ទ្វារមាស

ទ្វារមាស - បញ្ហា​ជា​ច្រើន​ជុំវិញ​សុខភាព​ស្រីៗ​ដែល​គ្រប់គ្នា​គួរ​តែ​យក​ចិត្ត​ទុកដាក់ តាមដាន​ជា​ប្រចាំ​ដើម្បី​សុខភាពទ្វារមាស​ខ្លួន​ឯង និង​​ដឹង​ថា​តើ​យើង​អាច​មាន​​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ឬ​បញ្ហា​​គួរ​ឲ្យ​សង្ស័យ​ជាក់លាក់​ណា​ ឬអត់?

ចំណេះដឹងទូទៅ

ទ្វារមាស

ទ្វារមាសធុំក្លិនស្អុយឆ្អេះឆ្អាប ស្រីៗគួរញ៉ាំអាហារប្រភេទនេះ ជួយកម្ចាត់ក្លិនបានច្រើន

ស្រី​ៗ​គ្នា​យើង​ដែល​មាន​បញ្ហា​ទ្វារ​មាស​ធុំ​ក្លិន​ស្អុយ​ឆ្អេះឆ្អាប និង​បាត់បង់​ទំនុក​ចិត្ត​​អំឡុង​ពេល​ប្រតិបត្តិការ​ជាមួយ​និង​ដៃគូ អាច​សាកល្បង​ញ៉ាំ​អាហារ​ប្រភេទ​នេះ ពីព្រោះ​វា​អាច​កាត់បន្ថយ​ក្លិន​មិន​ល្អ​បាន​ច្រើន។ ការ​ពិត​ទៅ ទ្វារ​មាស​ស្រ្តី​យើង​អាច​មាន​ធុំ​ក្លិន​តិចតួច​ជា​រឿង​ធម្មតា​ទេ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​បើ​មាន​ក្លិន​ខ្លាំង​មិន​បាត់​ គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​ប្រភេទ​ណា​ ដែល​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ចេញ​ពី​ទ្វារ​មាស? ១. ទឹក​ដោះ​គោ​ជូរ ទឹក​ដោះ​គោ​ជូរ ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើ​ឱ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ​ ពីព្រោះ​វា​ផ្ទុក​បាក់តេរី ​Lactobacillus ដែល​ជួយ​ស្តារ​តុល្យភាព​បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​ ជួយ​បញ្ចៀស​ការ​ឆ្លង​រោគ ក៏​ដូចជា​ជួយ​ឱ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ និង​កាត់បន្ថយ​ក្លិនមិន​ល្អ។ ២. ផ្លែ​ម្នាស់ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​វីតាមីន ​C វីតាមីន ​B និង​ជាតិ​សរសៃ​ ដែល​អាច​ជួយ​​ពង្រឹង​ដល់​សុខភាព​ក្រពះ​ពោះវៀន ព្រម​ទាំង​ជួយ​កម្ចាត់​ក្លិន​មិន​ល្អ​ពី​ទ្វារមាស និង​បញ្ចៀស​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដែរ។ ៣. ផ្លែ​ប៉ោម ចំណែក​ផ្លែ​ប៉ោម​ ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​លំហូរ​ឈាម​ក្នុង​ទ្វារមាស​ បង្ការ​ការវិវត្ត​នៃ​ដុំ​សាច់​ស្បូន ព្រម​ទាំង​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ៤. តែ​ខ្ញី ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ទៀត​ សម្រាប់​សុខភាព​ទ្វារ​មាស គឺ​តែ​ខ្ញី ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​នឹង​មេរោគ (Antimicrobial properties) ដែល​ជួយ​ជំរុញ​សុខភាព​ក្រពះ​ពោះវៀន ​សុខភាព​ទ្វារមាស​ និង​​ជួយ​រក្សា​ក្លិន​ល្អ​ក្នុង​​ទ្វារ​មាស​ថែម​ទៀត​ផង។ [embed-health-tool-ovulation] ៥. ក្រូច​ឆ្មារ លើស​ពី​នេះ ក្រូច​ឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C និង​អាស៊ីដ Acidic ដែល​ជួយ​ថែរក្សា​តុល្យភាព​ទ្វារមាស ក៏​ដូចជា​​បង្ការ​ការ​បង្ក​រោគ​លើ​ទ្វារមាស​ និង​ជួយ​បន្តឹង​ទ្វារ​មាស​ ក្រោយ​សម្រាល​កូន​រួច​។ ហេតុនេះ​ហើយ ស្រី​ៗ​គ្នា​យើង​ដែល​មាន​ក្លិន​មិន​ល្អ […]

ស្វែងរក ទ្វារមាស

ទ្វារមាស

មូលហេតុ​​ទាំង​​៤​​ អាច​នាំ​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដោះស្រាយ​បែប​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ កង្វះ​ជាតិ​ទឹក​​អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​​មាត់​ ឬ​បំពង់​ក​ស្ងួត ប៉ុន្តែ​ក៏​មាន​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​​រង​ផល​ប៉ះពាល់​ដូច​គ្នា រួម​ទាំង​ទ្វារ​មាស​ផង​ដែរ​។ ជាក់​ស្ដែង ការ​អស់​រដូវ​មិន​មែន​ជា​​មូលហេតុ​តែ​មួយ​​គត់​ដែល​ធ្វើ​ឲ្យ​ទ្វារ​មាស​ស្ងួត​នោះ​ទេ។ មូលហេតុ​ខាង​ក្រោម​ក៏​អាច​​នាំ​ឲ្យ​ស្ងួត​ទ្វារ​មាស​​ដែរ​ តើ​ស្រី​ៗ​យើង​​គួរ​ដោះស្រាយ​បែប​ណា​? ១. ការ​អស់​រដូវ​ ពិត​ណាស់​ ការ​អស់​រដូវ​ គឺ​ជា​មូលហេតុ​​​ទូទៅ​​ដែល​បណ្ដាល​ឲ្យ​ទ្វារ​មាស​ស្ងួត​។ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​​ធ្លាក់​​ចុះ​នៃ​អ័រម៉ូន​Estrogen ​នៅ​លើ​ជាលិកា​ដែល​​បង្កើត​ជា​ស្រទាប់​​ទ្វារ​មាស ( tissues that line the vagina) ។​ ជា​លទ្ធផល​ ស្រទាប់​នឹង​ស្ដើង​​ទៅ​ៗ ហើយ​ជាលិកា​នឹង​ស្ងួត ព្រម​ទាំង​Glycogenត្រូវ​បាន​បាត់បង់​ ដែល​​ជា​ហេតុ​បណ្ដាល​ឲ្យ​​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ និង​អាច​បង្ក​ជា​រមាស់​ រលាក​ និង​​ធ្លាក់​ឈាម​។ វិធី​ដោះស្រាយ​៖ ស្រី​ៗ​យើង​អាច​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ដល់​​ទ្វារ​មាស​ ​ដែល​​មាន​ភាព​ខុស​គ្នា​ពី​ទឹក​រម្អិល​ ​ហើយ​វា​ត្រូវ​បាន​​ប្រើប្រាស់​នៅ​ពេល​រួម​ភេទ​ក្នុង​ការ​បង្កើន​សំណើម​ និង​បង្កើន​ភាព​សុខ​ស្រួល​។ ២. បំបៅ​ដោះ​ ជា​មួយ​គ្នា​នេះ​ដែរ អ័រម៉ូន​ដែល​ទាក់ទង​នឹង​ការ​បំបៅ​ដោះ​ គឺ​អ័រម៉ូន​Prolactin ​អាច​ទប់​ស្កាត់​ការ​បញ្ចេញ​អ័រម៉ូន​Estrogen ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ទ្វារ​មាស​ស្ងួត​ ដូច​គ្នា​ទៅ​នឹង​ការ​អស់​រដូវ​ដែរ​។ ​វិធី​ដោះស្រាយ​៖ ការ​ប្រើ​ក្រែម​ផ្ដល់​សំណើម​អំឡុង​ពេល​បំបៅ​ដោះ អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​។ ប្រសិនបើ​រោគ​សញ្ញា​នៅ​តែ​បន្ត​ នៅ​ពេល​ដែល​ម៉ាក់​ៗ​ផ្ដាច់​ដោះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូ​ពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។ ៣. ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ចំពោះ​ស្ត្រី​វ័យ​ក្មេង​ដែល​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​ជួប​ប្រទះ​បញ្ហា​ស្ងួត​ទ្វារ​មាស​នេះ​ដែរ​។ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ ដូចជា​ការ​ឡើង​ទម្ងន់​ ឬ​ការ​ប្រែប្រួល​អារម្មណ៍​ គ្នា​យើង​ជា​ច្រើន​​ជ្រើសរើស​ប្រភេទ​ថ្នាំ​ដែល​មាន​កម្រិត​ទាប​​ ជំនួស​វិញ។​ ប៉ុន្តែ​ ប្រសិនបើ​អ័រម៉ូន​Estrogen​មាន​កម្រិត​ទាប ​វា​ក៏​អាច​បណ្ដាល​ឲ្យ​ជាលិកា​​ទ្វារ​មាស​ស្ងួត​នៅ​ពេល​ខ្លះ​។ ​​​វិធី​ដោះស្រាយ​៖ នៅ​ក្នុង​ករណី​នេះ​ […]


ទ្វារមាស

ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​​ទ្វារ​មាស សាក​តិចនិក​ទាំង​នេះ

ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ភាគ​ច្រើន​កើត​ឡើង​នៅ​អំឡុង​រដូវ​វភ្លៀង​ ដោយ​សារ​តែ​ការ​ប្រែប្រួល​សីតុណ្ហភាព​ និង​​សំណើម​កើន​ឡើង​ ដែល​ជា​កត្តា​ចម្បង​រួម​ចំណែក​ដល់​ការ​លូតលាស់​ផ្សិត​ និង​បាក់តេរី​។ ជាក់​ស្ដែង បរិមាណ​សំណើម​ខ្ពស់​នៅ​ក្នុង​បរិយាកាស​ ការ​បែក​ញើស​ រួម​ជាមួយ​នឹង​ខោ​ទ្រនាប់​​តឹងណែន​ទៀត​នោះ​ វា​កាន់​តែ​បង្កើន​​ឱកាស​​សម្រាប់​ការ​លូតលាស់​របស់បាក់តេរី​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​ខ្លួន​ពី​​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​​​ឲ្យ​បាន​ទាន់​ពេលវេលា​ ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ​​១. ​ស្លៀក​ខោ​ទ្រនាប់​មាន​ខ្យល់​ចេញ​ចូល​ ការ​ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ និង​ធ្វើ​ពី​កប្បាស​ គឺ​ជា​ជម្រើស​ដ៏​ល្អ​​បំផុត​ក្នុង​ការ​​ថែទាំ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ។​ ជា​ទូទៅ​ ខោ​ទ្រនាប់​តឹងណែន​អាច​កាត់បន្ថយ​លំហូរ​ខ្យល់​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កន្ទួល​រមាស់​ និង​ការ​រលាក។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​បង្កើត​បរិយាកាស​​ល្អ​សម្រាប់​ការ​លូតលាស់​នៃ​ពពួក​បាក់តេរី​ផង​ដែរ​។​ ២. សម្អាត​ទ្វារ​មាស​ឲ្យ​ស្អាត​ និង​ស្ងួត​ល្អ​ នៅ​រដូវ​នេះ​ដែរ ​កម្រិត​pH​របស់​ទ្វារ​មាស​នឹង​ធ្លាក់​ចុះ​ ជា​លទ្ធផល​សំណើម​នឹង​កើន​ឡើង ដែល​​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​មេរោគ​ក្នុង​ទ្វារ​មាស។ ការ​សម្អាត​បរិវេណ​​ទ្វារ​មាស​ឲ្យ​បាន​ញឹកញាប់​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ អាច​ជួយ​កម្ចាត់​ពពួក​បាក់តេរី​ ក៏​ដូចជា​ក្លិន​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ការ​បាត់បង់​ជាតិ​ទឹក​ និង​អំបិល​ពី​​ក្នុង​រាងកាយ​យ៉ាង​ឆាប់​រហ័ស​ ​ក៏​​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ និង​អារម្មណ៍​ក្រហាយ​នៅ​បរិវេណ​តំបន់​ពិសេស​របស់​ស្រី​ៗ​ដែរ​​។ ពិត​ណាស់​ ការ​រក្សា​ជាតិ​ទឹក​​អាច​ជួយ​រក្សា​តុល្យភាព​បាក់តេរី​ និង​កម្រិត​pH ក៏​ដូចជា​កាត់​បន្ថយ​​ការ​ឆ្លង​មេរោគ​នៅ​លើ​ទ្វារ​មាស​ថែម​ទៀត​ផង​។ ៤. ជៀសវាង​កោរ​រោម​ប្រដាប់​ភេទ​ញឹកញាប់​ ជាមួយ​គ្នា​នេះ​ដែរ​ រោម​នៅ​លើ​ប្រដាប់​ភេទ​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​កាត់បន្ថយ​ការ​កកិត​ អំឡុង​ពេល​រួម​ភេទ​ ព្រម​ទាំង​ការពារ​ការ​ឆ្លង​បាក់តេរី​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​​​​។ ៥. ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ នៅ​ពេល​ដែល​យើង​សម្អាត​ទ្វារ​មាស​ ចូរ​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​។​ ការ​ធ្វើ​បែប​នេះ អាច​ការពារ​​ពពួក​បាក់តេរី​ពី​តំបន់​​គូទ​មិន​ឲ្យ​ឆ្លង​ទៅ​បរិវេណ​ទ្វារ​មាស។​ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មិន​​ជូត​សម្អាត​បន្ទាប់​ពី​នោម​រួច​​ទេ​នោះ វា​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស។​ ៦. ជៀសវាង​ញ៉ាំ​អាហារ​ហឹរ​ អាហារ​ហឹរ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​បរិវេណ​នោះ​។​ ជា​ទូ​ទៅ​ ការ​ញ៉ាំ​អាហារ​ហឹរ​ច្រើន​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កម្រិត​pH​របស់​ទ្វារ​មាស​ ក៏​ដូចជា​បង្កើន​អត្រា​ឆ្លង​មេរោគ​ផ្សិត​ដូច​គ្នា​។ ៧. […]


ទ្វារមាស

អនាម័យទ្វារមាស៖ ចង់រក្សាបាក់តេរីល្អ មិនងាយឆ្លងរោគ ឬធ្លាក់ស គួរធ្វើម៉េច?

តាម​ក្បួន​វេជ្ជសាស្ត្រ ឲ្យ​តែ​ស្ត្រី​ធ្វើ​អនាម័យទ្វារមាស​ដោយ​ប្រើ​ទឹក​ធម្មតា​គឺ​គ្រាន់​ណាស់​ទៅ​ហើយ មិន​ចាំបាច់​ប្រើ​ទឹក​អនាម័យ​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ លោកស្រី​វេជ្ជបណ្ឌិត​ថា ការ​ប្រើ​ទឹក​អនាម័យ បើ​សិន​ជា​មាន​ក្លិន​ក្រអូប អាច​នឹង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម ខណៈ​ការ​ប្រើ​ទឹក​អនាម័យ​ច្រើន​ជ្រុល​ពេក​លើ​ទ្វារមាស អាច​នឹង​សម្លាប់​បាក់តេរីល្អៗ​នៅ​ទ្វារមាស​ស្ត្រី បណ្តាល​ឲ្យ​ងាយ​ឆ្លង​មេរោគ និង​ធ្លាក់​ស។ ខ្ញុំ​បាន​ជួបស្ត្រី​យើង​ច្រើន​ណាស់​ដែល​គាត់​ម៉ោគ្លីនិក ដោយសារ​បញ្ហា​ធ្លាក់ស នៅ​ពេល​ដែល​យើង​ពិនិត្យ​មើល​ទៅ យើង​ឃើញ​ថា បាក់តេរី​ល្អ​នៅ​ក្នុង​ទ្វារមាស​គាត់​បាត់​អស់​រលីង ដោយសារ​អី? ដោយសារ​គាត់​ប្រើ​ទឹក​អនាម័យ​ច្រើន​ពេក គាត់​លូក​សម្អាត គាត់​ស្អាត​ខ្លាំង​ពេក គាត់​ខ្លាច​មាន​ក្លិន គាត់​ខ្លាច​ទ្វារមាស​មាន​សំណើម លោក ស្រី វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា សេវាកម្ម គ្លីនិក រ៉ាក់ ចង់ពិនិត្យ​​ជំងឺ​មហារីក​សុដន់ ចុចទីនេះ! ចង់វាយតម្លៃ​វដ្ត​រដូវស្រ្តី ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ លោកស្រី​ថា ការ​ដុស​ខាត់ សម្អាត​ទ្វារមាស​ខ្លាំង​ពេក ធ្វើ​ឲ្យ​ទ្វារមាស​បាត់បង់​បាត់តេរី​ល្អ​អស់ មិន​មាន​អ្វី​ការពារ​ទ្វារមាស នាំ​ឲ្យ​មាន​ជំងឺ ទៅ​ជា​ធ្លាក់ស។ ដើម្បី​ឲ្យទ្វារ​មាសស្ត្រី​មិន​មាន​ការ​ឆ្លង​រោគ ត្រូវ​ធ្វើ​ម៉េច​កុំ​ឲ្យ​ទ្វារមាស​ហប់​ពេក កុំ​ឲ្យ​ក្តៅ​ពេក អាស៊ីដ​ពេក ឬ​អាល់កាឡាំង​ពេក ដោយអនុវត្តការណែនាំខាងក្រោម។ [embed-health-tool-ovulation] -ត្រូវ​លាង​សម្អាត​ទ្វារមាស​ជាមួយ​ទឹក​ធម្មតាឲ្យ​ស្អាត​ក្រោយ​ពេល​បន្ទោបង់ -ត្រូវ​ផ្លាស់​ប្តូរ​ខោក្នុង ១ថ្ងៃ/ម្តង -ត្រូវ​លាង​សម្អាត​ទ្វារមាស ក្រោយ​រួមភេទ​រួច កុំ​ទុក​យូរ -កុំ​ស្លៀកពាក់​ខោ​ហ្គេន​រឹប​ខ្លាំង​ពេក -ឧស្សាហ៍​ងើប​ដើរ ១-២ម៉ោង/ម្តង កុំ​អង្គុយ​ធ្វើការ​ជាប់​យូរ​ពេក -កុំ​ប្រើ​ទឹក​អនាម័យ​ដែល pH […]


ទ្វារមាស

ទ្វារ​មាស​ស្ត្រី​ប្រែប្រួល​បែប​ណា​ខ្លះ​ បន្ទាប់​ពី​សម្រាល​កូន​រួច​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាងកាយ​របស់​ម៉ាក់​ៗ​នឹង​​ជួប​ប្រទះ​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​ទាំង​នៅ​អំឡុង​ពេល​មាន​គភ៌​ និង​ក្រោយ​ពេល​សម្រាល​កូន​រួច​។​ ពិត​ណាស់​ ស្រីៗ​យើង​ច្បាស់​ជា​មាន​ចម្ងល់​ជា​ច្រើន​ទាក់ទង​​អំពី​បញ្ហា​​​ទ្វារ​មាស នៅ​​ក្រោយ​ពេល​​សម្រាល​កូន​​រួច​មិន​ខាន​។​ ដោយ​សារ​​​តែ​ទ្វារ​មាស​មាន​ភាព​ធន់​ ដូច្នេះ​ហើយ​វា​អាច​ទប់ទល់​នឹង​​សម្ពាធ​ដ៏​ខ្លាំងក្លា​។​ ប៉ុន្តែ​ គ្នា​យើង​ត្រូវ​ដឹង​ថា​ វា​ត្រូវការ​ពេល​វេលា​រយៈពេល​១​ឆ្នាំ​ ដើម្បី​ត្រលប់​ទៅ​រក​សភាព​ដូច​​​មុន​ពេល​មាន​គភ៌​វិញ​ ប៉ុន្តែ​វា​នឹង​មិន​ដូច​ដើម​ឡើយ​។​ ១. ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ នៅ​ពេល​សម្រាល​កូន​រួច​ ម៉ាក់​ៗ​នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​រហូត​ដល់​៦​សប្ដាហ៍​ ​មិន​ថា​សម្រាល​តាម​ធម្មជាតិ​ ឬ​វះ​កាត់​នោះ​ទេ ហើយ​ក៏​អាច​មាន​ការ​ធ្លាក់​ឈាម​ច្រើន​​​​នៅ​រយៈពេល​១០​ថ្ងៃ​ដំបូង​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​នឹង​​ធ្លាក់​​​កំណក​ឈាម​តូច​ៗ​មួយ​ចំនួន​ នៅ​រយៈពេល​៣​ថ្ងៃ​ដំបូង​ ​ពីព្រោះ​រាងកាយ​របស់​យើង​ជម្រុះ​ចោល​​​ជាលិកា​ និង​ឈាម​ដែល​​លើស​​ចេញ​ពី​ស្បូន​។​ ២. ទ្វារ​មាស​អាច​ដាច់​រលាត់​ ទន្ទឹម​នឹង​នេះ​ ស្ត្រី​ជា​ច្រើន​អាច​មាន​ការ​ដាច់​រលាត់​នៅ​ជុំវិញ​រង្វះ​ទ្វារ​មាស​ ។​ ដោយ​ផ្អែក​​លើ​​សភាព​ធ្ងន់ធ្ងរ​នៃ​ការ​ដាច់​រលាត់​នេះ​ ទ្វារ​មាស​អាច​នឹង​មាន​អាការៈ​ឈឺ​ចាប់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​។​ នៅ​ក្នុង​ករណី​ខ្លះ​ ​យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ​វះកាត់​ដើម្បី​ជួសជុល​ការ​ខូចខាត​​ទ្វារ​មាស​។​ បើ​ទោះ​បី​ជា​ទ្វារ​មាស​មិន​ដាច់​រលាត់​ ក៏​វា​​អាច​បន្សល់​ទុក​ស្នាម​ជាំ​នៅ​​ផ្នែក​ចន្លោះ​ទ្វារ​ធំ និង​រន្ធ​យោនី​​ដូច​គ្នា​។ ៣. ចុក​ពោះ​ ដោយ​ការ​កន្ត្រាក់​ស្បូន​ ​លើស​ពី​នេះ ​ម៉ាក់​ៗ​ក៏​អាច​ជួប​ប្រទះ​អាការៈ​ចុក​ពោះ​ បន្ទាប់​ពី​​ស្បូន​របស់​យើង​វិល​ត្រលប់​ទៅ​រក​​សភាព​ដើម​វិញ​។​ សម្រាប់​ម៉ាក់​ៗ​ដែល​ទើប​​មាន​កូន​ដំបូង​ ​ការ​ឈឺចាប់​គឺ​អាច​ទ្រាំទ្រ​បាន​។​ ប៉ុន្តែ​​ បន្ទាប់​ពី​សម្រាល​កូន​ជា​បន្តបន្ទាប់​ យើង​នឹង​ជួប​ប្រទះ​​ការ​ឈឺចាប់​ខ្លាំង​​ ដោយ​សារ​តែ​ប៉ះពាល់​​សាច់ដុំ​​ស្បូន​​ ។ ប៉ុន្តែ​បញ្ហា​នេះ​ អាច​ដោះស្រាយ​បាន​​ដោយ​ការ​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​ ឬ​ប្រើប្រាស់​ថ្នាំ​ដែល​ចេញ​ដោយ​គ្រូពេទ្យ​។ ៤. ទ្វារ​មាស​នឹង​រីក​ធំ​​ជាង​មុន​បន្តិច​ ក្រោយ​សម្រាល​កូន​រួច​ ទ្វារ​មាស​នឹង​រលុង​ ប៉ុន្តែ​​វា​​អាច​នឹង​វិល​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​។​ យ៉ាង​ណា​មិញ​ នៅ​ក្នុង​ករណី​ដែល​ទារក​ធំ​ពេក​ ឬ​យើង​មាន​កូន​ច្រើន​ ​ទ្វារ​មាស​​មិន​អាច​​ដូច​មុន​វិញ​ឡើយ​។​ ប្រសិនបើ​ម៉ាក់​ៗ​​ចង់​ដឹង​ថា​ ទ្វារ​មាស​រលុង​ឬ​អត់​នោះ​ […]


ទ្វារមាស

​ដឹងអត់ តើមេ​ជីវិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ទ្វារ​មាស​​យូរ​ប៉ុណ្ណា​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មេ​ជីវិត​ឈ្មោល​​​អាច​រស់នៅ​​ក្នុង​ទ្វារ​មាស​រយៈពេល​យូរ​ ប្រសិនបើ​វា​មាន​សុខភាព​ល្អ​។ ​ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​រួម​ភេទ​ដោយ​មិន​​មាន​ការ​​ការពារ​ទេ​នោះ​ ទោះ​បី​ជា​យើង​នោម​ ឬ​លាង​សម្អាត​ទ្វារ​​មាស​ក៏​ដោយ​ ក៏​មាន​ឱកាស​មាន​ផ្ទៃពោះ​​ខ្ពស់​ដែរ​។​ ​នៅ​ក្នុង​ករណី​មាន​​គភ៌​តាម​ធម្មជាតិ​ ​គឺ​ចាំបាច់​ត្រូវ​មាន​ប៉ារ៉ាម៉ែត្រ​មេ​ជីវិត​ឈ្មោល​ធម្មតា​ ហើយ​មេ​ជីវិត​ឈ្មោល​រាប់​លាន​ចាំបាច់ជួបជាមួយ​នឹង​ស៊ុត​ញី​​មួយ​។​ ​ក្នុង​​មួយ​ស្លាបព្រា​កាហ្វេ​មាន​​មេ​ជីវិត​ឈ្មោល​ប្រមាណ​១០០-៦០០​​លាន​។​ ទោះ​បី​ជា​​មេ​ជីវិត​ឈ្មោល​មាន​ចំនួន​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​ឱកាស​នៃ​ការ​មាន​គភ៌​ ត្រូវ​ពឹងផ្អែក​ទៅ​លើ​៖ ចំណុះ​​ ​ចំនួន​ ចលនា​ រូបរាង ប្រសិនបើ​ប៉ារ៉ាម៉ែត្រ​ណា​មួយ​​ខូច​ទ្រង់ទ្រាយ​ វា​​អាច​​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​។​ ដូច្នេះ​ហើយ​ ក្នុង​ករណី​នេះ​ យើង​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ​ ដើម្បី​ស្វែង​រក​មូលហេតុ​ និង​វិធី​ដោះស្រាយ​។​ តើ​មេ​ជីវិត​អាច​រស់នៅ​ក្នុង​ និង​ក្រៅ​ទ្វារ​មាស​រយៈពេល​យូរ​ប៉ុណ្ណា​? ជាក់​ស្ដែង​ ក្នុង​ចំណោម​មេ​ជីវិត​រាប់​លាន​នេះ​ មាន​តែ​១០​ទៅ​២០​ប៉ុណ្ណោះ ដែល​អាច​ទៅ​ដល់​​ស៊ុត​ញី​​ ហើយ​មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​ខាង​ក្រៅ​រាងកាយ​ប្រហែល​ជា​២០​ទៅ​៣០​នាទី​។​ នៅ​ក្នុង​បរិយាកាស​ក្ដៅ​ វា​អាច​រស់​នៅ​​បាន​ត្រឹមតែ​ពីរ​បី​វិនាទី​ដល់​ពីរ​បី​នាទី​។​ ​​ ក្រោយ​បញ្ចេញ​ទឹក​កាម​រួច​ មេ​ជីវិត​ឈ្មោល​អាច​រស់​នៅ​ប្រហែល​៣​ទៅ​៥​ថ្ងៃ​នៅ​ក្នុង​​ផ្លូវបន្ត​ពូជ​ស្ត្រី​ ។​ ទឹករំអិលបញ្ចេញ​ពី​ប្រដាប់​បន្ត​ពូជ​ស្ត្រី ផ្ដល់​ជីវជាតិ​ដល់​មេ​ជីវិត​ឈ្មោល​។​ ចាប់​ពី​​ការ​បញ្ចេញ​មេ​ជីវិត​ឈ្មោល​នៅ​ក្នុង​ទ្វារ​មាស​ មេ​ជីវិត​ឈ្មោល​​ធ្វើ​ចលនា​ឆ្លង​កាត់​​សារធាតុ​រាវ​នៅ​មាត់​ស្បូន​ ហើយ​បន្ទាប់​មក​ទៅ​កាន់​​បំពង់ដៃស្បូន ​ដើម្បីជួប​​ជាមួយ​នឹង​ស៊ុត​ញី​។​ ដូច្នេះ​ហើយ​ ភាគ​រយ​នៃ​ការ​ធ្វើ​ចលនា​បាន​​លឿន​ មាន​សារសំខាន់​ណាស់​​ក្នុង​ការ​បង្ក​កំណើត​។​ ដើម្បី​​អាច​មាន​ផ្ទៃពោះ​ មេ​ជីវិត​ឈ្មោល​​ត្រូវ​មាន​វត្តមាន​នៅ​ក្នុង​ផ្លូវបន្ត​ពូជស្រ្តី នៅ​ពេល​ដែល​បញ្ចេញ​មេជីវិតញីពីព្រោះ​អាយុកាល​នៃ​ស៊ុត​ញី​គឺ​ខ្លី​ណាស់​ (ចន្លោះពី១២​ទៅ​២៤ម៉ោង​) បើ​ប្រៀបធៀប​ទៅ​នឹង​មេ​ជីវិត​ឈ្មោល​។


ទ្វារមាស

ដើម្បី​សុខភាពកន្លែង​សម្ងាត់ ស្រីៗគួរឈប់ធ្វើរឿងទាំងនេះ

ការ​ថែទាំ​សុខភាព​ប្រដាប់​បន្ត​ពូជ​គឺ​ជា​រឿង​សំខាន់​ណាស់ ជា​ពិសេស​សម្រាប់​​ស្រី​ៗ​​យើង​។​ ​ប៉ុន្តែ​ ស្រី​ៗ​មួយ​ចំនួន​តែងតែ​ជួប​ប្រទះ​បញ្ហា​រមាស់​ និង​ការ​ឈឺ​ចាប់​ ដែល​បណ្ដាល​មក​ពី​បាក់តេរី​ និង​ការ​រលាក​ផ្សេងៗ។​ ​យ៉ាង​ណា​មិញ ដើម្បី​ឲ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ​ ក៏​ដូចជា​អាច​ផ្ដល់​ភាព​រីករាយ​នៅ​ក្នុង​ជីវិត​​ផ្លូវ​ភេទ​ ​យើង​គប្បី​ចាប់ផ្ដើម​ពី​ការ​អនុវត្ត​ទម្លាប់​ថែទាំ​ទ្វារ​មាស​ឲ្យ​​មាន​សុខភាព​ល្អ​ ក៏​ដូចជា​បញ្ឈប់​ទម្លាប់​អាក្រក់​​មួយ​ចំនួន​​​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រឿងរ៉ាវ​ដែល​អ្នក​ឯកទេស​ខាង​រោគ​ស្ត្រី​ណែនាំ​ឲ្យ​ស្រីៗ​យើង​បញ្ឈប់​ជា​បន្ទាន់​។ ១. ឈប់​ទ្រាំ​ជាមួយ​នឹង​ការ​រួម​ភេទ​បែប​ស្ងួត​ ​​​ជា​ទូទៅ​ ស្រីៗ​ជា​ច្រើន​បាន​​កំពុង​តែ​ទ្រាំទ្រ​ជាមួយ​នឹង​ការ​រួមភេទ​ដែល​​មិន​ផ្ដល់​ក្ដី​សុខ​ស្រួល​ ហើយ​សូម្បី​តែ​​អ្នក​ដែល​បាន​ដាស់​អារម្មណ៍​ និង​ចង់​រួម​ភេទ​ ក៏​អាច​មាន​បញ្ហា​​​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ចង់​បាន​ដូចគ្នា។​ សម្រាប់​ស្រីៗ​យើង​ នៅ​ពេល​ដែល​មិន​មាន​ទឹក​រម្អិល​គ្រប់គ្រាន់​ក្នុង​ពេល​រួម​ភេទ​ អាច​បណ្ដាល​ឲ្យ​ដាច់​រលាត់​ ឬ​ឈឺចាប់​ដោយសារ​តែ​ការ​កកិត​។ ​ពិត​ណាស់​ មាន​ស្រីៗ​ជា​ច្រើន​​មាន​អាការៈ​ហូរ​ឈាម​ ឬ​ឈឺ​ចាប់​ដោយ​សារ​តែ​ទ្វារ​មាស​ស្ងួត​។​ ទោះ​បី​ជា​គ្នា​​យើង​មិន​ត្រូវការ​ទឹក​រម្អិល​​នៅ​ពេល​ដំបូង​នៃ​​ការ​រួម​ភេទ​ក៏​ដោយ​ ភាព​ស្ងួត​ទ្វារ​មាស​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​​ការ​រួម​ភេទ​មាន​រយៈពេល​យូរ​។​ ដូច្នេះ​ហើយ​ យើង​គប្បី​ប្រើប្រាស់​ទឹក​រម្អិល​ច្រើន​ដង​ អំឡុង​ពេល​ប្រតិបត្តិការ​ ដើម្បី​ជៀសវាង​អាការៈ​ស្ងួត​ទ្វារ​មាស​។ ២. ឈប់​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​​ក្លិន​ក្រអូប​ដូច​ផ្កា​ ទ្វារ​មាស​មិន​ចាំបាច់​ទាល់​តែ​មាន​ក្លិន​ក្រអូប​​ដូច​ផ្កា​​នោះ​ទេ​។ ក្លិន​ធម្មតា​នៃ​​ទ្វារ​មាស​ ដែល​មាន​ជាតិ​អាស៊ីដ​ធម្មជាតិ​ និង​ធុំ​ក្លិន​ដូច​សារជាតិ​រាវ​ធម្មជាតិ​នៃ​រាងកាយ​​ គឺ​គ្រប់គ្រាន់​ហើយ​។​ ​អ្នក​ឯក​ទេស​រោគ​ស្ត្រី​បាន​សង្កត់​ធ្ងន់​ថា​ ស្រីៗ​យើង​គួរ​ជៀសវាង​ប្រើប្រាស់​ផលិតផល​​ណាមួយ​ដែល​ចូល​ទៅ​សម្អាត ​ធ្វើ​ឲ្យ​ស្រស់​ថ្លា​ ឬ​ផ្ដល់​ក្លិន​ជាក់លាក់​​ដល់​ទ្វារ​មាស​។​ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​មិន​គួរ​ប្រើប្រាស់​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ខ្លាំង​ ឬ​​ផលិតផល​ណាមួយ​ដើម្បី​បំបាត់​ក្លិន​ឡើយ​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ជាលិកា​នៃ​ទ្វារ​មាស​របស់​​យើង​។​ ៣. ឈប់​គិត​ថា​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​​តែ​ម្យ៉ាង ជួយ​ឲ្យ​យើង​រួម​ភេទ​ប្រកប​ដោយ​សុវត្ថិភាព​ ​​​​​​មិន​មែន​រាល់​ថ្នាំ​ពន្យារ​កំណើត​ទាំង​អស់​ សុទ្ធ​តែ​អាច​ការពារ​យើង​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​បាន​ឡើយ​។​ ថ្នាំ​ និង​កង​ដាក់​ក្នុង​ស្បូន​ (IUD) គឺ​ជា​ការ​ពន្យារ​កំណើត​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ ប៉ុន្តែ​វា​មិន​អាច​ការពារ​យើង​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​ភាគ​ច្រើន​ឡើយ​។​ នេះ​មាន​ន័យ​ថា​ វា​មាន​សារសំខាន់​ណាស់​ […]


ទ្វារមាស

បញ្ហាទ្វារមាស! ៦រឿងសំខាន់ៗ ដែលអាច​បញ្ជាក់​ពី​សុខភាព

ពិត​ណាស់​ ​ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​​ថែទាំ​តំបន់​សម្ងាត់​​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ប្រុងប្រយ័ត្ន​បំផុត​។​ ​ជា​ទូទៅ ទ្វារ​មាស​តែងតែ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​ជា​រៀង​រាល់​ខែ​ ហើយ​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ក៏​អាច​ចង្អុលបង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​យើង​ផង​ដែរ។​ នៅ​ពេល​ខ្លះ យើង​អាច​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ផ្លាស់ប្ដូរ​នៅ​តំបន់​នោះ​ ប៉ុន្តែ​វា​អាច​ជា​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​មួយ​។ ដូច្នេះ​ហើយ​ ការ​យល់​ដឹង​ពី​​​សញ្ញា​នៃ​ទ្វារ​មាស​គឺ​ជា​រឿង​សំខាន់​បំផុត​។ ១. ​អាការៈ​ធ្លាក់​​ស​​ ភាគ​ច្រើន​ ការ​ធ្លាក់​​ស​​គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​បរិមាណ​ ក្លិន​ និង​ពណ៌​អាច​​មាន​ភាព​ខុស​ៗ​គ្នា​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​ធ្លាក់​​ស​ដែល​មាន​​ពណ៌​លឿង​ ឬ​បៃតង​​ដុំ​ៗ​ និង​មាន​ក្លិន​មិន​ល្អ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​​សញ្ញា​នេះ​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​។ ២. ក្លិន​ទ្វារ​មាស​ ជាមួយ​គ្នា​នេះ​ដែរ​ ​ក្លិន​ធម្មតា​​នៃ​ទ្វារ​មាស​​អាច​មាន​ក្លិន​តិចតួច​ ។​ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​មាន​អារម្មណ៍​ថា​ទ្វារ​មាស​មាន​ក្លិន​ប្លែក​ វា​អាច​ដោយ​សារ​តែ​យើង​លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​សាប៊ូ​ស្ងួត​ ប្រើ​សំឡី​អនាម័យ​រយៈពេល​យូរ​ និង​បែក​ញើស​ច្រើន​ជ្រុល​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បញ្ជាក់​ពី​ការ​ឆ្លង​បាក់តេរី​ និង​​ជំងឺ​កាមរោគ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. ​រដូវ​មិន​ទៀង ​ស្រីៗ​យើង​អាច​សង្កេត​ឃើញ​ការ​ធ្លាក់​ស​មុន​ពេល​មក​រដូវ​ ឬធ្លាក់សខុសប្រក្រតី ដែល​អាច​មាន​ពណ៌​លឿង​តិចតួច​។ ​​ជាក់​ស្ដែង​ វដ្ដ​រដូវ​អាច​មាន​រយៈពេល​យូរ​ ឬ​ឆាប់​ ប៉ុន្តែ​ពេល​ខ្លះ​ វា​ក៏​អាច​ជា​​តម្រុយ​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ស្ត្រេស​ អតុល្យភាព​អ័រម៉ូន​ និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ (PCOS )​ជា​ដើម​។​ ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ […]


ទ្វារមាស

សម្រាប់ស្រីៗ! ការ​ពិត​​៥​ យ៉ាង​ពី​ទ្វារ​មាស​គ្នាយើងចាំបាច់​គួរ​តែដឹង

កន្លែង​អាថ៌កំបាំង​របស់​ស្រីៗ​យើង​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​​​ ដែល​យើង​ខ្លួន​ឯង​នឹក​ស្មាន​មិន​ដល់។​ ​ពិត​ណាស់​ ទ្វារ​មាស​មាន​ភាព​ធន់​ខ្លាំង​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​បាន​យ៉ាង​ឆាប់​រហ័ស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ក៏​​អាច​សម្អាត​ខ្លួន​ឯង​ថែម​ទៀត​ផង​។ ខាងក្រោមនេះជារឿង ៥យ៉ាង ពីទ្វារមាស​ដែល​ស្ត្រីគ្រប់រូបគួរតែដឹង។ ១. ទ្វារ​មាស​ពោរពេញ​ដោយ​បាក់តេរី​ល្អ​ៗ ​បាក់តេរី​ល្អ​ៗ​ មាន​សារសំខាន់​ក្នុង​ការ​រក្សា​ទ្វារ​មាស​ឲ្យ​មាន​រាង​ស្អាត​។​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​មិន​គួរ​ត្រដុស​លាង​នៅ​ខាង​ក្នុង​ទ្វារ​មាស​នោះ​ទេ​​ ពីព្រោះ​វា​អាច​រារាំង​ដល់​តុល្យភាព​នៃ​​អតិសុខុមប្រាណ នៅ​ក្នុង​ទ្វារ​មាស ជាមួយ​នឹង​អាស៊ីដ​ធម្មជាតិ​របស់​វា​ ដែល​បណ្ដាល​ឲ្យ​បាក់តេរី​អាក្រក់​កើត​ឡើង​។ ​២. អាច​លាង​ជម្រះ​ខ្លួន​ឯង​បាន​ ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​មិន​គួរ​ដាក់​​​វត្ថុ​​​ណាមួយ​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ឡើយ​។​ ការ​ត្រដុស​ ឬ​លាង​នៅ​ខាង​ក្នុង​ ឬ​ការ​ប្រើប្រាស់​​​ផលិតផល​ណា​មួយ​ដែល​មាន​ក្លិន​ សុទ្ធ​តែ​អាច​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ទ្វារ​មាស​។​ ដើម្បី​រក្សា​ទ្វារ​មាស​​ឲ្យ​មាន​ភាព​ស្រស់ស្រាយ​ និង​មាន​អនាម័យ​ល្អ​ យើង​គ្រាន់​តែ​លាង​សម្អាត​ទ្វារមាស​ជម្រះ​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​គឺ​គ្រប់គ្រាន់​ហើយ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ៣. អ្វី​ដែល​យើង​ញ៉ាំ​​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ ​យើង​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ អ្វី​ដែល​យើង​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​នេះ​ អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​​​​ផ្សេង​ៗ​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​គ្នា​យើង​ចាប់អារម្មណ៍​ថា​ទ្វារ​មាស​មាន​ក្លិន​ចម្លែក​ៗ​ នោះ​​គឺ​មក​ពី អាហារ​ដែល​យើង​ញ៉ាំ​មិន​ខាន​។ ៤. ទ្វារ​មាស​​ក៏​ត្រូវការ​ដកដង្ហើម​ដែរ​ ​ពិត​ណាស់​ ដើម្បី​ឲ្យ​ទ្វារ​មាស​ដក​ដង្ហើម​បាន​​ល្អ គ្នា​យើង​គប្បី​ពាក់​ខោ​ទ្រនាប់​​ដែល​ធ្វើ​ពី​កប្បាស​ ដោយ​សារ​តែ​បរិយាកាស​សំណើម​ និង​ក្ដៅ​អាច​បង្ក​ជា​ផ្សិត (ឬជាជំងឺផ្សិតទ្វារមាស)​ និង​បាក់តេរី​។​ ម្យ៉ាង​វិញ​ទៀត​ គ្នា​យើង​ក៏​អាច​សាកល្បង​​គេង​ដោយ​មិន​ពាក់​ខោ​ទ្រនាប់​ ដើម្បី​ឲ្យ​ទ្វារ​មាស​មាន​ខ្យល់​ចេញ​ចូល​ច្រើន​។   ៥. ការ​រួម​ភេទ​អាច​ជួយ​ឲ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ​ ​​យើង​ទាំង​នេះ​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ការ​រួម​ភេទ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​។​ វា​អាច​ជួយ​ដុត​បំផ្លាញ​​កាឡូរី កាត់បន្ថយ​ស្រ្តេស​ ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​អាច​ឲ្យ​យើង​កាន់​តែ​ជិតស្និទ្ធ​នឹង​ដៃ​គូ​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ វា​ក៏​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ភាព​រស់​រវើក​ និង​​ជាតិ​រម្អិល​​ ជាពិសេស​នៅ​ពេល​ដែល​ស្រី​ៗ​មាន​វ័យ​កាន់​តែ​ចាស់​ […]


ទ្វារមាស

​រោគសញ្ញា​បញ្ជាក់ថា ស្រីៗឆ្លងមេរោគផ្សិតនៅទ្វារមាស និងអាចបង្កជាជំងឺធ្ងន់ធ្ងរ

បើ​និយាយ​ទាក់​ទង​នឹង​សុខភាព​ទ្វារមាស ជឿ​ថា​ស្រី​ៗ​គ្នា​យើង​ជា​ច្រើន នៅ​មាន​ការ​អៀន​ខ្មាស មិន​ទាន់​ហ៊ាន​និយាយ​បើក​ចំហ​ចំៗ​ពី​បញ្ហា​ដែល​កើត​មាន​នៅ​ត្រង់​កន្លែង​នោះ​ដូច​ជា ការ​កើត​មេរោគ​ផ្សិត រលាក ឬ​ឈឺ​ចាប់​ជាដើម។ ប៉ុន្តែគ្នា​យើង​ត្រូវ​ដឹង​ថា នៅ​ពេលកន្លែង​សម្ងាត់​មាន​បញ្ហា ហើយ​យើង​អៀន​មិន​ហ៊ាន​និយាយ ឬ​ទៅ​រក​ពេទ្យ​ទេ​នោះ ការ​កើត​មេរោគ​ផ្សិត អាច​បណ្ដាល​ជា​ជំងឺ​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​ឆ្លង​មេរោគ​ផ្សិត​អាច​បង្ក​ឡើង​ដោយ​ប៉ារាសុីត​ម៉្យាង​ដែល​ហៅ​ថា Candida Albicans ក្នុង​ទ្វារមាស និង​ផ្នែក​ខាង​ក្រៅ​ទ្វារមាស។ នៅ​ពេល​ដែល​ស្រី​ៗ​ឆ្លង​មេរោគ​ផ្សិត​នេះ អាច​មាន​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​កាម​រោគ​ដូច​ជា ការ​រលាក​ទ្វារ​មាស រមាស់ ឈឺ​ក្រហាយ និង​ការ​ហូរ​ទឹក​រម្អិល ប៉ុន្តែ​រោគ​សញ្ញា​ទូទៅ​ដែល​អ្នក​ជំងឺ​ឆ្លង​មេរោគ​ផ្សិត​មួយ​នេះ​រួម​មាន៖ រមាស់​ទ្វារមាស ជា​ធម្មតា ការ​រមាស់​ទ្វារ​មាស​នេះ​អាច​នៅ​រហូត តែ​វា​អាច​ធ្ងន់ធ្ងរ បើ​ការ​ឆ្លង​រាល​ដាល​នៅ​ជុំ​វិញ​ទ្វារ​មាស និង​រន្ធ​គូថ។ ការ​ឈឺ​ចាប់ និង​ការ​រមាស់ អាច​ជា​រឿង​ធម្មតា ក្នុង​អំឡុង​ពេល​នោម ពេល​ដែល​ទ្វារ​មាស​រលាក។ យើងក៏​អាច​កត់​សម្គាល់​ឃើញ ការ​ឡើង​ក្រហម រួម​ជាមួយ​ការ​រមាស់ នៅ​ជុំ​វិញ​ជាលិកា​របស់​ទ្វារមាស​ផង​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ធ្លាក់ស​ វា​ជា​ការ​ហូរ​ទឹក​រម្អិលពី​ទ្វារ​មាស ដែល​មាន​ពណ៌ស ដុំៗ ហើយ​ញឹក​ញាប់ អ្នក​ជំងឺ​អាច​ឆ្លង​មេរោគ​ផ្សិត​នេះ។ រលាក​ទ្វារមាស បើពិនិត្យទ្វារមាស​មើល​នោះ យើង​នឹង​សម្គាល់​ឃើញ​ថា វា​ហាក់​ដូច​ជា​រលាក […]


ទ្វារមាស

ថ្នាំក្រមុំផ្សាយលើបណ្ដាញសង្គមអាចប៉ះពាល់សុខភាពស្រ្តីធ្ងន់ធ្ងរ

ថ្នាំក្រមុំកំពុងកក្រើកនៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែលមានដូចជា ថ្នាំ​សុល ថ្នាំ​លាប ថ្នាំ​បន្តក់ ដែល​ជួយ​ឲ្យ​ប្រដាប់​ភេទ​ស្ត្រី​វិល​មក​រក​សភាព​ដើមដូចក្រមុំម្ដងទៀត។ តើថ្នាំក្រមុំនេះពិតជាមានប្រសិទ្ធិភាពដូចអ្នកលក់អនឡាញបានផ្សព្វផ្សាយមែនអត់? មានផលប៉ះពាល់យ៉ាងណាដល់សុខភាពស្រ្តី? ចំពោះ​បញ្ហា​ថ្នាំក្រមុំនេះ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ថ្នាំ​សុល​ដែល​គេ​ផ្សព្វផ្សាយ​នោះ​គ្មាន​ប្រសិទ្ធភាព​ដូច​អ្វី​ដែល​អ្នក​នាំ​ចូល​ផលិតផលបង្ហោះប្រាប់​​ឡើយ​ ហើយថ្នាំ​ទាំង​អស់​នោះ​ភាគច្រើន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ និង​ប្រើប្រាស់​ពី​ក្រសួង​សុខាភិបាល​ទេ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! លោក​បាន​បន្ត​ទៀត​ថា ថ្នាំក្រមុំ​ដែល​បាន​កំពុង​ផ្សាយ​ថា​ ជួយ​ឲ្យ​ប្រដាប់បន្តពូជ​វិលមកតឹងហាប់​ណែនដូច​ក្រមុំ​ម្ដង​ទៀត ហើយ​ជួយ​មិន​ឲ្យ​ធ្លាក់​ស បំបាត់​ក្លិន ពិតជា​ប៉ះពាល់​ចំពោះ​សុខភាព​ និងអាច​បំផ្លាញ​ប្រដាប់​ភេទ​ស្ត្រី​ឲ្យ​រលាក រលួយ ស្អិត ហើម ស្ងួត រមាស់ អាលែកហ្ស៊ី បើ​ករណី​ធ្ងន់ធ្ងរ​កើត​ជា​ជំងឺ​មហារីក​ទៀត។ បន្ថែម​ពី​នោះថ្នាំក្រមុំ​ដែល​គេ​ផ្សព្វផ្សាយ​ថា​ជួយ​ឲ្យ​ដូច​ក្រមុំ​ម្ដង​ទៀត អាច​បង្ក​ឲ្យ​មាន​មេរោគ​នៅប្រដាប់ភេទ ថែម​ទាំង​មាន​ការ​រំខាន​ដល់​អ័រម៉ូន​របស់​ស្ត្រី អាច​បង្ក​ទៅ​ជា​ជំងឺ​កាមរោគ ដែល​អាច​ចម្លង​ទៅ​ដៃគូ មាន​ជំងឺ​រោគ​ស្ត្រី​មិន​ងាយ​ព្យាបាល ក៏​មិន​សង្ឃឹម​ថា​អាច​ជា ត្រលប់មក​ធម្មតា​វិញ​ទេ (ពិការ​ផ្លូវ​ភេទ) រហូត​ដល់​ប្រហែល​លែង​រួមភេទ​បាន​ជា​រៀង​រហូត​ហើយ។ វេជ្ជបណ្ឌិត​ឯកទេស​សម្ភព និង​រោគ​ស្ត្រី មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​ថ្នាំក្រមុំ​អស់​ទាំង​នោះ យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន ព្រោះ​អ្នក​ដែល​ណែនាំ​ឲ្យ​ប្រើប្រាស់​លើ​បណ្ដាញ​សង្គម​ទាំង​នោះ​គ្មាន​ជំនាញ គ្មាន​សញ្ញាប័ត្រ​ពាក់ព័ន្ធ​ឡើយ ហើយ​អ្នក​ដែល​គេ​ជួល​មក​ផ្សាយ​ក៏​មិន​បានសិក្សាលម្អិត និងមិនសូវមាន​ចំណេះដឹង​គ្រប់គ្រាន់​ផ្នែក​រោគស្រ្តីដែរ។ អត្ថបទគួរអាន៖ ចេញសញ្ញាព្រមានទាំង៧នេះ អាចជាការឆ្លងមេរោគទ្វារមាស ស្រីៗប្រយ័ត្នផង ចូលចិត្តញ៉ាំគ្រឿងស្រវឹងច្រើន អាចធ្វើឲ្យស្ងួតទ្វារមាស​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស