ជំងឺមុន

ជំងឺ​មុន​ - ផ្ទៃមុខ​ជា​ផ្នែក​សំខាន់​បំផុត​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​ទាំង​ប្រុស​ទាំងស្រី ​។ មាតិកា​នេះ នឹង​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មុន ​ប្រភេទ​មុន​ ដំណោះស្រាយ​ទៅ​តាម​ស្ថានភាព​មុន ​ផ្ទៃមុខ

ចំណេះដឹងទូទៅ

ជំងឺមុន

ដឹងអត់ថា ស្លឹកជីអង្កាមមានគុណប្រយោជន៍ជួយកាត់បន្ថយស្នាមមុនយ៉ាងអស្ចារ្យ!

ជី​អង្កាម​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដែល​គ្នា​យើង​បាន​​ស្គាល់​ជា​យូរ​ណាស់​មក​ហើយ​។ ពិត​ណាស់​ ក្រៅ​ពី​បន្ថែម​រសជាតិ​ដ៏​មុខ​ម្ហូប​ យើង​ក៏​អាច​ប្រើ​ជី​មួយ​ប្រភេទ​នេះ​ក្នុង​ការ​​​ថែទាំ​​ស្បែក ជាមួយ​នឹង​មុខងារ​កាត់បន្ថយ​ស្នាម​មុន​​​ដ៏​ពូកែ​ផង​ដែរ។ តើ​កត្តា​​អ្វី​ទៅ​ដែល​បណ្តាល​ឲ្យ​យើង​មាន​ស្នាម​មុន?​​​​ យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ Journal of Clinical and Aesthetic Dermatology បាន​ឲ្យ​ដឹង​ថា បញ្ហា​ស្នាម​មុន​នៅ​លើ​ផ្ទៃ​មុខ អាច​បណ្តាល​មក​ពី​ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​មុន​គីស ជា​ជាង​មុន​ក្បាល​ខ្មៅ និង​ក្បាល​ស ហើយ​វា​អាច​បំផ្លាញ​ស្បែក​ និង​បន្សល់​ស្លាកស្នាម​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម។ ករណី​មួយ​ទៀត គឺ​បណ្តាល​មក​ពី​ការ​​ញេច​មុន​ ដែល​គ្នា​យើង​ច្រើន​តែ​ធ្វេសប្រហែស។ តើ​ជី​អង្កាម​អាច​កាត់បន្ថយ​ស្នាម​មុន​ដោយ​របៀប​ណា? សារធាតុ ​Salicylic acid ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាយាម​មុន​ និង​ស្នាម​មុន​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ហើយ​សារធាតុ​មួយ​នេះ ក៏​មាន​នៅ​ក្នុង​ជី​អង្កាម​ដូច​គ្នា​ ដែល​មាន​សមត្ថភាព​ជួយ​ព្យាបាល​ស្បែក​ដែល​ងាយ​កើត​មុន កាត់បន្ថយ​ស្នាម​មុន ក៏​ដូចជា​ជំងឺ​​ស្បែក​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ ជី​អង្កាម​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ព្យាបាល​​បញ្ហា​ស្បែក ដូចជា​កើត​មុន និង​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ជាដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​​ធ្វើ​ល្បាយ​ជីអង្កាម​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​មុន ទាំង​នេះ ជា​គន្លឹះ​ល្អ​ៗ​ក្នុង​ការ​​ប្រើ​ជីអង្កាម​ដើម្បី​ថែ​​រក្សា​សម្រស់​ និង​កាត់បន្ថយ​ស្នាម​មុន​ ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ​ផ្នែក​ស្បែក។ ១. ល្បាយ​ជីអង្កាម និង​រមៀត គ្រឿង​ផ្សំ៖ ជីអង្កាម​១០ ទៅ​១៥​សន្លឹក និង​​រមៀត​​មួយ​ចឹប របៀប​ធ្វើ៖ កិន​ជី​អង្កាម ហើយ​បន្ថែម​ទឹក​ពីរ​បី​ដំណក់។ បន្ថែម​រមៀត​ចូល​ទៅ​ក្នុង​ល្បាយ រួច​កូរ​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​នៅ​លើ​ផ្ទៃ​មុន […]

ស្វែងរក ជំងឺមុន

ជំងឺមុន

ភាពខុសគ្នារវាងមុនមនុស្សប្រុសនិងមុនមនុស្សស្រី

ជំងឺមុន​ ជា​បញ្ហា​ស្បែក​ទូ​ទៅ​​​កើតទាំង​​ស្រី​ និង​​ប្រុស ហើយ​គ្រប់គ្នាមិនចង់​ឲ្យ​មុខកើតមុន ឬ​បង្កទៅជា​ស្លាកស្នាមអីដែរ ជាពិសេស​ចំពេល​មាន​ណាត់ មាន​កម្មវិធីនានា។ តើ​គេ​បែងចែក​យ៉ាង​ម៉េចរវាង​មុន​​មនុស្សប្រុស និងមុន​ស្រីៗ? មូលហេតុអ្វីខ្លះបានមុខឡើងមុន មានប្រភេទ​អ្វី​ខ្លះ ហើយគួរ​ព្យាបាល​យ៉ាង​ម៉េច​?  ១- វ័យកើតមុន មុន កើត​លើ​​ប្រុសៗ​​វ័យ​​ជំទង់ ហើយឈប់​មាន​មុន​​អាយុ​​ពាក់​កណ្ដាល​ ២០ ​ឆ្នាំ។ ឯស្រីៗ​មានមុន​​​អាយុ​ ២០ ទៅ ៤០ ​ឆ្នាំ​ឡើង​ទៅ ​ខ្លះ​អាច​មាន​មុនពេល​មាន​ផ្ទៃ​ពោះ។ ​ ២- មូលហេតុកើតមុន មូលហេតុចម្បង​នាំ​ឲ្យ​ឡើង​មុន គឺ​ដោយសារ​អ័រម៉ូន​តែ​ម្ដង។ ប្រុសៗ​វ័យ​ជំទង់​ មានអ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ អង់ដ្រូ​សែន ធ្វើ​ឲ្យ​សារធាតុ​សេប៉ូម (ខ្លាញ់) ច្រើន​លើ​ស្បែក​ ពិសេស​មុខ។ អ័រម៉ូន ​តេស្តូស្តេរ៉ូន​ ជា​ប្រភេទ​អ័រម៉ូន​អង់​ដ្រូ​សែន​ម្យ៉ាង ​​ធ្វើ​ឲ្យ​មាន​ការ​លូត​លាស់​រោម​លើ​រាង​កាយ​ និង​សាច់​ដុំ។ ​វា​ជួយ​ឲ្យ​​​កើន​ឡើង​​សារធាតុសេប៉ូម ដែលជា​សារធាតុ​​អាហារ​របស់​បាក់តេរី​។ បាក់តេរី ដូចជា Propinonibacterium​ ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​មុន​ធ្ងន់ធ្ងរ។ ​សារធាតុ​សេប៉ូម​ (ខ្លាញ់) ជា​ហេតុ​​​ធ្វើ​ឲ្យ​ស្ទះ​គល់​រោម។ សញ្ញា​​​នេះ​មាន​ដុំ​ពក​តូច​ៗ​ ខ្ទុះ​ ឬ​គ្មាន ហើយ​អ្នក​ខ្លះ​កើត​មុន​កន្លែង​ដដែលៗក៏មាន​។​ ​ស្រីៗ​ក៏​រង​ឥទ្ធិពល​​អ័រម៉ូន ​អង់ដ្រូសែន​ដែរ។ គណនា BMI ចុចទីនេះ ៣- ការព្យាបាលមុន ពេល​ឡើង​មុន​ […]


ជំងឺមុន

ចូលចិត្ត Makeup ​ដឹងថាប៉ះពាល់​​ការ​ឡើង​​មុនប៉ុនណាអត់?

សម័យ​នេះ បើ​មិន Makeup ម៉េចខ្ជូត ហេតុនេះ​គ្នា​យើង​ភាគ​ច្រើន ពិសេស​ស្រីៗ ពេល​ចេញ​ទៅ​ណា​ តែង​ផាត់មុខ​ លាបម្សៅ​ម៉ាកកប់ ចុងក្រោយ​បែរ​នាំ​គ្នា​រអ៊ូ​រឿង​បញ្ហា​ឡើង​មុន។ ស្រីៗ​ភាគ​ច្រើន តែង​មាន​បញ្ហា​ស្បែក​ជា​មួយ​គ្រឿង Makeup ជាពិសេស​កើត​មុន​តែម្តង។ "Hello គ្រូពេទ្យ" នឹង​ប្រាប់​មូល​ហេតុ​នាំ​ឲ្យ​កើត​មុន​ និង​គន្លឹះ​ខ្លះ​ៗ​ជួយ​កុំ​ឲ្យ​កើត​មុន​ដោយសារ​ប្រើ​គ្រឿង​សម្អាង។ ១- ហេតុអីផាត់មុខឡើងមុន? មូល​ហេតុចម្បង​បង្ក​ឲ្យ​ដោយ​ឡើង​មុន​ដោយ​សារ​ផាត់​មុខ គឺ​សារធាតុ​គីមី​មាន​ក្នុង​គ្រឿង​សម្អាង​តែម្តង។ សារធាតុ​គីមី​ទាំងនោះ អាច​ទៅ​ធ្វើឲ្យ​ស្ទះ​រន្ធ​រោម និង​រារាំងការ​បញ្ចេញ​សាធាតុ​កខ្វក់​ចេញ​ពី​ក្រពេញ​សេប៉ូម ក៏​ដូច​ជា​កោសិកាស្បែក​ដែល​ងាប់។ នៅ​ពេល​រន្ធ​រោម​ស្ទះ បាក់តេរី​បង្ក​ឲ្យ​កើត​មុន​ អាច​លូត​លាស់ ហើយ​ភ្នាក់​ងារ​បង្ក​ការ​រលាក នឹង​ធ្វើ​ឲ្យ​រលាក​ពី​ខាង​ក្នុង​ស្បែក។ ប្រភេទ​សារធាតុ​គីមី​ទូទៅ ក្នុង​គ្រឿង​តុប​តែង​មុខ មាន​ដូច​ជា​ ប្រេង​ចេញ​ពី​ស្រូវ​សាលី សារធាតុ​ចម្រាញ់​ពី​ស្លែ (Algae) សារាយ​សមុទ្រ (Carrageenans) ស្លែ​ក្រហម (Red Algae) ប៉ូតាស្យូមក្លរួ និង សូដ្យូមក្លរួ។ សារធាតុ​គីមី​ទាំង​នោះ អាច​ទៅ​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​ ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី និង​បញ្ហា​ស្បែក​ដូច​ជា​ រលាក​ស្បែក​ជា​ដើម។ ២- ការព្យាបាល គន្លឹះ​ខាង​ក្រោម​នេះ​អាច​ជួយ​ការ​ពារ​ករណីឡើង​មុន​ ដោយ​សារ​ប្រើ​គ្រឿង​សម្អាង៖ - ប្តូរ​​ទៅ​ផលិតផល​គ្រឿង​សម្អាតគ្មាន​ផ្ទុកសារធាតុ​បង្ក​ឲ្យ​មាន​មុន​ក្បាល​ខ្មៅ សារធាតុ​មាន​ជាតិ​អាឡែកហ្ស៊ី សមាសធាតុ​មិន​បង្ក​ការ​រលាក​ ឬ​ផលិតផល​មាន​ដាក់ "គ្មាន​សារធាតុ​​ខ្លាញ់" និង "គ្មាន​សារធាតុ​ប្រតិកម្ម" ជាដើម។ - ប្រសិន​បញ្ហា​មុន​​កាន់​តែ​ធ្ងន់ គួរ​ប្ដូរ​​​ប្រើ​ផលិតផល​ប្រភេទ​ផ្សេង។ ត្រូវ​សួរ​គ្រូពេទ្យ ថា​តើ​សារធាតុ​គីមី​ទាំង​នោះ​អាច​បង្ក​ជា​បញ្ហា​ដែរ​អត់។ - […]


ជំងឺមុន

ស្រីៗយើងគួរថែទាំស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន?

"មុន" រំខាន ហើយ​បាក់​សម្រស់​ខ្លាំង។ អ្នក​ណា​ក៏​អត់​ចង់​កើត​ដែរ ពិសេសស្រីៗ​គ្នាយើង​តែម្តង គិតគូរ​ណាស់​​រឿង​ថែ​មុខ គ្នាយើង​​ខ្លះ ចាយ​លុយ​ទិញ​នេះ ទិញ​នោះ មក​លាប មក​ថែ គ្រាន់​តែ​ថា បើ​លាប​ត្រូវ​ទៅ​មាន​អី ខ្លាច​តែ​លាប​អត់​ត្រូវ បែរជា​រោល​មុខ​កាន់​តែ​យ៉ាប់។ គួរ​ថែ​មុខ​យ៉ាង​ម៉េច ឲ្យ​អត់​មុន? ឈប់​ខ្វាយ​ខ្វល់ អាច​វិធីសាស្ត្រ​ទាំងនេះ​សិនទៅ។ ១- ស្គាល់ប្រភេទស្បែកមុខ - ស្បែក​ខ្លាញ់ ជា​ស្បែក​មាន​សភាព​ភ្លឺរលោង​​ មាន​ខ្លាញ់ និង​មាន​រន្ធរោម​ច្រើន​ ធំ​ៗ - ស្បែក​ស្ងួត​ ជា​ស្បែក​បែក​ស្រកា​ៗ ហើយ​រឹង​ៗ - ស្បែក​ដែល​មាន​ទាំង​​ស្ងួត (ភាគ​ច្រើន​នៅ​ថ្ពាល់) និង​ខ្លាញ់​ (ថ្ងាស ច្រមុះ និង​ចង្កា) - ស្បែកងាយ​រង​ប្រតិកម្ម​ ជា​ស្បែក​ដែល​ងាយ រលាក​ ឬ​រមាស់​បន្ទាប់​ពី​ប្រើ​​គ្រឿង​សម្អាង​ ឬ​ផលិតផល​ដទៃ​ទៀត - ស្បែក​ធម្មតា​ជា​ប្រភេទ​ស្បែក​ដែល​មាន​តុល្យភាព ថ្លា ​និង​មិន​ងាយ​រង​ប្រតិកម្ម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ការលាងសម្អាត ​ចេះ​ជ្រើស​សាប៊ូ​​ដែល​ត្រូវ​នឹង​ស្បែក បើ​ស្បែក​ប្រើ​អី​ខុស ត្រូវ​ដឹង ហើយ​ផ្អាក ឬ​ឈប់​ប្រើ​ភ្លាម។ បើ​មុខ​ឡើង​មុន​​ គួរ​លាង​សម្អាត​ដោយ​ថ្នាំ ឬ​សាប៊ូ​ព្យាបាល​មួយ​ចំនួន អាចទិញ​នៅតាម​ឱសថ​ស្ថាន​​ខ្លួន​ឯង។ [embed-health-tool-bmi] - ត្រូវ​លាង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ឲ្យ​បាន​ច្រើន​ ហើយ​ជូត​វា​ឲ្យ​ស្ងួត។ ​បើ​ស្បែក​មុខ​ស្ងួត​ ឬ​មាន​ខ្លាញ់ គួរប្រើ​​ផលិតផល​លាង​សម្អាត​តាម​ស្បែក​មុខ។ - ​មាន​ស្បែក​ស្ងួត ​​​គួរ​ប្រើ​ផលិត​ផល​លាង​សម្អាត​​គ្មាន​ជាតិ អាល់កុល​ ឬ​ក្លិន​ក្រអូប។​ ទឹក​​ក្តៅ​ពេក​ អាច​ធ្វើឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ស្បែក​ព្រោះ​វា​អាច​ជម្រះ​ជាតិ​ខ្លាញ់​​ធម្មជាតិ​អស់​ពី​មុខ​បាន។ - បើ​មាន​ស្បែក​ខ្លាញ់ ​ត្រូវ​លាង​មុខ​ដោយ​ទឹក​ធម្មតា​ឲ្យ​បាន​ច្រើន និង​ផលិត​ផល​លាង​សម្អាត​គ្មាន​ជាតិ​ខ្លាញ់។ ក្នុង​ករណីស្បែក​ងាយ​ប្រតិកម្ម ត្រូវ​លាង​ជា​មួយ​ផលិត​ផល​លាង​សម្អាត ​និង​ទឹក​ក្តៅ​ឧណ្ហ​ៗ ហើយ​មិន​ត្រូវ​ត្រដុស​លើ​ស្បែក​ខ្លាំង​ពេក​ទេ។ ​ព្យាយាម​ប្រើ​​ផលិតផលគ្មាន​អាល់កុល​ សាប៊ូ អាស៊ីដ​ ឬ​ក្លិន​ក្រអូប។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/TFxpmPSgRTY ៣- សំណើមស្បែក មនុស្ស​ជា​ច្រើន​គិត​ថា​ គេ​ក្មេង​ ឬ​ស្បែក​មុខ​​ខ្លាញ់ច្រើន មិន​ចាំ​បាច់​ត្រូវ​ការ​ផលិតផល​ផ្ដល់​សំណើម​ទេ ប៉ុន្តែ​គ្រប់​ស្បែក​មុខ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ការ​​សំណើម ជា​ចាំ​បាច់។ ផលិត​ផល​​ផ្ដល់​សំណើម​ដល់​ស្បែក​ ជួយ​ការពារ​កុំ​ឲ្យ​ស្បែក​ស្ងួត​ពេក។​ គ្នាយើង​​គួរ​​ប្រើ​រាល់​ថ្ងៃ មិន​ថា​ស្បែក​ប្រភេទ​ណា​​ក៏​ដោយ។ ​គួរ​ប្រើ​ពេល​ស្បែក​សើម​តិច​ៗ បន្ទាប់​ពី​លាង​សម្អាត​រួច​​ យ៉ាង​ហោច​ […]


ជំងឺមុន

​វិល​មុខ​រឿង​​កើត​មុនមែនអត់? សាក​ប៉ុន្មាន​ក្បាច់​នេះ អាចបានផលច្រើន

មនុស្ស​ពេញ​វ័យ​ភាគ​តិច​ណាស់ ​ដែល​គេចផុត​ពី​ការ​ឈឺក្បាល​វិលមុខ បាត់បង់​សម្រស់ និង​ទំនុក​ចិត្ត​ដោយ​សារ​លោកបង “មុន”។ បើ​មាន​មុន​លើ​មុខ​ហើយ មិនមែន​ចប់​ភ្លាម​ទេ ទោះ​បី​ជា​ឆ្កឹះ ឬ​ញេច​ហើយ​ក៏​ដោយ ព្រោះក្រៅពីបន្សល់ស្នាកស្នាមហើយ ថែម​ទាំង​អាចប៉ះពាល់​​ច្រើន​​ទៅ​ថ្ងៃ​ក្រោយ ជាពិសេស​ស្រីៗ។​ អ៊ីចឹង ត្រូវ​តែ​​ព្យាបាលបញ្ហាមុននេះ ​ដោយប្រយ័ត្ន​ខ្ពស់ និង​គិតឲ្យ​បាន​វែងឆ្ងាយ​បន្តិច​​ បើ​មិន​ចង់ចំណាយ​ពេល​ និង​លុយ​កាក់​ច្រើន​ ​លើ​ការ​ថែទាំ​មុខ ថ្ងៃ​ក្រោយ។ តោះ! ឆែក​មើល​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​ពី​ដំណាក់កាល​កើត​មុន និង​របៀប​ព្យាបាល​ ជាមួយ​ “Hello គ្រូពេទ្យ”  ក្រែង​ជួយ​បាន​ខ្លះ។ ១- ដំណាក់កាល​ព្យាបាល​មុន ព្យាបាល​មុន គឺ​មាន​ ៤ ដំណាក់​កាល ដូចជា៖ - ព្យាបាលមុនលើ​ស្បែក​មុខ - ការពារ​កុំ​ឲ្យ​មុន​កើត​ឡើង​ជាថ្មី - ការពារកុំ​ឲ្យ​បង្ករស្នាម​ដោយ​សារ​មុន - បន្ធូរ​អារម្មណ៍​តាន​តឹង​ ព្រោះ​អាច​ជះឥទ្ធិពល​ដល់​ស្នាម​មុន គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ២- វិធីសាស្ត្រ​ដោះស្រាយជាមួយជំងឺមុនធ្ងន់ធ្ងរ - រួសរាន់​ស្វែង​រក​ការ​ព្យា​បាលបែប​វេជ្ជសាស្ត្រ៖ ក្រោយ​ធ្វើតេស្ត​ស្បែក​មុខ​ និង​ត្រួតពិនិត្យប្រវត្តិ​ជំងឺ​យើង​រួច​មក អ្នកឯក​ទេស​ជំងឺ​សើស្បែក នឹង​ផ្តល់​ដំបូន្មាន​ ក៏​ដូច​ជា​ការ​ផ្តល់​ថ្នាំ​ព្យាបាល​មុន​មួយចំនួន រាប់​បញ្ចូល​ទាំង​ពពួក​ថ្នាំ​ផ្សះ មាន​ដូចជា ថ្នាំ Benzoyl Peroxide, Azelaic Acid, Dapsone និងវីតាមីន A (ថ្នាំមានសារធាតុ​ រ៉េទីនណូអ៊ីត) ជាដើម។ - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ