ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស
អ្នកជំនាញជឿថា ស្ត្រីអាចគ្រប់គ្រងស្រ្តេសបានប្រសើរជាងបុរសដោយសារតែស្ត្រីមានកម្រិតអ័រម៉ូន Oxytocin (អ័រម៉ូននៃក្តីស្រលាញ់) ខ្ពស់ជាងបុរស។ អ័រម៉ូនមួយប្រភេទនេះ អាចជួយកាត់បន្ថយកម្រិតស្រ្តេស និងបញ្ចុះសម្ពាធឈាមបានយ៉ាងល្អ។ ប៉ុន្តែ ការប្រើប្រាស់ថ្នាំពន្យារកំណើត អាចប៉ះពាល់ដល់សមត្ថភាពស្រីៗយើងក្នុងការគ្រប់គ្រងស្រ្តេសទៅវិញ នេះបើយោងតាមការសិក្សាថ្មីមួយ។ ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Aarhus និងសហរដ្ឋអាមេរិក បានសិក្សាពីប្រតិកម្មទៅលើស្រ្តេសចំពោះស្ត្រីវ័យក្មេងចំនួន២ក្រុម ដែលមួយក្រុមកំពុងប្រើប្រាស់ថ្នាំពន្យារកំណើត។ នៅពេលវាស់កម្រិតអ័រម៉ូនស្រ្តេស ACTH នៅក្នុងឈាម ពួកគេបានរកឃើញថា ACTH ប្រែប្រួលលឿនជាងអ័រម៉ូន Cortisol នៅពេលស្ថិតក្នុងស្ថានភាពស្រ្តេស ដូច្នេះហើយ វាមានភាពងាយស្រួលក្នុងការវិភាគពីការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក្នុងការឆ្លើយតបទៅនឹងស្រ្តេស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅរយៈពេល១៥នាទីក្រោយពីចូលរួមសកម្មភាពសង្គមដូចជាលេងហ្គេម និងច្រៀងកម្សាន្ត កម្រិតអ័រម៉ូនស្រ្តេសបានថយចុះលើស្ត្រីដែលមិនប្រើថ្នាំពន្យារកំណើត ប៉ុន្តែសម្រាប់ស្ត្រីដែលប្រើថ្នាំពន្យារកំណើតវិញ គឺមិនមានការថយចុះនោះទេ។ [embed-health-tool-bmi] តើថ្នាំពន្យារកំណើតប៉ះពាល់ដល់ប្រតិកម្មស្រ្តេសដោយរបៀបណា? ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលអ្នកប្រើថ្នាំពន្យារកំណើត មិនទទួលបានការថយចុះនៃកម្រិត ACTH នៅពេលចូលរួមសកម្មភាពសង្គម ដូចទៅនឹងស្ត្រីដែលមិនប្រើប្រាស់ថ្នាំនៅឡើយទេ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវបានសន្មតថា ថ្នាំគ្រាប់ពន្យារកំណើតអាចទប់ស្កាត់ការផលិតអ័រម៉ូន Progesterone ដែលអាចជះឥទ្ធិពលជាអវិជ្ជមានដល់ប្រតិកម្មទៅនឹងស្រ្តេស។ ទោះជាយ៉ាងនេះ យើងចាំបាច់ត្រូវការការស្រាវជ្រាវបន្ថែម ដើម្បីឲ្យកាន់តែយល់ច្បាស់ពីទំនាក់ទំនងរវាងកម្រិតអ័រម៉ូន និងប្រតិកម្មទៅនឹងស្រ្តេស ក៏ដូចជាយន្តការដែលពាក់ព័ន្ធផ្សេងទៀត។ អត្ថបទគួរអាន៖ អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន […]