ចង់ពិនិត្យជំំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
៤. ស្លៀកខោក្នុងធ្វើពីកប្បាស
យើងគួរស្លៀកខោក្នុងដែលធ្វើពីកប្បាសពេលមករដូវ ព្រោះខោក្នុងដែលធ្វើពីកប្បាសអនុញ្ញាតឱ្យខ្យល់ចេញចូលបានល្អ និងកាត់បន្ថយសំណើម។ យើងត្រូវប្រាកដថា ខោក្នុងរបស់ល្មមនឹងខ្លួន ហើយអាចទប់សំឡីអនាម័យនឹងល្អ។
៥. ឧស្សាហ៍សម្អាតកន្លែងសម្ងាត់ជាមួយទឹកក្តៅឧណ្ហៗ
នៅពេលមករដូវ ឈាមរដូវអាចហូរចូលចន្លោះតូចៗនៅតំបន់ទ្វារមាស ដូច្នេះយើងត្រូវឧស្សាហ៍លាងសម្អាតទ្វារមាសជាមួយទឹកក្តៅឧណ្ហៗ រួចជូតឱ្យស្ងួតដើម្បីរក្សាអនាម័យ ការពារការធុំក្លិន និងកុំឱ្យកកើតបាក់តេរីដែលជាហេតុធ្វើឱ្យយើងឡើងកន្ទួលរោល។ យើងក៏គួរសម្អាតទ្វារមាសមុនពេលដូរសម្លីអនាម័យថ្មីដែរ។
៦. កុំប្រើសាប៊ូ ឬទឹកអនាម័យលាងសម្អាតទ្វារមាស
ការប្រើសាប៊ូ ឬទឹកអនាម័យលាងសម្អាតបរិវេណទ្វារមាសផ្នែកខាងក្នុងអាចសម្លាប់បាក់តេរីល្អៗនៅក្នុងទ្វារមាសដែលអាចការពារយើងពីការឆ្លងមេរោគផ្សេងៗ។ ដូច្នេះយើងគួរលាងសម្អាតទ្វារមាសជាមួយសាប៊ូ ឬទឹកអនាម័យតែផ្នែកខាងក្រៅបានហើយ ចំណែកផ្នែកខាងក្នុងយើងត្រូវលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ។
៧. លាបម្សៅរោល
ការលាបម្សៅរោលក្រោយពេលសម្អាតទ្វារមាស និងមុនពេលប្រើសម្លីអនាម័យថ្មីអាចកាត់បន្ថយអាការៈឡើងកន្ទួលរោល រក្សាស្បែកតំបន់ភ្លៅ ក្រលៀន និងគូទឱ្យស្ងួតព្រោះម្សៅរោលអាចស្រូបយកជាតិសំណើម និងញើសបាន។
ការរក្សាអនាម័យពេលមករដូវអាចការពារ និងកាត់បន្ថយការឡើងកន្ទួលរោលពេលមករដូវបាន។ ជាទូទៅអាការៈឡើងកន្ទួលរោលនឹងបាត់ទៅវិញ បន្ទាប់ពីយើងមករដូវរួចពីរបីថ្ងៃ។
អត្ថបទគួរអាន៖
ចំណុចសំខាន់
គ្នាយើងមួយចំនួន អាចមានអាការៈឡើងរោលនៅភ្លៅ ក្រលៀន ឬគូទដោយសារភាពហប់ កកិត និងសំណើមពីសម្លីអនាម័យ ហេតុនេះហើយ ដើម្បីបញ្ចៀសបញ្ហាមួយនេះ យើងគួរតែ៖
- ផ្លាស់ប្តូរសម្លីអនាម័យឲ្យបានញឹក
- ជ្រើសរើសសម្លីអានាម័យប្រភេទផ្សេង
- ចៀសវាងស្លៀកខោតឹង
- ស្លៀកខោក្នុងធ្វើពីកប្បាស
- ឧស្សាហ៍សម្អាតកន្លែងសម្ងាត់ជាមួយទឹកក្តៅឧណ្ហៗ
- កុំប្រើសាប៊ូ ឬទឹកអនាម័យលាងសម្អាតទ្វារមាស
- លាបម្សៅរោល