ទ្វារមាស

ទ្វារមាស - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាពទ្វារមាស​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

ទ្វារមាស

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

ស្វែងរក ទ្វារមាស

ទ្វារមាស

Vulvovaginitis (ជំងឺរលាកទ្វារមាស)

និយមន័យ ១- អ្វី​​ជាជំងឺ​រលាក​ទ្វារមាស? ជំងឺ​រលាក​ទ្វារមាស​​ ជា​ការ​រលាក​មាត់ទ្វារ​មាស​និង​ទ្វារមាស។ ជំងឺរលាក​ទ្វារមាសកើត​ឡើង​ញឹកញាប់លើ​ស្ត្រី ដោយ​មាន​​ម្នាក់​ក្នុង​ចំណោម​បីនាក់អាចកើត​វា​ម្តងក្នុង​មួយ​ជីវិត ដែល​ជាទូទៅកើត​នៅអំឡុង​វ័យ​បន្តពូជ។ ២- តើ​ជំងឺ​រលាកទ្វារមាស​​កើត​ឡើង​ញឹក​ញាប់​ដែរឬទេ? ជំងឺរលាកទ្វារមាស​​ជា​ជំងឺ​ដែល​គេ​ជួប​ញឹក​ញាប់លើ​ស្ត្រី​ទាំង​ក្មេង​ទាំង​ចាស់។ ការ​រលាក​ទ្វារមាស​បង្ក​ដោយ​បាក់តេរីមាន​ដល់ទៅ​ជិត ៣០% បើយោងតាម​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ និង​បង្ការ​ជំងឺ។ ឯ​ការ​រលាក​បង្ក​ដោយ​ផ្សិត​វិញ​មាន​កាន់តែ​ញឹកញាប់​ទៀត​ដោយ​ប៉ះពាល់​ស្រ្តី ៣ នាក់ ក្នុង​ចំណោម ៤ នាក់។ រោគសញ្ញា ៣- តើ​ជំងឺរលាកទ្វារមាស​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? រោគ​សញ្ញា​ដែល​គេ​ជួប​ញឹក​ញាប់​មាន៖ មាន​អារម្មណ៍​រំខាន​និង​រមាស់​នៅ​បរិវេណ​ប្រដាប់ភេទ រលាក (​រមាស់ ក្រហម ហើម) ប្រដាប់ភេទ ធ្លាក់ស ប្រដាប់​ភេទ​ធុំ​ក្លិន​មិន​ល្អ ពិបាក ​ឬក្រហាយ​ពេល​បត់ជើងតូច។ ​នៅ​មាន​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀបរាប់​នៅ​ខាង​លើ វិធី​ដែល​ល្អ​គឺ​ត្រូវ​ជួប​ពិភាក្សាជាមួយ​គ្រូពេទ្យ​ចំពោះ​បញ្ហា​នេះ។ គួរអាន៖ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស? តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​? ៤- ពេលណា​ត្រូវ​ជួប​ពេទ្យ? បើ​ស្រីៗយើង​មាន​សញ្ញា​ដូច​បាន​រៀបរាប់​ខាង​លើ ឬ​មាន​ចម្ងល់​​បន្ថែម ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀត មនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​ដែល​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុ ៥- តើ​ជំងឺ​រលាក​ទ្វារ​មាស​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ? មាន​កត្តា​បង្ក​ជាច្រើន​ដែល​នាំ​ឲ្យ​មាន​ជំងឺរលាកទ្វារមាស​ ហើយ​មូលហេតុ​ដែលកង្ក​ញឹក​ញាប់​ជាង​គេ​គឺ​បាក់តេរី។    – បាក់តេរី៖ បាក់តេរី​មួយ​ចំនួន​អាចបំបែកខ្លួន​បង្ក​ជា​ជំងឺ​ ដូចជា បាក់តេរី Streptococcus, Gardnerella និង Staphylococcus។ ការ​ចម្លង​ដោយ​បាក់តេរី​ធ្វើ​ឲ្យ​មាន​ធ្លាក់ស​ពណ៌រាង​ប្រផេះ និង​ធុំ​ក្លិន​ឆ្អាប​ដូច​ត្រី។    – ផ្សិត៖ មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង ​គឺ​មេរោគ​ផ្សិត Candida […]


ទ្វារមាស

ដឹងអត់ ជំងឺអ្វីខ្លះឧស្សាហ៍កើតលើប្រដាប់ភេទស្រ្តី?

ទ្វារមាស​ ជា​អវយវៈ​ស៊ាំញ៉ាំមួយ​លើ​រាង​កាយ​ស្រីៗ ហើយដោយសារ​កត្តា​មួយ​ចំនួនដូច​ជា ​រួម​ភេទ ​ឆ្លង​រោគ វិធី​ពន្យារ​កំណើត អាយុ ថ្នាំ​ពេទ្យ ឬ​​បម្រែ​បម្រួល​ក្រោយ​សម្រាល​កូន ធ្វើ​ឲ្យ​គ្នា​យើង​ងាយ​កើត​ជំងឺ​លើ​ទ្វារ​មាស​ណាស់ ហេតុ​នេះ​គ្នា​យើង​គួរ​ប្រុង​ប្រយ័ត្ន ចេះ​រក្សា​អនាម័យ​ឲ្យ​បាន​ល្អ។ តើ​​ជំងឺ​ឧស្សាហ៍​ប្រទះ​ឃើញ​លើ​ទ្វារ​មាស​ស្រីៗ មាន​អ្វី​ខ្លះ? អត្ថបទ​នេះ នឹង​បញ្ជាក់​ប្រាប់។ ១- ឈឺនៅមាត់ទ្វារមាស ឈឺ​នៅ​មាត់​ទ្វារ​មាស​ (ឈឺមិន​បាត់) ​ដែលមិន​មែនបណ្ដាល​មក​ពី​ការ​បង្ក​រោគ ឬ​បញ្ហា​សុខ​ភាព​ណា​ផ្សេង ត្រូវ​​គេ​ហៅ​​ថា Vulvodynia។ គេ​មិន​ទាន់​ប្រាកដពី​មូល​ហេតុ​​បញ្ហា​មួយ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿ​ថា​ វា​មាន​ទាក់​ទង​ជា​មួយ​នឹង​អ័រម៉ូន ការ​រលាក បញ្ហា​សរសៃ​ប្រសាទ ​ដូច​ជា​មាន​របួស ឬ​សរសៃ​ប្រសាទ​ឡើង​ក្រាស់​នៅ​ត្រង់​មាត់​ទ្វារ​មាស។ គ្នា​យើង​ ​អាច​មាន​អារម្មណ៍​ឈឺ​ដូច​គេ​យក​អ្វី​មុត​ស្រួច​មក​ចាក់ ​ឈឺ​ហើយ​បាត់​ទៅ​វិញ ឬ​​អាច​មាន​អារម្មណ៍​ក្រហាយ រមាស់ និង​ពិបាក​ទ្រាំ​នៅ​ត្រង់​ប្រដាប់​ភេទ។ ២- មានដុំពក ឡើងប៉ោងទ្វារ​មាស ស្រីៗភាគ​ច្រើន ​ធ្លាប់ប្រទះ​​ឃើញ​មាន​ឡើង​ដុំ​ពក​នៅ​ទ្វារ​មាស​ ប៉ុន្តែភាគ​តិច​ណាស់​ដឹង​ថា​វា​ជា​អ្វីប៉ុណ្ណោះ។ ​អាច​ជា​បណ្ដុំរោម​ ដុះ​ចេញ​ពី​ស្បែក​មិន​រួច ឬ​ដោយ​សារ​​គ្នា​យើង​​មាន​​កោរ ឬ​លាប​ក្រមួនលើ​ថ្ងាស​ទ្វារ​មាស​ក៏​ថា​បាន​។ យ៉ាង​ណា ដុំពក​នេះ ក៏​​អាច​ជា​បញ្ហា​មួយ​ទៀត​ ​គេ​ហៅ​ថា Bartholin’s cyst ជាប់​ពាក់​ព័ន្ធ​​ក្រពេញ Bartholin ទាំង​ពីររបស់​ទ្វារ​មាស។ ក្រពេញ​នេះ​ជា​ មាន​នាទី​​បញ្ចេញ​ទឹក​រម្អិល ប៉ុន្តែក៏​​អាច​ស្ទះ […]


ទ្វារមាស

Vaginal atrophy (ជំងឺរួម​ស្វិត​ទ្វារ​មាស)

និយម​ន័យ ១- អ្វី​ជាជំងឺ​រួម​ស្វិត​ទ្វារ​មាស? ជំងឺរួម​ស្វិត​ទ្វារ​មាស​ មក​ពី​ពាក្យ​បច្ចេកទេស Vaginal​ Atrophy​ ​ជាជំងឺ​សំដៅ​លើ​​ការ​ថយ​កម្រាស់​ ស្ងួត ​និង​រលាក​ជញ្ជាំង​ទ្វារ​មាស​ ដោយ​សារ​តែ​រាង​កាយ​​ផលិត​អ័រម៉ូន​អឺស្រ្តូសែនបាន​តិច។ ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ តែង​តែ​កើត​ឡើង​ជា​ញឹកញាប់ចំពោះ​ស្រ្តី​​ក្រោយ​អស់​រដូវ ។ សម្រាប់ស្រីៗ​ជា​ច្រើន ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​រួម​ភេទ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ ដល់​ប្រព័ន្ធ​ទឹកនោម​ផង​ដែរ ហើយ​ដោយ​សារ​តែ​ចន្លោះ​ផ្សា​ភ្ជាប់​​លក្ខណៈ​ធម្មជាតិរវាង​​ទ្វារមាស​ និង​ប្រព័ន្ធ​ទឹក​នោម ទើប​អ្នក​ជំនាញបាន​យល់​ឃើញ​ថា​ ពាក្យ​​សមស្រប​បំផុត​សម្រាប់​ជំងឺ​​រួម​ស្វិត​ទ្វារ​មាស​ និង​រោគ​សញ្ញា​មាន​មក​ជាមួយ គឺ​ចង្កោមរោគសញ្ញាប្រដាប់ភេទ និងផ្លូវ​ទឹកនោម ក្រោយពីអស់រដូវ “Genitourinary syndrome of menopause (GSM)” ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ជា​ធម្មតា​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ ​ពិត​ជា​មាន ហើយ​​កាត់​បន្ថយ​កម្រិត​អរម៉ូន​អឺស្រ្តូសែន ​គឺ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​​ក្នុង​រាង​កាយ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា យើង​ត្រូវ​រស់​នៅ​ជាមួយ​ភាព​​ជំងឺបណ្តុំ​រោគ​សញ្ញា ​GSM​ នោះ​ដែរ។ ២- ជំងឺ​រួម​ស្វិត​ទ្វារ​មាសកើត​ឡើង​ញឹក​ញាប់​ដែរទេ? ​ចន្លោះ​ ១០​-​៤០ ​ភាគរយ​ ក្នុង​ចំណោម​ស្រីៗ​អស់​រដូវ បាន​​ជួប​រោគ​សញ្ញា​ជំងឺ​រួម​ស្វិត​ទ្វារមាស​ ​ប៉ុន្តែ​មាន​ស្រីៗ​​ចន្លោះ​ត្រឹម​តែ ​២០-​២៥ ​ភាគរយ​ប៉ុណ្ណោះ​ ​ទៅ​ស្វែង​រក​ការ​ព្យាបាល។ [embed-health-tool-ovulation] រោគ​សញ្ញា ៣- រោគសញ្ញាជំងឺ​រួម​ស្វិត​ទ្វារមាស​មាន​អ្វី​ខ្លះ? រោគ​សញ្ញាជំងឺ​​​រួម​ស្វិត​ទ្វារ​មាស​ អាចមាន​ដូចជា៖ – ទ្វារមាស​ស្ងួត – ​ក្រហាយ​ទ្វារ​មាស – ធ្លាក់​ស​ – រមាស់​ប្រដាប់​ភេទ – […]


ទ្វារមាស

ម៉េច​បាន​ស្រីៗ​រលុង​ប្រដាប់​ភេទ? គួរដោះស្រាយបែបណា?

បញ្ហា​រលុង​ទ្វារ​មាស ជា​កត្តា​វិវត្ត​បែប​ធម្មតា​ចំពោះ​ស្រីៗ​យើង​ ក្រោយ​មាន​គ្រួសារ ពិសេស​ក្រោយ​ពេល​សម្រាល​កូន តែ​យ៉ាង​ណា បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្រីៗ​មិន​តិច​ទេ ខ្វាយ​ខ្វល់ ព្រោះ​ខ្លាច​ប្តី​លែង​បេតី​ខ្លួន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​មូល​ហេតុ និង​វិធី​កែខៃ​បញ្ហា​នេះឲ្យ​​យើង​បាន​ដឹង ក្រែង​​លោ​ស្ងប់​ចិត្ត​ខ្លះ។ ១- បញ្ហា​រលុង​ទ្វារមាស គ្រូពេទ្យ​​ផ្នែក​រោគ​ស្រ្តី ភាគ​ច្រើន​តែង​​ប្រាប់ស្រីៗ​ទើប​ផ្តល់​កំណើតកូន​រួចថា ទ្វារ​មាស​យើង​នឹង​ត្រឡប់​ដូច​ដើម​វិញ​ក្រោយ​សម្រាល ប៉ុន្តែ​គ្រប់​យ៉ាង​ហាក់​មិន​ដូច​ពេទ្យ​និយាយ​នោះទេ។ ជា​ទូទៅ ទំហំ​ទ្វារ​មាស​ធម្មតា​របស់​មនុស្ស​ស្រី គឺ​ស្មើ​គ្នា​ជា​មួយ​ទំហំ​លិង្គ​មនុស្ស​ប្រុស។ ប៉ុន្តែ ​ទ្វារ​មាស​​ស្រីៗ​នឹង​ប្រែ​ប្រួល ពិសេស​ក្រោយ​ពី​យើង​ធ្លាប់​សម្រាលកូន​បាន​ម្តង។ ពេល​សម្រាល​ ទ្វារ​មាស​យឺត​ធំ​ខ្លាំងលើស​ពី​ធម្មតា។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​មុខ​របួស សាច់​ដុំ​ទ្វារ​មាស​នឹង​ខ្លាំង​ជាង​មុន ទំហំ​របស់​ក៏​ធំ​ជាង​មុន​ដែរ ពោល​ធំ​ជាង​ទំហំ​លិង្គ​ប្រុសៗ​តែ​ម្តង។ សម្រាប់​ស្រីៗ​មួយ​ចំនួន ហៅ​បញ្ហា​មួយ​នេះ​ថា រោគ​សញ្ញា​រលុង​ទ្វារ​មាស (VRS)។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- ធ្វើ​ម៉េច​ទើប​ដឹង​ថា​យើង​មាន​បញ្ហារ​លុងទ្វារ​មាស​? រោគ​សញ្ញា​អាច​ប្រាប់​ថា​យើង​ឲ្យ​ដឹង​ច្បាស់ កំពុង​មាន​បញ្ហា​រលុង​ទ្វារ​មាស ហើយ​ជា​ធម្មតា​អាច​ដឹង​បាន ​អំឡុង​ពេល៖ – ពេល​រួម​ភេទ ​មាន​អារម្មណ៍​ទ្វារ​មាស​រលុង និង​ធំ​ជាង​មុន – មិន​មាន​អារម្មណ៍​កកិត អំឡុង​ពេល​រួម​ភេទ – អារម្មណ៍​ពេល​រួម​ភេទ ខុស​ពី​មុន​ ពេល​សម្រាលកូន​រួច។ បើ​​យើង​​មាន​សញ្ញា​ទាំង​អស់​នេះ មាន​ន័យ​ថា យើង​មាន​បញ្ហា​រលុង​ទ្វារ​មាស​ហើយ។ បញ្ហា​ទាំង​អស់​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​យើង​ទៀត​ផង។ ៣- មូលហេតុ​នាំឲ្យមានបញ្ហារលុងទ្វារមាស ស្រីៗ​គ្រប់​រូប […]


ទ្វារមាស

Vaginal dryness (ជំងឺស្ងួតទ្វារមាស)

និយមន័យ ១- អ្វី​​ជាជំងឺ​ស្ងួត​ទ្វារមាស​? ជំងឺ​ស្ងួត​​​ទ្វារមាស​ អាចកើត​​​​​លើស្រីៗ​​​គ្រប់​វ័យ ពិសេសស្រ្តី​វ័យ​ចំណាស់ និង​កាន់​តែ​​​ញឹក​​​ញាប់​ទៅ​​​ទៀត​​​ក្រោយ​​​ពេល​​​​​​អស់​​​រដូវ។ ពេល​ឈាន​ដល់វ័យ​​អស់​​​រដូវ អ័រម៉ូន​​​អឺស្ត្រូសែន​​​ ​​​នឹង​​​​​​​​​ថយ​​​ចុះ​បន្តិច​​​ម្តង​​​ៗ ចុង​​​ក្រោយ​នឹង​​​ឈប់​​​ផលិត​​​តែ​​​ម្តង​​ ​នាំ​ឲ្យ​រាងកាយ​ចាប់​​​ផ្តើម​​​មាន​ប្រែប្រួល​ខ្លាំង។ វដ្ដ​​​រដូវ ​ចាប់ផ្តើម​ប្រែ​​​ប្រួល​មិន​ទៀង​​​ទាត់ ចុង​​​ក្រោយ​បញ្ចប់​​​តែ​​​ម្តង​​​​​​ បង្ក​ចេញ​ជា​អាការៈ​មួយ​​​ចំនួន ​ដូច​ជា មាន​​​អារម្មណ៍​​​​​​​ក្តៅ​​​ពេញ​​​ខ្លួន អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់ សំឡេង​ធំ​ជាង​មុន ពេល​ខ្លះ​អាច​មាន​​​​ដុស​​​រោម​​​លើ​មុខ​ទៀត​ផង។ ដោយ​សារ​បម្រែ​បម្រួល​នេះ នាំ​ឲ្យ​ស្រ្តី​ចំណាស់​មួយ​ចំនួន អាច​នឹង​កើត​មាន​ជំងឺ​ស្ងួត​ទ្វារ​មាស ប៉ុន្តែ​ទោះ​សម្រាប់​ស្រីៗ​ស្ថិត​ក្នុង​វ័យ​មាន​រដូវ​ធម្មតា ក៏​អាច​ប្រឈម​ជំងឺ​នេះ​ដូច​គ្នា ដែល​ភាគ​ច្រើប​បណ្តាល​មក​ពី​​​ផល​​​ប៉ះ​​​ពាល់​​​ខ្លាំង​​​ដល់​ជីវិត​ផ្លូវ​​​ភេទ។ យ៉ាងណា​ ជំងឺ​នេះ​មាន​វិធី​ព្យាបាល​ច្រើន មិន​អាច​បង្ក​ជា​បញ្ហា​ធំ​ដុំ​ឡើយ។ ២- បញ្ហានេះឧស្សាហ៍កើតប៉ុណ្ណា? ជំងឺ​ស្ងួត​​​ទ្វារ​​​មាស ឧស្សាហ៍​ប្រទះ​ខ្លាំង​ទាំង​ស្ត្រី​ដល់​វ័យ​អស់​រដូវ និង​ស្ត្រី​កំពុង​ស្ថិត​ក្នុង​វ័យ​មាន​រដូវ។ ដើម្បី​ទទួល​​​បាន​ព័ត៌មាន​​​បន្ថែម ត្រូវ​​​ប្រឹក្សា​​​យោបល់​​​ជាមួយ​​​គ្រូ​​​ពេទ្យ​​​ជំនាញ។ រោគ​​​សញ្ញា ៣- ស្ងួតទ្វារមាសមានរោគ​សញ្ញា​មាន​​​អ្វី​ខ្លះ? ស្រី​​​ចំនួន​​​មាន​​​អាការៈ​នេះ​អំឡុង​ពេល​​​រួមភេទប៉ុណ្ណោះ ប៉ុន្តែ​ខ្លះ​​​ទៀត​អាច​​​​​​មាន​​​អាការៈ​នេះ​គ្រប់​​​ពេល។ ជំងឺ​ស្ងួត​​​ទ្វារមាស អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​​ជា​ទូទៅ​ដូច​ជា៖ – រលាក​​​ទ្វារមាស ក្រហាយ ឬរមាស់ – ឈឺ​ចាប់​ពេល​​​រួម​ភេទ – បាត់​ចំណង់​ផ្លូវ​ភេទ – ពិបាក​​​ឈាន​​​ដល់​​​ចំណុចច​​​កំពូល (Orgasm) – ទ្វារមាស​​​មាន​​​សភាព​រួម​​​​​​ស្តើង ហើយ​ស្លេក​​​ – ទ្វារ​មាស​​​រួម​ខ្លី ឬ​​​​​​ត្បៀត – នោម​ញឹក​ជាង​ធម្មតា – ឧស្សាហ៍​រលាក​ផ្លូវ​បង្ហួរ​នោម​បង្ក​ដោយ​មេរោគ។ លើស​ពី​នេះ មាន​ករណី​មួយ​ចំនួន អាច​លេច​ចេញ​រោគ​សញ្ញា​ផ្សេងៗ ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​មាន​មន្ទិល​សង្ស័យ​ទាក់ទង​រោគ​សញ្ញា​ណាមួយ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? សូម​ទៅ​​​ពិគ្រោះជាមួយ​​គ្រូពេទ្យ​​​ ក្នុងករណី៖ – វិធី​​​​​​ព្យា​​​បាល​ខ្លួន​​​ឯងមិន​មាន​ប្រសិទ្ធភាព – រោគ​​​សញ្ញា​​​កាន់​​​តែ​ធ្ងន់​​​ធ្ងរ ​ប៉ះពាល់​ដល់​​​ការ​រស់​នៅ​​​ប្រចាំ​ថ្ងៃ – មាន​​​​​​រោគ​​​សញ្ញា​​ផ្សេងទៀត ដូច​​​ជា រោល​​​ក្តៅ​​​ពេញ​​​ខ្លួន និង​​​បែក​​​ញើស​ពេល​​​យប់​​​។ មូលហេតុបង្ក ៥- មូលហេតុបង្កមាន​អ្វី​ខ្លះ? មូលហេតុ​​​បណ្តាល​ឲ្យ​ទ្វារមាស​​​ស្ងួតមាន​​​ដូច​​​ជា​​​៖ – អស់​​​រដូវ​​​៖ ការ​​​ធ្លាក់​​​ចុះ​​​​​​កម្រិត​​​អ័រម៉ូន​​​អឺស្ត្រូសែន ​​​ក្នុង​​​ឈាម​​​អាច​​​​​​ធ្វើឲ្យ​​​ទ្វារ​​​មាស​​​មិន​​​មាន​​​សំណើម​​​និង​​​ស្ងួត​​​ជានិច្ច។ – បំបៅ​​​ ឬ​​​​​​​​​​សម្រាលកូន៖ អំឡុង​​​ទើប​​​សម្រាល​​​កូន​​​ ឬកំពុង​​​បំបៅ​​​ កម្រិត​​​អ័រម៉ូន​​​អឺស្ត្រូសែន​​​ ក្នុង​​​ឈាម […]


ទ្វារមាស

ជំងឺផ្សិតទ្វារមាស មានរោគសញ្ញាអ្វីខ្លះ? ហើយពេលណាគួរជួបគ្រូពេទ្យ?

និយមន័យ ១- អ្វីជាជំងឺផ្សិតក្នុងទ្វារមាស? ការ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​តំបន់​ទ្វារមាស ហៅថា ជំងឺ​ផ្សិត ឬ​កង់ឌីដា (Candidiasis) កើត​ឡើង​នៅ​លើ​ស្ត្រី​ជា​ញឹកញាប់ ព្រោះ​ធម្មតា​ទ្វារមាស មាន​ផ្ទុក​បាក់តេរី និង​កោសិកា​ផ្សិត​មួយ​ចំនួន ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​នៅ​ពេល​តុល្យភាព​កោសិកា​ទាំងនោះ​មាន​ការ​ប្រែប្រួល បង្ក​ជា រមាស់​ខ្លាំង ហើម និង​ក្រហាយ។ ផ្សិត​ក្នុង​ទ្វារមាស មិន​ត្រូវ​ចាត់​ទុក​ជា​ក្រុម​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​នោះ​ទេ បើ​ទោះជា​អាច​ ឆ្លង​តាម​រួមភេទ ប៉ុន្តែ​អាច​កើត​លើ​ស្រ្តី​មិន​ធ្លាប់​រួមភេទ​ដូចគ្នា។ បើ​ធ្លាប់​មាន​បង្ករោគ​ដោយ​ផ្សិត​ម្តង​រួច​ យើង​នឹង​ប្រឈម​មុខ​ការ​បង្ក​រោគ​ជា​ច្រើន​ផ្សេង​ទៀត។ ២- កើតឡើងញឹកញាប់ដែរទេ? ពិត​ណាស់ បង្ក​រោគ​ដោយ​បាក់តេរី​នៅ​តំបន់​ទ្វារមាស មាន​កើត​ឡើង​ជា​ញឹកញាប់ ប៉ុន្តែ​គេ​អាច​គ្រប់គ្រង​បាន ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នេះ។ គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា ៣- ជំងឺផ្សិតទ្វារមាសមាន​រោគ​សញ្ញា​​​​អ្វី​ខ្លះ? រោគ​សញ្ញា​កើត​ជា​ទូទៅ​ដូចជា៖ – រមាស់​ទ្វារមាស – ហើម​នៅ​តំបន់​ជុំវិញ​ទ្វារមាស – ក្រហាយ​ពេល​នោម​ និង​រួមភេទ – ឈឺចាប់​ពេល​រួមភេទ – ឈឺ – ក្រហម – រោល ទឹក​ហូរ​ចេញ​ពី​ទ្វារមាស​មាន​ពណ៌ស​ លាយ​ប្រផេះ​ និង​ដុំៗ ជា​សញ្ញា​កើត​ឡើង​ញឹកញាប់ ហើយ​លំហូរ​សារធាតុ​នេះ ជួន​មាន​លក្ខណៈ​ដូច ហ្រ្វូម៉ា (Cottage Cheese)។ ពេល​ខ្លះ​ទៀត អាច​មាន​ហូរ​សារធាតុ​រាវ​មាន​លក្ខណៈជា​ទឹក​ធម្មតា​ផងដែរ។ បើ​ឆ្លង​មេរោគ​ផ្សិត មិន​ទទួល​ការព្យាបាល​រយៈពេល​យូរ រោគសញ្ញា​ទាំងអស់​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ។ យ៉ាង​ណា អាច​នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត មិន​បាន​រៀបរាប់​ខាង​លើ ​ហេតុ​នេះ​បើ​មាន​មន្ទិល​សង្ស័យ គួរ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា […]


ទ្វារមាស

ស្រីៗគួរដឹង! ជំងឺ​ម្យ៉ាងនេះ​ ឧស្សាហ៍​កើត​នៅកន្លែង​សម្ងាត់​បំផុត

ស្រីៗងាយ​ឆ្លង និង​កើត​ជំងឺ​ផ្សេងៗពាក់ព័ន្ធ​ផ្លូវ​ភេទណាស់។ ​ជាក់​ស្ដែង ​ជំងឺ​រោគស្ត្រីម្យ៉ាង​ហៅ​ថា Vaginismus តែ​ម្ដង ដែល​បង្ក​ឲ្យ​តឹង​ណែន​នៃ​សាច់​ដុំ​ជុំវិញ​តំបន់​ទ្វារមាស ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​រួមភេទ។ ៣​ ចំណុច​ខាង​ក្រោម ជា​ចំណេះ​ដឹង​ខ្លីៗ ស្រីៗ​យើង​គួរ​ដឹង​ពី​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ប្រភេទ​នេះ។ ១- មូលហេតុនាំឲ្យមានជំងឺ Vaginismus ទោះ​មក​ទល់​ពេល​នេះ​ ក្រុមគ្រូពេទ្យ​ជំនាញ​ រួម​ទាំង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ជាក់​លាក់​នាំ​ឲ្យស្រីៗនា​យើង​កើត​ជំងឺ​ប្រភេទ​នេះ​ក៏​ពិត​មែន ​ប៉ុន្តែ​កត្តា​ប្រ​ឈម​មួយ​ចំនួន​ត្រូវ​គេ​ជឿ​ថា អាច​នាំ​ឲ្យ​កើត​ជំងឺ​នេះ​ដូចជា៖ - ទ្វារ​មាស​មាន​ទំហំ​តូច​ពេក - ឈឺ​ចាប់​​ពេល​រួមភេទ - ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន - ធ្លាប់​ត្រូវ​បាន​គេ​បំពាន​​ផ្លូវ​ភេទ (ឧ. ត្រូវ​​គេ​​រំលោភ) - មាន​រោគ​ស្ត្រីផ្សេងទៀត ដូច​ជា ​ជំងឺ​ផ្សិត​ក្នុង​ទ្វារមា​ស - ខ្លាច​មាន​ផ្ទៃ​ពោះ - ​ឈឺ​ចាប់​ខ្លាំង​ពេល​រួម​ភេទ​ដំបូង - មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​ដៃ​គូ​រួម​ភេទ (ជំងឺ Vaginismus ក៏​អាច​កើត​ឡើង​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្តដែរ)។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ២- អាការៈផ្សេងៗ ពេលកើតជំងឺ ទោះ​ជា​រោគ​សញ្ញា​ជំងឺ​នេះ​អាច​ប្រែ​ប្រួល​តាមមនុស្ស​ម្នាក់ៗ ប៉ុន្តែ​រោគ​សញ្ញា​ចម្បង គឺ​​តឹង​ណែន​សាច់​ដុំ​ទ្វារ​មាស​ក្នុង​ពេល​រួមភេទ ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​ពិបាក​ជ្រៀត​ចូល។ យើង​អាច​មាន​អារម្មណ៍​ឈឺ ក្រហាយ ពេល​ប្រដាប់​ភេទ​បុរស​ព្យាយាម​ជ្រៀត​ចូល អាចធ្វើ​ឲ្យ​អារម្មណ៍​យើង​ខ្លាច​រអា​​ទៀត​ផង (ធ្វើ​ឲ្យ​ភាគី​​ខាង​ស្រី​គិត​ថា ការ​ជ្រៀត​ចូល​នោះ​អាចធ្វើឲ្យ​ខូច​ទ្រង់​ទ្រាយ​ទ្វារ​មាស) ជាហេតុ​នាំ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវភេទ។ [embed-health-tool-ovulation] ៣- វិធីសាស្ត្រព្យាបាល ការ​ព្យាបាល​ជំងឺ​នេះ​ល្អ​បំផុត គឺ​ធ្វើ​លំ​ហាត់​ប្រាណ និង​ទទួល​ការ​ប្រឹក្សា​យោបល់​ពី​គ្រូ​ពេទ្យ​ជំនាញ ខណៈ​ករណី​វះកាត់​កម្រ​កើត​មាន​ណាស់។ - ប្រឹក្សាយោបល់៖ គួរ​ណាត់​ជួប​អ្នក​ជំនាញ​ខាង​ចិត្ត​សាស្ត្រ គួរឲ្យ​ជឿទុក​ចិត្ត​បាន ព្យាយាម​កាត់​បន្ថយ​អារម្មណ៍​ខ្មាស​អៀន ប្រឹក្សា​យោបល់​រក​ដំណោះស្រាយ។ អ្នក​ជំនាញ​ចិត្ត​សាស្ត្រអាច​​ណែនាំ​យើងទាក់​ទង​ទៅ​នឹង​វិធី​សាស្ត្រ​ពេល​រួម​ភេទ​ផង​ដែរ។ - ធ្វើលំហាត់ប្រាណ៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ