backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ដឹងអត់ថា ស្លឹកជីអង្កាមមានគុណប្រយោជន៍ជួយកាត់បន្ថយស្នាមមុនយ៉ាងអស្ចារ្យ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07

ដឹងអត់ថា ស្លឹកជីអង្កាមមានគុណប្រយោជន៍ជួយកាត់បន្ថយស្នាមមុនយ៉ាងអស្ចារ្យ!

ជី​អង្កាម​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដែល​គ្នា​យើង​បាន​​ស្គាល់​ជា​យូរ​ណាស់​មក​ហើយ​។ ពិត​ណាស់​ ក្រៅ​ពី​បន្ថែម​រសជាតិ​ដ៏​មុខ​ម្ហូប​ យើង​ក៏​អាច​ប្រើ​ជី​មួយ​ប្រភេទ​នេះ​ក្នុង​ការ​​​ថែទាំ​​ស្បែក ជាមួយ​នឹង​មុខងារ​កាត់បន្ថយ​ស្នាម​មុន​​​ដ៏​ពូកែ​ផង​ដែរ។

តើ​កត្តា​​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​យើង​មាន​ស្នាម​មុន?​​​​

យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ Journal of Clinical and Aesthetic Dermatology បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្នាម​មុន​នៅ​លើ​ផ្ទៃ​មុខ អាច​បណ្តាល​មក​ពី​ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​មុន​គីស ជា​ជាង​មុន​ក្បាល​ខ្មៅ និង​ក្បាល​ស ហើយ​វា​អាច​បំផ្លាញ​ស្បែក​ និង​បន្សល់​ស្លាកស្នាម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ ករណី​មួយ​ទៀត គឺ​បណ្តាល​មក​ពី​ការ​​ញេច​មុន​ ដែល​គ្នា​យើង​ច្រើន​តែ​ធ្វេសប្រហែស។

តើ​ជី​អង្កាម​អាច​កាត់បន្ថយ​ស្នាម​មុន​ដោយ​របៀប​ណា?

សារធាតុ ​Salicylic acid ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាយាម​មុន​ និង​ស្នាម​មុន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ហើយ​សារធាតុ​មួយ​នេះ ក៏​មាន​នៅ​ក្នុង​ជី​អង្កាម​ដូច​គ្នា​ ដែល​មាន​សមត្ថភាព​ជួយ​ព្យាបាល​ស្បែក​ដែល​ងាយ​កើត​មុន កាត់បន្ថយ​ស្នាម​មុន ក៏​ដូចជា​ជំងឺ​​ស្បែក​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ជី​អង្កាម​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​ស្បែក ដូចជា​កើត​មុន និង​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ជាដើម។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រូបមន្ត​​ធ្វើ​ល្បាយ​ជីអង្កាម​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​មុន

ទាំង​នេះ ជា​គន្លឹះ​ល្អ​ៗ​ក្នុង​ការ​​ប្រើ​ជីអង្កាម​ដើម្បី​ថែ​​រក្សា​សម្រស់​ និង​កាត់បន្ថយ​ស្នាម​មុន​ ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​ស្បែក។

១. ល្បាយ​ជីអង្កាម និង​រមៀត

គ្រឿង​ផ្សំ៖ ជីអង្កាម​១០ ទៅ​១៥​សន្លឹក និង​​រមៀត​​មួយ​ចឹប

របៀប​ធ្វើ៖ កិន​ជី​អង្កាម ហើយ​បន្ថែម​ទឹក​ពីរ​បី​ដំណក់។ បន្ថែម​រមៀត​ចូល​ទៅ​ក្នុង​ល្បាយ រួច​កូរ​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​នៅ​លើ​ផ្ទៃ​មុន ដោយ​ទុក​ចោល​រយៈពេល​ពីរ​បី​នាទី សឹម​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់។

ស្នាមមុន

២. ល្បាយ​ជី​អង្កាម និង​ត្រសក់

គ្រឿង​ផ្សំ៖ ជីអង្កាម​១០ ទៅ​១៥​សន្លឹក និង​ត្រសក់​ចំនួន​១​ផ្លែ

​របៀប​ធ្វើ៖ ហាន់​តាសក់​ជា​ចំណិត​តូចៗ ហើយ​ចិញ្ច្រាំ​ជី​អង្កាម​ឲ្យ​ម៉ត់​ល្អ បន្ទាប់​មក​កិន​ចូល​គ្នា​ឲ្យ​សព្វ​ ទើប​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ ដោយ​ទុក​ចោល​រយៈពេល​១៥​នាទី មុននឹងលាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់។

ជី​អង្កាម​មាន​ផលប៉ះពាល់​ដែរ​ឬ​ទេ?

ជា​ទូទៅ ជី​អង្កាម​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​នៅ​លើ​ស្បែក​មុខ។ យ៉ាង​ណា​មិញ វា​ក៏​អាច​បង្ក​ជា​អាលែកហ្ស៊ី​នៅ​ក្នុង​ករណី​ខ្លះ​ដែរ ហេតុ​នេះ​ហើយ​ ទើប​យើង​ត្រូវ​ធ្វើ​តេស្ត​នៅ​លើ​ដៃ​ជា​មុន​ មុន​ពេល​ប្រើប្រាស់​នៅ​លើ​ផ្ទៃ​មុខ និង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ មុន​ពេល​បញ្ចូល​ជី​អង្កាម​​​ទៅ​​ក្នុង​ទម្លាប់​ថែ​ទាំ​ស្បែក​ជា​ប្រចាំ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម