្រប់គ្រាន់​ វា​ក៏​បង្កើន​ហានិភ័យ​​នៃ​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល តម្រង​នោម​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ការ​បាក់​ទឹក​ចិត្ត​។ ៣. បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​​វីរុស​កូវីដ​ ដោយ​សារ​តែ​ការ​គេង​មិន​គ្រប់គ្រាន់​​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ វា​​អាច​ធ្វើ​ឲ្យ​យើង​ងាយ​ឆ្លង​ជំងឺ​កូវីដ​-១៩ ហើយ​ប្រឈម​នឹង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ​។ ក្រៅ​ពី​ការ​គេង​គ្រប់គ្រាន់​ គ្នា​យើង​គប្បី​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​សម្រាប់​សួត និង​វីតាមីន​ ក៏​ដូចជា​សារជាតិ​រ៉ែ​ផ្សេង​ៗ ដើម្បី​​​ជួយ​ឲ្យ​សួត​​មាន​ដំណើរការ​ល្អ​ប្រសើរ​។ តិចនិក​ជួយ​​​ឲ្យ​គេង​ស្កប់ស្កល់​ និង​ពង្រឹង​សុខភាព​សួត​ ជៀសវាង​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​ នៅ​អំឡុង​ម៉ោង​គេង ជៀសវាង​ការ​គេង​ថ្ងៃ​ ផ្លាស់ប្ដូរ​កម្រាល​ពូក​ ស្រោម​ខ្នើយ​​ជា​ប្រចាំ​ ស្ដាប់​ចម្រៀង​។


បញ្ហាសួតផ្សេងទៀត

វីតាមីន​សំខាន់​ៗ​៣​មុខ ជួយពង្រឹងសុខភាព​សួត​​ឲ្យ​រឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របប​អាហារ​ប្រចាំ​ថ្ងៃ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ដល់​ប្រព័ន្ធ​រាងកាយ​របស់​យើង​ទាំង​មូល​ រួម​ទាំង​សួត​ផង​ដែរ​។ ពពួក​ផ្លែ​ក្រូច បន្លែ​ស្លឹក​បៃតង ​ត្រី​ដែល​មាន​ខ្លាញ់​ និង​​អាហារ​​​មិន​កែច្នៃ ឬ​មិន​បន្ថែម​សារធាតុ​កែច្នៃ​​ អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់​​សម្រាប់​ពង្រឹងសុខភាព​សួត​ដ៏​ល្អ​បំផុត​ ខណៈ​ពេល​ដែល​អាហារ​មួយ​ចំនួន​ទៀត មាន​គុណប្រយោជន៍​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ជួយ​ឲ្យ​ការ​ដកដង្ហើម​កាន់​តែ​ប្រសើរ​ឡើង​ ក៏​ដូចជា​សម្អាត​ផ្លូវ​ដង្ហើម​យ៉ាង​មាន​ប្រសិទ្ធភាព​។ របប​អាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​ពពួក​វីតាមីន​សម្រាប់​សុខភាព​សួត ជា​ពិសេស​នៅ​អំឡុង​រដូវ​វស្សា​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. វីតាមីន​C ជំរុញ​មុខងារ​របស់​សួត​ វីតាមីន​C មាន​សមត្ថភាព​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជំរុញ​ការ​ផលិត​ខូឡាជែន​នៅ​ក្នុង​ស្បែក។ សារធាតុ​ចិញ្ចឹម​មួយ​នេះ​ក៏​អាច​ជួយ​ពង្រឹង​មុខងារ​សួត​ និង​កាត់បន្ថយ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​បាន​ពាក់​កណ្ដាល នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ។ អត្ថប្រយោជន៍​សុខភាព​ទាំង​នេះ ទទួល​បាន​​ពី​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​វីតាមីន​C។ ដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បន្ថែម​នៅ​ក្នុង​របប​អាហារ​ជំនួយ​ដល់​សុខភាព​សួត​ គ្នា​យើង​គប្បី​ញ៉ាំ​​វីតាមីន​C ដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច ម្ទេស ត្របែក​ ឃីវី ខាត់ណាខៀវ និង​ពពួក​ផ្លែ​ប៊ឺរី ​ជា​ដើម។ ២. វីតាមីន​E សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដ៏​មាន​ឥទ្ធិពល​មួយ​ទៀត​ គឺ​វីតាមីន​E ដោយ​សារ​តែ​វីតាមីន​មួយ​នេះ​អាច​កាត់បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​វីតាមីន​E យើង​គួរ​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែឈើ ប្រេង​អូលីវ ប៉េងប៉ោះ ដំឡូង​ជ្វា ស្វាយ​ និង​ស្ពៃ​ពួយ​ឡេង​។ ៣. វីតាមីន​D គ្នា​យើង​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា វីតាមីន​D​ អាច​ជួយ​​ឲ្យ​ធ្មេញ […]


ផ្ដាសាយធម្មតា

គួរដឹង! ពណ៌សម្បោរ អាចប្រាប់ពីភាពធ្ងន់ធ្ងរនៃសុខភាពយើង

សម្បោរមានតួនាទីទប់បាក់តេរី វីរុស ធូលី ផ្សែងជាដើម មិនឱ្យចូលក្នុង​សួត​​របស់យើង​តាមរយៈ​ច្រមុះ​ និងបញ្ចេញពួកវាពីរាងកាយយើង។ សម្បោរអាច​ប្រែពណ៌ ប្រសិនបើរាង​កាយយើងជួប​បញ្ហា​ណាមួយ។ តើពណ៌របស់សម្បោរ​អាចប្រាប់អ្វីខ្លះពីសុខភាពរបស់យើង។ ១. សម្បោរពណ៌ស ប្រសិនបើមានវីរុសចូលតាមច្រមុះ ប្រព័ន្ធការពាររាងកាយយើងផលិត​កោសិកាឈាម​សកាន់តែ​ច្រើន​ដើម្បីកម្ចាត់វីរុសចេញពីច្រមុះ ដែលធ្វើឱ្យសម្បោរប្រែពណ៌ស។ វាជាសញ្ញានៃការឆ្លង​វីរុសក្នុង​ច្រមុះ ឬផ្តាសាយ។ នៅពេលយើងតឹងច្រមុះ ជាលិកានៅច្រមុះនឹងហើម ហើយរលាកដែល​ធ្វើឱ្យ​លំហូរសម្បោរថយចុះ។ ពេលនោះសម្បោរបាត់បង់ជាតិទឹក រួចក្លាយទៅជាខាប់។ ២. សម្បោរពណ៌លឿង ពេលកើតជំងឺផ្តាសាយ វីរុសទាំងអស់នោះវិវត្តមួយកម្រិតទៀត សម្បោរប្រែជាពណ៌លឿង។។ ពេល​នេះប្រព័ន្ធការ​ពារ​រាង​កាយ​កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសក្នុងកម្រិតមធ្យម ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. សម្បោរពណ៌បៃតង នៅពេលសម្បោរប្រែជាពណ៌បៃតង រាងកាយរបស់យើងកំពុងនឹងការឆ្លងវីរុសកម្រិតធ្ងន់ហើយ ក៏​មាន​ន័យថា​ជំងឺផ្តាសាយកាន់តែវិវត្តធ្ងន់ធ្ងរដែរ។ ៤. សម្បោរថ្លា ប្រសិនបើយើងមានសម្បោរថ្លាច្រើន ហើយមានអារម្មណ៍ថាវាហូរចូលបំពង់កខាងក្រោយ មានន័យ​ថាយើងកំពុងអាលែកហ្ស៊ីនឹងអ្វីមួយហើយ ដោយសាររាងកាយយើងកំពុងបញ្ចេញធូលី លម្អងផ្កា ឬ​សារធាតុដែលធ្វើឱ្យយើងអាលែកហ្ស៊ី។ វាក៏អាចជាសញ្ញារលាកច្រមុះដែរ ប្រសិនបើមាន​អាការៈ​ឈឺ​ក្បាល ឬឈឺមុខ។ ម៉្យាងទៀតវាអាចជាសញ្ញា vasomotor rhinitis ដែលជាអាការៈដែលមនុស្ស​មួយ​ចំនួនជួបប្រទះ នៅពេលប៉ះនឹងសីតុណ្ហភាពត្រជាក់ ឬញ៉ាំអាហារហឹរ។   ៥. សម្បោរថ្លានិងរាវដូចទឹកម៉ាស៊ីន ការហូរសម្បោរថ្លា និងរាវដូចទឹកម៉ាស៊ីនអាចបណ្តាលមកពីការលេចធ្លាយសារធាតុរាវជុំវិញខួរក្បាល (CSF) នៅពេលមានការរហែក ឬមានរន្ធនៅក្នុងភ្នាសជុំវិញខួរក្បាល។ វាអាចកើតឡើងដោយ​ឯក​ឯង​ ឬដោយសារការប៉ះទង្គិចក្បាល […]


បញ្ហាសួតផ្សេងទៀត

ដក​ដង្ហើម​វែង​ហើយ​ញាប់ ​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កោសិកា​របស់​យើង​ត្រូវការ​អុកស៊ីសែន​ ដើម្បី​​ទទួល​បាន​ថាមពល​ ហើយ​ការ​ដកដង្ហើម​​អាច​ជួយ​ឲ្យ​យើង​ស្រូប​យក​អុកស៊ីសែន​ពី​ខ្យល់​។ នៅ​ពេល​សម្រាក​ ជា​ធម្មតា​ យើង​ដកដង្ហើម​​ក្នុង​អត្រា​១២ទៅ២០​ដង​ក្នុង​មួយ​​នាទី​។ ជួនកាល​ យើង​ក៏​អាច​ដក​ដង្ហើម​វែង​ៗ ដើម្បី​បំពេញ​អុកស៊ីសែន​​ដែល​បាត់បង់​ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ ​ស្ថិត​នៅ​រយៈ​ទទឹង​ខ្ពស់ ឬ​ដោយ​សារ​តែ​បញ្ហា​សុខភាព​។ ពេល​ខ្លះ ការ​ដកដង្ហើម​វែង​ ហើយ​ញាប់​  ​​ជា​មធ្យោបាយ​ជួយ​ឲ្យ​ការ​ដកដង្ហើម​ប្រសើរ​ឡើង​ចំពោះ​អ្នក​ដែល​​មាន​បញ្ហា​សួត ឬ​ដើម្បី​ឲ្យ​អារម្មណ៍​របស់​យើង​បាន​​ធូរ​ស្បើយ​។ ការ​ដកដង្ហើម​វែង​ហើយ​ញាប់​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​? ​ជាក់​ស្ដែង​ ការ​ដកដង្ហើម​វែងហើយ​ញាប់​ កើត​ឡើង​ដោយ​សារ​តែ​​ប្រតិកម្ម​​​នៃ​រាងកាយ​ទៅ​លើ​​សកម្មភាព​​​ ឬ​​លក្ខខណ្ឌ​​បរិស្ថាន​​ណាមួយ ឬ​ដោយ​សារ​តែ​បញ្ហា​សុខភាព​។ មូលហេតុ​​នៃ​ការ​ដកដង្ហើម​វែង​ហើយ​ញាប់​ អាច​រួមមាន​៖ លក្ខខណ្ឌ​រាងកាយ ការ​ធ្វើ​លំហាត់​ប្រាណ​ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​ខ្លាំង​ក្លា​ បញ្ហា​នៃ​ការ​គេង​ ដូចជា​ការ​ដកដង្ហើម​​ខ្លី​ ហើយ​យឺតៗ  និង​ការ​គេង​បាត់ដង្ហើម​ អាកាសធាតុ​ត្រជាក់​ ស្ថិត​នៅ​រយៈ​កម្ពស់​ខ្ពស់​ បញ្ហា​ជំងឺ​ ជំងឺ​ខ្វះ​ឈាម​ ជំងឺ​ហឺត​ ជំងឺ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ​ជំងឺ​ភ័យ​ស្លន់ស្លោ ​ជំងឺ​Metabolic acidosis ​ជំងឺ​បេះដូង​ ការ​ដកដង្ហើម​មិន​ប្រក្រតី យើង​អាច​ព្យាបាល​ការ​ដកដង្ហើម​វែងហើយ​ញាប់ ​ដោយ​របៀប​ណា​? ជា​ទូ​ទៅ ការ​ដកដង្ហើម​វែងហើយ​​ញាប់​ គឺ​ជា​រឿង​​ធម្មតា និង​មិន​ត្រូវការ​ការ​ព្យាបាល​ណា​មួយ​ឡើយ​។ ប៉ុន្តែ​ ប្រសិនបើ​អាការៈ​នេះ​កើត​ឡើង​ជា​ញឹកញាប់​ វា​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន។ ហេតុ​នេះ​ហើយ​ ការ​ព្យាបាល​អាការៈ​នេះ​ត្រូវ​​ធ្វើ​ឡើង​ ដោយ​ផ្អែក​ទៅ​លើ​ការ​​កំណត់​រោគ​សញ្ញា​ដោយ​គ្រូពេទ្យ​ជំនាញ។​ ក្នុង​ករណី​ដែល​​គ្នា​យើង​ចេះ​តែ​ដកដង្ហើម​វែង​ ហើយ​ញាប់​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។


បញ្ហាសួតផ្សេងទៀត

ដើរលេងអុំទូក ចំអាកាសធាតុ​ក្ដៅ​អាចប៉ះពាល់​​ការ​​ដក​ដង្ហើម​ និង​សួត

ពិត​ណាស់​ អាកាសធាតុ​ក្ដៅ​​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ដកដង្ហើម​ ដោយ​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ ដូចជា​​​ស្ទះ​​ផ្លូវ​ដង្ហើម​​រ៉ាំរ៉ៃ (COPD) ឬ​​ជំងឺ​ហឺត​ជា​ដើម ដោយ​សារ​តែ​​កម្ដៅ​ ក៏​ដូចជា​សំណើម​មាន​កម្រិត​​ខ្ពស់។​ អាកាសធាតុ​ក្ដៅ​ប៉ះពាល់​ដល់​ការ​ដកដង្ហើម​យ៉ាង​ដូច​ម្ដេច​? ជាមួយ​នឹង​​ខ្យល់​ដែល​នៅ​នឹង​មួយ​កន្លែង ព្រម​ទាំង​កម្រិត​​ខ្យល់​ពុល​កើន​ឡើង​ វា​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​ នៅ​ពេល​ដែល​ស្ថិត​នៅ​ក្នុង​អាកាសធាតុ​ក្ដៅ​ជុំវិញ​ខ្លួន។​ ជាក់ស្ដែង រាងកាយ​ត្រូវ​ការ​អុកស៊ីសែន​ច្រើន​​ដើម្បី​រក្សា​សីតុណ្ហភាព​ខាង​ក្នុង អំឡុង​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​សួត​ ដែល​ជា​លទ្ធផល​ ធ្វើ​​ឲ្យ​យើង​ដកដង្ហើម​វែង​ៗ ​ឬ​ដកដង្ហើម​លឿន​ៗ។ តិចនិក​ថែទាំ​សួត អំឡុង​ពេល​រដូវ​ក្ដៅ​ ដើម្បី​ថែទាំ​សួត​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​នេះ​ គ្នា​យើង​អាច​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន​ ដូច​ខាង​ក្រោម​៖ ជៀសវាង​ចេញ​​ក្រៅ៖ យើង​មិន​គួរ​ចេញ​ទៅ​ខាង​ក្រៅ​ឡើយ​ ប្រសិនបើ​​មិន​ចាំបាច់​។ បន្ថែម​ពី​នេះ ចូរ​បិទ​បង្អួច ឬ​ទ្វារ​​ឲ្យ​ជិត​ ដើម្បី​ឲ្យ​បរិយាកាស​ក្នុង​ផ្ទះ​មាន​ភាព​ត្រជាក់​។ តាមដាន​អាកាសធាតុ​ជា​ប្រចាំ៖ ចូរ​តាមដាន​អាកាសធាតុ​ ​លម្អង​នៅ​ក្នុង​ខ្យល់​ ក៏​ដូចជា​គុណភាព​ខ្យល់​ មុន​ពេល​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​។ នៅ​ពេល​ដែល​កម្រិត​លម្អង​ខ្ពស់​ និង​គុណភាព​ខ្យល់​មិន​ល្អ វា​អាច​​បណ្ដាល​​ឲ្យ​យើង​ក្អក​ ដកដង្ហើមលឺសំឡេង ជា​ពិសេស ព្រម​ទាំង​​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​​ថែម​ទៀត​ផង​។ រៀបចំ​ផែនការ​ប្រចាំថ្ងៃ​៖ ជៀសវាង​ចេញ​ខាង​ក្រៅ​អំឡុង​ពេល​ក្ដៅ​ខ្លាំង នៅ​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​​។ បញ្ឈប់​ការ​ជក់​បារី ​និង​ញ៉ាំ​គ្រឿង​ស្រវឹង ​ស្លៀក​សំលៀកបំពាក់​​ស្ដើង​ៗ​ ជៀសវាង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ដោយ​ការ​ញ៉ាំ​ទឹក​ឲ្យ​​បាន​គ្រប់គ្រាន់ ញ៉ាំ​ផ្លែឈើ​ដែល​មាន​ជាតិ​ទឹក​ដូចជា​​ឪឡឹក ស្វាយ​ និង​ត្រសក់​។ ងូត​ទឹក​ឲ្យ​ញឹកញាប់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ