ការពិតទៅ ការធ្លាក់ទឹករម្អិលទ្វារមាស ជារឿងធម្មតាប៉ុណ្ណោះក្នុងឆាកជីវិតរបស់ស្រីៗយើង។ ប៉ុន្តែ គ្នាយើងអាចមានការព្រួយបារម្ភ ឬមិនស្រណុកចិត្ត នៅពេលដែលធ្លាក់ទឹករម្អិលច្រើនជ្រុល។ ជាទូទៅ ការធ្លាក់ទឹករម្អិលធម្មតា មានពណ៌ស និងស្អិត ឬពណ៌ថ្លា និងរាវ ព្រមទាំងមានក្លិនតិចតួច។ ការធ្លាក់ទឹករម្អិលខ្លះ អាចជួយបញ្ចៀសការឆ្លងមេរោគនៅទ្វារមាស និងផ្លូវទឹកនោម ក៏ដូចជាជួយឲ្យមានការបញ្ចេញជាតិរម្អិល។