backup og meta

ឆ្ងល់អត់ រួមភេទសុខៗបែរជាឮសំឡេងដូចផោមចេញពីទ្វារមាស?

ឆ្ងល់អត់ រួមភេទសុខៗបែរជាឮសំឡេងដូចផោមចេញពីទ្វារមាស?

ស្រីៗ​យើង​ណា​ខ្លះ​ធ្លាប់​ប្រឈម​នឹង​ការ​ឮសំឡេង​ដូច​ផោម​ពី​ទ្វារ​មាស? ពិត​ណាស់​ អាការៈ​​បែប​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​អៀន​ខ្មាស ប៉ុន្តែ​ ករណី​នេះ​គ្រាន់​តែ​ជា​ការ​​ស្ទះ​ខ្យល់​ (Trapped air) នៅ​ក្នុង​ទ្វារ​មាស​​ធម្មតា​ប៉ុណ្ណោះ។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​សំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស

មុន​ពេល​ដែល​យើង​ស្វែង​យល់​ពី​វិធី​ទប់ស្កាត់ និង​ដោះស្រាយ​​មួយ​នេះ គ្នា​យើង​គួរ​តែ​ដឹង​ពី​មូលហេតុ​ខ្លះ​ៗ ដែល​នាំ​ឲ្យ​មាន​សំឡេង​​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស៖

១. ការ​រួម​ភេទ ឬ​ស៊ក​វត្ថុ​ផ្សេង​ៗ​ទៅ​ក្នុង​ទ្វារ​មាស

អំឡុង​ពេល​រួម​ភេទ ឬ​ប្រើ​ឧបករណ៍​​ផ្សេង​ៗ​ស៊ក​បញ្ចូល​ទៅ​ក្នុង​ទ្វារ​មាស ខ្យល់​អាច​ជាប់​គាំង និង​បញ្ចេញ​ពី​ទ្វារ​មាស​ ដែល​ប្រការ​នេះ គឺ​ជា​រឿង​ធម្មតា ដែល​យើង​មិន​គួរ​ព្រួយបារម្ភ ឬ​ខ្មាស់អៀន​អ្វី​ឡើយ។

២. ធ្វើ​លំហាត់​ប្រាណ

ដូច​គ្នា​នេះ​ដែរ ខ្យល់​អាច​ជាប់​នៅ​ក្នុង​ទ្វារ​មាស​អំឡុង​ពេល​បញ្ចេញ​សកម្មភាព​រាងកាយ​មួយ​ចំនួន​​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ចលនា​សាច់​ដុំ​អាង​ត្រគាក ជា​ពិសេស គឺ​ការ​ហាត់​យូហ្គា​តែ​ម្តង​។

៣. មាន​ផ្ទៃពោះ

ថ្វី​ត្បិត​តែ​អ្នក​ជំនាញ​ នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​​​ឲ្យ​មាន​​សំឡេង​ដូច​ផោម​ចេញ​​ពី​ទ្វារ​មាស​នៅ​អំឡុង​ពេល​ពពោះ​ក៏​ដោយ​ ប៉ុន្តែ​ស្រី​ៗ​យើង​ខ្លះ​ ​អាច​ប្រឈម​នឹង​ការ​ស្ទះ​ខ្យល់​នៅ​ក្នុង​ទ្វារ​មាស​ ក្រោយ​ពេល​សម្រាល​កូន​រួច ដែល​កត្តា​នេះ​ អាច​បណ្តាល​មក​ពី​អាង​ត្រគាក​ខ្សោយ​ចុះ។

៤. ប្រើ​ Tampon ឬ​ពែង​រដូវ (Menstrual cup)

ផលិតផល​ប្រើប្រាស់​អំឡុង​ពេល​មក​រដូវ​មួយ​ចំនួន​ ក៏​អាច​បណ្តាល​ឲ្យ​មាន​ខ្យល់​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ នៅ​ពេល​ដែល​យើង​ស៊ក​ផលិតផល​ទាំង​នោះ​បញ្ចូល​ទៅ​ក្នុង​ទ្វារ​មាស​ដែរ​ ហើយ​​​យើង​អាច​នឹង​ឮសំឡេង​ដូច​ផោម​ នៅ​ពេល​ដែល​ដក​​យក​ផលិតផល​ទាំង​នោះ​ចេញ​ពី​ទ្វារ​មាស​វិញ។

[embed-health-tool-ovulation]

យើង​អាច​បង្ការ​បញ្ហា​ឮសំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​បាន​ដែរ​អត់?

ទោះ​បី​ជា​យើង​​មិន​អាច​បង្ការ​បញ្ហា​ឮសំឡេង​ដូច​ផោម​ចេញ​ពី​ទ្វារ​មាស​បាន​​១០០%​ក៏​ពិត​មែន ប៉ុន្តែ​យើង​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​អាការៈ​នេះ​បាន ដូចជា​៖

  • ហាត់ប្រាណ​ប្រភេទ​ Kegal ​(ចលនាសាច់ដុំ) ឲ្យ​បាន​ទៀងទាត់
  • និង​ជៀសវាង​ឥរិយាបថ​រួម​ភេទ​​ណា​ដែល​អាច​បណ្តាល​ឲ្យ​ឮសំឡេង​ដូច​ផោម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vaginal Gas

https://my.clevelandclinic.org/health/symptoms/24185-vaginal-gas

How can I prevent queefing during sex? It’s so embarrassing!

https://www.plannedparenthood.org/learn/ask-experts/how-can-i-prevent-queefing-during-sex-its-so-embarrassing

I’m a virgin but I have gas from my vagina sometimes. What is this? Please help.

https://youngwomenshealth.org/askus/i-have-gas-from-my-vagina/

កំណែ​ប្រែបច្ចុប្បន្ន

16/09/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម