ទ្វារមាស

ទ្វារមាស - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាពទ្វារមាស​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

ទ្វារមាស

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

ស្វែងរក ទ្វារមាស

ទ្វារមាស

ស្រីៗធ្លាក់ឈាមក្រោយសម្រេចកាមដោយខ្លួនឯង បណ្តាលមកពីអ្វី?

ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ពាក់ព័ន្ធ​នឹង​ការ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​ ដោយ​ការ​ប្រើ​ម្រាម​ដៃ​ ឬ​ឧបករណ៍​មួយ​ចំនួន​។ ទោះ​បី​ជា​គ្នា​យើង​ខ្លះ មាន​ការ​ខ្មាសអៀន​មិន​ហ៊ាន​បើក​ចំហ​ពី​បញ្ហា​​មួយ​នេះ ប៉ុន្តែ​យើង​គួរ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់​ពី​ការ​សម្រេច​កាម​ប្រកប​ដោយ​សុវត្ថិភាព ក៏​ដូចជា​ចាំបាច់​ត្រូវ​ហ៊ាន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ជៀសវាង​​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​សុខភាព​បន្ត​ពូជ។ យ៉ាង​ណា​មិញ បើ​​ស្រី​ៗ​យើង​​កើត​មាន​អាការៈ​ធ្លាក់​ឈាម​ ក្រោយ​​សម្រេច​កាម​ដោយ​ខ្លួន​ឯង នេះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​៖ ​[embed-health-tool-ovulation] ដាច់​រលាត់​ទ្វារ​មាស ការ​កកិត​ ជា​ពិសេស​នៅ​ពេល​ដែល​ទ្វារ​មាស​ស្ងួត​ ការ​ធ្លាក់​ឈាម​ចន្លោះ​ពេល​មក​រដូវ និង​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​ទ្វារ​មាស​ និង​មាត់​ស្បូន។ បើ​​មាន​ធ្លាក់​ឈាម​ក្រោយ​សម្រេច​កាម​ដោយ​​ខ្លួន​ឯង យើង​គួរ​ធ្វើ​យ៉ាង​ម៉េច? ក្នុង​ករណី​ដែល​​យើង​មាន​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ ព្រម​ទាំង​មាន​ការ​ឈឺចាប់​ ឬ​មាន​ក្លិន​មិន​ល្អ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គន្លឹះ​មួយ​ចំនួន​ ក្នុង​ការ​សម្រេច​កាម​ប្រកប​ដោយ​សុវត្ថិភាព ដើម្បី​បញ្ចៀស​ការ​ធ្លាក់​ឈាម​ និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ស្រី​ៗ​យើង​គួរ​អនុវត្ត​វិធាន​ការពារ​មួយ​ចំនួន​ ដែល​រួម​មាន​៖​ លាង​សម្អាត​ដៃ ឬ​ឧបករណ៍​ផ្សេង​ៗ​មុន​ពេល​ប្រើប្រាស់ ប្រើប្រាស់​ស្រោម​អនាម័យ កាត់​ក្រចក​ មិន​ត្រូវ​ប្រើ​ឧបករណ៍​ណា​ដែល​មុត​ស្រួច និងប្រើ​ទឹករម្អិល​រាល់​ពេល​សម្រេច​កាម​ដោយ​ខ្លួន​ឯង។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី


ទ្វារមាស

មូលហេតុទាំង ៥ នាំឲ្យស្រីៗធ្លាក់ទឹករម្អិលទ្វារមាសច្រើនជាងធម្មតា

ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ធម្មតា មាន​សភាព​ថ្លា និង​​មាន​ពណ៌​ស ដែល​​ជា​សញ្ញា​បញ្ជាក់​ថា​ទ្វារ​មាស​យើង​មាន​សុខភាព​ល្អ​។ ជា​ទូទៅ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​បែប​នេះ ច្រើន​តែ​គ្មាន​ក្លិន​ និង​មាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ។ ជាក់ស្ដែង​ ក្នុង​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្រី​ៗ​យើង​ សារធាតុ​រាវ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រពេញ​នៅ​ក្នុង​ទ្វារ​មាស និង​មាត់​ស្បូន ដែល​មាន​តួនាទី​ជួយ​លាង​សម្អាត​កោសិកា​ងាប់​ៗ និង​ពពួក​បាក់តេរី ព្រម​ទាំង​អាច​ជួយ​បង្ការ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ មួយ​វិញ​ទៀត ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ ក៏​អាច​បង្កើន​​ជាតិ​រម្អិល​អំឡុង​ពេល​រួម​ភេទ​ផង​ដែរ។ [embed-health-tool-ovulation] សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​ការ​ប្រែប្រួល​ណា​មួយ​ចំពោះ​បរិមាណ និង​ពណ៌ នោះ​យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ រោគសញ្ញា​មួយ​ចំនួន​ ដែល​យើង​ចាំបាច់​ត្រូវ​តាមដាន​រួម​មាន​៖ បរិមាណ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង មាន​ក្លិន​មិន​ល្អ ប្រែប្រួល​សភាព​ទឹក​រម្អិល ប្រែប្រួល​ពណ៌ រមាស់​ ឬ​ឈឺចាប់​នៅ​ខាង​ក្នុង និង​បរិវេណ​ទ្វារ​មាស ប្រសិនបើ​យើង​សង្កេត​ឃើញ​រោគសញ្ញា​ណា​មួយ​ខាង​លើ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​មើល​មូលហេតុ​បង្ក​ និង​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ពីព្រោះ​សញ្ញា​ទាំង​នោះ អាច​បង្ហាញ​ពី​​បញ្ហា​បាក់តេរី​ទ្វារ​មាស ឬ​ជំងឺ​កាមរោគ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សិត​ជាដើម។ យ៉ាង​ណា​មិញ មិន​មែន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ទាំង​អស់​សុទ្ធ​តែ​បញ្ជាក់​ពី​ការ​បង្ក​រោគ​ឡើយ ហើយ​ស្រី​ៗ​គ្នា​យើង​ក៏​អាច​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ដែល​មិន​ទាក់ទង​ទៅ​នឹង​ការ​បង្ក​រោគ​ដូច​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​ទាំង​៥​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ​ជិត​ធ្លាក់​មេ​ជីវិត​ញី ​ស្រើបស្រាល​ អំឡុង​ពេល​រួម​ភេទ អតុល្យភាព​អ័រម៉ូន​ ដោយ​សារ​ស្រ្តេស ឬ​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ដូចជា​គីស​ទឹក​នៅ​ក្រពេញ​អូវែ ​អាលែកហ្ស៊ី​នៅ​បរិវេណ​ទ្វារមាស ដែល​អាច​បង្ក​ឡើង​ពី​ទឹក​អនាម័យ […]


ទ្វារមាស

ទម្លាប់ថែទាំអនាម័យទ្វារមាសមិនល្អ អាចនាំឲ្យស្រីៗអត់កូន?

ការ​ថែទាំ​អនាម័យ​ទ្វារ​មាស​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ​ថា​បើ​យើង​ធ្វើ​​អនាម័យ​ទ្វារ​មាស​មិន​ល្អ​ទេ​នោះ ​យើង​អាច​ប្រឈម​នឹង​​បញ្ហា​ធ្ងន់ធ្ងរ​​ជា​ច្រើន។ ជាក់ស្ដែង​ បញ្ហា​ទ្វារ​មាស​មួយ​ចំនួន​ ដូចជា​ជំងឺ​រលាក​ទ្វារ​មាស​ដោយ​បាក់តេរី និង​រលាក​អាង​ត្រគាក សុទ្ធ​តែ​អាច​រួម​ចំណែក​ដល់​ការ​គ្មាន​កូន​របស់​ស្រី​ៗ​យើង។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ល្អ យើង​គួរ​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ស្លៀក​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​កាត់​តម្រឹម​រោម​ប្រដាប់​ភេទ​ញឹកញាប់​ ពីព្រោះ​អាច​បង្ក​ជា​អាលែកហ្ស៊ី រមាស់​ និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ប្រើ​ស្រោម​អនាម័យ​​រាល់​ពេល​​រួម​ភេទ និង​លាង​សម្អាត​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច ញ៉ាំ​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ដើម្បី​ជួយ​ជំរុញ​បាក់តេរី​ល្អ​ ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ញឹកញាប់​អំឡុង​ពេល​មក​រដូវ លាង​សម្អាត​ទ្វារ​មាស​ក្រោយ​ពេល​នោម​រួច ព្រម​ទាំង​ជៀសវាង​ការ​ប្រើ​ផលិតផល​​បន្ថែម​ក្លិន​នៅ​បរិវេណ​សំខាន់ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​កម្រិត​pH របស់​​ទ្វារ​មាស​ឲ្យ​មាន​តុល្យភាព ក៏​ដូចជា​កម្ចាត់​ជាតិ​ពុល​ផ្សេងៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គន្លឹះ​ទាំង​៥ ជួយ​ជំរុញ​ឱកាស​មាន​កូន​របស់​ស្រី​ៗ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​សមស្រប​ គ្រប់គ្រង​ស្ត្រេស​ ដោយ​ការ​ហាត់​យូហ្គា និង​ធ្វើ​សមាធិ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ និង​ញ៉ាំ​របប​អាហារ​តុល្យភាព​ដែល​រួម​មាន​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដើម្បី​បង្កើន​ឱកាស​មាន​ផ្ទៃពោះ ឈប់​ជក់បារី ​​កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង។ ចំណុចសំខាន់ ដើម្បី​ថែទាំ​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ល្អ យើង​គួរ​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ ស្លៀក​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​កាត់​តម្រឹម​រោម​ប្រដាប់​ភេទ​ញឹកញាប់​ ពីព្រោះ​អាច​បង្ក​ជា​អាលែកហ្ស៊ី រមាស់​ និង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ប្រើ​ស្រោម​អនាម័យ​​រាល់​ពេល​​រួម​ភេទ និង​លាង​សម្អាត​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច ញ៉ាំ​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ដើម្បី​ជួយ​ជំរុញ​បាក់តេរី​ល្អ​ ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ញឹកញាប់​អំឡុង​ពេល​មក​រដូវ […]


ទ្វារមាស

ស្រីៗយើង បើជួបបញ្ហារមាស់ទ្វារមាស អាចរួមភេទបានអត់?

ជួនកាល​ ស្រី​ៗ​យើង​មួយ​ចំនួន​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​ពិភាក្សា​ជាមួយ​ដៃគូ​អំពី​បញ្ហា​នៅ​តំបន់​ពិសេស​។ ប៉ុន្តែ ប្រសិនបើ​យើង​កំពុង​តែ​ប្រឈម​នឹង​ការ​បង្ក​រោគ​ក្នុង​ទ្វារ​មាស គួរ​តែ​ប្រាប់​ដល់​​ដៃគូ ទើប​ជា​ការ​ប្រសើរ។ ជាក់ស្ដែង ការ​រមាស់​ទ្វារ​មាស ជា​ពិសេស​​ដោយ​សារ​ការ​​ឆ្លង​មេរោគ​ផ្សិត អាច​ចម្លង​ទៅ​​កាន់​ដៃគូ​បាន។ មួយ​វិញ​ទៀត ប្រសិនបើ​យើង​រួម​ភេទ​​ស្រប​ពេល​ដែល​មាន​អាការៈ​រមាស់​ទ្វារ​មាស​ នោះ​នឹង​អាច​នាំ​ឲ្យ​ការ​បង្ក​រោគ​អូស​បន្លាយ​ពេល​យូរ ឬ​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ផង​ដែរ។ បន្ថែម​ពី​នេះ រោគសញ្ញា​អាច​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ជាង​មុន​ថែម​ទៀត​ផង។ ទន្ទឹម​នឹង​នេះ​ដែរ នៅ​ពេល​ដែល​បរិវេណ​ទ្វារ​មាស​មាន​អាការៈ​ហើម​ ការ​ប៉ះពាល់​​ស្បែក​​នឹង​ស្បែក​ អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​ និង​បង្កើន​ការ​រមាស់ ក៏​ដូចជា​ក្រហាយ ដែល​កត្តា​នេះ នឹង​ជំរុញ​ឲ្យ​ការ​បង្ក​រោគ​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។ ថ្វី​ត្បិត​តែ​បុរស​មិន​ងាយ​ឆ្លង​មេរោគ​ផ្សិត​​ពី​ស្ត្រី​អំឡុង​ពេល​រួម​ភេទ​ក៏​ពិត​មែន ប៉ុន្តែ​បើ​ដៃគូ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក៏​មាន​ច្រើន​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ក្នុង​ករណី​ដែល​​ស្រី​ៗ​យើង​ចង់​រួម​ភេទ ទោះ​ជា​មាន​ការ​បង្ក​រោគ​នៅ​ទ្វារ​មាស​ យើង​គួរ​ដឹង​ពី​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ​៖ ប្រសិនបើ​យើង​កំពុង​តែ​​ព្យាបាល​ ដោយ​ការ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​រោគ​ផ្សិត​ដែល​ចេញ​ដោយ​គ្រូពេទ្យ​ យើង​គួរ​រង់ចាំ​​ចន្លោះ​ពី​៤​ទៅ​៧​ថ្ងៃ​សិន​ រហូត​ដល់​ការ​បង្ក​រោគ​បាន​ជា​សះស្បើយ។ [embed-health-tool-bmi] ក្នុង​ករណី​ដែល​គ្រូពេទ្យ​ឲ្យ​ថ្នាំ ឬ​ក្រែម​ប្រើប្រាស់​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ​ផ្សិត​ យើង​គួរ​សុំ​ឲ្យ​ដៃគូ​លាប​ក្រែម​ជា​មុន​សិន​ មុន​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​លើ​គ្រែ ក៏​ដូចជា​​សាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ។ ជា​ទូទៅ ក្រែម​ទាំង​នេះ​មិន​មាន​ផល​ប៉ះពាល់​ណា​មួយ​ឡើយ​ ហើយ​ព្រម​ទាំង​អាច​កាត់បន្ថយ​ការ​ចម្លង​មេរោគ​បាន​​មួយ​កម្រិត​ដែរ។ យើង​ក៏​គួរ​ចាំបាច់​ប្រើប្រាស់​ស្រោម​អនាម័យ​ ដើម្បី​បញ្ចៀស​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​គ្រោង​ទុក និង​ការ​ចម្លង​រោគ​ផ្សេង​ៗ។ ចំណុចសំខាន់ ជួនកាល​ ស្រី​ៗ​យើង​មួយ​ចំនួន​មាន​ភាព​អៀនខ្មាស​ក្នុង​ការ​ពិភាក្សា​ជាមួយ​ដៃគូ​អំពី​បញ្ហា​នៅ​តំបន់​ពិសេស​។ ប៉ុន្តែ ប្រសិនបើ​យើង​កំពុង​តែ​ប្រឈម​នឹង​ការ​បង្ក​រោគ​ក្នុង​ទ្វារ​មាស គួរ​តែ​ប្រាប់​ដល់​​ដៃគូ ទើប​ជា​ការ​ប្រសើរ។ ជាក់ស្ដែង ការ​រមាស់​ទ្វារ​មាស ជា​ពិសេស​​ដោយ​សារ​ការ​​ឆ្លង​មេរោគ​ផ្សិត […]


ទ្វារមាស

ធ្លាក់សមានសភាពខាប់ បណ្តាលមកពីអ្វី? បង្ការបែបណា?

​ការ​ធ្លាក់ស​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ក្នុង​វ័យ​បន្ត​ពូជ។ ប៉ុន្តែ​ការ​ធ្លាក់​ស​ប្រភេទ​ខ្លះ អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ការ​បង្ក​រោគ ឬ​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​ដទៃ​ទៀត។ យ៉ាង​ណា​មិញ ការ​ធ្លាក់​​សដែល​មាន​សភាព​ខាប់​​ ជា​ធម្មតា​គឺ​មិន​មាន​បង្ក​ជា​​កង្វល់​​ណា​មួយ​ឡើយ​។ ​ការ​ធ្លាក់ស​ជា​រឿង​ធម្មតា? ពិត​ណាស់ គ្នា​យើង​​ភាគ​​ច្រើន​ប្រឈម​នឹង​ការ​ធ្លាក់ស​ជា​ច្រើន​ប្រភេទ​អំឡុង​ពេល​នៃ​វដ្ដ​រដូវ​របស់​ខ្លួន ហើយ​ស្រី​ៗ​យើង​ខ្លះ​ធ្លាក់​សមានសភាព​ថ្លា ខាប់ រាវ មនិង គ្មាន​ក្លិន ​ជា​រៀង​រាល់​ថ្ងៃ​ក៏​មាន។ លើស​ពី​នេះ ពណ៌​នៃការ​ធ្លាក់​ស​​ទាំង​នេះ អាច​មាន​ភាព​ខុស​គ្នា​ អាច​ប្ដូរពី​ពណ៌​ស​ទៅ​ពណ៌​ត្នោត។ ជាក់ស្ដែង ការ​ប្រែប្រួល​ពណ៌ និង​កំហាប់​​នៃ​ការ​ធ្លាក់​ស មាន​ពាក់ព័ន្ធ​នឹង​កត្តា​​អ័រម៉ូន​។ ដរាប​ណា​ការ​ធ្លាក់ស​ទាំង​នេះ មិន​មាន​អម​ជាមួយ​នឹង​បញ្ហា​រមាស់​ ឬ​ក្រហាយ​ នោះ​បាន​ន័យ​ថា​​ ជា​​ការ​ធ្លាក់ស​ធម្មតា​ប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​ធ្លាក់​ស​បណ្ដាល​មក​ពី​អ្វី? មូលហេតុ​ទូទៅ​នៃ​ការ​ធ្លាក់​ស មុន​ពេល​មក​រដូវ រួម​មាន៖ មុខងារ​ប្រព័ន្ធ​បន្ត​ពូជ​មាន​ភាព​​ប្រក្រតី ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត មាន​ផ្ទៃពោះ។ ​​ចុះ​បើ​ធ្លាក់​​ស​ខាប់ និង​មាន​ក្លិន​? ​​ចំពោះ​​ការ​ធ្លាក់សដែល​មាន​ក្លិន​មិន​ល្អ អាច​បង្ហាញ​ពី​ការ​បង្ក​រោគ ឬ​បញ្ហា​សុខភាព​​មួយ​ចំនួន​ដែល​ចាំបាច់​ត្រូវ​​ធ្វើ​​ការ​ព្យាបាល​​។ រោគសញ្ញា​នៃ​បាក់តេរី​ក្នុង​ទ្វារ​មាស រួម​មាន​ការ​ធ្លាក់​សមាន​ក្លិន​មិន​ល្អ ឬ​ក្រហាយ​នៅ​ពេល​នោម។ រលាក​ទ្វារ​មាស​ដោយ​សារ​មេរោគ​ផ្សិត អាច​បណ្ដាល​ឲ្យ​ធ្លាក់​ស​​មាន​សភាព​ខាប់​ និង​គ្មាន​ក្លិន។ មួយ​វិញ​ទៀត ការ​ធ្លាក់​ស​ដែល​មាន​ក្លិន​មិន​ល្អ​ក៏​អាច​​បណ្ដាល​មក​ពី​ជំងឺ​កាមរោគ​ផង​ដែរ។​​ គន្លឹះ​បង្ការ​បញ្ហា​ធ្លាក់ស​មិន​ប្រក្រតី ងូត​ទឹក​ជា​ទៀងទាត់ ជា​ពិសេស​ក្រោយ​ធ្វើ​លំហាត់​ប្រាណ ជៀសវាង​ប្រើ​ជែល ឬ​សាប៊ូ​ដែល​មាន​ក្លិន​នៅ​ទ្វារមាស​ ឬ​ប្រើ​ស្រ្ពៃយ៍​​កម្ចាត់​ក្លិន​ទ្វារ​មាស […]


ទ្វារមាស

ដឹងអត់? រួមភេទដោយប្រើមាត់អាចនាំឲ្យរមាស់ទ្វារមាស? បង្ការបែបណា?

​បញ្ហា​រមាស់​ទ្វារ​មាស កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ជា​ច្រើន ដែល​អាច​បណ្ដាល​មក​ពី​ការ​រមាស់​ស្បែក​ ការ​ឆ្លង​មេរោគ​ផ្សិត​ ការ​ប្រើប្រាស់​ផលិត​ផល​មាន​ជាតិ​គីមី​​ ឬ​ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ជាដើម។ ​ពិត​ណាស់​ ការ​រួម​ភេទ​ដោយ​ការ​ស៊ក​បញ្ចូល​ ​​អាច​​នាំ​ឲ្យ​មាន​ការ​រលាក​ស្បែក​ ប្រសិនបើ​ខ្វះ​ទឹក​រម្អិល​នៅ​ពេល​កកិត ប៉ុន្តែ​គ្នា​យើង​ដឹង​អត់​ថា ​ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ ឬ​ម្រាម​ដៃ​​ក៏​​អាច​នាំ​ឲ្យ​មាន​ការ​កកិត​ដូច​គ្នា ដែល​កត្តា​នេះ​អាច​បង្ក​ឲ្យ​រមាស់​ទ្វារ​មាស និង​ឡើង​ក្រហម​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ក្នុង​ករណី​​រមាស់​ទ្វារ​មាស​ញឹកញាប់ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! មូលហេតុ​នៃ​ការ​រមាស់​ទ្វារ​មាស​ ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់ ១. អាលែកហ្ស៊ី​ជាមួយ​នឹង​ស្រោម​អនាម័យ​ ឬ​ទឹក​រម្អិល ការ​ប្រើ​ស្រោម​អនាម័យ​ ឬ​ទឹក​រម្អិល​អំឡុង​ពេល​រួម​ភេទ អាច​នាំ​ឲ្យ​មាន​បញ្ហា​អាលែកហ្ស៊ី​បាន ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​ផលិតផល​ដែល​ត្រឹមត្រូវ​ចំពោះ​ស្បែក​ត្រង់​​បរិវេណ​នោះ មាន​សារៈសំខាន់​ណាស់។ ២. ខ្វះ​អនាម័យ​ ទន្ទឹម​នឹង​នេះ​ដែរ ដៃគូ​អាច​ចម្លង​បាក់តេរី​​ពី​មាត់ អញ្ចាញ​ធ្មេញ និង​អណ្ដាត​ទៅ​កាន់​ទ្វារ​មាស​ដោយ​មិន​ដឹង​ខ្លួន ប្រសិនបើ​ដៃគូ​យើង​​មាន​មេរោគ​ក្នុង​ក្រពះ ឬ​មិន​បាន​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ។ គន្លឹះ​បញ្ចៀស​ការ​រមាស់​ទ្វារ​មាស ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់​រួច ១. ​លាង​សម្អាត​ឲ្យ​បាន​ត្រឹមត្រូវ ​​​​ដូច​ទៅ​នឹង​ការ​រួម​ភេទ​​ដោយ​ការ​ស៊ក​បញ្ចូលលិង្គ​​ដែរ យើង​ចាំបាច់​ត្រូវ​លាង​សម្អាតទ្វារមាស​ឲ្យ​ត្រឹមត្រូវ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ក្រោយ​រួម​ភេទ​ដោយ​ប្រើ​មាត់​រួច​ និង​ជៀសវាង​ប្រើ​ទឹក​អនាម័យ​ដែល​មាន​ជាតិ​កាត់។ [embed-health-tool-bmr] ២. ផ្ដល់​សំណើម​ ​មួយ​វិញ​ទៀត ភាព​ស្ងួត​ក៏​អាច​នាំ​ឲ្យ​ស្រី​ៗ​រមាស់​ទ្វារ​មាស។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ផ្ដល់​សំណើម​ដល់​បរិវេណ​ទ្វារ​មាស​​ឲ្យ​បាន​ទៀងទាត់ ដោយ​ជៀសវាង​ប្រើប្រាស់​ផលិតផល​ដែល​មាន​​ក្លិន​ ក៏​ដូច​ជា​ប្រើ​ផលិតផល​ធម្មជាតិ​ជំនួស​វិញ ​ដូចជា​ប្រេង​ដូង​ជា​ដើម។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ […]


ទ្វារមាស

ឧស្សាហ៍ឆ្លងមេរោគទ្វារមាសពេលមករដូវ? ដោះស្រាយតាមវិធីទាំងនេះ

​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ធ្លាប់​ឆ្លង​មេរោគ​ផ្សិត​ដែរ​អត់? ពិត​ណាស់​ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​ដោយ​សារ​​កង្វះ​អនាម័យ​នៅ​ពេល​មក​រដូវ គួបផ្សំ​នឹង​មូលហេតុ​ដទៃ​ទៀត។ ​មូលហេតុ​​នៃ​ការ​បង្ក​រោគ​នៅ​មុន​ពេល​ ឬ​អំឡុង​ពេល​មក​រដូវ ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារ​មាស​ កើត​ឡើង​ដោយ​សារ​តែ​ការ​លូតលាស់​ខ្លាំង​​នៃ​ផ្សិត ​Candida ​​ ពីព្រោះ​តែ​​យើង​ប្រែប្រួល​អ័រម៉ូន​ខ្លាំង​នៅ​ក្នុង​រាងកាយ។ កម្រិត​អ័រម៉ូនEstrogen នឹង​​ឡើង​​ខ្ពស់​មុន​ពេល​មក​រដូវ ហើយ​​ធ្លាក់​ចុះ​ នៅ​ពេល​ដែល​យើង​មក​រដូវ។ ​​នៅ​ពេល​ដែល​កម្រិត​អ័រម៉ូនEstrogen​ខ្ពស់​ជាង​ធម្មតា​​បែប​នេះ​ ​ទើប​ពពួក​ផ្សិត​នៅ​ក្នុង​ទ្វារ​មាស​​អាច​​លូតលាស់​បាន​​យ៉ាង​ឆាប់​រហ័ស។ [embed-health-tool-ovulation] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​មាន​ដូចជា​ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស រលាក​ កន្ទួល​ រមាស់​ ឈឺចាប់ និង​ហើម​នៅ​ក្នុង​ទ្វារ​មាស ព្រម​ទាំង​អាច​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រហាយ​ នៅ​ពេល​នោម​ ឬ​រួម​ភេទ​។ គន្លឹះ​ដោះស្រាយ​ការ​បង្ក​រោគ​អំឡុង​ពេល​មក​រដូវ ញ៉ាំ​ពពួក​Probiotics ដូចជា​ទឹក​ដោះ​គោ​ជូរ ដើម្បី​ជួយ​បង្កើន​បាក់តេរី​ល្អ​នៅ​ក្នុង​រាងកាយ ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​ជា​រៀងរាល់​ថ្ងៃ និង​មិន​ត្រូវ​ពាក់​ខោ​ទ្រនាប់​សើម​​ឡើយ គួរ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៥​ ទៅ​៦​ម៉ោង​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ ជៀសវាង​អេះ​លើ​កន្ទួល​រមាស់​ និង​ប្រើ​ក្រែម​លាប​Ointment រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដោយ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ ៧ ទៅ​៨​កែវ​ជា​រៀង​រាល់​ថ្ងៃ ជៀសវាង​ប្រើ​សាប៊ូ​ដែល​មាន​ក្លិន​នៅ​បរិវេណទ្វារ​មាស​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក ងូត​ទឹក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ ផ្ដល់​សំណើម​​ដល់​បរិវេណ​ទ្វារ​មាស​ ដោយ​លាប​ប្រេង​ដូង ឬ​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ក្លិន​ផ្សេង​ទៀត ជៀសវាង​ញ៉ាំ​អាហារ​ហឹរ​ ឬ​មាន​ជាតិ​ស្ករ​ច្រើន រក្សា​ទ្វារ​មាស​ឲ្យ​ស្ងួត និង​ស្អាត​ល្អ។​​​ អត្ថបទគួរអាន៖ […]


ទ្វារមាស

ស្រីៗគួរដឹង! ក្រហាយទ្វារមាស អាចបណ្តាលមកពីមូលហេតុទាំងនេះ

ជាទូទៅ ​ស្រី​ៗ​យើង​មួយ​ចំនួន​​ធ្លាប់​មាន​អារម្មណ៍​ក្រហាយ​ត្រង់​បរិវេណ​ទ្វារ​មាស ដែល​នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​ផ្សេង​ៗ​ ដែល​រួម​មាន​ការ​រលាក​ ឬ​ជំងឺ​កាមរោគ​ជា​ដើម​។ ពិត​ណាស់​ មូលហេតុ​បង្ក​នីមួយ​ៗ​សុទ្ធ​តែ​មាន​រោគសញ្ញា​ និង​របៀប​នៃ​ការ​ព្យាបាល​ខុស​​ៗ​គ្នា។ មូលហេតុ​​បង្ក​ទាំង​៤​  ​នាំ​ឲ្យ​ក្រហាយ​ទ្វារ​មាស​ ១. ការ​រលាក​ វត្ថុ​ជាក់លាក់​​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ស្បែក​ទ្វារ​មាស​រលាក ក្នុង​នោះ​រួម​មាន​ សាប៊ូ ក្រណាត់​ និង​ទឹក​អប់​។ ស្រី​ៗ​យើង​អាច​សង្កេត​មើល​រោគសញ្ញា​​នៃ​ការ​រលាក​មួយ​ចំនួន​ខាង​ក្រោម​៖ រមាស់​ធ្ងន់ធ្ងរ​ មាន​អារម្មណ៍​ផ្សា ឈឺចាប់​។ ដើម្បី​ព្យាបាល​ការ​រលាក​ យើង​ចាំបាច់​ជៀសវាង​ប្រើប្រាស់​វត្ថុ​ដែល​បង្ក​ការ​រលាក​ និង​មិន​ត្រូវ​អេះ​បរិវេណ​នោះ​ ដើម្បី​ឲ្យ​ស្បែក​​ជា​សះស្បើយ​។ ប៉ុន្តែ​ នៅ​ពេល​ខ្លះ​ បញ្ហា​នេះ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ផង​ដែរ។ ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ២. បាក់តេរី​ក្នុង​ទ្វារ​មាស​ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មាន​បាក់តេរី​ច្រើន​ប្រភេទ​នៅ​ក្នុង​ទ្វារ​មាស​ ដែល​ប៉ះពាល់​ដល់​តុល្យភាព​ធម្មតា​នៃ​បរិវេណ​នោះ។ រោគសញ្ញា​មួយ​នៃ​​បាក់តេរី​ក្នុង​ទ្វារ​មាស គឺ​មាន​​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​ទ្វារ​មាស​ និង​ក្រហាយ​នៅ​ពេល​នោម​។ រោគសញ្ញា​រួម​មាន​៖ ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ដែល​មាន​ពណ៌​ស ឬ​ប្រផេះ ​ឈឺចាប់​ រមាស់​ មាន​ក្លិន​ឆ្អាប​ ជា​ពិសេស​ក្រោយ​ពេល​រួម​ភេទ​ ចំពោះ​ស្រី​ៗ​ដែល​មាន​បញ្ហា​​បាក់តេរី​ក្នុង​ទ្វារ​មាស​ គួរ​តែ​ពិនិត្យ​ និង​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ ពីព្រោះ​​ស្ថានភាព​សុខភាព​មួយ​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​បាន​។ [embed-health-tool-ovulation] ​​៣. ការ​ឆ្លង​មេរោគ​ផ្សិត ទន្ទឹម​នឹង​នេះ​ដែរ​​ ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាស​ ដែល​បង្ក​ឡើង​ដោយ​ពពួក​ផ្សិត​ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រហាយ​។ រោគសញ្ញា​ពាក់ព័ន្ធ​រួម​មាន​៖ រមាស់​ ឈឺ​ ឈឺចាប់​​អំឡុង​ពេល​រួម​ភេទ​ នោម​ឈឺ​ […]


ទ្វារមាស

ធ្លាក់ទឹករម្អិលទ្វារមាសច្រើនបណ្តាលមកពីអ្វី? គួរ​ឲ្យ​បារម្ភអត់?

ទ្វារ​មាស​ និង​មាត់​ស្បូន​ផ្ទុក​ក្រពេញ​ផលិត​ទឹក​រម្អិល​ទ្វារ​មាស ហើយ​ទឹក​រម្អិល​​ទាំង​នេះ​អាច​មាន​ពណ៌​ស ឬ​ពណ៌​លឿង​នៅ​ពេល​ដែល​ប៉ះពាល់​ទៅ​នឹង​ខ្យល់​។ ​ជា​ទូទៅ ស្រី​ៗ​តែង​ផលិត​ទឹក​រម្អិល​ខុស​ៗ​គ្នា អំឡុង​ពេល​វដ្ដ​រដូវ ដែល​បណ្ដាល​ឲ្យ​ទឹក​រម្អិល​ទ្វារ​មាស​មាន​កម្រិត​ខ្ពស់​។ កត្តា​ដទៃ​ទៀត ដែល​បង្កើន​បរិមាណ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ រួម​មាន​៖ មាន​ផ្ទៃពោះ​ ចំណង់​ផ្លូវ​ភេទ ការ​បញ្ចេញ​ពង​អូវុល​ក្នុង​​វដ្ដរដូវ សញ្ញា​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ​ទឹក​រម្អិល​ទ្វារ​មាស​ អាច​មាន​ពណ៌​ខុស​ៗ​គ្នា ក្នុង​ករណី​ដែល​យើង​​មាន​​​បញ្ហា​​សុខភាព​។ ការ​​បញ្ចេញ​ទឹក​រម្អិល​​ទ្វារ​មាស​ដែល​បណ្ដាល​មក​ពី​បញ្ហា​​សុខភាព​ ​អាច​មាន​សណ្ឋាន​ដូច​ខាង​ក្រោម​៖ ​ខាប់​ ល្អក់ មាន​​ឈាម​   ទឹក​រម្អិល​ទ្វារ​មាស​ អាច​មាន​ពណ៌​លឿង ប្រផេះ ឬ​បៃតង។ រោគសញ្ញា​ផ្សេង​ទៀត​ ដែល​អម​ជាមួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ រួម​មាន​៖ រមាស់​ទ្វារ​មាស​ ស្ងួត​ទ្វារ​មាស ក្រហាយ​ ឈឺចាប់​នៅ​ពេល​រួម​ភេទ​ គ្រុន​ក្ដៅ​ ​ឈឺ​ពោះ​ ចង់គណនា BMR សូមចុចទីនេះ ! ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ​​មូលហេតុ​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ​ជាក់​ស្ដែង​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ផលិត​ទឹក​រម្អិល​ទ្វារ​មាស​កាន់​តែ​ច្រើន​។ ការ​រំខាន​pH​ក្នុង​ទ្វារ​មាស​ក៏​អាច​បង្ក​ជា​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ទ្វារ​មាស​ផង​ដែរ​។ កត្តា​ផ្សេង​ទៀត មាន​ដូចជា​៖ ការ​ប្រើ​ថ្នាំ​ផ្សះ ស្រ្តេស​ ប្រើ​ថ្នាំ​ពន្យារ​កំណើត​ ជំងឺ​ទឹក​នោម​ផ្អែម​ មាន​ផ្ទៃពោះ​ មួយ​វិញ​ទៀត​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​ជ្រុល​ ក៏​អាច​បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ផ្សេង​ៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្សិត ឬបាក់តេរី​ទ្វារ​មាសដែរ។


ទ្វារមាស

មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស

ជំងឺរលាកទ្វារមាសបង្កឡើងដោយការឆ្លងមេរោគ ឬការបង្ករោគនៅក្នុង​ទ្វារមាសដែលធ្វើឱ្យ​យើង​មាន​ការឈឺចាប់នៅត្រង់​ទ្វារមាស។ តើស្រ្តីស្ថិតក្នុងវ័យណាងាយប្រឈមនឹងការរលាកទ្វារមាសជាងគេ? ហើយកត្តាអ្វីខ្លះបង្កើនហានិភ័យរលាកទ្វារមាស? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី ប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានឱ្យ​ដឹងថា ជំងឺរលាកទ្វារមាស​កើតញឹកញាប់​បើលើស្រីៗវ័យជំទង់ដែលចាប់ផ្តើម​មានរដូវ តែក៏អាច​កើតលើស្រ្តីស្ថិតក្នុងវ័យបន្តពូជផ្សេង​ទៀត​ដែរ ហើយស្រ្តីក្រោយវ័យអស់រដូវក៏កើត​ដែរ​តែថា​មាន​ភាគ​រយតិច។ ១. កត្តាហានិភ័យការលាកទ្វារមាស បំរែបំរួលអ័រម៉ូន មានដៃគូរួមភេទច្រើន រួមភេទញឹកញាប់ពេក ប្រើផលិតលាងសម្អាតទ្វារមាសដែលធ្វើឱ្យបាត់បង់បាក់តេរីក្នុងទ្វារមាស ប្រើប្រាស់មធ្យោបាយពន្យារកំណើតមួយចំនួន ឆ្លងជំងឺកាមរោគ​ ២. ស្រ្តីដែលរលាកទ្វារមាសអាចមានរោគសញ្ញាដូចជា៖ ក្រហល់ក្រហាល ក្រហម និងឈឺចាប់នៅទ្វារមាស ធ្លាក់សច្រើន រាវ ខាប់ ឬមានក្លិនឆ្អាប (ទៅតាមប្រភេទមេរោគដែលបង្កឱ្យទ្វារមាសរលាក) សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. មូលហេតុបង្កឱ្យស្រ្តីរលាកទ្វារមាស ការបំរែបំរួលអ័រម៉ូន៖ ធ្វើឱ្យ pH ក្នុងទ្វារមាសមានការផ្តាស់ប្តូរខុសធម្មតា ហើយបង្កទៅជា​ការ​រលាក​ទ្វារមាស តែមិនធ្ងន់ធ្ងរទេ អាចព្យាបាលដោយញុំាថ្នាំអ័រម៉ូន ការបង្ករោគ៖ មានដូចជាពពួកបាកតេរី (ធ្លាក់សរាវៗ និងមានក្លិនឆ្អាប) ពពួក Candida albicans […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ