តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពេលវេលាទាំងនេះ មិនស័ក្ដិសមសម្រាប់ស្រីៗកោររោមប្រដាប់ភេទ

    ពេលវេលាទាំងនេះ មិនស័ក្ដិសមសម្រាប់ស្រីៗកោររោមប្រដាប់ភេទ

    ​ស្រី​ៗ​យើង​មួយ​ចំនួន​និយម​កាត់​តម្រឹម​ ឬ​បក​រោម​ប្រដាប់​ភេទ ខណៈ​ពេល​ដែល​គ្នា​យើង​ខ្លះ​ទៀត​​​​ទម្លាប់​ទុក​រោម​​ទៅ​វិញ​។ យ៉ាង​ណា​មិញ ការ​កម្ចាត់​ ឬកោររោម​នៅ​ប្រដាប់​ភេទ​មិន​មាន​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ឡើយ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ស្រី​​វេជ្ជបណ្ឌិតRinky Kapoor អ្នក​ប្រឹក្សា ​និង​ជា​គ្រូពេទ្យ​ជំនាញ​រោគ​សើ​ស្បែក។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ

    ហានិភ័យ​នៃ​ការ​កោរ​រោម​ប្រដាប់​ភេទ​

    ការ​កោរ​រោម​ប្រដាប់​ភេទ អាច​​ធ្វើ​ឲ្យ​បរិវេណ​នោះ​ឡើង​ខ្មៅ និង​រមាស់​ ដោយ​សារ​តែ​រោម​កប់​​ក្នុង​សាច់​។ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​មាន​ហានិភ័យ​ និង​បណ្ដាល​ឲ្យ​ហូរ​ឈាម​ផង​ដែរ ប្រសិន​បើ​យើង​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​។ លើស​ពី​នេះ ការ​កោរ​រោម​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​​រើម​ HPV ​និង​ជំងឺ​កាមរោគ​ផ្សេង​ទៀត​។

    ពេល​ណា​​យើង​មិន​គួរ​កោរ​រោម​?

    ស្រី​​ៗ​យើង​ដឹង​អត់​ថា​ រោម​ប្រដាប់​ភេទ​ដើរ​តួនាទី​ជា​របាំង​ការពារ​ធម្មជាតិ​ពី​ការ​កកិត​ និង​ការ​បង្ក​រោគ​។ ប៉ុន្តែ បើ​យើង​ជ្រើសរើស​យក​​ការ​កោរ​រោម​ គប្បី​ជៀសវាង​​កោរ​រោម​នៅ​ពេល​​ទាំង​​នេះ​។

    ១. ការ​បង្ក​រោគ

    មិន​ថា​យើង​​ឆ្លង​មេរោគ​ផ្សិត ​រលាក​ទ្វារមាស​ដោយ​សារ​បាក់តេរី ​ឬ​ការ​បង្ក​រោគ​ផ្សេង​ៗ​នោះ​ទេ យើង​មិន​គួរ​កោរ​រោម​នៅ​បរិវេណ​តំបន់​ពិសេស​ឡើយ​។ ជាក់​ស្ដែង ការ​កោរ​​រោម​អាច​ធ្វើ​ឲ្យ​​មេរោគ​រីក​​រាលដាល​បាន​។

    ២. ជៀសវាង​កោរ​រោម​មុន​ពេល​រួម​ភេទ​

    ប្រសិនបើ​គ្នា​យើង​​មាន​​បំណង​រួម​ភេទ​ជាមួយ​ដៃគូ គប្បី​ជៀសវាង​កោរ​រោម​ប្រដាប់​ភេទ​ដែល​ជា​របាំង​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​។ ការ​កកិត​ក្រោយ​ពេល​កោរ​រោម​ អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​រោម​កប់​ក្នុង​សាច់​ថែម​ទៀត​ផង​។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ងាយ​ឆ្លង​ជំងឺ​កាម​រោគ​​ដូច​គ្នា​។

    ៣. មក​រដូវ​

    ស្បែក​ដែល​ទើប​កោរ​រោម​រួច ងាយ​ប្រឈម​នឹង​ការ​រលាក​​ ហើយ​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ក៏​អាច​​នាំ​​ឲ្យ​មាន​ការ​កកិត​ដែរ​។ ដូច្នេះ​ហើយ​ ស្បែក​នៅ​បរិវេណ​នោះ​អាច​ឡើង​កន្ទួល​ ដុំ​ពក និង​ការ​ឈឺ​ចាប់​ជា​ដើម​។ ហេតុ​នេះ​ហើយ​ យើង​គួរ​រង់ចាំ​ដល់​អស់​រដូវ​ជា​មុន​សិន​។

    ពណ៌​នៃ​ឈាម​រដូវ

    ៤. ស្បែក​របក​

    ប្រសិនបើ​ស្រី​ៗ​យើង​ប្រឈម​នឹង​បញ្ហា​របក​ស្បែក​ គួរ​បញ្ឈប់​ការ​កោរ​ និង​បក​រោម​នៅ​បរិវេណ​តំបន់​ពិសេស​ ដោយ​អាច​ងាក​មក​កាត់​តម្រឹម​ជំនួស​វិញ។ ជាង​នេះ​ទៅ​ទៀត បើ​យើង​មិន​ចង់​ឲ្យ​តំបន់​ពិសេស​រលាក​ទេ​នោះ ចូរ​ជៀសវាង​ការ​ខាត់​ស្បែក​បរិវេណ​នោះ​ ទើប​ជា​ការ​ប្រសើរ​។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 30/11/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: