សុខភាពភ្នែក

សុខភាព​ភ្នែក - ភ្នែក​សំខាន់​បំផុត​ ​ បើ​ភ្នែក​មាន​បញ្ហា ឬ​ជំងឺ ធ្វើ​ឲ្យ​រាងកាយ​ទាំង​មូល​អាច​ទទួល​ឥទ្ធិពល​អាក្រក់​ដូច​គ្នា។ ​ជំងឺ​ភ្នែក​ឧស្សាហ៍​កើត​ញឹក​ញាប់​មាន ​​ស្រវាំងភ្នែក ​ជំងឺ​ភ្នែក ​ការថែទាំភ្នែក ​ជំងឺទឹកដក់បាតភ្នែក ​ភ្នែក​ឡើង​បាយ និង​​បញ្ហា​ភ្នែក​ផ្សេងទៀត បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពភ្នែក

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ? ១. គេង​មិន​ដក​ដង្ហើម​ អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជំងឺ​ភ្នែក​ស្ងួត ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖ ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ […]

អត្ថបទផ្សេងទៀតពី សុខភាពភ្នែក

ស្រវាំងភ្នែក

ស្វែងរក សុខភាពភ្នែក

បញ្ហាភ្នែកផ្សេងទៀត

បើកូនមានអាការៈ ៨ ​នេះអាចថាកូនមានជំងឺខ្សោយភ្នែកម្ខាង

ជំងឺខ្សោយ​ភ្នែក ឬ​ភាសា​បច្ចេក​ទេស​ហៅថា amblyopia  កើតឡើងចំពោះក្មេងដែលមានភ្នែកម្ខាងខ្សោយជាងភ្នែកម្ខាងទៀត។ ភ្នែកខាងខ្សោយមានបញ្ហាក្នុងការមើលដែលធ្វើឱ្យខួរក្បាលពិបាកក្នុងការទទួលព័ត៌មានពីភ្នែកខាងដែល​ខ្សោយនោះ យូរៗទៅខួរក្បាលប្រើតែភ្នែកម្ខាងដែលមើលឃើញច្បាស់ល្អ ជាលទ្ធផលភ្នែកខាង​ខ្សោយ​កាន់​តែខ្សោយទៅៗ។ តើប៉ាម៉ាក់អាចសម្គាល់ថាអូនតូចមាន ឬមិនមានភ្នែកខ្សោយ​​តាមរយៈ​រោគ​សញ្ញា និងអាការៈអ្វីខ្លះ? អូនតូចមានភ្នែកខ្សោយមានរោគសញ្ញា និងអាការៈដូចខាងក្រោម៖ ភ្នែកម្ខាងដែលកញ្ចក់ភ្នែករត់ទៅដើមភ្នែក ឬ​កន្ទុយ​ភ្នែក ភ្នែកម្ខាងមិនអាច​បង្ហាញ​ព័ត៌មាន​ដូច​ភ្នែកម្ខាងទៀត ភ្នែកម្ខាងមើលឃើញមិនច្បាស់ ធ្លាក់ត្របកភ្នែកម្ខាង ឧស្សាហ៍បិទភ្នែកម្ខាង ឬឧស្សាហ៍បើកភ្នែកម្ខាងព្រឹមៗ ជារឿយៗផ្អៀងក្បាលទៅម្ខាង ចូលចិត្តមើលដោយប្រើតែភ្នែកម្ខាង ភ្នែកម្ខាងមានលទ្ធផលនៃការធ្វើតេស្តភ្នែកមិនប្រក្រតី  អូនតូចមានហានិភ័យភ្នែកខ្សោយ​៖ កើតមិនគ្រប់ខែ កើតមិនគ្រប់​គីឡូ មានប្រវត្តិគ្រួសារមានបញ្ហាភ្នែកខ្សោយ មានការអភិវឌ្ឍមិនប្រក្រតី ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានរោគសញ្ញា ឬអាការៈណាមួយ​ដូចដែល​បានរៀបរាប់​ខាង​លើ ប៉ាម៉ាក់ត្រូវនាំអូនតូចទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់។ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឆាប់​អាចជួយការពារភ្នែកអូនតូចដែលខ្សោយ​ពីការងងឹតភ្នែកបាន។


បញ្ហាភ្នែកផ្សេងទៀត

ហេតុអ្វីពេលខ្លះភ្នែកញាក់មិនឈប់?

ការញាក់ភ្នែកមិនឈប់ គឺជាការកន្ត្រាក់ត្របកភ្នែកដែលយើងមិន​អាចគ្រប់គ្រងបាន។ ភាគ​ច្រើ​នភ្នែកញាក់មិនឈប់តែ ២ ទៅ ៣នាទីប៉ុណ្ណោះ ប៉ុន្តែពេលខ្លះអាចកើតឡើងពេញមួយថ្ងៃ ឬ​យូរ​ជាងនេះ។ ប្រសិន​បើធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ការមើលរបស់យើង។ ការញាក់ភ្នែកមិនឈប់​ច្រើន​កើតលើស្ត្រីវ័យកណ្តាលនិងវ័យចាស់។ ហេតុអ្វីបានជាយើងញាក់ភ្នែកមិនឈប់? យើងញាក់ភ្នែកមិនឈប់អាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖ ការញុំាគ្រឿងស្រវឹង ការចាំងពន្លឺ ការញុំាជាតិកាហ្វេអ៊ីនច្រើន ភាពនឿយហត់ ការជក់បារី ភាពតានតឹង (ស្រ្តេស) ការត្រូវខ្យល់កង្វក់ ការរលាកត្របកភ្នែកខាងក្នុង អាលែកហ្ស៊ី កង្វះអាហារូបត្ថម្ភ ភ្នែកស្ងួត ការរួយភ្នែក ការប្រើប្រាស់ថ្នាំមួយចំនួន ពេលខ្លះការផ្លាស់ប្តូររបបអាហារ និងរបៀបរស់នៅបន្តិច​បន្តួចអាចកាត់បន្ថយ​ហានិភ័យនៃការ​ញាក់​ភ្នែក ឬជួយឱ្យត្របកភ្នែកបាត់ញាក់បាន។ ប្រសិនបើយើងញាក់ភ្នែកមិនបាត់ មានការផ្លាស់ប្តូររូបរាង ឬចលនានៃមុខ (រួមទាំងត្របកភ្នែក) ឬប្រសិនបើត្របកភ្នែកទាំងពីរតឹងពេកមិនអាចបើកភ្នែកបាន ត្រូវ​ទៅជួបគ្រូពេទ្យភ្នែកជាបន្ទាន់ ។


បញ្ហាភ្នែកផ្សេងទៀត

ប្រភេទ​​អាចម៍​ភ្នែក​ធម្មតា និង​ឆ្លង​មេរោគ គ្នា​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចម៍​ភ្នែក​​កើត​ឡើង​ជា​ទូទៅ​​ក្រោយ​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង។ ពិត​ណាស់​ ភ្នែក​របស់​យើង​មាន​ភ្នាស​រម្អិល​​ជា​ជាលិកា​ដែល​​គ្របដណ្ដប់​គ្រឿង​ក្នុង​របស់​មនុស្ស​ដែល​មាន​លក្ខណៈ​ប្រហោង​ៗ និង​សរីរាង្គ​ជា​ច្រើន​​ទៀត​។ ​ភ្នែក​បង្កើត​អាចម៍​ភ្នែក​ ហើយ​វា​ក៏​អាច​លាង​សម្អាត​​ដោយ​ខ្លួន​ឯង​​នៅ​ពេល​ដែល​យើង​ព្រិច​ភ្នែក​ ពីព្រោះ​​សារធាតុ​រាវ​នឹង​​ចេញ​ពី​បំពង់​ទឹក​ភ្នែក។ ប៉ុន្តែ ជួនកាល​ អាចម៍​ភ្នែក​ក៏​អាច​ប្រមូលផ្ដុំ ព្រម​ទាំង​បង្ក​ជា​អាចម៍​ភ្នែក​រឹង​ផង​ដែរ​។ តើ​អាចម៍​ភ្នែក​ប្រភេទ​ណា​ដែល​ធម្មតា និង​ប្រភេទ​ណា​ដែល​យើង​គួរ​បារម្ភ​? ១. អាចម៍​ភ្នែក​នៅ​ពេល​ព្រឹក​ ​វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ដែល​យើង​សង្កេត​ឃើញ​​អាចម៍​ភ្នែក​តិចតួច​នៅ​ពេល​ព្រឹក ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​យើង​មិន​ព្រិច​ភ្នែក​នៅ​ពេល​យប់។ កត្តា​នេះ​ធ្វើ​ឲ្យ​អាចម៍​ភ្នែក​ និង​កម្ទេចកំទី​ដទៃ​ទៀត​កកកុញ​​នៅ​កៀន​ភ្នែក​ ឬ​​នៅ​តាម​ត្របក​ភ្នែក​។ អាចម៍​ភ្នែក​​អាច​មាន​សភាព​ទន់​ ឬ​រឹង មាន​ពណ៌​ក្រែម​ លឿង​ ថ្លា​ ឬ​ស​ ហើយ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ យើង​អាច​ជូត​វា​ចេញ​ជាមួយ​នឹង​ក្រដាស​ជូត​មាត់​ ឬ​លាង​សម្អាត​មុខ និង​ភ្នែក​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ២. អាចម៍​ភ្នែក​រឹង នៅ​ពេល​ដែល​អាចម៍​ភ្នែក​​រឹង ឬ​ស្អិត​ វា​ក៏​អាច​ជា​សញ្ញា​នៃ​ការ​​បង្ក​រោគ​ដោយ​បាក់តេរី​។ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​ហូរ​ទឹក​រម្អិល​ភ្នែក​​ពណ៌​ប្រផេះ បៃតង ឬ​លឿង​ចេញ​ពី​ភ្នែក។ ជា​​ទូទៅ ​ការ​ឆ្លង​បាក់តេរី អាច​រួម​បញ្ចូល​ទាំង​​ជំងឺ​ភ្នែក​ក្រហម​ ​ឬ​ជំងឺ​រលាក​ភ្នាស​ពាស​ភ្នែក ។ ​ជំងឺ​ភ្នែក​ក្រហម​មិន​បង្ក​ជា​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ​ឡើយ​ ប៉ុន្តែ​ជំងឺ​រលាក​ភ្នាស​ពាស​ភ្នែក​អាច​បណ្ដាល​ឲ្យ​យើង​ពិការ​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ​គ្នា​យើង​គប្បី​​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ប្រសិនបើ​យើង​មាន​អាការៈ​​​ឈឺ​ភ្នែក ប្រតិកម្ម​នឹង​ពន្លឺ ការ​ប្រែប្រួល​គំហើញ​ ឬ​ចេញ​ទឹក​ភ្នែក​ ឬ​ទឹក​រម្អិល​ច្រើន​ជ្រុល​។ ៣. អាចម៍​ភ្នែក​​រាវ​ ​​​​ជាមួយ​គ្នា​នេះ​ដែរ អាចម៍​ភ្នែក​រាវ​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ដូចគ្នា​ ដែល​ជា​ធម្មតា​​វា​ជា​ជំងឺ​ភ្នែក​ក្រហម​ ។ ពិត​ណាស់ ជំងឺ​ប្រភេទ […]


ជំងឺភ្នែក

ជួប​បញ្ហាបែង​ចែក​ពណ៌មិន​ដាច់ អាចមានជំងឺខ្វាក់ពណ៌

ជំងឺ​ខ្វាក់​ពណ៌​ ជា​ធម្មតា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​មើល ​ឬ​ពិបាក​ក្នុង​ការ​បែង​ចែក​ពណ៌​ជាក់លាក់​មួយ​ដូច​ជា​ ពណ៌​បៃតង​ ខៀវ និង​ក្រហម។ មនុស្ស​ខ្លះ​ដែល​ខ្វាក់​​ពណ៌​ក្នុង​កម្រិត​ស្រាល​អាច​មើល​ឃើញ​ធម្មតា ​តែ​ពិបាក​នៅ​ពេល​កម្រិត​ពន្លឺ​ខ្សោយ​ ហើយ​ខ្លះ​ទៀត​ពិបាក​បែង​​ចែក​ខ្លាំង​មិន​ថា​ពន្លឺ​ក្នុង​កម្រិត​ណា​នោះ​ទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​យើង​អាច​នឹង​មើល​ឃើញ​វត្ថុ​ទាំង​អស់​ជា​ពណ៌​ប្រផេះ។ បញ្ហា​នេះ​អាច​​កើត​ឡើង​នៅ​ភ្នែក​ទាំង​សង​ខាង​ហើយ​មាន​ការ​រំខាន​ជីវិត​យើង​ទាំង​ស្រុង។ រោគ​សញ្ញា ចំពោះ​រោគ​សញ្ញា​ជំងឺ​ខ្វាក់​ពណ៌អាច​​កើត​ឡើង​ពី​ស្រាល​ទៅ​ធ្ងន់​ ហើយ​មនុស្ស​មួយ​ចំនួន​ដែល​មាន​រោគ​សញ្ញា​ស្រាល​ និង​មិន​ចាប់​អារម្មណ៍​ថាខ្លួន​​មាន​បញ្ហា​ងងឹត​ពណ៌​នោះ​ទេ។ ចំពោះ​ក្មេងៗ​ប៉ា​ម៉ាក់​អាច​និង​មាន​ការ​កត់​សម្គាល់​នៅ​ពេល​ដែល​បង្រៀន​ពី​ពណ៌​ដល់​កូន ហើយ​ពួកគេ​ពិបាក​បែង​ចែក​។​ រោគ​សញ្ញា​រួម​មាន​ជំងឺ​ខ្វាក់​ពណ៌ ឬងងឹត​ពណ៌​៖ ជា​ធម្មតា​អាច​មាន​បញ្ហា​នៅ​ពេល​ឃើញ​ពណ៌​ និង​ពន្លឺ​នៃ​ពណ៌ ពិបាក​ក្នុង​ការ​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​ពណ៌​ដូច​គ្នា ​ឬ​មិន​ដូច​គ្នា​ ដែល​ទូទៅ​កើត​ឡើង​ចំពោះ​ពណ៌ ក្រហម បៃតង ឬ​ខៀវ​និង​លឿង។ លើក​លែង​តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ​បំផុត​ ការ​ងងឹត​ពណ៌កម្រិត​ធម្មតា​​នឹង​​មិន​ប៉ះ​ពាល់​ការ​មើល​ច្បាស់របស​​ភ្នែក​ទេ តែ​វា​និង​មើល​ឃើញ​វត្ថុ​ទាំង​អស់​ឡើង​ពណ៌​ប្រផេះ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា achromatopsia។ ចំពោះ​ករណី​កម្រ​នេះ​ច្រើន​ជាប់​ពាក់​ព័ន្ធនឹង៖ ​ខ្សោយ​ភ្នែក ភ្នែកញ៉ាក់ជាប់ ចាញ់​ពន្លឺ​ ខ្សោយ​ក្នុង​ការ​មើល មូល​ហេតុ​បង្ក មនុស្ស​ភាគ​ច្រើន​អាច​មាន​ជំងឺ​នេះ​ពី​កំណើត ​ដែល​ត្រូវ​បាន​ឆ្លង​ពី​ម្ដាយ​ទៅ​កូន។ ជំងឺ​ទាំង​នេះ ​គឺ​បណ្ដាល​មក​ពី​កង្វះ​ ឬ​មិន​​ពេញ​លេញ​ Cones មួយ​ផ្នែក​នៅ​ក្នុង​រ៉េទីន។ Cones ជួយ​យើង​ក្នុង​ការ​បែង​ចែក​ពណ៌ក្រហម បៃតង និង​ខៀវ។ក្នុង​ករណី​កម្រ​នេះ​ជា​ញឹក​ញាប់​រួម​ផ្សំ​ជា​មួយ​នឹង៖ ជំងឺ របួស ផល​ប៉ះ​ពាល់​ពុល​ពី​ថ្នាំ ជំងឺ​មេតាប៉ូលីស​ឬ ជំងឺ​សរសៃ​ឈាម ការ​ងងឹត​ពណ៌​ដែល​កើត​ពី​ជំងឺ​ត្រូវ​បាន​ស្គាល់​ភាគ​តិច​ជាង​បញ្ហា​កើត​ពី​កំណើត។ ប្រសិន​បើ​បណ្ដាល​មក​ពី​ជំងឺ​វា​អាច​នឹង​ធ្ងន់ធ្ងរ​ទៅ​តាម​ពេល​វេលា ហើយ​វា​ជា​លទ្ធផល​ដែល​ទទួល​បាន​​ពី​ការ​ខូច​ខាត​រ៉េទីន ​ឬ​សរសៃ​ប្រសាទ​អុបទិក។ តើ​អ្នក​ណា​ដែល​អាច​មាន​ហានិភ័យ​ចំពោះ​ជំងឺ​ខ្វាក់​ពណ៌? បុរស​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មក​មាន​ខ្វាក់​ពណ៌​ច្រើន​ជាង​ស្ត្រី។ បើ​តាម​ការ​ប៉ាន់​ស្មាន​បុរស​ម្នាក់​ក្នុង​ចំណោម ១០ នាក់​អាច​មាន​បញ្ហា​ខ្វាក់​ពណ៌ ​ភាគ​ច្រើន​កើត​មាន​នៅ​ប៉ែក​អឺរ៉ុប។ មូល​ហេតុ​​ដែល​អាច​បង្កើន​ជា​ហានិភ័យ​នៃ​ការ​ខ្វាក់​ពណ៌​មាន៖ ជំងឺ​ទឹក​ដក់​ក្នុងបាត​ភ្នែក ជំងឺ​ទឹក​នោម​ផ្អែម គំហើញ​ធ្លាក់​ចុះ ជំងឺចាស់​វង្វេង ជំងឺ Parkinson’s ការ​ញាំ​គ្រឿង​ស្រវឹង​ជោគ​ជាំជាប្រចាំ ជំងឺ​មហារីក​ឈាម​ ភាព​ស្លេកស្លាំង​ ថ្នាំ​មួយ​ចំនួន​ក៏​អាច​បង្កើន​ហានិភ័យ​ដល់​ការ​ងងឹត​ពណ៌​ដែរ។ ការ​ព្យាបាល​ជំងឺ​ខ្វាក់​ពណ៌ មិន​មាន​ការ​ព្យាបាល​ចំពោះ​ជំងឺ​ងងឹត​ពណ៌​ពី​កំណើត​នោះ​ទេ។ ជា​ធម្មតា​គេ​អាច​ប្រើ​ប្រាស់ Lens ឬ​វ៉ែនតា​សម្រាប់​ជំនួយ។ ប្រសិន​បើ​គ្នា​យើង​មាន​ការ​សង្ស័យ​ ឬ​សម្គាល់​បាន​ថា​មាន​ភាព​ខុស​ប្លែក​ក្នុង​ការ​កំណត់​ពណ៌​សូម​ធ្វើ​ការ​ជួប​ពិនិត្យ​ជា​មួយ​និង​គ្រូពេទ្យ​ដែល​មាន​ឯក​ទេស​ខាង​ភ្នែក​ឲ្យ​បាន​ឆាប់។


ការថែទាំភ្នែក

តិចនិក​ទាំង​៧ ថែទាំ​​ភ្នែក​ងាយ​ប្រតិកម្ម​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​សុខភាព​ភ្នែក​ជា​រឿង​ចាំបាច់​មួយ​ដែល​គ្នា​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ពិត​ណាស់​ បញ្ហា​ភ្នែក​ផ្សេង​ៗ​ដូចជា​ភ្នែក​ក្រហម​ រមាស់​ និង​ឈឺ​ចាប់​ រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​យ៉ាង​ខ្លាំង ហើយ​នៅ​ក្នុង​ករណី​ដែល​​យើងមាន​ភ្នែក​ងាយ​ប្រតិកម្ម​ ក៏​ដូចជា​ប្រឈម​នឹង​បញ្ហា​ភ្នែក​ជា​ញឹកញាប់​ ​យើង​គប្បី​ចាត់​វិធានការ​ថែទាំ​ជា​ពិសេស ដើម្បី​ជៀសវាង​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​។ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ភ្នែក​ ជា​រឿង​ដែល​​មិន​អាច​ខ្វះ​បាន។ គ្នា​យើង​គប្បី​​ជៀសវាង​ប៉ះពាល់​ភ្នែក​ដោយ​ដៃ​កខ្វក់​ បោក​សម្អាត​កន្សែង​ដែល​ជូត​បរិវេណ​ភ្នែក​ជា​ប្រចាំ និង​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​កន្សែង​ប៉ះ​ត្រូវ​ភ្នែក​ឲ្យ​សោះ​។ ​២. លាង​សម្អាត​មុខ​ និង​សម្ភារៈ​​ផាត់​មុខ​ជា​ទៀងទាត់ មួយ​វិញ​ទៀត យើង​​ត្រូវ​លាង​ជម្រះ​គ្រឿង​សម្អាង​ឲ្យ​បាន​ស្អាត​មុន​នឹង​ចូល​គេង ក៏​ដូចជា​លាង​សម្អាត​រាល់​ឧបករណ៍​ទាំង​អស់​ ដែល​ប្រើប្រាស់​សម្រាប់​ការ​​ផាត់​មុខ​ជា​ប្រចាំ។ ទន្ទឹម​នឹង​នេះ​ដែរ យើង​គប្បី​ប្រើប្រាស់​គ្រឿង​សម្អាង​ដែល​មាន​គុណភាព​ ដែល​មិន​បង្ក​ប្រតិកម្ម​អាលែកហ្ស៊ី ក៏​ដូចជា​ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​ទាំង​នោះ​រួម​គ្នា​ជា​ដាច់ខាត​។ ​៣. ជៀសវាង​ព្យាយាម​សម្លឹង​ខ្លាំង​ជ្រុល​ ចូរ​កុំ​ព្យាយាម​អាន​សៀវភៅ​នៅ​ពេល​ដែល​ពន្លឺ​ស្រអាប់​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​របស់​យើង​។ ជាក់​ស្ដែង ការ​អាន​នៅ​ក្នុង​ទី​ងងឹត​ អាច​បង្កើន​ភាព​តានតឹង​សាច់ដុំ ដែល​នាំ​ឲ្យ​ភ្នែក​របស់​​យើង​កាន់​តែ​ងាយ​ប្រតិកម្ម​ ឈឺ​ចាប់​ និង​រមាស់​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អាន​សៀវភៅ​នៅ​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺ​ល្អ និង​ជៀសវាង​អាន​សៀវភៅ​នៅ​ក្នុង​រថយន្ត ទើប​ជា​ការ​ប្រសើរ​។ ​​​៤. ប្រើប្រាស់​ឧបករណ៍​ឌីជីថល​​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើប្រាស់​ឧបករណ៍​​ឌីជីថល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​ភ្នែក​។ នៅ​ពេល​ដែល​យើង​ប្រឹង​សម្លឹង​មើល​អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​រយៈពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ចុក​រួយ។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹកញាប់​ និង​រក្សា​គម្លាត​​ឲ្យ​បាន​ល្អ​។ យ៉ាង​ណា​មិញ ការ​កំណត់​​​​ពេលវេលា​លើ​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​​ក៏​ជា​រឿង​ចាំបាច់​មួយ​ដែរ​។ បន្ថែម​ពី​នេះ យើង​គប្បី​ប្រើប្រាស់​វ៉ែនតា​ការពារ​​ពន្លឺ​ចេញ​ពី​អេក្រង់​កុំព្យូទ័រ និង​សម្រាក​​ភ្នែក​​ឲ្យ​បាន​ញឹកញាប់​ នៅ​​ពេល​ដែល​យើង​មើល​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ​យូរ​ម៉ោង​។ ​​​​៥. ភ្នែក​នឹង​ប្រសើរ​ឡើង​ ខណៈ​ពេល​គេង​ ដូច​ទៅ​នឹង​រាងកាយ​របស់​យើង​ដែរ ភ្នែក​ចាំបាច់​ត្រូវការ​សម្រាក។ ប្រសិនបើ​ភ្នែក​នឿយហត់​ […]


ជំងឺភ្នែក

រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា?

នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ ​គ្នា​យើង​តែង​នឹង​ឃើញ​ដល់​ការ​លាប​គ្រីម​កា​ពារ​កម្ដៅ​ថ្ងៃ តែ​គ្នា​យើង​ទំនង​ជា​មិន​សូវ​បាន​ដឹង​ដល់​ការ​ប្រើ​ប្រាស់​វ៉ែនតា​ការ​ពារ​កម្ដៅ​ថ្ងៃ​​ប៉ុន្មាន​នោះ​ទេ​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​រលាក​បាន ដែល​អាច​ហៅ​ថា​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ​។ ១. អ្វី​ជា​ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ?​ ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ ​គឺជា​​ការ​ឈឺចាប់​​បណ្ដោះ​អាសន្ន​មួយ​នៅ​នឹង​ភ្នែក បណ្ដាល​មក​ពី​យើង​ប៉ះ​ពាល់​ទៅ​នឹង​កាំរស្មី​UV ពិសេស​កាំ​រស្មី​UV របស់​ព្រះ​អាទិត្យ។​ ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ អាច​និយាយ​បាន​ថា​ដូច​ទៅ​នឹង​ការ​រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ​អ៊ីចឹង​ដែរ​ គ្រាន់តែ​ថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក័រណេរបស់​ភ្នែក មិន​មែន​ស្បែក​។ ការ​ប៉ះ​ពាល់​​ទៅ​នឹង​កាំ​រស្មី​UV អាច​ធ្វើ​ឲ្យ​ខូច​ខាត​បណ្ដោះ​អាសន្ន​ក័រណេ​ភ្នែក (ជា​ចំណុច​ថ្លា​តូច​មួយ​នៅ​ពី​មុខ​កូនក្រមុំ​ភ្នែក​) និង​ស្រទាប់​ជាលិកា​ភ្នែក​។ ២. តើ​វា​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ​​​ភ្នែក​របស់​យើង​អាច​រង​ផល​ប៉ះពាល់​ពេល​ត្រូវ​នឹង​កាំរស្មី​UV។ កាំ​រស្មី របស់​ព្រះ​អាទិត្យ​ទាំង​UV-A និង​UV-B ចេញ​ពី​ព្រះ​អាទិត្យ​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​ឈឺ​ក្នុង​រយៈពេល​វែង ឬ​ខ្លី​បាន និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំហើញ​ទៀត​ផង​។ ក្រៅពី​ការ​ត្រូវ​ដោយ​ផ្ទាល់​ទៅ​នឹង​កាំរស្មី​ព្រះ​អាទិត្យ ការ​មើល​ចំណាំង​ប្លាត​​​របស់​ព្រះ​អាទិត្យ​ពី​ព្រិល ទឹក ឬ​ជញ្ជាំង​ស៊ីម៉ងត៍ ពន្លឺ​ឡាស៊ែរ ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​ភ្នែក។​ ដូច​គ្នា​ដែរ ការ​សម្លឹង​មើល​ព្រះ​អាទិត្យ​ពេល​មាន​សូរ្យគ្រាស​ ក៏​អាច​ធ្វើ​ឲ្យ​ភ្នែក​ខូច​ខាត​ធ្ងន់​ធ្ងរ​ រលាក នៅ​ត្រង់​ស្រទាប់​រ៉េទីន​ផង​ដែរ​។ ដើម្បី​ការពារ​ភ្នែក ពេល​ចេញ​ក្រៅ​មាន​កម្ដៅ​ថ្ងៃ​ខ្លាំង​យើង​គួរ​ប្រើ​វ៉ែន​តា​ការ​ពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​មួក​ដែល​​អាច​មាន​ម្លប់​ការពារ​មុខ​ នឹង​ភ្នែក​បាន​ពេញ​លេញ​ល្អ​​។​​​ ៣. រោគ​សញ្ញា​រលាក​ភ្នែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ បើ​សិន​ជា​យើង​មាន​បញ្ហា​រលាក​ភ្នែក​ដោយ​សារ​កម្ដៅ​ថ្ងៃ នឹង​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​៖ ភ្នែក​ឡើង​ក្រហម និង​ឈឺ ចេញ​ទឹក​ភ្នែក​ ស្រវាំងភ្នែក ហើម​ភ្នែក​ ចាញ់​ពន្លឺ​ ​បាត់​បង់​គំហើញ​រយៈពេល​ខ្លី និង​រោគ​សញ្ញា​ផ្សេងៗ​មួយ​ចំនួន​ទៀត​។ រោគ​សញ្ញា​ទាំង​នេះ​អាច​នឹង​បាត់​ទៅ​វិញ​ចន្លោះ​ពី​ប្រាំមួយ​​ទៅ​២៤​ម៉ោង ប៉ុន្តែ​ជា​ទូ​ទៅ​អាច​បាត់​ទៅ​វិញ ក្នុង​រយៈពេល​៤៨​ម៉ោង​។ ការ​ប៉ះ​ពាល់​កាំរស្មី​កាន់​តែ​យូរ ​ស្ថាន​ភាព​រោគ​សញ្ញា​ក៏​កាន់​តែ​មិន​ងាយ​បាត់​ទៅ​វិញ​ដូច​គ្នា​។ ក្រៅ​ពី​នេះ ការ​ប៉ះ​ពាល់​នឹង​កាំ​រស្មី​UV របស់​ព្រះ​អាទិត្យ​កាន់​តែ​យូរ ហានិភ័យ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ ឬ​ បាត់បង់គំហើញក៏​កាន់​តែ​ខ្ពស់​ដូច​គ្នា​។ ​ដូច​គ្នា​ដែរ បើ​យើង​កំពុង​នៅ​ក្រៅ​ផ្ទះ ឬ​អាគារ ហើយ​មាន​ចេញ​រោគ​សញ្ញា​ណា​មួយ​ […]


បញ្ហាភ្នែកផ្សេងទៀត

ហាត់ប្រាណសុខៗ ស្រាប់តែឈឺក្បាលលើភ្នែកម្ខាង គ្រោះថ្នាក់អត់?

អាការៈ​ឈឺ​ក្បាល​ភ្លាម​ៗ​នៅ​លើ​ភ្នែក​ម្ខាង​អំឡុង​ពេល​ហាត់​ប្រាណ​ អាច​បង្អាក់​សកម្មភាព​​ហាត់​ប្រាណ​របស់​យើង​បាន​។ ជា​ទូទៅ អាការៈ​នេះ​​​អាច​មាន​រយៈពេល​ពី​២​ទៅ​៣​នាទី ឬ​អាច​បន្ត​​​រហូត​ដល់​ជា​ច្រើន​ថ្ងៃ​។ ពិត​ណាស់ ការ​ស្វែង​យល់​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ប្រភេទ​នេះ​ ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​​យើង​អាច​ធ្វើការ​ព្យាបាល​ និង​បង្ការ​​ការ​ឈឺ​ក្បាល​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ រោគសញ្ញា​ ការ​ឈឺ​ក្បាល​ដែល​វិវត្ត​លើ​ភ្នែក​ម្ខាង​ អំឡុង​ពេល​ហាត់​ប្រាណ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​ ដែល​អាច​បញ្ឈប់​រាល់​គ្រប់​សកម្មភាព​របស់​យើង​។ តំបន់​ដែល​ឈឺ​ក្បាល​​ក៏​អាច​រួម​បញ្ចូល​ផ្នែក​ខាង​មុខ ឬ​ផ្នែក​ម្ខាង​ ឬ​ផ្នែក​ទាំង​សង​ខាង​នៃ​ក្បាល​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺ​ក្បាល​ដែល​បណ្ដាល​មក​ពី​លំហាត់​ប្រាណ​ក៏​អាច​អម​ជាមួយ​នឹង​រោគសញ្ញា​​ផ្សេង​​ទៀត​ រួម​ទាំង​ចង្អោរ​ ចាញ់​ពន្លឺ ​រឹង​ក សន្លប់ ឬ​ក្អួត​។ មូលហេតុ​បង្ក​ ការ​ឈឺ​ក្បាល​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​កើត​ឡើង​​ នៅ​ពេល​ដែល​យើង​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ក្លា​ពេក​។ សរសៃ​ឈាម​នៅ​ក្នុង​ក្បាល ឬ​ខួរ​ក្បាល​អាច​រលាក​ ហើយ​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​។ សរសៃ​ប្រសាទ​នៅ​ក្នុង​ក្បាល​លាតសន្ធឹង​ ដែល​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​។ ​ម្យ៉ាង​វិញ​ទៀត​ ការ​ឈឺ​ក្បាល​​ដែល​កើត​ឡើង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ​ ក៏​អាច​​បង្ក​ឡើង​ដោយ​​​ការ​បង្ក​រោគ​នៅ​ប្រហោង​ឆ្អឹង​ ដុំ​សាច់​ សរសៃ​ឈាម​មិន​ប្រក្រតី​ ឬ​ហួរ​​ឈាម​នៅ​ក្នុង​ខួរក្បាល ឬ​ភ្នាស​គ្រប​ដណ្ដប់​ខួរ​ក្បាល​។ ការ​ព្យាបាល​ ​​​​ប្រសិនបើ​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​ក្បាល​នៅ​ក្នុង​ ឬ​ជុំវិញ​បរិវេណ​ភ្នែក​ម្ខាង​​អំឡុង​ពេល​ហាត់ប្រាណ ចូរ​បញ្ឈប់​ការ​ធ្វើ​លំហាត់​ប្រាណ​ភ្លាម​ៗ​ និង​រក​កន្លែង​​សម្រាក​ដែល​​ស្ងប់ស្ងាត់​ដោយ​បិទ​ភ្នែក​មួយ​សន្ទុះ​។ បន្ថែម​ពី​នេះ​ ចូរ​​ស្អំ​កំណាត់​ក្ដៅ​នៅ​​កញ្ចឹង​ក​ផ្នែក​ខាង​ក្រោយ​ ឬ​ធ្វើ​ការ​ម៉ាស្សា​នៅ​បរិវេណ​ខាង​លើ​ភ្នែក​។​ ប្រសិនបើ​ការ​ឈឺ​ក្បាល​នេះ មិន​បាត់​ទៅ​វិញ​ទេ ឬ​កាន់​តែ​យ៉ាប់យ៉ឺន​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ តិចនិក​បង្ការ​ ឬ​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​លើ​ភ្នែក​ម្ខាង​ អំឡុង​ពេល​ហាត់​ប្រាណ​ ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​ជួយ​កាត់បន្ថយ​ និង​ការពារ​ការ​ឈឺ​ក្បាល​ ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ ពីព្រោះ​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង បញ្ចេញ​អ័រម៉ូន​endorphins ​និង​ធ្វើ​ឲ្យ​លំហូរ​​ឈាម​ខួរ​ក្បាល​ប្រសើរ​ឡើង​ ដើម្បី​កាត់បន្ថយ​ការ​រលាក​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​។


ការថែទាំភ្នែក

តិចនិក​​ងាយ​ៗ ថែទាំ​សុខភាព​ភ្នែក​យ៉ាង​​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នែក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រាងកាយ​របស់​យើង​ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ធ្វើការ​ថែទាំ​ឲ្យ​បាន​ដិតដល់​ ដើម្បី​បញ្ចៀស​ពី​បញ្ហា​​ភ្នែក​ផ្សេងៗ​។ ​ខាង​ក្រោម​នេះ​ ជា​វិធីសាស្ត្រ​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​សុខភាព​ភ្នែក​របស់​យើង​ប្រសើរ​ឡើង​។ តិចនិក​ថែទាំ​សុខភាព​​ភ្នែក​ ពិត​ណាស់ ការ​ថែទាំ​សុខភាព​ទាំង​មូល​ក៏​ជះ​ឥទ្ធិពល​ចំពោះ​សុខភាព​ភ្នែក​ដូច​គ្នា។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អនុវត្ត​ទម្លាប់​​ល្អ​ៗ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​។ ១. ញ៉ាំ​របប​អាហារ​សុខភាព​ ការ​ញ៉ាំ​បន្លែ​​ស្លឹក​បៃតង​ដូចជា​ស្ពៃ​ពួយ​ឡេង​ ខាត់ណាខៀវ និង​ស្ពៃ​ក្ដោប ​សុទ្ធ​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ភ្នែក​របស់​យើង​។ បន្ថែម​ពី​នេះ​ គ្នា​យើង​គប្បី​ញ៉ាំ​ត្រី​ដែល​មាន​អាស៊ីដ​អូមេហ្គា​៣​ខ្ពស់​ ដូចជា​ត្រី​សាល់ម៉ុន​ និង​ត្រី​ធូណា​ជា​ដើម។ ២. បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន​ ​​​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​​ជា​ប្រចាំ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​សុខភាព​​យើង​ល្អ​ប្រសើរ​នោះ​ទេ​​ វា​ក៏​អាច​កាត់បន្ថយ​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​កូលេស្តេរ៉ូល​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​របស់​យើង​ដូច​គ្នា​។ ៣. បញ្ឈប់​ការ​ជក់​បារី​ ការ​ជក់​បារី​​ប៉ះពាល់​ដល់​សួត​យ៉ាង​ខ្លាំង ហើយ​វា​ក៏​អាច​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ភ្នែក​​ផង​ដែរ ពីព្រោះ​វា​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​ភ្នែក​ចុះ​ខ្សោយ​  និង​ជំងឺ​ភ្នែក​ឡើង​បាយ​ ដែល​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​អុបទិក​។ ​​វិធីសាស្ត្រ​ការពារ​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ ក្រៅ​ពី​ការ​ថែទាំ​ភ្នែក​ គ្នា​យើង​​មិន​ត្រូវ​ភ្លេច​ការពារ​ភ្នែក​ឡើយ។​ ១. ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ទោះ​បី​ជា​អាកាស​ធាតុ​ត្រជាក់​ក៏​ដោយ និង​​ត្រូវ​ជ្រើសរើស​ប្រភេទ​វ៉ែន​តា​ដែល​អាច​ការពារ​ពី​​កាំរស្មី​UVA និង​UVB​​ពី​៩៩​​ភាគរយ​ដល់​១០០​ភាគ​រយ។ ២. សម្រាក​ភ្នែក​ នៅ​ពេល​ដែល​យើង​មើល​កុំព្យូទ័រ​រយៈពេល​យូរ​​ ភ្នែក​របស់​យើង​នឹង​ហត់នឿយ​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​​ត្រូវ​សម្រាក​ភ្នែក​ជា​រៀងរាល់​​២០​នាទី​ម្ដង​ ដោយ​មើល​អ្វី​ផ្សេង​ចំនួន​២០​វិនាទី​ ទើប​ជា​ការ​ប្រសើរ​។ ៣. រក្សា​អនាម័យ​នៅ​ពេល​ប្រើប្រាស់​Contact lenses ​ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​មុន​ពេល​ពាក់​ ឬ​ដោះ​Contact lenses ​និង​ត្រូវ​សម្លាប់​មេរោគContact lenses ​​ក៏​ដូចជា​ផ្លាស់ប្ដូរ​វា​ជា​ទៀងទាត់​។


ស្រវាំងភ្នែក

ចង់​ដឹង​ថា​​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ឬ​អត់​ ​សង្កេតសញ្ញាព្រមានលើ​ភ្នែក​ទាំង​នេះ​​​​​​​​​​​​​​​​​​​

រោគ​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ដូចជា​នោម​ញឹកញាប់​ ស្រក​ទម្ងន់​ភ្លាម​ៗ ឃ្លាន​ ​ស្ពឹក​ដៃ​ ឬ​ជើង​ ស្បែក​ស្ងួត ការ​ឆ្លង​មេរោគ​ និង​អាការៈ​អស់​កម្លាំង​រ៉ាំរ៉ៃ​។ យ៉ាង​ណា​មិញ ជំងឺ​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ភ្នែក​របស់​យើង​ដូច​គ្នា។​ ខាង​ក្រោម​នេះ ​ជា​សញ្ញា​ព្រមាន​នៃ​ភ្នែក​​មួយ​ចំនួន​ ដែល​​បញ្ជាក់​ថា​គ្នា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ១. ព្រិល​ភ្នែក​ ពិត​ណាស់​ ជំងឺ​ទឹក​នោម​ផ្អែម​​​​​​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ កម្រិត​ជាតិ​គ្លុយកូស​របស់​យើង​ខ្ពស់​ពេក​ ឬ​ទាប​ពេក​។ នៅ​ពេល​ដែល​យើង​កើត​ជំងឺ​នេះ​ សារធាតុ​រាវ​ហូរ​ចូល​ទៅ​ក្នុង​កែវ​ភ្នែក​ ដែល​អាច​បណ្ដាល​ឲ្យ​យើង​ព្រិល​ភ្នែក​ ដែល​ជា​លទ្ធផល​ កែវ​ភ្នែក​​ឡើង​ហើម​ និង​ផ្លាស់ប្ដូរ​រូបរាង​។ យ៉ាង​ណា​មិញ ការ​ផ្លាស់ប្ដូរ​នេះ​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​ពិបាក​ផ្ដោត​អារម្មណ៍​​ និង​មើល​​មិន​សូវ​​ច្បាស់​។ ២. ភ្នែក​ហត់​នឿយ​រ៉ាំរ៉ៃ​ ខណៈ​ការ​ធ្វើការ​រយៈពេល​យូរ​ម៉ោង​​ អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ហត់នឿយ​ វា​ក៏​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផង​ដែរ​។ ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ ឬ​ការ​​អាន​អក្សរ​តូច​ៗ​ ក៏​អាច​បណ្ដាល​ឲ្យ​ភ្នែក​របស់​យើង​ហត់នឿយ​ដូច​គ្នា។​ ប៉ុន្តែ ប្រសិនបើ​អាការៈ​នេះ​ មិន​បាត់​ទៅ​វិញ​ភ្លាម​ៗ​ បន្ទាប់​ពី​យើង​សម្រាក​ភ្នែក​ទេ​នោះ ឬ​ប្រសិនបើ​វា​មាន​រយៈពេល​៣​ថ្ងៃ​ ឬ​យូរ​ជាង​នេះ យើង​អាច​​នឹង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ៣. ភ្នែក​រំញោច​នឹង​ពន្លឺ ការ​ឆ្លង​មេរោគ ការ​រហែក​កញ្ចក់​ភ្នែក​ ឬ​ជំងឺ​មួយ​ចំនួន​ ដូចជា​​ជំងឺ​រលាក​ស្រោម​ខួរ​ ​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​មាន​រំញោច​ខ្លាំង​ជាមួយ​នឹង​ពន្លឺ​ជាង​ធម្មតា​។ ក្នុង​ករណី​ដែល​យើង​មាន​អាការៈ​នេះ​ ហើយ​មិន​បាត់​ទៅ​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី​ គ្នា​យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ ៤. មិន​អាច​ផ្ដោត​អារម្មណ៍​ ​​តើ​គ្នា​យើង​ធ្លាប់​មាន​អាការៈ​ព្រិល​ភ្នែក​រាល់​ពេល​​ព្យាយាម​ផ្ដោត​លើ​​វត្ថុ​អ្វី​មួយ​ដែរ​ឬ​ទេ​? ទោះ​បី​​បញ្ហា​នេះ​អាច​បណ្ដាល​មក​ពី​យើង​ចំណាយ​ពេល​ច្រើន​នៅ​មុខ​អេក្រង់​កុំព្យូទ័រ​ ឬ​អាន​អក្សរ​តូច​ៗ​ក៏​ដោយ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​គ្នា​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​មិន​អាច​ផ្ដោត​លើ​វត្ថុ​អ្វី​មួយ​បាន​ ឬ​សង្កេត​ឃើញ​បញ្ហា​ព្រិល​ភ្នែក យើង​គប្បី​ពិនិត្យ​ភ្នែក​​រក​ជំងឺ​ទឹក​នោម​ផ្អែម […]


ការថែទាំភ្នែក

របបអាហារ​មាន​វីតាមីនសំខាន់ៗ ជួយ​សុខភាពភ្នែក

ចង់បាន​សុខភាព​ភ្នែក​ល្អ​ ត្រូវ​គិត​គូ​ដល់​របប​អាហារ​ប្រចាំ​ថ្ងៃ​។ របប​អាហារ​ល្អ​មិន​ត្រឹម​តែ​ជួយ​ដល់​សុខ​ភាព​បេះដូង​ទេ តែ​ក៏​ជួយ​ដល់​សុខ​ភាព​រាងកាយ​ទាំង​មូល​ផង​ដែរ​។ ​​១. សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខ​ភាព​ភ្នែក​ សារធាតុ​ចិញ្ចឹម​​មួយ​ចំនួន​ជួយ​ឲ្យ​ភ្នែក​មាន​សុខ​​ភាព​ល្អ និង​មាន​សារធាតុ​ចិញ្ចឹម​ខ្លះ​ទៀត​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ផង​ដែរ​។ ការ​ញ៉ាំ​អាហារ​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប និង​សម្បូរ​​ដោយ​បន្លែ ផ្លែ​ឈើ និង​គ្រាប់ធញ្ញជាតិ អាច​ជួយ​មិន​ត្រឹម​តែ​សុខ​ភាព​បេះដូង​ទេ តែ​ក៏​ជួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ​។ នេះ​មិន​មាន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ ព្រោះ​ថា​ភ្នែក​ត្រូវ​ពឹង​លើ​សរសៃ​ឈាម​អាក់ទែ​តូច​ៗនាំ​យក​អុកស៊ីសែន និង​សារធាតុចិញ្ចឹម ដូច​ទៅ​នឹង​បេះដូង​ពឹង​ច្រើន​លើ​សរសៃឈាម​អាក់ទែ​ធំ​ៗ​អ៊ីចឹង​ដែរ​។ ការ​ធ្វើ​ឲ្យ​សរសៃ​ឈាម​អាក់ទែ​តូចៗ​ទាំង​នោះ​មាន​សុខ​ភាព​ល្អ នឹង​ធ្វើ​ឲ្យ​ភ្នែក​មាន​សុខ​ភាព​ល្អ​ដែរ​។ ​២. របប​អាហារ​បែប​ណា​ល្អ​ចំពោះ​សុខភាព​ភ្នែក?​ អាហារ​ពណ៌​ទឹកក្រូច​ និង​ផ្លែឈើ​មាន​វីតាមីនA៖ ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខ​ភាព​ភ្នែក​គឺ​វីតាមីនA។ ស្រទាប់​រ៉េទីន​របស់​ភ្នែក​ត្រូវ​ការ​វីតាមីន​A ច្រើន​ដើម្បី​ជួយ​បំប្លែង​កាំរស្មី​ពន្លឺ​ទៅ​ជា​រូប​ភាព ដែល​យើង​បាន​ឃើញ​។ ដូច​នេះ បើ​គ្មាន​វីតាមីន​A ភ្នែក​របស់​យើង​នឹង​មិន​អាច​រក្សា​សំណើម​គ្រប់​គ្រាន់​អាច​ការពារ​ភ្នែក​ស្ងួត​បានទេ​។ ការ៉ុត ត្រូវ​គេ​ដឹង​ថា​ជា​ប្រភព​នៃ​វីតាមីន​A។ ដូច​គ្នា​ដែរ​ ដំឡូង​ជ្វា ក៏​​អាច​ផ្ដល់​នូវ​វីតាមីន​A ច្រើន​ដូច​គ្នា​។ ​ បន្លែ​ ផ្លែឈើ​សម្បូរ​វីតាមីនC៖ វីតាមីន C ក៏​មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព​ភ្នែក​ដូច​គ្នា​។ វីតាមីន​C ​ជា​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ​ការ​ខូច​ខាត​របស់​រាង​កាយ​ បង្ក​ឡើង​ដោយ​ការញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព​ឬ​ទម្លាប់​រស់​នៅ​មិន​ល្អ និង​កត្តា​បរិស្ថាន​។ អាហារ​ចៀន ជក់បារី និង​កាំរស្មី​ព្រះ​អាទិត្យ អាច​បង្កើត​បានជា​រ៉ាឌីកាល់​សេរី ​ដែល​ជា​មូលេគុល​អាច​បំផ្លាញ និង​សម្លាប់​កោសិកា​បាន​។ ​ប្រភព​របស់​វីតាមីន C គឺ​ពពួក​ផ្លែ​ក្រូច និង​ទំពាំងបាយជូរ​។ បន្លែ និង​ផ្លែ​ ឈើ​ផ្សេង​ទៀត ដូច​ជា​ម្ទេស​ប្លោក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ