ជំងឺប្រមេះជាប្រភេទជំងឺកាមរោគមួយ ដែលបង្កឡើងដោយបាក់តេរី ហើយវាកើតឡើងជាទូទៅចំពោះទាំងបុរស និងស្ត្រី។ ពិតណាស់ ជំងឺនេះរាលដាលយ៉ាងឆាប់រហ័ស ដោយមិនមានរោគសញ្ញាសម្គាល់ខាងក្រៅ ទោះបីជាជំងឺនេះអាចព្យាបាលជាសះស្បើយក៏ដោយ។ ចំពោះស្ត្រីឆ្លងជំងឺប្រមេះ អាចមានសភាពធ្ងន់ធ្ងរ ដោយបង្ករនូវការឈឺចាប់នៅក្នុងអាងត្រគាករុាំរ៉ៃ ព្រមទាំងពុំអាចមានកូនបាន។
ជាក់ស្ដែង ជំងឺប្រមេះបង្ករោគដោយបាក់តេរី ហើយភាគច្រើនវាឆ្លងតាមរយៈការរួមភេទដោយមិនបានការពារ ឬការប៉ះពាល់ប្រដាប់ភេទរបស់អ្នកជំងឺ។ ម្យ៉ាងវិញទៀត ទារកដែលទើបកើតក៏អាចឆ្លងជំងឺប្រមេះពីម្ដាយអំឡុងពេលសម្រាលផងដែរ។ ការបង្ករោគ គឺតាមរយៈទឹកកាម និងទឹករម្អិលពីទ្វារមាស ហើយវាអាចឆ្លងដល់ទ្វារមាស លិង្គ មាត់ស្បូន រន្ធគូទ បង្ហួរនោម ភ្នែក និងបំពង់ក។ ជាទូទៅ ជំងឺប្រមេះអាចព្យាបាលបាន ប៉ុន្តែក្នុងករណីដែលមិនមានការព្យាបាលទេនោះ វាអាចបណ្ដាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរទៅថ្ងៃមុខ រួមទាំងការបំផ្លាញប្រព័ន្ធបន្តពូជជារៀងរហូត។
យើងអាចឆ្លងជំងឺប្រមេះច្រើនជាងម្ដង ឬយ៉ាងណា?
ទោះព្យាបាលជាហើយក៏ដោយ ក៏ជំងឺនេះនឹងអាចកើតឡើងសារជាថ្មីវិញបាន ប្រសិនបើរួមភេទដោយមិនមានការការពារជាមួយនឹងអ្នកផ្ទុកជំងឺនេះ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
រោគសញ្ញានៃជំងឺប្រមេះ
ភាគច្រើន អ្នកកើតជំងឺប្រមេះមិនបង្ហាញរោគសញ្ញាឡើយ។ ប៉ុន្តែ ស្រីៗយើងមួយចំនួនអាចមានរោគសញ្ញាទាំងនេះ៖