ទ្វារមាស

ទ្វារមាស - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាពទ្វារមាស​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

ទ្វារមាស

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

ស្វែងរក ទ្វារមាស

ទ្វារមាស

​រលាក​ ឬមានបាក់តេរី​ក្នុង​ទ្វារ​មាស ស្រី​ៗអាច​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង

ជួនកាល​ ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​ស្រី​ៗ​យើង​តែងតែ​មើល​រំលង​។ ពិត​ណាស់ ទឹក​រម្អិល​ជា​សារធាតុ​រាវ​ដែល​ហូរ​ចេញ​ពី​ទ្វារ​មាស និង​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ក្រពេញ​នៅ​ជញ្ជាំង​ទ្វារ​មាស និង​មាត់​ស្បូន ដើម្បី​រក្សា​ទ្វារ​មាស និង​បំពង់​បន្ត​ពូជ​ឲ្យ​ស្អាត​ និង​មាន​សុខភាព​ល្អ​។ អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​ ជា​ទូទៅ ទ្វារ​មាស​ដែល​មាន​សុខភាព​ល្អ​អាច​មាន​សភាព​ដូច​ទឹក​ ឬ​ស្អិត ហើយ​​មាន​ពណ៌​ថ្លា ទៅ​ស​ ព្រម​ទាំង​មាន​ក្លិន​តិច​តួច​។ ប៉ុន្តែ ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​​មិន​មែន​ជា​​រឿង​​ធម្មតា​នោះ​ទេ ហើយ​ក៏​ចាំបាច់​ធ្វើការ​ព្យាបាល​ផង​ដែរ​ ពីព្រោះ​ទឹក​រម្អិល​ពណ៌​នេះ បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ ជា​ពិសេស​​ នៅ​ពេល​ដែល​វា​មាន​ក្លិន​ស្អុយ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​ពី​ទ្វារ​មាស ​ អាចបណ្ដាល​មក​ពី​៖​ ​​​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស (​ប្រភេទ​ជំងឺ​កាមរោគ​) ជំងឺ​រលាក​អាង​ត្រគាក (PID) វត្ថុ​ផ្សេង​ៗ​នៅ​ក្នុង​ទ្វារ​មាស​ ដូចជា​សំឡី​អនាម័យ​ប្រភេទ​ស៊ក​ចូល​ទ្វារ​មាស (Tampon) ជំងឺ​រលាក​ទ្វារ​មាស បាក់តេរី​ក្នុង​ទ្វារ​មាស​។ ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ឬ​អត់​? ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ គឺ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ ដែល​ម៉ាក់​ៗ​ចាំបាច់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​។ ទឹក​រម្អិល​ពណ៌​នេះ​ ​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន ដូច​បាន​រៀបរាប់​ខាង​លើ​ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​។ [embed-health-tool-ovulation] គន្លឹះ​បំបាត់​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​ ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ រក្សា​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ស្អាត​ល្អ​ ជៀសវាង​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​គីមី​ណា​មួយ​នៅ​ត្រង់​បរិវេណ​នោះ​ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស។​ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


ទ្វារមាស

តំបន់​ពិសេស​ស្រី​ៗ​មាន​ពណ៌​​ខ្មៅ​បណ្ដាល​មក​ពី​អ្វី​? ដោះស្រាយបែបណា?

សម្បុរ​ស្បែក​មិន​ស៊ី​គ្នា​កើត​ឡើង​នៅ​បរិវេណ​ផ្សេង​ៗ​នៃ​រាងកាយ​ ដែល​បញ្ហា​​ខ្លះ​បណ្ដាល​មក​ពី​ការ​កើត​មុន និង​ការ​បន្សល់​ស្លាកស្នាម​ជា​ដើម​។ យ៉ាង​ណា​មិញ បញ្ហាបរិវេណ​ប្រដាប់​ភេទ​ខ្មៅ​ ជា​ប្រភេទ​នៃ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា ដែល​​កើត​ឡើង​ជា​ញឹកញយ​ចំពោះ​ស្រី​ៗ​យើង​។ ​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ អ្វី​ទៅ​​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​មាន​ពណ៌​ខ្មៅ? មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្បែក​នៅ​តំបន់​ពិសេស​មាន​ពណ៌​មិន​ស៊ី​គ្នា​៖ កង្វះ​អនាម័យ​នាំ​ឲ្យ​កើត​មាន​ផ្សិត និង​បូស​ បែកញើស​ច្រើន​ជ្រុល​ ប្រើប្រាស់​ផលិតផល​មិន​ស័ក្ដិសម​នឹង​ស្បែក​ត្រង់​តំបន់​ទ្វារ​មាស ការ​កម្ចាត់​រោម​ (បក​រោម​​ ឬ​ប្រើ​ក្រែម​ជម្រុះ​រោម​)។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​បញ្ហា​តំបន់​ពិសេស​​​ពណ៌​ខ្មៅ​អាច​បាត់​ទៅ​វិញ​ទេ​? ស្បែក​នៅ​បរិវេណ​នោះ​ងាយ​នឹង​ប្រតិកម្ម​ ហើយ​ក៏​ប្រឈម​នឹង​ការ​កកិត​ដូច​គ្នា។ ស្នាម​ខ្មៅ​ក្បែរ​ទ្វារ​មាស​ អាច​បណ្ដាល​មក​ពី​ការ​កកិត ដោយ​សារ​តែ​ការ​ប្រើ​សំឡី​អនាម័យ​ សំលៀកបំពាក់​ និង​ភាព​សើម​នៅ​ពេល​ប្រើប្រាស់​បន្ទប់​ទឹកជាដើម។ កត្តា​ទាំង​នេះ​ប៉ះពាល់​ដល់​​បាក់តេរី​ល្អ​នៃ​ស្បែក​នៅ​បរិវេណ​នោះ ហើយ​ពណ៌​មិន​ស៊ី​គ្នា​នៃ​ស្បែក​នេះ អាច​នឹង​នៅតែ​មាន​ជា​រៀង​រហូត​។ ​តំបន់​ពិសេស​ឡើង​ខ្មៅ​អាច​បង្ការ​បាន​អត់​? ស្រី​ៗ​យើង​អាច​អនុវត្ត​វិធានការ​មួយ​ចំនួន​ ដើម្បី​បញ្ចៀស​បញ្ហា​ទ្វារ​មាស​ខ្មៅ​​តាំង​ពី​ពេល​ដំបូង​។ ជា​ពិសេស​ គឺ​រក្សា​អនាម័យ​នៅ​បរិវេណ​ទ្វារ​មាស​ឲ្យ​បាន​​ខ្ជាប់ខ្ជួន។ ចូរ​ជ្រើសរើស​ប្រភេទ​ទឹក​អនាម័យ​ដែល​អាច​ជួយ​ឲ្យ​កម្រិតpH​មាន​តុល្យភាព​។ លើស​ពី​នេះ យើង​គប្បី​​ថែទាំ​រោម​នៅ​បរិវេណ​ប្រដាប់​ភេទ ដោយ​ការ​កាត់​តម្រឹម​ កោរ​ ឬ​ការ​ប្រើ​ឡាស៊ែរ ដើម្បី​គ្រប់គ្រង​ការ​ដុះ​រោម​ច្រើន​ជ្រុល​ជា​ជាង​ការ​ប្រើ​ក្រែម​ជម្រុះ​រោម​ ឬ​ការ​បក​រោម​នៅ​លើ​ស្បែក​។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស ​យើង​អាច​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ​ត្រង់​តំបន់​ពិសេស​ដោយ​វិធី​ណា​ ទើប​មាន​សុវត្ថិភាព​? ប្រសិនបើ​ស្បែក​នៅ​ជុំវិញ​ទ្វារ​មាស​មាន​សភាព​ខ្មៅ […]


ទ្វារមាស

ពេលណាខ្លះ ស្រីៗយើងមិនគួរកោររោមប្រដាប់ភេទ?

​ស្រី​ៗ​យើង​មួយ​ចំនួន​និយម​កាត់​តម្រឹម​ ឬ​បក​រោម​ប្រដាប់​ភេទ ខណៈ​ពេល​ដែល​គ្នា​យើង​ខ្លះ​ទៀត​​​​ទម្លាប់​ទុក​រោម​​ទៅ​វិញ​។ យ៉ាង​ណា​មិញ ការ​កម្ចាត់​ ឬកោររោម​នៅ​ប្រដាប់​ភេទ​មិន​មាន​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ឡើយ នេះ​បើ​យោង​តាម​ប្រសាសន៍​លោក​ស្រី​​វេជ្ជបណ្ឌិតRinky Kapoor អ្នក​ប្រឹក្សា ​និង​ជា​គ្រូពេទ្យ​ជំនាញ​រោគ​សើ​ស្បែក។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ ហានិភ័យ​នៃ​ការ​កោរ​រោម​ប្រដាប់​ភេទ​ ការ​កោរ​រោម​ប្រដាប់​ភេទ អាច​​ធ្វើ​ឲ្យ​បរិវេណ​នោះ​ឡើង​ខ្មៅ និង​រមាស់​ ដោយ​សារ​តែ​រោម​កប់​​ក្នុង​សាច់​។ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​មាន​ហានិភ័យ​ និង​បណ្ដាល​ឲ្យ​ហូរ​ឈាម​ផង​ដែរ ប្រសិន​បើ​យើង​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​។ លើស​ពី​នេះ ការ​កោរ​រោម​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​​រើម​ HPV ​និង​ជំងឺ​កាមរោគ​ផ្សេង​ទៀត​។ ពេល​ណា​​យើង​មិន​គួរ​កោរ​រោម​? ស្រី​​ៗ​យើង​ដឹង​អត់​ថា​ រោម​ប្រដាប់​ភេទ​ដើរ​តួនាទី​ជា​របាំង​ការពារ​ធម្មជាតិ​ពី​ការ​កកិត​ និង​ការ​បង្ក​រោគ​។ ប៉ុន្តែ បើ​យើង​ជ្រើសរើស​យក​​ការ​កោរ​រោម​ គប្បី​ជៀសវាង​​កោរ​រោម​នៅ​ពេល​​ទាំង​​នេះ​។ ១. ការ​បង្ក​រោគ មិន​ថា​យើង​​ឆ្លង​មេរោគ​ផ្សិត ​រលាក​ទ្វារមាស​ដោយ​សារ​បាក់តេរី ​ឬ​ការ​បង្ក​រោគ​ផ្សេង​ៗ​នោះ​ទេ យើង​មិន​គួរ​កោរ​រោម​នៅ​បរិវេណ​តំបន់​ពិសេស​ឡើយ​។ ជាក់​ស្ដែង ការ​កោរ​​រោម​អាច​ធ្វើ​ឲ្យ​​មេរោគ​រីក​​រាលដាល​បាន​។ ២. ជៀសវាង​កោរ​រោម​មុន​ពេល​រួម​ភេទ​ ប្រសិនបើ​គ្នា​យើង​​មាន​​បំណង​រួម​ភេទ​ជាមួយ​ដៃគូ គប្បី​ជៀសវាង​កោរ​រោម​ប្រដាប់​ភេទ​ដែល​ជា​របាំង​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​។ ការ​កកិត​ក្រោយ​ពេល​កោរ​រោម​ អាច​ធ្វើ​ឲ្យ​ស្បែក​រលាក​ និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​រោម​កប់​ក្នុង​សាច់​ថែម​ទៀត​ផង​។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ងាយ​ឆ្លង​ជំងឺ​កាម​រោគ​​ដូច​គ្នា​។ ៣. មក​រដូវ​ ស្បែក​ដែល​ទើប​កោរ​រោម​រួច ងាយ​ប្រឈម​នឹង​ការ​រលាក​​ ហើយ​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ក៏​អាច​​នាំ​​ឲ្យ​មាន​ការ​កកិត​ដែរ​។ ដូច្នេះ​ហើយ​ ស្បែក​នៅ​បរិវេណ​នោះ​អាច​ឡើង​កន្ទួល​ ដុំ​ពក និង​ការ​ឈឺ​ចាប់​ជា​ដើម​។ ហេតុ​នេះ​ហើយ​ យើង​គួរ​រង់ចាំ​ដល់​អស់​រដូវ​ជា​មុន​សិន​។ ៤. ស្បែក​របក​ ប្រសិនបើ​ស្រី​ៗ​យើង​ប្រឈម​នឹង​បញ្ហា​របក​ស្បែក​ គួរ​បញ្ឈប់​ការ​កោរ​ និង​បក​រោម​នៅ​បរិវេណ​តំបន់​ពិសេស​ ដោយ​អាច​ងាក​មក​កាត់​តម្រឹម​ជំនួស​វិញ។ ជាង​នេះ​ទៅ​ទៀត […]


ទ្វារមាស

ស្រីៗកើត​បូស​​​នៅ​ទ្វារ​មាស​បណ្ដាល​មក​ពី​កត្តាអ្វីខ្លះ? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បូស​ជា​ប្រភេទ​នៃ​ការ​បង្ក​រោគ​ ដែល​កើត​ឡើង​នៅ​ក្នុង​​គល់​រោម​។ ជា​ទូទៅ​ បូស​ចាប់ផ្ដើម​កើត​ចេញ​ជា​ដុំ​ពក​ក្រហម​តូច​ ប៉ុន្តែ​នៅ​ពេល​ដែល​រាងកាយ​រក​ឃើញ​ការ​បង្ក​រោគ​តូច​នោះ វា​នឹង​បញ្ជូន​កោសិកា​ឈាម​ស​ទៅ​វាយ​ប្រហារ​ ទើប​ដុំ​ពក​អាច​ចាប់ផ្ដើម​វិវត្ត​ទៅ​ជា​អាប់សែ​ធំ​មួយ​ដែល​មាន​ខ្ទុះ​។ ការ​បង្ក​រោគ​​ អាច​មាន​ការ​ឈឺ​ចាប់​ ជា​ពិសេស​នៅ​ពេល​ដែល​ដុំ​ពក​កើត​​នៅ​បរិវេណ​ប្រដាប់​បន្ត​ពូជ​។ រោគសញ្ញា​សំខាន់​ៗ​នៃ​បូស​ ចំពោះ​បូស​ដែល​កើត​នៅ​​បរិវេណ​ប្រដាប់​ភេទ​ ច្រើន​តែ​មាន​ការ​យល់​ច្រឡំ​ថា ជា​ការ​រលាក​ដោយ​​ការ​កោរ​រោម​ជា​ដើម​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​អាច​តាមដាន​រោគសញ្ញា​មួយ​ចំនួន​​នៃ​ការ​កើត​បូស​នៅ​តំបន់​ពិសេស​ ដូច​ខាង​ក្រោម​៖ ស្នាម​ក្រហម​ ឈឺ​ចាប់​ ហើម​ មាន​អារម្មណ៍​ក្ដៅ​ឧណ្ហ​ៗ​នៅ​ពេល​ប៉ះ មាន​ក្បាល​លឿង​ ឬ​ស​ មាន​ខ្ទុះ គ្រុន​ក្ដៅ​ ហើមកូន​កណ្ដុរ​​​​ ​​ជាក់​ស្ដែង​ មិន​មាន​ការ​​កំណត់​ថា​បូស​ត្រូវការ​រយៈពេល​យូរ​ប៉ុនណា​ក្នុង​ការ​វិវត្ត​នៅ​តំបន់​ពិសេស​នោះ​ទេ។​ សម្រាប់​អ្នក​ខ្លះ បូស​អាច​លេច​ចេញ​ជា​បូស​តូច​មួយ​នៅ​លើ​​ទ្វារ​មាស​ ឬ​កន្លែង​មាន​ផ្នត់​​ស្បែក​នៃ​ក្រលៀន​ ​ហើយ​វា​នឹង​បាត់​ទៅ​វិញ​ ដោយ​មិន​ចាំបាច់​ព្យាបាល​នោះ​ទេ។ ឯ​អ្នក​ខ្លះ​ទៀត​ អាច​កើត​បូស​នៅ​លើ​ទ្វារ​មាស​ដែល​វិវត្ត​ទៅ​ជា​ធំ​ទៅ​ៗ និង​មាន​ខ្ទុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​​គន្លឹះ​កម្ចាត់​បញ្ហា​កើត​បូស​ យើង​អាច​កម្ចាត់​បូស​​ដោយ​ខ្លួន​ឯង​បាន​ អាស្រ័យ​លើ​​ទីតាំង​។ ក្នុង​ករណី​ដែល​កើត​បូស​នៅ​លើ​ទ្វារ​មាស​ កន្លែង​ផ្នត់​ស្បែក​​នៃ​ក្រលៀន​ ឬ​គូទ យើង​អាច​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​កន្លែង​ដែល​ឆ្លង​មេរោគ ដើម្បី​​​​ឲ្យ​មេរោគ​​​​រំកិល​ទៅ​ផ្ទៃ​ខាង​លើ​នៃ​ជាលិកា​ ធ្វើ​ឲ្យ​ស្បែក​ទន់​ បំបាត់​ការ​ឈឺ​ចាប់​ ​ព្រម​ទាំង​​ជួយ​ឲ្យ​បូស​ឆាប់​ធ្លាយ​។ យើង​អាច​ស្អំ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​នៅ​ពេល​ដែល​បូស​មាន​មុខ ចូរ​លាង​សម្អាត​បរិវេណ​នោះ ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ បន្ថែម​ពី​នេះ ចូរ​បិទ​បង់​រុំ​របួស​រលុង​ៗ ជា​រៀង​រាល់​ពេល​ដែល​យើង​សម្អាត​បរិវេណ​កើត​បូស​ ដើម្បី​​ការពារ​ខ្ទុះ​ធ្លោយ​ ក៏​ដូចជា​​ជៀសវាង​ប្រឡាក់​សំលៀក​បំពាក់​។ […]


ទ្វារមាស

បញ្ចៀសបញ្ហា​ស្រុត​ស្បូន​ក្រោយ​សម្រាល គ្នាយើងអនុវត្តតាម​វិធីសាស្ត្រ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កត្តា​អាយុ​ និង​ការ​សម្រាល​កូន​តាម​​ទ្វារ​មាស អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ និង​សរសៃ​ចំណងនៅ​ជុំវិញ​ស្បូន​ចុះ​ខ្សោយ​ និង​បង្ក​ជា​បញ្ហា​ស្រុត​ស្បូន​។ ជា​ធម្មតា បញ្ហា​សុខភាព​មួយ​នេះ​ផ្សារ​ភ្ជាប់​នឹង​ការទាញ​ចុះ​នៃ​ប្លោក​នោម​ និង​ទ្វារ​លាមក។ ​តំបន់​សំខាន់​ៗ​ចំនួន​៣​នៃ​ការ​ស្រុត​ស្បូន​​មាន៖ ជញ្ជាំង​ទ្វារ​មាស​ខាង​មុខ​ ជញ្ជាំង​ទ្វារ​មាស​ខាងក្រោយ​ ផ្នែក​ខាង​លើ​នៃ​ទ្វារ​មាស​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ស្រុត​ស្បូន​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​អ្វី​ខ្លះ​? ការ​ស្រុត​ស្បូន​អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ជា​ច្រើន​ ដែល​រួម​មាន​៖ បាត​អាង​ត្រគាក​ខ្សោយ​ពី​កំណើត​ ខូច​ខាត​ជាលិកា​ចំណង​ ​ខូច​ទ្រង់ទ្រាយ​រាងកាយ ពិបាក​​ និង​ឈឺចាប់​ក្នុង​ការ​សម្រាល​កូន ការ​សម្រាល​កូន​តាម​ទ្វារ​មាស​ច្រើនដង​ និង​ញឹកញាប់ ការ​សម្រាល​កូន​​ដោយ​ប្រើ​​ឧបករណ៍​ជំនួយ ជំងឺ​រ៉ាំរ៉ៃ​ ការ​ទល់​លាមក​ ការ​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ ដុំ​សាច់​ក្នុង​ពោះ​ ធាត់​ជ្រុល​ ការ​ជក់​បារី​ ការ​លើក​របស់​របរ​ធ្ងន់​ៗ​ ការ​អស់​រដូវ​ ការ​ប្រើប្រាស់​ថ្នាំប្រឆាំងការលាក។ រោគសញ្ញា​នៃ​ការ​ស្រុត​ស្បូន​ ពិត​ណាស់​ ការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​រោគ​ស្ត្រី​អាច​ធ្វើ​រោគវិនិច្ឆ័យ​​បាន​ច្បាស់លាស់​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​ក៏​អាច​សង្កេត​មើល​រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ដូចជា​ ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ មាន​អារម្មណ៍​ថា​ធ្លាក់​ៗ ឬ​ទាញ​ៗ​នៅ​តំបន់​អាង​ត្រគាក​ ឬ​​មាន​អ្វី​ចេញ​ពី​ទ្វារ​មាស​ ឬ​​ដុំ​ចេញ​ពី​ប្លោក​នោម​ នោម​ញឹកញាប់​ ឈឺ​ចាប់​នៅ​ពេល​នោម​ ទល់​លាមក​ ការ​ធ្លាក់​ស​ និង​​ធ្លាក់​ឈាម​ច្រើន​ជ្រុល​។ [embed-health-tool-ovulation] បង្ការ​បញ្ហា​ស្រុត​ស្បូន​ ដោយ​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​ សម្រក​ទម្ងន់​ បញ្ចៀស​ការ​ទល់​លាមក​ ជៀសវាង​លើក​វត្ថុ​ធ្ងន់​ៗ​ ហាត់​ប្រាណ​ពង្រឹង​អាង​ត្រគាក​ ពិនិត្យ​សុខភាព​ជា​ទៀងទាត់​ ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​គប្បី​ព្យាបាល​បែប​ពង្រឹង​សមត្ថភាព​រាងកាយដើម្បី​បង្ការ​ការ​ស្រុត​ស្បូន​។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ […]


ទ្វារមាស

គីសលើទ្វារមាសកើតឡើង បណ្តាលមកពីមូលហេតុអ្វីខ្លះ?

គីសលើមាត់ទ្វារមាស គឺជាដុំពកនៅលើ ឬក្រោមស្រទាប់ខាងក្នុងនៃទ្វារមាស និងផ្ទុកទៅដោយ​សារធាតុ​រាវ ខ្យល់ ខ្ទុះ ឬសារធាតុផ្សេងទៀត។ ហេតុអ្វីបានជាស្រ្តីមានគីសលើមាត់ទ្វារមាស? ជាទូទៅគីសនៅមាត់ទ្វារមាសមិនបង្កជារោគសញ្ញាទេ។ ក្នុង​ករណី​ខ្លះ យើងអាចដឹងថា​មានគីស​នៅ​មាត់ទ្វារមាសតាមរយៈការមានដុំ​ទន់ៗ​​នៅ​ក្នុង​ ឬនៅលើជញ្ជាំង​ទ្វារមាស ហើយគីស​អាចមានទំហំ​ប៉ុន​គ្រាប់សណ្តែករហូតដល់ប៉ុនផ្លែក្រូចឃ្វិច។ ស្រ្តីមួយចំនួនដែលមានគីសនៅមាត់ទ្វារមាស​អាច​មាន​ភាព​មិន​ស្រួលនៅពេលដើរ ឬ​​ពេល​រួម​ភេទ។ គីសលើមាត់ទ្វារមាសអាចបណ្តាលមកពីមូលហេតុដូចខាងក្រោម៖ ១. ការរងរបួសអំឡុងពេលសម្រាលកូន ឬការវះកាត់ របួស​ពេល​សម្រាល​កូន ឬ​ការ​វះកាត់ អាចបណ្តាលឱ្យមានគីសលាយខ្ទុះ ដែលមានទំហំតូច និងមានទីតាំងនៅផ្នែកខាងក្រោម​នៃជញ្ជាំង​ទ្វារមាស។ ដោយសារតែគីសមានទំហំតូច យើងអាចមិនចាប់អារម្មណ៍ថាមានគីសប្រភេទនេះ។ [embed-health-tool-ovulation] ២. ការស្ទះក្រពេញបាតូលីន ក្រពេញបាតូលីនជាក្រពេញសងខាងមាត់ទ្វារមាស និង​មាន​តួនាទីក្នុងការបញ្ចេញទឹករម្អិល​។ ការ​ស្ទះ​ក្រពេញ​បាតូលីន បណ្តាលឱ្យមានគីសក្រពេញបាតូលីន។ ជាធម្មតាគីសបាតូលីនមិនបង្កឱ្យមានការឈឺចាប់ទេ ប៉ុន្តែប្រសិនបើគីសប្រភេទនេះឆ្លងមេរោគ គីសនឹងឡើងក្រហម ហើម និងមានខ្ទុះ(អាប់សែ)។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. គីស Gartner នៅសេសសល់បន្ទាប់ពីសម្រាល គីស Gartner មានវត្តមាននៅពេលអំប្រ៊ីយ៉ុងលូតលាស់ ហើយភាគច្រើន​បាត់ទៅវិញ​បន្ទាប់​ពីការ​សម្រាលកូន។ ប្រសិនបើបំពង់ Gartner នៅសេសសល់ នោះ​អាចនឹង​វិវត្តទៅជាគីស Gartner ដែល​មានទីតាំងនៅលើជញ្ជាំងទ្វារមាស។ ៤. កោសិកាស៊ុតបង្កកំណើតនៅសេសសល់បន្ទាប់​ពី​អំប្រ៊ីយ៉ុង​លូតលាស់ ក្នុង​ករណី​មាន​កោសិកា​ស៊ុត​បង្ក​កំណើត​នៅ​សេស​សល់​បន្ទាប់​ពី​អំប្រ៊ីយ៉ុង​លូតលាស់ ក៏​អាចបណ្តាលឱ្យមានគីស Müllerian ដែលមានទីតាំងនៅលើជញ្ជាំងទ្វារមាស ហើយ​ភាគ​ច្រើន​មាន​ខ្ទុះ។ ប្រសិនបើយើងដឹងថាអ្នកមានគីសលើមាត់ទ្វារមាស គួរទៅជួបគ្រូពេទ្យជំនាញខាងរោគស្ត្រី​ដើម្បី​ពិនិត្យឱ្យច្បាស់ថាជា​គីសមិនមែនជាមហារីក ហើយគ្រូពេទ្យអាចធ្វើការព្យាបាល […]


ទ្វារមាស

ស្រីៗចង់ឲ្យក្លិនកន្លែងសម្ងាត់ល្អ សាកល្បងអាហារប៉ុន្មានមុខនេះ

តាម​ធម្មជាតិ ​មនុស្ស​ស្រី​យើង​ស្រលាញ់​ខ្លួន​ខ្លាំង​ណាស់ តែង​តែ​ព្យាយាម​ថែ​ទាំ​ខ្លួន​គ្រប់​ផ្នែក​លើ​រាងកាយ​ឲ្យ​ស្អាត​ឥត​ខ្ចោះ ដើរ​ទៅ​ណា​មក​ណា​មាន​ក្លិន​ទាក់ទាញ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។ ប៉ុន្តែ ក៏​មាន​គ្នា​យើង​ស្រីៗ​ខ្លះ​ជួប​បញ្ហា​ត្រង់​កន្លែង​សម្ងាត់​មាន​ក្លិន​មិន​ល្អ ធ្វើ​ឲ្យ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​តែ​ម្ដង។ ចំពោះ​បញ្ហា​នេះ​ ស្រីៗ​យើង​អាចសាក​ដោះ​ស្រាយ​​​ជាមួយ​​អាហារ​ប៉ុន្មាន​ប្រភេទ​ខាង​ក្រោម​នេះ ដែល​អាច​ជួយ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ​ជាង​មុន​។ ចង់ដឹង BMI របស់ខ្លួន? គណនា BMI នៅទីនេះ ១. ផ្លែ​ម្នាស់ ម្នាស់​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ធ្វើ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ ដោយសារ​សម្បូរ​វីតាមីន C និង B ព្រមទាំង​ជាតិ​សរសៃ​ថែម​ទៀត​។ វីតាមីន​ដែល​មាន​ក្នុង​ម្នាស់​ទាំង​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ដល់​សុខភាព​ពោះវៀន និង​ជួយ​ឲ្យ​ទ្វារមាស​របស់​យើង​មាន​សុខភាព​ល្អ​ផង​ដែរ។ ២. យ៉ាអួរ តាម​ពិត​ទៅ ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ ភាគ​ច្រើន​អាច​ធ្វើ​ឲ្យ​ទ្វារមាស​មាន​ក្លិនមិន​សូវ​ល្អ លើក​លែង​តែ​យ៉ាអួរ​មួយ។ បាក់តេរី ឬ​Probiotics ដែល​មាន​នៅ​ក្នុង​យ៉ាអួរ ជួយ​ស្ដារ​តុល្យភាព​បាក់តេរី​ល្អ​ដែល​មាន​ក្នុង​ទ្វារមាស​របស់​ស្រីៗ​យើង។ អ្វី​ដែល​ត្រូវ​ចាំ​នោះ​គឺ យើង​ត្រូវ​ចៀសវាង​ពី​យ៉ាអួរ​ដែល​មាន​ជាតិ​ស្ករ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កន្លែង​សម្ងាត់​មាន​ក្លិន​មិន​ល្អ ពោល​គឺ​ញ៉ាំ​យ៉ាអួរ​សាប (plain yoghurt) មិន​មាន​លាយ​ស្ករ ឬ​រសជាតិ​អ្វី​បន្ថែម។ ៣. ផ្លែ Cranberries ស្រី​ៗ​គ្នា​យើង​ខ្លះ​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ថា ញ៉ាំ​ផ្លែ Cranberries ឬ​ញ៉ាំ​ទឹក​របស់​វា ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម ប៉ុន្តែ​វា​ក៏​ការពារ​ការ​ឆ្លង​មេរោគ​តាម​ទ្វារមាស​ដែរ។ សមាសធាតុ​នៅ​ក្នុង Cranberries អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្រិត pH របស់​ទ្វារមាស និង​ជាតិ​អាស៊ីដ​របស់​ ​ជួយ​ប្រឆាំង​នឹង​បាក់តេរី​អាក្រក់ ជាហេតុ​ជួយ​ឲ្យ​ក្លិន​កន្លែង​សម្ងាត់​ល្អ។​ ៤. ជី​រអង្កាម សាក​ល្បង​ញ៉ាំ​តែ​ជី​រអង្កាម​រាល់​ថ្ងៃ​ម្ដង​មើល​គ្នា​យើង​ស្រីៗ […]


ទ្វារមាស

គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតអាចវិវត្តន៍ជាជំងឺមហារីកមាត់ស្បូន

ការ​ឆ្លង​មេរោគ​ផ្សិត មាន​រោគសញ្ញា​ស្រដៀង​គ្នា ទៅ​នឹង​ជំងឺ​កាមរោគ​ដូចជា ការ​រលាក​ទ្វារមាស រមាស់ ឈឺ ក្រហាយ និង​ការហូរ​ទឹក​រម្អិល​។ បញ្ហានេះបង្កឡើង​ដោយ​មេរោគ​ផ្សិត​ម្យ៉ាង​ដែល​គេ​ហៅថា Candida Albicans ក្នុង​ទ្វារមាស និង​ផ្នែក​ខាងក្រៅ​ទ្វារមាស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ រោគ​សញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត ស្រីៗ​គួរ​កំណត់​ចំណាំ ១. រមាស់​ទ្វារមាស​ ជា​ធម្មតា ការ​រមាស់​ទ្វារមាស​អាច​នៅ​រហូត តែ​វា​អាច​ធ្ងន់ធ្ងរ បើ​មាន​ការ​ឆ្លង​រាលដាល​នៅ​ជុំវិញ​ទ្វារមាស និង​រន្ធ​គូថ​។ ការឈឺចាប់ និង​ការ​រមាស់ អាច​ជា​រឿង​ធម្មតា ក្នុង​អំឡុង​ពេល​នោម ឬ​ពេល​ទ្វា​មាស​រលាក​។ ស្ត្រីក៏​អាច​កត់សម្គាល់​ឃើញ ការ​ឡើង​ក្រហម រួម​ជាមួយ​ការ​រមាស់ នៅ​ជុំវិញ​ជាលិកា​របស់​ទ្វារមាស​ផង​ដែរ​។​ ២. ធ្លាក់ស​ បញ្ហា​ធ្លាក់សចេញពីទ្វារមាស ​ជា​ការ​ហូរ​ទឹក​រម្អិល​ពី​ទ្វារមាស ដែល​មាន​ពណ៌​ស ដុំ​ៗ ហើយ​ញឹកញាប់ មាន​ន័យ​ថា យើង​អាច​មាន​ការ​ឆ្លង​មេរោគ​ផ្សិត​។ ៣. រលាក​ទ្វារមាស បើមើលទ្វារមាស យើង​នឹង​សម្គាល់​ឃើញ​ថា វា​ហាក់​ដូចជា​រលាក និង​មាន​ពណ៌​ក្រហម​។ ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារមាស​នេះ អាច​ដោយសារ​ការ​រីក​រាលដាល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅ​ឱ្យ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​។​ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ឈឺចាប់​ពេល​នោម​ ការឈឺចាប់​នេះ​កើតឡើង​ដោយសារ​ទឹកនោម​មាន​ជាតិ​អាស៊ីដ​ហើយ​វា​ប៉ះ​នឹង​ទ្វារមាស និង​ជាលិកា​ទ្វារមាស ដែល​កំពុង​តែ​រលាក​។​ ៥. ឡើង​កន្ទួល​ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ […]


ទ្វារមាស

ទ្វារ​មាស​​សុខភាព​ល្អ​ អាច​​សង្កេត​មើល​សញ្ញា​ទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាព​ទ្វារ​មាស​គឺ​ជា​រឿង​សំខាន់​បំផុត​មួយ​ ដែល​ស្រី​ៗ​យើង​ចាំបាច់​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ ពិត​ណាស់​ នៅ​ពេល​ដែល​ទ្វារ​មាស​មាន​សុខភាព​មិន​ល្អ​ យូរ​ៗ​ទៅ​វា​​អាច​នឹង​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន។​ ដូច​នេះ​ ដើម្បី​ដឹង​ថា​​ទ្វារ​មាស​សុខភាព​ល្អ​ ឬ​អត់​​​នោះ​​ ស្រី​ៗ​យើង​អាច​សង្កេត​មើល​សញ្ញា​ទាំង​នេះ​​បាន​។ ស្ថានភាព​ជាក់លាក់​អាច​បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​នៃ​សុខភាព​ទ្វារ​មាស​ ប្រែប្រួល​ពណ៌​ ក្លិន​ ឬ​បរិមាណ​នៃ​ការ​​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ រមាស់​ទ្វារ​មាស ការ​ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ​ បន្ទាប់​ពី​រួម​ភេទ ឬ​បន្ទាប់​ពី​ចូល​ដល់​វ័យ​អស់​រដូវ​ ​​​សញ្ញា​បញ្ជាក់​ថា​ទ្វារ​មាស​​សុខភាព​ល្អ៖​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ប្រក្រតី​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​​ក៏​អាច​បង្ហាញ​ពី​សុខភាព​ទ្វារ​មាស​របស់​យើង​ផង​ដែរ​។ ទឹក​រម្អិល​ពី​ទ្វារ​មាស​ត្រូវ​បាន​ផលិត​ដោយ​ក្រពេញ​ក្នុង​ទ្វារ​មាស​ និង​មាត់​ស្បូន​។ ទោះ​បី​ជា​វា​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ពី​​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​​ម្នាក់​ទៀត​ក៏​ពិត​មែន​ ​ការ​ធ្លាក់​ទឹក​រម្អិល​ដែល​ប្រក្រតី​​មាន​សភាព​ថ្លា​ ឬ​ល្អក់​ និង​មាន​ក្លិន​តិចតួច។​ បន្ថែម​ពី​នេះ​ ​ការ​ធ្លាក់​ទឹក​រម្អិល​​ប្រក្រតី​មិន​មាន​ពណ៌​ខុស​ប្លែក​ ហើយ​ក៏​មិន​មាន​រមាស់​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. ទ្វារ​មាស​មិន​រមាស់​ ជាមួយ​គ្នា​នេះ​ដែរ ទ្វារ​មាស​​មាន​សុខភាព​ល្អ​មិន​​រមាស់​ឡើយ​។ ជាក់​ស្ដែង​ ការ​រមាស់​ទ្វារ​មាស​​កើត​ឡើង​ដោយ​សារ​តែ​ការ​បង្ក​រោគ​ វ័យ​អស់​រដូវ និង​សារធាតុ​ដែល​ធ្វើ​ឲ្យ​រមាស់​ ឬ​អាច​​មក​ពី​ជំងឺ​ស្បែក​ ឬ​ជំងឺ​កាមរោគ។​ ការ​រមាស់​ទ្វារ​មាស​ក៏​អាច​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ក្រហាយ ស្នាម​ក្រហម​ និង​ហើម​នៅ​បរិមាណ​ទ្វារ​មាស​។ ៣. មិន​ឈឺ​ចាប់​ពេល​រួម​ភេទ​ ​ទន្ទឹម​នឹង​នេះ​ដែរ ស្រីៗ​យើង​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​នៅ​អំឡុង​ពេល​រួម​ភេទ​ ប្រសិនបើ​មិន​មាន​ទឹក​រម្អិល​ចេញ​ពី​ទ្វារ​មាស​គ្រប់​គ្រាន់​ទេ​នោះ​។ មួយ​វិញ​ទៀត​ ការ​ឈឺចាប់​ខ្លាំង​នៅ​អំឡុង​ពេល​​​រួម​ភេទ​នេះ​ ក៏​អាច​បណ្ដាល​មក​ពី​​លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​ដូចជា​​មេរោគ​ក្នុង​ទ្វារ​មាស​ ការ​បង្ក​រោគ​ ឬ​បញ្ហា​មាត់​ស្បូន​។ ៤. មិន​​ឈឺ​ចាប់​ទ្វារ​មាស​​​ជា​ទូទៅ​​ ការ​ឆ្លង​មេរោគ​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​យោនីឬ​ទ្វារ​មាស​ ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ និង​ជួនកាល​អាច​មាន​អារម្មណ៍​ក្ដៅ​ក្រហាយ​នៅ​ទ្វារ​មាស។ […]


ទ្វារមាស

សើម​ទ្វារ​មាស​ញឹកញាប់​ អាច​​មក​ពី​បញ្ហា​សុខភាព​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វា​ជា​រឿង​ធម្មតា​សម្រាប់​ស្រី​ៗ​យើង​ដែល​ជួប​​បញ្ហា​សើម​ទ្វារ​មាស ប៉ុន្តែ​ប្រសិនបើ​វា​កើត​ឡើង​គ្រប់​ពេល​ ​វា​អាច​មិន​មែន​ជា​រឿង​ធម្មតា​ឡើយ​។​ ពិត​ណាស់​ ទ្វារ​មាស​យើង​​​​​មាន​​លក្ខណៈ​ខុស​ប្លែក​គ្រប់​ពេល​ ដូច្នេះ​ហើយ​​​ដើម្បី​ដឹង​ថា​ទ្វារ​មាស​មាន​ភាព​​ប្រក្រតី​ឬ​អត់​នោះ វា​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​។ មូលហេតុ​ទ្វារ​មាស​សើម​ ​ទ្វារ​មាស​សើម​មិន​មែន​​កើត​ឡើង​តែ​​​នៅ​ពេល​រួម​ភេទ​នោះ​​ទេ។​ តាម​ពិត​ទៅ ទ្វារ​មាស​បញ្ចេញ​ទឹក​រម្អិល​​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​។ វា​កើត​ឡើង​ដោយ​សារ​តែ​សារធាតុ​រាវ​ដែល​ផលិត​ដោយ​កោសិកា​នៅ​ក្នុង​ជញ្ជាំង​ទ្វារ​មាស។​ សារធាតុ​រាវ​នៃ​ទ្វារ​មាស​​មាន​សារសំខាន់​​ក្នុង​ការ​​រក្សា​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ​ ដើម្បី​​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​កាន់​តែ​រលូន​ និង​សុខ​ស្រួល​។ ​ទ្វារ​មាស​សើម​​​​ជា​រឿង​ធម្មតា​ដែរ​ឬ​ទេ​? បរិមាណ​ជាតិ​សំណើម​ដែល​ទ្វារ​មាស​ផលិត​ដើម្បី​​ឲ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ ប៉ុន្តែ​​វា​មិន​អាច​សើម​ជ្រុល​ឡើយ។ ភាព​សើម​ និង​សំណើម​អា​ស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ជា​ពិសេស​កម្រិត​ និង​ការ​ប្រែប្រួល​អ័រម៉ូន​។ យ៉ាង​ណា​មិញ ការ​ផលិត​បរិមាណ​សារធាតុ​រាវ​ច្រើន​ជ្រុល​អាច​ជា​សញ្ញា​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​។ ក្រៅ​ពី​នេះ អំឡុង​ពេល​រួម​ភេទ​ ប្រសិនបើ​ការ​ផលិត​សារធាតុ​រាវ​កើត​ឡើង​ខុស​ប្រក្រតី វា​​អាច​មក​ពី​មូលហេតុ​ផ្សេង​ៗ​ដូចជា​ការ​មក​រដូវ​ ឬ​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​។ មូលហេតុ​ខាង​ក្រោម​នេះ​ ធ្វើ​ឲ្យ​បរិមាណ​សំណើម​នៅ​ក្នុង​ទ្វារ​មាស​កើន​ឡើង និង​​បណ្ដាល​ឲ្យ​ទ្វារ​មាស​សើម​គ្រប់​ពេល​​​៖ ១. ការ​មក​រដូវ​ ការ​ផ្លាស់ប្ដូរ​នៃ​វដ្ដ​រដូវ​ ក៏​អាច​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​របស់​យើង​ដែរ​។ ដោយ​សារ​តែ​​មូលហេតុ​នេះ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​បញ្ចេញ​ទឹក​រម្អិល​ច្រើន​លើសលប់​នៅ​ពេល​​ចាប់ផ្ដើម​ និង​នៅ​ពេល​អស់​រដូវ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ ២. បាក់តេរី​នៅ​ទ្វារ​មាស​​​​ ជាមួយ​គ្នា​នេះ​ដែរ បាក់តេរី​នៅ​ទ្វារ​មាស​គឺ​ជា​ប្រភេទ​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស ប៉ុន្តែ​វា​មិន​មែន​ជា​ជំងឺ​កាមរោគ​ឡើយ​។ ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស​មាន​កម្រិត​ខ្ពស់​​ ប្រសិនបើ​យើង​មាន​ដៃគូ​ច្រើន​។ បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​កើតឡើង​ដោយសារតែ​អតុល្យភាព​រវាង​បាក់តេរី​ល្អ និង​បាក់តេរី​មិន​ល្អ​នៅ​ក្នុង​ទ្វារ​មាស ហើយ​វា​ក៏​អាច​នាំ​ឲ្យ​​ចេញ​ទឹក​រម្អិល​ពី​ទ្វារ​មាស​​​ផង​ដែរ​។ ៣. ឈឺ​ស្បូន​រ៉ាំរ៉ៃ​​ មួយ​វិញ​ទៀត ការ​ប្រឈម​នឹង​បញ្ហា​សើម​ទ្វារ​មាស​គ្រប់​ពេល​ក៏​អាច​បង្ក​ឡើង​ដោយ​ការ​​ឈឺ​ស្បូន​រ៉ាំរ៉ៃ​ដែរ​។ វា​អាច​បណ្ដាល​​មក​ពី​ប្លោក​នោម​​រលាក​ ការ​ធ្លាក់​ឈាម​រដូវ​មិន​ប្រក្រតី និង​ការ​ចេញ​ទឹក​រម្អិល​ពី​ទ្វារ​មាស​ ដែល​​ធ្វើ​ឲ្យ​ឈាម​​ច្របាច់​នៅ​ក្នុង​សរសៃ​ឈាម ​និង​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​ជុំវិញ​ទ្វារ​មាស​របស់​យើង នាំ​ឲ្យ​កើត​ជា​បញ្ហា​សើម​ទ្វារ​មាស​។ អាការៈ​នេះ​ក៏​អាច​​​អម​មក​ជាមួយ​​ការឈឺចាប់​នៅ​ក្នុង​ស្បូន​ ​និង​ទ្វារ​មាស។ ៤. មាន​ខ្ទុះ​ស្អុយ​នៅ​ទ្វារ​មាស ​​​អាការៈ​មាន​ខ្ទុះ​នៅ​ទ្វារ​មាស​កើត​ឡើង​នៅ​ពេល​ដែល​ការ​ផ្លាស់ប្ដូរ​​កោសិកា​នៅ​ក្នុង​ទ្វារ​មាស​ខ្ពស់​ពេក​ ហើយ​ស្រទាប់​ទ្វារ​មាស​​រលាក​។ នៅ​ក្នុង​ករណី​​មាន​ខ្ទុះ​ស្អុយ​នៅ​ក្នុង​ទ្វារ​មាស​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​លឿង​​ស្អិត​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ