មុនដំុពកគឺជាប្រភេទមុនម្យ៉ាងស្ថិតក្នុងពពួកមុនកម្រិតធ្ងន់ ដែលបង្កឲ្យមានការឈឺចាប់ពេលយើងញេច មិនតែប៉ុណ្ណោះក៏ងាយនឹងបន្សល់ស្លាកស្នាមលើស្បែកក្រោយពេលជាសះស្បើយ ប្រសិនមិនបានព្យាបាល និងថែទាំឲ្យបានល្អ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មុនដំុពកគឺជាប្រភេទមុនម្យ៉ាងស្ថិតក្នុងពពួកមុនកម្រិតធ្ងន់ ដែលបង្កឲ្យមានការឈឺចាប់ពេលយើងញេច មិនតែប៉ុណ្ណោះក៏ងាយនឹងបន្សល់ស្លាកស្នាមលើស្បែកក្រោយពេលជាសះស្បើយ ប្រសិនមិនបានព្យាបាល និងថែទាំឲ្យបានល្អ។
ជំងឺមុនដំុពកអាចកើតឡើងលើមនុស្សគ្រប់វ័យ ប៉ុន្ដែភាគរយច្រើនគឺកើតលើយុវវ័យ។ មូលហេតុដែលបណ្ដាលឲ្យកើតមុនប្រភេទនេះ គឺដោយសារតែក្រពេញរន្ធញើសរបស់ស្បែកមានការរាំងស្ទះដោយ កោសិកាស្បែកខូចៗ បាក់តេរី ធូលីកខ្វក់ៗ និងការរាំងស្ទះដោយជាតិខ្លាញ់ផងដែរ។
ពេលកើតជំងឺមុននេះ យើងមិនអាចព្យាលបាលដោយខ្លួនឯងនៅផ្ទះបាននោះឡើយ គឺត្រូវទៅជួបគ្រូពេទ្យផ្នែកសុខភាពស្បែក ដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ មិនដូច្នេះទេស្បែកមុខយើងនឹងប្រឈមនឹងការសល់ស្លាកស្នាមមិនខាន។ ទន្ទឹមគ្នានោះដែរ យើងក៏អាចអនុវត្ដវិធីថែទាំដូចខាងក្រោមនេះផងដែរ៖
ការព្យាបាលជំងឺមុនពកលើស្បែក គឺអាស្រ័យលើវិធីនៃការព្យាបាលរបស់គ្រូពេទ្យ និងការថែទាំផ្ទាល់របស់អ្នកជំងឺ។ ប៉ុន្ដែជាមធ្យមជំងឺនេះអាចចំណាយពេលចន្លោះពី ២ទៅ ៤សប្ដាហ៍ទើបអាចជាសះស្បើយបាន។
អត្ថបទគួរអាន៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕