សុខភាពភ្នែក

សុខភាព​ភ្នែក - ភ្នែក​សំខាន់​បំផុត​ ​ បើ​ភ្នែក​មាន​បញ្ហា ឬ​ជំងឺ ធ្វើ​ឲ្យ​រាងកាយ​ទាំង​មូល​អាច​ទទួល​ឥទ្ធិពល​អាក្រក់​ដូច​គ្នា។ ​ជំងឺ​ភ្នែក​ឧស្សាហ៍​កើត​ញឹក​ញាប់​មាន ​​ស្រវាំងភ្នែក ​ជំងឺ​ភ្នែក ​ការថែទាំភ្នែក ​ជំងឺទឹកដក់បាតភ្នែក ​ភ្នែក​ឡើង​បាយ និង​​បញ្ហា​ភ្នែក​ផ្សេងទៀត បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពភ្នែក

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ? ១. គេង​មិន​ដក​ដង្ហើម​ អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជំងឺ​ភ្នែក​ស្ងួត ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖ ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ […]

អត្ថបទផ្សេងទៀតពី សុខភាពភ្នែក

ស្រវាំងភ្នែក

ស្វែងរក សុខភាពភ្នែក

ការថែទាំភ្នែក

តរោមភ្នែកឃើញស្អាត តែលំបាក អ្នកមិនទាន់សាកអាចលែងចង់

សម័យ​ឥឡូវ​ស្រី​ៗ​និយម​ត​រោម​ភ្នែក ដើម្បី​បង្កើន​សម្រស់​ផ្ទៃ​មុខ​ឲ្យ​កាន់តែ​ទាក់ទាញ​មួយ​កម្រិត​ទៀត។ តែ​ត្បិត​វា​ជួយ​ធ្វើឲ្យ​ស្រី​ៗ​យើង​ស្រស់​ស្អាត​បាន​ក៏​ពិត​មែន វា​ក៏​មាន​ផល​រំខាន និង​ចំណាយ​អស់​ច្រើន​ផង​ដែរ។ បើ​តាម​អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំ​​ដែល​មាន​បទ​ពិសោធ​បើក​ហាង​ថែរក្សា​សម្រស់​ជិត ២០ ឆ្នាំ​នៅ​ម្ដុំ​ផ្សារ​ចាស់ បាន​រៀបរាប់​ប្រាប់ Hello គ្រូពេទ្យ នូវ​ការ​លំបាក និង​ផល​រំខាន​ខ្លះ​ៗ​ដែល​អ្នក​ធ្លាប់​ត​រោមភ្នែក​រួច ត្អូញត្អែរ​ថា​លែង​ចង់​ធ្វើ​បន្ត​ទៀត។ ១- រមាស់​ភ្នែក ក្រោយ​ពេល​ត​រោម​ភ្នែក​បាន​មួយ​រយៈ កាវ​ចាប់ផ្ដើម​ស្រួយ​ដែល​ធ្វើ​ឲ្យ​ចុក និង​រមាស់​ភ្នែក ហើយ​បើ​យើង​​ហ៊ាន​តែ​ញី​ច្បាស់​ជា​ជ្រុះ​អស់​មិន​ខាន។ បន្ថែម​ពី​លើ​នេះ នៅ​ពេល​ឥទ្ធិពល​កាវ​បិទ​រោមភ្នែក​ត​លែង​មាន​ប្រសិទ្ធភាព កម្ទេច​កាវ​ខ្មៅ​ៗ​ខ្លះ​អាច​ជ្រុះ​ចូល​ភ្នែក​ទៀត​ផង ដែល​នេះ​មិន​រាប់​បញ្ចូល​ភាព​ឈឺចាប់​ខ្លះ​ៗ​ពេល​ត​ ដូចជា​កាវ​ជាប់​សាច់​ត្របកភ្នែក ឬ​ធ្ងន់​ភ្នែក​ខុស​ពី​ធម្មតា​ទៀត​ផង។ ២- មិន​អាច​លាប​ម៉ាស្ការ៉ា​ ការ​តរោម​ភ្នែក គឺ​ដើម្បី​ឲ្យ​រោមភ្នែកវែង ​ឃើញ​ស្អាត​ធំ​ជាង​មុន ហើយ​បើ​ពេលផាត់​មុខ មិន​អាច​លាប​ម៉ាស្ការ៉ា​បន្ថែម​បានឡើយ ព្រោះ​ពេល​លាប ហើយ​ជូត​វិញ​ដាច់​ទាំង​រោម​ភ្នែក​ធម្មជាតិ​មកជាមួយ។ ការ​ដាច់​ទាំង​រោម​ភ្នែក​មែនទែន​ អាច​ដាច់ទាំង​ដុំ​ៗ​តាម​ទំហំ​ម៉ាស្ការ៉ា​ដែល​លាប​ពី​លើ​រោមភ្នែក ហើយ eyeliner ក៏​មិន​គួរ​​គូរ​ដែរ ព្រោះ​ពេល​ជូត​ទឹក remove make up អាច​រង្គើ​កន្លែង​បិទ​កាវ​នោះ​ដែរ។ ៣- ហើម​ភ្នែក អ្នក​ខ្លះ​​ទៅ​ត​រោម​ភ្នែក​ប៉ះ​ចំ​កន្លែង​គ្មាន​ស្ដង់ដារ ដោយ​ប្រើ​សរសៃ​រោមភ្នែក​សិប្បនិមិត្ត និង​កាវ​អន់ ​អាច​បណ្ដាល​ឲ្យភ្នែក​ហើម ព្រោះ​ការ​កកិត​រោម​ភ្នែក​ក្លែងក្លាយ​ជាមួយ​គល់​រោម​ភ្នែក​ធ្វើឲ្យ​រលាក​ដូច​កើត​ពពែ​ឆ្កែ​ក៏​មាន។ មិន​ត្រឹម​តែ​ហើម រលាក​ប៉ុណ្ណោះ​ទេ អ្នក​ខ្លះ​ដំបៅរលួយ​ទៀត​ផង ព្រោះ​ការ​កកិត​រោមភ្នែក​ត​រឹង ហើយ​កាវ​បិទ​ក្ដៅទៀត​នោះ។ ៤- […]


ជំងឺភ្នែក

Acute Conjunctivitis (ជំងឺភ្នែកក្រហម)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​ភ្នែក​ក្រហម? ជំងឺ​ភ្នែកក្រហមអាច​បណ្ដាល​មក​ពី​មូល​ហេតុ​ពីរ​ គឺ​បាក់តេរី​ និង​វីរុស ប៉ុន្តែ​ក៏​អាច​បង្ក​មក​ពី​មូលហេតុ​ផ្សេង​ទៀត ដូចជា​អាលែកហ្ស៊ី របួស​ភ្នែក​ និង​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម។ ជំងឺ​ភ្នែក​ក្រហម គឺ​ជា​ជំងឺ​ដែល​ងាយ​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្លាំង​ណាស់​ ជាពិសេស​សមាជិក​គ្រួសាររស់​នៅ​ផ្ទះ​តែ​មួយ។ ក្នុង​ចំណោម​នោះ​ មាន ៣៥-៥០ ភាគរយ អាច​បង្ក​ឲ្យ​មាន​ផល​វិបាក ពិសេស​ជំងឺ​ភ្នែក​ក្រហម បង្ក​ដោយ​វីរុស អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត​ដូចជា៖ – គំហើញ​ធ្លាក់​ចុះ ចាញ់​​ពន្លឺ ដោយសារ​មេរោគ​ជ្រៀត​ចូល​ដល់​ស្រទាប់​កោសិកា​ភ្នែក – ចេញ​ទឹក​ភ្នែក​រ៉ាំ​រ៉ៃ – ខ្វាក់​ភ្នែក​ដោយ​សារ​ខូច​កោសិកា​សន្ធាន​គ្រាប់​ភ្នែក។ រោគសញ្ញា២- រោគសញ្ញា​ជំងឺ​ភ្នែក​ក្រហម​មាន​អ្វី​ខ្លះ? រោគ​សញ្ញាឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូច​ជា​៖ – ភ្នែក​ឡើង​ក្រហម​ – ហើម​ និង​ក្រហម​ត្របក​ភ្នែក – រមាស់​ភ្នែក – ក្រហាយភ្នែក – ហូរ​ទឹក​ភ្នែក – ស្អិត​ត្របក​ភ្នែក – ទើស​ភ្នែក​ ដូច​មាន​វត្ថុ​អ្វី​មួយ​ក្នុង​ភ្នែក​។   មូលហេតុបង្ក៣- មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម​ មាន​ប្រភេទ​បាក់តេរី​ជា​ច្រើនដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម ដូចជា​​ បាក់តេរី ស្តាភីឡូកូក (Staphylococcus) ស្ត្រេបតូកូកូស (Streptococcus)​ អេម៉ូភីលី ​(Haemophilus)និង​ ក្លាមីឌៀ​ត្រាកូម៉ាទីស (chlamydia trachomatis) ​ជាដើម​។ ហើយ​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺប្រមេះ​ទឹក​បាយ​ ក៏​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម​ដែរ​។ ជំងឺ​ភ្នែក​ក្រហម​ចំពោះ​ទារក​ទើប​កើត​ ក៏​មាន​អត្រា​ខ្ពស់​ដូច​គ្នា ​ដែល​ភាគច្រើន​កើត​ចំពោះ​ទារក​សម្រាល​តាម​ធម្មជាតិ និង​មាន​ម្តាយ​ផ្ទុក​​ជំងឺ​កាមរោគ​។ កត្តាហានិភ័យ៤- កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​ភ្នែក​ក្រហម កត្តា​ងាយ​បង្ក​ឲ្យ​កើត​​ជំងឺភ្នែក​ក្រហម ​មាន​ដូចជា​៖ – រស់​នៅ​ជាមួយសមាជិកគ្រួសារ […]


ជំងឺភ្នែក

Night Blindness (ជំងឺខ្វាក់មាន់)

និយមន័យ១- អ្វី​ជា​ជំងឺ​ខ្វាក់​មាន់? ជំងឺ​ខ្វាក់​មាន់ អាច​ហៅ​បាន​ថា ជំងឺ Nyctalopia សំដៅ​លើ​ការ​ខូច​ខាត​គំហើញ ដោយ​អ្នក​ជំងឺ​ខ្វាក់​មាន់ គឺ​ខ្សោយ​គំហើញ​នៅ​ពេល​យប់ និង​នៅ​ទី​កន្លែង​មិន​សូវ​មាន​ពន្លឺ។ ពាក្យ​ថា​ខ្វាក់​មាន់ មិន​មែន​បាន​ន័យ​ថា មិន​អាច​មើល​ឃើញ​នៅ​ពេល​យប់​នោះ​ទេ គ្រប់​តែ​ពិបាក​មើល​នៅ​ទី​ងងឹត​ប៉ុណ្ណោះ។ ២- ជំងឺ​ខ្វាក់​មាន់​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? ជំងឺ​ខ្វាក់​មាន់ កើត​ឡើង​ជា​ញឹក​ញាប់​ណាស់។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​ជំងឺ​ខ្វាក់​មាន់​មាន​អ្វី​ខ្លះ? រោគ​សញ្ញាតែ​មួយ​គត់​​របស់​ជំងឺ​ខ្វាក់​មាន់ គឺ​ពិបាក​មើល​នៅ​កន្លែង​ងងឹត។ អាការៈ​ខ្វាក់​មាន់ អាច​កើត​ឡើង​នៅ​ពេល​យើង​ចេញ​ពី​កន្លែង​ភ្លឺ​ខ្លាំង ទៅ​កាន់​កន្លែង​មាន​ពន្លឺ​តិច​ភា្លមៗ។ យើង​ក៏​អាច​មាន​អាការៈ​ខ្វាក់​មាន់ នៅ​ពេល​បើក​បរ​ដោយ​សារ​តែ​ពន្លឺ​ភ្លឹប​ភ្លែត​របស់​ពន្លឺ​ភ្លើង​យាន​យន្ត​ចរាចរ​នៅ​តាម​ដង​ផ្លូវ។ អាច​មាន​​រោគសញ្ញា​ខ្លះ​ទៀត​មិន​បាន​រៀបរាប់​នៅ​ខាង​លើ​។ បើ​សិន​ជា​មាន​ចម្ងល់ ឬ​ក្តី​បារម្ភ​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- ពេល​ណា​ត្រូវ​ជួប​គ្រូពេទ្យ? បើមាន​រោគ​សញ្ញាបាន​រៀប​រាប់​ខាង​លើ ឬ​មាន​សំណួរ ក្តី​បារម្ភ​អ្វី​មួយ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។ មូលហេតុបង្ក៥- អ្វី​ខ្លះ​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ខ្វាក់​មាន់? បញ្ហា​បណ្តាល​មក​ពី​កោសិកា​នៅ​ក្នុង​ស្រទាប់​រ៉េទីន​ក្នុង​កែវ​ភ្នែក​មាន​បញ្ហា ធ្វើ​ឲ្យ​យើង​មើល​មិន​ឃើញ​នៅ​កន្លែង​ងងឹត។ ខណៈ​មូលហេតុ​ធ្វើ​ឲ្យ​ខូច ឬ​ខ្សោយ​ស្រទាប់​រ៉េទីន​មាន​ដូច​ជា៖ – រលាក​ស្រទាប់​រ៉េទីន​​ភ្នែក – ទឹក​ដក់​ក្នុង​បាត​ភ្នែក​ – ថ្នាំ​ទឹក​ដក់​ក្នុង​បាត ភ្នែកដែល​ធ្វើ​ឲ្យ​កូន​ក្រមុំ​រួម​ – ភ្នែក​ឡើង​បាយ – ទឹក​នោម​ផ្អែម – ជំងឺ​ Retinitis Pigmentosa (ជំងឺ​សេនេទិច ធ្វើ​ឲ្យ​ខូច​កោសិកា​រ៉េទីន) – កង្វះ​វីតាមីន A – ជំងឺ Keratoconus អត្ថបទ​ពាក់​ព័ន្ធ៖ លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា? កត្តាហានិភ័យ៦- កត្តា​ប្រឈម​នាំ​ឲ្យ​មាន​កើត​ជំងឺ​ខ្វាក់​មាន់​មាន​អ្វី​ខ្លះ? មនុស្ស​ចាស់​ងាយ​កើត​ភ្នែក​ឡើង​បាយ​ ដូច្នោះ​ហើយ​មនុស្ស​ចាស់​ងាយ​និង​កើត​ជំងឺ​ខ្វាក់​មាន់​ជាង​ក្មេង […]


ជំងឺភ្នែក

លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ

​បញ្ហា​ឈឺ​ភ្នែក ទោះ​ស្រាល កុំ​មើល​​ស្រាល​ឲ្យ​សោះ ព្រោះ​បើ​មិន​ថែ​ទាំឲ្យ​បាន​ល្អ អាច​ឈាន​ដល់​ធ្ងន់​ធ្ងរ​ខ្លាំង ប្រឈម​ពិការ​ភ្នែក។ ចុះ​មាន​ដឹងអត់​ថា ជំងឺ​ភ្នែក​ឧស្សាហ៍​កើត ​មាន​ប៉ុន្មាន​ប្រភេទ?​ ឆ្លង​របៀប​ម៉េច? មាន​ផល​វិបាក​យ៉ាង​ណា​ខ្លះ? “Hello គ្រូពេទ្យ” នឹងប្រាប់​ឲ្យ​ដឹង។ ១- ធ្វើ​ម៉េច​ដឹង​ថា​ភ្នែក​យើង​ឆ្លង​ជំងឺ? ពេល​ភ្នែក​កើត​ជំងឺ​ឆ្លង យើង​នឹង​មាន​អារម្មណ៍​ថា​ឈឺៗ រមាស់ មាន​របស់​អី​ក្នុង​ភ្នែក ហើយ​អាច​ចេញ​ទឹក​ភ្នែក​ច្រើន មាន​អាចម៍​ភ្នែក​ពណ៌​លឿង បៃតង ឬ​ឈាម​ជា​ដើម។ ខ្លះ​ទៀត អាច​ចាញ់​ពន្លឺ ឬ​ស្រវាំង​ភ្នែក​។ បើ​ប្រទះ​អាការៈ​ទាំង​នេះ គួរ​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ព្យាបាល។ ផល​លំបាក​ធ្ងន់​ធ្ងរ​របស់​ជំងឺ​ភ្នែក គឺ​ធ្វើ​ឲ្យ​ខូច​ស្រទាប់​បាត​ភ្នែក (រ៉េទីន) និង​ស្នាម​សន្លាក់​នៅ​ស្រទាប់​ប្រស្រី​ភ្នែក ហើយ​ករណី​នេះ​អាច​ធ្វើ​ប៉ះពាល់​ដល់​គំហើញ​យើង​ទៀត​ផង។ ឯ​ជំងឺ​មួយ​ចំនួន ដូច​ជា ជំងឺ​ស្វាយ ក៏​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ទឹក​ដក់​បាត​ភ្នែកផងដែរ។ ជំងឺ​ភ្នែក​មួយ​ចំនួន​គ្មាន​រោគ​សញ្ញា​នោះទេ តែក៏​មិន​អាច​ព្រងើយ​កន្តើយ​បាន​ឡើយ។ ជាក់​ស្តែង​ជំងឺ​ប្រមេះ​ទឹក​ថ្លា មិន​មាន​រោគ​សញ្ញា​ទេ តែ​បើ​មិន​ព្យាបាល​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​អត់​កូន (អា) និង​កើត​ជំងឺ​បេះ​ដូង​ផ្សេង​ទៀត។ អត្ថបទ​ពាក់​ព័ន្ធ៖ អ្នកភ្នែកខ្សោយ ញ៉ាំអាហារទាំងនេះ អាចជួយបាន កូនទើប​កើត​រលាក​កញ្ចក់​ភ្នែក ម៉ាក់​ប៉ាគួរ​ធ្វើ​បែប​ណា? ២- មូល​ហេតុ​នាំ​ឲ្យ​ឆ្លង​ជំងឺ​ភ្នែក – ការ​រលាក និង​ប៉ះ​ទង្គិច៖ កត្តា​ទាំង​ពីរ​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ឆ្លង​ទៅ​លើ​ភ្នែក​បាន។ ជាក់​ស្តែង ពេល​ភ្នែក​យើង​ប៉ះ​នឹង​សារធាតុ​គីមី​ណាមួយ វា​នឹង​រមាស់ ឬ​រលាក ធ្វើ​ឲ្យ​ងាយ​បង្ក​រោគ ពិសេស​ពេល​ប្រើ​ឡេន​ដាក់​ភ្នែក (contact lenses) […]


ការថែទាំភ្នែក

អត់​ងងុយមើល​កូនពេលយប់ឡើង​ស្លក់​​​ភ្នែក​​ ម៉ាក់​ៗ​​អាច​សាក​វិធី​នេះ​

ការ​មើល​ថែ​កូន​តូច​ពិតជា​ធ្វើឲ្យ​ម៉ាក់​ៗ​អត់​ងងុយ​​ខ្លាំង ព្រោះ​ត្រូវ​មើល​ទាំងថ្ងៃយប់។ មិន​ថា​ម៉ឹម​ដោះ​ម៉ាក់​ៗ ឬ​ទឹកដោះគោ​ឡើយ ​សុទ្ធតែ​ត្រូវ​ភ្ញាក់​ឲ្យ​ប៊េបី​ម៉ឹម​ដោយ​ផ្ទាល់​ទាំងអស់ ដូចនេះ​ហើយ​បាន​ជា​ធ្វើឲ្យ​ភ្នែក​ឡើង​ស្លក់។ បើ​ម៉ាក់​ៗ​ណា​កំពុងតែ​ជួប​បែប​នេះ មក​ដឹង​ពី​វិធី​ព្យាបាល​របស់​អ្នក​មាន​បទ​ពិសោធ​ទាំង ៥ ខាងក្រោម៖ ១- យក​ទឹកកក​មក​ម៉ាស្សា នៅ​ពេល​យើង​មាន​បញ្ហា​ភ្នែក​ខ្មៅ និង​ស្លក់ គួរតែ​យក​ទឹកកក​មួយ​ដុំ​តូច​មក​ញី​ជា​រង្វង់​ក្រោម​ភ្នែក ដោយ​ម៉ាស្សា​ថ្នមៗប្រហែល​ជា ១០-២០ វិនាទី។ បន្ទាប់​មក​ព្យាយាម​សម្រាក​ភ្នែក​ឲ្យ​បាន ២០-៣០ នាទីទៀត នោះ​សភាព​ខ្មៅ​ស្រអាប់​នឹង​ប្រសើរ​ឡើង។ នេះ​ជា​ការ​ចែករំលែក​របស់ សុភក្ត្រា។ ២- បិទ​ត្រសក់ ដាវីន បាន​ប្រាប់​វិធីសាស្ត្រ​មួយ​​ធ្វើឲ្យ​ផ្ទៃ​មុខ​ស្រស់​ថ្លា​វិញ ក្រោយ​សម្រាល​កូន​ហើយ ដែល​ម៉ាក់​ៗ​ទាំងអស់​​សុទ្ធតែ​ចង់​ដឹង​។ចិត​ត្រសក់​ពីរ​ចំណិត​ស្ដើង​ៗ រួច​យក​មក​បិទ​ពី​លើ​ភ្នែក​ឲ្យ​គ្របដល់​រង្វង់​ខ្មៅ ១៥-២០ នាទី ចាំ​លាង​សម្អាត​ចេញ។ ព្យាយាម​ធ្វើ​ឲ្យ​បាន ៣ ដង/​សប្ដាហ៍ នោះ​វា​នឹង​រលុប​ទៅ​វិញ​បន្តិច​ម្ដង​ៗ។ ៣- ប្រើ​ម៉ាស់​បិទ ប្រសិនបើ​​ម៉ាក់ៗ​មិន​មាន​ពេល​គ្រប់គ្រាន់​ទេ អាច​រក​ទិញ​ម៉ាស​បិទ​ក្រោម​ភ្នែក ហើយ​ជ្រើសរើសម៉ាសដែល​មាន​គុណភាព​ល្អ។ ចំណែក​ប្រសិទ្ធិភាព​ក៏​អាច​ទទួល​យក​បាន​ដែរ គ្រាន់តែ​ត្រូវ​ចំណាយ​អស់​ច្រើន​ជាង​វិធី​ធម្មតា​ៗ។ នេះជាការ​ចែករំលែក​របស់ នីតា ដែល​ជួប​បញ្ហា​ភ្នែក​ស្លក់ ហើយ​ដោះស្រាយ​តាម​វិធី​បែប​ទំនើប​នេះ។ ៤- ជ្រលក់​កន្សែង​ទឹក​ក្ដៅ ឬស៊ុតស្ងោរ រួច​យក​មក​ស្អំ ចំណែក មួយ​គ័ង ដែល​ធ្លាប់​ជួប​បញ្ហា​នេះ បាន​ប្រាប់​ពី​វិធី​យ៉ាង​សាមញ្ញ​ថា គ្រាន់តែ​យក​​ស៊ុត​ស្ងោរ ឬ​កូន​កន្សែង​តូច​ៗ​ពីរ​ទៅ​ជ្រលក់​ទឹក​ក្ដៅ ពួត​ឲ្យ​ស្ងួត បន្ទាប់​មក​យក​មក​ស្អំ​ពី​លើ​ភ្នែក អាច​កាត់បន្ថយ​បាន​ស្នាម​រង្វង់​ខ្មៅ​នោះ​បាន​ច្រើន ហើយ​ជួយ​ឲ្យ​ភ្នែក​ស្រឡះ​ល្អ​ថែម​ទៀត​ផង។ ៥- […]


បញ្ហាភ្នែកផ្សេងទៀត

Eye Melanoma (ដុំសាច់ពណ៌ខ្មៅក្នុងភ្នែក)

និយមន័យ១- អ្វី​ជាដុំសាច់​ពណ៌​ខ្មៅ​នៅ​លើ​ភ្នែក? Melanoma ជា​ប្រភេទ​មហារីក​ វិវត្ត​នៅ​ក្នុង​កោសិកា ផលិត​ជាតិ​ពណ៌​មេឡានីន ដែល​ជា​សារធាតុ​​ផ្តល់​ពណ៌​ឲ្យ​ស្បែក។ ភ្នែក​យើងផ្ទាល់ ​ក៏​មាន​កោសិកា​ផលិត​ជាតិ​មេឡានីន​ដូចគ្នា​ និង​អាច​វិវត្តទៅ​ជា​ដុំ​សាច់​ពណ៌​ខ្មៅ។ ជំងឺ​ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក Eye melanoma ​ហៅម្យ៉ាងទៀតថា​ Ocular melanoma។ ភាគ​ច្រើន​ដុំ​សាច់​ក្នុង​ភ្នែក​ កើត​នៅ​កន្លែង​​យើង​មិន​អាច​មើល​ឃើញ​ក្នុង​កញ្ចក់ ហេតុ​នេះ​ហើយ​នាំឲ្យ​ពិបាក​រក​មើល​សញ្ញា ពិសេស​ជំងឺ​នេះ​មិន​បង្ក​រោគ​សញ្ញា​ទៀត​ផង។ យ៉ាង​​ណា យើង​នៅ​តែ​អាច​ព្យាបាល​បាន ហើយ​ពេល​ដុំ​សាច់​នៅ​តូច គឺ​មិន​ប៉ះ​ពាល់​ដល់​​ការ​មើល​ឃើញ​ទេ ប៉ុន្តែ​បើដុំសាច់រីក​ធំ ​អាច​បណ្ដាល​ឲ្យ​មើល​លែង​ឃើញ​តែម្តង។ ២- កើតឡើង​ញឹកញាប់​ដែរ​ទេ? ដុំ​សាច់​លើ​ភ្នែក​ច្រើន​កើត​លើ​មនុស្ស​ពេញ​វ័យ ហើយ​នៅ​​អាមេរិក​​​ ត្រូវ​ចាត់​ទុក​ជា​ជំងឺ​ទើ​បរក​ឃើញ ដោយ​មាន​កើត​ប្រមាណ ​​២០០០​ ករណី​​ក្នុង​មួយឆ្នាំ​ៗ។ រោគសញ្ញា៣- ​រោគសញ្ញាមានអ្វី​ខ្លះ? រោគសញ្ញា​កើត​មាន​ជា​ញឹកញាប់​​ដូចជា៖ – ស្នាម​អុជៗ​ខ្មៅ​នៅ​លើ​ប្រស្រី​ភ្នែក – ចាញ់​ពន្លឺ​ថ្ងៃ​ – កូនក្រមុំ​ប្រែ​ជា​ពណ៍​ខ្មៅ – ភ្នែកម្ខាង​មើល​​មិន​ច្បាស់ – បាត់​គំហើញ​កៀនៗ – មាន​អារម្មណ៏​ថា​មានព​ន្លឺ​ និង​មាន​ដី​ក្នុង​ភ្នែក​ (អណ្តែត)។ អាច​មាន​រោគសញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ ហេតុនេះ​មាន​ចម្ងល់ ឬ​ប្រទះ​​រោគសញ្ញា​សង្ស័យ​ណា​មួយ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៤- ​គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អ​បំផុត​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- អ្វីខ្លះជាមូលហេតុបង្ក? នៅ​មិន​ដឹង​ច្បាស់ពី​វិវត្តជំងឺ​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា កត្តា​ផ្លាស់​ប្ដូរ​ហ្សែន​ភាគ​ច្រើន មាន​លើ​អ្នក​ជំងឺ​ប្រភេទ​នេះ នាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ​ កត្តា​សេនេទិច (ជំងឺតំណពូជ) ​ជា​ផ្នែក​មួយ​កើត​ជំងឺនេះ។ ដុំសាច់​ពណ៌​ខ្មៅ​ក្នុង​ភ្នែក ​កើត​ឡើង​នៅ​ពេល​ DNA របស់​កោសិកា​ភ្នែក ​វិវត្តខុស​ប្រក្រតី […]


បញ្ហាភ្នែកផ្សេងទៀត

Eye Angiogram (ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក)

និយមន័យ១- អ្វី​ជា​ការ​ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក? ថត​សរសៃ​ឈាម​គ្រាប់​ភ្នែក គឺ​ជា​ទម្រង់​តេស្តបែប​វេជ្ជ​សាស្ត្រ ដោយ​ប្រើ​សារធាតុ​ពណ៌ (Fluorescent) ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ហើយ​ពណ៌​ទាំង​នោះ​ នឹង​ដិត​ជាប់​ទៅ​នឹង​សរសៃ​ឈាម​​ក្រោយ​គ្រាប់​ភ្នែក​ ជួយ​ថត​យក​រូប​ភាព​សរសៃ​ឈាម​បាន​ច្បាស់។ តេស្ត​នេះ​ត្រូវ​គ្រូពេទ្យ​ប្រើ​ជា​ញឹកញាប់ ​ដើម្បី​គ្រប់គ្រង​ តាមដាន​ជំងឺ​ភ្នែក។ ​គ្រូពេទ្យ​អាច​សុំ​ធ្វើ​តេស្ត​នេះ​ ដើម្បី​បញ្ជាក់​រោគ​វិនិច្ឆ័យ ដើម្បី​កំណត់​ការ​ព្យាបាល​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ឬ​តាម​ដាន​ស្ថានភាព​សរសៃ​ឈាម​ភ្នែក​ខាង​ក្រោយ។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? ដើម្បី​មើល​ថា​ចរន្ត​ឈាម​ហូរ​​ក្នុង​ស្រទាប់​ទាំង​២ នៅ​ក្រោយ​ភ្នែក គឺ​ស្រទាប់ ​Retina​ និង ​Choroid មាន​សភាព​ធម្មតា​ ឬ​មិន​ប្រក្រតី។ ម៉្យាង​ទៀត​អាច​ប្រើ​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​នៅ​ក្នុង​ភ្នែក​ ឬ​កំណត់​ពី​របៀប​ព្យាបាល​ភ្នែក​ជាក់​លាក់​មួយ។   ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ​ពិសេស​ទើប​សម្រាល​បាន​ ៣ ខែ​ដំបូង និង​កំពុង​បំបៅ​ដោះ មិន​គួរ​ធ្វើ​តេស្ត​នេះ​ទេ ដោយ​សារ​ជាតិ​ពណ៌​ប៉ះពាល់​ដល់​បេប៊ី​ក្នុង​ផ្ទៃ និង​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ ហេតុ​នេះ​ក្រោយ​ការ​ធ្វើ​តេស្ត​ពី ​២៤-៤៨ ​ម៉ោង​ ទើប​អាច​បំបៅ​បាន ហើយ​ថែម​ទាំង​មិន​មាន​សុវត្ថិភាព​នោះ​ទេ។ គួរ​ប្រើប្រាស់​ប្រដាប់​បូម​ទឹក​ដោះ​ បូមយក​ទឹក​ដោះ​​មាន​ជាតិ​ថ្នាំ​ចេញ​ និង​យក​ទៅ​ចាក់​ចោល​រហូត​ទាល់​តែ​មាន​សុវត្ថិភាព ​ទើប​អាច​ចាប់​ផ្ដើម​បំបៅ​អូនៗ​ជា​ថ្មី។ ក្រៅ​ពី​នេះ ​អាច​បូម​ទឹក​ដោះ​ចេញ ​និង​រក្សា​ទុក​មុន​សម្រាប់​ប៉ុន្មាន ២ថ្ងៃ មុន​ចាប់​ផ្ដើម​​ធ្វើ​តេស្ត ឬ​អាច​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ជំនួស​សិន។ ជាតិ​ពណ៌​ចាក់​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ​ត្រូវ​បាន​ច្រោះ​នៅ​ក្នុង​តម្រង​នោម ​និង​បញ្ចេញ​ចោល​មក​វិញ​តាម​ទឹក​នោម​អំឡុង​ពេល ​៤៨ ម៉ោង។ ហេតុនេះ​ទឹក​នោម​យើង​អាច​មាន​ពណ៌​លឿង​ខ្ចី​ ឬ​ទឹក​ក្រូច។ ជាតិ​ពណ៌​ ឈ្មោះ (Indocyanine) […]


ស្រវាំងភ្នែក

ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែទាំបែបណា?

ចង់បាន ឬរក្សាភ្នែកឲ្យនៅស្អាតល្អ មិនស្រវាំង មិនព្រិល មិនឈឺថ្កាត់ មិនមែនងាយទេ! គ្នាយើងខំប្រឹងថែដែរ តែអត់ដឹងក្បួន ខណៈមួយចំនួនធំខ្ជិល មិនសូវជាខ្វល់ ទាល់តែដុនដាបទើបភ្ញាក់ខ្លួន។ ថ្ងៃនេះ “Hello គ្រូពេទ្យ” ប្រាប់របៀបថែភ្នែកឲ្យនៅល្អ៖ ១- រើសចំណី សុខភាពភ្នែកល្អ ចាប់ផ្តើមពីរបបអាហារ។ ដើម្បីការពារពីបញ្ហាភ្នែក​ដោយសារវ័យជ្រេ ខូចចំណុចពណ៌លឿងក្នុងភ្នែក (រេទីនភ្នែក) ឬភ្នែកឡើងបាយ ត្រូវញុំាអាស៊ីដខ្លាញ់អូមេហ្គា-៣ ជាតិលុយតេអ៊ីន (Lutein) រ៉ែស័ង្កសី វីតាមីន A, C និង E។ ប្រភពទាំងនេះមានក្នុងបន្លែបៃតង ការ៉ុត ត្រីសម្បូរខ្លាញ់ (ជាពិសេសត្រីសាលម៉ុន) ស៊ុត សាច់ក្នុងគ្រាប់រុក្ខជាតិ សណ្តែក ផ្លែក្រូច អយស្ទ័រ និងសាច់ជ្រូក (អត់ខ្លាញ់) ហើយវាអាចជួយបង្ការកុំឲ្យកើតជំងឺធាត់ ឬទឹកនោមផ្អែម (ជាហេតុនាំឲ្យពិការភ្នែក)។ ២- បារី បារី ឬថ្នាំជក់ មានហានិភ័យខ្ពស់ងាយប្រឈមជំងឺភ្នែកឡើងបាយ ខូចសរសៃប្រសាទអុបទិច និងទ្រុឌទ្រោម ខូចចំណុចពណ៌លឿងនៃរេទីនភ្នែក។ ព្យាយាមផ្តាច់បារី ដើម្បីសុខភាពខ្លួនឯង និងគ្រួសារ ហើយគ្មានអ្វីខ្លាំងជាងការតាំងចិត្តទេ។ ៣- វ៉ែនតាការពារពន្លឺ សម្លឹង ឬភ្នែកប៉ះពន្លឺថ្ងៃច្រើន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ