ទ្វារមាសរបស់ស្រីៗយើងងាយឆ្លងមេរោគ និងបាក់តេរីផ្សេងៗ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវថែទាំតំបន់ពិសេសនេះឲ្យបានដិតដល់។ ជាក់ស្ដែង កង្វះអនាម័យទ្វារមាស អាចបង្កឲ្យកើតមានការរលាកទ្វារមាស ហើយមូលហេតុចម្បងនៃការរលាកទ្វារមាសនេះ គឺបណ្ដាលមកពីការប្រែប្រួលតុល្យភាពនៃបាក់តេរីទ្វារមាស ឬការបង្ករោគ។ ជាមួយគ្នានេះដែរ កម្រិតអ័រម៉ូនEstrogenធ្លាក់ចុះ ក្រោយដល់វ័យអស់រដូវ និងបញ្ហាស្បែកមួយចំនួន ក៏អាចជាឫសគល់នៃការបង្ករោគនៅទ្វារមាស ឬការរលាកទ្វារមាសដូចគ្នា។