បញ្ហាធ្លាយរន្ធទ្វារមាសកើតឡើងញឹកញាប់ប៉ុនណា?
យោងទៅតាមអង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ស្ត្រីទូទាំងពិភពលោកចំនួន៥០ ០០០នាក់ ទៅ១០០ ០០០នាក់បានជួបបញ្ហាធ្លាយរន្ធទ្វារមាសជារៀងរាល់ឆ្នាំ។ ពិតណាស់ បញ្ហាទ្វារមាសមួយនេះ ច្រើនតែកើតឡើងក្នុងចំណោមស្ត្រីដែលរស់នៅក្នុងប្រទេសដែលមានបច្ចេកទេសសុខាភិបាលនៅមានកម្រិត។ សម្ពាធនៅពេលទារករុញច្រានប្រឆាំងនឹងជញ្ជាំងទ្វារមាស អាចកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាមទៅជាលិកាទ្វារមាស ដែលបង្កជាការធ្លាយរន្ធទ្វារមាស។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
កត្តាបង្កឲ្យធ្លាយរន្ធទ្វារមាស
ជាទូទៅ កង្វះការផ្គត់ផ្គង់ឈាមទៅជាលិកាទ្វារមាស អាចបណ្ដាលឲ្យជាលិកាទ្វារមាសងាប់ និងនាំឲ្យធ្លាយរន្ធទ្វារមាស។ ការធ្លាយនេះអាចវិវត្តក្នុងរយៈពេលពីរបីថ្ងៃ ឬច្រើនឆ្នាំ។ យ៉ាងណាមិញ កម្រមានស្ត្រីដែលកើតមកមានបញ្ហាធ្លាយរន្ធទ្វារមាសពីកំណើតណាស់។